លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកម្មវិធីមួយនៅកោះពេជ្រកាលពីឆ្នាំ ២០១៥។ ហុង មិនា
ភ្នំពេញៈ
តាមការសិក្សាស្រាវជ្រាវថ្មីមួយបានចាត់ទុកកម្ពុជាជាប្រទេសដែលគ្រប់គ្រងតាមបែបផ្តាច់ការដោយឯកបក្ស
ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចេញផ្សាយកាលពីថ្ងៃអង្គារ
និងនិពន្ធដោយអ្នកសិក្សាស្រាវជ្រាវជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ Lee
Morgenbesser
របាយការណ៍នេះបាននិយាយថាមិនមែនគណបក្សប្រជាជនទេដែលផ្តាច់ការ
នោះគឺលោក ហ៊ុន សែន ដែល «មានអំណាចផ្តាច់មុខ និងគ្មានដែនកំណត់» ទៅលើ
«មន្រ្តីគោលនយោបាយ និងការបែងចែករង្វាន់»។
លោក Lee Morgenbesser បានសរសេរថា៖ «លោក ហ៊ុន សែន
ធ្វើដូចនេះតាមរយៈការគ្រប់គ្រងការតែងតាំងចំពោះតំណែងខ្ពស់ៗ
ការតែងតាំងសាច់ញាតិរបស់លោកឲ្យកាន់តំណែងខ្ពស់ក្នុងយោធាបង្កើតអំណាចយោធាសេចក្តីសម្រេចផ្តាច់មុខនៅក្នុងការដឹកនាំបក្ស
និងគ្រប់គ្រងអ្នកដែលជាផ្នែកនៃការដឹកនាំ»។ របាយការណ៍បន្តថា៖
«ជនផ្តាច់ការដូចជាលោក ហ៊ុន សែន
អាចទំនងនឹងត្រូវបញ្ចប់ដោយការសម្លាប់ការដាក់ពន្ធនាគារ
ឬនិរទេសច្រើនជាងមេដឹកនាំយោធា
ឬមេដឹកនាំផ្សេងៗទៀតក្នុងគណបក្សមិនថាការផ្លាស់ប្តូររបបកើតឡើងឬអត់នោះទេ»។
លោក Morgenbesser បានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា៖
«នេះពិតណាស់ដាក់គាត់នៅក្នុងចំណោមជនផ្តាច់ការល្បីៗជុំវិញពិភពលោក»។
«ឧទាហរណ៍ច្បាស់មួយគឺការអះអាង [របស់គណបក្សសង្គ្រោះជាតិ]
ដែលថាការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
គំរាមកំហែងប្រជាធិបតេយ្យរបស់កម្ពុជា។
តើកម្ពុជាអាចជាប្រទេសមានប្រជាធិបតេយ្យយ៉ាងម៉េចទៅ ប្រសិនបើលោក
ហ៊ុន សែន អនុវត្តអំណាចខ្លាំងបែបនេះ?»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន
បានរិះគន់ការវាយតម្លៃរបស់លោក Morgenbesser។
«ខ្ញុំពិតជាមិនចូលចិត្តនៅពេលពួកគេនិយាយថានាយករដ្ឋមន្រ្តីរបស់ខ្ញុំជាជនផ្តាច់ការ។
គាត់ជាវីរបុរសរបស់កម្ពុជា»។ លោក ស៊ីផាន
បន្ថែមថាបើទោះបីជាគាត់ជាប្រធានគណបក្សកាន់អំណាច
«លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចធ្វើអ្វីដោយខ្លួនឯងទេ
គាត់ត្រូវតែកោះប្រជុំគណបក្ស»។
របាយការណ៍នេះបានធ្វើឡើងនៅក្នុងសប្តាហ៍ដែលរដ្ឋសភាបានអនុម័តការធ្វើវិសោធនកម្មច្បាប់ដែលគំរាមរំលាយគណបក្សប្រឆាំងដែលជាគូប្រកួតប្រជែងរបស់លោក
ហ៊ុន សែន ហើយដែលទង្វើនេះត្រូវបានអ្នកតាមដាននយោបាយរិះគន់ថាជា
«ជ័យជម្នះនៃភាពផ្តាច់ការ»៕PS
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment