បុរសម្នាក់មើលកម្មវិធីព័ត៌មានទូរទស្សន៍ដែលបង្ហាញពីការបាញ់មីស៊ីល Pukguksong-2 និងមេដឹកនាំ Kim Jong Un នៅស្ថានីយរថភ្លើងសេអ៊ូល ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ការដាក់ទណ្ឌកម្មអន្តរជាតិកាលពីពេលថ្មីៗនេះ
ដែលមានគោលបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងកំពុងធ្វើឲ្យមានការលំបាកដល់ការខំប្រឹងប្រែងខាងជំនួយមនុស្សធម៌ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ដែលត្រូវការជំនួយ
នេះតាមការបញ្ជាក់របស់បុគ្គលិកផ្តល់ជំនួយជាច្រើន។
ដោយកូរ៉េខាងជើងនៅតែប្រកាន់ខ្ជាប់ការអភិវឌ្ឍឃ្លាំងអាវុធនុយក្លែអ៊ែ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងដើម្បីទប់ស្កាត់កុំឲ្យកូរ៉េខាងជើងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ការដាក់ទណ្ឌកម្មនេះជាពិសេសស្ថិតនៅក្រោមសេចក្តីសម្រេចចិត្តលេខ២២៧០ និង ២៣២១ ដែលអនុម័តកាលពីខែមិនា និងខែវិច្ឆិកាឆ្នាំ២០១៦ដែលមានគោលបំណងកាត់ផ្តាច់ប្រាក់សម្រាប់សកម្មភាពនុយក្លេអ៊ែរ និងយោធារបស់របបនោះ។ សេចក្តីសម្រេចចិត្តនោះ អំពាវនាវដល់រដ្ឋជាសមាជិកឲ្យកម្រិតការធ្វើពាណិជ្ជកម្មខាងហិរញ្ញវត្ថុរបស់កូរ៉េខាងជើង ហើយនិងបញ្ឈប់ជំនួយបរទេសខ្លះ លើកលែងជំនួយនោះចាំបាច់សម្រាប់ផ្នែកមនុស្សធម៌។
សេចក្តីសម្រេចចិត្តលេខ២៣២១ ចែងថា «វិធានការទាំងនោះធ្វើឡើងតាមសេចក្តីសម្រេចចិត្តនេះ មិនមានគោលបំណងធ្វើឲ្យមានផលវិបាកខាងមនុស្សធម៌សម្រាប់ពលរដ្ឋស៊ីវិលរបស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េទេ»។
ទោះជាយ៉ាងណាក៏ដោយ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បាននិយាយថា ការដាក់ទណ្ឌកម្មនោះ បណ្តាលឲ្យមានឧបសគ្គយ៉ាងខ្លាំងនៅពេលធ្វើសកម្មភាពរបស់ខ្លួននៅក្នុងរដ្ឋកុម្មុយនិស្តនេះដែលត្រូវការជំនួយ ថ្វីបើសហគមន៍អន្តរជាតិខិតខំបន្តជំនួយក៏ដោយ៕

No comments:
Post a Comment