កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា
បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល
និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។
ទោះបីជាគណបក្សប្រឆាំងសម្រេចធ្វើពហិការការបោះឆ្នោតនេះក្ដី
ក៏ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអនុម័តយ៉ាងរលូននូវសំណើធ្វើវិសោធនកម្មលើច្បាប់មួយដែលមានអាយុកាល២០ឆ្នាំ
ដើម្បីផ្ដល់អំណាចឲ្យរដ្ឋាភិបាលមានសិទ្ធិព្យួរ
ឬរម្លាយគណបក្សប្រជែងរបស់ខ្លួនដែលជាប់ពាក់ព័ន្ធបទល្មើសចែងមិនច្បាស់លាស់
ដោយរង់ចាំតែកែកំហុសអក្ខរាវិរុទ្ធបន្តិចបន្តួចប៉ុណ្ណោះ។
ក្រុមអ្នកសារព័ត៌មានផ្តិតរូបភាពចេញពីផ្ទាំងកញ្ចក់ទូរទស្សន៍នៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ
ខណៈតំណាងរាស្ត្របោះឆ្នោតអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
កាលពីម្សិលមិញ ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៣ទសវត្សរ៍
បានបញ្ជាក់យ៉ាងច្បាស់ថា
ការធ្វើវិសោធនកម្មទាំងនេះមានបំណងតម្រង់គោលដៅទៅរកគណបក្សសង្គ្រោះជាតិ ដែលស្ទើរតែផ្ដួលគណបក្សរបស់លោកបានទៅហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី៤ឆ្នាំមុន
និងដែលនៅតែបន្តបង្កការគំរាមកំហែងធំបំផុតដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា
ចាប់តាំងពីគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩៩៨មក។
លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
បានមានប្រសាសន៍នៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតនេះថា
“ក្រោយពីច្បាប់នេះចូលធរមាន
ក្រសួងមហាផ្ទៃមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីយកច្បាប់នេះទៅអនុវត្ត
បោសសម្អាតគណបក្សនយោបាយដែលមិនបានបំពេញភារកិច្ច តួនាទី
និងការងារទាំងឡាយឱ្យសមជាគណបក្សនយោបាយ”។
គណបក្សប្រជាជនកម្ពុជាអះអាងថា
កម្ពុជាត្រូវការវិសោធនកម្មទាំងនេះដើម្បីទប់ស្កាត់កុំឲ្យប្រទេសបែកបាក់ដោយសារស្នាដៃគណបក្សដែលគ្មានការទទួលខុសត្រូវ។
គណបក្សសង្គ្រោះជាតិនិយាយថា
ការធ្វើវិសោធនកម្មនេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ
ដោយផ្ដល់អំណាចថ្មីមិនស្របតាមរដ្ឋធម្មនុញ្ញឲ្យគណបក្សកាន់អំណាចដែលកម្ចាត់គូប្រជែងរបស់ខ្លួនតាមអំពើចិត្ត
ហើយប្លន់អ្នកបោះឆ្នោតពីតំណាងឱ្យសំឡេងរបស់ពួកគេ។
ដោយខ្វះអាសនៈសភាដើម្បីរារាំងវិសោធនកម្មទាំងនេះ គណបក្សប្រឆាំងបានធ្វើពហិការការបោះឆ្នោតនេះដើម្បីចៀសវាងការផ្តល់ភាពស្របច្បាប់ដល់វា។
លោកស្រី មូរ សុខហួរ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍តាមក្រោយថា
“ច្បាប់នេះមិនត្រឹមតែនិយាយអំពីយើងទេ។ វាផ្ទុយពីរដ្ឋធម្មនុញ្ញ
វារំលោភសិទ្ធិមនុស្ស។ លទ្ធិប្រជាធិបតេយ្យទាំងមូលកំពុងរងការវាយប្រហារ”។
លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា
វិសោធនកម្មនេះបានបំផ្លាញក្ដីសង្ឃឹមថានឹងទទួលបានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ឆ្នាំ១៩៩១ ដែលបានទាញប្រទេសកម្ពុជា ឱ្យងើបផុតពីសង្គ្រាមរាប់ទសវត្សរ៍។
លោកលើកឡើងទៀតថា “វាមិនមែនជាការបំផ្លើសទេដែលនិយាយថា
វិសោធនកម្មទាំងនេះប្រៀបបាននឹងកំាភ្លើងភ្ជង់តម្រង់ទៅរកបេះដូងរបស់គណបក្សសង្គ្រោះជាតិ
ដោយបន្សល់ទុកតែសំណួរថា តើពេលណា
ហើយឈរលើហេតុផលអ្វីដែលការអនុវត្តនយោបាយបែបនេះនឹងកើតឡើង”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯរដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ដោយទាញប្រទេសនេះឱ្យក្លាយជាប្រទេសមានគណបក្សតែមួយដូចប្រទេសវៀតណាម។
“មេរៀនដែលគណបក្សប្រជាជនកម្ពុជា
ទទួលបានពីបរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតឆ្នាំ២០១៣គឺថា
ប្រសិនបើប្រជាជនមិនចូលចិត្តលោក ហ៊ុន សែន
គឺមិនផ្តល់ជម្រើសពិតប្រាកដដល់ពួកគេឡើយ។
កម្ពុជានឹងក្លាយជាប្រជាធិបតេយ្យក្លែងក្លាយដែលកំពុងបោះជំហានឆ្ពោះទៅមុខ
ប្រហែលជាគ្រាន់បើជាងវៀតណាមបន្តិច
ប៉ុន្តែមិនច្រើនទេដោយសារច្បាប់ត្រូវបានអនុវត្តដោយតុលាការដែលស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បានធ្វើឱ្យមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ចុះខ្សោយជាច្រើនឆ្នាំមកហើយ ហើយថ្ងៃនេះគាត់បានវាយសំពងផ្ដាច់ព្រ័ត្រ”។
លោក ហ្វីល រ៉ូបឺតសុន បានរិះគន់រដ្ឋាភិបាលប្រជាធិបតេយ្យ
និងម្ចាស់ជំនួយនានាដែលជួយផ្ដល់ហិរញ្ញវត្ថុដល់ប្រទេសនេះចំពោះការនៅស្ងាត់ស្ងៀមចាប់តាំងពីនាយករដ្ឋមន្ត្រីបានស្នើវិសោធនកម្មទាំងនេះកាលពីជាង៣សប្ដាហ៍មុន។
ស្ថានទូតសហរដ្ឋអាមេរិកទើបតែធ្វើការលើកឡើងជាដំបូងកាលពីម្សិលមិញស្តីពីវិសោធនកម្មនេះ
បន្ទាប់ពីវាត្រូវបានបោះឆ្នោតអនុម័ត។ ការលើកឡើងនេះមានខ្លឹមសារថា
សហរដ្ឋអាមេរិកព្រួយបារម្ភអំពីអំណាចដែលវិសោធនកម្មនេះផ្តល់ឲ្យរដ្ឋាភិបាល
“នៅក្នុងការដាក់កំហិតដល់សេរីភាពបញ្ចេញមតិ
និងសកម្មភាពស្របច្បាប់នានារបស់គណបក្សនយោបាយ និងរម្លាយគណបក្សនយោបាយចោល
ក្រោមលក្ខខណ្ឌកំណត់មិនច្បាស់លាស់ “។
ការលើកឡើងនេះបានអំពាវនាវឲ្យរដ្ឋាភិបាលធានាថា
គ្រប់គណបក្សទាំងអស់មានឱកាសប្រកួតប្រជែងស្មើភាពគ្នានៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា
និងការបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំក្រោយ។
ការលើកឡើងនេះមានខ្លឹមសារបន្ថែមថា
“សកម្មភាពណាមួយរបស់រដ្ឋាភិបាលដែលបានហាមឃាត់
ឬរឹតបន្តឹងគណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ
គឺជាការដើរថយក្រោយមួយយ៉ាងខ្លាំងចំពោះដំណើរវិវឌ្ឍនៃស្ថានភាពនយោបាយនៅកម្ពុជា
ហើយនឹងនាំឲ្យមានសំណួរចោទឡើង ពីភាពស្របច្បាប់ក្នុងការបោះឆ្នោត នាពេលខាងមុខ”។
កាលពីសប្តាហ៍មុន លោក ឆាលស៍ ស៊ែនទីអេហ្គោ (Charles
Santiago) ប្រធានសមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស (APHR)
និងជាតំណាងរាស្ត្រគណបក្សប្រឆាំងនៅម៉ាឡេស៊ីបានចាត់ទុកវិសោធនកម្មនេះថា ជា
“ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។
រដ្ឋាភិបាលបានច្រានចោលរាល់ការរិះគន់ទាំងអស់មកលើវិសោធនកម្មនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា
“គឺរម្លាយតែក្នុងករណីបទល្មើស បើមិនល្មើសមានអីត្រូវរម្លាយ”។ លោកបានបន្ថែមថា
“បើយើងទុកឲ្យធ្វើអ៊ីចឹងតាមចិត្ត អ៊ីចឹងតើប្រជាធិបតេយ្យ
ឬអនាធិបតេយ្យ?”។វិសោធកម្មនេះត្រូវបានបញ្ជូនទៅព្រឹទ្ធសភាកាលពីរសៀលម្សិលមិញ
ហើយនឹងបញ្ជូនបន្តទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញបន្ទាប់ពីពិនិត្យ
និងបោះឆ្នោតរួច។
ដោយសន្មតថា
វាត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រដែលមិនដែលជំទាស់ទាល់តែសោះចំពោះច្បាប់ដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជានោះវិសោធនកម្មនេះនឹងផ្តល់អំណាចដល់តុលាការកំពូលក្នុងការរម្លាយគណបក្សណា
មួួយទាក់ទិនការប្រព្រឹត្តបទល្មើសនានាដែលមិនមានចែងច្បាស់លាស់
ក្នុងនោះរួមមានដូចជា “ការញុះញង់ដែលអាចនាំឲ្យមានការបែកបាក់ជាតិ” និង
“ការធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស
និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ” ជាដើម។
ក្រសួងមហាផ្ទៃក៏នឹងអាចផ្អាកសកម្មភាពគណបក្សនយោបាយណាមួួយសម្រាប់ហេតុផលដូចគ្នានេះដែរ។
ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ ារាំងបុគ្គលជាប់ទោស
និងមានទោសជាប់ពន្ធនាគារដែលមិនត្រូវបានព្យួរ
មិនឲ្យកាន់តំណែងជាថ្នាក់ដឹកនាំបក្សឡើយ
ហើយអនុញ្ញាតឲ្យតុលាការកំពូលរារាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយដែលត្រូវបានរម្លាយមិនឲ្យពាក់ព័ន្ធនៅក្នុងសកម្មភាពនយោបាយណាមួយរយៈពេលរហូតដល់៥ឆ្នាំ។
លោក សម រង្ស៊ី ដែលជាអ្នកដឹកនាំចលនាប្រជាធិបតេយ្យជាយូរមកហើយនោះ
ទើបតែលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះដោយសង្ឃឹមថា
នឹងអាចសង្គ្រោះគណបក្សរបស់លោកបាន។
លោកសម រង្ស៊ី រស់នៅក្នុងទីក្រុងប៉ារីសក្នុងលក្ខខណ្ឌនិរទេសខ្លួនឯង
ដោយប្រឈមនឹងទោសជាប់ពន្ធនាគារពីរឆ្នាំពីបទបរិហារកេរ្តិ៍ដែលមជ្ឈដ្ឋានទូទៅជឿជាក់ថា
មានជាប់ពាក់ព័ន្ធរឿងនយោបាយ។
វិសោធនកម្មនេះតម្រូវឲ្យគណបក្សដែលបាត់បង់ប្រធានរបស់ខ្លួនបំពេញតំណែងនេះក្នុងរយៈពេល៩០ថ្ងៃ។
បន្ទាប់ពីការបោះឆ្នោតអនុម័តកាលពីម្សិលមិញ លោក សុខ ឥសាន
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា
រយៈពេល៩០ថ្ងៃសម្រាប់គណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមភ្លាម
បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្តលេខា លើច្បាប់នេះដែលលោករំពឹងថា
នឹងកើតមានឆាប់ៗ។
គណបក្សសង្គ្រោះជាតិបានតែងតាំងអនុប្រធានរបស់ខ្លួនជាប្រធានស្តីទីចាប់តាំងពីលោក
សម រង្ស៊ី បានលាលែងពីតំណែងកាលពីថ្ងៃទី១១ ខែកុម្ភៈមក ហើយមានគម្រោង
បើកសមាជបក្សនៅខែមេសាឆ្នាំ២០១៨ដើម្បីជ្រើសរើសប្រធានអចិន្ត្រៃយ៍។ លោក គឹម
សុខា ដែលច្របាច់បញ្ចូលគណបក្សប្រឆាំងរបស់លោកជាមួយគណបក្សរបស់លោក សម រង្ស៊ី
កាលពីឆ្នាំ២០១២ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិ
ទំនងជាទទួលបានតំណែងកំពូលនេះ ប៉ុន្តែ
លោកនៅជាប់ទាក់ទិននឹងការសើុបអង្កេតលើសំណុំរឿងពុករលួយដែលមជ្ឈដ្ឋានទូទៅមើលឃើញថា
ជាប់ពាក់ព័ន្ធរឿងនយោបាយ ទាក់ទិននឹងស្រីកំណាន់ម្នាក់នៅឡើយ។
ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវជ្រើសរើសប្រធានថ្មីអចិន្ត្រៃយ៍ក្នុងរយៈពេល៩០ថ្ងៃ
បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្តលេខារួចមែននោះ វាអាចបង្ខំឲ្យលោក កឹម
សុខា ដែលរងបណ្តឹងផ្លូវច្បាប់
ទទួលតំណែងនេះយ៉ាងយូរត្រឹមខែឧសភាពោលគឺនៅមុខការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី
ខែមិថុនា៕ សុខុម និងស៊ុយឈាង
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment