មេដឹកនាំបក្សប្រឆំាងលោក សម រង្សី បានឲ្យដឹងថា តុលាការរដ្ឋ California
សហរដ្ឋអាមេរិក បានសម្រេចទទួលយកសំណើរបស់លោក
ដែលថាទាមទារឲ្យម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex បញ្ចេញវីដេអូ
កាំម៉េរាសុវត្ថិភាព ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី
កាលពីឆ្នាំ២០១៦។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី
ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ
រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍
អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ដោយបានបន្ដឃុំខ្លួនក្រោមបទចោទឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធខុសច្បាប់។
នៅក្នុងហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរនៅថ្ងៃសុក្រនេះថា
លោកបានដាក់សំណើរមួយទៅតុលាការអាមេរិកឲ្យជួយអន្តរាគមន៍ទៅម្ចាស់ស្ថានីយ៍ប្រេងសំាង
Chevron (Caltex) បញ្ចេញវីដេអូ កាំម៉េរាសុវត្ថិភាព
ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នៅស្តុបបូកគោ
រាជធានីភ្នំពេញ។ ករណីនេះលោកថា តុលាការអាមេរិកព្រមទទួលយកសំណើរបស់លោករួចហើយ
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។ លោកសរសេរថា «តុលាការ រដ្ឋ
California សហរដ្ឋអាមេរិក បានសម្រេចទទួលយក សំណើរបស់ខ្ញុំ
ទាមទារឲ្យក្រុមហ៊ុន Chevron (Caltex) ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង
Caltex នៅប្រទេសកម្ពុជា បញ្ចេញវីដេអូ កាម៉េរាសុវត្ថិភាព
ដែលបានថតពីរូបភាព នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០
ខែកក្កដា ឆ្នាំ ២០១៦»។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា តុលាការអាមេរិកយល់ឃើញថា
សំណើរបស់លោកនេះទាក់ទងទៅនឹងក្តីក្តាំ២ផ្សេងទៀត គឺបណ្តឹងរបស់លោក ហ៊ុន សែន
ដែលប្តឹងលោកពីបទបរិហាកេរ្តិ៍នៅតុលាការប្រទេសកម្ពុជា ក្រោយពីលោកចោទលោក
ហ៊ុន សែន ថា នៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី
និងបណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន មានទាំងរូបលោកផងដែរ ដែលប្តឹងពីលោក
ហ៊ុន សែន ចំពោះមុខ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
យ៉ាងណាក៏ដោយ VOD មិនអាចសុំការបំភ្លឺពីម្ចាស់ស្ថានីយ៍ប្រេងសំាង Chevron (Caltex) បានទេនៅរសៀលថ្ងៃសុក្រនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន
មានប្រសាសន៍ថាលោកមិនចាប់អារម្មណ៍នឹងសំណើបស់លោក សម រង្ស៊ី
ដែលស្នើទៅតុលាការអាមេរិកឲ្យ ម្ចាស់ស្ថានីយ៍ប្រេងសំាង Chevron
(Caltex) ឲ្យបញ្ចេញរូបភាពករណីឃាតកម្មលោក កែម ឡី នោះទេ ដោយលោកថា
សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការកម្ពុជា
ហើយរដ្ឋាភិបាលមិនមានសិទ្ធិជ្រៀតជ្រែកិច្ចការរបស់តុលាការនោះទេ។
លោកមានប្រសាសន៍ថា «ឯកសារពាក់ព័ន្ធវាស្ថិតនៅក្នុងដៃតុលាការ
បើមិនចឹងតុលាការបើកការស៊ើបអង្កេតយ៉ាងម៉េចកើត
ដើម្បីជំនុំជម្រះសេចក្តីម៉េចបាន ខ្ញុំយល់ថារាល់ឯកសារទំាងអស់ដែលពាក់ព័ន្ធ
និងអំពើឃាតកម្មវាមាននៅក្នុងដៃតុលាការរួចហើយ
យើងមិនមានសិទ្ធិជ្រៀតជ្រែកចូលកិច្ចការតុលាការទេ»។
សាលាដំបូងរាជធានីភ្នំពេញប្រកាសថា សវនាការលើជនសង្ស័យលោក ជួប សម្លាប់
ដែលគេថាបានបាញ់សម្លាប់ លោក កែម ឡី គ្រោងធ្វើនៅថ្ងៃទី១ ខែមីនាខាងមុខនេះ
ខណៈអ្នកនៅពីក្រោយឃាតកម្មនេះ តុលាការមិនទាន់រកឃើញនៅឡើយ។ ករណីនេះអ្នកវិភាគ
មន្ត្រីសង្គមស៊ីវិលជាតិ អន្តរជាតិ រួមទំាងគណបក្សប្រឆំាង ចាត់ទុកថា
ឃាតកម្មលើលោក កែម ឡី មានពាក់ព័ន្ធនឹងអ្នកនយោបាយបក្សកាន់អំណាចនៅពីក្រោយ។
ប៉ុន្តែត្រូវបានមន្ត្រីបក្សកាន់អំណាចច្រានចោល៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...

No comments:
Post a Comment