សព្វថ្ងៃ មនុស្សរស់នៅក្រោមសម្ពាធស្ត្រេស៍ឥតឈប់ឈរដោយសារតែបែបផែនជីវិតសម័យ ទំនើប និងកាតព្វកិច្ចជាច្រើន ដែលបែបផែនជីវិតទំនើបជាអ្នកបង្កើតឡើង។
ស្ត្រេស៍រ៉ាំរ៉ៃអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជា ឡើងទម្ងន់ កើតជំងឺទឹកនោមផ្អែម បញ្ហាបេះដូង និងឡើងសម្ពាធឈាម (លើសឈាម)។ ជាភព្វសំណាង គេមានវិធីសាស្ត្រមួយ ដែលអាចបំបាត់ស្ត្រេស៍ និងទទួលបានអារម្មណ៍រីករាយមកវិញ។ អ្វីដែលលោកអ្នកត្រូវធ្វើគឺស្វែងរកចំណុចសម្ពាធសំខាន់ៗនៅលើរាងកាយ និងម៉ាស្សាលើវា។ ការម៉ាស្សាដោយវិធីចុចលើចំណុចទាំងនេះគឺជារូបមន្តព្យាបាលរបស់លោក ខាងកើត។
របៀបម៉ាស្សាខាងក្រោមនឹងធ្វើឱ្យបាត់ស្ត្រេស៍តែក្នុងពេលប៉ុន្មានវិនាទីប៉ុន្ណោះ។
១. ស្បែកក្បាល
ត្របាញ់ម្រាមដៃបីចូលគ្នារួចរាវរកចំណុចខាងក្រោមក្បាល (ក្នុងរូប) រួចហើយឈ្លីថ្នមៗរយៈពេល ២០ វិនាទី។
២. ត្រចៀក
អ្នកជំនាញអះអាងថានេះជាំចំណុចបំបាត់ស្ត្រេស៍ល្អជាងគេបំផុតលើ រាងកាយ។ មើលតាមរូប យកប៊ិកឈ្លីត្រង់ចំណុចដែលបានបង្ហាញតែប៉ុន្មានវិនាទី ហើយដកដង្ហើមវែងៗ លោកអ្នកនឹងបាត់ស្ត្រេស៍ភ្លាមដូចគេជប់។
៣. ទ្រូង
ប្រើម្រាមដៃបីម៉ាស្សាលើកណ្តាលដើមទ្រូង។ ម៉ាស្សាត្រង់ចំណុចនេះមានប្រសិទ្ធភាពព្រោះវាជួយបន្ធូរស្ត្រេស៍ និងការធុញថប់ និងជួយឱ្យប្រព័ន្ធប្រសាទស្ងប់។
៤. ពោះ
យកម្រាមដៃមួយឈ្លីក្រោមចុងដង្ហើមថ្នមៗ។
៥. កែងដៃ
ចុចកែងដៃ (មើលតាមរូបភាព) ឱ្យបាន ១ នាទី នឹងជួយបង្កើនលំហូរឈាមសព្វរាងកាយ បង្កើនការផ្តោតអារម្មណ៍ និងបំបាត់ការនឿយហត់។
៦. បាតដៃ
យកម្រាមដៃម៉ាស្សាឬឈ្លីលើកណ្តាលបាតដៃ ដែលជាចំណុចមួយមានឥទ្ធិពលលើថ្លើម លំពែង និងបេះដូង ជាហេតុជួយឱ្យអារម្មណ៍តានតឹងបាត់ទៅវិញ បន្ទាប់ពីម៉ាស្សាបានខ្ទង់ ២០ វិនាទី។
៧. កំភួនដៃ
ចុចឱ្យខ្លាំងត្រង់កណ្តាលកំភួនដៃ (មើលក្នុងរូប) វាមិនត្រឹមបំបាត់ស្ត្រេស៍ប៉ុណ្ណោះទេ តែថែមទាំងបំបាត់ក្រហាយទ្រូងថែមទៀត។
៨. ជើង
ចុចតាមចំណុចដូចក្នុងរូប វានឹងជួយសម្រួលលំហូរឈាមជុំវិញរាងកាយ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ៕

No comments:
Post a Comment