រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧
មកពីប្រទេសអ៊ីរ៉ាក់ ស៊ីរី ម៉ាឡេស៊ី រុស្ស៊ី ប្រេស៊ីល ឥណ្ឌា បេឡារុស
អ៊ីតាលី អេស្ប៉ាញ ជប៉ុន កៀហ្ស៊ីស៊ីស្ថាន និងហ្វាំងឡាំង។
ផ្សេងទៀត
1
ជនជាតិអ៊ីរ៉ាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅពេលដែលកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធជាមួយនឹងយុទ្ធជនរដ្ឋឥស្លាម
នៅក្នុងក្រុង Mosul។
2
ប្រុសៗ
និងអ្នកស្ម័គ្រនៃទីភា្នក់ងារការពារជនស៊ីវិលរបស់ស៊ីរី
ពន្លត់អគ្គិភ័យបន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅលើក្រុង Douma
ដែលកាន់កាប់ដោយឧទ្ទាមនៅ ជាយក្រុង Damascus។
3
ទាហានកិត្តិយសរង់ចាំការអញ្ជើញមកដល់របស់ស្តេច
Salman
របស់អារ៉ាប់សាអូឌីតនៅវិមានប្រធានាធិបតីនៅក្នុងក្រុងគូឡាឡាំពួ
ប្រទេសម៉ាឡេស៊ី។
4
អ្នកជិះស្គី
និងអ្នកជិះក្តាររំអិលរាប់រយនាក់ជិះចុះពីជម្រាលមួយនៅពេលកាន់ពន្លឺភ្លើងនៅក្នុងក្រុង
Zheleznogorsk ប្រទេសរុស្ស៊ី។
5
អ្នករបាំរបស់សាលា Imperio de Casa Verde
សម្តែងក្នុងរាត្រីទី២នៃពិធីដង្ហែក្បួន នៅទីលាន Sambadrome
ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។
6
អ្នកគោរពសាសនាហិណ្ឌូក្មេងៗ ដែលមានចងផ្លែក្រូច
និងផ្លែ Paladai
រង់ចាំចូលរួមនៅក្នុងការដង្ហែមួយដើម្បីប្រារព្ធពិធី Shivratri
នៅក្នុងក្រុង Chennai។
7
អ្នកលក់នៅតាមផ្លូវដែលលក់វត្ថុអនុស្សាវរីយ៍រង់ចាំភ្ញៀវក្នុងពេលធ្លាក់ព្រិលនៅក្នុងភូមិ
Aziarco ប្រទេសបេឡារុស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
8
សមាជិកក្រុមប្រកួតត្រូវបានក្រុមម្ខាងទៀតគប់ក្រូចដាក់
ក្នុងពិធីគប់ក្រូចប្រចាំឆ្នាំនៅក្នុងក្រុង Ivrea ប្រទេសអ៊ីតាលី។
9
បុរសម្នាក់ឡើងលើសសរមួយដើម្បីបានរង្វាន់ក្នុងពិធីបុណ្យ
Maslenitsa ដើម្បីសាទរការបញ្ចប់នៃរដូវរងា នៅក្បែរក្រុង
Rumyantsevo ប្រទេសរុស្ស៊ី។
10
អ្នកធ្វើដំណើរកម្សាន្តម្នាក់ តុបតែងជា «បិសាច
Diablos de Luzon» ហើយអ្នកផ្សេងតុបតែងជាកីឡាករ Mascaritas
ចូលរួមនៅក្នុងពិធីបុណ្យនៅក្នុងភូមិ Luzon ប្រទេសអេស្ប៉ាញ
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
11
ម្ចាស់មេដាយមាស Choi Da-bin របស់កូរ៉េខាងត្បូង
សម្តែងនៅក្នុងពិធីបិទវគ្គនៃការប្រកួត Asian Winter Games នៅទីលាន
Makomanai Indoor Skating Rink នៅក្នុងក្រុង Sapporo ប្រទេសជប៉ុន។
12
អ្នកចូលចិត្តកំប្លែងជាង២.០០០នាក់ដែលគេហៅថា
Schuttige ចូលរួមនៅក្នុងការដើរក្បួនSchuttige ប្រពៃណី នៅក្នុងក្រុង
Elzach ប្រទេសអាល្លឺម៉ង់។
13
យុវជនឥណ្ឌាម្នាក់ចូលរួមនៅក្នុងការលោតលេងមួយដែលគេហៅថា
«bunjee jumping» នៅពេលថ្ងៃលិច ក្នុងពិធីបុណ្យ Bhoj Adventure
Festival ឆ្នាំ២០១៧ នៅក្នុងក្រុង Bhopal ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥
ខែកុម្ភៈ ឆ្នាំ២០១៧។
14
អ្នកសម្តែងរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន
ដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ច្រៀង និងរាំ ក្នុងពិធីបុណ្យ
Maslenitsa នៅក្នុងក្រុងប៊ីស្កេក (Bishkek) ប្រទេសកៀហ្ស៊ីស៊ីស្ថាន។
15
កីឡាការនី Svenja Wuerth
របស់អាល្លឺម៉ង់លោតនៅក្នុងការប្រកួតជើងឯក FIS Nordic World Ski
Championships ប្រចាំឆ្នាំ២០១៧ នៅក្នុងក្រុង Lahti ប្រទេសហ្វាំងឡង់។
16
ព្រះច័ន្ទរះកាត់ព្រះអាទិត្យ បង្កើតបានជាសូរគ្រាសមួយ ដែលរូបនេះថតបានពីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

No comments:
Post a Comment