រូបថត ថ្ងៃនេះ អាចខុសពីរូបថត La Tour Eiffel
ឡាតួអេហ្វែល នៅចុងឆ្នាំ២០១៧ ព្រោះអច្ឆរិយៈវត្ថុ ដ៏ល្បីល្បាញ
តំណាងប្រទេសបារាំង ដែលទាក់ទាញទេសចរ
ឱ្យទៅទស្សនាយ៉ាងច្រើនជាងគេបំផុត នៅលើពិភពលោក នឹងមានរបងការពារ !
អច្ឆរិយវត្ថុ កម្ពស់ជាងបីរយម៉ែត្រ ធ្វើអំពីដែក
ឈរអណ្តែតកណ្តាលក្រុង ប៉ារីស ជាមួយនឹងសួនច្បារដាច់កន្ទុយភ្នែក
នៅបបមាត់ស្ទឹងសែន នឹងត្រូវព័ទ្ធដោយរបងកញ្ចក់ ដ៏ខ្ពស់។
របងកញ្ចក់ដែលសង់ឡើងដើម្បីកាត់បន្ថយគ្រោះហានិភ័យភេរវកម្ម។
ដើម្បីការពារសុវត្ថិភាពទេសចរ
និង Tour Eiffel ខ្លួនឯង ពីការគំរាមកំហែងភេរវកម្ម
អាជ្ញាធរក្រុងប៉ារីស បានសម្រេចសាងសង់ជញ្ជាំងកញ្ចក់ការពារ
ជាលក្ខណៈយូរអង្វែង។
ជញ្ជាំងកញ្ចក់ថ្លា បណ្តោយ ២០០ម៉ែត្រ តម្លៃ២០លានអឺរ៉ូ នឹងត្រូវសាងសង់ បណ្តុះចេញនៅលើដី ព័ទ្ធជុំវិញ Tour Eiffel និងសួនច្បារទាំងមូល។ ជញ្ជាំងកញ្ចក់មួយផ្ទាំងៗ មានកម្ពស់ ២ម៉ែត្រកន្លះ ធុននឹងគ្រាប់កាំភ្លើង ជាតិផ្ទុះ និងការបើកបុកទម្លុះ។ ដើម្បីអាចចូលទៅទស្សនាTour Eiffel ឬចូលក្នុងរង្វង់ទីធ្លា និងសួនច្បារ គេត្រូវឆ្លងកាត់ទ្វារសុវត្ថិភាព ព្រមទាំងការស្ទាបឆែកឆេរសិន។
ក្រៅអំពីបានបង្កើនសុវត្ថិភាព វិធានការនេះ នឹងធ្វើឱ្យTour Eiffel មានសម្រស់ដើមឡើងវិញ ព្រោះតាំងពីជាច្រើនខែមក អាជ្ញាធរក្រុងបានដាក់រនាំងដែក និងទ្វារសុវត្ថិភាព បញ្ឈរនៅជើង Tour Eiffel ជាលក្ខណៈបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព ប៉ុន្តែវាបានធ្វើឱ្យខូចរូបភាពដ៏ស្រស់ស្អាតរបស់មជ្ឈមណ្ឌលទេចរណ៍ដ៏ល្បីល្បាញបំផុតក្នុងពិភពលោកមួយនេះខ្លាំងណាស់។
ប៉ុន្តែក្រៅអំពីការដាក់របងកញ្ចក់ការពារសុវត្ថិភាព ចរាចរណ៍ថ្មើរជើងជុំវិញ និង ឆ្លងកាត់ក្រោម Tour Eiffel ត្រូវហាមឃាត់។ គេនឹងលែងអាចឡើងTour Eiffel តាមច្រកមុខ ជាប់ទន្លេសែនបានទៀតឡើយ ដោយត្រូវដើរវៀងទៅចូលតាមច្រកចំហៀងទាំងអស់។
សាលាក្រុងប៉ារីស បានសន្យាថាគម្រោងសុវត្ថិភាព ការពារអច្ចរិយវត្ថុពិភពលោក ពីការគំរាមកំហែងភេរវកម្ម ធ្វើឡើងដោយគិតគូរយ៉ាងល្អិតល្អន់បំផុត ដោយមិនភ្លេចគិតគូរដល់បញ្ហា សម្រស់បរិស្ថានដើម ហើយទោះមានរបង ក៏ជនទូទៅអាចចេញចូលកំសាន្តក្នុងទីធ្លា Tour Eiffelដោយឥតគិតថ្លៃដដែល៕

No comments:
Post a Comment