Friday, February 17, 2017

តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ ពី​បទ​ញុះញង់​និង​បរិហារកេរ្តិ៍​លោក ហ៊ុន សែន

អាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ រារាំង​មិន​ឲ្យ​ព្រះសង្ឃ អម​ដំណើរ​លោក គឹម សុខ នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang


អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ត្រូវ​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ទាក់ទង​នឹង​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ក្រោយ​ពី​អយ្យការ​បាន​បញ្ជូន​សំណុំរឿង​លោក គឹម សុខ ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​បញ្ចប់​នីតិវិធី​បង្ហាញ​ខ្លួន​លើក​ដំបូង​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅក្រម​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខ ជា​បណ្ដោះអាសន្ន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម។
លោក គឹម សុខ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃ​ទី​១៧ កុម្ភៈ ដើម្បី​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។
លោក គឹម សុខ បាន​ចេញ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ជាមួយ​ព្រះសង្ឃ​ប្រមាណ​១០​អង្គ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ តាំង​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ។
នៅ​ពេល​ចេញ​ដំណើរ​ពី​វត្តចាស់ អាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ បាន​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​ប្រមាណ​១០​អង្គ រួម​មាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង អម​ដំណើរ​លោក គឹម សុខ មក​កាន់​តុលាការ​ទេ នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ។
រហូត​ដល់​ម៉ោង​ប្រមាណ​៩ ព្រឹក ទើប​អាជ្ញាធរ​អនុញ្ញាត​បន្ត​ដំណើរ​ជាមួយ​ព្រះតេជព្រះគុណ​ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត ដើម្បី​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ខណៈ​ព្រះសង្ឃ​ផ្សេង​ទៀត តម្រូវ​ឲ្យ​ជិះ​ម៉ូតូ​រឺម៉ក​កង់​បី មក​មុន។
ក្នុង​ដំណើរ​នេះ​ដែរ មាន​ការ​ឃ្លាំ​មើល ពី​មន្ត្រី​សិទ្ធិមនុស្ស ពលរដ្ឋ​ថ្មើរ​ជើង និង​ម៉ូតូ​អម​ដំណើរ រួម​នឹង​អ្នក​សារព័ត៌មាន ជា​ច្រើន​រយ​នាក់​រហូត​ដល់​តុលាការ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...