Tuesday, February 21, 2017

អ៊ីរ៉ាក់​វាយប្រហារ​ភាគ​ខាងលិច​ ដណើ្តម​បានដប់​ភូមិពី IS

កម្លាំងអ៊ីរ៉ាក់​គាំទ្រដោយ​ទាហាន​ប៉ារ៉ា​ ត្រៀម​រុលទៅ​កាន់ភូមិ Sheik Younis ភាគខាងត្បូង​ក្រុងម៉ូស៊ូល​។ Afp 

ក្រុងអាល់ប៊ុសេហ្វៈ កម្លាំង​អ៊ីរ៉ាក់​ដណ្តើមបាន​ភូមិ​ចំនួន ១០ ពីក្រុម​រដ្ឋអ៊ិស្លាម IS ពីថ្ងៃ​អាទិត្យ ដោយបាន​ចាប់ផ្តើម​កិច្ចប្រតិបត្តិការ​ដោយ​ឥត​រួញរា​ដើម្បី​ដណ្តើមយក​ក្រុង​ម៉ូស៊ូល​ភាគ​ខាងលិច​មកកាន់​កាប់វិញ ដែល​ក្រុម​អ្នកធ្វើការ​ផ្នែក​ជំនួយ​ព្រមាន​ថា នឹងដាក់​ក្រុមជន​ស៊ីវិល​ក្នុង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ។
ដោយ​រុលចូល​ពីទិសដៅ​ខុសៗ​គ្នា​ជាច្រើន កម្លាំង​ទាំងនោះ បាន​រំកិល​ឆ្ពោះទៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស៊ូល​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​នេះ ដោយ​បង្ហាញ​ពី​ជំហាន​ថ្មីមួយ​នៅក្នុង​កិច្ចប្រតិបត្តិការ​យោធាធំ​បំផុត​នៅ​អ៊ីរ៉ាក់​ជាច្រើន​ឆ្នាំមកនេះ។
ក្រុម​រដ្ឋអ៊ិស្លាម បាន​តស៊ូ​ដើម្បី​ការពារ​ក្រុង​ម៉ូស៊ូល​ជាក្រុង ដែល​មេដឹកនាំ​របស់ខ្លួន​លោក Abu Bakr al-Baghdadi បាន​ប្រកាស​រដ្ឋ​អ៊ិស្លាម ដោយ​ទន្ទ្រាន​យក​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី​នៅក្នុង​ឆ្នាំ ២០១៤។
នាយករដ្ឋមន្ត្រី​លោក Haider alAbadi បាន​និយាយ​ក្នុងសុន្ទរកថា​ដែលត្រូវ​បានគេ​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ថា៖ «កម្លាំង​របស់​យើង​កំពុង​ចាប់ផ្តើម​រំដោះប្រជាជន​ចេញពី​អំពើ​ភេរវកម្ម​របស់​ក្រុម​រដ្ឋអ៊ិស្លាម»។

នៅពេលនោះ មេបញ្ជាការ​កងទ័ព​កំពូល​បានប្រកាសថា កម្លាំង​ដឹកនាំ​ដោយកង​ប៉ូលិស​សហព័ន្ធ បាន​ដណ្តើមបាន​ភូមិ​ជាច្រើន​នៅ​ភាគខាងត្បូង​ក្រុងម៉ូស៊ូល​ក្នុងនោះ​មានភូមិ Athbah ដែល​បាន​ទុកឲ្យ​ពួកគេ​វាយប្រហារ​នៅ​ឆ្ងាយពី​ព្រលាន​យន្តហោះ​នោះ។
លោក Abbas al-Juburi នៃ​កងកម្លាំង​ប្រតិកម្ម​រហ័ស បាន​និយាយថា៖ «យើងបាន​ចាប់ផ្តើម​កិច្ចប្រតិបត្តិការ​របស់​យើងនៅ​ម៉ោង ៧ ព្រឹក។ យើង​កំពុង​ទៅកាន់​ព្រលានយន្តហោះ​នោះ»។
ផ្ទៃមេឃ​នៅ​ភាគខាងត្បូង​ក្រុង​ម៉ូស៊ូល ខ្មៅ​ងងឹត​ដោយ​ផ្សែង​ចេញពី​ការវាយប្រហារ​ផ្លូវអាកាស និង​កាំភ្លើងធំ​ខណៈ​កម្លាំង​រាប់ពាន់នាក់ និង​ក្បួន​រថពាសដែក​បានធ្វើការ​រួមគ្នា​នៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស៊ូល​នោះ។
លោក Ali ជា​មន្ត្រី​ប្រតិកម្ម​រហ័ស​ម្នាក់ បាន​និយាយ​នៅក្នុង​ភូមិ​អាល់ប៊ុសេហ្វ​ខណៈ​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​បាន​ហោះ​លើក្បាល​ដើម្បី​តាមដាន​ក្រុម​យុទ្ធជន IS ចុងក្រោយ​ដែល​កំពុង​ព្យាយាម​រត់គេចខ្លួន។
សហសេវិក​របស់លោក​គឺលោក Alaa បាន​និយាយថា៖ «ពួកគេ​នឹង​ព្យាយាម​គេចចេញ​ពីបុព្វហេតុ​នោះ តាម​ដែល​អាចធ្វើ​ទៅបាន​ដោយសារ​ពួកគេ​ដឹងថា ពួកគេ​នឹងស្លាប់»។
ក្រុម​ជីហាដ​និយម បាន​កាន់កាប់​ក្រុង​ម៉ូស៊ូល និង​ទឹកដី​របស់​អ៊ីរ៉ាក់​ជាច្រើន​នៅភាគ​ខាងលិច និង​ខាងជើង​ក្រុង​បាកដាដ​នៅក្នុង​ឆ្នាំ ២០១៤៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...