Thursday, February 16, 2017

លោក គឹម សុខ ស្នើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ

លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ពេល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth


ព្រះរាជអាជ្ញារង​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ សម្រេច​ច្រាន​ចោល​សំណើ​របស់​អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ លោក គឹម សុខ ដែល​សុំ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​បណ្ដឹង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការ​សម្រេច​ច្រាន​ចោល​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បន្ទាប់​ពី​លោក គឹម សុខ ដាក់​ពាក្យ​ស្នើ​សុំ​សាលាដំបូង​រាជធានី​ភ្នំពេញ ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ ដោយ​សារ​លោក​មិន​ទាន់​បាន​ពឹង​ពាក់​មេធាវី ដើម្បី​ការពារ​រឿង​ក្ដី​នេះ។
កាល​កាល​ពី​ថ្ងៃទី១៣ កុម្ភៈ លោក ហ៊ុន សែន បាន​ប្ដឹង​លោក កឹម សុខ ពី​បទ​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០ម៉ឺន ដុល្លារ​សហរដ្ឋ​អាមេរិក។ ភ្លាមៗ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បង្គាប់​ឲ្យ​លោក គឹម សុខ ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​បណ្ដឹង​របស់​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី១៧ កុម្ភៈ​ខាង​មុខ ហើយ​ហាម​មិន​ឲ្យ​លោក ធ្វើ​ដំណើរ ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ដទៃ​ជា​បណ្ដោះអាសន្ន​ឡើយ។
ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក គឹម សុខ អះអាង​ថា លោក​នឹង​មិន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ ហើយ​ថា លោក​នឹង​តតាំង​ករណី​នេះ តាម​ផ្លូវ​តុលាការ។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...