ទារកអ៊ីរ៉ង់ម្នាក់ជាមួយជំងឺបេះដូងកំពុងជាប់ក្នុងស្ថានភាព
លំបាកជាមួយបម្រាមអន្តោប្រវេសន៍របស់លោកត្រាំ
ហើយសាច់ញាតិគ្រួសាររបស់ទារករូបនេះដែលរស់នៅរដ្ឋ Oregon
កំពុងស្ថិតនៅបេសកកម្មបន្ទាន់មួយដើម្បីនាំនាងមកសហរដ្ឋអាមេរិកស
ម្រាប់ការវះកាត់ដ៏សំខាន់ជាបន្ទាន់។
ពូរបស់ទារកឈ្មោះ
Samad Teghizadeh បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា
គ្រួសាររបស់ទារកឈ្មោះ Fatemeh
ត្រូវបានដាក់កាលវិភាគដើម្បីណាត់ជួបជាមួយក្រុមគ្រូពេទ្យនៅទីក្រុង
Portland នៅថ្ងៃទី ៥
ខែកុម្ភៈនេះប៉ុន្តែត្រូវបានរារាំងពីការធ្វើដំណើរពីរដ្ឋធានីតេហេ
រ៉ង់មកកាន់ទីក្រុង Portland។
កាលពីខែមុន
ក្រុមគ្រូពេទ្យអ៊ីរ៉ង់បានប្រាប់គ្រួសារទារកថា ទារកស្រីអាយុ ៤
ខែរូបនេះមានភាពមិនប្រក្រតីនៅក្នុងរាងកាយរបស់នាងនិងមានប្រហោងពីរ
នៅបេះដូង
ប៉ុន្តែពួកគេមិនមានធនធានគ្រប់គ្រាន់ដើម្បីព្យាបាលទារកឡើយ។
Fatemeh
និងឪពុកម្តាយរបស់នាងបានហោះហើរទៅកាន់ទីក្រុងឌុយបៃកាលពីថ្ងៃសៅរ៍
ប៉ុន្តែពួកគេត្រូវបានបញ្ជូនមកកាន់អ៊ីរ៉ង់វិញនិងត្រូវបានប្រាប់ថា
ឱ្យស្នើទិដ្ឋាការអាមេរិកគឺនៅ ៩០ ថ្ងៃទៀត។
លោក
Teghizadeh ដែលមានសញ្ជាតិអាមេរិកនិងរស់នៅរដ្ឋ Portland
កំពុងព្រួយបារម្ភក្មួយស្រីរបស់គាត់នឹងមិនអាចរស់រានមានជីវិតដោយ
រង់ចាំដល់ ៩០ ថ្ងៃទៀត។
ការពន្យារនេះបានកើតឡើងបន្ទាប់ពីបទបញ្ជាប្រតិបត្តិរបស់លោកត្រាំ
ក្នុងការបញ្ឈប់ការធ្វើដំណើរមកសហរដ្ឋអាមេរិកសម្រាប់ប្រជាជនមូស្លីម
មកពីប្រទេសចំនួន ៧ ដោយរួមបញ្ជូលទាំងប្រទេសអ៊ីរ៉ង់៕ប្រភព៖CNN
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...
No comments:
Post a Comment