Friday, February 17, 2017

ការិយាល័យ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ ថា មន្ត្រី​កងទ័ព​បញ្ជាឲ្យ​ធ្វើឃាត​មេធាវី

ក្រុមអ្នក​កាន់ទុក្ខ​ សែងមឈូសលោកមេធាវី​ល្បី​ឈ្មោះ​មីយ៉ាន់ម៉ា លោក Ko Ni ដែល​ត្រូវបាន​គេបាញ់​សម្លាប់​ កាលថ្ងៃ​ទី ២៩ មករា​។ Afp 


ក្រុងយ៉ាំងហ្គោនៈ ការិយាល័យ​ប្រធានាធិបតី បាន​និយាយ ពីថ្ងៃ​ពុធថា អតីតមន្ត្រី​យោធា​មួយរូប បាន​បញ្ជាឲ្យ​ធ្វើឃាត​មេធាវី មីយ៉ាន់ម៉ា​ល្បីឈ្មោះ​ម្នាក់ និង​ជាទីប្រឹក្សា របស់​មេដឹកនាំ លោកស្រី​អ៊ុងសាន ស៊ូជី។
លោក Ko Ni ត្រូវបាន​បាញ់​សម្លាប់​ទាំង​កណ្តាលថ្ងៃ​នៅខាង ក្រៅ​ព្រលានយន្តហោះ​នៃក្រុង​យ៉ាំង​ហ្គោន កាលពី​ចុងខែ​មុន ខណៈ​កំពុងតែ​រង់ចាំ​តាក់ស៊ី ជា​ឧក្រិដ្ឋកម្ម. មួយ ដែល​បានធ្វើ​ឲ្យ​កក្រើក​ស្ថាប័ន​នយោបាយ។
គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់លោក​ស្រី​ស៊ូជី ចាត់ទុក​ការសម្លាប់​នោះ​ជា ការធ្វើឃាត​ខាង​នយោបាយ​និង «អំពើ​ភេរវកម្ម» ប្រឆាំង​គោលនយោបាយ​ពួកគេ។
លោក Ko Ni គឺជាអ្នក​រិះគន់ ដោយ​វោហារ​ចំពោះ​ការក្តោបក្តាប់ អំណាច​ដ៏យូរអង្វែង​របស់​កងទ័ព​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​ថ្មី​របស់​មីយ៉ាន់ម៉ា និងជា​អ្នកតស៊ូ​មតិដ៏​សំខាន់​សម្រាប់ ក្រុម​មូស្លីម ដែល​ជួបបញ្ហា។
លោក ត្រូវបាន​គេ​រាយការណ៍ ថា បាន​និងកំពុង​ជំរុញ​ឲ្យ​មានការ កែប្រែ​រដ្ឋធម្មនុញ្ញ ដែល​បច្ចុប្បន្ន​ធានាឲ្យ​យោធា​នូវ​កៅអី ១/៤ នៅក្នុង​សភា និង​រារាំង​លោកស្រី​ស៊ូជី មិនឲ្យ​ធ្វើជា​ប្រធានាធិបតី។ ខ្មាន់កាំភ្លើង ដែលមាន​ឈ្មោះថា Kyi Lin ត្រូវបាន​ចាប់ខ្លួន​នៅ ឯ​ព្រលានយន្តហោះ បន្ទាប់ពី បាន​បាញ់​សម្លាប់​អ្នកបើកបរ​តាក់ស៊ី​​ម្នាក់ ដែល​បាន​ព្យាយាម បញ្ឈប់​គាត់​មិនឲ្យ​រត់គេច។
បន្ទាប់ពី​ការ​បែកធ្លាយ​ជាហូរហែ និងការ​ពន្យល់​ខុសៗគ្នា​ពី ក្រុមប៉ូលិស ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បញ្ជាក់ថា ជាច្រើន​ថ្ងៃ​ក្រោយមក​ពួកគេ​ក៏បាន​ចាប់ខ្លួន «អ្នក​រួមគំនិត​ដែលគេ​ចោទប្រកាន់» លោក Aung Win Zaw នៅ រដ្ឋការ៉ែន​ភាគខាងត្បូង។
ការិយាល័យ​ប្រធានាធិបតី​មីយ៉ាន់ម៉ា បាន​និយាយថា ប៉ូលិស និង​ចារកម្ម​យោធា ពេលនេះ​កំពុង​តាម​ប្រមាញ់​ប្អូនប្រុស​គាត់ គឺអតីត​វរសេនីយ៍ទោ Aung Win Khaing ដែលជា​ប្រភពនៃ​បញ្ជាឲ្យ​មានការ​សម្លាប់​នោះ។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ការិយាល័យ​នោះ បាន​និយាយ ថា៖ «យោងតាម​ការស៊ើបអង្កេត អ្នកទោស Aung Win Zaw ឲ្យ​ដឹងថា ប្អូនប្រុស​គាត់ លោក Aung Win Khaing បាន​សុំឲ្យ​គាត់​ធ្វើឃាត​លោក Ko Ni ក្នុង​ខែកក្កដា ២០១៦»។
សេចក្តីថ្លែងការណ៍​នោះ បានគូ​សបញ្ជាក់ថា៖ «រវាង​ខែសីហា និង​កញ្ញា ២០១៦ Kyi Lin បានមក​ជួបគាត់ និងបាន​សុំ​ធ្វើការ នោះ»។
សេចក្តី​ថ្លែងការណ៍​នោះ បាន​បន្តថា៖ «គាត់​បានឲ្យ Kyi Lin ចំនួន 800 ទៅ 1,000 lakhs kyat ($58, 000-$73,000) ដើម្បី​សម្លាប់​លោក Ko Ni»។
ក្រុមប៉ូលិស បានកំណត់​អត្តសញ្ញាណ Aung Win Khaing ពីរូប​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​នៅឯ​ព្រលានយន្តហោះ ដែល​បង្ហាញថា​គាត់​បានសុំ​ម៉ោង​មកដល់​នៃជើង​ហោះហើរ មុនពេល​លោក Ko Ni ត្រូវបាន​បាញ់។
ពួកគេ​ពុំមាន​ផ្តល់​ហេតុផល​ថា​ហេតុអ្វី​បានជា​អតីតមន្ត្រី​កងទ័ព​ដ៏មាន​ឥទ្ធិពល ដែល​សេចក្តី​ថ្លែងការណ៍​នោះបាន​និយាយថា បាន​ចូលនិវត្ត​ដោយ​ស្ម័គ្រចិត្ត​ក្នុងឆ្នាំ ២០១៤ បាន​បញ្ជាការ​ធ្វើឃាត​នោះទេ៕

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...