ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន
ជុំវិញការដំឡើងស័ក្តិអង្គរក្សចំនួនបីនាក់
ដែលបានវាយតំណាងរាស្រ្តគណបក្សប្រឆាំងឱ្យរបួស
ចំនួនពីររូបកាលពីពេលកន្លងទៅ លោក ទៀ បាញ់
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ច្បាស់ៗថា
ក្រសួងអនុវត្តទៅតាមច្បាប់ និង
ស្របទៅតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ
ពិសេសធ្វើឡើងស្របទៅតាមពេលវេលាជាក់លាក់។
ម្យ៉ាងវិញទៀត ជុំវិញការលើកឡើងថា ហេតុអ្វីបានជាការដំឡើងស័ក្តិដល់ជនដែលនៅមិនទាន់បានបំពេញទោស គ្រប់ចំនួនទៅតាមអំណាចសាលក្រមរបស់តុលាការនៅឡើយនោះ? លោក រដ្ឋមន្រ្តី បានពន្យល់ថា វាមិនពាក់ព័ន្ធជាមួយរឿងឡើងស័ក្តិឡើងអ្វីនោះទេ ហើយពេលនេះ ពួកគេក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ រួចហើយដែរ។
ចំណែក លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការដំឡើងឋានៈនេះ ជារឿងមិនសមស្រប និងជាការរំលោភច្បាប់ រួមទាំងលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាដែរ។ លោកបន្ថែមថា ជាធម្មតាអ្នកដែលមានទោស គេមិនអាចដំឡើងស័ក្ដិឲ្យទេ ហើយការដំឡើងស័ក្ដិនេះមិនដឹងយោងទៅតាមច្បាប់អ្វីទេ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ បានបង្គាប់តែងតាំងវរសេនីយ៍ឯកពីររូប ទៅជាឧត្តមសេនីយ៍ត្រី ដែលក្នុងនោះមន្ត្រីអង្គរក្ស ម្នាក់ទៀត ឈ្មោះ ចាយ សារិទ្ធ ដែលបានប្រើប្រាស់ហិង្សាវាយលើអ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិ ។ ចំណែកឯអង្គរក្ស ពីររូបទៀត គឺលោក សុត វណ្ណនី និងលោក ម៉ៅ ហឿន ដែលបានវាយតំណាងរាស្ត្រគណបក្សប្រឆាំងដែរនោះ ក៏ទើបតែទទួលបានការដំឡើងឋានន្តរសក្តិពី វរសេនីយ៍ទោ ទៅជា វរសេនីយ៍ឯក កាលឆ្នាំ២០១៦។
សូមរម្លឹកឡើងវិញថា ករណីវាយតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូបកើតឡើងកាលពីចុងខែតុលាឆ្នាំ២០១៥ ធ្វើឱ្យតំណាងរាស្ត្រ២រូបរបស់គណបក្សប្រឆាំង គឺលោក ញ៉យ ចំរើន និងលោក គង់ សភា រងរបួស។ ជនដៃដល់៣នាក់ ក៏បានបង្ហាញមុខ សារភាពទោស ហើយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសពួកគេទាំង៣ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៤ឆ្នាំ។ ក៏ប៉ុន្តែទោសនេះ អនុវត្តក្នុងគុក ក្នុងម្នាក់ៗ បានចំនួន១ឆ្នាំ ហើយទោសដែលនៅសល់ត្រូវព្យួរ។ ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ៕ប្រភពពីRFI

No comments:
Post a Comment