ភ្នំពេញ៖នៅថ្ងៃទី១០ ខែកុម្ភៈនេះ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបន្តចុះមូលដ្ឋានសួរសុខប្រជាជននៅតាមខេត្តក្រុងបន្ទាប់ពីផ្អាកអស់មួយរយៈ។
ក្នុងជំនួបជាមួយមន្ត្រីរាជការ និងសិស្សា
នុសិស្សនៅខេត្តព្រៃវែងនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានព្រមាន។
ស្តាប់សំឡេង៖
«កុំដូរខ្ញុំណា
តិចទៅដូរអាចាស់ឱ្យវាទំនើប តែមិនប្រាកដថាគេរក្សាសន្តិភាព
បានសម្រាប់អ្នកគ្រូឯងនៅឈរបង្រៀនកូនសិស្សទេ»។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន
បានព្រមានសារជាថ្មីម្តងទៀតនៅថ្ងៃសុក្រទី១០ ខែកុម្ភៈ
នេះកុំឲ្យមានការបោះឆ្នោតផ្លាស់ប្តូររូបលោកចេញពីអំណាច
ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតចូលមកដល់។
ការបោះឆ្នោតមូលដ្ឋាននេះនឹងប្រព្រឹត្តិទៅថ្ងៃទី៤ ខែមិថុនា
ឆ្នាំ២០១៧នេះ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងព្រមានដូច្នេះ ក្នុងឱកាសដែលសម្តេច
កំពុងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ
និងសិស្សានុសិស្សនៅក្នុងខេត្តព្រៃវែង។ សម្តេច ហ៊ុន សែន
បានលើកឡើងថា
ការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំផ្សេងពីរូបលោកអាចនឹងផ្តល់ឱកាសឲ្យមានការក្រឡាប់ចក្រដូចរបបខ្មែរក្រហម។
«ប្រយ័ត្នតែបោះឱ្យរួចដូចជំនាន់អាពតទៀត។»
ដោយបរិយាយមិនចំពេកសម្តេច ហ៊ុន សែន
បានក្រើនរំលឹកដោយប្រយោលកុំឲ្យប្រជាពលរដ្ឋបំភ្លេចអតីតកាល។
អតីតកាលដែលទំនងជាសម្តេចមានប្រសាសន៍សំដៅដល់ថ្ងៃ៧ មករា
ដែលជាថ្ងៃប្រវតិ្តសាស្ដ្រនៃការរំដោះប្រទេសឲ្យរួចពីរបបកាប់សម្លាប់របស់ពួកខ្មែរក្រហម។
លោកស្រី មូ សុខហួរ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ
មានប្រសាសន៍ថា ការលើកឡើង របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជា «ភាសាគម្រាមកំហែងទៅលើអ្នកបោះឆ្នោត»។
«ភាសាដែលសម្តេចគាត់លើកមកនេះ ហើយនឹងស្ថានការណ៍នេះ គឺស្ថានការណ៍
និងភាសាអ្នកចាញ់
ដូច្នេះអ្នកដែលហ៊ានទៅប្រកួតក្នុងបរិបទអ្នកប្រជាធិបតេយ្យ
គេនិយាយលើកទឹកចិត្តអ្នកប្រកួតទាំងអស់គ្នា
អ្នកឈ្នះដោយមានកិត្តិយស អ្នកចាញ់ដោយអស់ចិត្ត
ហើយបើសិនជាសម្តេចនាយលើកពីចំបាំង ប៉ុលពតមកវិញ
តើអ្នកណាអ្នកនាំមក»។
ដោយឡែកលោក សម គន្ទាមី
នាយកប្រតិបត្តិអង្គការនិកហ្វិចដែលជាអង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជា
ក៏យល់ដូចគ្នានេះដែរថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានប្រើសារបំភិតបំភ័យផ្នែកនយោបាយ។
លោកបន្តថា ម្ចាស់ឆ្នោតគួរតែមើលព័ត៌មានឱ្យបានច្រើន
ហើយពិចារណាឱ្យច្បាស់ និងមើលពីស្ថានការណ៍សង្គមបច្ចុប្បន្ន
ហើយនាំគ្នាទៅបោះឆ្នោតនាពេលខាងមុខឱ្យបានគ្រប់គ្នា។ «ជាសារមួយខ្ញុំគិតថា
មិនស្របទៅតាមស្ថានភាពបច្ចុប្បន្នទេ
តែធ្វើមិចយើងលើកទឹកចិត្តអ្នកបោះឆ្នោតហ្នឹងកុំឱ្យមាន
ការបារម្ភអីទាំងអស់ ឱ្យគាត់ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា
គាត់លឺប្រសាសន៍របស់សម្តេចអញ្ចឹង គាត់អាចរារែកចិត្ត
គាត់បារម្ភ»។
នេះមិនមែនជាលើកទីមួយឡើយ ដែលសម្តេចនាយករដ្ឋមន្ត្រី
តែងលើកឡើងពីការកើតសង្គ្រាមជាយថាហេតុ
ប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតឆ្នោតនោះ៕
➥ប្រភពពីគេហទំព័រ WMC News – សម្តេច ហ៊ុន សែន ព្រមានពីកម្ពុជាធ្លាក់ទៅជារបបខ្មែរក្រហមសារជាថ្

No comments:
Post a Comment