លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំREUTERS/Jonathan Ernst
លោក
ប្រធានាធិបតីអាមេរិក Donal Trump និងលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី
Malcolm Turnbull
កំពុងបន្តដំឡើងសម្លេងដាក់គ្នាទាក់ទងនឹងកិច្ចព្រមព្រៀងជនភៀសខ្លួន
ដែលអាមេរិកក្នុងជំនាន់លោកអូបាម៉ាបានចុះហត្ថលេខាជាមួយអូស្រ្តាលី
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៦។ តែលោកដូណាល់
ត្រាំមានបំណងលប់ចោលកិច្ចព្រមព្រៀងនេះដោយចាត់ទុកជាកិច្ចព្រមព្រៀង
« ល្ងីល្ងើ »។
អ្វីៗបានផ្តើម
ចេញពីក្រឹត្យប្រឆាំងជនអន្តោប្រវេសន៍
និងជនភៀសខ្លួនដែលលោកប្រធានាធិបតីអាមេរិកដូណាល់
ត្រាំបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ ទី២៧ មករា។
បន្ទាប់មកនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកដូណាល់ ត្រាំ
និងលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull
នាចុងសប្តាហ៍កន្លងទៅ
ឥស្សរជនទាំងពីរបាននិយាយច្រើនលើកិច្ចព្រមព្រៀងជនភៀសខ្លួនដែល
អាមេរិកជំនាន់លោកអូបាម៉ាបានចុះហត្ថលេខាជាមួយអូស្រា្តលីកាលពីខែ
វិច្ឆិកា ឆ្នាំ ២០១៦។
នៅក្នុងកិច្ចព្រមព្រៀងនោះ អាមេរិកបានយល់ព្រមទទួលយកជនភៀសខ្លួនមួយភាគដែលអូស្រ្តាលីបានរក្សា ទុកក្នុងជំរំលើកោះចំនួនពីរនៅមហាសមុទ្រប៉ាស៊ីហ្វិក។ ជនភៀសខ្លួនទាំងនោះ ភាគច្រើនបានធ្វើដំណើរតាមទូកមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសអាហ្វហ្កានីស្ថាន។ យោងតាមកាសែតអាមេរិក Washington Post ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២ កុម្ភៈឲ្យដឹងថា លោកដូណាល់ ត្រាំ និងលោក Malcolm Turnbull បានតឹងសរសែ ក ដាក់គ្នាទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ហើយលោកត្រាំថែមទាំងបានបង្រួមរយៈពេលសន្ទនាជាមួយលោក Turnbull ទៀតផង។
បន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ ទី២ កុម្ភៈដដែល លោកត្រាំបានយកសាំងទៅចាក់លើភ្លើងបន្ថែមដោយសរសេរនៅក្នុងបណ្តាញ សង្គម Twitter របស់លោកដោយហៅជាកិច្ចព្រមព្រៀង « ល្ងីល្ងើ » និងចោទអូស្រ្តាលីពីបទចង់បញ្ជូនពួកភេរវជនជាយថាហេតុទៅអាមេរិក។ នៅក្នុងបណ្តាញសង្គម Twitter ដដែល លោកត្រាំបានចោទជាសំណួរថា តើអស់លោកជឿដែរ ឬទេថា លោកអូបាម៉ាសុទ្ធចិត្តទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ ពីអូស្រ្តាលី?។
យ៉ាងណាក៏ដោយ លោក John Hewson អតីតអ្នកតំណាងរាស្រ្តអូស្រ្តាលីបានសម្គាល់ឃើញថា រដ្ឋាភិបាលអូស្រ្តាលីត្រូវតែមានវិធានការថ្មីឲ្យស្របនឹងបរិបទ នយោបាយថ្មីរបស់អាមេរិកក្រោមលោកត្រាំ។ តាមលោក John ជំហរផ្លាស់ប្តូររបស់លោកត្រាំមិនមែនមានតែជាមួយអូស្រ្តាលីទេ តែក៏មានជាមួយអង្គការអូតង់ អង្គការសហប្រជាជាតិ ប្រទេសចិន ឬមួយក៏ប្រទេសផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី លោក Turnbull បានបញ្ជាក់ជាថ្មីនាថ្ងៃសុក្រ ទី៣ កុម្ភៈដោយមានជំនឿថា លោកត្រាំនឹងគោរពតាមកិច្ចព្រមព្រៀងជនភៀសខ្លួននោះ៕ប្រភពពី RFI

No comments:
Post a Comment