Friday, February 10, 2017

អ្នកស្រុកសម្រុកអូសក្បាលស្រ្តីម្នាក់មកដុតទាំងរស់ យ៉ាងអាណោចអាធ័ម

នៅឯ​ប្រទេស​ប្រេ​ស៊ី​ល ស្ត្រី​ម្នាក់​ដែលជា​ជនសង្ស័យ ត្រូវបាន​អ្នកស្រុក​ជាង ៥០០ នាក់​អូស​ក្បាល​ចេញពី​ប៉ុស្តិ៍​ប៉ូលិស យកមក​ដុត​ទាំង​រស់ ដោយសារតែ​នាង​បានសម្លាប់​ក្មេងប្រុស​ម្នាក់ ។​

យោងទៅតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ស្ត្រី​ដែល​ត្រូវបាន​គេ​យកទៅ​ដុត​នោះ បាន​ជាប់​សង្ស័យ​ពីបទ​ដុត​សម្លាប់​ក្មេងប្រុស​តូច​ម្នាក់ ហើយ​នាង​ត្រូវបាន​អ្នកស្រុក​សម្រុក​ចូលទៅ​ចាប់​ចេញពី​ប៉ុស្តិ៍​ប៉ូលិស ដោយ​យកទៅ​ដុត​សម្លាប់​ដើម្បី​ជាការ​សងសឹក​វិញ​ម្តង ។ នៅក្នុង​វីដេអូ​ឃ្លី​ប គេ​ឃើញ​អ្នកស្រុក​បាន​ដុត​រថយន្ត បង្កើតជា​អណ្តាតភ្លើង​នៅក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​តំបន់ Novo Aripuana រួច​ពួកគេ​ក៏​អូស​ស្ត្រី​នោះ​ចូលទៅក្នុង​រថយន្ត​ដែល​កំពុង​ឆាបឆេះ​តែម្តង ។
ទោះជា​យ៉ាងណាក្តី ក្រុមមន្ត្រី​ប៉ូលិស​ក៏បាន​ចូលទៅ​អន្តរាគមន៍​ទាន់ពេលវេលា ចំណែកឯ​ស្ត្រី​ជា​ជនសង្ស័យ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត ហើយ​បន្ទាប់ពី​នាង​បានជា​សះស្បើយ ពួកគេ​នឹង​ស្វែងរក​កន្លែង​សុវត្ថិភាព​ថ្មី​ឱ្យ​នាង​ស្នាក់នៅ ដើម្បី​រង់ចាំ​ដល់​ថ្ងៃ​ឡើង​តុលាការ​កាត់ក្តី ៕ បញ្ញា (​ប្រភព​៖ ដេលី​មែ​ល​) 

No comments:

Post a Comment

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...