លោក បណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញ ត្រូវឃាតករបាញ់សម្លាប់នៅក្នុងផ្សារ Mart ស្ថានីយ៍ប្រេងឥន្ទនៈ Caltex ក្បែរភ្លើងស្តុបបូកគោ កណ្តាករាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗឈ្មោះ ជួប សម្លាប់ ដែលបានអះអាងថា ខ្លួនគេជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១០ ខែ កុម្ភៈនេះ ថា តុលាការអាមេរិកបានទទួលសំណើររបស់លោកដែលទាមទារឲ្យក្រុមហ៊ុន Chevron បញ្ចេញវិឌីអូ កាម៉េរាសុវត្ថិភាព អំពីឃាតកម្មលោក បណ្ឌិត កែម ឡី ។
លោក សម រង្ស៊ី៖«ម្សិលមិញនេះ តុលាការ
រដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចទទួលយក សំណើរបស់ខ្ញុំ
ទាមទារឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex
នៅប្រទេសកម្ពុជា បញ្ចេញវីដេអូ កាម៉េរាសុវត្ថិភាព
ដែលបានថតពីរូបភាព នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី
កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦»។
លោក សម រង្ស៊ី បានបញ្ជាក់ថា តុលាការអាមេរិកយល់ឃើញថា
បណ្ដឹងរបស់លោកនេះទាក់ទងទៅនឹងក្តីក្តាំ២ផ្សេងទៀត
គឺបណ្តឹងរបស់លោក ហ៊ុន សែន
ដែលប្តឹងលោកពីបទបរិហាកេរ្តិ៍នៅតុលាការប្រទេសកម្ពុជា
ក្រោយពីលោកចោទលោក ហ៊ុន សែន ថា
នៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី
និងបណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន មានទាំងរូបលោកផងដែរ
ដែលប្តឹងពីលោក ហ៊ុន សែន ចំពោះមុខ តុលាការព្រហ្មទណ្ឌអន្តរជាតិ
(ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ប៉ុន្តែ លោក សម
រង្ស៊ី មិនបានបញ្ជាក់ថា ករណី ប្ដឹងសម្តេច ហ៊ុន សែន
ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីសំណុំរឿងអ្វីឡើយ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន
បានអះអាងថា ការទាមទាររបស់លោក សម រង្ស៊ី ឲ្យបញ្ចេញវិឌីអូ
កាម៉េរាសុវត្ថិភាព អំពីឃាតកម្មលោក បណ្ឌិត កែម ឡី គឺ
មិនស្ថិតនៅលើក្រុមហ៊ុន Chevron
ដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ Caltex នៅកម្ពុជាឡើយតែលោកថា
ការបង្ហាញវីឌីអូនេះគឺ
ស្ថិតនៅលើតុលាការកម្ពុជាប៉ុណ្ណោះ។ចំណែកករណីលោក សម រង្ស៊ី
ប្តឹងសម្តេច ទៅសម្តេច ហ៊ុន សែន ទៅតុលការអន្តរជាតិ (ICC)
ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ
ស៊ី ផានថា មិនអាចទៅរួចឡើយ។
ក្នុងសំណុំរឿង លោកបណ្ឌិត កែម ឡី
សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើជនសង្ស័យឈ្មោះ ជួប
សម្លាប់ នៅថ្ងៃទី១ ខែ មីនា៕
➥ប្រភពពីគេហទំព័រ WMC News – លោកសមរង្ស៊ី៖តុលាការអាមេរិកសម្រេចទទួលពាក្យបណ្តឹងករណីឃាតកម្មលោកបណ្ឌិត កែម ឡី

No comments:
Post a Comment