មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី
បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃនេះ
តែជាង១០ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានជំរុញទៅរដ្ឋសភា
ឲ្យពិចារណាកែប្រែមាត្រាមួយចំនួននៃច្បាប់គណបក្សនយោបាយ
ដែលជាការប៉ុនប៉ងដើម្បីរាំងខ្ទប់ផ្លូវនយោបាយរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ។
ក្នុងលិខិតផ្ញើទីក្រុងប៉ារីសទៅគណៈកម្មាធិការអចិន្ត្រៃយ៍
និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃនេះ លោក សម
រង្ស៊ី បានប្រាប់ថា លោកលាលែងពីតំណែងជាប្រធានគណបក្ស
និងពីសមាជិកភាពគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃនេះតទៅ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង
បានប្រាប់វីអូឌីនៅល្ងាចនេះថា លោក សម រង្ស៊ី
ពិតជាបានដាក់លិខិតលាលែងពីតំណែងជាប្រធានគណបក្សប្រឆាំងពិតប្រាកដមែន។
ជុំវិញមូលហេតុជាក់លាក់នៃការលាលែងពីតំណែងរបស់លោក សម រង្ស៊ី
នោះ លោក អេង ឆៃអ៊ាង ពុំបានដឹងនោះឡើយ ហើយបានជំរុញឲ្យសួរទៅលោក សម
រង្ស៊ី ផ្ទាល់តែម្ដង។
ប៉ុន្តែ ក្នុងលិខិតលាលែងនោះ លោក សម រង្ស៊ី
ដែលកំពុងរស់នៅនិរទេសខ្លួននៅឯបរទេសនោះ គ្រាន់តែប្រាប់ថា
ដោយសារមូលហេតុផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា ការលាលែងរបស់លោក សម រង្ស៊ី នេះ ត្រូវបានគេមើលឃើញថា
កើតឡើង១១ថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានជំរុញទៅសភាឲ្យកែប្រែមាត្រាខ្លះនៃច្បាប់គណបក្សនយោបាយ ដោយថា
ដើម្បីកុំឲ្យមេបក្សដែលត្រូវបានតុលាការកាត់ទោសឲ្យមានទោសនោះ
អាចឈរធ្វើជាប្រធានបក្សតទៅទៀត។
ការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យកែប្រែមាត្រាខ្លះក្នុងច្បាប់គណបក្សនយោបាយនេះ
ត្រូវបានគេជឿថា គឺជាការប៉ុនប៉ងថ្មីបំផុតរបស់គណបក្សកាន់អំណាច
ដើម្បីបិទផ្លូវនយោបាយរបស់លោក សម រង្ស៊ី
ខណៈដែលកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧នេះ
និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ បន្...
-
សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់កាលពីថ្ងៃទី៩ ធ្នូ បានដាក់លិខិតមួយទៅកាន់លោកTrevor Mallard ប្រធានរដ្ឋសភាប្រទេ...
-
អង្គការមួយនៅសហរដ្ឋអាមេរិក ដែលអះអាងថា មានសមាជិកច្រើនលាននាក់ បានអំពាវនាវទៅរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុ...

No comments:
Post a Comment