លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump
លើកមេដៃខណដែលលោកមកថ្លែងនៅក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្សកាលពីថ្ងៃទិ២៤
កុម្ភៈ ២០១៧ទីក្រុង Oxon Hill រដ្ឋ Maryland។
គម្រោងមួយលានលានដុល្លាររបស់លោកប្រធានាធិបតី Donald Trump
ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបែកបាក់របស់សហរដ្ឋអាមេរិក
គឺជាប្រធានបទ
សំខាន់នៅក្នុងកិច្ចប្រជុំអភិបាលរដ្ឋទូទាំងប្រទេសចំនួនបីថ្ងៃ
នៅរដ្ឋធានីវ៉ាស៊ីនតោន។
កំណែទម្រង់វិស័យសុខាភិបាល អប់រំ ភាពអត់ឃ្លានរបស់កុមារ
និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក៏ជាគោលនយោបាយសំខាន់
ដែលនឹងត្រូវបានគេពិភាក្សាផងដែរ
នៅក្នុងការប្រជុំរបស់សមាគមអភិបាលរដ្ឋថ្នាក់ជាតិ
រដូវរងាប្រចាំឆ្នាំរបស់គណៈអភិបាលរដ្ឋ មកពីគណបក្សទាំងពីរ
នេះបើយោងតាមសមាគមអភិបាលរដ្ឋថ្នាក់ជាតិ។
កាលពីថ្ងៃសុក្រ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Jerry Brown
បានប្រកាសពីគម្រោង ៤៣៧ លានដុល្លារ សម្រាប់គ្រប់គ្រងទឹកជំនន់
និងឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់
បន្ទាប់ពីមានការព្រួយបារម្ភពីការបាក់ទំនប់
ដែលបានបង្ខំឲ្យមានការជម្លៀសប្រជាជនប្រមាណ ២០ម៉ឺននាក់៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
យានអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់បង្ហោះដើម្បីដឹកទំនិញទៅឲ្យអវកាសយានិក ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...

No comments:
Post a Comment