ការប៉ុនប៉ងណារបស់អាមេរិក សន្ទនាជាមួយរុស្ស៊ី “ឈរលើជំហរអាងកម្លាំង”
គឺ នឹងធ្លាក់ក្នុងបរាជ័យ សេចក្តីនេះ ព្រមានម្សិលមិញ
ដោយលោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ជា ចម្លើយតបនឹង
ចៅហ្វាយមន្ទីរបញ្ចកោណអាមេរិកាំង
ដែលក្នុងកិច្ចប្រជុំបក្សសម្ព័ន្ធអូតង់ បាន ផ្តល់អនុសាសន៍បែបនេះ
ទៅគ្រប់តែ២៧ប្រទេសទៀត របស់បក្សនេះ។ ចំណែក នាយ អគ្គ សេនាធិការ
កងទ័ពរុស្ស៊ីនិងមេរិក ថ្ងៃដដែល បានជួបពិភាក្សាគ្នាជាលើកដំបូង
នៅឯក្រុង Bakou រដ្ឋធានី Azerbaidjan
អំពីទស្សនវិស័យនៃសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍ខ្លួន លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei
Choigouចង្អុលឲ្យ ឃើញថា ភាគីរុស្ស៊ីត្រៀមកសាងភាពជាដៃគូ
ជាមួយមន្ទីរបញ្ចកោណ ប៉ុន្តែការប៉ុនប៉ងណា និយាយជាមួយរុស្ស៊ី
ដោយអាងលើកម្លាំង គឺគ្មានអនាគតទេ។ រដ្ឋមន្ត្រីរុស្ស៊ី
ប្រតិកម្មបែបនេះ គឺទល់នឹងសេចក្តីថ្លែងការណ៍របស់សមភាគីអាមេរិកាំង លោក
James Mattisដែលអះអាងថា ស.រ.អា.និងអូតង់ ត្រូវតែប្រាកដនិយម
ក្នុងក្តីរំពឹងរបស់ខ្លួន ហើយទូន្មានពួកអ្នកការទូតខ្លួន ឲ្យ
ចរចាជាមួយមូស្គូ គឺដោយឈរលើជំហរអាងកម្លាំង។
ថ្លែងក្នុងកិច្ចប្រជុំនៅក្រុង Bruxelles ទៅកាន់សមភាគីនៃ២៧ប្រទេសទៀតជាសមាជិកបក្សអូតង់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកាំង James Mattis ប្រកាសជាអាទិ៍ថា ច្បាស់ណាស់ដែល ស.រ.អា. និងអូតង់ ខំរិះរកផ្លូវធ្វើការរួមជាមួយរុស្ស៊ី ប៉ុន្តែទន្ទឹមនេះ យើងត្រូវតែការពារខ្លួនយើង ប្រសិនបើ រុស្ស៊ីជ្រើសយកសកម្មភាព ដែលដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិទេតើ។
សេចក្តីថ្លែងការណ៍នោះ បន្លឺឡើងក្នុងផ្ទៃនៃជំនួបជាលើកទី១បើគិតពីឆ្នាំ២០១៤មក នៅឯក្រុង Bakou រដ្ឋធានី Azerbaidjan រវាងនាយអគ្គសេនាធិការកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ Valeri Guerassimov និង នាយអគ្គសេនាធិការកងទ័ពអាមេរិក លោកឧត្តមសេនីយ Joe Dunford។ ហើយ តាមដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បង្ហើបឲ្យដឹង មេទ័ពទាំងពីរនោះ ពិភាក្សាគ្នា គឺ អំពីទស្សនវិស័យ នៃ សហប្រតិបត្តិការយោធា រវាងរុស្ស៊ីនិងអាមេរិក ព្រមទាំងអំពី វិធីបញ្ចៀស កុំ ឲ្យមានឧប្បត្តិហេតុកើតឡើងរវាងកងកម្លាំងប្រទេសទាំងពីរ ពេលបំពេញប្រតិបត្តិការយោធា។
លោក ដូណាល់ ត្រាំ តែងបានថ្លែងជាច្រើនលើកថា គាត់ចង់ស្តារឡើងវិញ ទំនាក់ទំនងជាមួយ មូស្គូ ទាំងផ្គើនឲ្យពួកមន្ត្រីទាំងខាងបក្សសាធារណរដ្ឋ ទាំងខាងបក្សប្រជាធិបតេយ្យ ដែលចាត់ ទុករុស្ស៊ីជា ប្រទេសគំរាមខ្លាំងបំផុតដល់ សន្តិសុខជាតិអាមេរិកាំង៕

No comments:
Post a Comment