Friday, November 24, 2017

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ទទួល​ស្គាល់បេក្ខជន​​តំណាង​រាស្ត្រ​ថ្មីចំនួន​៤៤​រូប ជំនួស​ឲ្យ​តំណាង​រាស្ត្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ទទួល​ស្គាល់​រួចហើយ បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ចំនួន​៤៤​រូប ដែលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​ម្សិលមិញ​​។ បញ្ជី​ឈ្មោះ​បេក្ខជន​នោះ មានសមាសភាព​​មក​ពី​៣​គណបក្ស៖ គឺ​គណបក្សហ៊្វុនស៊ិនប៉ិច មាន​៤១​រូប, គណបក្ស​សញ្ជាតិ​កម្ពុជា មាន​២​រូប, និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​១​រូប​។​
ផ្ដើម​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ក្នុង​ចំណោម​មន្ដ្រី​ហ៊្វុនស៊ិនប៉ិច​ទាំង​៤១​រូបនោះ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ ទទួល​បាន​អាសនៈ​នៅ​មណ្ឌល​កំពង់ចាម ជំនួស​ឲ្យ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​។ ក្រៅ​ពី​នេះ មន្ដ្រី​សំខាន់​ៗ​របស់​គណបក្ស​រាជានិយម​មួយ​នេះ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី គជប ដែរ ទៅ​តាម​មណ្ឌល​នានា។ ក្នុង​នោះ​រួម​មាន៖ លោក យូ ហុកគ្រី អតីត​តំណាង​រាស្ត្រ និង​សហរដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​កៅអី​នៅ​កំពង់ចាម។ លោក នុត សុខុម អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​។ ក៏​មាន​ផង​ដែរវត្តមាន លោក ចាប ញ៉ាលីវុធ លោក ហេង ចាន់ថា លោក សាយ ហាក់ ដែល​ជា​អតីត​អភិបាល​ខេត្តក្នុង​​អំឡុង​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​រដ្ឋាភិបាល ព្រម​ទាំង​​មន្ដ្រី​ជា​ច្រើន​ទៀត ដែល​ជា​អតីត​សមាជិក​សភា​និង​មន្ដ្រី​រដ្ឋាភិបាល​​​ស្និទ្ធ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ អ្នក​ទាំង​នេះ​ ជាប់​ឈ្មោះ​ឈរ​ជា​តំណាងរាស្ត្រ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​មណ្ឌល​ផ្សេ​ងៗ​គ្នា​ នៅ​២១​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​។
ចំណែក​គណបក្ស​សញ្ជាតិ​កម្ពុជា។ លោក សេង សុខេង ដែល​ជា​ប្រធាន​គណបក្ស ទទួល​បាន​មួយ​អាសនៈ​នៅ​ខេត្ត​កំពង់ចាម​ ខណៈ​សហការី​របស់​លោក គឺ​លោក គង្គ សាវ៉ន ក្លាយ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង​។
រី​ឯ​ពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​វិញ​ ​មាន​តែប្រធាន​គណបក្ស គឺ​លោក ហួន រាជចំរើន មួយ​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ប្រកាស​ជា​តំណាងរាស្ត្រ​។ លោក​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កណ្ដាល​។
គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​គណបក្ស​ទាំង​៣​ខាង​ដើម​នេះ នៅ​មាន​គណបក្ស​ចំនួន​២​ទៀត ដែល​ត្រូវ​ទទួល​បាន​អាសនៈនៅ​ក្នុង​រដ្ឋសភា ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ​។ គណបក្ស​ទាំង​២​នោះ រួម​មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោក ខឹម វាសនា ទទួល​បាន ៦​អាសនៈ, និង​គណបក្ស​ខ្មែរ​ឈប់​ក្រ របស់​លោក​ក្រវ៉ាញ ដារ៉ន ទទួល​បាន​៥​អាសនៈ​។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ទាំង​២​នេះ បាន​ប្រកាស​មិន​ទទួល​យក​អាសនៈ​ដែល គជប បែង​ចែក​ឲ្យ​ទេ​។ នេះ​មាន​ន័យ​ថា គជប មាន​អាសនៈ​ចំនួន​១១​ទៀត​នៅ​ក្នុង​ដៃ ដើម្បី​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​រាជធានី​ខេត្ត​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​ដឹក​នាំ​រដ្ឋាភិបាល​។
លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋសភា​នឹង​នៅ​តែ​បន្ត​រង់ចាំ​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​ចំនួន​១១​រូប​ផ្សេងទៀត​ពី គជប​ ដើម្បី​ប្រជុំ​ពិភាក្សា​ជា​បន្ត​ទៀត​។ លោក​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ពិភាក្សា​ទទួល​ស្គាល់​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​៤៤​រូប ដែល គជប បញ្ជូន​ឈ្មោះ​មក​រួច​រាល់​ហើយ​។ បេក្ខជន​តំណាង​រាស្ត្រ​ទាំង​៤៤​រូប នឹង​ត្រូវ​រដ្ឋសភា​ប្រកាស​សុពលភាព​នៅ​ថ្ងៃ​ចន្ទ ទី​២៧​វិច្ឆិកា មុន​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​ជា​ផ្លូវ​ការ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ នេះ​បើ​តាម​លោក ឡេង ប៉េងឡុង​៕

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​រឿង​ជេរ​ប្រមាថ​អាជ្ញាធរ​របស់​ស្រ្តី​បឹង​កក់​បួន​នៅ​ថ្ងៃ​ទី​៨ ធ្នូ

តុលាការ​កំពូល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បើក​សវនាការ​សួរ​ដេញ​ដោល​លើ​សកម្មជន​ដី​ធ្លី​បឹង​កក់​ចំនួន​៤​នាក់​ជុំវិញ​ដំណើរ​រឿង​ជេរ​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ។ បន្ទាប់​ពី​ចំណាយ​ពេល​ប្រមាណ​ជាង​ពីរ​ម៉ោង​នៅ​ព្រឹក​នេះ ចៅក្រម​តុលាការ​កំពូល​បាន​សម្រេច​ថា នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ខាង​មុខ​នេះ។
សវនាការ​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ គឺ​ធ្វើ​ឡើង​តាម​បណ្តឹង​សារ​ទុក្ខ​របស់​ក្រុម​សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ទាំង​បួន​នាក់ គឺ​អ្នក​ស្រី​ទេព វន្នី អ្នក​ស្រី​បូ ឆវី អ្នក​ស្រី​គង់ ចាន់ថា និង​អ្នក​ស្រី​ហេង មុំ ដែល​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ដែល​ផ្តន្ទា​ទោស​ឲ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​៦​ខែ។ ទោស ៦ ខែ​នេះ គឺ​ក្រោម​បទ​ប្រកាន់​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស។
សូម​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ ក្រុម​អ្នក​ភូមិ​បឹង​កក់​ដែល​ជា​តំបន់​រ៉ាំរ៉ៃ​ដោយ​ជម្លោះ​ដី​ធ្លី​នា​ពេល​នោះ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ។ នៅ​ពេល​នោះ ស្រ្តី​បួន​នាក់​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ចោទ​ថា បាន​ជេរ​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ ហើយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ពួក​គេ​រយៈ​ពេល​៦​ខែ​នៅ​ក្នុង​ពន្ធនាគារ។​ ប៉ុន្តែ​ពួក​គេ​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ ហើយ​បន្ត​ប្តឹង​ជំទាស់​រហូត​មក​ដល់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពូក​គេ។
អ្នក​ស្រី​បូ ឆវី អ្នក​ភូមិ​បឹង​កក់​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​នោះ បាន​អះ​អាង​ថា ពួក​គេ​មិន​បាន​ជេរ​ប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។ តាម​អ្នក​ស្រី​បូ ឆវី នៅ​ពេល​នោះ គឺ​ពួក​គេ​បាន​ទៅ​តវ៉ា ដើម្បី​តែ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ដោយ​អះ​អាង​ថា​ខ្លួន​គ្មាន​កំហុស​និង​ត្រូវ​តុលាការ​ជាន់​ទាប​កាត់​ទោស​ទាំង​អយុត្តិធម៌​នោះ អ្នក​ស្រី​បូ ឆវី បាន​ស្នើ​ឲ្យ​តុលាការ​កំពូល​ទាត់​ចោល​ការ​សម្រេច​ផ្តន្ទា​ទោស និង​ការ​តម្តល់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​ពួក​គេ​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ។
សូម​កត់​សម្គាល់​ថា នៅ​ក្នុង​សំណុំ​រឿង​ចាស់​ឆ្នាំ​នេះ ក៏​មាន​អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់​ដ៏​លេចធ្លោ​ម្នាក់​ផង​ដែរ។ បច្ចុប្បន្ន អ្នក​ស្រី​ទេព វន្នី កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​តុលាការ​បាន​ផ្តន្ទា​ទោស​​រយៈ​ពេល​២​ឆ្នាំ​៦​ខែ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ៕

មេធាវី​លោក កឹម សុខា៖ សំណួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ដាក់​បន្ទុក​លើ​កូន​ក្ដី

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ គី​ ឫទ្ធី​ ​ នៅ​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​នេះ​ បាន​អញ្ជើញ​ទៅ​សួរ​ចម្លើយ ​លោក កឹម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ផ្ទាល់​តែ​ម្ដង។ ក្នុង​នោះ​ក្រុម​មេធាវី​ការពារ​លោក កឹម សុខា បាន​កត់​សម្គាល់​ថា ភាគ​ច្រើន​នៃ​សំណួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​បាន​សួរ​ដាក់​បន្ទុក​ទៅ​កាន់​កូន​ក្ដី​របស់​ខ្លួន។
លោក ផែង ហេង មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​ការពារ​ក្ដី​៥​រូប លោក កឹម សុខា​ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ត្រង់​នេះ ការ​ស៊ើប​សួរ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ប៉ុន្តែ​ក្រុម​មេធាវី​លោក កឹម សុខា កត់​សម្គាល់​ថា ស្ថានភាព​ទូទៅ​នៃ​ការ​សួរ​ឆ្លើយ​ហាក់​មិន​សូវ​មាន​ភាព​តាន​តឹង​ទេ ក៏​ប៉ុន្តែ​សំណួរ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ព្យាយាម​សួរ​ដាក់​បន្ទុក​ទៅកាន់​លោក កឹម សុខា ច្រើន​ជាង​ផ្ដោត​លើ​សំណួរ​ដោះ​បន្ទុក។ បន្ថែម​លើ​នេះ​ទៀត​មេធាវី​ក៏​មើល​ឃើញ​ថា លោក កឹម សុខា ក៏​មិន​បាន​ឆ្លើយ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ដាក់​បន្ទុក​របស់​ចៅ​ក្រម​ស៊ើប​សួរ​ដែរ។ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​លោក កឹម សុខា ដូច​គ្នា​ក្នុង​ការ​ឆ្លើយ ឬ​មិន​ឆ្លើយ។ នេះ​បើតាម លោក ផែង ហេង។
អំពី​សិទ្ធិ​របស់​ក្រុម​មេធាវី​ក្នុង​ដំណាក់​កាល​នេះ​ លោក ផែង ហេង អះ​អាង​ថា ក្រុម​មេធាវី​មិន​អាច​លូក​មាត់​បាន​ទេ ព្រោះ​នេះ​ជា​នីតិវិធី​នៃ​គោលការណ៍​ច្បាប់ ។ អ្វី​ដែល​ច្បាប់​បាន​អនុញ្ញាត​នោះ គឺ​គ្រាន់​តែ​ឈរ​នៅ​ជិត​កូន​ក្ដី​ផ្ដល់​ជា​កម្លាំង​ចិត្ត​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​មុន​ការ​ស៊ើប​សួរ​ចាប់​ផ្ដើម​ក្រុម​មេធាវី​បាន​ប្រឹក្សា​យោបល់​ជាមួយ​កូន​ក្ដី​រួច​ហើយ​ដែរ។ ទាក់​ទង​នឹង​ស្ថានភាព​សុខភាព​លោក កឹម សុខា វិញ​មេធាវី​មើល​ឃើញ​ថា កាយ​សម្បទា​មាំ​មួន​មួយ​ជាមួយ​នឹង​សំឡេង​ឆ្លង​ឆ្លើយ​ច្បាស់​ល្អ ដូច​ពេល​លោក​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​នា​ពេល​កន្លង​មក​ដែរ។ នេះ​បើ​តាម​លោក​មេធាវី ផែង ហេង។
សូម​បញ្ជាក់​ថា ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​នេះ​នេះ គឺ​ជា​ការ​ស៊ើប​សួរ​លើក​ដំបូង​របស់​ចៅ​ក្រម​ស៊ើប​ទៅ​កាន់​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង។ លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ​ទៅ​៣០​ឆ្នាំ៕

សមាជិក​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន​ថា​ពួកគេ​នៅតែ​ស្មោះស្ម័គ្រ​ចំពោះ​បក្ស

សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន ប្រកាន់​ជំហរ​ជាថ្មី​ថា ពួកគាត់​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​របស់​ខ្លួន​ដោយ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​នោះ​ទេ បើ​ទោះ​បី​ជា​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច កម្ទេច​ចោល​ជិត​មួយ​សប្ដាហ៍​ហើយ​ក្ដី។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន អះអាង​ថា អាជ្ញាធរ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ធ្វើ​យុទ្ធនាការ​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​អូសទាញ​សកម្មជន​គណបក្សប្រឆាំង​ឲ្យ​ទៅ​រួមរស់​ជាមួយ​គណបក្ស​ខ្លួន​មិនទាន់​ឈប់​នៅឡើយ។
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ តំបន់​ផ្ដាច់​ខ្លួន​ខ្មែរក្រហម​នៅ​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា​អាជ្ញាធរ​គណបក្ស​កាន់អំណាច​នៅ​ខេត្ត​មួយ​នេះ បាន​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ចែចូវ​ថ្នាក់ដឹកនាំ​គណបក្ស​មក​សកម្មជន​ថ្នាក់ក្រោម​វិញ។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន​អ្នកស្រី វ៉ែន ដារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ថា មូលហេតុ​ដែល​អាជ្ញាធរ​គណបក្ស​កាន់អំណាច​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​អូសទាញ​សកម្មជន​ថ្នាក់ក្រោម​នោះ ទំនង​ដោយសារ​យុទ្ធនាការ​កន្លងមក ពុំ​ទទួល​បាន​លទ្ធផល ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ មិន​ទៅ​ចុះចូល​គណបក្ស​កាន់អំណាច​នោះ​ទេ។
ស្ត្រី​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ អះអាង​បន្ត​ទៀត​ថា អ្នក​ដែល​សកម្ម​ក្នុង​យុទ្ធនា​ការ​អូសទាញ​សមាជិក​គណបក្ស​ខ្លួន ដូច​ភ្លៀងរលឹម​នេះ គឺ​អភិបាលស្រុក​សាលាក្រៅ លោក សំ សារ៉េត តែម្ដង ក៏ប៉ុន្តែ​ក៏​មិន​អាច​ទិញ​ទឹកចិត្ត​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​បាន​ដែរ៖ «យើង​បាន​ប្ដេជ្ញា​ចិត្ត​ទាំងអស់​គ្នា​ថា មិន​ទៅ​ណា​ចោល​គ្នា គឺ​សុខចិត្ត​អត់ឃ្លាន​មាន​ហូប​អី​ទាំងអស់​គ្នា ដូច្នេះ​ហើយ​មិន​មាន​ទៅ​ណា​ចោល​គ្នា​ទេ។ ប្រជាពលរដ្ឋ​ក៏​គាត់​មក​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ជា​ហូរហែ​ដែរ»
អភិបាលស្រុក​សាលាក្រៅ លោក សំ សារ៉េត ពុំ​ទាន់​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​ពី​ការរិះគន់​របស់​មន្ត្រី​គណបក្សប្រឆាំង​នេះ​នៅឡើយ​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយក៏​ផ្ដាច់​ទៅវិញ។
ទោះជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា សមាជិក​គណបក្សប្រឆាំង នៅ​តំបន់​ផ្ដាច់​ខ្លួន​ខ្មែរក្រហម មិន​ទៅ​រួមរស់​ជាមួយ​គណបក្ស​កាន់អំណាច គឺជា​អ្នកនយោបាយ​ល្អ​នៅ​ក្នុង​បេះដូង​របស់​ពួកគាត់។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា សំណូមពរ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្សប្រឆាំង​ទាំងអស់ បន្ត​ស្មោះស្ម័គ្រ​ជាមួយ​ម្ចាស់​ឆ្នោត​ទៅ​មុខ​ទៀត៖ «ព្រោះ​យល់ឃើញ​ថា គាត់​ពេញចិត្ត​នឹង​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ ព្រោះ​គាត់​ចង់បាន​ភាព​យុត្តិធម៌​និង​ភាព​ត្រឹមត្រូវ​ក្នុង​សង្គម។ ដូច្នេះ​គាត់​ធ្វើ​នយោបាយ​ដើម្បី​ឲ្យ​ប្រទេស​រីក​ចំរើន ទើប​បាន​ជា​ខ្ញុំ​គាំទ្រ និង​កោតសរសើរ​ពួកគាត់​នោះ»
ចំណែក​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​លោក បណ្ឌិត មាស នី លើក​ឡើង​ថា ការ​សាមគ្គី​ស្មោះស្ម័គ្រ​របស់​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ គឺជា​សញ្ញា​បញ្ជាក់​ភាព​រាំង​មាំ​របស់​គណបក្សប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន៖ «សម្រាប់​មូលដ្ឋាន ប្រយោជន៍​របស់​គណបក្ស​ប្រឆាំង​គឺជា​សញ្ញា​មួយ ជួយ​ផ្ដល់​ការ​លើក​ទឹកចិត្ត​ទៅ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​មូលដ្ឋាន​ដែល​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា សង្គ្រោះ​ជាតិ​មិន​មាន​ការ​បែកបាក់​គ្នា ដូច​ពាក្យ​ចចាមអារ៉ាម​ទេ បើ​ទោះ​បី​ជា​គណបក្ស​នេះ​ដែល​កន្លងមក ត្រូវ​គេ​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) ថា​បែកបាក់​គ្នា​ក្ដី»
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​នៅ​ខេត្ត​ប៉ៃលិន​ទាំងអស់ ក្រោយពី​គណបក្ស​ត្រូវ​បាន​តុលាការ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បំផ្លាញ​ចោល កាលពី​ទី​ថ្ងៃ​១៦ វិច្ឆិកា មក ភាគច្រើន​ពួកគាត់​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ ដោយ​ពុំ​មាន​សមាជិក​ណា​ម្នាក់ ទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ទោះជា​យ៉ាងណា​សមាជិក​ខ្លះ​ក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ ពីព្រោះ​អាជ្ញាធរ​គណបក្ស​កាន់អំណាច​បាន​ដាក់​កម្លាំង​តាមដាន​ពួកគាត់​ជា​រៀងរាល់ថ្ងៃ​មិន​ឈប់​នៅឡើយ៕

Thursday, November 23, 2017

អនុប្រធាន​គណបក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ជា​ឃាតក​និង​ជា​មេដឹកនាំ​ផ្ដាច់ការ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា លោក ហ៊ុន សែន កំពុង​តែ​លាតត្រដាង​កាន់​តែ​ច្បាស់​ពី​ភាព​ឃោរឃៅ និង​ជា​ឃាតក​ដែល​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​អ្នក​ដែល​ប្រឆាំង និង​លោក ក្រោម​ការដឹកនាំ​ផ្ដាច់ការ​របស់​ខ្លួន​នោះ។
អ្នកច្បាប់​ពន្យល់​ថា ការ​លាតត្រដាង​របស់​លោក ហ៊ុន សែន ពី​ការ​ប៉ុនប៉ង​សម្លាប់​មនុស្ស​រង្គាល​នេះ ជា​ឯកសារ​ភស្តុតាង​ដ៏​សំខាន់​មួយ​សម្រាប់​ដាក់​បន្ទុក ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិភាក្សា​ជាមួយ​មេធាវី​អន្តរជាតិ ដើម្បី​ដាក់​ភស្តុតាង​បន្ថែម​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​ករណី លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​ពលរដ្ឋ​ខ្លួនឯង។
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ពី​ការ​សោកស្ដាយ ដែល​លោក​មិនបាន​សម្លាប់​ចោល​អ្នក​ដែល​ប្រឆាំង​នឹង លោក កាលពី​ឆ្នាំ​២០១៣ ក្រោយ​ការបោះឆ្នោត​នោះ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន ជា​ឃាតក នៅ​ពីក្រោយ​ការ​បញ្ជា​កងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់​ពលរដ្ឋ និង​កម្មករ នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត។
លោក អេង ឆៃអ៊ាង អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ភស្តុតាង​ជាច្រើន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រួចហើយ ហើយ​មេធាវី​នឹង​ដាក់​ភស្តុតាង​ថ្មី​នេះ​បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ។ «»
អ្នកច្បាប់​លើក​ឡើង​ថា លោក ហ៊ុន សែន កំពុងតែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​ប្រកាស​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នោះ ជា​រឿង​ខុសច្បាប់ ព្រោះ​ថា កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​ឡើយ។
លោក មេធាវី ហែម សុជាតិ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ វិច្ឆិកា ថា បើសិនជា​ការ​សម្លាប់​មនុស្ស​ទោះបីជា​ស្ថិត​នៅ​ក្នុង​រង្វង់​បាតុកម្ម​ក្ដី ឬ​មិនមែន​បាតុកម្ម​ក្ដី ដោយ​បង្ក​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ និង​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ គឺជា​បទល្មើស។ ហើយ​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​យុត្តាធិការ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ឬ​ក៏​ជា​ភស្តុតាង​មួយ​ដ៏​សំខាន់។ «»
លោក ហ៊ុន សែន សំដែង​ពី​ការ​សោកស្ដាយ​ដែល​មិន​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ឬ​ក្រុម​ប្រឆាំង​នឹង​លោក​ឲ្យ​អស់ ព្រោះ​លោក​ទើបតែ ដឹង​អំពី​ផែនការ​ដែល​លោក​ចោទ​ថា ជា​គម្រោង​ផ្ដាច់ព្រ័ត្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា អ្នក​ដែល​លោក​មិនបាន​សម្លាប់​ទាំងនោះ ពិតជា​សំណាង​ណាស់​ដែល​បាន​នៅ​រស់ ព្រោះ​លោក​ទើប​ដឹង​ដំណឹង​នេះ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំងពី​ហ្នុង ប្រហែលជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​២០១៤ គឺ​ពួក​នេះ​ងាប់​អស់ហើយ។ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នុង អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នុង ពេលនេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នុង​ទៀត។ ស្ដាយ​ណាស់​! សំណាង​ដែល​ខ្ញុំ​អត់​បាន​មើល​ឃ្លីប​នេះ បើ​សិន​បាន​មើល​ឃ្លីប​នេះ ថ្ងៃ​ដែល​គេ​ប្រកាស​ហ្នឹង ប៉ុន្មាន​ម៉ោង​ក្រោយ វ៉ៃ​សង្គ្រុប​យក​ហ្មង»
មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ជនរងគ្រោះ​កម្ពុជា លោក រីឆាត រ៉ូជើរ (Richard Rogers) ចាត់​ទុក​សម្ដី​របស់​លោក ហ៊ុន សែន ថា​មិន​ស័ក្ដិ​សម​ជា​សម្ដី​របស់​អ្នកដឹកនាំ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ លោក​ថា សម្ដី​បែបនេះ​មិន​ខុស​ពី​សម្ដី​របស់​មេដឹកនាំ​ផ្ដាច់ការ និង​ឃោរឃៅ​បំផុត ដូចជា​លោក សាដាម ហ៊ូសេន និង ប៉ុល ពត ជាដើម។ លោក​បន្ថែម​ទៀត​ថា សម្ដី​របស់​លោក ហ៊ុន សែន ដែល​បង្ហាញ​ពី​ចេតនា​សម្លាប់​អ្នកប្រឆាំង​បែបនេះ គឺ​រឹតតែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា នរណា​ជា​ឃាតក​ពិតប្រាកដ​ដែល​បាន​បញ្ជា​ឲ្យ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ និង ការ​សម្លាប់​សកម្មជន​ដទៃ​ទៀត ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន៖ «លោក ហ៊ុន សែន ក្នុងនាម​ជា​មេដឹកនាំ​ប្រទេស មាន​ចេតនា​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​សម្លាប់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​ការដឹកនាំ​របស់​គាត់។ ច្បាស់​ណាស់ គាត់​ហ៊ាន​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ក៏​មិន​ខ្វល់​ដែរ ឲ្យ​តែ​គាត់​អាច​បន្ត​ក្រាញ​អំណាច​បាន​ត​ទៅ​មុខ​ទៀត។ គាត់​មិន​ខ្វល់​នឹង​ការ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ គាត់​ខ្វល់​តែ​ពី​រឿង​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​នៅ​កាន់អំណាច​បាន​យូរ ដើម្បី​ប្រយោជន៍​បុគ្គល​ខ្លួន​គាត់ និង​ប្រយោជន៍​បក្សពួក ព្រមទាំង​ក្រុម​គ្រួសារ​គាត់​ប៉ុណ្ណោះ។ សម្ដី​របស់​គាត់​ស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ»
លោក រីឆាត រ៉ូជើរ អះអាង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ថា​លោក​នឹង​ដាក់​ភស្តុតាង​បន្ថែម​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ខាងមុខ។ លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​នេះ ដោយសារតែ​លោក ហ៊ុន សែន បង្ហាញ​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​រង្គាល​ទៅលើ​ហ្វូង​អ្នក​បាតុករ ដែល​តវ៉ា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ កាលពី​ឆ្នាំ​២០១៣។
លោក រីឆាត រ៉ូជើរ បញ្ជាក់​បន្ថែម​ថា ឯកសារ​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​នេះ រួមមាន​សម្ដី​លោក ហ៊ុន សែន និង​ករណី​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ​ដែរ។ លោក​មេធាវី​បរទេស​រូប​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ ICC នឹង​ចាត់ការ​ក្នុង​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់។
លោក ហ៊ុន សែន បង្ហាញ​ពី​ចេតនា​ឧក្រិដ្ឋ​ក្នុង​ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​នេះ​ជាច្រើនលើក ច្រើនសា។ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ឲ្យ​មនុស្ស​បក្ស​ប្រឆាំង​ត្រៀម​ក្ដារមឈូស​បើ​ចង់​តតាំង​ប្រឆាំង​គាត់។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៧ នេះ លោក ហ៊ុន សែន ក៏បាន​ថ្លែង​ដោយ​មិន​ញញើត​ក្នុង​ការ​សម្លាប់​មនុស្ស ១០០ ទៅ​២០០​នាក់ ដែល​លោក​អះអាង​ថា កម្ទេច​ចោល​ដើម្បី​ការពារ​សន្តិភាព។
លោក ហ៊ុន សែន បាន​កាន់​តំណែង​ចាប់ពី​មេបញ្ជាការ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ រហូតដល់​តួនាទី​បច្ចុប្បន្ន ជា​នាយករដ្ឋមន្ត្រី។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​កន្លងមក​រៀបរាប់​ថា លោក ហ៊ុន សែន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន លោក​បាន​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ទោះជា​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​គិត​តាំងពី​ការបោះឆ្នោត​អាណត្តិ​ទី​១​មក។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សំអាង​របាយការណ៍​ចុងក្រោយ​មួយ​រៀបរាប់​ថា លោក ហ៊ុន សែន បាន​បំពាន​រំលោភបំពាន ចាប់ចង និង​បាញ់សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់ ប្រព្រឹត្ត​ដោយ​កងកម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កងកម្លាំង​ជាច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។
អ្នកធ្វើការ​តាម​ក្រុម​ទាំងនោះ​អាច​នឹង​ត្រូវ​គេ​ជ្រើសរើស​ចេញពី​កងកម្លាំង​រក្សា​សន្តិសុខ។ ភាគច្រើន​នៃ​ក្រុម​ទាំងនោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំងនោះ​មាន​ក្រុម​មួយ​ដែល​ទំនងជា​ក្រុម​ដែល​ក្រោយ​មក​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​គ្រាប់បែក​លើ​ហ្វូង​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភបំពាន​ផ្សេងទៀត ហើយ​ក្រោយមក​ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពលតូច ង​៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កងកម្លាំង​ផ្ទាល់​របស់​លោក ហ៊ុន សែន។ ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង ពី​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋ​កម្ពុជា ដែល​អាច​ជាប់​ទាក់ទង​នឹង​គម្រោងការ​សម្លាប់​សកម្មជន​ប្រឆាំង។
នៅ​ឆ្នាំ​២០១២ ក៏​មាន​អំពើ​ហិង្សា​ជាច្រើន​ទៀត បាន​កើត​ឡើង រវាង​កងកម្លាំង​រក្សា​សន្តិសុខ​របស់​រដ្ឋ ស្រប​ពេល​ដែល​មានការ​ផ្ដល់​ដី​ដល់​ឈ្មួញ​អ្នក​មាន​អំណាច​កើន​ឡើង។ ម្យ៉ាងវិញទៀត ការ​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​បង្កើត​ភាព​ចលាចល​នៃ​កម្លាំង​ពលកម្ម។
ក្នុង​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​គេ​បាញ់សម្លាប់​នៅ​ក្នុង​ព្រៃ​នៅ​ខេត្ត​កោះកុង នៅ​ពេល​ដែល​រូបលោក​បាន​ព្យាយាម​ថត​សកម្មភាព​ការ​កាប់​ឈើ​ដោយ​ខុសច្បាប់។ មួយ​ខែ​ក្រោយមក គឺ​នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ​២០១២ ក្មេង​ស្រី​ម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់សម្លាប់​នៅ​ខេត្ត​ក្រចេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​ពី​ការរំលោភ​ដីធ្លី​ពី​ឈ្មួញ​បរទេស។
សម្រាប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ វិញ គឺ​មាន​ចលនា​បាតុកម្ម​ជាច្រើន​ក្រុម គឺ​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​ជាដើម។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ស្លាប់ ៤​នាក់ របួស​ជាង ២០​នាក់ និង​មាន​អ្នក​នៅ​បាត់​ខ្លួន​មិនទាន់​រក​ឃើញ​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ។ ក្រៅ​ពី​នេះ ក៏​មាន​បាញ់សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ការ​បាញ់​សម្លាប់​បុរស​ម្នាក់ទៀត​ឈ្មោះ ម៉ៅ សុខចាន់ នៅ​ក្បែរ​ស្ពាន​ក្បាលថ្នល់។ លោក ហ៊ុន សែន ចោទ​លោក កឹម សុខា និង​មន្ត្រី​គណបក្សប្រឆាំង​ថា នៅ​ពីក្រោយ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង​នេះ។ មក​ទល់​ពេល​នេះ ឃាតក​ដែល​ជា​ក្រុម​សមត្ថកិច្ច​នោះ មិន​ត្រូវ​បាន​តុលាការ​ចាប់ខ្លួន យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ។
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា សម្ដី​របស់​មេដឹកនាំ​មួយ​វា​គួរ​តែ​មាន​សេចក្ដីថ្លៃថ្នូរ និង​មាន​សីលធម៌​ខ្ពស់​ជាង​នេះ។ លោក​ចាត់​ទុក​សម្ដី​បែបនេះ​ថា បង្ហាញ​នូវ​ភាព​ឃោរឃៅ​ក្នុងនាម​ជា​មេដឹកនាំ ដែល​ជា​ការ​មិន​ត្រឹមត្រូវ ខុស​ទាំង​សីលធម៌ ខុស​ទាំង​វិន័យ​កងទ័ព ខុស​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិន​អនុញ្ញាត​ឲ្យ​មានទោស​ប្រហារជីវិត​នោះ​ទេ។
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​វិញ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មេដឹកនាំ​ត្រូវ​មាន​ការ​អត់ធ្មត់​ច្រើន ហើយក៏​មិន​គួរ​ប្រើ​ពាក្យ​ប្រមាថ​ពលរដ្ឋ​ខ្លួនឯង​នោះ​ទេ «»
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ផ្ដន្ទាទោស​អ្នក​ដែល​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ រួមមាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជាដើម។
លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​មិន​ត្រឹមតែ​ផ្ដាច់ការ ក្នុង​ការ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​ខ្លួន និង​បាន​ប្រើប្រាស់​ស្ថាប័ន​សភា​កែប្រែ​ច្បាប់​ជាច្រើន ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ លោក ហ៊ុន សែន ក៏​ធ្វើ​អ្វីៗ​ដោយ​អត្តនោម័ត​នៅ​ក្នុង​បក្ស ដើម្បី​សម្រេច​គោលបំណង​របស់​ខ្លួន​ទាំង​នេះ​ដែរ៕

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​សមាជិក​បង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេ​ដង ក្រោយ​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​កាន់​សមាជិក-សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ឲ្យ​បង្កើន​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន​ទ្វេ​ដង ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ពី​ប្រទេស​កម្ពុជា។ តាម​រយៈ​ប្រសាសន៍​របស់​ប្រមុខ​បក្ស​កាន់​អំណាច ដែល​គេ​អះអាង​ថា ជា​ការ​បែក​ធ្លាយ​ស្តី​ពី “យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ក្រោយ​ពី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ” នោះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចាត់​ទុក​ថា បញ្ហា​របស់​កម្ពុជា​ពេល​នេះ មិន​មែន​បញ្ចប់​ត្រឹម​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។
សារ​បែក​ធ្លាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សមាជិក​-​សមាជិការ​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បង្កើន​សកម្មភាព​ចុះ​ទៅ​កាន់​មូលដ្ឋាន​មួយ​ទ្វេ​ជា​ពីរ ដោយ​មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រហែស​នោះ​ឡើយ។ អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ សារ​ជា​សំឡេង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​គេ​អះអាង​ថា បាន​បែក​ធ្លាយ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កា​រទប់​ស្កាត់ ការ​ប្រមូល​កម្លាំង​ឡើង​វិញ នៃ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គ្រោះ​ថ្នាក់​របស់​គណបក្ស​កាន់​អំណាច​នា​ពេល​អនាគត។
គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​សារ​បែក​ធ្លាយ​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្តី​ពី​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​រយៈ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា។ សារ​នេះ​ ត្រូវ​បាន​គេ​ចែក​រំលែក​ត​គ្នា​នៅ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក ហើយ​ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា។
បើ​តាម​សារ​អំពាវនាវ ប្រមាណ​ជា​១៥​នាទី​នេះ ប្រមុខ​បក្ស​កាន់​អំណាច បាន​លើក​ឡើង​ថា បញ្ហា​សំខាន់​របស់​កម្ពុជា​នៅ​ពេល​នេះ មិន​មែន​កត្តា​កំណត់​ពី​ខាង​ក្រៅ (ប្រទេស) នោះ​ទេ តែ​ជា​កត្តា​កំណត់​នៅ​ក្នុង​ប្រទេស​ឯណេះ​ទៅ​វិញ​ទេ។ មាន​ន័យ​ថា សមាជិក-សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់ ត្រូវ​បង្កើន​សកម្មភាព​ចុះ​មូលដ្ឋាន​ទ្វេ​ដង ដើម្បី​យក​ចិត្ត​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ក្នុង​នោះ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ត្រូវ​បំបាត់​ចោល​នូវ​ចរិក​នាម្មឺន​និយម បក្ខ​ពួក​និយម បំបាត់​អំពើ​ពុក​រលួយ កុង​ត្រូល​ជជុះ ឬ​បាតុភាព​ផ្សេងៗ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត។ ​ជា​ពិសេស គឺ​ការ​អន្ទង​ចិត្ត​ឲ្យ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ងាក​មក​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច​វិញ។ បើ​ផ្អែក​តាម​សារ​ដែល​បែក​ធ្លាយ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ គឺ​ត្រូវ​កសាង​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ។ ហើយ​ថា​សកម្មភាព​នៃ​ការ​ចុះ​ជួប​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​យុទ្ធសាស្រ្ត​មួយ​របស់​លោក ដើម្បី​ច្បាម​យក​ការ​គាំទ្រ​ពី​កម្មករ​នៅ​កម្ពុជា ដែល​ពី​មុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កម្លាំង​គាំទ្រ​ដ៏​សំខាន់​របស់​គណបក្ស​ប្រឆាំង ឲ្យ​មាន​ការ​ប្រែ​ពណ៌​ឡើង​វិញ។
សូម​បញ្ជាក់​ថា បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​បើក​ទូលាយ​មួយ នៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៨​ខាង​មុខ ដើម្បី​វាយ​តម្លៃ​ទៅ​លើ​សកម្មភាព​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕

គ.ជ.ប សម្រេចចែកកៅអីសង្គ្រោះជាតិឲ្យបក្ស៥ ខណៈហ្វ៊ិនស៊ិនប៉ិចនឹងបាន៤១

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ឲ្យដឹងថា ស្ថាប័ននេះ សម្រេច​បែងចែងអាសនៈសភា​របស់​គណបក្សប្រឆំាងទាំង៥៥អាសនៈ ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះ គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១អាសនៈ ខណៈ​នៅ​សល់​១៤អាសនៈ​​ទៀត មានបក្សខ្លះ ប្រកាសទទួលយក និង​ខ្លះ​ទៀត​បដិសេធ។
ការសម្រេចបែងចែកអាសនៈ ឬកៅអី ក្នុងរដ្ឋសភារបស់បក្សប្រឆាំងដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពីមានការំលាយគណបក្សប​​សង្គ្រោះ​ជាតិ ​កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយអំណាចតុលាការកំពូល។
អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា​ បានពន្យល់​ប្រាប់ VOD នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា សមា​ជិក គ.ជ.ប បានប្រជុំសម្រេច​បែងចែកអាសនៈរបស់គណបក្សប្រឆំាងកាលពីថ្ងៃទី២២ម្សិលមិញ។ ហើយ លោកថា ​តួ​លេខ ​​មិ​ន​ទាន់ផ្លូវ​ការ​ គណបក្ស ហ៊្វុន ស៊ិន ប៉ិច បាន​​៤១ គណ​បក្ស​សម័​ន្ធ ​ដើម្បី​ប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរ​ឈប់ក្រ​បាន​៥​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន​២ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។
លោក សោម សូរីដា បញ្ជាក់ទៀតថា ចំពោះចំនួនអាសនៈ ដែលគណបក្សចំនួនពីរ បានប្រកាសមិនព្រមទទួលនោះ លោកថា គ.ជ.ប នឹងធ្វើការបែងចែកឲ្យគណបក្សដែលមានអាសនៈនៅក្នុង​សភា។
លោកបញ្ជាក់ថា «គណ​បក្ស​សម័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន៦អាសនៈ ហើយ​គណបក្សខ្មែរ​ឈប់ក្រ ក្នុងការបែងចែកគាត់​​ទទួលបាន​៥​អាសនៈ។ សរុប អាសនៈ ដែលមិនព្រមទទួលយក ​គឺមានចំនួន១១។ ក្នុង​ជំហ៊ានទី២​ យើង គ..ប និងអនុវត្តតាមកថាខ័ណ្ឌចុងក្រោយ​នៃមាត្រា១៣៨ស្ទួន ដែលអាសនៈ​ [មិនព្រមទទួលយក​] នោះ ត្រូវ​បែងចែកទៅឲ្យ​គណបក្សដែលមាន [អាសនៈ] នៅក្នុងសភា​​»
នៅពេល វីអូឌី សួរថា តើនៅពេលណា គ.ជ.ប សម្រេច​បែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ របស់​គណ​បក្សសង្គ្រោះជាតិ ​ជាង៥ពាន់អាសនៈ ទៅឲ្យបក្សនយោបាយផ្សេងៗ នោះ​? លោក សូរីដា ឆ្លើយតបវិញថា គ.ជ.ប នៅមិនទាន់សម្រេចអ្វី​នៅ​ឡើយ ប៉ុន្តែលោកថា មិនឲ្យផុតពីកន្លះខែនោះទេ។
ចំពោះ អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្សរបស់លោក នៅមិនទាន់ទទួលបានព័ត៌មានពី គ.ជ.ប ថានឹងទទួលបានប៉ុន្មានអាសនៈនៅឡើយទេ។ ប៉ុន្តែ លោកថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ តាមរូបមន្តបែងចែករបស់ គ.ជ.ប។ ហើយថា នឹងជួយបំរើប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនិងសន្តិភាព។
លោកថ្លែងថា «យើងទទួលយកដោយរីករាយ​ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែង​បំរើរាស្ត្រ ថ្វីត្បិតតែ​ អ្នកមើលឃើញយើងថា យ៉ាងណានោះ​ ជាការបកប្រែរបស់គេ​ទេ។ ប៉ុន្តែយើងយកចំនួនណាមួយ​នោះ ​ដែល​ច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ យកទៅប្រើការ​ក្លាយ​ទៅជាសហប្រយោជន៍​ចំពោះ​រាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យ​រាស្ត្របានសុខ ស្ថេរភាព​នយោបាយ​​»។
មន្ត្រី​គណបក្សខ្មែរឈប់ក្រ និង​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ប្រជាធិបតេយ្យ បានអះអាងប្រហាក់ប្រហែល គ្នា​ថា ករណីបក្សទំាងពីរមិនព្រមទទួលយកអាសនៈរបស់បក្សសង្គ្រោះជាតិ ដោយថា មិនចង់​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត។
មន្ត្រីច្បាប់ និង​អង្កេតនៃ​អង្គការ​ខុមហ្វ្រែល​ លោក យឿង​ សុធារ៉ា បានពន្យល់​ថា​ តាម​នីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈ​របស់​គណបក្សសង្គ្រោះជាតិ ទៅ​ឲ្យ​គណ​បក្ស​​នយោបាយដែលមិន​ជាប់ឆ្នោតចំនួន៥នោះបាន លុះត្រាតែ គ.ជ.ប. មាន​សមាសភាព៩រូប ដើម្បី​ប្រជុំ​សម្រេច​លើរបៀបវារៈផ្សេងៗ ជាមួយ​សំឡេង៥០បូក១បាន​ បើ​ទោះ​បី​អវត្ត​មាន​សមាជិក​បីរូប​ក៏ដោយ​។
លោក សុធារ៉ា បានពន្យល់ទៀតថា ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួស​អ្នក​ដែល​លាលែងនោះ​​ ជាកាតព្វកិច្ច​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា​ទំាងពី​បក្ស រួម​មានបក្ស​ប្រឆំាង និង​បក្សប្រជាជានកម្ពុជា ខណៈបច្ចុប្បន្ននេះ មានតែបក្សប្រជាជនមួយតែប៉ុណ្ណោះ​។ ករណីនេះ លោក​​បញ្ជាក់​ថា ដំណាក់កាលនេះ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅពីការ​សម្រេច​បែង​ចែក​អាសនៈ​បក្ស​ប្រឆំាង​ មុន​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកលាលែងនោះទេ ដោយថានេះ ជាការខ្វះចន្លោះនៃច្បាប់​។
លោកពន្យល់ថា៖ «..ប បច្ចុប្បន្នមានតែសមាជិកតែ៦នាក់ទេ​​ ចំាបាច់ត្រូវ​បំពេញ៣នាក់​បន្ថែមទៀត​សិន បន្ទាប់មកធ្វើការ​សម្រេច​ទៅលើរឿង​អ្វីមួយ។ វាចន្លោះប្រហោង ខ្វះការចង្អុលបង្ហាញបែបនេះ ប៉ុន្តែ​ដោយ​​សារតែរឿង​ហ្នឹង វាមិនធ្លាប់កើតមាន​ពីមុនមក​ទេ! ចឹងជាការខ្វះខាត​ភាសានៃច្បាប់ហ្នឹងដែរ​ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមើលឃើញថា​ គ.ជ.ប និងសម្រេច​ទៅតាមការយល់ឃើញរបស់គាត់​ មានន័យថា គាត់និង​សម្រេច​ទៅលើសំឡេង ៥០+១ នៃសមាជិក គ.ជ.ប ទំាងមូល សំដៅទៅលើ៦នាក់​»
គួរបញ្ជាក់ថា ក្រោយពី គ.ជ.ប ជូនដំណឹង​ទៅគណបក្សនយោបាយ មិនបានជាប់ឆ្នោត​ចំនួន៦ឲ្យ​ត្រៀម​ទទួល​យក​អាសនៈ​បក្សប្រឆំាង។ ភ្លាមៗនោះ មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប រួមមាន អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​ ​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា សុំលាលែង​ពី​តំណែង ដោយថា​ មិនចង់​ ​រំលោភ​​​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត និងមានឈ្មោះអាក្រក់ក្នុង​ប្រវត្តិសាស្ត្រ​៕

Wednesday, November 22, 2017

រដ្ឋាភិបាល៖ អត់បក្សប្រឆាំង ប្រជាធិបតេយ្យកាន់តែល្អជាងមុន

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដើរថយក្រោយនោះទេ ខណៈប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ ថ្កោលទោសយ៉ាងខ្លាំង ក្រោយមានការរំលាយគណបក្សប្រឆាំង។
ក្នុងវេទិកាតុមូលមួយ កាលពីថ្ងៃអង្គារម្សិលមិញ នៅរាជបណ្ឌិតសភាកម្ពុជា ​ស្ដីអំ​ពី «ដំណើរការ​ប្រជាធិបតេយ្យ​​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ» អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ថ្លែងថា នៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន ត្រូវបានគោរពយ៉ាងល្អប្រសើរ។ លោកថា ចំពោះវិធានការរំលាយគណបក្សសង្គ្រោះជាតិ គឺមិនរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតនោះទេ ដោយសារថា គណបក្សប្រឆាំងខ្លួនឯង ប្រព្រឹត្តបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បន្ដថា ក្រោយបាត់បក្សប្រឆាំងដ៏ធំនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យ មិនមែនដើរថយក្រោយ ដូចដែលប្រទេសលោកសេរី និងអង្គការអន្ដរជាតិមួយចំនួន យល់ឃើញនោះទេ ព្រោះលោកថា នៅមានគណបក្សផ្សេងទៀត ដែលពលរដ្ឋអាចបោះឆ្នោតឲ្យ។
លោកថា៖ «ក៏ប៉ុន្ដែប្រធានបទ បច្ចុប្បន្នសួរថា ពេលដែលគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការស្របតាមគោលការណ៍ច្បាប់ តើលទ្ធិប្រជាធិបតេយ្យនៅឯណា? ប្រសិនណាជាប្រទេសជាតិយើងបច្ចុប្បន្ន មិនមានលទ្ធិប្រជាធិបតេយ្យទេ ក្មួយៗ ក៏ដូចព្រះអង្គគ្រប់ព្រះអង្គ មិនមែនឱកាសអង្គុយពេលនេះ អង្គុយបញ្ចេញមតិក្នុងសិក្ខាសិលានេះហើយ​ ដែលវាហាក់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ អត់មានប៉ះពាល់ទេ ហើយវាកាន់តែដំណើរការល្អប្រសើរ កុំឲ្យយល់ច្រឡំថា បាត់បង់គណបក្សនយោបាយមួយ លទ្ធិប្រជាធិបតេយ្យ ត្រូវស្លាប់»។
ក្នុងវេទិកាតុមូលនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព និងប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បានថ្លែងគាំទ្រ ចំណាត់ការរំលាយបក្សប្រឆាំងនេះ ដោយថា តុលាការកំពូលបានសម្រេចត្រឹមត្រូវ និងផ្អែកតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងពីទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម​ រង្ស៊ី មានប្រសាសន៍ថា គណបក្សប្រជាជន របស់លោក ហ៊ុន សែន បានប្លន់អំណាចពីគណបក្សប្រឆាំង និងរំលោភឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតធ្ងន់ធ្ងរ។ លោកថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ គឺមិនមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ នេះបើតាមវីដេអូ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃអង្គារទី២១វិច្ឆិកា។
ក្រោយរំលាយគណបក្សប្រឆាំងកាលពីសប្ដាហ៍មុន សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ហៅ​ចំណាត់​ការបែប​នេះ ​ថា ធ្វើឲ្យលទ្ធិ​ប្រជាធិបតេយ្យ​ស្លាប់បាត់បង់ជីវិត និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈប្រទេសលោកសេរីទាំងនេះ ក៏ព្រមានដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ប្រសិនបើស្ថានការណ៍នយោបាយ នៅតែឡើងកម្ដៅរបៀបនេះ។
អង្គការអន្ដរជាតិមួយចំនួនទៀត រួមមាន អង្គការ Global Witness អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការលើកលែងទោសអន្ដរជាតិ និងក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចូលរួមទទូចឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់នូវរាល់ការគំរាមកំហែងលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន និងគណបក្សប្រឆាំង ដោយថា ដើម្បីឲ្យការបោះឆ្នោត មានភាពសេរី ត្រឹមត្រូវ​ និងយុត្ដិធម៌។
គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីបោះឆ្នោតឃុំសង្កាត់ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ ហើយសមាជិក និងមន្ដ្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ ចំណែក ប្រធានគណបក្សនេះ គឺលោក កឹម សុខា​ ក៏កំពុងជាប់ឃុំក្នុងពន្ធនាគារ ពីបទ «ក្បត់ជាតិ»៕

លោក ហ៊ុន សែន ចាត់​ទុក​ការ​លាលែង​របស់​សមាជិក គជប ថា​ជា​អំពើ «ឆ្កួតៗ»

ការ​លាលែង​របស់​សមាជិក គជប គឺជាអំពើ «ឆ្កួតៗ»​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​ខ្មែរ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្នុង​ឱកាស​លោក​ជួប​សំណេះសំណាលជាមួយ​កម្មករ​និយោជិត​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ភ្នំពេញ​ថ្មី​។ សម្រាប់​លោក​នាយករដ្ឋ​មន្ដ្រី ការលា​ឈប់​របស់​មន្ដ្រី គជប កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប​នា​ពេល​នេះ ធ្វើ​ឡើង​ដើម្បី​ឲ្យ គជប ជាប់​គាំង​។ ប៉ុន្តែ​លោក​ថា ការណ៍​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់ គជប ឡើយ ព្រោះ​ច្បាប់​បើក​ផ្លូវ​រួច​ហើយ ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក​ថ្មី​ដើម្បី​ជំនួស​អ្នក​ចាស់​ដែល​លា​លែង​ពី​តំណែង​​។
ដំណើរការ​របស់គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​នៅ​តែ​មាន​ស្ថានភាព​ធម្មតា បើ​ទោះ​បី​ជា​សមាជិក​សំខាន់​ៗ​របស់ គជប កូតា​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣​រូប បាន​សុំ​លាលែង​ពី​តំណែង​ក៏​ដោយ​។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​។ ក្នុង​នោះ ដើម្បី​កុំ​ឲ្យដំណើរការ​របស់ គជប ជាប់​គាំង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ជា​យោបល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​គួរ​ចូល​ឡូកឡំ​បន្ថែម​នៅ​ក្នុង​រឿង​នេះ​ទេ​។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី សមាជិក​ថ្មី ដែល​ត្រូវ​មក​ជំនួស​កន្លែង​អ្នក​ចាស់​ដែល​លា​ឈប់ គួរ​តែ​ប្រគល់​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិក​ម្នាក់ ជា​អនុប្រធាន, ពី​គណបក្ស​សញ្ជាតិ​កម្ពុជា​ម្នាក់​ជា​សមាជិក និង​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ជា​សមាជិក​។
សូម​ជម្រាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក គជប ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប បាន​សុំ​លាលែង​ចេញ​ពី​តំណែង បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តុលាការ​រំលាយ​។ អ្នក​ទាំង​៣​រូប​នោះរួម​មាន៖ លោក គួយ ប៊ុនរឿន ជា​អនុប្រធាន គជប, លោក រ៉ុង ឈុន និង​លោក​ស្រី តែ ម៉ានីរ៉ុង ជា​សមាជិក​។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​២០វិច្ឆិកា អ្នក​ទាំង​៣​រូប បាន​ពន្យល់​ថា ខ្លួន​លា​លែង​ពី​តំណែងនៅ គជប ដោយ​សារ​តែ​មាន​ការ​បែង​ចែក​អាសនៈ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ពលរដ្ឋ​មិនគាំទ្រ​។ និង​ថា ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល ពួក​គេ​មិន​អាច​នៅ​បន្ត​ការងារ​ក្នុង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត​ទៅ​ទៀត​ទេ ដោយ​សារ​វា​ក្បត់​នឹង​ឧត្តម​គតិ​របស់​ពួក​គេ ក្បត់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែលអាច​​នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​។
ដោយ​ឡែកសម្រាប់ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ អតីត​មន្ដ្រី​អតីត​គណបក្ស​សង្គ្រោះជាតិ​។ លោក​បាន​សម្ដែង​ការ​កោត​សរសើរ​​មន្ដ្រី​ជាន់​ខ្ពស់ គជប ទាំង​៣​រូប ដែល​បាន​លា​លែង​ពី​តំណែង​។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២១​វិច្ឆិកា លោក លោក យ៉ែម ប៉ុញ្ញាឬទ្ធិ ចាត់​ទុក​ការ​លាលែង​ពី​តំណែង​នេះ ថា​​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​គោល​ជំហរ​ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល​ពិត​ប្រាកដ ការពារ​យុត្តិធម៌ ការពារ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​ទៅ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​មិន​បង្វិល​សន្លឹក​ឆ្នោត​នោះ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​។
យ៉ាង​ណា​ក៏​ដោយ សម្រាប់ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឯ​ណេះ​វិញ​។ ការ​លា​លែង​ពី​តំណែង​របស់​សមាជិក គជប ទាំង​៣​រូប បង្ហាញ​ពី​ការ​ស្មោះ​ត្រង់របស់​ពួក​គេចំពោះ​​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​ភាព​ស្មោះ​ត្រង់ចំពោះ​​ជាតិ​។ នេះ​បើ​តាម​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​៕

Tuesday, November 21, 2017

ស៊ុយអែត​សម្រេច​បញ្ឈប់​​ជំនួយ​សម្រាប់​កំណែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា

បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្ដាហ៍​មុន​ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ថា​ ខ្លួន​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ទម្រង់​នៃ​ទំនាក់ទំនង​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ថា​ វា​នឹង​មិន​អាច​ទៅ​រួច​ទៀតទេ​ សម្រាប់​ប្រទេស​ស៊ុយអែត​ ក្នុង​ការ​ជួយ​ធ្វើ​ការ​កែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា។​ មន្ត្រី​រដ្ឋាភិបាល​ថា​ កម្ពុជា​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ដដែល ​ទោះ​បី​មិន​មានជំនួយ​របស់​ស៊ុយអែត​ ព្រោះ​កម្ពុជា​បាន​ជ្រើស​រើស​ផ្លូវ​ដើរ​របស់​ខ្លួន​រួច​ទៅ​ហើយ។​ ​
រដ្ឋាភិបាល​ស៊ុយអែត​នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រកាស​ថា​ ខ្លួន​ចាត់​ទុក​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ថា​ ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មួយ​ ​ដោយ​បាន​ហៅ​វិធានការ​ថ្មីៗ​នេះ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ឡាយ​ ​ថា​ ​ជា​ដំណើរ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​នៃ​កិច្ច​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ កី្ត​បារម្ភ​យ៉ាង​ខ្លាំង​នេះ​ ក៏​បាន​រាប់​បញ្ចូល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សម្រេច​ដោយ​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ ប្រចាំ​នៅ​កម្ពុជា​ដែល VOA ​ទទួល។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ចុះ​ថ្ងៃ​ទី​ ២១​ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ស៊ុយអែត​កំពុង​ពិនិត្យ​រាល់​ទម្រង់​ទំនាក់ទំនង​ទាំងឡាយ​រវាង​កម្ពុជា​ ​និង​ប្រទេស​ស៊ុយអែត​ ​ហើយ​ថា​ ​ប្រទេស​ស៊ុយអែត​ នឹង​មិន​អាច​បន្ត​ជួយ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ​បាន​ទៀត​នោះ​ឡើយ​ ផ្អែក​លើ​ស្ថានភាព​នៃ​ការ​វិវត្ត​កាល​ពី​ពេល​ថ្មីៗនេះ។​
​ស្ថានទូត​ស៊ុយអែត​ប្រចាំ​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​
«ដោយសារ​តែ​មាន​ការ​អភិវឌ្ឍ​អវិជ្ជមាន​ផ្នែក​នយោបាយ​ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​ បច្ចុប្បន្ន​កំពុង​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ទម្រង់​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា។ ​យើង​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​កិច្ច​សហប្រតិបត្តិការ​ការ​អភិវឌ្ឍ​ ក្នុង​ការ​ជួយ​គាំទ្រ​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​ពង្រឹង​រួច​ហើយ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧​ តាមរយៈ​ការ​បង្កើន​ការ​គាំទ្រ​ទៅ​កាន់​អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស។​ ជាងនេះ​ទៅ​ទៀត​ ប្រទេស​ស៊ុយអែត​ បាន​សម្រេច​ចិត្ត​ថា​ យើង​នឹង​មិន​បង្កើត​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​រវាង​ រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​បន្ត​ទៀត​ទេ​ លើកលែង​តែ​វិស័យ​អប់រំ​ និង​ការ​ស្រាវជ្រាវ។​ ដូច្នេះ​ ​ការ​បន្ត​ការ​គំាទ្រ​របស់​យើង​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ​ក្នុង​បែប​បទ​បច្ចុប្បន្ន​នេះ​ នឹង​មិន​អាច​ទៅ​រួច​ទេ»។
​ការ​ប្រកាស​របស់​ស្ថានទូតស៊ុយអែតបាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ​ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្តាហ៍​មុន។
ស្ថានទូតស៊ុយអែត​ ​បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជំហរ​នេះ​នឹង​មាន​សុពលភាព​ រហូត​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​អាច​នឹង​សម្រេចចិត្ត​លើ​ការ​ផ្តល់​សេចក្តី​ណែនាំ​ ដល់​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (Sida) ​អំពី​ការ​ផ្តោត​លើ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស៊ុយអែត​នៅ​ប្រទេស​កម្ពុជា។​
​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​កើត​មាន​ឡើង​ ក្រោយ​ដំណើរ​ស្វែង​យល់​អំពី​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ​ឆ្នាំ​២០១៧។
អ្នកស្រី​ Annika​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះថា​ អ្នកស្រី​ ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​របស់​កម្ពុជា។​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ អ្នក​ស្រីបាន​បញ្ជាក់​ច្បាស់ៗ​នៅ​ចំពោះ​តំណាង​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ថា​ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​នឹង​ត្រូវ​គិតគូរ​ឡើងវិញ​ពី​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ករណី​មាន​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ។​
មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​មហាផ្ទៃ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ស៊ុយអែត​ ដែល​បាន​ជួយ​កម្ពុជា​ក្នុង​កិច្ចការ​កែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា។​
លោក​នាយ​ឧត្តមសេនីយ៍ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ល្ងាច​ថ្ងៃ​អង្គារ​ថា​ កម្ពុជា​មាន​ការ​សោកស្តាយ​ ដែល​ប្រទេស​ស៊ុយ​អែត​ឈប់​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​ពង្រឹង​វិមជ្ឈការ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា​ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​ កម្ពុជា​បាន​សម្រេច​រើស​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង​រួច​ទៅ​ហើយ។ ដូច្នេះ​ កម្ពុជា​នឹង​សម្លឹង​រក​មិត្ត​ផ្សេង​ទៀត​ ដើម្បី​ជួយ​កម្ពុជា​ក្នុង​កិច្ច​ការ​កែ​ទម្រង់​ខាង​វិមជ្ឈការ​នេះ។​
«យើង​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ សោកស្តាយ​ហើយ​ចំពោះ​នែ៎​ ការ​មិន​ផ្តល់​នូវ​ការ​គាំទ្រ​ហ្នឹង។​ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​កន្លង​មក​ គឺ​ថា​ យើង​បាន​សហការ​គ្នា​ បាន​មួយ​ជំហាន​ហើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ បើ​គ្មាន​ការ​ផ្តល់​ក៏ដោយ​ កម្ពុជា​នៅ​តែ​ដើរ​ដដែល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គម្រោង​ ដែល​យើង​បាន​គ្រោង​ហ្នឹង​ឲ្យ​វា​បាន​ចប់​សព្វគ្រប់»។
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (ឡេង ឡែន/VOA)

លោក​នាយ​ឧត្ដមសេនីយ៍​ ​បាន​ថ្លែង​ការពារ​ថា​ ទោះបី​ប្រទេស​កម្ពុជា​ ពុំ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​លទ្ធិប្រជាធិបតេយ្យ​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ផង​ដែរ។​
«ហើយ​ចំពោះ​ពាក្យ​ថា ​គ្មាន​ប្រជាធិបតេយ្យ​ហ្នឹង​ ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ មិនមែន​ដូច​គាត់​គិត​ឃើញ​នោះ​ទេ មិន​មែន​បាន​សេចក្តី​ថា​ បក្ស​មួយ​ហ្នឹង​រំលាយ​ទៅ​ មាន​តែ​បក្ស​ហ្នឹង ​បាន​ប្រជាធិបតេយ្យ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ចុះ​ អា​អង្កាល​មុន​ឆ្នាំ​ ២០១២​នេះ​ មុន​ហ្នឹង​បក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​កើត​ឡើង​មក​ ក្រែង​គាត់​ទទួល​ស្គាល់​កម្ពុជា​ ថា​ប្រទេស​ប្រជាធិបតេយ្យ​ដែរ​អី?​ ហ្នឹងហើយ​ ព្រោះ​សង្គ្រោះជាតិ​ហ្នឹង​កើត​នៅ​ឆ្នាំ​២០១២​ បាន​២០១៣​ ចូលរួម​បោះឆ្នោត។ ម៉េច​ក៏​បាត់​សង្គ្រោះ​ជាតិ​ មាន​ទៅ​បាត់​ប្រជាធិបតេយ្យ​ ​ អា​ហ្នឹង​ជា​គួរ​ឲ្យ​នែ៎​ ដូចជា​ខ្ញុំ​មិន​ឯកភាព​ទេ»។
ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា​ ប្រទេស​ស៊ុយអែត​ ​បាន​ធ្វើ​ជា​ដៃគូ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា​ជា​យូរ​មក​ហើយ​ ហើយ​កំពុង​ធ្វើ​ការ​លើ​វិស័យ​សំខាន់ៗ​បី​ រួម​មាន​សមភាព​យេនឌ័រ​ សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ ការងារ​ ការ​អប់រំ​ វិមជ្ឈការ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិស្ថាន។​ ស្ថានទូត​បាន​បន្ត​ថា​ កិច្ច​សហប្រតិបត្តិការ​របស់​ស៊ុយអែត​ នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​គ្រប​ដណ្តប់​ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨ ហើយ​ថា​ ខ្លួន​នឹង​បេ្តជា្ញ​ និង​ចូលរួម​រក​មធ្យោបាយ​ជាច្រើន​ទៀត​ដើម្បី​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។​
រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ​ ​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មក​នេះ។​ ជំនួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សហ​ប្រតិបត្តិការ​ដើម្បី​ការ​អភិវឌ្ឍ​រវាង​កម្ពុជា​ និង​ស៊ុយអែត។ ​នេះ​បើ​តាម​ការ​បញ្ជាក់ពី​ពេល​កន្លង​មករបស់​អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ។​ អ្នកស្រី​បាន​បន្ថែម​ ថា រដ្ឋាភិបាល​ស៊ុយអែត​ ក្នុង​នាម​ជា​មិត្តភក្តិ​ និង​ជា​ដៃគូ​យូរ​អង្វែង​របស់​កម្ពុជា​បាន​ធ្វើ​ការ​ជាមួយ​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ​និង​គោរព​សិទ្ធិ​មនុស្ស៕

ស្នងការ​ស្វាយរៀង​រង​ការ​ចោទថា ពុករលួយ​​ឲ្យ​​វៀតណាម​នាំ​ទំនិញ​ចូល​តាម​ច្រកព្រំដែន

នគរបាល និង​ពលរដ្ឋ​រស់នៅ​ខែត្រ​ស្វាយរៀង ចោទ​ស្នងការ​ខែត្រ​នេះ​ថា ទទួល​សំណូក​ពី​ជនបរទេស ជា​ថ្នូរ​នាំ​ទំនិញ​ចូល​តាម​ច្រករបៀង និង​ច្រក​អន្តរជាតិ​ដោយ​សេរី ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ ពួកគេ​អះអាង ស្នងការ​ខែត្រ​ស្វាយរៀង លោក កិង ឃន បាន​ចាត់​ឲ្យ​សាច់​ញាតិ​​ដែល​ពុំមែន​ជា​សមត្ថកិច្ច អង្គុយចាំ​ទទួល​ប្រាក់​ពី​ជនជាតិ​វៀតណាម ដើម្បី​នាំ​ទំនិញ​ចូលមក​កម្ពុជា។
ពលរដ្ឋ និង​នគរបាល​ខែត្រ​ស្វាយរៀង​អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការនាំ​ទំនិញ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​នៅ​ខែត្រ​ស្វាយរៀង ដោយ​មាន​ការ​បើក​ដៃ​ពី​ស្នងការ​ខែត្រ​នេះ ដើម្បី​ទទួលផល​ប្រយោជន៍។
នគរបាល​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី២០ វិច្ឆិកា ថា ស្នងការ​ស្វាយរៀង លោក កិង ឃន បាន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មកហើយ ដោយបាន​បើកដៃ​ឲ្យ​ឈ្មូ​ញ​ជា​ជនជាតិ​វៀតណាម នាំ​ទំនិញគេចពន្ធ និង​ទំនិញ​ដែល​ពុំ​មានការ​ត្រូត​ពិនិត្យ​ត្រឹមត្រូវ ចូល​ខែត្រ​ស្វាយរៀង​តាម​អំពើ​ចិត្ត ដោយ​គ្រាន់តែ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​នៅតាម​ព្រំដែន និង​សាច់​ញត្តិ​របស់គាត់។ លោក​ថា ទំនិញ​ដែល​នាំចូល​ច្រើនសន្ធឹក​សន្ធាប់​រួមមាន បន្លែ ផ្លែឈើ ត្រី សាច់ និង​ម្ហូបអាហារ​ជាដើម ភាគច្រើន​ពុំ​សូវ​មានការ​ត្រូតពិនិត្យ​ត្រឹមត្រូវ​ទេ ដោយ​គ្រាន់តែ​បង់ប្រាក់​ឲ្យ​មន្ត្រី​មួយចំនួន​ដែលជា​ដៃជើង​របស់​ស្នងការ​ខែត្រ​នេះ។
ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ស្រុក​រមាសហែក ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​មើល​ឃើញ​ថា ពាណិជ្ជករ​វៀតណាម​បាន​នាំ​ទំនិញ​មក​លក់​នៅ​ផ្សារ​នានា​ខែត្រ​ស្វាយរៀង​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ កម្រ​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ​ត្រឹមត្រូវ​ទេ គឺ​ឃើញតែ​ចាំ​ទទួលផល​លុយ​តាម​ច្រកព្រំដែន។ លោក​ថា ការ​បណ្ដោយ​ឲ្យ​ពាណិជ្ជករ​វៀតណាម​យក​ទំនិញ លក់​ស្រុក​ខ្មែរ ដោយ​សេរី​បែបនេះ បង្ក​ប៉ះពាល់​ដល់​មុខរបរ សុខភាព និង​អាយុជីវិត​ពលរដ្ឋ ៖ «ទំនិញ​ដែរ​ជា​អាហារ​ដូចជា​ត្រី មាន់​ទា ពិសេស​ជ្រូក ដែល​នាំចូល​ខែត្រ​ស្វាយរៀង ហើយ​មួយទៀត​ស្នងការ​ខែត្រ គាត់​មិន​ដែរ​រវល់​ទេ ភាគច្រើន​ដាក់​ខ្សែ​បង​ប្អូនឯង​អ៊ីចឹង​ទៅ ទទួល​លុយ​សំណូក​គេ​ទៅ ក៏​ឲ្យ​ទៅ មិនបាន​ត្រូតពិនិត្យ​ទំនិញ​ទាំង​នោះទេ គឺ​ដេកចាំ​យកតែ​លុយ»។
អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ស​​ស្នងការ​ខែត្រ​ស្វាយរៀង លោក កិង ឃន ដើម្បី​សុំ​ការបំភ្លឺ​ពី​ការ​ចោទប្រកាន់រឿង​នេះ បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃទី២០ វិច្ឆិកា។
កាលពី​ខែតុលា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​ពលរដ្ឋ​ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស​ផ្ទុក​សារធាតុ​គីមី និង​ផុត​សុពលភាព​នោះ​ថា សូម​ឲ្យ​ពលរដ្ឋ​កុំ​ទិញ​ទំនិញ​ដែលមាន​ជាតិគីមី។ លោក​ថា ដោយសារ​ពលរដ្ឋ​សម្រុក​ទិញ​ទំនិញ​មាន​ជាតិគីមី​ហើយ ដែលជា​មូលហេតុ​គាំទ្រ​ឲ្យ​មាន​ការលក់​បន្តទៀត រួចហើយ​ចោទ​តែ​រដ្ឋាភិបាល ៖ «សុំ​ត្រឡប់​ទៅវិញ សុំ​ពលរដ្ឋ​រួមគ្នា​ពហិការ​កុំ​ទិញ​របស់​ណា អ្នកលក់​ណា ដែល​ដាក់លក់​ដោយមាន​សារធាតុ​គីមី។ ខ្ញុំ​មាន​ពេល​ខ្លះ ខ្ញុំ​ថា ដូចជា​ពេក​ហើយ​មិនដឹង​ទេ​អី សំណូមពរ​ខ្លះ​ដូចជា​ជ្រុល​ពេក​ហើយ ក្រែង​ទិញ​ខ្លួនឯង ស្ល​ខ្លួនឯង បែរ​ជា​បន្ទោស​តែ​រដ្ឋាភិបាល​មួយ​មុខ»។
យ៉ាងណា​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​មិនមាន​មធ្យោបាយ​ពិនិត្យមើល​បន្លែ និង​ទំនិញ​ណា​ដែលមាន​សារធាតុ​គីមី ឬ​ពុំមាន​នោះទេ ហេតុនេះ​រដ្ឋាភិបាល​ត្រូវមាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​នាំ​ទិញ​ខូចគុណភាព និង​មាន​សារធាតុ​គីមី​ចរាចរ​មក​ស្រុក​ខ្មែរ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​ពលរដ្ឋ។
នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​ទទួល​ប្រយោជន៍​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូលមក​ស្រុក​ខ្មែរ គឺជា​រូបភាព​នៃ​អំពើពុករលួយ ដែល​ទាមទារ​ឲ្យ​មាន​រដ្ឋាភិបាល​លុបបំបាត់។ លោក​ថា ប្រសិន​សមត្ថកិច្ច​បើក​ឲ្យ​ជនជាតិ​វៀតណាម​នាំ​ទំនិញ​ចូល​តាម​ព្រំដែន ពុំ​មានការ​ត្រូតពិនិត្យ​ត្រឹមត្រូវ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​ពលរដ្ឋ ដែល​នាំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​ចំណាយ​ប្រាក់​ច្រើន​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​គិតថា ជា​កាតព្វកិច្ច​របស់​រដ្ឋ​ក្នុងការ​នាំចូល​ទំនិញ​តាម​ព្រំដែន ចំណីអាហារ​មាន​ចំណីអាហារ ត្រី​សាច់ បន្លែ​ជាដើម ចាំបាច់​ត្រូវតែមាន​ការពារ​ឲ្យ​បាន​ហ្មត់ចត់ និង​ជម្រុញ​ការដាំដុះ​ក្នុងស្រុក​បាន​ច្រើន»។
រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៤៦ ចែង​ថា រដ្ឋ​ត្រូវ​ហាមឃាត់ និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំចូល ផលិត​លក់ដូរ​គ្រឿងញៀន ទំនិញ​ក្លែងក្លាយ ហួស​រយៈពេល​ប្រើ ដែល​ប៉ះពាល់​សុខភាព និង អាយុជីវិត​អ្នក​ប្រើ។ ចំណែក​មាត្រា ៧២ ចែងថា សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវបាន​ធានា រដ្ឋ​យកចិត្តទុកដាក់​ដល់​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា រដ្ឋាភិបាល​ហាក់​មិនបាន​យកចិត្តទុកដាក់ ធានា​សុខភាព​ពលរដ្ឋ​កម្ពុជា​នោះទេ ដែល​បណ្ដោយ​ឲ្យ​ទំនិញ​គេច​ពន្ធ ផុត​សុពលភាព និង​មាន​សារធាតុ​គីមី​លក់​នៅ​ស្រុក​ខ្មែរ​ដោយ​សេរី​ច្រើន​ឆ្នាំ​មកហើយ បង្ក​ខាត​ប្រយោជន៍​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ៕

ដើមឈើ​ផលិត​ជ័រទឹក​នៅ​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​ព្រះវិហារ​ត្រូវ​គេ​លួច​កាប់​ថ្មី​ទៀត​អស់​រាប់​ម៉ឺន​ដើម

សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ខែត្រ​ព្រះវិហារ​អះអាង​ថា ដើមឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​តាំង​ពី​ដើម​មក កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ដោយ​ក្រុម​ពលរដ្ឋ​ចំណាកស្រុក និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​យក​ទៅ​លក់ ឲ្យ​ឈ្មួញ​ជួញដូរ​ខុសច្បាប់ ពុំ​សូវ​មានការ​ទប់ស្កាត់។
សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​ត្បែងមានជ័យ​ខែត្រ​ព្រះវិហារ នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា អំពាវនាវ​ជា​ថ្មី​ទៀត ស្នើ​ឲ្យ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ រក​មធ្យោបាយ​សង្គ្រោះ​ដើមឈើ ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ព្រះរកា ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ពេញបន្ទុក។
បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍​នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ និង​ជា​បណ្ដាញ​ការពារ​ព្រៃ​ព្រះ​រកា លោក ស៊ុត សាវ៉ន សម្ដែង​ក្តី​បារម្ភ​ខ្លាំង ពី​ជោគវាសនា​ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ឆ្នាំងបាយ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ កំពុង​រង​ហានិភ័យ​ខ្ពស់។ លោក​ថា នៅ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកភូមិ​រាប់​ម៉ឺន​ដើម ត្រូវ​គេ​ឈ្មួញ​លួច​កាប់​ធ្វើ​អាជីវកម្ម ទាំង​យប់ថ្ងៃ រីឯ​វិធានការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ ច្រើនតែ​វាយ​ស្មៅ​បង្អើល​ពស់ និង​ពុំ​សូវ​ចុះ​បង្ក្រាប​ពេញលេញ​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​ភាគច្រើន បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី និង​ទិញ​គោយន្ត​សម្រាប់​ធ្វើ​កសិកម្ម​ដែល​រំពឹង​ថា ការ​ប្រមូល​ផល​ពី​ការ​ដង​ជ័រទឹក​អាច​មាន​លទ្ធភាព​រក​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល​វិញ តែ​ផ្ទុយទៅវិញ ដើមឈើ​ផលិត​ជ័រទឹក​របស់​ពួកគាត់​ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់៖ «ទប់ស្កាត់​តែមួយ​ភ្លែតៗ​ទេ ពីរ​ទៅ ៣​ថ្ងៃ គឺ​គេ​កាប់​ទៀតហើយ អនាធិបតេយ្យ​គឺ​កាប់​រហូត ការ​កាប់​ហ្នឹង​គឺ រាប់មិនអស់​ទេ គឺ​រាប់​ម៉ឺន​រាប់​សែន​ម៉ែត្រ​គូប»
អនុប្រធាន​សហគមន៍​ភូមិ​ប្រមេរ លោកស្រី រឿន ខាន់ កត់​សម្គាល់​ថា ការ​លួច​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះរកា​បាន ទាល់តែ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ឧទ្យានុរក្ស​ផង បង្ក​ឲ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់។ លោកស្រី​បារម្ភ​ថា ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា នឹង​ត្រូវ​រលាយ​ទាំងស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ បើ​មន្ត្រី​រដ្ឋាភិបាល​នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​ដដែលៗ។ លោកស្រី​អះអាង​ថា បើ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​បរិស្ថាន មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​នេះ​នឹង​គង់វង្ស៖ «ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ដើម​ភាគតិច​ជិត​នឹង​រលាយ ព្រៃ​ក៏​អស់ ជ័រ​ច្បោះ​ក៏​អស់ មិន​ដឹង​ធ្វើ​ម៉េច​ទេ តប់ប្រមល់​ហើយ ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ទេ អ្នក​មាន​ដើម​ច្បោះ​អស់​មួយ​ចំនួន​ធំ»
ព្រៃ​ព្រះ​រកា ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ គឺ​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជាង ៤​ឆ្នាំ​មក​ហើយ។
ឆ្លើយ​ទៅ​នឹង​សំនួរ​របស់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ស្វាគមន៍​ពលរដ្ឋ​រាយការណ៍​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះរការ​នេះ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច៖ «យើង​មាន​យន្តការ​ធ្វើ​កិច្ច​ការងារ​យើង នេះ​ជា​ស្ថាប័ន​របស់​ក្រសួង មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល អ៊ីចឹង​បើ​មាន​ករណី​ឆក​ល្វែង​កន្លែង​ណា​ដែរ មាន​កើតហេតុ ឬក៏​បទល្មើស​ជាក់ស្ដែង​ភ្លាមៗ ដែល​សហគមន៍​ជួបប្រទះ​អាច​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួងបរិស្ថាន»
ទោះជា​យ៉ាង​ណ​ក៏​ដោយ​ចុះ គេ​សង្កេតឃើញ​ពលរដ្ឋ និង​សហគមន៍​ការពារ​ព្រៃឈើ​តែង​រាយការណ៍​ជា​រឿយ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន ប៉ុន្តែ ការ​កាប់​បំផ្លាញ​ព្រៃ​ការពារ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ។
មេឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ហម បាន ទទួល​ស្គាល់​ថា ការ​លូច​កាប់​ដើមឈើ​ផលិត​ជ័រទឹក​របស់​ជនជាតិ​ដើម​ភាគតិច​នៅតែ​កើតមាន ហើយ​មន្ត្រី​បរិស្ថាន​បាន​ចុះ​បង្ក្រាប​ជាច្រើន​ករណី។ លោក​ថា បើ​ពលរដ្ឋ​ណា​បាត់បង់ ដើមឈើ​ផលិត​ជ័រទឹក ត្រូវ​កំណត់​មុខសញ្ញា​ឲ្យ​ច្បាស់ រួច​ដាក់ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ ហើយ​អាជ្ញាធរ​នឹង​ចាត់​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាបន្ទាន់៖ «ចុង​បញ្ចប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួនឯង ជា​អ្នកធ្វើ យ៉ាងណា​មិញ ខ្លះ​ក៏​លក់​ឲ្យ​គេ​ទៅ ដល់ពេល​ធ្វើ​ជ្រុល​ដល់​ដែន​អ្នក​ផ្សេង​គឺ​គេ​ខឹង។ តាម​ជួយ​អស់​លទ្ធភាព​ហើយ ឲ្យ​តែ​ដឹង​ឈ្មោះថា នៅ​កន្លែង​ណា ខ្ញុំ​នឹង​កោះ​អញ្ជើញ​គាត់​មក»
អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ចាត់​ទុក​ដើមឈើ​ផលិត​ជ័រទឹក​គឺជា ដង្ហើម​នៃ​អាយុជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​ម៉ឺន​គ្រួសារ តែ​បើ​ដើមឈើ​ផលិត​ជ័រទឹក​ត្រូវ​បាន​គេ​លួច​កាប់​បំផ្លាញ​អស់​មែន​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច។ លោក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​កាប់​ដើម​ច្បោះជ័រ យក​ទៅ​ជួញដូរ​នេះ​ខុសច្បាប់ ខណៈ​បច្ចុប្បន្ន​ដើមឈើ​ធំៗ ដែល​អ្នកភូមិ​តែងតែ​ដង​យក​ជ័រទឹក គឺ​បាត់​ពី​ព្រៃ​ជា​បន្តបន្ទាប់​៖ «ព្រៃ​ព្រះ​រកា​នៅតែ​ប្រឈម​ហានិភ័យ​ខ្ពស់ ហើយ​ការ​ដឹកជញ្ជូន​ជាប្រចាំ​តែម្ដង»
សហគមន៍​កត់សម្គាល់​ថា ការ​សម្របសម្រួល​ឲ្យ​អ្នកភូមិ​ទទួលយក​ប្រាក់​សំណង​តិចតួច ពី​ការ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រ​ទឹកជា​ថ្នូរ គឺជា​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ ដើម្បី​បញ្ចប់​ការ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដែល​នាំ​ឲ្យ​ជនល្មើស​មិន​រាងចាល។ រីង​ការ​ទទួល​សំណូក​ពី​ជនល្មើស​ជា​ថ្នូរ​ការ​ចូល​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​សហគមន៍ ដែល​ពួកគេ​ចាត់​ទុក​ថា ជា​ការ​រួមចំណែក​បំផ្លាញ​ធនធានធម្មជាតិ​ជា​ប្រព័ន្ធ៕

រដ្ឋសភា​លុប​ឈ្មោះ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​និង​ជំនួយការ​ចេញ​ពី​បញ្ជី​ប្រាក់ខែ

រដ្ឋសភា នៅ​ថ្ងៃ​ទី២១ វិច្ឆិកា សម្រេច​លុប​ឈ្មោះ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ៥៥​រូប និង​ជំនួយការ​របស់​ពួកគេ ចេញ​ពី​បញ្ជី​ប្រាក់ខែ រួម​ទាំង​រឹបអូស​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ទៀត ទុក​ជា​សម្បត្តិ​រដ្ឋ​ផង​ដែរ។
កាសែត​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង នៅ​ថ្ងៃ​ទី២១ វិច្ឆិកា ថា ទាំង​តំណាងរាស្ត្រ ទីប្រឹក្សា និង​ជំនួយការ​ជាង ១០០​នាក់ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ក្របខ័ណ្ឌ ដោយ​ត្រូវ​អស់​មុខ​ងារ និង​ប្រាក់ខែ​ចាប់​ពី​ខែ​វិច្ឆិកា​នេះ​តទៅ។
លោក ឡេង ប៉េងឡុង បន្ត​ថា សម្ភារៈ​ប្រើប្រាស់​ផ្សេងទៀត ដូចជា រថយន្ត​ទំនើបៗ កុំព្យូទ័រ សម្ភារៈ​ការិយាល័យ ក៏​ត្រូវ​រឹបអូស​ទុក​ជា​សម្បត្តិ​រដ្ឋ​ដែរ។
គណបក្ស​សង្គ្រោះជាតិ ត្រូវ​តុលាការ​កំពូល​សម្រេច​រំលាយ​កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា តាម​អំណាច​សាលដីកា ក្រោយ​មាន​បណ្ដឹង​ពី​ក្រសួង​មហាផ្ទៃ ដែល​ចោទ​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ចង់​រំលំ​រដ្ឋាភិបាល។
ក្រៅ​តែ​ពី​ការ​រំលាយ​បក្ស​នេះ តុលាការ​ក៏​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ជាង ១០០​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ។ ចំពោះ​ការ​រំលាយ​បក្ស​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​រដ្ឋាភិបាល​យ៉ាង​ខ្លាំង ដែល​ពួកគេ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

ក្រសួង​មហាផ្ទៃ​ រំសាយ​វិធានការ​លើ​ NGOs ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌

ភ្នំពេញ: លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​រំសាយ​ចោល​វិធានការ​ដែល​សមត្ថកិច្ច​ធ្លាប់​បាន​​កំណត់​គោលដៅ​នៃ​ការ​ស៊ើបអង្កេត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ចូលរួម​ធ្វើ​បដិវត្តន៍​ព័ណ៌​បំណង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់​តែ​នឹង​នៅ​ឃ្លាំមើល​បន្ត​ទៀត​ពី​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​។
លោក សុភ័គ ថ្លែង​ថា​៖ «​ធម្មតា​បើ​គាត់​បោះបង់ អាហ្នឹង​គឺ​ចប់ បើ​មិន​បោះបង់​ចោល​ទេ​អាហ្នឹង​វា​អាច​មាន​ជាប់​ពាក់ព័ន្ធ​ទៀត​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​បុគ្គល​ ឬ​ក៏​អង្គការ​ទាំង​នោះ​។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​វិធានការ​អី​ទៀត​ទេ លើកលែង​តែ​ពួកគាត់​មាន​សកម្មភាព​អ្វី​ដែល​ធ្វើ​បន្ទាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ​គ្រាន់​តែ​យើង​ធ្វើការ​កត់សម្គាល់​ប៉ុណ្ណឹង​ទេ​។ កាលណា​សាមី​ខ្លួន​បោះបង់​ចោល​នូវ​គោលជំហរ​ ឬ​ក៏​ផែនការ អ៊ីចឹង​ទេ​អាហ្នឹង​អត់​អី​ទេ​»​។
ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​លោក សុភ័គ នៅ​តែ​គំរាម​ថា សមត្ថកិច្ច​អាច​ចាត់​វិធានការ​ឡើង​វិញ​ចំពោះ​សកម្មភាព​ជាក់ស្ដែង​ប៉ុណ្ណោះ ដោយ​បាន​លើក​យក​ឧទាហរណ៍​អំពី​ករណី​លោក វ៉ន ពៅ ដែល​បាន​កែ​ខ្លួន​រួច​ហើយ​។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ចី​ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ដាក់​ជូន​តុលាការ​ដែល​ថា រូប​លោក​បាន​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការ​ដឹកនាំ​ការ​តវ៉ា​នៅ​ខាង​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កាលពី​ចុង​ឆ្នាំ​ ២០១៣​។
លោក សុភ័គ ថ្លែង​ថា​៖ «​ឲ្យ​លោក​ វ៉ន ពៅ ត្រឡប់​មក​វិញ​ឲ្យ​គាត់​មើល​សម្តី​គាត់​តើ​កាល​ឈរ​លើ​ក្បាល​ឡាន​យ៉ាង​ម៉េច​? គាត់​មើល​គាត់​អៀនខ្លួន​គាត់​ហើយ មិន​អី​ទេ​ឲ្យ​គាត់​អៀន​ចុះ​មិន​អី​ទេ ឥឡូវ​គាត់​ឈប់​ហើយ​សង្ឃឹម​អ៊ីចឹង​។ វា​យល់​ហើយ វា​ឈប់​ហើយ សកម្មភាព​របស់​វា​ប្រហែល​ជា​វា​គ្រាន់​តែ​ប្រើប្រាស់​ចំពោះ​ជាតិ​របស់​យើង​»​។
ការ​អះអាង​របស់​លោក សុភ័គ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា​លោក​បាន​ហៅ​ឲ្យ​លោក វ៉ន ពៅ ដែល​មាន​បំណង​គេច​ខ្លួន​ឲ្យ​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ និង​បន្ត​ធ្វើ​ការងារ​ធម្មតា​វិញ​។
លោក​ ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ឥឡូវ​មក​វិញ​មក​គ្មាន​ពី​ណា​ធ្វើ​ស្អី​ទេ ម្សិលមិញ​ខ្ញុំ​ក៏​វ៉ៃ WhatsApp ហៅ វ៉ន ពៅ ឲ្យ​ត្រឡប់​មក​វិញ​ព្រោះ​ដឹង​ថា វ៉ន ពៅ កំពុង​នៅឯ​នោះ​ហើយ​ខ្ញុំ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​ អ៊ិត សំហេង ​ដែរ ហើយ​ ឃួង ស្រេង ​ដែរ​។ ប្រពន្ធ​កំពុង​ព្យួរ​​សេរ៉ូម​នៅឯ​នេះ ហើយ​ឯង​រត់​ទៅ​ឯណោះ ខ្ញុំ​ថា​ក្មួយ វ៉ន ពៅ មក​វិញ​គ្មាន​អាណា​គេ​ធ្វើ​អី​ទេ ​កំពុង​តែ​អនុវត្ត​អា​រឿង​កម្មករ​ក្រៅ​ប្រព័ន្ធ​នេះ​មក​ចូលរួម​ចំណែក​ធ្វើ​អាហ្នឹង​ទៅ ហើយ​បើ​គេ​ហៅ​សួរ​ឡើង​តុលាការ​ដើម្បី​សួរ​នាំ​ពី​រឿង​មាន​បញ្ហា​ព្រោះ​ពេល​ហ្នឹង​ខ្លួន​ វ៉ន ពៅ ក៏​ធ្វើ​បាតុកម្ម​នឹង​​គេ​ដែរ ប៉ុន្តែ​ខ្លួន​ជា​សាក្សី​ទេ មិនមែន​អាណា​ហៅ​ទៅ​ចោទប្រកាន់​ទេ​»​។
ក្នុង​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តុលាការ​កំពូល​កាលពី​សប្ដាហ៍​មុន​ក្រៅ​ពី​លើក​ឈ្មោះ​លោក វ៉ន ពៅ ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ភ្ជាប់​ថ្នាក់ដឹកនាំ និង​អង្គការ​​សង្គម​ស៊ីវិល​ល្បី​ឈ្មោះ​មួយ​​ចំនួន​ដូចជា​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​ថា​បាន​ផ្តួចផ្ដើម​​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ (BlackMonday)​។
អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Comfrel ​ថា​បាន​ឃុបឃិត​ជាមួយ​បក្ស​​ប្រឆាំង​ក្នុង​ការ​អះអាង​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ២០១៣ ថា​ទឹក​ថ្នាំ​ជ្រលក់​ដៃ​អាច​លុប​ជ្រះ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR ) ​ដែល​បង្កើត​ដោយ​លោក កឹម សុខា ​ក្នុង​ឆ្នាំ​ ២០០២ ​ថា​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​បង្កើត​បដិវត្ត​ពណ៌​ជាដើម​។
លោក​ លី ច័ន្ទតុលា មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​ដែល​បាន​ការពារ​ក្ដី​ឲ្យ​ក្រសួង​មហាផ្ទៃ​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ភ័ស្តុតាង​ស្ដីពី​ការ​ឃុបឃិត​របស់​អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រុម​មេធាវី​ដាក់​ជូន​តុលាការ​កំពូល​ក្នុង​សំណុំ​រឿង​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក​ថ្លែង​ថា​៖ «​ជា​លក្ខណៈ​ភ័ស្តុតាង​ដែល​យើង​ប្រមូល​បាន​នៅ​ក្នុង​សំណុំរឿង​យើង​ឃើញ​ថា​ពួកគាត់​ហ្នឹង​គឺ​វា​មាន​ទំនាក់​ទំនង​ជាមួយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​អ៊ីចឹង​ជា​ភ័ស្តុតាង​ដែល​យើង​ចង់​បង្ហាញ​ថា​ពួកគាត់​ហ្នឹង​ក៏​គាត់​មក​ចូលរួម​ក្នុង​ការ​រៀបចំ​នូវ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​»​។
លោក មេធាវី បន្ថែម​ថា​៖ «​ចង់​និយាយ​ថា​ពេល​ដែល​នៅក្នុង​​សវនាការ​ហើយ​ភ័ស្ដុតាង​ដែល​យើង​ដាក់​ចូល​ហ្នឹង​គឺ​យើង​បាន​ដាក់​ទៅ​តុលាការ​កំពូល​ហើយ ប៉ុន្តែ​ជា​ភ័ស្តុតាង​ដែល​យើង​ដាក់​ដើម្បី​សំអាង​ក្នុង​ការ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​។
តែ​បន្ទាប់​មក​ថា​ក្រសួង​មហាផ្ទៃ​គាត់​នឹង​មាន​ចំណាត់ការ​យ៉ាងម៉េច​ទៀត​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ យើង​អត់​ដឹង​ដែរ​»​។
ទោះ​យ៉ាង​ណា​លោក​យល់​ថា​ការ​ត្រឡប់​មក​វិញ​របស់​លោក ​វ៉ន ពៅ តាម​ការ​អំពាវនាវ​របស់​លោក​ ហ៊ុន សែន នឹង​មិន​ធ្វើឲ្យ​ស្ថានការណ៍​វា​អាក្រក់​ទេ​។
លោក មេធាវី ថ្លែង​ថា​៖ «​អាហ្នឹង​ជួនកាល​គាត់​ភ័យ​ខ្លួន​គាត់ លោក​ វ៉ន ពៅ គាត់​ភ័យ​ខ្លួន​គាត់​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​បកស្រាយ​សម្តី​របស់​នាយករដ្ឋមន្ត្រី​ដែរ ខ្ញុំ​មិន​ដឹង​ពី​ចិត្ត​គាត់​យ៉ាង​ម៉េច ប៉ុន្តែ​អ្វី​ដែល​ជា​យោបល់​របស់​គាត់​នេះ​គឺ​គ្រាន់តែ​កុំ​ឲ្យ​មាន​ការ​ព្យាយាម​ដែល​ធ្វើឲ្យ​ស្ថានការណ៍​វា​អាក្រក់​ព្រោះ​យើង​មើល​ទៅ​គេ​មាន​ទាន់​ធ្វើ​អ្វី​គាត់​ឯណា ប៉ុន្តែ​គាត់​ដូច​ផ្អើល​ខ្លួន​គាត់​អ៊ីចឹង​»​។
លោក វ៉ន ពៅ ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​មាន​ភាព​កក់ក្ដៅ​ដោយ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​ការ​ល្អ​ប្រសើរ​ហើយ​ដែល​យើង​អត់​មាន​ធ្វើការ​ខុស​អី​ផង​ហើយ​គាត់​អំពាវនាវ​ឲ្យ​មក​វិញ​កុំ​ឲ្យ​ចេះ​តែ​ចោទ​អ៊ីចឹង​វា​ធ្វើឲ្យ​មនុស្ស​មាន​ការ​បារម្ភ​ដែរ​។ ឥឡូវ​យើង​មាន​ការ​បារម្ភ​ពេល​គាត់​និយាយ​អ៊ីចឹង​ដូចជា បង្ហាញ​ថា​ផ្តល់​ភាព​កក់ក្ដៅ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​តែងតែ​បារម្ភ​ដូច​ (​ខ្ញុំ​) ​អ៊ីចឹង​ដែរ​»​។
លោក​ក៏​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពី​ការ​ចូលរួម​ឬ ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ណា​មួយ​​ប្រឆាំង​នឹង​រដ្ឋាភិបាល ហើយ​ថា​ទាំង​នេះ​គឺ​ធ្វើ​តាម​វិជ្ជាជីវៈ​គឺ​​ការពារ​ប្រយោជន៍​កម្មករ​ក្រៅ​​ប្រព័ន្ធ​តែ​ប៉ុណ្ណឹង​។
លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ថ្លែង​ថា​អង្គការ​លោកស្រី​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ភា្ជប់​អង្គ​ CCHR នៅ​ក្នុង​ភ័ស្តុតាង​របស់​ក្រសួង​មហាផ្ទៃ​។ ​ទោះបី​ជា​យ៉ាង​ណា​លោកស្រី​បាន​អះអាង​ថា CCHR ​នៅ​តែ​រក្សា​ភាព​ឯករាជ្យ​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​។
លោកស្រី​ថ្លែង​ថា​៖ «​អតីត​បុគ្គលិក​របស់​ CCHR ​មួយ​ចំនួន​តូច​បាន​ចូល​ក្នុង​នយោបាយ​ ឬ​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ជាច្រើន​រួមមាន​ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​»​។
លោកស្រី​ថ្លែង​ថា​ទោះបី​ CCHR គាំទ្រ​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប​ក្នុង​ការ​ចូលរួម​ក្នុង​នយោបាយ​ក៏ដោយ CCHR មិន​មាន​ឥទ្ធិពល​លើ​អតីត​បុគ្គលិក​ដែល​ចូល​ក្នុង​ឆាកនយោបាយ​នោះ​ទេ​។
លោក​ យឿង សុធារ៉ា មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត Comfrel ហៅ​ការ​ភ្ជាប់​អង្គការ​របស់​លោក​ទៅ​នឹង​សង្គ្រោះ​ជាតិ​ថា “​គ្មាន​មូលដ្ឋាន​” ​និង​បដិសេដ​ការ​ជាប់​ពាក់ព័ន្ធ​នៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​។
លោក សុធារ៉ា បាន​ការពារ​បេសកកម្ម​របស់​ Comfrel ដោយ​លើក​ឡើង​ថា អង្គការ​នេះ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ស្ថាប័ន​បោះឆ្នោត​ផ្លូវការ​របស់​រដ្ឋាភិបាល​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហើយ​គ្រាន់​តែ​ចង់​ឃើញ​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ប៉ុណ្ណោះ​។
លោក ណុប វី ប្រធានស្ដីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ចំពោះ​ការ​ភ្ជាប់​លោក ប៉ា ងួនទៀង ​ទៅ​នឹង​ផែនការ​បដិវត្តន៍​ពណ៌​។
លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ចង់​ជំរុញ​ថា​យើង​គ្រាន់​តែ​ធ្វើការ​ដើម្បី​លើក​កម្ពស់​សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​ប៉ុណ្ណោះ​»​។
លោក​បាន​បន្ត​ទៀត​ថា​៖ «​យើង​ធ្លាប់​ត្រូវ​រង​ការ​រិះគន់​ដោយ​រដ្ឋាភិបាល​កាលពី​អតីតកាល​បើ​ទោះបី​ជា​យើង​ធ្វើការ​ដោយ​វិជ្ជាជីវៈ​ក៏ដោយ​»៕

Monday, November 20, 2017

“ការ​ស្ដីបន្ទោស​របស់​សេតវិមាន​ជា​ការ​ចាំបាច់​បំផុត​ចំពោះ​កម្ពុជា​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​សម្លាប់”

កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post) ដ៏​ល្បីល្បាញ​របស់​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បាន​បោះពុម្ពផ្សាយ​នូវ​អត្ថបទ​វិចារណកថា ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​គោលជំហរ និង​ទស្សនៈ​របស់​ក្រុមប្រឹក្សាភិបាល​កាសែត​នេះ ដោយ​ដាក់​ចំណងជើង​ធំៗ​ថា «ការ​ស្តី​បន្ទាស​ដ៏​ចាំបាច់​បំផុត​របស់​សេតវិមាន​ចំពោះ​ប្រទេស​មួយ​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​សម្លាប់»។
កាសែត​សន្និដ្ឋាន​ថា នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​ដែល​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​អាច​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសជាតិ​ដទៃ​ទៀត​នៅ​ពេល​ដែល​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ទាំង​នោះ​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង។
ក្នុង​បទ​វិចារណកថា​លើក​នេះ​របស់​កាសែត​អាមេរិកាំង ដែល​មាន​ទំនោរ​ទៅ​រក​ផ្នែក​សេរីនិយម​មួយ​នេះ អម​ជាមួយនឹង​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឯកសណ្ឋាន​ជា​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​ប្រារព្វ​ទិវា​ឯករាជ្យជាតិ​កាល​ពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។ កាសែត​សរសេរ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រឹតត្បិត​យ៉ាង​ណែន​បន្តិច​ម្តងៗ​ទៅ​លើ​ជីវិត​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​ធ្វើជា​បញ្ចើចបញ្ចើ​បែប​លុតក្រាប​នៅ​ចំពោះ​មុខ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុង​ពេល​ដែល​លោក​ធ្វើ​បទ​អន្តរាគមន៍​ក្នុង​សន្និសីទ​កំពូល​អាស៊ាន កាល​ពី​ថ្ងៃ​ទី​​១៣ វិច្ឆិកា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ លោក ហ៊ុន សែន បាន​សាទរ​ចំពោះ​ការសន្យា​របស់​លោក ដូណាល់ ត្រាំ ដែល​ថា សហរដ្ឋអាមេរិក នឹង​មិន​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​នោះ​ឡើយ។
​កាសែត​សរសេរ​បន្ត​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ វិច្ឆិកា តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា ដូច​ដែល​គេ​រំពឹង​ទុក បានប្រកាស​រម្លាយ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែម្តង ស្រប​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ បាន​ក្លាយ​ជា​គណបក្ស​ដំបូងបង្អស់​ដែល​លោក ហ៊ុន សែន ត្រូវ​ប្រឈម​ក្រោយពី​បាន​កាន់​អំណាច​អស់​រយៈពេល ៣២​ឆ្នាំ​មក​នេះ។ រដ្ឋាភិបាល​បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​ធ្វើ «បដិវត្ត​ពណ៌» បះបោរ​ប្រឆាំង​នឹង​របប​របស់​លោក ក៏ប៉ុន្តែ​ការណ៍​នេះ​គឺ​គ្រាន់តែ​ជា​លេស​ដែល​មនុស្ស​ទូទៅ​ពិបាក​នឹង​ជឿ​ណាស់។
លោក ហ៊ុន សែន ត្រូវ​ប្រឈម​នឹង​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ដោយ​កម្ចាត់​ចោល​គណបក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ​តែម្តង។ កាល​ពី​ខែ​មិថុនា កន្លង​ទៅ លោក ហ៊ុន សែន បាន​ព្រមាន​ក្រុម​អ្នក​ប្រឆាំង​ឲ្យ​ត្រៀម​រៀបចំ​ក្ដារមឈូស​ទុក​ឲ្យ​ហើយ​ជាស្រេច។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាត់បង់​អាសនៈ​សភា​របស់​ខ្លួន​ទាំង ៥៥​អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ចំនួន​១២៣ អាសនៈ។
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា មិន​អាច​រត់​ភៀសខ្លួន​បាន​ទេ។ លោក​ត្រូវបាន​កងកម្លាំង​ចម្រុះ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ដោយ​ផ្អែក​លើ​បទ​ចោទ​ដែល​ជា​ការ​ច្នៃប្រឌិត ផ្ដើម​ចេញ​ពី​វីដេអូ​ឃ្លីប​ឆ្នាំ​២០១៣ ដែល​ក្នុង​វីដេអូ​ឃ្លីប​នោះ លោក កឹម សុខា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់​លោក​នៅ​ឯ​បរទេស​ថា លោក​បាន​ទទួល​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក និង​ដំបូន្មាន​នានា​ក្នុង​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ។ ជា​លទ្ធផល លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​រដ្ឋាភិបាល​យក​មក​ធ្វើ​ជា​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក កឹម សុខា ត្រូវ​បាន​គេ​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​យ៉ាង​ដាច់ស្រយាល​មួយ។ របប​លោក ហ៊ុន សែន ដដែល​នេះ ក៏​បាន​បង្ក​ការ​យាយី​មក​លើ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី តាម​រយៈ​បទ​ចោទ​ប្រកាន់​ជាច្រើន​ដែល​មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ។ លោក សម រង្ស៊ី បាន​រត់​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។
​បទ​វិចារណកថា​របស់​កាសែត ឌឹ វ៉ាស៊ីន ប៉ុស្ដិ៍ ដដែល​នេះ​សរសេរ​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ដ៏​ហួស​ប្រមាណ បាន​បង្ខំ​ឲ្យ​កាសែត​បរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ និង​បិទ​ទ្វារ​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា។ ជាមួយគ្នានេះដែរ ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​តាម​ប្រព័ន្ធ អេហ្វ.អឹម (FM) ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បញ្ឈប់​កម្មវិធី​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក (VOA)។ ក្រោយ​មក វិទ្យុ​អាស៊ីសេរី បាន​បិទ​ការិយាល័យ​ក្រុង​ភ្នំពេញ របស់​ខ្លួន ក្រោយ​ពេល​អាជ្ញាធរ​កម្ពុជា គំរាម​ចាប់​ខ្លួន​អ្នករាយការណ៍​របស់​វិទ្យុ​នេះ​ដាក់​ពន្ធនាគារ។ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​អតីត​បុគ្គលិក​ពីរ​រូប​របស់​វិទ្យុ​នេះ ដោយ​លើក​ហេតុផល​ថា ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​ការ​លួច​ធ្វើ​ព័ត៌មាន​ខុស​ច្បាប់។ កាល​ពី​ខែ​សីហា របប​របស់​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​វិទ្យាសា្ថន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។
​ជា​មេដឹកនាំ​ផ្តាច់ការនិយម លោក ហ៊ុន សែន ដែល​កាល​ពី​ពេល​អតីតកាល​ធ្លាប់​អនុគ្រោះ​ដល់​ក្រុម​នយោបាយ​ប្រឆាំង តាម​រយៈ​ការ​ចាត់​វិធានការ​មួយ​ចំនួន ឥឡូវនេះ លោក​កំពុង​តែ​លប់បំបាត់ចោល​តែម្តង​មិន​ឲ្យ​មានការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ដែលជា​កម្លាំងចលករ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ ដែល​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​មួយរូប​ក្នុង​គណបក្ស​ប្រឆាំង ដែល​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាមួយ​ក្រុម​អ្នកនយោបាយ​រួម​អាជីព​ដទៃទៀត​របស់​អ្នកស្រី បាន​ថ្លែង​ថា ការ​រម្លាយ​គណបក្ស​នេះ ស្តែង​ឲ្យ​ឃើញ​ពី «ការ​បញ្ចប់​ទៅ​យ៉ាង​ពិត​ប្រាកដ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»។
​កាសែត​សរសេរ​បន្ត​បទ​វិចារណកថា​របស់​ខ្លួន​តាម​បែប​ឌឺដង​ថា ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ ដោយ​នៅ​ពេល​នោះ​លោក​បាន​ថ្លែង​ថា «សហរដ្ឋអាមេរិក​នឹង​មិន​ព្យាយាម​បង្ខំ​ឲ្យ​ប្រទេស​ដទៃ​ធ្វើ​តាម​ក្រឹត្យក្រម​ប្រជាធិបតេយ្យ​ដូច​ខ្លួន​នោះ​ទេ» បាន​លើកទឹកចិត្ត​ឲ្យ​ក្រុម​មេដឹកនាំ​មាន​អំណាច​មួយ​ចំនួន ដូចជា​លោក ហ៊ុន សែន ជាដើម ឲ្យ​ធ្វើការ​គាស់​រម្លើង​សិទ្ធិ​សេរីភាព​ចោល​តែម្តង។
កាសែត​សរសេរ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សេតវិមាន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​តាម​របៀប​ស្តី​បន្ទាស​មួយ​ចំពោះ​លោក ហ៊ុន សែន ដោយ​បាន​ព្រមាន​ថា លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​វត្តមាន​របស់​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ កំពុង​ស្ថិត​ក្នុង​ភាព​ប្រថុយប្រថាន។ ជាមួយគ្នានេះ សេតវិមាន​បាន​សន្យា​ថា នឹង​ចាត់​វិធានការ​ជាក់លាក់ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ទាំង​អស់​នេះ។
កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ សរសេរ​បិទ​បញ្ចប់​បទ​វិចារណកថា​របស់​ខ្លួន​ដោយ​សន្និដ្ឋានថា នេះ​ប្រហែលជា​មក​ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ កំពុងតែ​ភ្ញាក់ខ្លួន ដែល​ហាក់​ទំនងជា​ចង់​យឺត​ពេល​បន្តិច​ទៅ​ហើយ ដោយ​ត្រូវ​ប្រឈម​នឹង​តថភាព​ដែល​ថា សហរដ្ឋអាមេរិក​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជាតិ​ដទៃទៀត​បាន​ត​ទៅ​ទៀត​ទេ នៅ​គ្រា​ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង។
កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post) ដ៏​ល្បីល្បាញ​របស់​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បាន​បោះពុម្ពផ្សាយ​នូវ​អត្ថបទ​វិចារណកថា ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​គោលជំហរ និង​ទស្សនៈ​របស់​ក្រុមប្រឹក្សាភិបាល​កាសែត​នេះ ដោយ​ដាក់​ចំណងជើង​ធំៗ​ថា «ការ​ស្តី​បន្ទាស​ដ៏​ចាំបាច់​បំផុត​របស់​សេតវិមាន​ចំពោះ​ប្រទេស​មួយ​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​សម្លាប់»។
កាសែត​សន្និដ្ឋាន​ថា នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​ដែល​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិន​អាច​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសជាតិ​ដទៃ​ទៀត​នៅ​ពេល​ដែល​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ទាំង​នោះ​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង។ ក្នុង​បទ​វិចារណកថា​លើក​នេះ​របស់​កាសែត​អាមេរិកាំង ដែល​មាន​ទំនោរ​ទៅ​រក​ផ្នែក​សេរីនិយម​មួយ​នេះ អម​ជាមួយនឹង​រូបថត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឯកសណ្ឋាន​ជា​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​ប្រារព្វ​ទិវា​ឯករាជ្យជាតិ​កាល​ពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។
កាសែត​សរសេរ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រឹតត្បិត​យ៉ាង​ណែន​បន្តិច​ម្តងៗ​ទៅ​លើ​ជីវិត​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​ធ្វើជា​បញ្ចើចបញ្ចើ​បែប​លុតក្រាប​នៅ​ចំពោះ​មុខ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុង​ពេល​ដែល​លោក​ធ្វើ​បទ​អន្តរាគមន៍​ក្នុង​សន្និសីទ​កំពូល​អាស៊ាន កាល​ពី​ថ្ងៃ​ទី​​១៣ វិច្ឆិកា នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ លោក ហ៊ុន សែន បាន​សាទរ​ចំពោះ​ការសន្យា​របស់​លោក ដូណាល់ ត្រាំ ដែល​ថា សហរដ្ឋអាមេរិក នឹង​មិន​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​នោះ​ឡើយ។ ​កាសែត​សរសេរ​បន្ត​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ វិច្ឆិកា តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា ដូច​ដែល​គេ​រំពឹង​ទុក បានប្រកាស​រម្លាយ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែម្តង ស្រប​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ បាន​ក្លាយ​ជា​គណបក្ស​ដំបូងបង្អស់​ដែល​លោក ហ៊ុន សែន ត្រូវ​ប្រឈម​ក្រោយពី​បាន​កាន់​អំណាច​អស់​រយៈពេល ៣២​ឆ្នាំ​មក​នេះ។ រដ្ឋាភិបាល​បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​ធ្វើ «បដិវត្ត​ន៍ពណ៌» បះបោរ​ប្រឆាំង​នឹង​របប​របស់​លោក ក៏ប៉ុន្តែ​ការណ៍​នេះ​គឺ​គ្រាន់តែ​ជា​លេស​ដែល​មនុស្ស​ទូទៅ​ពិបាក​នឹង​ជឿ​ណាស់។
លោក ហ៊ុន សែន ត្រូវ​ប្រឈម​នឹង​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ដោយ​កម្ចាត់​ចោល​គណបក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ​តែម្តង។ កាល​ពី​ខែ​មិថុនា កន្លង​ទៅ លោក ហ៊ុន សែន បាន​ព្រមាន​ក្រុម​អ្នក​ប្រឆាំង​ឲ្យ​ត្រៀម​រៀបចំ​ក្ដារមឈូស​ទុក​ឲ្យ​ហើយ​ជាស្រេច។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល មាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាត់បង់​អាសនៈ​សភា​របស់​ខ្លួន​ទាំង ៥៥​អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ចំនួន​១២៣ អាសនៈ។ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា មិន​អាច​រត់​ភៀសខ្លួន​បាន​ទេ។ លោក​ត្រូវបាន​កងកម្លាំង​ចម្រុះ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ដោយ​ផ្អែក​លើ​បទ​ចោទ​ដែល​ជា​ការ​ច្នៃប្រឌិត ផ្ដើម​ចេញ​ពី​វីដេអូ​ឃ្លីប​ឆ្នាំ​២០១៣ ដែល​ក្នុង​វីដេអូ​ឃ្លីប​នោះ លោក កឹម សុខា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់​លោក​នៅ​ឯ​បរទេស​ថា លោក​បាន​ទទួល​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក និង​ដំបូន្មាន​នានា​ក្នុង​ការ​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ។ ជា​លទ្ធផល លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​រដ្ឋាភិបាល​យក​មក​ធ្វើ​ជា​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក កឹម សុខា ត្រូវ​បាន​គេ​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​យ៉ាង​ដាច់ស្រយាល​មួយ។ របប​លោក ហ៊ុន សែន ដដែល​នេះ ក៏​បាន​បង្ក​ការ​យាយី​មក​លើ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី តាម​រយៈ​បទ​ចោទ​ប្រកាន់​ជាច្រើន​ដែល​មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ។ លោក សម រង្ស៊ី បាន​រត់​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ​បទ​វិចារណកថា​របស់​កាសែត ឌឹ វ៉ាស៊ីន ប៉ុស្ដិ៍ ដដែល​នេះ​សរសេរ​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​សង្គម​ស៊ីវិល និង​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​យ៉ាង​ច្រើន​ក្រាស់ក្រែល​ដ៏​ហួស​ប្រមាណ បាន​បង្ខំ​ឲ្យ​កាសែត​បរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ និង​បិទ​ទ្វារ​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា។ ជាមួយគ្នានេះដែរ ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​តាម​ប្រព័ន្ធ អេហ្វ.អឹម (FM) ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បញ្ឈប់​កម្មវិធី​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក (VOA)។
ក្រោយ​មក វិទ្យុ​អាស៊ីសេរី បាន​បិទ​ការិយាល័យ​ក្រុង​ភ្នំពេញ របស់​ខ្លួន ក្រោយ​ពេល​អាជ្ញាធរ​កម្ពុជា គំរាម​ចាប់​ខ្លួន​អ្នករាយការណ៍​របស់​វិទ្យុ​នេះ​ដាក់​ពន្ធនាគារ។ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​អតីត​បុគ្គលិក​ពីរ​រូប​របស់​វិទ្យុ​នេះ ដោយ​លើក​ហេតុផល​ថា ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​ការ​លួច​ធ្វើ​ព័ត៌មាន​ខុស​ច្បាប់។ កាល​ពី​ខែ​សីហា របប​របស់​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​វិទ្យាសា្ថន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NDI ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជា​មេដឹកនាំ​ផ្តាច់ការនិយម លោក ហ៊ុន សែន ដែល​កាល​ពី​ពេល​អតីតកាល​ធ្លាប់​អនុគ្រោះ​ដល់​ក្រុម​នយោបាយ​ប្រឆាំង តាម​រយៈ​ការ​ចាត់​វិធានការ​មួយ​ចំនួន ឥឡូវនេះ លោក​កំពុង​តែ​លប់បំបាត់ចោល​តែម្តង​មិន​ឲ្យ​មានការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ដែលជា​កម្លាំងចលករ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ ដែល​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​មួយរូប​ក្នុង​គណបក្ស​ប្រឆាំង ដែល​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាមួយ​ក្រុម​អ្នកនយោបាយ​រួម​អាជីព​ដទៃទៀត​របស់​អ្នកស្រី បាន​ថ្លែង​ថា ការ​រម្លាយ​គណបក្ស​នេះ ស្តែង​ឲ្យ​ឃើញ​ពី «ការ​បញ្ចប់​ទៅ​យ៉ាង​ពិត​ប្រាកដ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»។ ​កាសែត​សរសេរ​បន្ត​បទ​វិចារណកថា​របស់​ខ្លួន​តាម​បែប​ឌឺដង​ថា ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​ ដោយ​នៅ​ពេល​នោះ​លោក​បាន​ថ្លែង​ថា «សហរដ្ឋអាមេរិក​នឹង​មិន​ព្យាយាម​បង្ខំ​ឲ្យ​ប្រទេស​ដទៃ​ធ្វើ​តាម​ក្រឹត្យក្រម​ប្រជាធិបតេយ្យ​ដូច​ខ្លួន​នោះ​ទេ» បាន​លើកទឹកចិត្ត​ឲ្យ​ក្រុម​មេដឹកនាំ​មាន​អំណាច​មួយ​ចំនួន ដូចជា​លោក ហ៊ុន សែន ជាដើម ឲ្យ​ធ្វើការ​គាស់​រម្លើង​សិទ្ធិ​សេរីភាព​ចោល​តែម្តង។
កាសែត​សរសេរ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សេតវិមាន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​តាម​របៀប​ស្តី​បន្ទាស​មួយ​ចំពោះ​លោក ហ៊ុន សែន ដោយ​បាន​ព្រមាន​ថា លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​វត្តមាន​របស់​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ កំពុង​ស្ថិត​ក្នុង​ភាព​ប្រថុយប្រថាន។ ជាមួយគ្នានេះ សេតវិមាន​បាន​សន្យា​ថា នឹង​ចាត់​វិធានការ​ជាក់លាក់ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​របស់​លោក ហ៊ុន សែន ដែល​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ទាំង​អស់​នេះ។
កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ សរសេរ​បិទ​បញ្ចប់​បទ​វិចារណកថា​របស់​ខ្លួន​ដោយ​សន្និដ្ឋានថា នេះ​ប្រហែលជា​មក​ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ កំពុងតែ​ភ្ញាក់ខ្លួន ដែល​ហាក់​ទំនងជា​ចង់​យឺត​ពេល​បន្តិច​ទៅ​ហើយ ដោយ​ត្រូវ​ប្រឈម​នឹង​តថភាព​ដែល​ថា សហរដ្ឋអាមេរិក​មិន​អាច​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជាតិ​ដទៃទៀត​បាន​ត​ទៅ​ទៀត​ទេ នៅ​គ្រា​ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង៕

លោក ហ៊ុន សែន ប្រកាស​មិន​ឱនក្បាល ដល់​ការ​គំរាម​កាត់​ជំនួយ​ដោយ​បរទេស

ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ជំហរ​ថា នឹង​មិន​អើពើ និង​មិន​កោត​ញញើត​ចំពោះ​រាល់​ការ​គំរាម​ពី​ប្រទេស​មួយ​ចំនួន​ដោយសារ​តែ​រាជ​រដ្ឋាភិបាល​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ។
ប្រតិកម្ម​ជាមួយ​ការព្រមាន​របស់​សហគមន៍​បរទេស​នេះ លោក នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​កម្មក​រក​ម្មការិនី​រោងចក្រ​ជាង ៥ ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ កោះពេជ្រ​ កាល​ពី​ម្សិល​មិញ។
លោក ហ៊ុន សែន ថ្លែង​ថា៖ «មិន​អាច​ឱនក្បាល​ធ្វើ​ឲ្យ​បាត់​ឯករាជ្យ អធិបតេយ្យ​ជាតិ​គ្រាន់​តែ​ចង់​បាន​ជំនួយ​បន្ដិច​បន្តួច​នោះ​ទេ។ មិន​ទាន់​ធ្វើ​សវនកម្ម​ផង បន្តិច​ទៅ​ធ្វើ​សវនកម្ម​ថា ហ្ហែង​យក​លុយ​ទៅ​ធ្វើអី មក​ចាយ​ស្រុក​អញ មក​ចាយ​បំផ្លាញ​ស្រុក​អញ​អត់​បាន​ទៀត​ ឲ្យ​វា​ច្បាស់​អ៊ីចឹង​ធ្វើ​ឲ្យ​វាឡូយ សឿង​បន្តិច​មើល មនុស្ស​ធ្លាប់​ស៊ី​គល់​ចេក វ៉ៃ​អាពត កុំ​មក​គំ​រាម​ដាក់​កាត់​នេះ​កាត់​នោះ​អី អត់​ទេ កុំ​មក​រញ៉េរញ៉ៃ​ហ្នឹង»។
លោក ហ៊ុន សែន ក៏បាន​បន្ទរ​បន្ថែម​ចំពោះ​ការ​គំរាម​កាត់​ជំនួយ​នានា​ ដូចជា ជំនួយ​សម្រាប់​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជំនួយ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​បាន​មក​ពី​សហរដ្ឋ​អាមេរិក។
លោក ហ៊ុន សែន ថ្លែង​ថា៖ «ឥឡូវ​មាន​អ្នក​ខ្លះ​គំរាម គេ​ថា​បិទ​ផ្សារ​អ៊ីចេះ​អ៊ីចុះ។ អ្នក​ឯង​បិទ​លមើល អ្នក​ឯង​បិទ​ក៏​អ្នក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​វិស័យ​ឯកជន​របស់​អ្នក​ឯង​បាន​ចុះ​កុង​ត្រា​ទិញ​រួចហើយ។ អ្នក​ឯង​បិទ​ៗ​​ជា​នយោបា​យ​ក៏​ប៉ុន្តែ​អនុវត្ត​មិន​បាន​ទេ​ហើយ​​ខ្ញុំ​ស្វាគមន៍​ណាស់​ ស្វាគមន៍​អាមេរិក​កាត់​ជំនួយ​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ខ្ញុំ​សូម​ស្វាគមន៍​តែ​ម្ដង»។
លោកនាយក​រដ្ឋ​មន្ត្រី ក៏បាន​ថ្លែង​បន្ត​ទៀត​ថា៖ «អ្នកឯង​និយាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​អ្នក​ឯង​កាត់​ជំនួយ​ពី​គណៈកម្ម​ការ​បោះ​ឆ្នោត​ អ៊ីចឹង​អ្នក​ឯង​បាន​ទន្ទឹម​នឹង​ផ្តួល​ខ្ញុំ​មិន​ដួល​ហើយ អ្នក​ឯង​បាន​រួម​ចំណែក​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា ហើយ​យក​ល្អ​អំពាវនាវ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ទាំង​អស់​តែ​ម្ដង»។
លោក​នា​យក​​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ថា ការ​គំរាម​កាត់​ជំនួយ​ដោយ​សហរដ្ឋ​អាមេរិក នឹង​មិន​ជះ​ឥទ្ធិពល​អាក្រក់​ណា​មួយ​ដល់​ប្រទេស​ កម្ពុជា ​នោះ​ទេ​ពីព្រោះ​ជំនួយ​ទាំង​នោះ​ ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អាមេរិក។
លោក ហ៊ុន សែន អះអាង​ថា៖ «ពី​ព្រោះ​កាត់​ទៅ​វា​ងាប់​អា NGOs នៅ​ក្នុង​ស្រុក​ទាំងអស់។ ទៅ​សម្លាប់​កូន​របស់​អ្នក​ឯង​តែ​ម្ដង​ទៅ ស្អី​ឡើង​កាត់ៗ កាត់​ទៅ។ ឆ្នាំ ២០១៣ អគ្គរដ្ឋ​ទូត​អាមេរិក​ពេល​នោះ​បាន​មក​សួរ​ខ្ញុំ​ថា ​ម៉េច​បាន​ជា​ឯកឧត្ដម និយាយ​ពេល​ហ្នឹង​ ​ហើយ​ជំរុញ​ឲ្យ​អាមេរិក​កាត់​ជំនួយ​ ខ្ញុំ​ថា​ អ្នក​ឯង​គិត​មើល ​អ្នក​ឯង​មិន​ទៅ​សួរ​សមាជិក​ព្រឹទ្ធសភា​ទៅ​សួរ​សមាជិក​សភា​អាមេរិក​ទៅ។ បើ​គេ​និយាយ​ ខ្ញុំ​ក៏​ត្រូវ​និយាយ ទៅ​ខ្ទប់​មាត់​អា​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា ​ឯណោះ កុំ​ឲ្យ​វា​ចេះ​​តែ​និយាយ​កាត់ៗ អ៊ីចឹង​កាត់​តែ​ម្ដង​ទៅ ​ចាំ​បា​ច់​និយាយ​ច្រើន​ម៉េ្លះ។​ ប៉ុន្តែ​អា​អ្នក​ងាប់​មុន​គេ​ជា​ អាណា អ្នក​ងាប់​មុន​គេ​ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បំផ្លាញ​យើង​រាល់​ថ្ងៃ​ងាប់​មុន​គេ​ទៅ»។
លោក​បញ្ជាក់​ថា ដូចជា​គំរាម​កាត់​ជំនួយ CMAC ក៏បាន​អនុញ្ញាត​ឲ្យ CMAC ប្រកាស​ភ្លាម​ថា រាជ​រដ្ឋាភិបាល​ដាក់លុយ​ជួស បន្ទាប់​មក​ទៅ​ចរចារ​ជាមួយ​ចិន ហើយ​ចិន​មិន​ត្រឹម​ថា​ដាក់​លុយ​សម្រាប់​ជំនួស​ជំនួយ​អាមេរិក​សម្រាប់ CMAC នោះ​ទេ ចិន​បាន​ប្រកាស​ថា នឹង​ផ្ដល់​អាទិភាព​សម្រាប់​ដោះ​មីន និង​បំផ្លាញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា មិន​ប៉ុន្មាន​មាន​អី​ឲ្យ​លុយ​មក​វិញ​តើ​ ​ដោយ​ខ្លាច​ចិន​មក​អង្គុយ​ជំនួស​កៅអី​របស់​គេ។
ក្នុង​រយៈពេល ៣ ថ្ងៃ​បន្ត​បន្ទាប់​គ្នា​ក្រោយ​ពី​តុលាការ​កំពូល​បាន​ប្រកាស​សាល​ដីកា​រំលាយ​គណបក្ស​ប្រឆាំង និង​ហាម​ឃាត់​ឥស្សរជន​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន ១១៨ រូប​ពី​ការ​ធ្វើ​នយោបាយ​រហូត​ដល់​ទៅ ៥ ឆ្នាំ ក៏​មាន​តំណាង​រដ្ឋាភិបាល​បរទេស និង​អង្គការ​អន្តរជាតិ​នានា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស និង​សម្តែង​ការ​ព្រួយ​បារ​ម្ភពី​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតយ្យ​នៅ​កម្ពុជា។
កាលពី​ថ្ងៃ​សុក្រ​ ចុង​សប្ដាហ៍​កន្លង​មក​នេះ​ សេតវិមាន​របស់​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​ដែល​សេតវិមាន​ចាត់​ទុក​ថា​ មាន​ចរិត​នយោបាយ។
ជា​ការ​ឆ្លើយតប​ជា​ជំហាន​ទីមួយ អាមេរិក នឹង​កាត់​ផ្ដាច់​ការ​គាំទ្រ​សម្រាប់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​រដ្ឋបាល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ ខាង​មុខ។
សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារថា៖ «ស្ថិត​ក្នុង​ផ្លូវ​ដើរ​បច្ចុប្បន្ន​នេះ ការ​បោះឆ្នោត​នៅ​ឆ្នាំក្រោយ នឹង​មិន​ស្រប​តាម​ច្បាប់ សេរី និង​យុត្តិធម៌​នោះ​ឡើយ។ រដ្ឋាភិបាល​កម្ពុជា នៅ​មាន​ពេល​វេលា ដើម្បី​កែប្រែ​ផ្លូវ​ដើរ​នោះ​នៅ​ឡើយ និង​ទាម​ទារ​ឲ្យ​ដោះ​លែង​​លោក កឹម សុខា»។

ជាមួយគ្នា​នេះដែរ សហភាព​អ៊ឺរ៉ុប​ដែល​ជា​អ្នក​បញ្ជា​ទិញ​ទំនិញ​វាយនភ័ណ្ឌ​ដ៏​ធំ​ជាង​គេ​របស់​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ការ​រំលោភ​លើ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង​ និង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​នយោបាយ។
សេចក្ដីថ្លែងការណ៍នេះ ថ្លែង​ថា៖ «ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ គឺ​ជា​លក្ខខណ្ឌ​ចាំបាច់​តម្រូវ​ឲ្យ​មាន មុន​នឹង​កម្ពុជា​អាច​បន្ត​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម (EBA) ជាមួយ​សហគមន៍​អឺរ៉ុប ដែល​ កម្ពុជា​អាច​នាំ​ទំនិ​ញ​គ្រប់​បែប​យ៉ាង​ចូល​សហគមន៍​ អឺរ៉ុប លើក​លែង​តែ​អាវុធ​ជាតិ​ផ្ទុះ»។
ខណៈ សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ដោយ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​ ស៊ុយ​​អែត លោកស្រី Margot Wallstrm ព្រមាន​ថា រដ្ឋាភិបាល ស៊ុយ​អែត នឹង​ពិចារណា​ឡើង​វិញ​អំពី​ជំនួយ និង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ កម្ពុជា ដោយ​ចាត់​ទុក​ចំណាត់​ការ​រ​បស់​រដ្ឋាភិបាល ទៅ​លើ​បក្ស​ប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ការ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដើរ​ថយ​ក្រោយ។
បន្ទាប់​មក​រដ្នមន្ត្រី​ការ​បរទេស​អូស្រ្តាលី លោកស្រី Julie Bishop ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា អូស្ត្រាលី​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ ហើយ​ហៅ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ថា ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា។
លោក Mark Field រដ្ឋ​មន្ត្រី​កិច្ច​ការ​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​ចក្រភព​អង់គ្លេស អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​រួម​មាន​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អន្តរជាតិ Human Right Watch អង្គការ​ឃ្លាំ​មើល​ពិភព​លោក Global Witness អង្គការ Freedom House ព្រម​ទាំង​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស (APHR) ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ។
ផ្ទុយ​ពីនេះ តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ចិន លោក Geng Shuang ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង ប៉េកាំង ថា ប្រទេស​ចិន​គាំទ្រ កម្ពុជា ក្នុង​ការការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ​របស់​ខ្លួន។
លោក Geng Shuang ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា៖ «យើង​បាន​សង្កត់​ធ្ងន់​ជាច្រើន​ដង​រួច​មក​ហើយ​ថា ប្រទេស​ចិន ដែល​ជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ល្អ ជា​ដៃ​គូ​ល្អ និង​ជា​បង​ប្អូន​ដ៏​ល្អ​បាន​គាំទ្រ​កម្ពុជា ក្នុង​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដែល​សម​ស្រប នឹង​លក្ខខណ្ឌ​ជាតិ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព»។
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម តេលេក្រាម ថា៖ «ការ​គំរាម​កាត់​ជំនួយ​របស់​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បញ្ជាក់​ច្បាស់​ថា ក្រុម​មេ​ក្លោង​បដិវត្តន៍​ពណ៌​មាន​ប្រតិកម្ម​ខ្លាំង​យ៉ាង​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​ជួយ​អាយ៉ង​របស់​ក្រុម ពួក​ខ្លួន​នោះ​ទេ»៕

សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​មិន​ចូល​ប្រជុំ​​តាម​ការ​អញ្ជើញ​របស់​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ

សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា មិន​បាន​ទៅ​​​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ទៅ​ជួប​​សំណេះសំណាល​​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​នោះ​​ទេ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មូលហេតុ​ដែល​មិន​ទៅ​ចូល​រួម​ដោយ​យល់​ថា ពួកគាត់​គ្មាន​តួនាទី​​ក្នុង​ការងារ ដ្បិត​​​គណបក្ស​​ត្រូវ​បាន​រំលាយ​អស់​ហើយ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ដែល​តុលាការ​ទើប​រំលាយ​ថ្មី​ថ្មោង​ហៅ​ការ​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ដោយ​អាជ្ញាធរ​ខេត្ត​នេះ​ថា​ ជា​រឿង​គ្មាន​ប្រយោជន៍​ចំពោះ​​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ទេ។
ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​លោក​សម្ដែង​ការ​ធុញទ្រាន់​យ៉ាង​ខ្លាំង​ចំពោះ​​អាជ្ញាធរ​ស្រុក​គណបក្ស​កាន់​អំណាច​ដែល​ព្យាយាម​​ដើរ​គោះទ្វារ​ផ្ទះ​ ដើម្បី​យក​លិខិត​ហៅ​ពួកគាត់​ឲ្យ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​មួយ​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា​ ​គ្មាន​សមាជិក​គណបក្ស​របស់​លោក​ណា​ម្នាក់​ផ្ដល់​កិត្តិយស​ខេត្ត​នោះ​ទេ៖ «ករណី​នេះ​មាន​មូលហេតុ​២ ដែល​មិន​ចូល​រួម គឺ​ទី​មួយ​ដោយសារ​គ្មាន​ការងារ​ដែល​ត្រូវ​ទៅ ដោយសារ​គាត់​អស់​តួនាទី អស់​តំណែង​ហើយ ហើយ​ទី​២ ដោយសារ​ពួកគាត់​ដឹង​ពីគោលបំណង​ដែល​គេ​ហៅ​គាត់​ទៅ​ជួប​គឺ​ឲ្យ​គាត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ដូច្នេះ​ពួកគាត់​មិន​មាន​បំណង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន គាត់​ថា មិន​ទៅ​ទេ ព្រោះ​ទៅ​មិន​ដឹង​មាន​ប្រយោជន៍​អី​ផង»
​លិខិត​អញ្ជើញ​​ចុះហត្ថលេខា​ដោយ​​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក សួន បវរ ​ចុះ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា អញ្ជើញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​មួយ​នេះ ចូលរួម​​សំណេះសំណាល​ដើម្បី​សម្ដែង​មនោសញ្ចេតនា​ក្នុង​នាម​ខ្មែរ​ដូចគ្នា​ ដែល​ក្នុង​បរិយាកាស​របត់​នយោបាយ​ថ្មី​​ ចូលរួម​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា។
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​សម្រេច​ទៅ​ចូលរួម ឬ​មិន​ទៅ​ចូល​ក៏​បាន​ ដោយ​គ្មាន​ទោស​កំហុស​នោះ​ឡើយ៖ «ទាំង​នេះ​ប្រសើន​បើ​ចូល​ដើម្បី​ខ្មែរ​គួរ​តែ​អ្នក​នយោបាយ​ទាំង​អស់​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​នយោបាយ​ចាស់ទុំ ដែល​អ្នក​ទាំង​អស់​ធ្វើ​ឡើង​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន មិន​មែន​បង្កើត​ដើម្បី​ឲ្យ​ខ្មែរ​គ្នា​ឯង​ឈ្លោះ​គ្នា លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ជា​ដំណោះស្រាយ​ដើម្បី​បង្រួបបង្រួម​ជាតិ ដើម្បី​ឲ្យ​ប្រទេស​រីកចម្រើន»
ទោះ​ជា​យ៉ាង​ណា​​លោក សោ ចាន់ដេត អះអាង​ថា ក្រុម​ប្រឹក្សា​គណបក្ស​លោក​ខ្លះ​បាន​​​ចុះ​ហត្ថលេខា​ទទួល​លិខិត​ពី​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ដែរ​​ ក៏​ប៉ុន្តែ​ពួកគាត់​មិន​បាន​ទៅ​ចូល​រួម​សំណេះ​សំណាល​តាមការ​អញ្ជើញ​នោះ​ទេ។
សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បន្ទាយមានជ័យ សរុប​ចំនួន ២១១​នាក់ ហើយ​រហូត​មក​ទល់​ពេល​នេះ​ទើប​តែ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​បាន​ទៅ​ជ្រក​ក្រោម​ដំបូង​ទេវតា៕
សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា មិន​បាន​ទៅ​​​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​ទៅ​ជួប​​សំណេះសំណាល​​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​នោះ​​ទេ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មូលហេតុ​ដែល​មិន​ទៅ​ចូល​រួម​ដោយ​យល់​ថា ពួកគាត់​គ្មាន​តួនាទី​​ក្នុង​ការងារ ដ្បិត​​​គណបក្ស​​ត្រូវ​បាន​រំលាយ​អស់​ហើយ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ដែល​តុលាការ​ទើប​រំលាយ​ថ្មី​ថ្មោង​ហៅ​ការ​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល​ដោយ​អាជ្ញាធរ​ខេត្ត​នេះ​ថា​ ជា​រឿង​គ្មាន​ប្រយោជន៍​ចំពោះ​​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង​ទេ។ ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​លោក​សម្ដែង​ការ​ធុញទ្រាន់​យ៉ាង​ខ្លាំង​ចំពោះ​​អាជ្ញាធរ​ស្រុក​គណបក្ស​កាន់​អំណាច​ដែល​ព្យាយាម​​ដើរ​គោះទ្វារ​ផ្ទះ​ ដើម្បី​យក​លិខិត​ហៅ​ពួកគាត់​ឲ្យ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​មួយ​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា​ ​គ្មាន​សមាជិក​គណបក្ស​របស់​លោក​ណា​ម្នាក់​ផ្ដល់​កិត្តិយស​ខេត្ត​នោះ​ទេ៖ «ករណី​នេះ​មាន​មូលហេតុ​២ ដែល​មិន​ចូល​រួម គឺ​ទី​មួយ​ដោយសារ​គ្មាន​ការងារ​ដែល​ត្រូវ​ទៅ ដោយសារ​គាត់​អស់​តួនាទី អស់​តំណែង​ហើយ ហើយ​ទី​២ ដោយសារ​ពួកគាត់​ដឹង​ពីគោលបំណង​ដែល​គេ​ហៅ​គាត់​ទៅ​ជួប​គឺ​ឲ្យ​គាត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ដូច្នេះ​ពួកគាត់​មិន​មាន​បំណង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន គាត់​ថា មិន​ទៅ​ទេ ព្រោះ​ទៅ​មិន​ដឹង​មាន​ប្រយោជន៍​អី​ផង»
​លិខិត​អញ្ជើញ​​ចុះហត្ថលេខា​ដោយ​​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក សួន បវរ ​ចុះ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា អញ្ជើញ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​មួយ​នេះ ចូលរួម​​សំណេះសំណាល​ដើម្បី​សម្ដែង​មនោសញ្ចេតនា​ក្នុង​នាម​ខ្មែរ​ដូចគ្នា​ ដែល​ក្នុង​បរិយាកាស​របត់​នយោបាយ​ថ្មី​​ ចូលរួម​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា។
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​សម្រេច​ទៅ​ចូលរួម ឬ​មិន​ទៅ​ចូល​ក៏​បាន​ ដោយ​គ្មាន​ទោស​កំហុស​នោះ​ឡើយ៖ «ទាំង​នេះ​ប្រសើន​បើ​ចូល​ដើម្បី​ខ្មែរ​គួរ​តែ​អ្នក​នយោបាយ​ទាំង​អស់​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​នយោបាយ​ចាស់ទុំ ដែល​អ្នក​ទាំង​អស់​ធ្វើ​ឡើង​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន មិន​មែន​បង្កើត​ដើម្បី​ឲ្យ​ខ្មែរ​គ្នា​ឯង​ឈ្លោះ​គ្នា លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​ជា​ដំណោះស្រាយ​ដើម្បី​បង្រួបបង្រួម​ជាតិ ដើម្បី​ឲ្យ​ប្រទេស​រីកចម្រើន»
ទោះ​ជា​យ៉ាង​ណា​​លោក សោ ចាន់ដេត អះអាង​ថា ក្រុម​ប្រឹក្សា​គណបក្ស​លោក​ខ្លះ​បាន​​​ចុះ​ហត្ថលេខា​ទទួល​លិខិត​ពី​អាជ្ញាធរ​គណបក្ស​កាន់​អំណាច​ដែរ​​ ក៏​ប៉ុន្តែ​ពួកគាត់​មិន​បាន​ទៅ​ចូល​រួម​សំណេះ​សំណាល​តាមការ​អញ្ជើញ​នោះ​ទេ។
សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បន្ទាយមានជ័យ សរុប​ចំនួន ២១១​នាក់ ហើយ​រហូត​មក​ទល់​ពេល​នេះ​ទើប​តែ​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​បាន​ទៅ​ជ្រក​ក្រោម​ដំបូង​ទេវតា៕

វ៉ន ពៅ ថា​មិន​បាន​រត់​គេចខ្លួន ឬ​ពាក់ព័ន្ធ​បដិវត្ត​ពណ៌នោះទេ

ភ្នំពេញៈ លោក វ៉ន ពៅ ប្រធាន​សមា​គមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ស្វាគមន៍​ការ​អត្ថា​ធិប្បាយ​របស់​លោក ​ហ៊ុន សែន ក្នុងការធានា​អះ​អាង​ថា​នឹង គ្មាន​ចាប់ខ្លួន​​រូប​លោក​នោះ ​និង​ថា​លោក​មិន​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ឡើយ។
ការ​ឆ្លើយតប​នេះ​ ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពីព្រឹក​មិញ បាន​ប្រកាសចំឈ្មោះ​ថា លោក​ វន់ ពៅ ថា​កំពុង​តែ​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ឲ្យ​វិល​ត្រឡប់​មក​វិញ ដោយ​គ្មាន​ការ​ចាប់​ខ្លួន​។
ជាមួយគ្នា​នេះ​ដែរ​ កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី​១៦ ខែ​វិច្ឆិកា ជា​ថ្ងៃ​បើក​សវនា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នា​តុលាការ​កំពូល​ ក្រុម​មេធាវី​បាន​របស់​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​វីដេអូ​ស្ដីពី​សកម្មភា​ព​លោក​ វ៉ន ពៅ បាន​ដឹក​នាំ​ការ​តវ៉ា​មួយ​នៅ​ខាង​ក្រៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ក្នុង​ឆ្នាំ​២០១៣​ និង​ទាម​ទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​។
សកម្មភាព​ទាំងនេះ ជា​អ្វី​ដែល​ក្រុម​មេធាវីយល់​​ថា​ជា​ការ​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ចលនា​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ ​”បដិវត្ត​ផ្កា​ឈូក” ដើម្បី​ផ្ដួល​រំលំ​រាជ​រដ្ឋា​ភិបាល​។
លោកវ៉ន ពៅ ឲ្យ​ដឹង​ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​មិន​បាន​រត់​ទៅ​ណា​នោះ​ទេ​លោក​គ្រាន់​តែ​អញ្ជើញ​ទៅ​ការិយា​ល័យ​សមាគម​របស់​លោក​នា​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ប៉ុណ្ណោះ​។
លោក​ថ្លែង​ថា​៖ “ខ្ញុំ​មិន​បាន​ទៅ​ណា​ទេ​ខ្ញុំ​គ្រាន់​តែ​ទៅ​លេង​ខេត្ត​បន្ទាយ​មាន​ជ័យ ​ក្រុង​ប៉ោយប៉ែត ព្រោះ​ខ្ញុំ​មាន​ការិល័យ​សាខា​នៅ​ទី​នោះ​”។
“ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​ការ​ល្អ​ប្រសើរ​ហើយ​ដែល​យើង​អត់​មាន​ធ្វើ​ការ​ខុស​អី​ផង​ ហើយ​គាត់​អំពាវ​នាវ​ឲ្យ​មក​វីញ​ កុំ​ឲ្យ​ចេះ​តែ​ចោទ​អញ្ចឹង​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​បារម្មណ៍​ដែរ។ ឥឡូវ​យើង​មាន​ការ​បារម្មណ៍​ ពេល​គាត់​និយាយ​អញ្ចឹង​ដូច​ជា​បង្ហាញ​ថា​ផ្តល់​ភាព​កក់​ក្ដៅ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​តែង​តែ​បារម្មណ៍​ដូច​(ខ្ញុំ)​អញ្ចឹង​ដែរ”។
លោក​ក៏​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​ការ​ចូល​រួម​ឬ​ ប៉ុន​ប៉ង​ធ្វើ​បដិវត្ត​ពណ៌​ណា​មួយ​ប្រឆាំង​នឹង​រាជ​រដ្ឋា​ភិបាល ហើយ​ថា​ទាំងនេះ​គឺ​«​ធ្វើ​តាម​វិជ្ជា​ជីវៈ​គឺ​ការពារ​ប្រយោជន៍​កម្មករ​ក្រៅ​ប្រព័ន្ធ​តែ​ប៉ុណ្ណឹង»។
ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​កម្ម​កា​រក​ម្មា​រិ​នី​ជាង​៥​ពាន់​នាក់​មកពី​រោងចក្រ​ចំនួន​ជាង​៤.៦០០ នា​មជ្ឈ​មណ្ឌល​ពី​ព័រណ៍ និង​សន្និបាត​កោះពេជ្រ​កាលពីព្រឹក​​ថ្ងៃអាទិត្យ ​​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ប្រកាស​ថា​មាន​មនុស្ស​មួយ​ចំនួន​ព្រោះតែ​ការធ្វើសកម្មភាព​ល្មើសច្បាប់ កំពុងតែ​គេចខ្លួន​ទៅ​ក្រៅប្រទេស។​
លោក​ថា ​លោក​បាន​ទាក់ទង​ទៅ​លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឲ្យ​ត្រឡប់មកផ្ទះ​វិញ ដោយ​ធានា​អះអាងថា គ្មាន​នរណា​ចាប់ខ្លួន​នោះទេ។
លោក វ៉ន​ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស​ចំនួន​​២២​នាក់ទៀត ត្រូវបាន​អា​ជ្ញា​ធរ​ចាប់​ខ្លួន​ក្នុង​ហេតុ​ការណ៍​​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤​ នៅ​មុខ​រោងចក្រយ៉ា​ក​​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង នៅ​ពេល​ដែលកម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។ អ្នក​ទាំង​អស់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មានភាព​វឹកវរ​ធ្ងន់​ធ្ងរ​ ដល់​សន្តិសុខ​សង្គម។
នៅ​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ឆ្នាំ​២០១៤ សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សនវនាការ​កាត់​ក្តី​លើ​អ្នកទាំងនេះ និង​បាន​សម្រេច​ផ្តន្ទាទោស​លោក វ៉ន ពៅ ចំនួន​៤​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោសទាំងនេះ​ត្រូវ​ព្យួរវិញ ដោយតុលាការ​សម្រេច​ដោះលែង​រូប​លោក និង​អ្នក​ផ្សេង​ទៀត​ផងដែរ៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...