Monday, February 27, 2017

លោក ត្រាំ បាន​ចំអក​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ

លោក Tom Perez ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ក្រោយ​ពេល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ។


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​ចំអក​ដល់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ជ្រើសរើស​យក​លោក ​Tom Perez​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​របស់​ពួក​គេ ខណៈ​ដែល​គណបក្ស​នេះ​ព្យាយាម​បង្រួប​បង្រួម​គ្នា​ឡើង​វិញ ក្រោយ​ពី​ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ចាញ់​ឆ្នោត​ទៅ​លោក ត្រាំ កាល​ពី​ខែ​វិច្ឆិកា។
នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​គណនី ​Twitter​ របស់​ខ្លួន ​លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា ​លោក​«មិន​មាន​អ្វី​សប្បាយ​ចិត្ត​ជាង​នេះ​ទៀត​ទេ»​សម្រាប់​លោក ​Perez ​ឬ​ «សម្រាប់​គណបក្ស​សាធារណរដ្ឋ​នោះ»។​
លោក ត្រាំ ​បាន​ប្រៀប​ធៀប​ការ​ប្រកួត​ប្រជែង​កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នៅ​ទី​បំផុត​លោក​ស្រី Hillary Clinton ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​អាច​យក​ឈ្នះ​លើ​លោក ​Bernie Sanders ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ ​Vermont ​ដែល​ជា​ការពេញ​ចិត្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​និយម​ទៅ​លើ​ការធ្វើ​កំណែ​ទម្រង់​ ប៉ុន្តែ​នៅ​ទីបំផុត​នៅ​តែ​ចាញ់​លោក ត្រាំ ដដែល។
លោក ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «លោកស្រី​ Clinton ​ចង់​បាន​លោក Perez»​ ខណៈ​ដែល​បេក្ខជន​ដែល​គាំទ្រ​លោក​ Bernie ​ក៏​ដូចជា​លោក​ Bernie​ ខ្លួន​ឯង មិន​ដែល​មាន​ឱកាស​ម្តង​ណា​ឡើយ»។
លោក ​Perez ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​ប្រធានាធិបតី ​លោក​ បារ៉ាក់ អូបាម៉ា ដែល​ធ្លាប់​បម្រើការ​ក្នុង​រដ្ឋបាល​របស់​លោក​ បាន​ឈ្នះ​នៅ​ក្នុង​ការប្រជែង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​លើ​លោក​ Keith Ellison​ សមាជិក​សភា​រដ្ឋ ​Minnesota ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ ២៣៥​ទល់​នឹង​ ២០០៕

អភិបាល​រដ្ឋ​នានា​នៅ​អាមេរិក​នឹង​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ប្រឹង​ប្រែង​ជួយ​កុមារ​អត់​ឃ្លាន​និង​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​

អភិបាល​រដ្ឋ​ Mississippi លោក​ Phil Bryant កំពុងមើល​ឯកសារ​ក្នុង​ពេល​បើក​អង្គ​ប្រជុំ​នៃ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ (NGA​) នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។


កិច្ចប្រជុំ​ថ្នាក់​ជាតិ​របស់​មេដឹកនាំ​ប្រចាំ​រដ្ឋ​នីមួយៗ​នៅ​អាមេរិក​បាន​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ជាមួយ​នឹង​ការ​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ប្រឹង​ប្រែង​ជួយ​ដល់​កុមារ​អត់​ឃ្លាន​និង​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ​
កិច្ច​ប្រជុំ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ហៅ​កាត់​ថា NGA​ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​រឹត​បន្តឹង​ជាង​មុន​ទៅ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ​១១​លាន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​កាត់​បន្ថយ​ថវិកា​សហព័ន្ធ​រាប់​ពាន់​លាន​ដុល្លារ​ដល់​ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​ច្រក​ព្រំដែន ​ដែល​មិន​សូវ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​អន្តោប្រវេសន៍​សហព័ន្ធ។
ផែនការ​របស់​លោក ត្រាំ​ រួម​មាន​ទាំង​ការផ្តល់​អំណាច​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​ក្នុង​តំបន់​ឲ្យ​ដើរ​តួ​ជា​ភ្នាក់ងារ​អន្តោប្រវេសន៍​ថែម​ទៀត​ផង។
នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA ​មេដឹកនាំ​ប្រចាំ​រដ្ឋ​ជា​ច្រើន​បាន​និយាយ​ថា ពួក​គេ​ចង់​ឃើញ​ជន​អន្តោប្រវេសន៍​ និង​ជនភៀសខ្លួន​ដែល​ទើប​តែ​មក​ដល់​សហរដ្ឋ​អាមេរិក ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត​ថ្មី​របស់​ពួកគេ។ មេដឹកនាំ​ទាំង​នោះ​ក៏​សង្កត់​ធ្ងន់​ថា គ្រប់គ្នា​គួរ​តែ​ត្រូវ​បាន​គេ​សណ្តោស​ប្រណី​និង​ក្នុង​ឥរិយាបថ​សម​ហេតុផល ខណៈ​ដែល​រដ្ឋ​នៅ​តែអនុវត្ត​តាម​ច្បាប់។
លោក ​Terry McAuliffe​ ដែល​ជា​ប្រធាន ​NGA​ និង​ជា​អភិបាល​រដ្ឋ​ Virginia ​បាន​មាន​ប្រសាសន៍​ថា ​លោក​ចាត់​ទុក​វិធានការ​ថ្មី​ថា​គ្មាន​ក្រម​សីលធម៌​ និង​ខុស​ច្បាប់៕​

បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្លាប់​ក្នុង​រយៈ​ពេល​២០​នាទី​ក្រោយ​រង​ការ​វាយ​ប្រហារ

បុគ្គលិក​ផ្នែក​ស្រាវជ្រាវ​សារធាតុ​គ្រោះ​ថ្នាក់​កំពុង​ស្កែន​តំបន់​មាន​សុវត្ថិភាព​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ។


អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​និយាយ​ថា ​លោក ​Kim Jong Nam ​«ទទួល​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​មុន​នឹង​ស្លាប់»​ ហើយ​លោក​បាន​ស្លាប់​ក្នុង​រយៈ​ពេល​២០​នាទី​ក្រោយ​ពី​ត្រូវ​បាន​គេ​វាយ​ប្រហារ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ។ ​
ប៉ូលិស​ថ្លែង​ថា បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​Kim Jong Un​ រូប​នេះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​សុក្រ ​ទី​១៣ នៅ​ឯ​អាកាសយានដ្ឋាន​កូឡាឡាំពួរ​ ដោយ​ប្រើ​ប្រាស់​សារធាតុ​គីមី​ VX។
«លោក Kim Jong Nam ​បាន​ទទួល​មរណភាព​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់។ លោក​បាន​សន្លប់​នៅ​ក្នុង​មន្ទីរ​ព្យាបាល។ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ លោក​បាន​ស្លាប់​ក្នុង​រយៈ​ពេល​១៥​ ទៅ ​២០​នាទី»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក ​Sathasivam Subramanian ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន។
ប៉ូលិស​ថ្លែង​ថា ​លោក​ Kim Jong Nam ​មាន​អារម្មណ៍​ថា​មាន​មនុស្ស​ម្នាក់​ចាប់​ទាញ​មុខ​របស់​លោក​ពី​ខាង​ក្រោយ»។​
រូបភាព​ក្នុង​វីដេអូ ​CCTV​ មួយ​បង្ហាញ​ឲ្យ​ឃើញស្ត្រី​២​នាក់​បាញ់​ទឹក​អ្វី​មួយ​ដាក់​លើ​មុខ​របស់​លោក​ Kim។ ​
ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​ទាំង​២​នាក់​ឃុំ​ខ្លួន​ និង​បុរស​ជនជាតិ​កូរ៉េខាង​ជើង​ម្នាក់​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ៕

រូបភាព​ជុំវិញ​ពិភពលោក ២៦ កុម្ភៈ ២០១៧


រូបភាព​ជុំវិញ​ពិភពលោក​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មក​ពី​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី ម៉ាឡេស៊ី រុស្ស៊ី ប្រេស៊ីល ឥណ្ឌា បេឡារុស អ៊ីតាលី អេស្ប៉ាញ ជប៉ុន កៀហ្ស៊ីស៊ីស្ថាន និង​ហ្វាំងឡាំង។
ផ្សេង​ទៀត

1
ជនជាតិ​អ៊ីរ៉ាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ពេល​ដែល​កម្លាំង​អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​នឹង​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Mosul។
ប្រុសៗ និង​អ្នក​ស្ម័គ្រ​នៃ​ទីភា្នក់ងារ​ការពារ​ជន​ស៊ីវិល​របស់​ស៊ីរី ពន្លត់​អគ្គិភ័យ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​នៅ​លើ​ក្រុង Douma ដែល​កាន់កាប់​ដោយ​ឧទ្ទាម​នៅ ជាយ​ក្រុង Damascus។
2
ប្រុសៗ និង​អ្នក​ស្ម័គ្រ​នៃ​ទីភា្នក់ងារ​ការពារ​ជន​ស៊ីវិល​របស់​ស៊ីរី ពន្លត់​អគ្គិភ័យ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​នៅ​លើ​ក្រុង Douma ដែល​កាន់កាប់​ដោយ​ឧទ្ទាម​នៅ ជាយ​ក្រុង Damascus។
ទាហាន​កិត្តិយស​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​ស្តេច Salman របស់​អារ៉ាប់​សាអូឌីត​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
3
ទាហាន​កិត្តិយស​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​ស្តេច Salman របស់​អារ៉ាប់​សាអូឌីត​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
អ្នក​ជិះ​ស្គី​ និង​អ្នក​ជិះ​ក្តារ​រំអិល​រាប់​រយ​នាក់​ជិះ​ចុះ​ពី​ជម្រាល​មួយ​នៅ​ពេល​កាន់​ពន្លឺ​ភ្លើង​នៅ​ក្នុង​ក្រុង Zheleznogorsk ប្រទេស​រុស្ស៊ី។
4
អ្នក​ជិះ​ស្គី​ និង​អ្នក​ជិះ​ក្តារ​រំអិល​រាប់​រយ​នាក់​ជិះ​ចុះ​ពី​ជម្រាល​មួយ​នៅ​ពេល​កាន់​ពន្លឺ​ភ្លើង​នៅ​ក្នុង​ក្រុង Zheleznogorsk ប្រទេស​រុស្ស៊ី។
អ្នក​របាំ​របស់​សាលា Imperio de Casa Verde សម្តែង​ក្នុង​រាត្រី​ទី២​នៃ​ពិធី​ដង្ហែ​ក្បួន នៅ​ទីលាន Sambadrome ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។
5
អ្នក​របាំ​របស់​សាលា Imperio de Casa Verde សម្តែង​ក្នុង​រាត្រី​ទី២​នៃ​ពិធី​ដង្ហែ​ក្បួន នៅ​ទីលាន Sambadrome ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។
អ្នក​គោរព​សាសនា​ហិណ្ឌូ​ក្មេងៗ ដែល​មាន​ចង​ផ្លែ​ក្រូច​ និង​ផ្លែ Paladai រង់ចាំ​ចូលរួម​នៅ​ក្នុង​ការ​ដង្ហែ​មួយ​ដើម្បី​ប្រារព្ធ​ពិធី Shivratri នៅ​ក្នុង​ក្រុង Chennai។
6
អ្នក​គោរព​សាសនា​ហិណ្ឌូ​ក្មេងៗ ដែល​មាន​ចង​ផ្លែ​ក្រូច​ និង​ផ្លែ Paladai រង់ចាំ​ចូលរួម​នៅ​ក្នុង​ការ​ដង្ហែ​មួយ​ដើម្បី​ប្រារព្ធ​ពិធី Shivratri នៅ​ក្នុង​ក្រុង Chennai។
អ្នក​លក់​នៅ​តាម​ផ្លូវ​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​រង់ចាំ​ភ្ញៀវ​ក្នុង​ពេល​ធ្លាក់​ព្រិល​នៅ​ក្នុង​ភូមិ Aziarco ប្រទេស​បេឡារុស កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
7
អ្នក​លក់​នៅ​តាម​ផ្លូវ​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​រង់ចាំ​ភ្ញៀវ​ក្នុង​ពេល​ធ្លាក់​ព្រិល​នៅ​ក្នុង​ភូមិ Aziarco ប្រទេស​បេឡារុស កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
សមាជិក​ក្រុម​ប្រកួត​ត្រូវ​បាន​ក្រុម​ម្ខាង​ទៀត​គប់​ក្រូច​ដាក់ ក្នុង​ពិធី​គប់​ក្រូច​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Ivrea ប្រទេស​អ៊ីតាលី។
8
សមាជិក​ក្រុម​ប្រកួត​ត្រូវ​បាន​ក្រុម​ម្ខាង​ទៀត​គប់​ក្រូច​ដាក់ ក្នុង​ពិធី​គប់​ក្រូច​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Ivrea ប្រទេស​អ៊ីតាលី។
បុរស​ម្នាក់​ឡើង​លើ​សសរ​មួយ​ដើម្បី​បាន​រង្វាន់​ក្នុង​ពិធីបុណ្យ Maslenitsa ដើម្បី​សាទរ​ការ​បញ្ចប់​នៃ​រដូវ​រងា​ នៅ​ក្បែរ​ក្រុង Rumyantsevo ប្រទេស​រុស្ស៊ី។
9
បុរស​ម្នាក់​ឡើង​លើ​សសរ​មួយ​ដើម្បី​បាន​រង្វាន់​ក្នុង​ពិធីបុណ្យ Maslenitsa ដើម្បី​សាទរ​ការ​បញ្ចប់​នៃ​រដូវ​រងា​ នៅ​ក្បែរ​ក្រុង Rumyantsevo ប្រទេស​រុស្ស៊ី។
អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ តុបតែង​ជា «បិសាច Diablos de Luzon» ហើយ​អ្នក​ផ្សេង​តុបតែង​ជា​កីឡាករ Mascaritas ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​ភូមិ ​Luzon ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
10
អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ តុបតែង​ជា «បិសាច Diablos de Luzon» ហើយ​អ្នក​ផ្សេង​តុបតែង​ជា​កីឡាករ Mascaritas ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​ភូមិ ​Luzon ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ម្ចាស់​មេដាយ​មាស​ Choi Da-bin របស់​កូរ៉េ​ខាង​ត្បូង សម្តែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​នៃ​ការ​ប្រកួត Asian Winter Games នៅ​ទីលាន Makomanai Indoor Skating Rink នៅ​ក្នុង​ក្រុង Sapporo ប្រទេស​ជប៉ុន។
11
ម្ចាស់​មេដាយ​មាស​ Choi Da-bin របស់​កូរ៉េ​ខាង​ត្បូង សម្តែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​នៃ​ការ​ប្រកួត Asian Winter Games នៅ​ទីលាន Makomanai Indoor Skating Rink នៅ​ក្នុង​ក្រុង Sapporo ប្រទេស​ជប៉ុន។
អ្នក​ចូលចិត្ត​កំប្លែង​ជាង​២.០០០​នាក់​ដែល​គេ​ហៅ​ថា Schuttige ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួនSchuttige ប្រពៃណី នៅ​ក្នុង​ក្រុង Elzach ប្រទេស​អាល្លឺម៉ង់។
12
អ្នក​ចូលចិត្ត​កំប្លែង​ជាង​២.០០០​នាក់​ដែល​គេ​ហៅ​ថា Schuttige ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួនSchuttige ប្រពៃណី នៅ​ក្នុង​ក្រុង Elzach ប្រទេស​អាល្លឺម៉ង់។
យុវជន​ឥណ្ឌា​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​លោត​លេង​មួយ​ដែល​គេ​ហៅ​ថា «bunjee jumping» ​នៅ​ពេល​ថ្ងៃ​លិច ក្នុង​ពិធីបុណ្យ Bhoj Adventure Festival ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Bhopal ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
13
យុវជន​ឥណ្ឌា​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​លោត​លេង​មួយ​ដែល​គេ​ហៅ​ថា «bunjee jumping» ​នៅ​ពេល​ថ្ងៃ​លិច ក្នុង​ពិធីបុណ្យ Bhoj Adventure Festival ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Bhopal ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នក​សម្តែង​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ច្រៀង និង​រាំ​ ក្នុង​ពិធីបុណ្យ Maslenitsa នៅ​ក្នុង​ក្រុង​ប៊ីស្កេក (Bishkek) ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។
14
អ្នក​សម្តែង​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ច្រៀង និង​រាំ​ ក្នុង​ពិធីបុណ្យ Maslenitsa នៅ​ក្នុង​ក្រុង​ប៊ីស្កេក (Bishkek) ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។
កីឡាការនី Svenja Wuerth របស់​អាល្លឺម៉ង់​លោត​នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក FIS Nordic World Ski Championships ប្រចាំ​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Lahti ប្រទេស​ហ្វាំងឡង់។
15
កីឡាការនី Svenja Wuerth របស់​អាល្លឺម៉ង់​លោត​នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក FIS Nordic World Ski Championships ប្រចាំ​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Lahti ប្រទេស​ហ្វាំងឡង់។
ព្រះ​ច័ន្ទ​រះ​កាត់​ព្រះ​អាទិត្យ​ បង្កើត​បាន​ជា​សូរគ្រាស​មួយ​ ដែល​រូប​នេះ​ថត​បាន​ពី​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។
16
ព្រះ​ច័ន្ទ​រះ​កាត់​ព្រះ​អាទិត្យ​ បង្កើត​បាន​ជា​សូរគ្រាស​មួយ​ ដែល​រូប​នេះ​ថត​បាន​ពី​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

ប្រទេស​ឥណ្ឌា​ជាប់​កំណត់​ត្រា​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ចំនួន​១០៤​គ្រឿង​ក្នុង​ទី​អវកាស

រូបថត​ដែល​បញ្ចេញ​ដោយ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ ISRO​ បង្ហាញ​ពីបំពង់​ផ្កាយ​រណប​ដែល​ត្រូវបាន​បង្ហោះ​ចេញ​ពីមជ្ឈមណ្ឌល​អវកាស​ Satish Dhawan ក្នុង​តំបន់ Sriharikota ប្រទេស​ឥណ្ឌា​ កាល​ពីថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។


កាំជ្រួច​ឥណ្ឌា​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ផ្កាយ​រណប​ត្រូវ​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​កុម្ភៈ​​ ចេញ​ពី​តំបន់​ Sriharikota នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា។ គ្រាប់​កាំជ្រួច​នេះ​​បាន​ជាប់​កំណត់​ត្រា​ដោយ​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ១០៤​ គ្រឿង​ក្នុង​ពេល​តែមួយ​​ទៅ​ក្នុង​ទី​អវកាស​​ គឺ​បាន​នាំ​មុខ​ប្រទេស​រុស្ស៊ី​ដែល​ធ្លាប់​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៣៧​ គ្រឿង​ ក្នុង​ពេល​តែ​មួយ​ ដែល​ធ្វើ​ឡើង​កាល​ពី​ប្រហែល​មួយ​ឆ្នាំ​កន្លង​ទៅ​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា។
ការ​បង្ហោះ​នេះ​ ក៏​បង្ហាញ​ពី​ដំណាក់​កាល​មួយ​ដ៏​សំខាន់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​មួយ​នេះ​ ក្នុង​ការ​បង្ហាញ​ថា​ ខ្លួន​ជា​គូ​ប្រជែង​មួយ​ដ៏​មុះ​មុត​ក្នុង​ឧស្សាហកម្ម​អវកាស​ពាណិជ្ជ​សាកល​ក្នុង​ចំនួន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន។

ក្រៅពី​ផ្កាយ​រណប​ទម្ងន់​ ៧១៤​ គីឡូ​ក្រាម​សម្រាប់​សង្កេត​មើល​មក​លើ​ភព​ផែនដី​ ផ្កាយ​រណប​ដទៃ​ផ្សេង​ទៀត​គឺ​ភាគ​ច្រើន​មាន​សណ្ឋាន​តូចៗ​ ដែល​មាន​ទម្ងន់​ត្រឹម​ ១០​ គីឡូក្រាមប៉ុណ្ណោះ។ ផ្កាយ​រណប​ទាំង​អស់​នេះ​ភាគ​ច្រើន​ជា​របស់​អ្នក​ជំនួញ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ក្រៅ​ពី​នេះ​ជា​របស់​ប្រទេស​កាហ្សាក់ស្ថាន ​ហូឡង់​ ស្វីស​ និង​អេមីរ៉ាតអារ៉ាប់​រួម។
ព្រឹត្តិការណ៍​នៃ​ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំង​ប្រទេស​ឥណ្ឌា​ និង​បាន​បង្ហាញ​ពី​ការ​អបអរសាទរ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ដំណាក់​កាល​ដ៏​ជោគ​ជ័យ​នៃ​បន្ទប់​គ្រប់​គ្រង​បេសកកម្ម​យាន​អវកាស។
លោក​ B ​Jayakumar ​នាយ​រង​នៃ​គម្រោង​មួយ​ បាន​ហៅ​ការ​បង្ហោះ​នេះ​ថា​ជា​ «ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត» សម្រាប់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ ដែល​ហៅ​កាត់ថា ​ISRO ហើយ​លោកបាន​ថ្លែងថា៖​ «ការ​ធ្វើ​អ្វី​មួយ​ដែល​ថ្មី​ តាម​បែប​នវានុវត្តន៍​ និង​ប្រកប​ដោយ​ភាព​ជោគជ័យ​ គឺ​ជា​មហិច្ឆតា​របស់​គ្រប់​គ្នា​នៅ​ក្នុង​អង្គការ​ ISRO»។
កម្មវិធី​អវកាស​របស់​ប្រទេស​ឥណ្ឌា​ ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ហោះ​ទៅ​កាន់​ទី​អវកាស​ដោយ​ចំណាយ​ប្រាក់​តិច។ ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា ​សមត្ថភាព​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ដ៏​ច្រើន​ក្នុង​ទី​អវកាស​ក្នុង​ពេល​តែ​មួយ​ គឺ​បាន​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន​ ដែល​ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​ប្រទេស​មួយ​នេះ​ច្បាម​យក​ទីផ្សារ​បាន​យ៉ាង​ធំក្នុង​ការ​បង្ហោះ​ថ្នាក់​អន្តរជាតិ។
លោក​ស្រី​ Rajeswari ​Pillai Rajagopalan​ អ្នក​វិភាគ​ផ្នែក​អវកាស​នៃ​មូលនិធិ​ស្រាវ​ជ្រាវ​សម្រាប់​អ្នក​ឃ្លាំ​មើល​នៅ​ក្នុងរដ្ឋធានី​ញូវដែលី​ (New Delhi's Observer Research Foundation) បាន​និយាយថា៖ «ការ​បង្ហោះ​ដោយ​បាន​បំបែក​កំណត់​ត្រា​ដោយ​គ្រាន់​តែ​បង្ហោះ​តែ​ម្តង​នេះ​ ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​រីក​ចម្រើន​ និង​ភាព​ទាន់​សម័យ​របស់​ឥណ្ឌា​ និង​សមត្ថភាព​ក្នុង​ការ​ពង្រីក​កម្មវិធី​អវកាសរបស់​ឥណ្ឌា»។ លោក​ស្រី​បាន​បន្ត​ថា​ ភាព​ជោគ​ជ័យ​នៃ​បេសកកម្ម​ថ្ងៃ​១៥​ ខែ​កុម្ភៈ​នេះ​ នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ប្រទេស​ឥណ្ឌា​រីក​សុះ​សាយ​លើ​កម្មវិធី​អវកាស​របស់​ខ្លួន។ លោកស្រី​បាន​ពន្យល់​ថា៖ «ប្រទេស​ជា​ច្រើន​ទៀត​នឹង​មក​ទាក់​ទង​ប្រទេស​ឥណ្ឌា​ដើម្បីឲ្យ​ជួយ​ក្នុងការ​ងារ​បង្ហោះ​ផ្កាយ​រណបរបស់​ពួក​គេ​ទៅ​កាន់​ទី​អវកាស។
ការ​កើន​ឡើង​នៃ​តម្រូវ​ការ​នៃ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​របស់​ប្រទេស​នានា​ ក៏​ដូច​ជា​ក្រុម​ហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត​ឯកជន​នានា​ តម្រូវ​ឲ្យ​មាន​ការ​បន្ថែម​ការ​បង្ហោះ​ផ្កាយ​រណប​បែប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត។ កាល​ពី​ឆ្នាំ​មុន​ ប្រទេស​ឥណ្ឌា​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៧៥ ​សម្រាប់​អតិថិជន​បរទេស។
លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ Narendra Modi ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា៖ «ជោគ​ជ័យ​ដ៏​អស្ចារ្យ​របស់​អង្គការ​ស្រាវ​ជ្រាវ​ ISRO គឺ​ជា​ព្រឹត្តិការណ៍​ជា​ទី​មោទន​មួយ​ទៀត​សម្រាប់​សហគមន៍​វិទ្យាសាស្រ្ត​អវកាស​ និង​ប្រជាជាតិ​របស់យើង។ ប្រទេស​ឥណ្ឌា​សូម​សម្តែង​នូវ​ការ​គោរព​ចំពោះ​ក្រុម​អ្នកវិទ្យា​សាស្រ្ត​របស់​យើង»។
ប្រទេស​ឥណ្ឌា​បាន​បង្កើន​ថវិកា​សម្រាប់​កម្មវិធី​អវកាស​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ និង​បាន​វិភាជ​ធនធាន​សម្រាប់​បេសកកម្ម​ចម្បង​ទី​២​ ឆ្ពោះ​ទៅ​ភព​អង្គារ​ និង​បេសកកម្ម​ទី​១ ​ទៅ​ភព​សុក្រ (Venus)​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
កម្មវិធី​អវកាសដែល​មាន​មហិច្ឆតា​ខ្ពស់​របស់ឥណ្ឌា​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បំពេញ​បេសកកម្ម​យ៉ាង​ជោគ​ជ័យ​ទៅ​ភព​អង្គារ។ ថវិកា​ចំណាយ​សម្រាប់​បេសកកម្ម​ឆ្នាំ​២០១៤​ គឺ​មាន​ប្រមាណ​ ៧៤​ លាន​ដុល្លារ ​គឺ​មាន​ចំនួន​តិច​ជាង​ឆ្ងាយ​បើ​ប្រៀប​ធៀប​ទៅ​នឹងថវិកាដែល​អង្គការ​ NASAរបស់​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ ដែល​មាន​ ទឹក​ប្រាក់​ ៦៧០​ដុល្លារ​សម្រាប់​បេសកកម្ម​ទៅ​ភព​អង្គារ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​មក។ បេសកកម្ម​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កម្មវិធី​អវកាស​ដ៏​ត្បិត​ត្បៀត​របស់​ខ្លួន​ទទួល​បាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ជោគជ័យ។
អង្គការ​ស្រាវជ្រាវ​ ISRO ​ក៏​គ្រោង​នឹង​បញ្ជូន​បេសកកម្ម​ទី​២​ ដើម្បី​សិក្សា​ផ្ទៃ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០១៨​នេះ។ អង្គការ​នេះ​ក៏​កំពុង​ពិចារណា​លើ​បេសកកម្ម​ទៅ​ភព​អង្គារ​ និង​បេសកកម្ម​ទី១​ ទៅ​ភព​សុក្រ (Venus) នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
ប្រទេស​នានា​មើល​ឃើញ​ថា​ ការ​វាយលុក​ជា​បឋម​ក្នុង​បេសកកម្ម​ទៅ​កាន់​អន្តរ​ភព​របស់​ប្រទេស​ឥណ្ឌា​ គឺ​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​ខ្លួនដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា​ ឥណ្ឌាក៏​ជា​ប្រទេស​ឈាន​មុន​មួយ​ក្នុង​ពិភព​លោក​ដែរ។
លោក​ស្រី​ Rajagoplanan ​បាន​និយាយ​ថា៖ «ហេតុផល​មួយ​នៃ​មហិច្ឆតា​បែប​នេះ​ គឺ​ឥណ្ឌា​ចង់​បង្ហាញ​ពី​ជាតិ​និយម​អាស៊ី​ និង​ការ​ប្រកួត​ប្រជែង។ មាន​ផែន​ការ​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​កំពុង​ត្រូវ​បាន​រៀប​ចំ​ដើម្បី​បង្ហាញ​ថា​ ប្រទេស​ឥណ្ឌា​គឺ​ជា​ប្រទេសមាន​អំណាច​បច្ចេកវិទ្យា​កំពូល​មួយ​ផ្នែក​អវកាស»។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​មាន​សណ្ឋាន​តូចៗ​ក្នុង​ទី​អវកាស​ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​ការ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​មុន​ពេលអាច​បង្ហោះ​ផ្កាយ​រណប​ធុន​ធ្ងន់​បាន៕

លោក ហ៊ុន សែន ៖ ទប់ឲ្យបាន ស្អីៗចាំនិយាយគ្នាក្រោយ ដើម្បីការពារសន្តិភាព

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឲ្យមន្ត្រីរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ទោះក្នុងរូបភាពណាក៏ដោយ នូវអ្វីដែលលោកហៅ ដើម្បីរក្សាសន្តិភាព សម្រាប់កម្ពុជា ដោយមិនសំដៅ​ដល់​​កា​រលើក​ស្ទួយពីសិទ្ធិមនុស្ស។
ក្នុងពិធីមួយដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានផ្តល់អនុសាសន៍ជាច្រើនដល់មន្ត្រីក្រោមឱវាទ ពីការការពង្រឹងអភិបាលកិច្ច រួមទាំងកា​រព​ង្រឹង​ស​ស​ន្តិសុខ ការពារពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដែលលោកថា ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឲ្យបរទេ​ស​ទេ​សមកទស្សនាកម្ពុជាម្តងទៀត។
លោក ហ៊ុន សែន បានរំឭកពីឥទ្ធិពលសង្គ្រាម ដែលកើតឡើងនៅកម្ពុជា កន្លងទៅថា អង្គវត្តខ្មែរ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែលោកថា តំបន់ទាក់ទាញទេសចរណ៍មួយនេះ គ្មានភ្ញៀវបរទេ​​​សមកកំ​សាន្តទេ អំឡុងទសវត្សរ៍៧០ដែលកម្ពុជាមានសង្គ្រាម។
លោក ហ៊ុន សែន ដាក់បទបញ្ជាថា ក្នុងរូបភាព​ណាក៏ដោយ ស្ថាប័នពាក់ព័ន្ធ ត្រូ​វទប់ស្កា​ត់ឲ្យបាន នូវអ្វី​ដែ​លោកហៅ​​ថា ដើម្បីរក្សាសន្តិភាពដូចដែលកម្ពុជា កំពុងរក្សាបានដូចពេលនេះ។
លោក ហ៊ុន សែន បានព្យាយាមការពារ បទបញ្ជារបស់លោក បែបនេះថា៖ «»
បើទោះជាការថ្លែង របស់លោក ហ៊ុន​ សែន នៅពេលនេះ មិនបានបញ្ចេញឈ្មោះទៅលើស្ថាប័នសិទ្ធិមនុស្ស ឬគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែកន្លងទៅ កងកម្លាំង របស់រដ្ឋាភិបាល ធ្លាប់បង្ក្រាបមហាបាតុកម្ម របស់គ​ណបក្ស​សង្គ្រោះប្រឆាំងលទ្ធផលបោះឆ្នោតក្រោយឆ្នាំ២០១៣ និងចុះកម្ទេច ជំរុំស្នាក់នៅរបស់​បាតុករនៅទីលា​នប្រជាធិបតេយ្យ និងធ្លាប់ចោទថា មានអ្នកខ្លះចង់ផ្តួលរំលំរដ្ឋាភិបាល ជ្រកក្រោមស្លា​កអង្គ​ការសង្គមស៊ីវិល។
ការដាក់បញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះធ្វើឡើង តែមួយថ្ងៃក្រោយពី លោក កឹម សុខា សរសេរនៅហ្វេសប៊ុក កាលពីម្សិលមិញថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅ) និងសន្តិភាពទាំ​ងផ្លូវចិត្ត (ខា​ងក្នុង)។ ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ផ្ទុយទៅវិញ ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត យ៉ាងច្រើនសន្ធឹសន្ធាប់ដោយអយុត្តិធម៌ ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះកៀបសង្កត់អ្នកចាញ់។ នេះហើយគឺ ជាមូល​ហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅ ច្រើនទៅ ដូចពាក្យស្លោកមួយបានចែងថា៖ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ។»
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណា​តែភាគីម្ខាងទៀ​តមានមហាអំ​ណាច​គាំទ្រ ហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្ប​ន្នបានផ្តល់អំណា​ច​​ឲ្យព​​លរដ្ឋជ្រើ​សរើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។
បើតាមលោក ប៊ួ បញ្ញា បទបញ្ជារបស់លោក ហ៊ុន សែន ពេលនេះជាបំភិតបំភ័យពលរដ្ឋ ច្រើនជាងបើ​កឲ្យ​មាន​អំហូ​​សេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ស្របពេលកា​របោះឆ្នោតជិតមកដល់។
លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពីសន្តិភាពដែលថាកើតឡើងដោយសារតែការដឹកនាំមករបស់លោក​មានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់​សំគាល់ថា «ក្រោម​អំណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើអ្នកនយោបាយប្រឆាំង ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»៕
សរសេរមកកាន់ Soneat VOD តាមរយៈ soneat@vodhotnews.com



Sunday, February 26, 2017

លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត

ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ​ លោក​កឹម​ សុខា ​(រូបភាពពី​ហ្វេស​ប៊ុក​លោក​ កឹម​ សុខា)


មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។
លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។
បើ​ទោះបី​ជា​បាន​​ទទួល​ស្គាល់​ថា ការ​បញ្ចប់​សង្គ្រាម​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព​ក៏​ដោយ ប៉ុន្តែ លោក កឹម សុខា បាន​រៀបរាប់​ថា សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​រូប​កាយ និង​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត។
លោក កឹម សុខា បាន​បន្ថែម​ថា ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​បំពាន​លើ​អ្នក​ក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​កៀប​សង្កត់​អ្នក​ចាញ់​នោះ គឺ​ជា​មូល​ហេតុនាំ​ឲ្យ​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ទៅៗ។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែងតែ​លើក​ឡើង​ជា​ញឹក​ញាប់​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​លោក​ថែម​ទាំង​បាន​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​ដល់​អ្នក​ចង់​បង្កើត​បដិវត្តន៍​ពណ៌​ថា ឲ្យ​ត្រៀម​ក្ដារ​មឈូស ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា៕
សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

កំណើន​នៃ​ចំនួន​អ្នក​សង្កេត​ការណ៍ នឹងធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​​កាន់​តែទុក​ចិត្ត​លើ​ដំណើការ​បោះ​ឆ្នោត



media
បុរស​ក្នុង​ក្រុង​ភ្នំពេញ​ផ្ទៀងឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត។

ចំនួន​នៃ​អ្នក​សង្កេត​ការណ៍ មក​ពី​អង្គការ​សង្គមស៊ីវិល និង គណបក្ស​នយោបាយ សម្រាប់​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ ២០១៧ និង ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ខាង​មុខនេះ ត្រូវ​បាន គណៈកម្មាការធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) រំពឹង​ថា​នឹង​មាន​ចំនួន​ច្រើនជាង​អាណ្ណត្តិ​មុន​។ កំណើន​នៃ​ចំនួន​អ្នក​សង្កេត​ការណ៍​នេះ ត្រូវ​បាន គជប និង អង្គការ​ដែល​ធ្វើការ​លើ​បញ្ហា​បោះ​ឆ្នោត ចាត់​ទុក​ថា​ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ដំណើការ​បោះ​ឆ្នោត​កាន់​តែប្រសើរ និង ជឿ​ទុក​ចិត្ត​បាន។
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ បើ​ទោះ​បី​ជា​មិន​ទាន់​បាន​បូក​សរុប​ថា​តើ​នឹង​មាន​ចំនួន​អ្នក​សង្កេតការណ៍​មក​ពី​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង សហគមន៍​អន្តរជាតិ ប៉ុន្មាន​នោះ នៅ​ក្នុងការ​បោះ​ឆ្នោត​ខាង​មុខ​។ ក៏​ប៉ុន្តែ លោក ហង្ស ពុទ្ធា បាន​អះ​អាង​ថា​ចំនួន​អ្នក​សង្កេត​ការណ៍ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ ២០១៧ និង ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ នឹង​មាន​ចំនួន​ច្រើន​ជាង អាណ្ណតិ​មុន​ៗ។
លោក បញ្ជាក់​ទៀត​ថា សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ សហភាព​អ៊ឺរ៉ុប​បាន​ជួយ​បណ្តុះ​បណ្តាល​អ្នក​សង្កេត​ការណ៍​បាន​ចំនួន​ជាង ១ ម៉ឺន ៣ ពាន់ នាក់​។

ចំណែក​ឯ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ខាង​មុខ កាល​ពី​ថ្ងៃទី ២៥​កុម្ភៈ ក៏​បាន​ប្រកាស​ដាក់​ដំណើការ​កម្មវិធី​មួយ​ឈ្មោះ​ថា« បន្ទប់​ស្ថានការណ៍​ស្តី​ពី​ការ​បោះឆ្នោត» ដើម្បី​ឃ្លាំ​មើល និង សង្កេត​ការណ៍​ការ​បោះ​ឆ្នោត ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨។

តាមរយៈ​កម្មវិធី​នេះ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​នៅ​តាម​បណ្តាការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​ដែល​មាន​ចំនួន ២ ម៉ឺន​ការិយាល័យ​។ សូម​រំឮក​ឡើង​វិញថា​កម្មវិធី«បន្ទប់​ស្ថាន​ការណ៍​ស្តី​ពី​ការ​បោះឆ្នោត» ក៏​ត្រូវ​បាន​បង្កើត​ដែរ​កាល​ពី​អាណត្តិមុន​។ ក៏ប៉ុន្តែ ចំនួន​អ្នក​សង្កេតការណ៍​នៅ​ពេល​នោះ មាន​តែ​ ៥០ ទៅ ៦០​ភាគ​រយ​ប៉ុណ្ណោះ នៃ​ចំនួនការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​។

ជុំវិញ​ការ​រៀប​ចំ​បញ្ជី​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នេះ លោក គុល បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅកាត់ថា (Comfrel) បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ Comfrel បាន​ចុះ​ឈ្មោះ​ ដាក់​អ្នក​សង្កេតការណ៍​ចំនួន ២៦០ នាក់ ដើម្បី​ឃ្លាំ​មើល​ដំណើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ហើយ​នៅ​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប ដើម្បី​សុំ​ជំនួយ​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​លើ​ការ​ចំណាយ​របស់​អ្នកសង្កេត​ការណ៍​ម្នាក់ៗ នៅ​ថ្ងៃ​បោះ​ឆ្នោត​។

ខណៈ​ដែល​ចំនួន​នៃ​អ្នក​សង្កេត​ការណ៍​មក​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង អន្តរជាតិ ព្រម​ទាំង​តំណាង​មក​ពី​គណបក្ស​នយោបាយ កើន​ឡើង​នេះ ​ត្រូវ​បាន លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បញ្ជាក់​ថា នឹង​ធ្វើ​ឲ្យ​ដំណើការ​បោះឆ្នោត កាន់​តែ​ប្រសើរ​ឡើង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត នៅ​ក្នុង​ដំណើការ​បោះ​ឆ្នោត។

លោក ហង្ស ពុទ្ធា ថា គ.ជ.ប បើក​ចំហរ​រាល់​ស្ថាប័ន​នានា ដែល​មាន​បំណង​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។ សូម​ជម្រាប​ជូន​ថា​សម្រាប់អ្នក​សង្កេតការណ៍​ជាតិ​គ.ជ.ប ទទួល​ចុះ​ឈ្មោះ​ចា​ប់​ពីថ្ងៃទី១៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែឧសភា។ ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចាប់​ផ្ដើម​ទទួល​ចាប់​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៣០ ​ឧសភា​៕


គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត​ជ្រើសរើស​លោក Tom Perez ជា​ប្រធាន​ថ្មី

អតីត​រដ្ឋមន្រ្តី​ក្រសួងការងារលោក Tom Perez ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ថ្មី​របស់​គណកម្មាធិការ​ជាតិប្រជាធិបតេយ្យថ្លែង​នៅ​ក្នុង​ កិច្ចប្រជុំ​របស់ DNC រដូវរងានៅ​រដ្ឋ Atlanta កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៧។


គណៈកម្មាធិការ​ជាតិប្រជាធិបតេយ្យបាន​បោះឆ្នោត​ជ្រើសរើស​លោក Tom Perez ជា​ប្រធាន​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​លើ​លោក Keith Ellison តំណាងរាស្ត្រ​រដ្ឋ Minnesota ជាមួយ​នឹង​សំឡេង​ឆ្នោត​គាំទ្រ​ ២៣៥​ទល់​នឹង​២០០។ បន្តិច​ក្រោយ​មក ដោយ​យោង​តាម​សំណើ​របស់​លោក Perez លោក Ellison ត្រូវ​បាន​អនុម័ត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​របស់​លោក។ ​
លោក Perez ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ដែល​គាំទ្រ​លោកស្រី Hillary Clinton និង​អតីត​ប្រធានាធិបតី លោក Barack Obama បាន​អះអាង​ថា គណបក្ស​នេះ​ត្រូវ​ផ្តោត​ទៅ​លើ​ការចូល​ទៅ​ដល់​អ្នក​បោះឆ្នោត​និង​សមរភូមិ​នៃ​ការទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ។ ​
សម្ព័ន្ធមិត្ត​របស់​លោក Ellison ដែល​គាំទ្រ​ លោក Bernie Sanders អ្នកធ្វើ​កំណែ​ទម្រង់ ពណ៌នា​លោក ថា​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​អាច​ផ្សះផ្សា​ការ​បែកបាក់​នៅ​ក្នុង​គណបក្ស​នេះ​បាន។
ជ័យជម្នះ​របស់​លោក Perez បាន​កើតឡើង​ ក្រោយ​ពី​បេក្ខជន​ផ្សេង​ទៀត​បាន​បោះបង់​ចោល​ការប្រកួតប្រជែង​នេះ។ ក្នុង​នោះ​ក៏​រួម​មាន​លោក Pete Buttigieg អភិបាល​ក្រុង South Bend ក្នុង​រដ្ឋ Indiana លោកស្រី Sally Boynton Brown ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ Idaho លោកស្រី Jehmu Greene អ្នកវិភាគ​តាម​ទូរទស្សន៍ លោក Sam Ronan អតីត​បុគ្គលិក Air Force និង​លោក​មេធាវី Peter Peckarsky ផង​ដែរ៕

ទាហាន​អ៊ីរ៉ាក់​ប្រឈម​នឹង​ការប្រយុទ្ធ​ស្វិតស្វាញ ខណៈ​ដែល​ការប្រយុទ្ធ​នៅ​ទីក្រុង​Mosul ចេះ​តែ​រំកិល​ទៅ​មុខ​

កងកម្លាំង​ពិសេស​របស់​អ៊ីរ៉ាក់​កំពុង​ត្រៀម​ខ្លួន​នៅ​ភាគខាងលិច​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់កាល​ពី​ថ្ងៃទី២៤ កុម្ភៈ ២០១៧។


មន្ត្រី​យោធា​អ៊ីរ៉ាក់​និយាយ​ថា កងកម្លាំង​ដែល​គាំទ្រ​អាមេរិក​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រយុទ្ធ​ស្វិតស្វាញ​ជាងមុន ខណៈ​ដែល​ទាហាន​បាន​វាយ​សម្រុកកាន់​តែ​ជ្រៅ​ទៅ​ដល់​ប៉ែក​ខាង​លិច​ពាក់​កណ្តាល​ទីក្រុង Mosul។ ទីក្រុង Mosul គឺ​ជា​ជម្រក​ចុង​ក្រោយ​បង្អស់​របស់​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​
លោក​វរសេនីយទោ Abdulamir al-Mohammadawi បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ការដណ្តើម​យក​បាន​អាកាសយានដ្ឋាន​នៅ Mosul កាល​ពី​លើក​មុន​បាន​នាំ​ឲ្យ​មានការ​វាយ​សម្រុក​ទៅ​ប៉ែក​ខាង​ជើង​ឆ្ពោះ​ទៅ​កណ្តាល​ទីក្រុង ដែល​នៅ​ទីនោះ​ពួកគេ​មាន​ផែនការ​នឹង​ដណ្តើម​យក​ស្ថានកុងស៊ុល​ទួកគី​និង​អគារ​រដ្ឋាភិបាល​មក​វិញ។ ​
លោក​បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​កាន់​តែ​ខ្លាំង ខណៈ​ដែល​ពួកគេ​វាយ​សម្រុក​កាន់​តែ​ជ្រៅ​ចូល​ទៅ​ទីក្រុង​ដែល​ក្រុម​រដ្ឋ​ឥស្លាម​កាន់កាប់។
លោក al-Mohammadawi បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា «ក្រុមរដ្ឋឥស្លាម​កំពុង​តែ​ប្រើប្រាស់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ធ្វើ​ជា​របាំង​សម្រាប់​ការពារ​ខ្លួន»។
ក្រុម​រដ្ឋឥស្លាម​ក៏​បាន​ចាប់​ផ្តើម​បង្កាត់​ភ្លើង​នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​លាក់​ជំហរ​របស់​ខ្លួន និង​ក្រាល​ក្រណាត់​នៅ​លើ​ផ្លូវ​ចង្អៀត​នានា​ក្នុង​ទីក្រុង មូស៊ុល ដើម្បី​ការពារ​ខ្លួន​ពី​ការឈ្លប​យក​ការណ៍​លើ​អាកាស​ផង​ដែរ។ ​
ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ាក់ Kurd បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​មក​ថា អ្នកឆ្លើយឆ្លង​សារព័ត៌មាន​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​យក​ព័ត៌មាន​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង Mosul៕

ប៉ូលិស​អាល្លឺម៉ង់​បាញ់​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស ក្រោយ​ពី​ការវាយប្រហារ​ដោយ​បើក​រថយន្ត​បំបុក

រថយន្ត​នៅ​ខាង​មុខ​ហាង​ យាម​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Heidelberg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ២៥ កុម្ភៈ ២០១៧។ បុរស​ម្នាក់​បាន​បើក​រថយន្ត​កណ្តាល​ទីក្រុង​ ហើយ​វាយ​ប្រហារ​ប្រជាជន​ហើយ​រត់​គេច​បន្ទាប់​មក​ត្រូវ​បាន​បាញ់​​។


ប៉ូលិស​នៅ​ក្នុង​ទីក្រុង Heidelberg ប្រទេស​អាល្លឺម៉ង់​បាន​បាញ់​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​បាន​បើក​រថយន្ត​មួយ​គ្រឿង​ទៅ​បុក​មនុស្ស​៣​នាក់។
បុរស​ម្នាក់​នោះ​បាន​បើក​រថយន្ត​សំដៅ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ដែល​កំពុង​តែ​ឈរ​នៅ​កន្លែង​ថ្មើរ​ជើង។ ការប្រឈម​មុខ​គ្នា​ដ៏​តូច​មួយ​បាន​កើតឡើង មុន​ពេល​ដែល​ប៉ូលិស​បាញ់​បុរស​ម្នាក់​នោះ។ គេ​ជឿ​ថា បុរស​ម្នាក់​នោះ​មាន​កាំបិត​មួយ​ជាប់​ជាមួយ​ផង​ដែរ។ ​
ប៉ូលិស​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​អំពី​មូលហេតុ​ដែល​បុរស​នោះ​ធ្វើ​ដូច្នេះ ប៉ុន្តែ​និយាយ​ថា ពួកគេ​មិន​សង្ស័យ​ថា ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ។
ប៉ូលិស​ថ្លែង​ថា បុរស​ម្នាក់​នោះ​ទំនង​ជា​ប្រព្រឹត្ត​អំពើ​នេះ​តែ​ម្នាក់​ឯង​ទេ ហើយ​ប៉ូលិស​បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ទៅ​លើ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដែល​ថា បុរស​ម្នាក់​នោះ​មាន​បញ្ហា​ផ្លូវចិត្ត​នោះ​ទេ។
ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​ដែល​ភេរវករ​ម្នាក់​បាន​បើក​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​សំដៅ​ចូល​ទៅ​បុក​ហ្វូង​មនុស្ស​នៅ​ក្នុង​ផ្សារ​លក់​គ្រឿង​ឧបករណ៍​តុបតែង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​មួយ​នៅ​ក្នុង​ទីក្រុង ប៊ែរឡាំង ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​បាត់បង់​ជីវិត​និង​របួស​៥០​នាក់​ផ្សេង​ទៀត៕

ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​នឹង​បើក​កិច្ចប្រជុំ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម

រូបភាពឯកសារ៖ រដ្ឋមន្រ្តីការបរទេស​អាហ្វហ្គានីស្ថាន​លោក Salahuddin Rabbani (ស្តាំ) និយាយ​ជាមួយ​ទីប្រឹក្សាសន្តីសុខ​ជាតិ​ប៉ាគីស្ថានលោក Sartaj Aziz (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​នៅ​ Islamabad ប្រទេស​ប៉ាគីស្ថានកា​ល​ពី ថ្ងៃទី​១៣ សីហា ២០១៥ នៅ​ប្រទេស​ប៉ាគីស្ថាន។


ប្រទេស​ប៉ាគីស្ថាន​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​ចូល​រួម​នឹង​ការចរចា​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​លើ​យន្តការ​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​កង្វល់​ទៅ​លើ​បញ្ហា​ភេរវកម្ម​ឆ្លង​ព្រំដែន ហើយ​ភាគី​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ទៅ​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​នេះ។
លោក Sartaj Aziz ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ​ការបរទេស បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង Islamabad ថា លោក​នឹង​ពិភាក្សា​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​នេះ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​លោក Salahuddin Rabbani រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នៅ​ក្នុង​ទីក្រុង Islamabad នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​
លោក​បាននិយាយ​ថា លោក Rabbani បាន​បញ្ជាក់​ថា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​១០ ឬ​ហៅ​ថា ECO ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​អាហ្វហ្គានីស្ថាន​ដទៃទៀត។
លោក Aziz បាន​ថ្លែង​បន្ត​ថា ភាគី​ទាំង​២​យល់​ឃើញ​ថា អំពើ​ភេរវកម្ម​គឺ​ជា​សត្រូវ​រួម ហើយ​បាន​ព្រមព្រៀង​គ្នា​ថា ពិត​ជា​មាន​តម្រូវការ​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា។
ទំនាក់ទំនង​ទ្វេភាគី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង Islamabad និង​រដ្ឋាភិបាលក្រុង Kabul បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​បាន​ផ្តល់​ទីជម្រក​ដល់​ក្រុម​សកម្មប្រយុទ្ធ​ដែល​ប្រឆាំង​នឹង​រដ្ឋ​និង​ឧបត្ថម្ភ​ដល់​ការវាយប្រហារ​ភេរវកម្ម​ទៅ​លើ​ទឹកដី​របស់​ពួកគេ​រៀង​ខ្លួន៕

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​រាយការណ៍​ថា ឃ្លាត​ឆ្ងាយ​ពី​ទស្សនៈ​របស់​រដ្ឋបាល​លោក Trump ចំពោះ​សាសនា​ឥស្លាម

ប្រធានាធិបតី​សហរដ្ឋអាមេរិកស្តាប់​លោក​វរសេនីយទោ​ Lt. Gen. H.R. McMaster ដែល​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​ថ្មីនិយាយ​នៅ​ក្នុង​វិមាន Mar-a-Lago របស់​លោក​ Trump នៅ​ទីក្រុង Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី២០ កុម្ភៈ ២០១៧។


ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រាប់​ដល់​បុគ្គលិក​របស់​ខ្លួន​ថា អ្នក​កាន់​សាសនា​ឥស្លាម​ដែល​បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​គឺ​ជា​អ្នក​បំផ្លាញ​សាសនា​ឥស្លាម។ នេះ​គឺ​ជា​ជំហរ​មនោគមវិជ្ជា​មួយ​ដែល​ខុស​ឆ្ងាយ​ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ដទៃទៀត​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump។ ​
លោក​ឧត្ដមសេនីយ៍ឯកH.R. McMaster បាន​ថ្លែង​ប្រាប់​ដល់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថា ការប្រើប្រាស់​ពាក្យ​«ភេរវកម្ម​ជ្រុល​និយម​ឥស្លាម» គឺ​ជា​ពាក្យ​ដែល​ខូចប្រយោជន៍ ដោយសារ​តែ​សកម្មភាព​ភេរវកម្ម​គឺ ​«មិនមែន​ជា​សាសនា​ឥស្លាម​នោះ​ទេ»។ នេះ​បើ​យោង​តាម​កាសែត the New York Times។
សុន្ទរកថា​របស់​លោក McMaster ត្រូវ​បាន​រាយការណ៍​ថា បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កិច្ចប្រជុំ​បុគ្គលិក​ទាំងអស់​លើក​ដំបូង​របស់​លោក។ នេះ​បើ​យោង​តាម​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។​
អត្ថាធិប្បាយ​របស់​លោក​ខុស​ពី​ភាសា​ដែល​លោក​ប្រធានាធិបតី​និង​លោក Michael Flynn​ ដែលអ្នក​កាន់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មុន​លោក បាន​លើកឡើង​ជា​រឿយៗ។ លោក Michael Flynn បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​មន្ត្រី​ការទូត​រុស្ស៊ី៕

អភិបាល​រដ្ឋ​ប្រចាំ​សហរដ្ឋ​អាមេរិក​ ពិភាក្សា​បញ្ហា​កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​និង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ការ​ប្រជុំ​ប្រចាំឆ្នាំ

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump លើក​មេដៃ​ខណ​ដែល​លោក​មកថ្លែង​នៅ​ក្នុងសន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​កាល​ពី​ថ្ងៃទិ​២៤ កុម្ភៈ​ ២០១៧ទីក្រុង Oxon Hill រដ្ឋ Maryland។


គម្រោង​មួយ​លាន​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ជួស​ជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បែក​បាក់​របស់​សហរដ្ឋ​អាមេរិក គឺជា​ប្រធាន​បទ សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​អភិបាល​រដ្ឋ​ទូទាំង​ប្រទេស​ចំនួន​បី​ថ្ងៃ នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន។
កំណែ​ទម្រង់​វិស័យ​សុខាភិបាល អប់រំ ភាព​អត់​ឃ្លាន​របស់​កុមារ និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ជា​គោលនយោបាយ​សំខាន់​ ដែល​នឹង​ត្រូវ​បាន​គេ​ពិភាក្សា​ផង​ដែរ នៅ​ក្នុង​ការ​ប្រជុំ​របស់​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ ​រដូវ​រងា​ប្រចាំ​ឆ្នាំ​របស់​គណៈ​អភិបាល​រដ្ឋ​ មកពី​គណបក្ស​ទាំង​ពីរ នេះ​បើ​យោង​តាម​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ។​
កាល​ពី​ថ្ងៃ​សុក្រ អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា លោក Jerry Brown បាន​ប្រកាស​ពី​គម្រោង ៤៣៧ លាន​ដុល្លារ សម្រាប់​គ្រប់គ្រង​ទឹកជំនន់ និង​ឆ្លើយតប​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាក់​ទំនប់ ដែល​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ប្រមាណ ២០ម៉ឺន​នាក់៕

ម៉ាឡេស៊ី​ព្រមាន​ចាប់​ខ្លួន​មន្ត្រី​កាទូត​កូរ៉េ​ខាងជើង​មួយ​រូប​បើ​មិន​សហការ​

លោក​ប្រធាន​ប៉ូលិស​ម៉ាឡេស៊ី Khalid Abu Bakar (កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ឃាតករ​សម្លាប់​លោក​​​ Kim Jong Nam បងប្រុស​ចុង​របស់​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​នៅ ទីស្នាក់ការកណ្តាល​ប៉ូលិស​ ក្នុង​ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៧។


ម៉ាឡេស៊ីនៅ​ថ្ងៃនេះបាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​ចេញ​ដីកាចាប់​ខ្លួន​មន្ត្រីការទូត​កូរ៉េខាង​ជើង​មួយ​រូប ប្រសិន​បើ​មន្ត្រី​រូប​នោះ​បដិសេធ​មិន​សហការ​ជាមួយនឹង​ការ​ស៊ើប​អង្កេត​ទៅលើ​ការ​សម្លាប់​បងប្រុស​ម្តាយ​ផ្សេងគ្នា​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un។
ការស៊ើបអង្កេត​នេះ​បាន​បង្ក​ឲ្យ​មាន​វិវាទផ្នែកការទូត​ធ្ងន់ធ្ងរ​រវាងប្រទេស​ម៉ាឡេស៊ី​និង​កូរ៉េខាងជើង ទាក់ទិន​នឹង​ការ​សង្ស័យ​សម្លាប់​លោក Kim Jong Nam កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ នៅឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុងគូឡាឡាំពួ Kuala Lumpur។ ការ​លើកឡើង​កាលពី​ថ្ងៃសុក្រ​របស់​ប៉ូលិស​ម៉ាឡេស៊ី​ដែល​ថា សារធាតុគីមី VX ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្លាប់​លោក Kim នោះ បាន​បង្ក​ឲ្យ​មាន​វិវាទ​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ។
ក្រុមអ្នក​ជំនាញ​បាន​ថ្លែង​ថា សារធាតុគីមី VX ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ស្ទើរ​តែ​ច្បាស់​ហើយ​ថា​ត្រូវ​បាន​ផលិត​នៅ​ក្នុង​បន្ទប់ពិសោធន៍​អាវុធ​របស់​រដ្ឋ​ជឿនលឿន​មួយ ហើយ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់អន្តរជាតិ។ ប៉ុន្តែ​ប្រទេ​ស​កូរ៉េខាងជើង​មិន​ដែល​បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​នោះ​ទេ ហើយ​បាន​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍​ដើម្បី​ផលិត​កម្មវិធី​អាវុធ​គីមីនោះ៕

ក្រុម​បាតុករ​ហ្វីលីពីន​ប្រារព្ធ​ខួប​បដិវត្តន៍​ដើម្បី​ថ្កោលទោស​ការ​សម្លាប់​មនុស្ស


នេះ​ជារូបភាព​ផ្តល់​ដោយ​ជាងថតរូប​របស់​ប្រធានាធិបតី​នៅ Malacanang Palace លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ថ្លែង​ទៅកាន់​ក្រុម​ប៉ូលិស​នៅ​រដ្ឋធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃទី ០៩ កុម្ភៈ ២០១៧

ក្រុម​ឆ្វេង​និយម​និង​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រាប់​រយ​នាក់​បាន​ប្រារព្ធ​គម្រប់​ខួប​នៃការ​ធ្វើ​បដិវត្តន៍​ឆ្នាំ១៩៨៦ ដែលបាន​ទម្លាក់មេដឹកនាំផ្តាច់ការ​របស់​ហ្វីលីពីន​លោក Ferdinand Marcos ចេញពី​តំណែង ដើម្បី​ព្រមាន​ដល់ទំនោរ​ទៅ​ខាង​កុម្មុយនីស្ត​ផ្តាច់ការ​របស់មេដឹកនាំ​នាពេល​បច្ចុប្បន្ន ហើយ​ដើម្បី​ថ្កោលទោស​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ដែល​អនុញ្ញាត​ឲ្យ​បញ្ចុះ​សពរបស់​លោក Marcos នៅ​ឯ​កន្លែង​បញ្ចុះ​សព​វីរៈបុរស។
​ក្រុម​សកម្មជន​ជាងមួយពាន់​នាក់​មក​ពី​ក្រុម​ផ្សេងៗ​គ្នា​បាន​ប្រមូលផ្តុំគ្នា​នៅ​ថ្ងៃ​សៅរ៏​នេះ នៅឯ​លាន​ប្រជាធិបតេយ្យដែល​ស្ថិត​នៅ​តាម​មហាវិថី​ក្នុង​ទីក្រុង​ម៉ានីល ជាទី​ដែល​ពលរដ្ឋ​ហ្វីលីពីន​រាប់​លាន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​៣១ឆ្នាំ​មុន ដែល​ជា​ការបះបោរ​ប្រកប​ដោយ​សន្តិវិធី ដើម្បី​ទម្លាក់​លោក Marcos ចេញ​ពី​តំណែង។ ការ​ទម្លាក់​លោក Marcos ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​គឺ​ដោយ​សារ​តែ​បញ្ហា​ពុករលួយ​ដ៏ធ្ងន់ធ្ងរ​និង​ការ​បំពាន​សិទ្ធិមនុស្ស​។
ពិធី​រំឮកខួប​នៃ​ការ​ធ្វើ​បដិវត្តន៍​មាន​សភាព​តឹងរ៉ឹង បើ​ធៀប​ជាមួយ​នឹង​ឆ្នាំ​មុនៗ ហើយ​លោក​ប្រធានាធិបតី Rodrigo Duterte ដែល​អនុញ្ញាត​ឲ្យ​បញ្ចុះ​សាកសព​របស់​លោក Marcos នៅ​ទីបញ្ចុះសព​វីរៈបុរស​កាលពី​ខែ​វិច្ឆិកានោះ មិន​បាន​ចូលរួម​ក្នុង​ពិធី​នេះ​នោះ​ទេ៕


រូបភាព​ជុំវិញ​ពិភពលោក ២៤ ​កុម្ភៈ ២០១៧


រូបភាព​ជុំវិញ​ពិភពលោកថ្ងៃទី​ ២៤​ កុម្ភៈ ២០១៧ មាន​មក​ពីប្រទេស​ដូចជា អេមីរ៉ាត​អារ៉ាប់រួម ប្រេស៊ីល បារាំង ជប៉ុន អង់គ្លេស សហរដ្ឋ​អាមេរិក ឥណ្ឌា អាល្លឺម៉ង់ នេប៉ាល់ និង​ អ៊ីតាលី។
ផ្សេង​ទៀត

1
បុរស​ជន​ជាតិ​អេមីរ៉ាត​អារ៉ាប់រួម​ម្នាក់​កំពុង​ដើរ​ជាមួយ​សត្វ​អូដ្ឋ​របស់គាត់​ឆ្លង​កាត់​វាល​ខ្សាច់​ Hameem នៅ​ប្រហែល​១៧០​គីឡូម៉ែត្រភាគ​ខាង​លិច​ឈូង​សមុទ្រ នៃ​ទីក្រុងអាប៊ុយ​ដាប៊ី។ 
បុរស​ម្នាក់​ស្លៀកពាក់តែង​ខ្លួន​ជា ​Uncle Sam ដើរ​នៅ​ឯ​សន្និសីទស្តី​ពី​សកម្មភាព​នយោបាយ​នៃក្រុម​អ្នក​អភិរក្ស​និយម​ CPAC នៅកំពង់​ផែ​ជាតិ រដ្ឋ​ Maryland។ 
2
បុរស​ម្នាក់​ស្លៀកពាក់តែង​ខ្លួន​ជា ​Uncle Sam ដើរ​នៅ​ឯ​សន្និសីទស្តី​ពី​សកម្មភាព​នយោបាយ​នៃក្រុម​អ្នក​អភិរក្ស​និយម​ CPAC នៅកំពង់​ផែ​ជាតិ រដ្ឋ​ Maryland។ 
ក្មេងស្រីម្នាក់កំពុងដើរនៅពេលមានព្យុះធូលីនៅមាត់​ទន្លេ Ganges ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។
3
ក្មេងស្រីម្នាក់កំពុងដើរនៅពេលមានព្យុះធូលីនៅមាត់​ទន្លេ Ganges ក្នុង​ទីក្រុង​ Allahabad ប្រទេស​ឥណ្ឌា។
កម្មករកំពុងលើករូបចម្លាក់រង្វាន់អូស្ការឡើង​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម ខណៈ​ពេល​ដែល​ការ​រៀបចំ​តុប​តែង​កំពុង​បន្ត​ សម្រាប់​ការ​ផ្តល់​ពាន​រង្វាន់​លើក​ទី​៨៩ នៅ​ហូលីវូដ ទីក្រុង Los Angeles រដ្ឋ​ California។
4
កម្មករកំពុងលើករូបចម្លាក់រង្វាន់អូស្ការឡើង​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម ខណៈ​ពេល​ដែល​ការ​រៀបចំ​តុប​តែង​កំពុង​បន្ត​ សម្រាប់​ការ​ផ្តល់​ពាន​រង្វាន់​លើក​ទី​៨៩ នៅ​ហូលីវូដ ទីក្រុង Los Angeles រដ្ឋ​ California។
អ្នកកាន់សាសនាហិណ្ឌូ កំពុង​ហាល​សម្លៀកបំពាក់​បន្ទាប់​ពី​បាន​ចុះ​មុជ​ទឹក​នៅ Sangam ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ទន្លេ Ganges​​ ទន្លេ Yamuna និង​ទន្លេ Saraswati តាម​រឿង​ព្រេង ក្នុង​អំឡុង​នៃ​បុណ្យ​ក្នុង​សាសនា​ហិណ្ឌូឈ្មោះ​ថា Shivaratri ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​បង្ហាញ​ប្រចាំឆ្នាំ​នៃ​បុណ្យ Magh Mela ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។
5
អ្នកកាន់សាសនាហិណ្ឌូ កំពុង​ហាល​សម្លៀកបំពាក់​បន្ទាប់​ពី​បាន​ចុះ​មុជ​ទឹក​នៅ Sangam ដែល​ជា​ចំណុច​ប្រសព្វ​នៃ​ទន្លេ Ganges​​ ទន្លេ Yamuna និង​ទន្លេ Saraswati តាម​រឿង​ព្រេង ក្នុង​អំឡុង​នៃ​បុណ្យ​ក្នុង​សាសនា​ហិណ្ឌូឈ្មោះ​ថា Shivaratri ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​បង្ហាញ​ប្រចាំឆ្នាំ​នៃ​បុណ្យ Magh Mela ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។
ខ្លាឃ្មុំ​តំបន់​ប៉ូល Giovanna (នៅក្រៅ​កាមេរ៉ា) ជាមួយ​កូន​របស់​វា​ដែល​មាន​អាយុ​១៤​សប្តាហ៍​ កំពុង​ចេញ​រក​ចំណី​នៅ​ខាង​ក្រៅ​នៅ​ក្នុង​សួន Hellabrunn ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។
6
ខ្លាឃ្មុំ​តំបន់​ប៉ូល Giovanna (នៅក្រៅ​កាមេរ៉ា) ជាមួយ​កូន​របស់​វា​ដែល​មាន​អាយុ​១៤​សប្តាហ៍​ កំពុង​ចេញ​រក​ចំណី​នៅ​ខាង​ក្រៅ​នៅ​ក្នុង​សួន Hellabrunn ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។
អ្នកស្រី Sonia Guajajara (ឆ្វេង) អ្នកសម្របសម្រួលនៃ​ការ​បញ្ចេញ​សូរ​សំឡេង​សម្រាប់​ជន​ជាតិ​​ដើម​ភាគតិច​ប្រេស៊ីល​ និង​មេដឹក​នាំ​ជន​ជាតិ​ដើម​ភាគតិច​ផ្សេង​ទៀត​ កំពុង​ចូល​រួម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​សាលា Imperatriz Leopoldinense ក្រោម​ប្រធាន​បទ​ផ្តោត​ទៅ​លើ​ជន​ជាតិ​នៅ​តំបន់​អាម៉ាសូន មុន​ពេល​មក​ដល់នៃ​បុណ្យ​ខានីវ៉ាល​ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។
7
អ្នកស្រី Sonia Guajajara (ឆ្វេង) អ្នកសម្របសម្រួលនៃ​ការ​បញ្ចេញ​សូរ​សំឡេង​សម្រាប់​ជន​ជាតិ​​ដើម​ភាគតិច​ប្រេស៊ីល​ និង​មេដឹក​នាំ​ជន​ជាតិ​ដើម​ភាគតិច​ផ្សេង​ទៀត​ កំពុង​ចូល​រួម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​សាលា Imperatriz Leopoldinense ក្រោម​ប្រធាន​បទ​ផ្តោត​ទៅ​លើ​ជន​ជាតិ​នៅ​តំបន់​អាម៉ាសូន មុន​ពេល​មក​ដល់នៃ​បុណ្យ​ខានីវ៉ាល​ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។
អ្នក​ចូល​រួម​ស្លៀក​ពាក់​សម្លៀក​បំពាក់​សម្រាប់​សម្ដែង​​ ចូល​រួម​ការ​តាំង​ពិព័រណ៍​ជប៉ុន​នៅ​ទីក្រុង​ Marseille ប្រទេស​បារាំង។
8
អ្នក​ចូល​រួម​ស្លៀក​ពាក់​សម្លៀក​បំពាក់​សម្រាប់​សម្ដែង​​ ចូល​រួម​ការ​តាំង​ពិព័រណ៍​ជប៉ុន​នៅ​ទីក្រុង​ Marseille ប្រទេស​បារាំង។
គោញី​មួយ​ក្បាល​ត្រូវ​បាន​គេ​ថត​រូប​នៅ​មុន​ពេល​មក​ដល់​នៃ​ការ​បង្ហាញ​កសិកម្ម​អន្តរជាតិ​នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង។
9
គោញី​មួយ​ក្បាល​ត្រូវ​បាន​គេ​ថត​រូប​នៅ​មុន​ពេល​មក​ដល់​នៃ​ការ​បង្ហាញ​កសិកម្ម​អន្តរជាតិ​នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង។
ឡានម៉ាក Jeep កំពុង​បើក​ចេញឆ្ងាយ​ពីចម្ការ​មួយ​នៅ​ទីក្រុង Blair រដ្ឋ Nebraska សហរដ្ឋ​អាមេរិក។
10
ឡានម៉ាក Jeep កំពុង​បើក​ចេញឆ្ងាយ​ពីចម្ការ​មួយ​នៅ​ទីក្រុង Blair រដ្ឋ Nebraska សហរដ្ឋ​អាមេរិក។
ម៉ូតូ​ម៉ាក Harley-Davidson ត្រូវ​បានដាក់​តម្រៀប​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​មួយ​នៅ​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។
11
ម៉ូតូ​ម៉ាក Harley-Davidson ត្រូវ​បានដាក់​តម្រៀប​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​មួយ​នៅ​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។
បុរសកាន់​សាសនា​ហិណ្ឌូ​ម្នាក់​ ជក់​កញ្ឆា​នៅ​ក្នុង​ទីធ្លា​នៃប្រាសាទ​ Pashupatinath ក្នុង​ពិធី​​បុណ្យ​ Shivaratri  នៅ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។
12
បុរសកាន់​សាសនា​ហិណ្ឌូ​ម្នាក់​ ជក់​កញ្ឆា​នៅ​ក្នុង​ទីធ្លា​នៃប្រាសាទ​ Pashupatinath ក្នុង​ពិធី​​បុណ្យ​ Shivaratri  នៅ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។
កីឡាករជប៉ុន Naoki Nakamura លោត​ឡើង​ទៅ​ក្នុង​លំហរ​នៅ​ក្នុង​ពេល​លោក​ប្រកួត​ជុំ​ទី២​ ក្នុង​ការ​ប្រកួត​កីឡា​លោត​ស្គី​ផ្នែក​បុរសនៅ​ក្នុង​ក្របខណ្ឌ​កីឡា​ទ្វីប​អាស៊ី​រដូវ​រងា​នៅ​ទីក្រុង Sapporo ប្រទេស​ជប៉ុន។
13
កីឡាករជប៉ុន Naoki Nakamura លោត​ឡើង​ទៅ​ក្នុង​លំហរ​នៅ​ក្នុង​ពេល​លោក​ប្រកួត​ជុំ​ទី២​ ក្នុង​ការ​ប្រកួត​កីឡា​លោត​ស្គី​ផ្នែក​បុរសនៅ​ក្នុង​ក្របខណ្ឌ​កីឡា​ទ្វីប​អាស៊ី​រដូវ​រងា​នៅ​ទីក្រុង Sapporo ប្រទេស​ជប៉ុន។
តារាបង្ហាញម៉ូត​ស្លៀក​សម្លៀក​បំពាក់​ច្នៃ​ប្រឌិត​​សម្រាប់​ការ​បង្ហាញម៉ូត Emporio Armani ​រដូវ​រងា​ឆ្នាំ​២០១៧ - ២០១៨ ផ្នែក​ស្ត្រី ដេល​ការ​បង្ហាញ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី។
14
តារាបង្ហាញម៉ូត​ស្លៀក​សម្លៀក​បំពាក់​ច្នៃ​ប្រឌិត​​សម្រាប់​ការ​បង្ហាញម៉ូត Emporio Armani ​រដូវ​រងា​ឆ្នាំ​២០១៧ - ២០១៨ ផ្នែក​ស្ត្រី ដេល​ការ​បង្ហាញ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ហាញ​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី។
ស្ត្រី២នាក់កំពុងជិះសេះ​នៅ​លើ​ផ្លូវ​តូច​មួយ​នៅ​ចន្លោះ​ដី​ទំនេរ​និង​ទីវាល​ នៅ​ពេល​ថ្ងៃ​លិច​នៅ​ទីក្រុង Oberursel ប្រទេស​អាល្លឺម៉ង់។
15
ស្ត្រី២នាក់កំពុងជិះសេះ​នៅ​លើ​ផ្លូវ​តូច​មួយ​នៅ​ចន្លោះ​ដី​ទំនេរ​និង​ទីវាល​ នៅ​ពេល​ថ្ងៃ​លិច​នៅ​ទីក្រុង Oberursel ប្រទេស​អាល្លឺម៉ង់។
បុគ្គលិក​ស្ត្រី​ម្នាក់​កំពុង​រៀបចំ​សាឡុង​មួយ​ដែល​គេ​ហៅ​ថា សាឡុង Mae West Lips ផលិត​ឡើង​ដោយលោក Salvador Dali និង​លោក Edward James នៅ​ពី​មុខ​ផ្ទាំង​គំនូរ​របស់​លោក Salvador Dali ដែល​មាន​ឈ្មោះ​ថា L'oiel fleuri, decor pour le ballet Trist នៅ​​ឯ​អាគារ​លក់​ដេញ​ថ្លៃ​ក្នុង​ទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស។
16
បុគ្គលិក​ស្ត្រី​ម្នាក់​កំពុង​រៀបចំ​សាឡុង​មួយ​ដែល​គេ​ហៅ​ថា សាឡុង Mae West Lips ផលិត​ឡើង​ដោយលោក Salvador Dali និង​លោក Edward James នៅ​ពី​មុខ​ផ្ទាំង​គំនូរ​របស់​លោក Salvador Dali ដែល​មាន​ឈ្មោះ​ថា L'oiel fleuri, decor pour le ballet Trist នៅ​​ឯ​អាគារ​លក់​ដេញ​ថ្លៃ​ក្នុង​ទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស។

សង្គម​ស៊ីវិល​ចាប់​ផ្ដើម​កម្មវិធី “បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត” ដើម្បី​ឃ្លាំមើល​ការ​បោះ​ឆ្នោត

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​​១៣ ខែ​​កញ្ញា ឆ្នាំ​២០១៦។ Photo: RFA


ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ប្រកាស​ចាប់​ផ្ដើម​ដំណើរការ​កម្មវិធី​មួយ​ឈ្មោះ​ថា “បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧” ដោយ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៧។ បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត បង្កើត​ឡើង​ដើម្បី​ឃ្លាំមើល ឬ​សង្កេតការណ៍​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។
កម្មវិធី​ឈ្មោះ “បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត” ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បង្កើត​ឡើង​នេះ ដើម្បី​រួម​ចំណែក​ក្នុង​ការ​សង្កេតការណ៍ ឃ្លាំមើល និង​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត។ កម្មវិធី​នេះ​មាន​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​ប្រមាណ​ជាង ២​ម៉ឺន​ការិយាល័យ។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី ឱ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា កម្មវិធី​នេះ​គឺ​ត្រូវ​ការ​មនុស្ស​ប្រមាណ ២​ម៉ឺន​នាក់ ដើម្បី​ធ្វើ​សង្កេតការណ៍​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​អស់។ លោក​ថា អ្នក​សង្កេតការណ៍​នឹង​បញ្ជូន​លទ្ធផល​ឆ្នោត​មក​កាន់ “បន្ទប់​ស្ថានការណ៍​បោះឆ្នោត” ដើម្បី​ផ្សាយ​លទ្ធផល​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
លោក សំ គន្ធាមី៖ «នៅ​ពេល​ដែល​យើង​ទទួល​បាន​ទិន្នន័យ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​ទាំង​អស់​ដែល​អ្នក​សង្កេតការណ៍​បាន​បញ្ជូន​មក ទី​មួយ​យើង​នឹង​ផ្សាយ​ព័ត៌មាន​លទ្ធផល​នៃ​ការ​បោះឆ្នោត ប៉ុន្មាន​ក្រោយ​ដែល​អាច​ធ្វើ​ទៅ​បាន។ រៀបចំ​បញ្ចេញ​របាយការណ៍​បឋម​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នីមួយៗ​ហ្នឹង។ បោះ​ឆ្នោត​ឃុំ យើង​នឹង​ចេញ​របាយការណ៍​ក្នុង​យប់​ហ្នឹង​តែម្ដង»
នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិក លោក សំ គន្ធាមី បន្ថែម​ថា ក្រុម​ការងារ​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត បាន​ធ្វើ​សំណើ​ទៅ​សហភាព​អឺរ៉ុប រួច​ហើយ ដើម្បី​ស្នើ​សុំ​ជំនួយ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​លើ​ការ​ចំណាយ​របស់​អ្នក​សង្កេតការណ៍​ម្នាក់ៗ។ លោក​ថា សហភាព​អឺរ៉ុប បាន​សន្យា​ផ្ទាល់​មាត់​ថា នឹង​ផ្ដល់​ជំនួយ​សម្រាប់​អ្នក​សង្កេតការណ៍​ចំនួន ១​ម៉ឺន ២​ពាន់​នាក់។
លោក សំ គន្ធាមី បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​ការងារ​របស់​លោក​នឹង​ស្វះស្វែង​រក​ថវិកា​បន្ថែម​ទៀត​តាម​រយៈ​មូលនិធិ សម្រាប់​ផ្ដល់​ឱ្យ​អ្នក​សង្កេតការណ៍​ដែល​នៅ​សល់​ប្រមាណ ១​ម៉ឺន ៣​ពាន់​នាក់​ទៀត ហើយ​ក្នុង​ម្នាក់ៗ ត្រូវ​ចំណាយ​ប្រមាណ ២២​ដុល្លារ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​បន្ទប់​ស្ថានការណ៍​ស្ដីពី​ការ​បោះឆ្នោត​នេះ​ថា “សាក្សី​លទ្ធផល​បោះ​ឆ្នោត”។
កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​និចហ្វិក លោក សំ គន្ធាមី ថ្លែង​ថា ក្រុម​របស់​លោក​បាន​បង្កើត​កម្មវិធី​បែប​នេះ​ដែរ កាល​ពី​បោះឆ្នោត​អាណត្តិ​មុន។ លោក​ថា កាល​ណោះ​អ្នក​សង្កេតការណ៍​មាន​ចំនួន​ប្រមាណ ៥០ ទៅ ៦០​ភាគរយ​ប៉ុណ្ណោះ នៃ​ចំនួន​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ទិន្នន័យ​នៃ​ភាព​មិន​ប្រក្រតី​ក្នុង​ការិយាល័យ​បោះឆ្នោត​នៅ​មាន​ភាព​ខ្វះ​ចន្លោះ។
ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​ថា គ.ជ.ប បើក​ទូលាយ​ចំពោះ​ការ​សង្កេតការណ៍​ទាំង​ឡាយ​ណា​ដែល​ជួយ​ឱ្យ​ការ​បោះឆ្នោត​កាន់​តែ​ប្រសើរ​ឡើង។ តែ​លោក​ស្នើ​ថា រាល់​អ្នក​សង្កេតការណ៍​ត្រូវ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ឱ្យ​បាន​ត្រឹមត្រូវ៖ «ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​ពី​អ្នក​សង្កេតការណ៍ ពិត​ជា​ផ្ដល់​សារសំខាន់​ដល់​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ ដែល​លទ្ធផល​ចុង​ក្រោយ​អាច​ទទួល​បាន​ដោយ​គណបក្ស​នយោបាយ។ គ្រាន់​តែ​ថា គ.ជ.ប ស្នើ​សុំ​ឱ្យ​មាន​ការ​បណ្ដុះបណ្ដាល​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​ចេះ​ច្បាប់ បទបញ្ជា និង​នីតិវិធី​ដើម្បី​ចៀសវាង ការ​អនុវត្ត​ទៅ​ផ្ទុយ​ទស្សនៈ​គ្នា ខាត​ពេល​វេលា​ក្នុង​ការ​ដោះស្រាយ​បញ្ហា»
​អ្នកនាំពាក្យ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប នឹង​ទទួល​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា សម្រាប់​អ្នក​សង្កេតការណ៍​ជាតិ។ ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចាប់​ផ្ដើម​ទទួល​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Friday, February 24, 2017

គណបក្ស​ប្រឆាំង​កំណត់​ថ្ងៃ​ទី២ ខែ​មីនា ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើស​រើស​មេ​បក្ស

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach
  Chev

 គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​កំណត់​ថ្ងៃ​២ ខែ​មីនា ខាង​មុខ​ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​រៀបចំ​រចនា​សម្ពន្ធ​ក្បាល​ម៉ាស៊ីន​បក្ស​ជា​ថ្មី។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ថា ពិធី​នេះ​ធ្វើ​នៅ​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដែល​មាន​មន្ត្រី​សំខាន់ៗ​ទូទាំង​ប្រទេស​ចំនួន ១.០០០​នាក់​ចូល​រួម។
​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ តាម​រយៈ​ការ​ធ្វើ​សមាជ​វិសាមញ្ញ ព្រោះ​អ្នក​ចូល​រួម​ចំនួន ១.០០០​នាក់​នោះ ជា​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​ក្បាល​ម៉ាស៊ីន​បក្ស។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ឲ្យ​អាស៊ីសេរី ដឹង​ក្រោយ​កិច្ច​ប្រជុំ​ផ្ទៃក្នុង​បក្ស​ថា ត្រូវ​ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​បក្ស។ ទោះ​យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ មិន​ប្រាប់​ដឹង​ពី​រូបមន្ត​នៃ​ជ្រើសរើស​ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​នៅ​ឡើយ​ដែរ៖ «»។
បន្ថែម​ពី​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា សមាជ​វិសាមញ្ញ​នេះ មាន​គោលបំណង​ធំៗ​បី ដើម្បី​អបអរ​សាទរ​បញ្ជី​បេក្ខជន​ឈរ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ បោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុ​ប្រធាន​បក្ស និង​អនុម័ត​សារ​នយោបាយ​សម្រាប់​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ខាង​មុខ។
ចាប់​ទាំង​ពីរ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ប្រធាន អនុ​ប្រធាន​គណបក្ស សមាជិក​នៃ​សមាជិក​គណៈកម្មាធិការ​នាយក។ សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រឆាំង ៣​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​លា​ឈប់​ពី​តួនាទី​នេះ។ ចំណែក​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាលែង​ពី​តួនាទី​ប្រធាន​បក្ស​មុន​រដ្ឋ​សភា​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ល៉េះ។
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក លោក សំ គន្ធាមី យល់​ថា ការ​ធ្វើ​សមាជ​បក្ស​របស់​គណបក្ស​ប្រឆាំង​ជា​រឿង​ល្អ។ ទាក់ទង​ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស លោក​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​មាន​ប្រធាន​គណបក្ស​តែ​ម្នាក់ និង​អនុ​ប្រធាន​គណបក្ស​តែ​ម្នាក់​បាន​ហើយ៖ «»។
ការ​ប្រជុំ​របស់​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ដំណាល​គ្នា​នឹង​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ “សីហា” ដែល​ជំនាញ​ខាង​បង្ហោះ​សំឡេង​ឆ្លើយឆ្លង​រឿង​អាស្រូវ​គណបក្ស​ប្រឆាំង បាន​បង្ហោះ​សំឡេង​ដែល​គេ​សង្ស័យ​ថា ជា​ការ​សន្ទនា​របស់​លោក សម រង្ស៊ី បង្គាប់​ឲ្យ​លោក យឹម សុវណ្ណ ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចំណោម​អនុប្រធាន​ទាំង​បី​របស់​គណបក្ស​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ឆ្លើយ​តប​ការ​សន្ទនា​នេះ​ទេ និង​បង្វែរ​សំណួរ​នេះ​ទៅ​អ្នក​ទម្លាយ​សារ​ឆ្លើយឆ្លង​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក Pence៖ សេតវិមាន​របស់​លោក Trump កំពុង​តែ​ធ្វើ​ទៅ​តាម​ពាក្យ​សន្យា

លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​នៅ​សន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​និយម ​ឬ​ហៅ​កាត់​ថា CPAC នៅ National Harbor កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។


លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​អភិរក្ស​និយម​រាប់​ពាន់​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ថ្ងៃ​ទី​៣ ដែល​ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​សន្និសីទ​សកម្មភាព​នយោបាយ​អភិរក្ស​និយម ​ឬ​ហៅ​កាត់​ថា CPAC ដែល​ឆ្នាំ​ធ្វើ​ឡើង​នៅ​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ថ្លែង​នៅ​ឯ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ប្រាប់​ទៅ​ដល់​ក្រុម​អភិរក្ស​និយម​ថា សេតវិមាន​របស់​លោក Trump «កំពុង​តែ​ធ្វើ​ទៅ​តាម​ការ​សន្យា‍»។
លោក Pence គឺ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាន់​ខ្ពស់​បំផុត​ហើយ​ដែល​បាន​ថ្លែង​នៅ​ឯ​សន្និសីទ CPAC ដែល​ជា​ការ​ជួបជុំ​គ្នា​រវាង​ពួក​អភិរក្ស​និយម​ប្រចាំ​ឆ្នាំ​ដ៏​ធំ​ជាង​គេ​បំផុត។
ក្រុម​មនុស្ស​ទាំង​នោះ​បាន​មក​ដល់​សណ្ឋាគារ​នៅ​ម្តុំ National Harbor នៃ​រដ្ឋMaryland ប្រកប​ដោយ​ភាព​ក្លៀវក្លា ដោយ​នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ទាំង​សេតវិមាន​និង​សភា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ។
នៅ​ក្នុង​សុន្ទរកថា​ដែល​ប្រៀបដូច​ជា​យុទ្ធនាការ​មួយ លោក Pence បាន​ហៅ​មេ​របស់​លោក គឺ​លោក​ប្រធានធិបតី Trump ថា​ ជា​បុរស​ដែល​ប្រកប​ដោយ​ភាព​ជឿជាក់ ប្រកប​ដោយ​វិចារណញាណ និង​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន‍ ហើយ​លោក​បន្ថែម​ទៀត​ថា លោក​ Trump កំពុង​តែ​ធ្វើ​ទៅ​តាម​ពាក្យ​សន្យា​ដែល​លោក​បាន​សន្យា​ទៅ​កាន់​ពលរដ្ឋ​អាមេរិក​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត។
លោក Pence បាន​ថ្លែង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​តែ​ព្យាយាម​បង្អាក់​លោក Trump និង​ចលនា​របស់​ក្រុម​អភិរក្ស​និយម។ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា វា​គឺ​ពេល​ដែល​ត្រូវ​បង្ហាញ​ហើយ​ថា ចម្លើយ​របស់​ក្រុម​អភិរក្ស​និយម​គឺ​ជា​ចម្លើយ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​នេះ ដូច​ជា​ការ​បន្ថែម​ការងារ កាត់​បន្ថយ​ពន្ធ ការ​ពង្រឹង​ផ្នែក​យោធា និង​ការ​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។
កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​សេតវិមាន​លោក Steve Bannon បាន​ប្រាប់​ក្រុម​អភិរក្ស​និយម​ឲ្យ​រំពឹង​ទុក​ជា​មុន​នូវ​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ក្រុម​ប្រឆាំង​ដទៃ​ទៀត‍៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...