ភ្នំពេញៈ
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានអគ្គលេខាធិការរដ្ឋសភាកាលពីម្សិលមិញបានស្នើឲ្យក្រសួងមហាផ្ទៃ
ចាត់វិធានការតាមផ្លូវច្បាប់
ខណៈដែលអតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងរូបនេះ
បានសរសេរលិខិតរំលែកទុក្ខសពលោក ស៊ាន ប៉េងសែ ដោយប្រើរូបសញ្ញា (Logo)
រដ្ឋសភា និងប្រើឈ្មោះខ្លួនជាតំណាងរាស្ត្រក្នុងរដ្ឋសភា
បើទោះគណបក្សរបស់ខ្លួនត្រូវបានរំលាយក៏ដោយ។
សំណើឲ្យមានវិធានការរបស់រដ្ឋសភានេះធ្វើឡើងបន្ទាប់ពីលោក អេង
ឆៃអ៊ាង
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកណ្ដាលដែលតុលាការកំពូលសម្រេចរំលាយចោល
កាលពីខែវិច្ឆិកាឆ្នាំ ២០១៧
និងមានឈ្មោះក្នុងបញ្ជីហាមធ្វើនយោបាយរយៈពេល ៥
ឆ្នាំនោះបានផ្ញើលិខិតរំលែកទុក្ខចំពោះមរណភាពរបស់លោក ស៊ាន ប៉េងសែ
អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ
និងសិប្បកម្មក្នុងរបបសាធារណរដ្ឋខ្មែរដោយប្រើប្រាស់លិខិតដែលមានរូបសញ្ញារដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ
និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាករណីលោក
អេង ឆៃអ៊ាង
បានលួចប្រើប្រាស់រូបសញ្ញារដ្ឋសភាលើលិខិតនេះគឺជាករណីរំលោភរដ្ឋធម្មនុញ្ញច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ
បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។
លោកបន្តថា
លោកបានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់ជាធរមានហើយយើងនៅតែបន្តស៊ើបអង្កេតអ្នកដែលហ៊ានលួចបន្លំប្រើប្រាស់ឈ្មោះរដ្ឋសភាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា៖ «ខ្ញុំបានស្នើទៅក្រសួងមហាផ្ទៃរួចរាល់ហើយឲ្យចាត់វិធានការព្រោះវាជាទង្វើខុសច្បាប់»។
លិខិតរបស់លោក ឡេង ប៉េងឡុង បានសរសេរកាលពីថ្ងៃទី ៣០
ខែមករាបានបង្ហាញថា៖
«អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិបុព្វសិទ្ធិ
និងសមាជិកភាពជាសមាជិករដ្ឋសភានីតិកាលទី ៥ ចាប់ពីថ្ងៃទី ១៧
ខែវិច្ឆិកាឆ្នាំ ២០១៧ មក តាមសេចក្តីប្រកាសលេខ ១៣៤ រ ស ចុះថ្ងៃទី
១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់រដ្ឋសភា។
កន្លងទៅថ្មីៗនេះមានអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានលួចប្រើប្រាស់នូវរូបសញ្ញារដ្ឋសភាលើលិខិតផ្សេងៗដែលរំលោភរដ្ឋធម្មនុញ្ញ
ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
និងច្បាប់ជាធរមានផ្សេងៗទៀត។
ទង្វើនេះធ្វើឱ្យមានការភាន់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ
ព្រមទាំងប៉ះពាល់ដល់ស្ថាប័នរដ្ឋសភាទៀតផង»។
លោក អេង ឆៃអ៊ាង មិនទាន់អាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
លោក ឆៃអ៊ាង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៨
បានសរសេរលិខិតមួយដើម្បីចូលរួមរំលែកមរណភាពរបស់លោកព្រឹទ្ធាចារ្យ
ស៊ាន ប៉េងសែ ដោយក្នុងនោះបានសរសេរថា៖ «ខ្ញុំមានសេចក្ដីរន្ធត់
និងសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាលោកព្រឹទ្ធាចារ្យ ស៊ាន
ប៉េងសែ ជាស្ថាបនិក
និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងទទួលមរណភាព
នៅវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ក្នុងជន្មាយុ
៨២ ឆ្នាំ ដោយរោគាពាធ»។
លោក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា
ករណីនេះក្រសួងមហាផ្ទៃកំពុងពិនិត្យមើលតាមស្ថានភាពជាក់ស្ដែងដើម្បីចាត់វិធានការតាមច្បាប់
ប៉ុន្ដែភ្លាមៗនេះលោកមិនទាន់អាចអធិប្បាយបានទេ។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះចំនួន
១១៨ រូបត្រូវបានតុលាការកំពូលហាមមិនឱ្យធ្វើនយោបាយរយៈពេល ៥
ឆ្នាំកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០១៧
គឺស្របពេលដែលតុលាការកំពូលបានសម្រេចរំលាយគណបក្សនេះ៕
Wednesday, January 31, 2018
លោក ខៀវ កាញារីទ្ធ៖ ច្បាប់សិទ្ធិទទួលព័ត៌មានជួយច្រើនដល់ការពង្រឹងយុត្តិធម៌សង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងសង្គម
ដោយលោកថា សាធារណជនទូទៅមានសិទ្ធិទទួលបានព័ត៌មានពីស្ថាប័នសាធារណៈនានា។
នៅក្នុងសន្និសីទស្តីពីសិទ្ធិទទួលបានព័ត៌មាននៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ លើកឡើងថា ពេលសេចក្តីព្រាងច្បាប់ស្តីនេះចូលជាធរមានហើយនឹងជួយច្រើនដល់សង្គមគឺមិនមែនតែសម្រាប់វិស័យសារព័ត៌មាននោះទេ គឺសម្រាប់ពង្រឹងយុត្តិធម៌សង្គមផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្រុមការងារបច្ចេកទេសបានឯកភាពគ្នាបញ្ចប់កាលពីថ្ងៃទី២៦ខែមករា ហើយកំពុងត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីបន្តតាមនីតិវិធី។ ក្រុមការងារបច្ចេកទេសនេះបានចាប់ផ្តើមតាក់ តែងសេចក្តីព្រាងច្បាប់នេះកាលពីឆ្នាំ២០១៥។
អង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា បានផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពី៤ឆ្នាំមុន ប៉ុន្តែសេចក្តីព្រាងច្បាប់នោះមិនត្រូវបានលើកយកមករៀបចំជាសេចក្តីព្រាងច្បាប់ឡើយ។ សេចក្តីព្រាងដែលទើបបញ្ចប់នេះមាន៩ជំពូក ៣៨មាត្រា៕

Tuesday, January 30, 2018
អ្នកឃ្លាំមើលថា រដ្ឋាភិបាលកំពុងស្វែងរកការទទួលស្គាល់ការបោះឆ្នោតខាងមុខ
ក្រុមអ្នកតាមដាន និងអ្នកវិភាគយល់ថា គណបក្សកាន់អំណាច
កំពុងស្វែងរកការគាំទ្រពីប្រទេសមួយចំនួន បន្ទាប់ពីប្រទេសលោកសេរី
បានព្រមានមិនទទួលស្គាល់ការបោះឆ្នោត
បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមទេនោះ។
កាលពីសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកថា លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន និងឥណ្ឌា ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមឃ្លាំមើលភាពត្រឹមត្រូវ នៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន បានស្នើបែបនេះ បន្ទាប់ពីសហគមន៍អន្តរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនោះឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុននោះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ហើយលំហរប្រជាធិបតេយ្យសេរីពហុបក្ស មិនត្រូវបានស្ដារឡើងវិញទេនោះ។
នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា ទោះបីជប៉ុន និងឥណ្ឌា បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជាក៏ដោយ ប៉ុន្ដែ លោកថា វាក៏អាស្រ័យលើការវាយតម្លៃរបស់ពួកគេ ទៅលើដំណើរការ និងលទ្ធផលនៃការបោះឆ្នោតថា តើមានភាពមិនប្រក្រតី និងត្រឹមត្រូវកម្រិតណា។
លោកយល់ថា ការបោះឆ្នោតឆ្នាំ២០១៨ នឹងពិបាកទទួលយក បើគ្មានអតីតបក្សសង្គ្រោះជាតិចូលរួម។ លោកបន្ថែមថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត នឹងជួបបញ្ហាទំនាក់ទំការទូតជាមួយបណ្ដាប្រទេសដែលមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនេះ។
លោកថា៖ «ជប៉ុន ឬក៏អូស្ដ្រាលីក៏ដោយ បើសិនជាគេបញ្ជូនអ្នកសង្កេតការណ៍មក យើងចាំមើលការវាយតម្លៃលើការបោះឆ្នោតវាយ៉ាងម៉េច មិនប្រាកដថា អ្នកដែលបញ្ជូនមក វាយតម្លៃទៅលើការបោះឆ្នោតជាវិជ្ជមានទាំងអស់ទេ។ វាអាស្រ័យទៅលើភាពមិនប្រក្រតី ដែលគេរកឃើញដែរណា!។ យើងរង់ចាំមើលតើវត្តមានគណបក្សសង្គ្រោះជាតិ អាចមានវត្តមានទេ មកចូលរួមនាពេលខាងមុខទេ ប៉ុន្ដែ បើនិយាយពីគោលការណ៍ស្មើភាពគ្នា គួរមានគណបក្សសង្គ្រោះជាតិ បានចូលរួមប្រកួតប្រជែង»។
មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា យល់ថា នេះជារឿងថ្មីមួយ បើឥណ្ឌាងាកមកខ្វល់ខ្វាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ការបោះឆ្នោតប៉ុន្មានអាណត្តិកន្លងមកនេះ ឥណ្ឌាមិនដែលបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឡើយ។
លោកថា បើឥណ្ឌាបង្ហាញជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នោះនឹងធ្វើឲ្យរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត មានការទទួលស្គាល់ខ្លះពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ស្របពេលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមានមិនទទួលស្គាល់ការបោះឆ្នោត។ ប៉ុន្ដែ លោកយល់ថា ការគាំទ្ររបស់ឥណ្ឌា អាចកើតចេញពីផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំណងការទូតច្រើនជាង។
លោកថា៖ «បើសិនជាមានវត្តមានរបស់ឥណ្ឌា វាជារឿងថ្មីមួយ ព្រោះឥណ្ឌា ហើយនិងចិន វាជាមហាអំណាចនៅអាស៊ី បើសិនបានសំឡេងឥណ្ឌាមួយទៀត ហើយឥណ្ឌាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យស្រាប់ វាជាសំឡេងដ៏ធំមួយដែរ ក្នុងការបញ្ជាក់សំឡេងនៅសហគមន៍អន្ដរជាតិ បញ្ជាក់ទៅសហរដ្ឋអាមេរិក និងលោកខាងលិខជាដើម ដែលតែងមិនយល់ស្របជាមួយការធ្វើទុក្ខបុកម្នេញនៅកម្ពុជា»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងស្វែងការគាំទ្រ និងការទទួលស្គាល់ពីប្រទេសផ្សេងទៀត ដើម្បីបញ្ជាក់ថា ការបោះឆ្នោត ដែលគ្មានអតីតបក្សសង្គ្រោះជាតិចូលរួមនាពេលខាងមុខនោះ មានភាពត្រឹមត្រូវ និងយុត្ដិធម៌។
លោកថា ជប៉ុនកំពុងជួយលើផ្នែកបច្ចេកទេសរៀបចំការបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្ដែ ចំពោះការបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោកថា ជប៉ុននឹងមិនបញ្ជូនមកនោះទេ បន្ទាប់ពីមានការរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងវិទ្យុឯករាជ្យ នៅមុនការបោះឆ្នោតដូចនេះ។
លោកថា៖ «ត្រង់ហ្នឹងឯងហើយ ចាំបាច់ ត្រូវតែធ្វើឲ្យការបោះឆ្នោត មានភាពស្របច្បាប់ ហើយនិងមានលក្ខណៈសេរី និងយុត្តិធម៌ នេះគឺត្រូវការអ្នកពីក្រៅមក ដើម្បីពិនិត្យមើល ឃ្លាំមើលការបោះឆ្នោតហ្នឹង។ ជប៉ុនគេបានជួយផ្នែកបច្ចេកទេសជាបណ្ដើរៗ ហើយគេជួយតទៅទៀត ប៉ុន្ដែត្រង់តែថា អ្នកសង្កេតការណ៍អីហ្នឹង តើជប៉ុនអាចរៀបចំអ្នកសង្កេតការណ៍ផ្លូវការ មន្ដ្រីគេមកសង្កេតការណ៍ហ្នឹង តែខ្ញុំមិនយល់ ខ្ញុំមិនជឿជាក់ថា រដ្ឋាភិបាល នឹងចាត់តាំងអ្នកសង្កេតការណ៍ផ្លូវការនោះទេ»។
បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជាកំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
សហគមន៍អន្តរជាតិ ក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខផងដែរ បើសិនរដ្ឋាភិបាលកម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងមិនបើកឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ៕

វៀតណាមបន្តទទូចឲ្យកម្ពុជាបង្កើនល្បឿនផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្លួន
មន្ត្រីជាន់ខ្ពស់វៀតណាម បានស្នើទៅអាជ្ញាធរកម្ពុជា
ឲ្យផ្ដល់លិខិតស្នាមស្របច្បាប់ឲ្យបានឆាប់ៗ
ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមគេហទំព័រនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រនគរបាលជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡាំ បានស្នើឡើងបែបនេះ នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដែលថ្លែងថា៖«ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជាមួយឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ »។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះ បានស្នើបែបនេះ តែជាង ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថា អំឡុងជំនួបក្រៅវេទិកាមេគង្គ-ឡានឆាងលើកទី២ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដែលបានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា។
ក្រុមមេដឹកនាំវៀតណាមបានស្នើបែបនេះជាបន្តបន្ទាប់មកភាគីកម្ពុជា ក្រោយពីអាជ្ញាធរកម្ពុជាបានចេញបញ្ជាឲ្យដកហូតឯកសាររដ្ឋបាលមិនប្រក្រតីកាន់កាប់ដោយជនបរទេស ដែលភាគច្រើនលើសលប់កាន់កាប់ដោយជនអន្តោប្រវេសន៍វៀតណាម។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងកាលពីសប្ដាហ៍មុនថា ក្រសួងមហាផ្ទៃគ្រោងស្នើឲ្យកែប្រែច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ដោយថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជាង ៧ម៉ឺននាក់ កំពុងកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះជនជាតិវៀតណាមមានចំនួនដល់ទៅ ៩៩.៤៩ភាគរយ៕

Saturday, January 27, 2018
ពលរដ្ឋ៣គ្រួសារនៅខេត្តក្រចេះភ័យព្រួយរឿងទាហានគំរាមយកដីស្រែចម្ការ
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នួល
ខែត្រក្រចេះ បារម្ភខ្លាចបាត់បង់ដីស្រែចម្ការចិញ្ចឹមជីវិត
និងសុវត្ថិភាពក្រុមគ្រួសារ
ក្រោយពីយោធាមួយក្រុមប្រដាប់ដោយអាវុធប្រើអំណាចជាទាហាន
គំរាមអាយុជីវិតពួកគាត់។ យោធាទាំងនោះអះអាងថា
ដីស្រែដែលអ្នកភូមិបីគ្រួសារអាស្រ័យផលបច្ចុប្បន្ន
ជាកម្មសិទ្ធិរបស់ពួកគេ។
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល កាលពីពេលថ្មីៗនេះ បានស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីពិភាក្សាផ្នែកច្បាប់ ករណីយោធា ៣នាក់ គំរាមប្លន់យកដីពលរដ្ឋ ៥ហិកតារ និងយកគ្រឿងចក្រឈូសឆាយកំណត់ព្រំដីរបស់ពួកគាត់។
ជនជាតិដើមភាគតិចព្នងដែលត្រូវជាឪពុកជនរងគ្រោះ រស់នៅភូមិចឹង លោក ប្រ៉ក់ រ៉ូត ឲ្យដឹងនៅថ្ងៃទី២៧ មករា ថា យោធាមួយក្រុមប្រដាប់ដោយអាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន បានជូនដំណឹងឲ្យពលរដ្ឋ ៣គ្រួសារ ចុះចេញពីដីចម្ការ ៥ហិកតារ ជាបន្ទាន់ បើពុំដូច្នេះទេ ពួកគេនឹងដុតកម្ទេចរោងចម្ការចោល។ លើសពីនេះទៀត យោធាទាំងនោះបានរារាំងមិនឲ្យពួកគាត់ដាំដុះលើដីទាំងនោះ និងគំរាមបាញ់ពលរដ្ឋ ប្រសិនបើនៅតែមានៈរឹងទទឹង។ លោកថា ពលរដ្ឋបីគ្រួសារដែលត្រូវទាហានគំរាមនោះ មិនហ៊ានដេកចាំចម្ការដូចមុននោះឡើយ និងមិនហ៊ានធ្វើចម្ការដាំដុះនោះទេ ព្រោះខ្លាចក្រែងយោធាទាំងនោះប្រើកាំភ្លើងបាញ់ និងចាប់ដាក់គុក៖ «ទាហានមានកាំភ្លើងស្រាប់ អ៊ីចឹងវាខលទៅគ្នាវាអីមិនដឹង ដល់យប់គំរាមយើង។ ខ្ញុំព្រួយដែរ ព្រោះគេមានអំណាច ដូចអា ភ័ណ ដូចអី គេទាហានគេកាប់ឈើម្នាក់ ១០ ទៅ ២០ហត្ថគេមានសាច់ញត្តិ និងខ្នង»។
បុរសដដែលបន្ថែមថា ក្រោយពីយោធាទាំងនោះគំរាម អ្នកភូមិបានផ្ដល់ដំណឹងទៅមេឃុំឲ្យជួយដោះស្រាយ និងអន្តរាគមន៍ឲ្យបញ្ឈប់គំរាមអាយុជីវិតពួកគាត់។ ពួកគាត់ប្ដេជ្ញាថា នឹងក្រាញននៀលមិនចាកចេញពីដីនោះជាដាច់ខាត ព្រោះជាដីកេរដូនតាដែលពួកគាត់ប្រើប្រាស់ច្រើនជំនាន់មកហើយ៖ «ខ្ញុំខលទៅខាងឃុំ គាត់ថាមិនអីទេដីយើងធ្វើទៅ។ គេអ្នកមានអំណាច ព្រោះយើងប្រជាពលរដ្ឋមានអី? បើគេធ្វើមានតែស្លាប់ បើទុកបានរស់»។
កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៨នេះ យោធាទាំងនោះបានយកគ្រឿងចក្រមួយគ្រឿង ចូលឈូសឆាយដីរបស់ពួកគាត់ ដើម្បីកំណត់ព្រំប្រទល់ដី និងដកបង្គោលរបងចាស់ៗចេញ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងយោធាស្រុកស្នួល ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៧ ខែមករា។
មេឃុំឃ្សឹម លោកស្រី ក្លាន ណារ៉េត នៅថ្ងៃទី២៧ មករា បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ ដោយសារជាប់រវល់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងរឿងនេះហើយ និងអន្តរាគមន៍ទៅអាជ្ញាធរឲ្យជួយស្វែងយុត្តិធម៌រឿងនេះ។ លោកចាត់ទុកការគំរាមរបស់យោធាទាំងនោះ ថាជាការរំលោភសិទ្ធិមនុស្ស និងផ្ទុយពីក្របខ័ណ្ឌច្បាប់ ជាពិសេសវានឹងប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលផង។
លោកថា ជនរងគ្រោះមានសិទ្ធិប្ដឹងយោធាទាំងនោះទៅស្ថាប័នអយ្យការពីបទគំរាមដោយចេតនា៖ «ចង់បាននីតិរដ្ឋដែលគ្រប់គ្នាត្រូវឋិតនៅក្រោមច្បាប់ តែចំពោះអ្នកមានអំណាច និងអ្នកមានលុយបែរជាច្បាប់កាត់ចេញថា មិនឋិតក្រោមច្បាប់។ យើងសំណូមពរឲ្យអាជ្ញាធរស្រុក និងឃុំ ចាត់វិធានការលើជនប្រព្រឹត្ត និងអនុវត្តតាមនីតិវិធីច្បាប់»។
ក្រមព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល៕

កម្ពុជាអំពាវនាវឲ្យអាមេរិកផ្តល់ទិដ្ឋាការការទូតឡើងវិញ ខណៈតុលាការអាមេរិកផ្អាកការបណ្តេញពលរដ្ឋខ្មែរ
មន្រ្តីក្រសួងការបរទេសកម្ពុជា
អំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលការបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក
ដោយសារតែបញ្ហាជនភៀសខ្លួនខ្មែរ។ ការអំពាវនាវនេះ ធ្វើឡើង
ស្របពេលដែលចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក
បានផ្អាកការបណ្តេញជនជាតិខ្មែរជិត១០០នាក់
ចេញពីសហរដ្ឋអាមេរិកភ្លាមៗ ដោយយល់ថា
ជនជាតិអាមេរិកដើមកំណើតខ្មែរទាំងនោះគួរមានសិទ្ធិតតាំងក្តីនៅចំពោះមុខតុលាការ
ប្រឆាំងនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ
មុននឹងត្រូវបណ្ដេញចេញ។
ជាមួយនឹងការប្រកាសស្វាគមន៍ទៅនឹងចំណាត់ការរបស់តុលាការអាមេរិកនៅពេលនេះ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី
បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលបំរាមរបស់ខ្លួនដែលបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក។
ជាទណ្ឌកម្មដែលអាមេរិកដាក់ចេញដោយសារតែរដ្ឋាភិបាលកម្ពុជាកន្លងទៅ
មិនព្រមទទួលយកជនជាតិអាមេរិកដើមកំណើតខ្មែរ
ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យមករស់នៅកម្ពុជាវិញ។
យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់របស់តុលាការអាមេរិកនេះថា បានផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរតាមច្បាប់របស់អាមេរិក និងតម្លៃមនុស្សធម៌តាមគោលការណ៍សិទ្ធិមនុស្ស ហើយថាការរិតត្បិតទិដ្ឋាការរបស់រដ្ឋាភិបាលអាមេរិក កាលពីខែកញ្ញាឆ្នាំ២០១៧លើមន្រ្តីកម្ពុជានោះ ធ្វើឡើងមិនមានមូលដ្ឋាន។
បើតាម លោក ជុំ សុន្ទរី ប្រសិនបើ អាមេរិកដកចេញបំរាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជានោះគឺជាការត្រួសត្រាយផ្លូវ បើកឲ្យមានកិច្ចសហប្រតិបត្តិការឡើងវិញ លើការរុករកអដ្ឋិធាតុទាហានដែលស្លាប់នៅកម្ពុជាសម័យសង្រ្គាម។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
ប៉ុន្តែចៅក្រមសហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនអាចបញ្ជូនជនជាតិភាគតិច ៩២ នាក់ពីសហរដ្ឋអាមេរិកភ្លាមៗ ដោយមិនអនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការតវ៉ារឿងក្តីនៅក្នុងតុលាការជាមុននោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦មករា។
ប្រជាជនខ្មែរដែលភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅគ្រាមានសង្រ្គាមស៊ីវិលនោះ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសពីបទព្រហ្មទណ្ឌជាច្រើនករណី ហើយត្រូវបានគេបណ្តេញចេញក្រោយពីទទួលទោសរួចរាល់នៅលើទឹកដីអាមេរិក។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកប្រជាជនខ្មែរអាមេរិកធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែក្រោយមកបានយល់ព្រមទទួលយកដោយភ្ជាប់លក្ខខណ្ឌស្ម័គ្រចិត្ត ខណៈអាមេរិកបិទទិដ្ឋាការដល់ការទូតរបស់កម្ពុជាមួយចំនួននោះ។ បើគិតចាប់ពីឆ្នាំ ២០០២ មក មានពលរដ្ឋខ្មែរ ប្រមាណជាង ៥០០នាក់ហើយ ដែលអាមេរិកបានបញ្ជូនមកកម្ពុជាវិញ៕

អង្គការសិទ្ធិមនុស្សខ្មែរ-អាមេរិកាំង គាំទ្រចលនាសង្គ្រោះជាតិ
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។
វ៉ាស៊ីនតោន — អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ការបង្កើតចលនាសង្គ្រោះជាតិបើទោះបីជាអាជ្ញាធរកម្ពុជាចាត់ទុកចលនានេះថាខុសច្បាប់និងគំរាមបង្ក្រាបក៏ដោយ។នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការកាលពីថ្ងៃទី២៥ ខែមករា អង្គការ CAHRAD បានចាត់ទុកចលនាសង្គ្រោះជាតិ ថាមានផលប្រយោជន៍ស្រដៀងគ្នានឹងសកម្មភាពរបស់ពួកខ្លួន។
អង្គការនេះបានបន្ថែមថា៖
«នៅពេលណាមានចលនាដោយសន្តិភាពនិងអហិង្សាដើម្បីប្រមូលផ្តុំពលរដ្ឋកម្ពុជាការពារសិទ្ធិរបស់ពួកគេកាន់តែច្រើនគឺកាន់តែប្រសើរក្នុងការលើកកម្ពស់ប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ យុត្តិធម៌និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
កាលពីថ្ងៃទី១២ ខែមករា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកស្តីពីការរៀបចំបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅខែមករានេះដោយក្នុងនោះលោកបានបង្ហោះឯកសារស្តីពីសមាសភាពស្ថាបនិកជាច្រើនរូបដែលមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងនោះមានលោក សម រង្ស៊ី លោកស្រី ជូឡុង សូម៉ូរា លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាដើម។
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។
ចលនានេះបង្កើតឡើងក្នុងគោលបំណងស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រុមស្ថាបនិក។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលកម្ពុជាប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា មានឃុបឃិតជាមួយនឹងបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏កំពុងស្ថិតនៅក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ។
សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ថាជាការបំបិទសំឡេងបក្សប្រឆាំងនៅកម្ពុជា។
បន្ទាប់ពីមានការប្រកាសបង្កើតចលនាសង្គ្រោះជាតិមានសេចក្តីរាយការណ៍នានាពីការខ្វែងគំនិតគ្នារវាងមន្ត្រីគណបក្សដែលមានប្រភពដើមមកពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី។
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១៥ ខែមករាលាលែងចេញពីចលនានេះវិញបន្ទាប់ពីចូលរួមបានតែបីថ្ងៃប៉ុណ្ណោះដោយលោកលើកហេតុផលពីការ«មិនយល់ស្របគ្នា»ក្នុងការបង្កើតចលនានេះនិងដើម្បីទុកពេលបន្តទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏ប្រកាសមិនចូលរួមជាមួយចលនានេះដែរ។
នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានលោក សម រង្ស៊ី បានបញ្ជាក់ថា វាជាការយោគយល់បានដល់អារម្មណ៍របស់លោក កឹម សុខា ដែលមិនអាចសម្តែងការគាំទ្រចលនានេះបានព្រោះវាជាគ្រោះថ្នាក់ចំពោះគាត់ដែលកំពុងស្ថិតនៅក្នុងដៃរបស់លោក ហ៊ុន សែន ក្នុងពេលដែលចលនាសង្គ្រោះជាតិប្រកាសពីគោលបំណងប្រឆាំងដើម្បីបញ្ចប់ការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានបន្ថែមទៀតថា៖
«ដើម្បីហេតុផលសន្តិសុខនិងដើម្បីឱ្យចលនារបស់យើងដែលទើបបង្កើតថ្មីនេះដំណើរការប្រកបដោយប្រសិទ្ធភាព ខ្ញុំសូមស្នើឱ្យមេដឹកនាំពិតប្រាកដនៃចលនាសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជានិងបរទេសកុំសម្តែងការគាំទ្ររបស់ពួកគេដោយចំហ និងកុំបង្ហាញឈ្មោះរបស់ពួកគេ»។
អាជ្ញាធរកម្ពុជាបានចាត់ទុកចលនាសង្គ្រោះជាតិ ថាកំពុងតែរៀបចំធ្វើសកម្មភាព«ភេរវកម្ម» គឺ«មិនមែននយោបាយទេ» ហើយថា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងត្រូវមានទោស រួមទាំងលោក កឹម សុខា ផងដែរបើទោះបីជាលោកប្រកាសមិនចូលរួមក៏ដោយ។
អង្គការ CAHRAD បានបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺអង្គការនេះមិនមើលឃើញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងយកអាសនៈសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥.០០០ទៅចែកឱ្យបក្សដទៃមក។
អង្គការ CAHRAD បានបន្ថែមថា៖
«សកម្មភាពមិនស្របតាមលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាបានបណ្តាលឱ្យពលរដ្ឋកម្ពុជាប្រហែលពាក់កណ្តាលប្រទេសបាត់បង់ជំនឿរបស់ពួកគេមកលើរាជរដ្ឋាភិបាលនិងដំណើរការបោះឆ្នោតដែលជារូបមន្តមួយដែលអាចនាំទៅដល់អស្ថិរភាពនៅក្នុងប្រទេសនិងតំបន់»។
អង្គការ CAHRAD ធ្វើការយ៉ាងជាប់ជាប្រចាំជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកនិងប្រមូលផ្តុំសហគមន៍ខ្មែរធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងនោះមានការចូលរួមរំឭកជាប្រចាំដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងទាមទារឱ្យភាគីកម្ពុជានានាគោរពតាមស្មារតីនៃកិច្ចព្រមពៀងដែលបានចុះបានចុះហត្ថលេខាកាលពី២៦ឆ្នាំមុនមួយនេះ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំនេះ៕
Tuesday, January 23, 2018
ប្រមុខការពារជាតិព្រមានកម្ទេចចលនាសង្គ្រោះជាតិផ្ដួចផ្ដើមដោយលោក សម រង្ស៊ី
ប្រមុខការពារកម្ពុជា
បានព្រមានកម្ទេចចលនាសង្គ្រោះជាតិដែលផ្ដួចផ្ដើមឡើងដោយអតីតមេដឹកនាំបក្សប្រឆាំង
ប្រសិនបើចលនានេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសដើម្បីគេចចេញពីបណ្ដឹងជាច្រើនករណីនៅក្នុងតុលាការកម្ពុជានោះ បានប្រកាសអំពីការផ្ដួចផ្ដើមបង្កើតចលនាសង្គ្រោះជាតិកាលពីថ្ងៃទី១២ ខែមករា បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានប្រកាសប្រាប់កងកម្លាំងប្រដាប់ អាវុធ ឲ្យត្រៀមខ្លួនបង្ក្រាបចលនាសង្គ្រោះជាតិ ប្រសិនបើរកឃើញថា ចលនាមួយនេះ ត្រូវបានរកឃើញថា មានវត្តមាននៅកម្ពុជានោះ។
បើតាម Fresh News លោក ទៀ បាញ់ បានប្រកាសព្រមានបែបនេះ អំឡុងសន្និបាតបូកសរុបការងាររបស់កងរាជអាវុធហត្ថនៅថ្ងៃនេះដោយបានចាត់ទុកចលនាសង្គ្រោះជាតិ ជាចលនាខុសច្បាប់ ហើយនឹងត្រូវទប់ស្កាត់កុំឲ្យកើតមាននៅកម្ពុជា។
លោក ទៀ បាញ់ ត្រូវបានដកស្រង់ចុះផ្សាយថា៖ «ឥលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយ វាថា រៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះ ត្រៀមឲ្យហើយទៅ គឺថា បង្កើតហិង្សាអត់បានទេ បើឃើញថា រៀបចំបង្កើតយើងដាក់មុនហើយ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យវីអូឌីដឹងបន្ថែមថា ក្រសួងបានចាត់ទុកចលនាសង្គ្រោះជាតិនេះ ជាឧទ្ទាមក្រៅច្បាប់ ដោយមិនអនុញ្ញាតឲ្យកើតមាននៅកម្ពុជានោះទេ។ លោកបន្ថែមថា រហូតមកទល់នឹងពេលនេះ ពុំទាន់មានសញ្ញាណាមួយនៃការកកើតចលនានេះនៅក្នុងប្រទេសនៅឡើយទេ ខណៈកងទ័ពបានត្រៀមរួចរាល់ហើយក្នុងការបង្ក្រាប។
លោកថា៖ «អាហ្នឹងយើងចាប់ចងតាមផ្លូវច្បាប់ បើអ្នកខុសច្បាប់ យើងប្រើច្បាប់។ បើប្រឆាំងនឹងយើងដោយអាវុធ យើងមានផែនការទៅតាមហ្នឹង! ទៅតាមរូបភាពអ្នកដែលធ្វើហ្នឹង។ […] មកដល់ឥឡូវព័ត៌មានជាផ្លូវការ យើងអត់ទាន់មានទេបញ្ហាដែលកើតមាននៅស្រុកខ្មែរនោះ ប៉ុន្តែ បើមាន យើងមិនឲ្យកើតមានជាដាច់ខាត! នៅកន្លែងណាក៏ដោយ ពេលណាក៏ដោយ គឺយើងមិនអនុញ្ញាតទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិបង្កើត និងចូលរួមក្នុងចលនាផ្សេងៗ ដែលដំណើរការដោយអហិង្សា ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ខណៈចលនាសង្គ្រោះជាតិមិនទាន់ឃើញមាននៅកម្ពុជានៅឡើយ លោកយល់ថា ការព្រមានពីការបង្ក្រាបរបស់រដ្ឋាភិបាលនេះ ជាការព្យាយាមបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលត្រូវបានការពារដោយច្បាប់កំពូលប្រទេស។
លោកថា៖ «ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជាជាប្រទេសប្រជាធិបតេយ្យប្រកាន់របបសេរីពហុបក្ស ហើយក៏បានបើកសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋខ្មែរក្នុងការបង្កើត ចូលរួមបក្សនយោបាយ ឬបង្កើតអង្គការសង្គមស៊ីវិលសម្រាប់ជួយជំរុញកម្ពុជាដើរលើរបបប្រជាធិបតេយ្យផងដែរ។ អញ្ចឹងការតស៊ូមតិនោះមិនមែនសម្រាប់តែគណបក្សនយោបាយនោះទេ តែអង្គការសង្គមស៊ីវិលជាអ្វីដែលជម្រុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាផងដែរ»។
ខណៈដែលប្រមុខការពារជាតិកម្ពុជាព្រមានបែបនេះ ចលនាសង្គ្រោះជាតិ កំពុងស្ថិតក្នុងស្ថានភាពខ្វែងគំនិតរវាងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
ចលនាសង្គ្រោះជាតិ ត្រូវបានផ្ដួចផ្ដើមឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន និងការហាមឃាត់ថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ៕

“បើលោក ហ៊ុន សែន នៅកាន់អំណាច ឃាតកសម្លាប់លោក ជា វិជ្ជា រកមិនឃើញទេ”
ឃាតកម្មលើអតីតប្រធានសហជីពដ៏ល្បីឈ្មោះកាលពីជាង
១ទសវត្សមុន គឺជាឃាតកម្មដ៏កក្រើកមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ
ដែលធ្វើឲ្យមនុស្សពេញមួយនគរ ពិសេសស្រទាប់កម្មករស្ដាយរន្ធត់
និងស្ដាយស្រណោះនៅពេលបាត់បង់ មេដឹកនាំសហជីព ដែលពូកែខាងតស៊ូមតិ
និងដឹកនាំកម្មករធ្វើបាតុកម្មនៅទីសាធារណៈនានា
ដើម្បីទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពកម្មករ។
រយៈពេល ១៤ឆ្នាំមកនេះ ឃាតកពិត និងអ្នកនៅពីក្រោយឃាតកម្ម នៅតែស្ថិតនៅក្នុងភាពបិទបាំង ហើយក្រុមគ្រួសាររបស់លោក មិនទាន់មានយុត្តិធម៌ដដែល ទោះបីជាឃាតកម្មនេះ មានភស្តុតាងមួយចំនួន ដែលគេមើលឃើញថា ជាតម្រុយដ៏សំខាន់ ដើម្បីចាប់ឃាតកពិតយកមកផ្ដន្ទាទោសក្ដី។
ក្រុមមេដឹកនាំសហជីព លើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្វែងរលឃាតកពិត និងអ្នកនៅក្រោយខ្នង ឃាតកម្មលើលោក ជា វិជ្ជា បើសិនជារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ។
ពលរដ្ឋនៅប្រទេសជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា លោកមិនរំពឹងថា ទោះបីជាសមត្ថកិច្ចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវែកមុខឃាតកក្ដី ប៉ុន្តែលោកមិនសង្ឃឹមថា យុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងក្រុមគ្រួសារ នឹងមាននោះទេ ដរាបណាលោក ហ៊ុន សែន នៅតែដឹកនាំប្រទេសនោះ៖ «ខ្ញុំមិនមានជំនឿថា រដ្ឋាភិបាលលោក ហ៊ុន សែន អាចរកឃាតកឃើញនោះទេ ព្រោះថា នៅក្នុងរបបរបស់លោក ហ៊ុន សែននេះ អ្នករកស៊ីផ្លូវភេទក៏បាញ់សម្លាប់ សហជីព អ្នកវិភាគនយោបាយលោក បណ្ឌិត កែម ឡី និងករណីបាញ់សម្លាប់នៅកន្លែងជល់មាន់ជាដើម»។
ការលើកឡើងរបស់សហជីព និងពលរដ្ឋបែបនេះ ធ្វើឡើងនៅស្របពេលខួប ១៤ឆ្នាំនៃឃាតកម្មលោក ជា វិជ្ជា ដែលជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលគេស្គាល់ថា លោកបានលះបង់សព្វបែបយ៉ាង ដើម្បីលើកស្ទួយសិទ្ធិកម្មករ។ ជារៀងរាល់ឆ្នាំមានកម្មករ និងប្រជាពលរដ្ឋចូលរួមពិធីបុណ្យខួបនេះ ច្រើនកុះករ ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន រឹតត្បិតការជួបជុំ និងការរំលាយបក្សប្រឆាំងនោះ ពុំមានមនុស្សចូលរួមក្នុងពិធីបុណ្យខួបនេះសន្ធឹកសន្ធាប់ឡើយ។
លើសពីនេះទៀត ទោះបីជាប្រពន្ធកូនរបស់លោក ជា វិជ្ជា ព្រាត់ប្រាសស្វាមី និងសាច់ញាតិនៅជ្រកកោននៅប្រទេសហ្វាំងឡង់ (Finland) ទៅហើយក្ដី ប៉ុន្តែ តុលាការមិនលើកលែងឲ្យប្អូនប្រុសបង្កើត លោក ជា វិជ្ជា គឺ លោក ជា មុន្នី ដែលធ្លាប់បានដឹកនាំសហជីពជាង១០ឆ្នាំ បន្តបេសកកម្មបងប្រុសរបស់លោកនោះទេ។ លោក ជា មុន្នី កំពុងរងបណ្ដឹងនៅតុលាការ ដោយសារតែសហជីពគាំទ្ររដ្ឋាភិបាលដាក់ពាក្យប្ដឹងទៅតុលាការពីបទញុះញង់ ហើយសាលាដំបូងបានកោះហៅលោក ទៅបំភ្លឺនៅកាលពីថ្ងៃទី២២ មករា នៅចំថ្ងៃឃាតកបាញ់សម្លាប់បងប្រុសរបស់លោក។
ការប្ដឹងលោក ជា មុន្នី ពីបទញុះញង់នេះ ធ្វើឡើងភ្លាមៗ ក្រោយពីលោកបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ថា សហគមន៍អឺរ៉ុបនឹងមិនទិញសំលៀកបំពាក់ពីកម្ពុជាទេ បើសិនជារដ្ឋាភិបាលនៅតែរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ហើយកម្មករនឹងអាចធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាដើម បើសិនជាសហរដ្ឋអាមេរិក និងអឺរ៉ុប ឈប់ទិញសំលៀកបំពាក់ ស្បែកជើងពីកម្ពុជានោះ។
ទាក់ទងនឹងបញ្ហានេះ អតីតមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សំដែងការសោកស្ដាយ ដែលតុលាការចាត់ការបណ្ដឹងប្រឆាំងលោក ជា មុន្នី ឆាប់រហ័ស រីឯពន្លឺរកឃាតកពិតសម្លាប់បងប្រុសលោក ជា មុន្នី អូសបន្លាយពេលជាង ១ទសវត្សទៅហើយ មិនទាន់ឃើញនៅឡើយនេះ៖ «កងកម្លាំងរបស់រដ្ឋាភិបាល សុទ្ធតែមានសមត្ថភាពដូចជាករណីផ្សេងៗមួយចំនួនទៀត ខុសពីករណីសម្លាប់លោក ជា វិជ្ជា ដែលសមត្ថកិច្ចអាចរកឃាតកឃើញ»។
ឃាតកម្មលើលោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានតម្រុយជាភស្តុតាងជាច្រើន ដែលបញ្ជាក់ថា តុលាការអាចមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្វែងរកឃាតកពិត និងអ្នកនៅពីក្រោយខ្នងសម្លាប់ លោក ជា វិជ្ជា។ ភស្តុតាងទាំងនោះ ដូចជា នៅមុនឃាតកបាញ់សម្លាប់លោក ជា វិជ្ជា គឺមានជនមិនស្គាល់មុខបានហៅទូរស័ព្ទគំរាមសម្លាប់លោក ជា វិជ្ជា ហើយលោក ជា វិជ្ជា បានទៅប្ដឹងមន្ត្រីនគរបាលអំពីរឿងនេះទៀត ដើម្បីឲ្យជួយទប់ស្កាត់ និងការពារសុវត្ថិភាពរបស់លោក។ អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ដែលកំពុងជាប់ពន្ធនាគារហ៊ុំព័ន្ធដោយបណ្ដឹងរាប់មិនអស់នោះ ត្រូវបានភរិយារបស់លោក ជា វិជ្ជាអះអាងថា ជាអ្នកដឹងអ្នកណាជាឃាតក?។ សាក្សីដ៏សំខាន់មួយទៀតនោះ គឺស្ត្រីលក់កាសែតនៅក្បែរវត្តលង្កា ជាទីដែលឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា បានឃើញមុខឃាតកបាញ់ប្រហារលោក ជា វិជ្ជា និងបានរៀបរាប់ពីភិនភាគឃាតកជាដើម ប៉ុន្តែមកទល់ពេលនេះ ឃាតកនៅតែលាក់មុខដដែល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកន្លងមកថា សំណុំរឿងលោក ជា វិជ្ជា នេះ គេមិនទាន់បិទសំណុំរឿងនេះឡើយ។
លោក រ៉ុង ឈុន ដែលធ្លាប់ជាមនុស្សជិតស្និទ្ធជាមួយលោក ជា វិជ្ជា នោះ បានរំលឹកថា នៅក្រោយពេលជនមិនស្គាល់មុខទូរស័ព្ទគំរាមសម្លាប់ លោក ជា វិជ្ជា នោះ លោកបានជូនលោក ជា វិជ្ជា ទៅប្ដឹងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប៉ុន្តែមន្ត្រីនគរបាលឃើញលេខទូរស័ព្ទគំរាមនោះ ប្រាប់ពួកលោកថា អ្នកគំរាមនោះ ជាមនុស្សមានឥទ្ធិពលណាស់៖ «ក្រោយពីយើងជួបមន្ត្រីនគរបាលកម្រិតស្រាលគេឃើញលេខ គេប្រាប់យើងថា អូលេខនេះ មន្ត្រីធំណាស់ គេមិនហ៊ានប៉ះពាល់ទេ ដោយនគរបាលបានប្រាប់ឲ្យលោក ជា វិជ្ជា ភៀសខ្លួនទៅក្រៅមួយរយៈ ដូចជានៅប្រទេសថៃជាដើម ក៏ប៉ុន្តែពួកយើងបានពិភាក្សាគ្នាមក គឺលោក ជា វិជ្ជា បានសម្រេចចិត្តមិនចេញក្រៅនោះទេ ដើម្បីធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយ»។
អំពើឃាតកម្ម និងការសម្លាប់មនុស្សក្រៅច្បាប់ តែងកើតមានជាហូរហែមកទល់សព្វថ្ងៃ បើទោះជារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួនស្មើភាពគ្នាចំពោះមុខច្បាប់យ៉ាងណាក្ដី។ ប៉ុន្តែអំពើឧក្រិដ្ឋទាំងនោះ ត្រូវបានធ្វើឡើងសំដៅសកម្មជននយោបាយ អ្នករិះគន់រដ្ឋាភិបាល និងអ្នកសារព័ត៌មានដដែល។ ស្ថានភាពនេះកាន់តែអាក្រក់នៅពេលដែលអាជ្ញាធរមិនអាចវែកមុខចាប់ជនប្រព្រឹត្តិ ឬស្វែងរកអ្នកទទួលខុសត្រូវយកមកទទួលទោសបាន។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចាត់ទុកថា នេះជាអំពើនិទ្ទណ្ឌភាពដែលជះឥទ្ធិពលអាក្រក់ ដល់ដំណើរការកសាងនីតិរដ្ឋរបស់កម្ពុជា។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយកាលពីឆ្នាំ២០១៣ បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់សកម្មជនបក្សប្រឆាំង និងសហជីព កើតមានជាច្រើនករណីនៅចន្លោះការបោះឆ្នោតជាតិអាណត្តិទី២ និងទី៣។
នៅខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកចំនួន ៤គ្រាប់ ត្រូវបានមនុស្សមួយក្រុមគប់ចូលក្នុងហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខអតីតវិមានរដ្ឋសភា។ ការវាយប្រហារដោយហិង្សាទៅលើបាតុករដែលទាមទារឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌នេះ បានធ្វើឲ្យមនុស្ស ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។
៤ខែក្រោយមក គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋប្រហារបង្ហូរឈាមមួយបានផ្ទុះឡើងកក្រើកក្រុងភ្នំពេញ។ អង្គការសហប្រជាជាតិ រកឃើញថា មានមន្ត្រីបក្សនយោបាយ និងមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណពី ៤០នាក់ទៅ ៦០នាក់ ត្រូវបានសម្លាប់ក្រោយពេលចាប់ខ្លួន ឬបន្ទាប់ពីទម្លាក់អាវុធ និងជាច្រើននាក់ទៀត ត្រូវបានបាញ់ស្លាប់ពេលប្រយុទ្ធគ្នា។ អ្នករងគ្រោះភាគច្រើនជាកងកម្លាំងរបស់ហ៊្វុនស៊ិនប៉ិច ហើយក្នុងនោះ មន្ត្រីជាន់ខ្ពស់ខាងយោធា និងស៊ីវិលជាច្រើនរូប ដូចជាលោក ចៅ សម្បត្តិ ក្រូច យឿម និងលោក ហូ សុក ជាដើម ត្រូវបានគេបាញ់សម្លាប់។
ទោះបីជាយ៉ាងនេះក្ដី ចាប់ពីឆ្នាំ២០១៧មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាយកចិត្តទុកដាក់កម្មករ ក្នុងនោះ មានការសន្យាដំឡើងប្រាក់ឈ្នួលនៅក្នុងឆ្នាំ២០១៨ កម្មករជិះរថយន្តក្រុងមិនយកលុយ ការព្រមានមិនឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ និងមិនយកថ្លៃអគ្គិសនីលើសពីរដ្ឋបានកំណត់ជាដើម។
ទាក់ទងនឹងបញ្ហានេះ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា អ្វីដែលលោក ហ៊ុន សែន បានផ្ដល់ជូនកម្មករនៅពេលនេះ គឺដូចអ្វីដែល លោក ជា វិជ្ជា និងក្រុមសហជីពរបស់លោក បានទាមទារពីរដ្ឋាភិបាលកន្លងមក។ លោករំពឹងថា លោក ហ៊ុន សែន នឹងរកយុត្តិធម៌ជូនក្រុមគ្រួសារលោក ជា វិជ្ជា បាន៖ «បើសិនជារដ្ឋាភិបាលរកឃាតកសម្លាប់លោក ជា វិជ្ជា ឃើញនោះ រដ្ឋាភិបាលកាន់តែមានការគាំទ្រពីកម្មករថែមទៀត»។
ទោះបីជាមានអ្នកខ្លះលើកឡើងថា ឃាតកពិតសម្លាប់លោក ជា វិជ្ជា នឹងអាចរកឃើញ នៅក្រោយពីរបបលោក ហ៊ុន សែន ដួលរំលំក្ដី ប៉ុន្តែ ក្រុមសហជីព សំដែងសុទិដ្ឋិនិយមថា លោក ហ៊ុន សែន នឹងមានឆន្ទៈពិតប្រាកដ ក្នុងការចាប់ខ្លួន ឃាតកពិតសម្លាប់លោក ជា វិជ្ជា និងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ ដើម្បីស្រាយចម្ងល់ថា អ្នកណាជាអ្នកសម្លាប់ លោក ជា វិជ្ជា ហើយអ្នកណាជាអ្នកនៅពីក្រោយខ្នង? ជាសំនួរតែមួយគត់ ដែលគេបានសួរក្នុងរយៈពេល១៤ឆ្នាំមកនេះ៕

ក្រសួងថាការធ្វើអត្តសញ្ញាណប័ណ្ណថ្មីធ្វើឲ្យរដ្ឋគ្រប់គ្រងទិន្នន័យបានត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា
ការរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប
និងព័ត៌មានវិទ្យា
អាចធ្វើឲ្យអាជ្ញាធររដ្ឋគ្រប់គ្រងទិន្នន័យពលរដ្ឋបានត្រឹមត្រូវ
និងមានលក្ខណៈវិទ្យាសាស្ត្រ
ព្រមទាំងងាយស្រួលក្នុងការដាក់ផែនការដើម្បីអភិវឌ្ឍផងដែរ។
ក្រសួងមហាផ្ទៃបានបោះពុម្ពអត្តសញ្ញាណប័ណ្ណចំនួនជាង ៥ម៉ឺនសន្លឹកឡើងវិញ ដោយសារអត្តសញ្ញាណប័ណ្ណទាំងនោះ ខូចគុណភាព បាត់បង់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។
អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ បានចំនួនជិត ៩លាន ៧សែនសន្លឹកហើយ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ចាប់ពីឆ្នាំ២០១៤ រហូតដល់ចុងឆ្នាំ២០១៧ កន្លងមកនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ម៉ៅ ច័ន្ទតារា លើកឡើងនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល ៣ឆ្នាំ ២០១៤–២០១៧ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅឯក្រសួងមហាផ្ទៃ ថាអត្តសញ្ញាណប័ណ្ណចំនួនជាង ៥ ម៉ឺនសន្លឹក ត្រូវបានបោះពុម្ពឡើងវិញ។ «»
លោកបន្ដទៀតថា ចាប់តាំងពីឆ្នាំ២០១២ មក ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មានវិទ្យា ដោយអាចគ្រប់គ្រងបាននូវអត្តសញ្ញាណជាក់លាក់របស់បុគ្គល ធានាទប់ស្កាត់ភាពស្ទួនក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ដោយសារតែការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យានេះ អាជ្ញាធរបានរកឃើញទិន្នន័យស្ទួនប្រមាណជាង ៤០ម៉ឺននាក់ ដែលអាចទប់ស្កាត់បាននូវការប៉ុនប៉ងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយកែប្រែទិន្នន័យបុគ្គលខុសពីអត្តសញ្ញាណដើម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ថា កិច្ចការប្រឹងប្រែងធ្វើអត្តសញ្ញាណប័ណ្ណនេះគឺធ្វើយ៉ាងណាដើម្បីប្រមូលតួលេខមួយដែលជាក់លាក់ ហើយមិនត្រឹមតែជាការគ្រប់គ្រងប្រជាពលរដ្ឋនោះទេ តែមានភាពសុក្រឹតសម្រាប់ការលើកផែនការអភិវឌ្ឍនានា និងមានលក្ខណៈវិទ្យាសាស្ត្រផង។
ការធ្វើអត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាក់នៅនាពេលកន្លងមក តែងមានការរិះគន់ពីមហាជនថា អាជ្ញាធរបានឃុបឃិត ទទួលសំណូកជាថ្នូរនឹងការផ្ដល់លិខិតស្នាក់នៅ ឬអត្តសញ្ញាណប័ណ្ណដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ពួកគេទាមទារឲ្យអាជ្ញាធររឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្ដីពីសញ្ជាតូបនីយកម្ម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានឲ្យដឹងថា ចំនួនដែលក្រសួងប្រកាសផ្ដល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋនេះ គឺជាបរិមាណមួយដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែលោកនៅតែព្រួយបារម្ភពីគុណភាពអត្តសញ្ញាណប័ណ្ណនេះ ដោយសារតែអ្នកប្រើប្រាស់កន្លងមកបានខូច ឬគ្មានគុណភាពប្រើប្រាស់បានយូរជាដើម មិនត្រឹមប៉ុណ្ណោះក្រសួងក៏គួរត្រួតពិនិត្យមើលឲ្យបានច្បាស់ ចំពោះជនបរទេសដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកន្លងមក។ «»
លោកបន្តទៀតថា នៅពេលដែលអាជ្ញាធររដ្ឋចាត់វិធានការតឹងរ៉ឹងបែបនេះ គឺដើម្បីធានាតម្លៃអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ និងច្បាប់នៃសញ្ជាតិផងដែរ៕

Saturday, January 20, 2018
សកម្មជនបក្សប្រឆាំងនៅខេត្តមួយចំនួនត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចលនាសង្គ្រោះជាតិ
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាខេត្តមួយចំនួនលើកឡើងថា
ពួកគេបានត្រៀមខ្លួនរួចជាស្រេចហើយ
ដើម្បីចូលរួមសកម្មភាពចលនាសង្គ្រោះជាតិ
ជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេស
ដោយមិនបារម្ភពីការគំរាមកំហែងណាមួយឡើយ។ ពួកគាត់អះអាងថា
មូលហេតុដែលចូលរួមចលនាថ្មីនេះ ដោយយល់ថា
ចលនានេះនឹងអាចជួយឲ្យគណបក្សប្រឆាំងបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨
បាន។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមបណ្ដាខេត្តមួយចំនួនលើកឡើងថា ប្រសិនបើមានសញ្ញាភ្លើងខៀវពីថ្នាក់ដឹកនាំនៅក្រៅប្រទេសភ្លាម គឺថ្នាក់ដឹកនាំគណបក្សនៅថ្នាក់មូលដ្ឋាននឹងទូងស្គរឲ្យសកម្មជនចូលរួមចលនាសង្គ្រោះជាតិ ដោយមិនបង្អន់យូរឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង លោក ម៉ៅ វិបុល មានប្រសាសន៍ថា សកម្មជនគណបក្សលោកនៅខេត្តស្វាយរៀង ភាគច្រើនតាមដានការវិវត្តន៍នៃស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់បំផុត។ លោកអះអាងថា ក្រោយពេលទទួលដំណឹងពីថ្នាក់ដឹកនាំនៅក្រៅប្រទេស ដែលបានបង្កើតចលនាសង្គ្រោះជាតិភ្លាម គឺសកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានមានអារម្មណ៍ត្រេកអរជាខ្លាំង ពីព្រោះចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយមក ពួកគាត់មិនអាចធ្វើសកម្មភាពនយោបាយដើម្បីជួយប្រជាពលរដ្ឋបាននោះទេ។
មន្ត្រីគណបក្សប្រឆាំងរូបនេះបន្ថែមទៀតថា សព្វថ្ងៃពួកគេរង់ចាំតែសញ្ញាភ្លើងខៀវពីខាងក្រៅប្រទេស ដើម្បីចូលរួមចលនាសង្គ្រោះជាតិ ដោយមិនខ្លាចប្រឈមនឹងការគំរាមកំហែងពីសំណាក់សមត្ថកិច្ចឡើយ៖ «ព្រោះដឹងស្រាប់ហើយប្រជាធិបតេយ្យដែលជោគជ័យបានដោយសារការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះប្រទេសជាតិពឹងពាក់ទៅលើប្រជាពលរដ្ឋ ថ្នាក់ដឹកនាំរបស់គណបក្សដូចជាចលនាសង្គ្រោះជាតិ នឹងធ្វើមិចឲ្យមានការស្រុះស្រួលគ្នាដើម្បីការងាររបស់យើងបន្តទៀត»។
ទោះជាយ៉ាងណាលោក ម៉ៅ វិបុល បញ្ជាក់ថា សកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានមួយចំនួនតូច ហាក់មានចិត្តស្ទាក់ស្ទើរក្នុងការចូលរួមចលនាថ្មីនេះ ដោយសារពួកគាត់មិនយល់ច្បាស់ពីចលនាថ្មីនេះ ថានឹងផ្ដល់ប្រយោជន៍យ៉ាងណាដល់ប្រជាពលរដ្ឋនោះ៖ «ប៉ុន្តែមួយចំនួនតូចគាត់តវ៉ាគាត់មិនទាន់យល់ ពួកគាត់ត្រូវការថ្នាក់ដឹកនាំពន្យល់គាត់ឲ្យបានច្បាស់លាស់ ព្រោះការងារនៅតាមមូលដ្ឋានគាត់បាត់ព័ត៌មានច្រើនពីថ្នាក់ដឹកនាំ។ ដូច្នេះគាត់នៅរង់ចាំដោយថា គាត់មិនរុញរាទេ បើថ្នាក់ដឹកនាំកំពូលៗពួកគាត់នឹងធ្វើភ្លាម»។
ចំណែកមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង លោក ឌឹម សារឿន អះអាងថា សកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីចូលរួមចលនាសង្គ្រោះជាតិ ដោយមិនខ្វល់ពីការចាប់ចងរបស់សមត្ថកិច្ចឡើយ។ លោក ឌឹម សារឿន បន្ថែមទៀតថា មូលហេតុដែលពួកគាត់ចូលរួមចលនាថ្មីនេះ ព្រោះរដ្ឋាភិបាលបានរុញពួកគាត់ចូលដល់ជញ្ជាំងហើយ ដូច្នោះពួកគាត់ត្រូវតែងើបឈរស៊ូដើម្បីបន្តជីវិតទៅមុខទៀត៖ «ហួសពេលខ្លាចបានន័យថាគេរំលាយយើងមានច្បាប់ពេញលេញគេនៅរំលាយយើងបាន ហើយកម្លាំងយើងរាប់រយនាក់គេរំលាយយើងបាន តែឥឡូវយើងអត់ខ្លាចដោយសារគេមិនអាចរំលាយយើងបានទេ ហើយយើងកាន់តែខ្លាចទៅៗ គេកាន់តែជិះជាន់យើងថែមទៀត ហើយជាតិយើងកាន់តែលិចលង់ទៅៗ ប្រជាពលរដ្ឋកាន់តែក្រីក្រទៅ ហើយធ្វើចំណាកស្រុកកាន់តែច្រើនទៅ ដូច្នេះយើងត្រូវតែរើបម្រាស់»។
ទោះជាយ៉ាងនេះក្ដី កន្លងមកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និយាយថា ការប្រកាសបង្កើតចលនាសង្គ្រោះជាតិ គឺមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះ តើចលនានេះបង្កើតឡើងឈរលើទិដ្ឋភាពច្បាប់ត្រឹមត្រូវដែរ ឬទេ? លោកព្រមានថា បើចលនានេះខុសច្បាប់នឹងមានវិធានការតាមច្បាប់។
ទោះជាយ៉ាងនេះក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប លោក ម៉ាប់ ភៀត មានប្រសាសន៍ថា ចាប់តាំងពីតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ មក សកម្មជនគណបក្សលោកមួយចំនួនបានរត់គេចខ្លួនទៅប្រទេសថៃ និងមួយចំនួនទៅលាក់ខ្លួននៅផ្ទះសាច់ញាតិនៅតាមបណ្ដាខេត្ត មិនទាន់វិលត្រឡប់មកវិញនៅឡើយ។ ក៏ប៉ុន្តែលោកអះអាងថា បើទោះបីជាប្រឈមនឹងការចាប់ខ្លួនក៏ដោយ ក៏សមត្ថកិច្ចមិនអាចហាមឃាត់សកម្មជនគណបក្សប្រឆាំងបានដែរ។
បន្ថែមពីនេះ លោកថា សកម្មជនមួយចំនួនធំកំពុងទន្ទឹងរង់ចាំសញ្ញាភ្លើងខៀវពីខាងក្រៅប្រទេស ដើម្បីចូលរួមចលនាថ្មីនេះជាមួយសកម្មជននៅតាមបណ្ដាខេត្តផ្សេងៗ ដោយមិនរុញរាឡើយ៖ «បើនិយាយភាសាសាមញ្ញគឺគាត់ចាប់ផ្ដើមមានសង្ឃឹមបន្តិចៗឡើងវិញហើយពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយរបស់យើងឡើងវិញ តាមរូបភាពណាដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យគាត់ជឿជាក់យើងឡើងវិញថា យើងនឹងបន្តនយោបាយ។ បើសិនជាយើងទុកនៅដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋថា យើងបាត់បង់អស់ហើយ ម្យ៉ាងទៀតមួយចំនួនថា យើងឈប់ធ្វើសកម្មភាពឡើងវិញ»។
ចលនាសង្គ្រោះជាតិ ផ្ដួចផ្ដើមដោយលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនក្នុងគោលបំណងទាមទារឲ្យដោះលែងលោក កឹម សុខា រួមនឹងអ្នកទោសនយោបាយដទៃទៀត ព្រមទាំងទាមទារឲ្យមានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងឲ្យមានការចូលរួមពេញលេញពីគណបក្សសង្គ្រោះជាតិ៕

លោក កឹម សុខា ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី
ពីពន្ធនាគារត្រពាំងផ្លុងលោក កឹម សុខា
ប្រធានអតីតគណបក្សសង្គ្រោះជាតិបានប្រកាសពីជំហររបស់លោកថា
លោកមិនចូលរួម និងគាំទ្រចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី នោះទេ។
ការប្រកាសមិនគាំទ្រដោយលោក កឹម សុខា ដូច្នេះ
ធ្វើឡើងបន្ទាប់ពីសហស្ថានិកម្នាក់នៃចលនាសង្គ្រោះជាតិបានប្រកាសលាលែងពីចលនានេះ
និងស្របពេលដែលលោក សម រង្ស៊ី កំពុងអំពាវនាវឲ្យពលរដ្ឋខ្មែរ
ជាពិសេសអ្នកគាំទ្រអតីតបបក្សប្រឆាំងចូលរួមជាមួយលោក។
កាលពីយប់ថ្ងៃសុក្រទី១៩មករា មេធាវីការពារក្តីឲ្យលោក កឹម សុខា គឺ
លោក ផែង ហេង
បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកអំពីជំហររបស់កូនក្ដីលោកចំពោះចលនាសង្គ្រោះជាតិ។
បើតាមលោក ផែង ហេង លោកកឹម សុខា បញ្ជាក់ថា លោកមិនចូលរួមចលនា
និងមិនគាំទ្រចលនាសង្គ្រោះជាតិដែលទើបបង្កើតឡើងនោះទេ។
មិនចូលរួមព្រោះលោក កឹម សុខា នៅតែមានជំនឿថា
អ្នកនយោបាយខ្មែរអាចរកដំណោះស្រាយជាមួយគ្នាបានតាមរយៈការសន្ទនាជាមួយគ្នា។
នេះបើតាមមេធាវីការពារក្ដី។
សូមបញ្ជាក់ថា ចលនាសង្គ្រោះជាតិត្រូវប្រកាសបង្កើតឡើងកាលពីថ្ងៃទី១២ មករា ក្នុងគោលបំណងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដើម្បីចូលរួមក្នុងបោះឆ្នោតជាតិនាពេលខាងមុខនេះ។ ម្យ៉ាងវិញទៀត វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ផងដែរ។ ចលនាថ្មីនេះ ត្រូវបានប្រកាសបង្កើតឡើងដោយមន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួន៩រូបរួមមានលោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង លោកស្រី មួរ សុខហួរ លោកតុ វ៉ាន់ចាន់ លោក ទួន យក់ដា លោក ជា គឹមលី លោក គា រី និង លោក អ៊ុង រិទ្ធី ។
ក៏ប៉ុន្តែលោកអ៊ុង រិទ្ធី បានប្រកាសលាលែងពីចលនាសង្គ្រោះជាតិបាត់ទៅហើយកាលពីថ្ងៃទី១៥ មករា ពោល គឺក្រោយប្រកាសបង្កើតចលនានេះបានបីថ្ងៃប៉ុណ្ណោះ។ លោក អ៊ុង រិទ្ធី បានលើកហេតុផលនៃការសម្រេចលាលែងរបស់លោកថា ដោយសារតែលោកមើលឃើញពីការមិនយល់ស្របគ្នាក្នុងការបង្កើតចលនាសង្គ្រោះជាតិនេះ និងដើម្បីទុកពេលក្នុងការពង្រឹងស្មារតីគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំបន្ដទៀត។
គួរឲ្យកត់សម្គាល់ដែរថា ការប្រកាសលាលែងរបស់ អ៊ុង រិទ្ធី នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតគណបក្សប្រឆាំងចំនួន៥០នាក់នៅប្រចាំសហរដ្ឋអាមេរិក បានប្រកាសមិនចូលរួមក្នុងនៅក្នុងចលនាថ្មីនេះ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតប្រឆាំងទាំងនោះថែមទាំងប្រកាសជាចំហរទៀតថាពួកគេនៅតែបន្តធ្វើការតស៊ូមតិក្នុងក្របខណ្ឌគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យអតីតបក្សប្រឆាំងរស់ឡើងវិញ និងទាមទារឲ្យមានការដោះលែងលោក កឹម សុខា ឲ្យសេរីភាពឡើងវិញផងដែរ៕

Thursday, January 18, 2018
នាយករដ្ឋមន្ត្រីកម្ពុជា៖ ការបោះឆ្នោតនៅឆ្នាំនេះគ្មានផ្លាស់ប្តូរអ្វីទាំងអស់ ទោះមានរឿងអ្វីកើតឡើងក៏ដោយ
នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-ឆ្នាំ២០៣០
នៅវិមានសន្តិភាពនាព្រឹកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានបញ្ជាក់ជាថ្មីដោយសង្កត់ធ្ងន់ថា ការបោះឆ្នោតជាតិនៅឆ្នាំនេះ
គឺប្រព្រឹត្តទៅតាមការកំណត់ដោយគ្មានអ្វីប្រែប្រួលនោះទេ។
ការបញ្ជាក់របស់លោកហ៊ុន សែននេះ
ជាឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលលើកឡើងពីលទ្ធភាពនៃការពន្យារពេលបោះឆ្នោត
ហើយក៏ជាប្រតិកម្មទៅនឹងការជំរុញឲ្យពន្យារពេលការបោះឆ្នោតពីសំណាក់លោកសម
រង្ស៊ីផងដែរ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា
៖“ការបោះឆ្នោតនៅពេលខាងមុខ
គ្មានការផ្លាស់ប្តូរអ្វីទាំងអស់មិនថាមានរឿងអ្វីកើតឡើងទេ
ដោយតម្លៃណាក៏ដោយ យើងត្រូវតែបោះឆ្នោតឲ្យខានតែបាន។
ការបញ្ជាក់ជាថ្មីដោយសម្តីម៉ឹងម៉ាត់របស់លោកប្រមុខរដ្ឋាភិបាលកម្ពុជានាពេលនេះ
គឺជាការឆ្លើយបតភ្លាមៗមិនអង្អស់យូរទៅនឹងកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចុះផ្សាយនៅថ្ងៃនេះ
ថា នាយករដ្ឋមន្ត្រីកម្ពុជាថា ការបោះឆ្នោតអាចធ្វើមិនបាន
បើមានការច្របូកច្របល់។ ចំពោះការចុះផ្សាយនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន សង្ឃឹមថា
កាសែតភ្នំពេញប៉ុស្តិ៍នឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់លោកឲ្យបានច្បាស់លាស់និងមានការចេះដឹងច្រើនជាងនេះ។
ជាមួយគ្នានេះ
លោកក៏បានរិះគន់ទៅកាន់អ្នកវិភាគដែលបញ្ចេញយោបល់ជុំវិញរឿងនេះផងដែរ។
ជាការកត់សម្គាល់ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ ក៏ទំនងជាចង់ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសម រង្ស៊ី។ លោកសម រង្ស៊ី ដែលតាមរយៈបណ្តាញធ្វីតធ័រ(Tweeter)របស់ខ្លូនកាលពីថ្ងៃពុធបានសរសេរថា លោកចង់ដាក់សំណើទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយស្នើឲ្យពន្យារពេលការបោះជាតិនៅក្នុងឆ្នាំ២០១៨នេះ រហូតដរាបណា លោកនិងលោកហ៊ុន សែន អាចធានាបានថា ការបោះឆ្នោតទាំងព្រឹទ្ធសភា និងជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ អាចធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិក្នុងកម្រិតអប្បបរមាដែរ។ បើតាមលោកសម រង្ស៊ី ការធ្វើបែបនេះ គឺដើម្បីជៀសវាងអំពើហិង្សា និង ដើម្បីជៀសវាងកម្ពុជាក្លាយទៅជាប្រទេសដែលមិនទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ។
សម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ គឺគ្មានការប្រែប្រួលនោះទេ បើទោះបីជាមានហេតុការណ៍អ្វីកើតឡើងក៏ដោយ។លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការបោះឆ្នោតនៅកម្ពុជា គឺតម្រូវឲ្យប្រជារដ្ឋកម្ពុជាចូលរួមបោះឆ្នោត ដោយមិនចាំបាច់មានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិឡើយហើយបញ្ហាសំខាន់គឺស្ថិតលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅវិញទេ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលជាការបោះឆ្នោតអសាកលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ រីឯការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលជាបោះឆ្នោតសាកលវិញ នឹងធ្វើឡើងថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចបរទេសខ្លះ និងអ្នកវិភាគមួយចំនួនផងបានលើកឡើងថា ការបោះឆ្នោតខាងមុខនេះនឹងមិនធ្វើឡើងស្របតាមបែបបទប្រជាធិបតេយ្យនោះឡើយ។ នេះក៏ព្រោះតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងធំបំផុតនៅកម្ពុជាចូលរួម ដោយសារតែគណបក្សនេះត្រូវតុលាការកំពូលកម្ពុជារំលាយចោលទៅហើយកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ៕

សាលារាជធានីហាមមន្ត្រីបក្សប្រឆាំងចូលរួមថ្លែងសារក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
សាលារាជធានីភ្នំពេញ
ហាមសហជីពសេរីកម្មករកុំឲ្យតំណាងរាស្ត្រនិងមន្ត្រីគណបក្សសង្គ្រោះជាតិ
១១៨រូប
ចូលរួមថ្លែងសារនយោបាយក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក
ជា វិជ្ជា នៅថ្ងៃទី២២ មករា ខាងមុខនេះ។
អនុប្រធានសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ ថ្លែងថា ការហាមប្រាមបែបនេះ គឺជាការរឹតត្បិតសេរីភាពការបញ្ចេញមតិ។ ប៉ុន្តែលោកថា សហជីពពុំមានគម្រោងអញ្ជើញអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ចូលរួមថ្លែងសារនយោបាយនោះទេ។
លោកថា នេះជាពិធីសាសនា និងជាឱកាសអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល ពន្លឿនស៊ើបអង្កេត និងស្រាវជ្រាវរកឃាតក និងអ្នកបញ្ជាឲ្យបាញ់សម្លាប់លោក ជា វិជ្ជា៖ «សហជីពសេរីយល់ឃើញថា ការដាក់កំហិតរបស់សាលារាជធានីភ្នំពេញ ទៅលើនយោបាយអ្នកនយោបាយមិនឲ្យថ្លែងសារនោះគឺជារឿងរបស់សាលារាជធានីភ្នំពេញ។ ខ្ញុំគិតថា នេះគឺជាការរឹតត្បិតការបញ្ចេញមតិ គេថាក្រែងលោ ១១៨នាក់ គាត់មកថ្លែងសារនយោបាយអីទៅវាប៉ះពាល់ខាងអ្នករៀបចំ ពីព្រោះគេថា គណបក្សសង្គ្រោះជាតិ គេរំលាយហើយ។ ប៉ុន្តែបើសិនជាអ្នកនយោបាយណាគេអញ្ជើញចូលរួមសហជីពពួកយើងនឹងស្វាគមន៍»។
អភិបាលរងរាជធានី លោក មាន ចាន់យ៉ាដា កាលពីល្ងាចថ្ងៃពុធ ទី១៧ មករា បានហៅសហជីពសេរីកម្មករប្រជុំអំពីការជូនដំណឹងធ្វើពិធីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា។ ក្រៅអំពីការហាមប្រាមមិនឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ១១៨រូប ចូលរួមថ្លែងសារនយោបាយក្នុងពិធីនេះ សាលាក្រុងមិនអនុញ្ញាតឲ្យហែក្បួនឡើយ ដោយយកលេសថា ខ្លាចកកស្ទះចរាចរណ៍។
សហជីពសេរីកម្មករ គ្រោងរៀបចំពិធីជួបជុំដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព គម្រប់ខួប ១៤ឆ្នាំ នៅនៅថ្ងៃច័ន្ទ ទី២២ មករា ដោយមានអ្នកចូលរួមប្រមាណ ១៥០នាក់ គឺជាក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់ដឹកនាំសមាជិកសហជីពសេរីកម្មករ នៅទីតម្កល់រូបសំណាកលោក ជា វិជ្ជា ខាងមុខវត្តលង្កា។
លោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករ ដែលល្បីឈ្មោះខាងទាមទារផលប្រយោជន៍ជូនកម្មករ ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។
ជុំវិញសំណុំរឿងបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីឈ្មោះនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើឃាតកម្មលោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានពន្លឺនៃការស៊ើបអង្កេតនៅឡើយទេ ពោលគឺឃាតកពិតប្រាកដ និងអ្នកបញ្ជាអោយបាញ់សម្លាប់មេសហជីពទាំងពីរនៅតែស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ ជាង១ទសវត្សក្រោយឃាតកម្មនេះ៕

Sunday, January 7, 2018
លោក ហ៊ុន សែន ថា ការរំលាយបក្សប្រឆាំងជាជោគជ័យបញ្ចៀសគ្រោះដល់ជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងក្នុងទិវាជ័យជម្នះ៧
មករាថា រដ្ឋាភិបាលរបស់លោកបានទទួលបានជ័យជម្នះមួយទៀត
គឺបានរំលាយគណបក្សសង្គ្រោះជាតិចោល។ ប៉ុន្តែ
ប្រធានគណបក្សកាន់អំណាចរូបនេះថា
ត្បិតដ្បិតចលនាបដិវត្តន៍ពណ៌នៅក្នុងស្រុកបានដួលរលំ
តែចលនានៃបង្អែកចលនាមួយនេះ នៅក្រៅប្រទេសមិនទាន់រលំរលាយនៅឡើយទេ។
សំឡេងស្រែកជយោយ៉ាងកងរំពងលាន់ឮពេញទីក្រុងកោះពេជ្រ ដែលគណបក្សប្រជាជនកម្ពុជា ចង់បង្ហាញជោគជ័យរបស់ខ្លួនថ្មីមួយទៀត គឺការកម្ទេចបក្សប្រឆាំងដ៏ធំនៅកម្ពុជាចោល។ គណបក្ស ប្រជាជនកម្ពុជាចោទថា គណបក្សសង្គ្រោះជាតិ ដែលមានសហរដ្ឋអាមេរិក នៅពីក្រោយជាអង្គការចាត់តាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ក្នុងពេលអួតអាងប្រាប់សមាជិកបក្សជាងជិតប្រាំម៉ឺននាក់ នៅថ្ងៃនៃទិវាជ័យជម្នះ ៧មករា ឆ្នាំនេះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការរំលាយចោលគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗ នេះ គឺការជាការពារសន្តិភាព ដើម្បីបញ្ចៀសគ្រោះមហន្តរាយថ្មីរបស់ជាតិ។ «»
ប៉ុន្តែការកម្ទេចចោលគណបក្សប្រឆាំង នៅកម្ពុជាពេលនេះ លោក ហ៊ុន សែន មិនទាន់គិតថា គ្រប់គ្រាន់នៅឡើយទេ។ លោកបន្តថា អង្គការចាត់តាំងនៃបដិវត្តន៍ពណ៌បានដួលរលំ តែចលនានៃបង្អែកចលនាមួយនេះនៅក្រៅប្រទេសមិនទាន់រលំរលាយនៅឡើយទេ។
លោក ហ៊ុន សែន លើកឡើងបែបនេះ ក្នុងថ្ងៃប្រារព្ធខួប ៧មករា លើកទី៣៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ជម្លោះនយោបាយនៅកម្ពុជានៅពេលនេះ គឺគណបក្សកាន់អំណាចព្យាយាមតាមកម្ទេចគណបក្សប្រឆាំងពីក្នុងស្រុកទៅដល់ក្រៅប្រទេស រហូតចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ លួចបង្កើតទ័ពនៅតាមព្រំដែនថែមទៀតផង។ រីឯគណបក្សប្រឆាំងឯណោះវិញ ក៏ប្រកាសមិនទទួលស្គាល់ថ្ងៃ ៧ មករាវិញដែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ឯករាជ្យភាព និងអធិបតេយ្យភាពជាតិ។ ដូចគ្នាដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទប្រកាន់ថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលវៀតណាម ឆក់ឱកាសលើកទ័ពចូលត្រួតត្រាកម្ពុជា យកលេសជួយសង្គ្រោះ។ «»
ការព្រមានកម្ទេចក្រុមបក្សប្រឆាំងជាថ្មីនេះ គឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងហាមមន្ត្រីជាន់ខ្ពស់គណបក្សនេះ ១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈ ៥ឆ្នាំ។ នៅពេលនេះ គណបក្សកាន់អំណាច កំពុងរៀបចំកែរដ្ឋធម្មនុញ្ញ ដើម្បីដាក់ទោសក្រុមបក្សប្រឆាំងនៅក្រៅប្រទេសជាបន្តទៀត។ លោក ហ៊ុន សែន ចាត់តាំងអនុប្រធានគណបក្សរបស់លោក គឺលោក ស ខេង ឲ្យដឹកនាំក្រុមការងារ ដែលជំនាញខាងច្បាប់ ធ្វើវិសោធនកម្មធម្មនុញ្ញ ដើម្បីដាក់ទោសលើជនទាំងឡាយណា ទាំងនៅក្នុងស្រុក និងក្រៅទេស ដែលធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។ លោក ស ខេង នឹងជួបជជែកគ្នាក្រោយថ្ងៃ ៧មករានេះហើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជារឿងចាំបាច់ ដែលត្រូវតែធ្វើ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយសព្វថ្ងៃ។ «»
ក្រុមគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ដែលដឹកនាំដោយអតីតប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី និងកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា កំពុងធ្វើយុទ្ធនាការសុំឲ្យអន្តរជាតិដាក់ទណ្ឌលើរដ្ឋាភិបាល ហ៊ុន សែន និងស្នើសុំទៅអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយត្រូវព្យួរអាសនៈរបស់រដ្ឋាភិបាលក្រុងភ្នំពេញជាបណ្ដោះអាសន្នសិន។
អ្នកវិភាគនយោបាយលោក សូ ចន្ថា មើលឃើញថា ជម្លោះនយោបាយនៅពេលនេះ គឺជាការបែកបាក់ជាតិដ៏គួរឲ្យព្រួយបារម្ភ។ អ្នកវិភាគរូបនេះ ចង់ឃើញអ្នកនយោបាយរកច្រកចេញដើម្បីបញ្ចប់ជម្លោះ ល្អជាងការហែកហួរគ្នាទៅវិញទៅមកដូចសព្វថ្ងៃនេះ។ «»
ការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រមួយចំហៀងប្រទេស ត្រូវបានលោក ហ៊ុន សែន អះអាងថាជា ការទប់ស្កាត់បាននូវបដិវត្តន៍ពណ៌ បានធ្វើឲ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងរក្សាបាននូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែ សហគមន៍អន្តរជាតិថា ការរំលាយគណបក្សប្រឆាំងនេះជាការសម្លាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទៅវិញទេ។ ក្រុមប្រទេសមហាអំណាច និងជាទីផ្សារដ៏ធំរបស់កម្ពុជា ព្រមានថា បើនៅតែមិនព្រមស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះទេ គឺពលរដ្ឋខ្មែរទូទាំងនគរនឹងរងទុក្ខជាក់ជាមិនខាន៕

ពលរដ្ឋខ្មែរអាមេរិកាំងតវ៉ាប្រឆាំងថ្ងៃ៧មករាដែលពួកគេថាជាថ្ងៃវៀតណាមឈ្លានពានខ្មែរ
ពលរដ្ឋខ្មែរអាមេរិកាំង ពី៣០០ ទៅ៥០០នាក់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វូនីញ៉ា (California) កាលពីថ្ងៃទី៦មករា
បាននាំគ្នាធ្វើបាតុកម្មប្រឆាំងថ្ងៃទី៧ មករា ដែលពួកគេអះអាងថា
ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា ទោះបីរដ្ឋាភិបាលកម្ពុជាបន្លំអះអាងថា
ជាថ្ងៃរំដោះជាតិក្ដី។
តំណាងពលរដ្ឋអាមេរិកកាំង លោក ចាន់ វាសនា ដែលដឹកនាំធ្វើបាតុកម្មនៅថ្ងៃទី៦ មករា មានប្រសាសន៍ថា គោលបំណងសំខាន់នៃការធ្វើបាតុកម្មនេះ គឺដើម្បីឲ្យពលរដ្ឋខ្មែរទូទាំងពិភពលោកប្រឆាំងនឹងថ្ងៃ៧ មករា។ លោកបន្តថាថ្ងៃ៧មករា មិនមែនជាថ្ងៃវៀតណាមរំដោះទឹកដីកម្ពុជា ដូចដែលគណបក្សប្រជាជនកម្ពុជា អះអាងឡើយ។
លោក ចាន់ វាសនា បានហៅថ្ងៃ៧មករា ជាថ្ងៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងជាថ្ងៃដែលកងទ័ពវៀតណាម គ្រប់គ្រងត្រួតត្រារដ្ឋាភិបាលកម្ពុជា និងបានលើកបន្តុប លោក ហ៊ុន សែន ឡើងកាន់ដំណែងរហូតដល់ពេលបច្ចុប្បន្ន។ លោក បញ្ជាក់ថា ថ្ងៃដែលពលរដ្ឋខ្មែរត្រូវទទួលស្គាល់នោះ គឺមានតែថ្ងៃទី២១ តុលាឆ្នាំ១៩៩១ ដែលជាថ្ងៃបញ្ចប់ជម្លោះរ៉ាំរ៉ៃនៅកម្ពុជា ហើយបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោក បានប្រៀបធៀបថ្ងៃទី២១ តុលា ដូចជាអាវក្រោះ ដើម្បីការពាររបបកុម្មុយនិស្តកុំឲ្យវិលត្រលប់មកវិញ និងជាថ្ងៃដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាស្គាល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរហូតមកដល់បច្ចុប្បន្ន។
ក្រោយពីរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ ពលរដ្ឋខ្មែរអាមេរិកាំង បានធ្វើបាតុកម្មជាបន្តបន្ទាប់ប្រឆាំងជាបន្តបន្ទាប់ ប្រឆាំងនិងរដ្ឋាភិបាល លោក ហ៊ុន សែន ដែលធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងទាមទារឲ្យរដ្ឋាភិបាលងាកមកគោរពសិទ្ធិមនុស្សវិញ។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក និងកាត់ផ្ដាច់ជំនួយបោះឆ្នោត។ ចំណែក សហគមន៍អឺរ៉ុបក៏បានកាត់ផ្តាច់ជំនួយបោះឆ្នោតទាំងស្រុងដល់កម្ពុជាផងដែរ៕
ចំណែកប្រធានក្រុមប្រឹក្សាកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍(Norway) លោក ម៉ែន ណាត បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៥ មករា ថា កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរជាថ្មី ដោយសាររបបលោកហ៊ុន សែន កម្អែលកុម្មុយនិស្ត ៧មករា។ សេចក្ដីថ្លែងការណ៍នេះបានសរសេរថា ការចាប់ខ្លួនលោក កឹម សុខា ការបិទស្ថានីយផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល ព្រមទាំងរំលាយគណបក្សសង្គ្រោះជាតិនោះ គឺជាការធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរជាថ្មី ដែលពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ កំពុងព្រួយបារម្ភ និងថ្កោលទោសយ៉ាងដាច់អហង្ការ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានស្នើឲ្យលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា លុបចោលសាលក្រមការរំលាយបក្សសង្គ្រោះជាតិ ដើម្បីឲ្យបក្សនេះ អាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ដោយស្មើមុខ ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងដោះលែងអ្នកទោសមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ។
លិខិតដដែលបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវលុបចោលសន្ធិសញ្ញាព្រំដែនគោក ព្រំដែនទឹក និងកិច្ចព្រមព្រៀងនានា ជាមួយវៀតណាមដែលផ្ទុយពីខ្លឹមសារ រដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សេចក្ដីថ្លែងការណ៍នេះ ក៏បានជំរុញឲ្យកម្ពុជា ត្រូវប្ដឹងសើរើទាមទារកោះត្រល់ និងទឹកដីដែលបាត់បង់មកកម្ពុជាវិញ តាមរយៈម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតុលាការយុត្តិធម៌អន្តរជាតិ អាយស៊ីជេ(ICJ)៕

តុលាការប៉ៃលិនកោះហៅមន្ត្រីបក្សប្រឆាំង២រូបករណីប្ដឹងលុបឈ្មោះវៀតណាមពីបញ្ជីបោះឆ្នោត
ព្រះរាជអាជ្ញារងនៃសាលាដំបូងខែត្រប៉ៃលិន
កោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិ នៅស្រុកសាលាក្រៅចំនួន២រូប
ឲ្យចូលបំភ្លឺ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្រជាពលរដ្ឋ។
ដីកាកោះនេះពាក់ព័ន្ធនឹងសំណុំរឿងចាស់ ដែលគណបក្សសង្គ្រោះជាតិ
បានប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីស្នើឲ្យពិនិត្យ
និងលុបឈ្មោះជនបរទេសចំនួន
២នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ កន្លងទៅ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិនអះអាងថា ពួកគេនិងចូលទៅបំភ្លឺតុលាការតាមដីកាកោះរបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត បើទោះបីជាពួកគាត់មិនសប្បាយចិត្តនឹងដីកានេះយ៉ាងណាក្ដី។
សកម្មជនគណបក្សសង្គ្រោះជាតិ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោកច័ន្ទ ស៊ីថាត ឲ្យដឹងនៅថ្ងៃទី៧មករាថា បន្ទាប់ពីលោកបានទទួលដីកាកាលពីថ្ងៃទី១មករាមក គឺលោកហាក់មិនសប្បាយចិត្តឡើយ ពីព្រោះករណីនេះបានកន្លងផុតទៅជាច្រើនខែមកហើយ។ ម្យ៉ាងទៀតលោកអះអាងថា រឿងដែលកើតឡើងនោះ លោកបំពេញការងារក្នុងនាមជាមន្ត្រីរបស់គណបក្សប្រឆាំង ដើម្បីការពារកុំឲ្យមានជនបរទេសមកចុះឈ្មោះបោះឆ្នោតជំនួសឲ្យពលរដ្ឋខ្មែរ៖ «ហើយការងារទាំងអស់ខាងក្រុមប្រឹក្សាឃុំជាអ្នកដោះស្រាយ ហើយក៏គេដោះស្រាយរួចរាល់អស់ហើយ ហើយក៏គេដង្គោលអ្នកទាំងអស់នោះជាជនជាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោតតាំងពីឆ្នាំ២០១៧រួមមកហើយដែរ ចំណែកអ្នកដែលមានឈ្មោះថាប្ដឹងក៏គេមិនបានប្ដឹងដែរ ប៉ុន្តែមិនដឹងថាមូលហេតុអីបានជាដីកាមកជាប់គ្នាពីរបីដង»។
លោកបន្ថែមទៀតថាលោកបានត្រៀមខ្លួនហើយ គឺនឹងចូលទៅបំភ្លឺតុលាការតាមការកំណត់។ បន្ថែមពីនេះទៀតលោកថា ក៏ត្រៀមនឹងស្នើសុំទៅតុលាការសម្រួលឲ្យបញ្ចប់រឿងនេះតែម្ដង ពីព្រោះគណបក្សសង្គ្រោះជាតិបានរំលាយអស់ហើយ ចំណែកឯលោកក៏ក្លាយជាប្រជាពលរដ្ឋសាមញ្ញដែរ។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៧ មករា។
ដីកាកោះចុះហត្ថលេខាដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តប៉ៃលិន លោក ផាន់ ភីរម្យ ចុះថ្ងៃទី២៤ ធ្នូឆ្នាំ២០១៧ កោះហៅលោកច័ន្ទ ស៊ីថាត និងលោក កែវ ប៊ុនថន ជាជនសង្ស័យរស់នៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចូលបំភ្លឺតុលាការនៅរសៀលថ្ងៃទី៩មករា តាមបណ្ដឹងរបស់ពលរដ្ឋចំនួន ២នាក់ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ប្រព្រឹត្តទៅនៅឃុំសាលាក្រៅ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិនលោក ឃឹម ប៉ុន មានប្រសាសន៍ថា សំណុំរឿងនេះដោយសារតែអ្នកទាំង២បានស្នើឲ្យគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ពិនិត្យឈ្មោះប្រជាពលរដ្ឋចំនួន ២នាក់ដែលមាននៅក្នុងដីការបស់តុលាការនេះ ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយពួកគាត់មានការសង្ស័យពលរដ្ឋដែលបានចុះឈ្មោះទាំង២នាក់នោះថាជាជនជាតិវៀតណាម៖ «ខ្ញុំគិតថាវាមិនមែនជារឿងផ្លូវច្បាប់ទេ ពីព្រោះបើរឿងផ្លូវច្បាប់មិនអាចលើកយកមកប្ដឹងពួកគាត់ទេ ពីព្រោះយើងគ្រាន់តែប្ដឹងទាមទារឲ្យលុបឈ្មោះជនបរទេស ដែលច្បាប់បានចែងថាជនបរទេសមិនអាចចុះឈ្មោះបោះឆ្នោតបាននោះ ហើយរឿងនេះខ្ញុំគិតថាវាជាផ្នែកមួយជាការគំរាមកំហែងដែរ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ករណីនេះជាសំណុំរឿងចាស់ដោយពុំមានអ្វីធំដុំនោះទេ ដែលតុលាការអាចបញ្ចប់រឿងនេះតាំងពីមុនមកបាន៖ «ហើយបើទោះបីជានីតិវិធីរបស់តុលាការយ៉ាងក៏ដោយ ប៉ុន្តែយើងមើលឃើញថា ការប្ដឹងចោទប្រកាន់នេះវាមានពាក់ព័ន្ធរឿងនយោបាយ អ៊ីចឹងយើងគិតថាតុលាការគប្បីតែពិចារណាធ្វើយ៉ាងណាទម្លាក់ការចោទប្រកាន់នេះ»។
ការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់នៅក្នុងខែត្រប៉ៃលិន កន្លងទៅ មានសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៣នាក់ដែលតុលាការកោះហៅឲ្យចូលបំភ្លឺពីបទបរិហារកេរ្តិ៍រឿងលុបឈ្មោះជនជាតិវៀតណាម ចេញពីបញ្ជីបោះឆ្នោត។ អ្នកទាំងនោះរួមមាន លោក អ៊ូច សាវុធ ជំទប់ទី២ ឃុំសាលាក្រៅ អ្នកស្រី រាម ណាមុន ចៅសង្កាត់រងទី២ សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងលោក ឈុន ចាន់ដា ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន។ រហូតមកដល់ពេលនេះ តុលាការមិនទាន់បញ្ចប់សំណុំរឿងរបស់អ្នកទាំង៣នាក់នៅឡើយ៕

“គ្មាននរណាម្នាក់ជៀសផុតពីបន្លែសាច់ គីមីនោះទេ ក្រៅពីគ្រួសារមន្ត្រីធំៗ”
ពលរដ្ឋ និងស្ត្រីមេផ្ទះ
ហួសចិត្តនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលបានស្ដីបន្ទោសពលរដ្ឋដដែលៗ អំពីការបរិភោគបន្លែ សាច់
មានសារធាតុគីមី។ ពលរដ្ឋមួយចំនួនប្រាប់ថា គ្មានអ្នកណាម្នាក់
ដែរអាចជៀសផុតពីការបរិភោគចំណីអាហារ គ្មានផ្ទុក សារធាតុគីមីនោះទេ
គឺមានតែ ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអស់លោកធំៗ
ក្នុងជួររាជការតែប៉ុណ្ណោះ ដែលជៀសផុត។
ពលរដ្ឋ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី មិនថាអ្នកនៅភ្នំពេញ ឬអ្នកនៅតាមតំបន់ទីប្រជុំជនក្នុងខេត្តទេ សុទ្ធតែឆ្លើយតបស្រដៀងគ្នាថា ការស្ដីបន្ទោសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងជាពីរដងនេះ ពលរដ្ឋសាមញ្ញគ្មានសមត្ថភាពធ្វើតាមបាននោះទេ។ ពួកគាត់ ថា មានតែក្រុមគ្នាលោកធំប៉ុន្មាននាក់ប៉ុណ្ណោះ ដែលអាចមានលទ្ធភាពដាំដុះបន្លែគ្មានគីមីដោយខ្លួនឯង ឬអាចមានលទ្ធភាពរកសាច់ ដែលគ្មានគីមីបរិភោគបាន។ ប៉ុន្ដែ សម្រាប់អ្នកលក់ដូរតាមកញ្ច្រែង អ្នកធ្វើការងារជាសន្តិសុខ កម្មកររោងចក្រ និងពលរដ្ឋសាមញ្ញដទៃទៀត ភាគតិច ឬស្ទើរតែគ្មានសោះឡើយ ដែលមានលទ្ធភាពរកបានបន្លែ និងសាច់ធម្មជាតិ មកបរិភោគ។
ម្យ៉ាងទៀត ពួកគាត់ប្រាប់ថា បើទោះជាក្នុងមួយខែ មានមួយថ្ងៃដែលកម្មករអាចមានលទ្ធភាពទិញ បន្លែត្រីសាច់ធម្មជាតិមកបរិភោគ ក៏ពួកគាត់មិនដឹងមើលបន្លែសាច់ទាំងនោះ ថាជារបស់ធម្មជាតិនោះ តាមរបៀបណាដែរ។
ប្រធានកសិករសហគមន៍ចេកមាស នៅខែត្រស្វាយរៀង អ្នកស្រី ឥន សូត្រ មើលឃើញថា មិនមែនតែអ្នកទីក្រុងទេ ដែលហូបបន្លែសាច់គីមី សូម្បីកសិករ បើមិនដាំខ្លួនឯងទេ មិនដឹងទៅរកបន្លែសាច់ធម្មជាតិឯណាបានហូបនោះទេ។ អ្នកស្រីចាត់ទុកសំដីស្ដីបន្ទោសរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា មិនទទួលខុសត្រូវ ក្នុងខណៈដែលលោក ហ៊ុន សែន តែងអួតអាងក្ដែងៗ ថា ខ្លួនជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រជាជន និងជាអ្នកបម្រើប្រជាជន។ កសិកររូបនេះ ផ្ដាំទៅលោកនាយករដ្ឋមន្ត្រីវិញឲ្យជួយទប់ស្កាត់បន្លែ សាច់ មានសារធាតុគីមី កុំឲ្យនាំចូលទៀត។ «»
ពីរដងមកហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោស និងពន្យល់ពលរដ្ឋឈប់ឲ្យជេរលោក បើមិនព្រមស្ដាប់ការណែនាំរបស់លោក ក្នុងការជ្រើសយកអាហារ ដែលមានសារធាតុគីមីយកទៅបរិភោគ។ បន្ថែមពីលើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបបួលអ្នកមិនទទួលយកគំនិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងនឹងគណបក្ស ប្រជាជនកម្ពុជា បើអ្នកទាំងនោះមានសមត្ថភាពទប់ស្កាត់បន្ថែមមានជាតិពុល ឬបន្ថែគីមីបានមែននោះ។
អ្នកលក់មីឆា នៅរាជធានីភ្នំពេញម្នាក់ លោកស្រី សំ សាវ៉ុន ប្រាប់ថា អ្នកស្រីមានសមត្ថភាពមើលដឹងបន្លែ និងសាច់ដែលមានផ្ទុកសារធាតុគីមី ប៉ុន្តែ អ្នកស្រីគ្មានជម្រើសអ្វី ក្រៅពីទិញបន្លែត្រីសាច់ទាំងនោះ យកមកលក់បន្ដនោះទេ។ អ្នកស្រីប្រាប់ថា បើរវល់ដើររកទិញបន្លែត្រីសាច់ធម្មជាតិ អ្នកស្រី មិនអាចប្រកបអាជីពលក់មីឆាបានទេ។ អ្នកស្រីបន្ដថា មីឆាដែលប្រើសាច់ និងបន្លែមិនធម្មជាតិ លក់បានតម្លៃ ៦០០០រៀលក្នុងមួយចាន បើឲ្យអ្នកស្រីទិញបន្លែធម្មជាតិមកលក់ យ៉ាងហោចណាស់ ត្រូវដំឡើងតម្លៃគុណនឹង២។ អ្នកស្រីថា តម្លៃថ្លៃបែបនេះ គ្មានអតិថិជនទិញមីឆាអ្នកស្រីហូបនោះទេ។
ក្រៅពីលោកស្រីដែលមើលមិនដឹងបន្លែត្រីសាច់ មានសារធាតុគីមី ក៏នៅតែមានពលរដ្ឋខ្លះទៀត ប្រាប់ថា ពួកគាត់អាចមានលទ្ធភាពសន្និដ្ឋានបានពីបន្លែ និងសាច់ ដែលផ្ទុកសារធាតុគីមីដែរ។
កញ្ញា ជ្រឹង ស្រីណែត ជាអាជីរករដូរលុយ និងវេរលុយ នៅខែត្រកំពង់ចាម ប្រាប់ថា វិធីងាយសន្និដ្ឋានបំផុត គឺបន្លែ និងសាច់ណា ដែលមានតម្លៃថ្លៃ គឺជារបស់ធម្មជាតិហើយ។ កញ្ញាយល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគំនិតល្អ ក្នុងការបំផុសឲ្យទិញបន្លែ និងសាច់គ្មានសារធាតុគីមី ប៉ុន្តែកញ្ញាទទួលស្គាល់ថា ពិបាករកទិញណាស់ ព្រោះបន្លែត្រីសាច់ជាច្រើន លើទីផ្សារបច្ចុប្បន្ន ជាបន្លែសាច់នាំចូលពីប្រទេសវៀតណាម។
មន្ត្រីរាជការម្នាក់ នៅរាជធានីភ្នំពេញ ប្រាប់ថា មិនមែនតែពលរដ្ឋសាមញ្ញ ឬកម្មកររោងចក្រទេ ដែលគ្មានលទ្ធភាពបរិភោគបន្លែត្រីសាច់ធម្មជាតិ សូម្បីមន្ត្រីរាជការស៊ីវិលដូចរូបគាត់ ក៏មានលទ្ធភាពតិចតួចបំផុតដែរ។ ម្យ៉ាងកញ្ញាទទួលស្គាល់ថា រូបគាត់ក៏មិនចេះមើលថា បន្លែ សាច់ណា មានសារធាតុគីមីដែរ។ ប៉ុន្តែ កញ្ញាយល់ថា ការស្ដីបន្ទោសរបស់លោកនាយរដ្ឋមន្ត្រី ជាបំណងល្អ គ្រាន់តែពលរដ្ឋគ្មានលទ្ធភាពធ្វើតាមបាន។
បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ នៅរាជធានីភ្នំពេញ អ្នកស្រី ភី នីដា ប្រាប់ថា គាត់ទទួលយកការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានបំណងល្អ ដល់សុខភាពពលរដ្ឋ។ ប៉ុន្តែអ្នកស្រីបន្ដថា បើទោះជាគ្មានការអំពាវនាវ ក៏អ្នកស្រីបានប្រើប្រាស់បន្លែធម្មជាតិ សម្រាប់បរិភោគរួចហើយដែរ។
ករណីពលរដ្ឋពិបាករកទិញ បន្លែសាច់ធម្មជាតិ ត្រូវបានអ្នកដាំបន្លែ និងអ្នកចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ស្ដីបន្ទោសមន្ត្រីរដ្ឋាភិបាល ដែលបណ្ដែតបណ្ដោយឲ្យបន្លែ និងសាច់ ហូរចូលពីប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ។ អ្នកដាំបន្លែធម្មជាតិរអ៊ូរទាំថា គ្មានទីផ្សារសម្រាប់លក់បន្លែធម្មជាតិ។ ចំណែកសមាគមអ្នកចិញ្ចឹមជ្រូក ធ្លាប់ធ្វើសន្និសីទកាសែត ដើម្បីស្នើសុំឲ្យអាជ្ញាធរទប់ស្កាត់ការហូរចូលជ្រូក ពីប្រទេសវៀតណាម។
ប្រធានសហគមន៍កសិករដាំបន្លែកុកតាវៀ ស្ថិតនៅភូមិកុករវៀ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ លោក ផៃ ថា ប្រាប់ថា បច្ចុប្បន្នកសិករនៅសហគមន៍កុកតាវៀ បានដាំបន្លែធម្មជាតិត្រឹមតែផ្គត់ផ្គង់នៅមូលដ្ឋានក្នុងភូមិតែប៉ុណ្ណោះ។ លោកថា កសិករក្នុងសហគមន៍មិនអាចដាំលើសពីតម្រូវការក្នុងភូមិបានទេ ព្រោះខ្លាចគ្មានទីផ្សារ និងបារម្ភថា លក់មិនឈ្នះ បន្លែនាំចូលពីប្រទេសជិតខាង។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ផ្ដល់គំនិតថា ដើម្បីលើកកម្ពស់បន្លែធម្មជាតិគ្មានជាតិគីមី និងធានាបានការបរិភោគរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមាលភាព ទាំងប្រជាកសិករ និងរដ្ឋាភិបាលមានតួនាទី ភារកិច្ច និងទំនួលខុសត្រូវចូលរួមទប់ស្ងាត់ទាំងអស់គ្នា មិនមែនចូលរួមតែពលរដ្ឋ ឬចូលរួមតែរដ្ឋាភិបាលនោះទេ។ លោកលើកឡើងថា រដ្ឋាភិបាល ត្រូវដាក់ចេញនូវវិធានការជាក់លាក់ដើម្បីទប់ស្កាត់ និងធានាបានសុខភាពប្រជាលរដ្ឋ ហើយត្រូវធ្វើការបង្កើនថវិកាជាតិលើផ្នែកវិស័យកសិកម្ម ដោយផ្ដល់ជាទុនកម្ចីការប្រាក់ទាប និងការបណ្ដុះបណ្ដាលបច្ចេកទេសកសិករ។ រដ្ឋាភិបាល ត្រូវបង្រៀនបច្ចេកទេសវេចខ្ចប់ ការត្រួតពិនិត្យគុណភាពដល់កសិករ។ ឃុំ-សង្កាត់ត្រូវបង្កើតទីផ្សារគោលការណ៍ធម្មជាតិឃុំមួយ ផ្សារសហគមន៍មួយ សម្រាប់លក់ផលិតផលកសិកម្មបែបធម្មជាតិ ដែលដាំបានដោយកសិករ។
បន្ថែមពីនេះ លោក ថេង សាវឿន បន្ដថា ក្រសួងកសិកម្ម ត្រូវតែអនុវត្តឲ្យបានលើច្បាប់ក្នុងការគ្រប់គ្រងជី និងថ្នាំគីមីនាំចូលពីប្រទេសជិតខាង។ រីឯពលរដ្ឋវិញ ប្រាប់ថា បើរដ្ឋាភិបាលឲ្យពលរដ្ឋទទួលខុសត្រូវ ករណីបន្លែសាច់គីមីដដែល រដ្ឋាភិបាលគួរតែលុបបំបាត់កាំកុងត្រូលត្រួតពិនិត្យចំណីអាហារ ឬអាជ្ញាធរដែលមានកាតព្វកិច្ចខាងត្រួតពិនិត្យអាហារចោល ព្រោះពួកគេស៊ីប្រាក់ខែពលរដ្ឋ តែបណ្ដោយឲ្យចំណីអាហារមានសារធាតុពុលពាសពេញទីផ្សារ។
ចំណែកអ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ ផ្ដល់មតិថា រដ្ឋាភិបាលគួរបញ្ជូនមន្ត្រីជំនាញទៅដឹកនាំកសិករ ផលិតបន្លែ ដែលគ្មានសារធាតុគីមីសំយោគ ហើយគួរបញ្ជូនមន្ត្រីជំនាញ ៥.០០០នាក់ ដែលស្មើតែប្រមាណ ១ភាគរយ នៃចំនួនមន្ត្រីទូទាំងប្រទេស និងចំណាយតិចជាង ១ភាគរយ នៃថវិកាជាតិប៉ុណ្ណោះ ដើម្បីឲ្យចុះដល់មូលដ្ឋាន ធ្វើការលើរឿងបន្លែសាច់ មានគីមីនេះ៕

Tuesday, January 2, 2018
ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងនិងបិទអង្គការបន្ថែមទៀត
ក្រសួងមហាផ្ទៃ ព្រមានចាប់ខ្លួនកូនស្រីលោក កឹម សុខា
និងតំណាងរាស្ត្របក្សឆាំងផ្សេងទៀតដែលកំពុងធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេស
និងព្រមានបិទអង្គការណាដែលធ្វើយុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស»
ទាមទារដោះលែងអ្នកទោសមនសិការ។ រីឯអ្នកវិភាគយល់ថា
ការព្រមានពីចំណាត់ការក្ដៅរបស់រដ្ឋាភិបាលនៅដើមឆ្នាំ២០១៨ នេះ
គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងកាន់តែផ្ដាច់ការ។
ទោះបីជាឆ្នាំចាស់ផុតទៅឈានចូលឆ្នាំថ្មី ២០១៨ ហើយក្តី រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមិនអាចកែប្រែចិត្តគំនិតចាស់របស់ខ្លួន ពោលគឺនៅដើមឆ្នាំថ្មីនេះ រដ្ឋាភិបាលនៅតែក្តៅក្រហាយចងកម្មចងពៀរជាមួយបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលដដែល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា អាជ្ញាធរកម្ពុជា នឹងរង់ចាំចាប់ខ្លួនកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ផ្សេងៗទៀត ដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេស ប្រសិនបើពួកគាត់ហ៊ានជិះយន្តហោះត្រឡប់មកជាន់ទឹកដីកម្ពុជាវិញ នៅពេលណាមួយ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ខៀវ សុភ័គ បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន នៅថ្ងៃទី២ ខែមករា នេះ។
ការព្រមានចាប់ខ្លួននេះ គឺក្រោយពីកញ្ញា កឹម មនោវិទ្យា និងតំណាងរាស្ត្របក្សឆាំងមួយចំនួន កាលពីចុងឆ្នាំ២០១៧ បានធ្វើយុទ្ធនាការអំពាវនាវដល់អង្គការសហប្រជាជាតិ ពិនិត្យមើលឡើងវិញអំពីសមាជិកភាពរបស់កម្ពុជា ដោយព្យួរអាសនៈ។ ជាមួយគ្នានោះ ពួកគេបានប្រាប់ទៅបរទេសអោយដាក់ទណ្ឌកម្មលើកម្ពុជា ដូចជាបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល មិនឲ្យចូលទឹកដីអាមេរិក និងសហគមន៍អឺរ៉ុប បង្កកទ្រព្យសម្បត្តិ និងមិនឲ្យបញ្ជាទិញទំនិញពីកម្ពុជា ជាដើម។ ការអំពាវនាវរបស់ពួកគាត់ដែលបានសម្រេចលទ្ធផលបណ្ដើរៗនេះ គឺដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់លោក កឹម សុខា ដាក់គុក ហើយរំលាយគណបក្សសង្គ្រោះជាតិ បិទអង្គការរបស់អាមេរិកមួយចំនួន និងបិទស្ថាប័នព័ត៌មានឯករាជ្យជាដើម។
លោក ខៀវ សុភ័គ ឲ្យដឹងដែរថា ចំពោះបុគ្គលចំនួន ១១៨នាក់ នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចមិនឲ្យធ្វើនយោបាយ ៥ឆ្នាំនោះ គឺក្រសួងមហាផ្ទៃ នឹងស្នើទៅតុលាការកំពូល ម្តងទៀត ដើម្បីហាមឃាត់ធ្វើនយោបាយរយៈពេល ៥ឆ្នាំបន្ថែមទៀត ដែលមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ រូបនេះអះអាងថា ជាសកម្មភាពរឹងទទឹង និងខុសច្បាប់កម្ពុជា។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនេះ វាផ្ទុយពីច្បាប់ និងបង្ហាញពីភាពផ្ដាច់ការឲ្យឃើញកាន់តែច្បាស់៖ «»។
អាស៊ីសេរី មិនអាចទាក់ទងកញ្ញា កឹម មនោវិទ្យា និងអ្នកស្រី មូរ សុខហួរ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២ ខែមករា នេះ។
ក្រៅពីព្រមានលើអ្នកនយោបាយបក្សប្រឆាំងនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានព្រមាននឹងបិទអង្គការណាដែលធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ស្របពេលដែលថ្មីៗនេះ មានក្រុមសង្គមស៊ីវិលខ្លះ បាននាំគ្នាធ្វើយុទ្ធនាការថ្មីទៀតដែលគេហៅថា «ថ្ងៃអាទិត្យពណ៌ស»។
លោក ខៀវ សុភ័គ អះអាងថា អាជ្ញាធរកំពុងតាមដានសកម្មភាពរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល និងកត់ត្រាទុកសកម្មភាពទាំងអស់នោះថែមទៀតផង។
យុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» គឺមានសកម្មជនមួយចំនួនបានស្លៀកពាក់ពណ៌ស និងបង្ហោះសារលើហ្វេសប៊ុក (Facebook) ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ រួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកវិភាគនយោបាយ លោក គឹម សុខ និងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ជាដើម។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា យុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» គឺមិនផ្ទុយពីច្បាប់នោះឡើយ។ លោកបន្ថែមថា បច្ចុប្បន្ននេះ គឺគេមិនបានយកចិត្តទុកដាក់មើលអំពីបំណងរបស់អ្នកទាមទារឡើយ ប៉ុន្តែគេតែងតែផ្ដោតថា ការទាមទារទាំងឡាយរបស់ប្រជាពលរដ្ឋ និងក្រុមសង្គមស៊ីវិល គឺជាចលនានាំឲ្យមានបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៖ «»។
សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសមាគមដទៃមួយចំនួនទៀត មិនទាន់ឃើញចូលរួមធ្វើយុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» នេះនៅឡើយទេ ដោយពួកគេអះអាងថា បារម្ភខ្លាចក្រសួងមហាផ្ទៃ រកលេសបិទអង្គការនេះចោល។
មាត្រា ១៩ នៃសេចក្ដីប្រកាសជាសកលអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចែងថា មនុស្សម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់។ សេរីភាពនេះរួមមានសិទ្ធិបញ្ចេញមតិដោយគ្មានការរារាំង និងសិទ្ធិដើម្បីស្វែងរក ទទួល និងផ្ដល់ព័ត៌មាន និងគំនិតតាមរយៈផ្សព្វផ្សាយបែបណាក៏បានដោយមិនគិតពីព្រំដែន។ រីឯមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញវិញចែងថា ពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
អ្នកវិភាគ និងសង្គមស៊ីវិល ស្នើអោយអ្នកនយោបាយ ជាពិសេសគណបក្សកាន់អំណាច ចាប់ផ្ដើមចរចាត្រូវរ៉ូវគ្នា និងដឹកនាំប្រទេសវិលទៅរករបបប្រជាធិបតេយ្យ គោរពរដ្ឋធម្មនុញ្ញ គោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីជាកាដូសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំថ្មី ឆ្នាំសកលនេះ និងដើម្បីបញ្ចៀសការរិះគន់ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះពីសហគមន៍អន្តរជាតិ៕

ពលរដ្ឋសហគមន៍បុរីកីឡានឹងប្រារព្ធខួប៦ឆ្នាំនៃការបណ្ដេញចេញនៅថ្ងៃទី០៣ខែមករា
ពលរដ្ឋសហគមន៍បុរីកីឡា ទាំងអ្នកមិនទាន់ចាកចេញ
និងអ្នកចាកចេញហើយ នឹងជួបជុំគ្នាប្រារព្ធខួប ៦ឆ្នាំ
នៃការបណ្ដេញពួកគេចេញពីលំនៅឋាន នៅថ្ងៃទី០៣ ខែមករាស្អែកនេះ។
ពួកគាត់ឲ្យដឹងថា ការរំលឹកនៃការបណ្ដេញចេញនេះ
នឹងចាប់ផ្ដើមធ្វើម៉ោង ៣រសៀល ដោយធ្វើពិធីសូត្រតាមពិធីសាសនា
ដើម្បីបន់ស្រន់សុំកុំឲ្យមានការបណ្ដេញជាថ្មីម្ដងទៀត។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ប្រាប់ថា មូលហេតុនៃការរំលឹកខួបនេះ គឺដើម្បីកុំឲ្យពលរដ្ឋសហគមន៍បុរីកីឡា និងអតីតពលរដ្ឋបុរីកីឡាភ្លេចការបណ្ដេញដោយបង្ខំកាលពីឆ្នាំ២០១២ កន្លងទៅ។ លោកស្រីបន្តថា ក្រៅពីការប្រារព្ធពិធីតាមបែបសាសនា ពលរដ្ឋមិនបានធ្វើញត្តិទាមទារ ឬហែក្បូនអ្វីនោះទេ។ «»
កាលពីឆ្នាំ២០១២ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញ ត្រូវបានបំផ្លិចបំផ្លាញអស់។ ទំនាស់ដីធ្លីនៅបុរីកីឡានេះ កាន់តែខ្លាំងឡើងៗ បន្តរហូតដល់ឆ្នាំ២០១៤ ទើបមានការពិភាក្សាជាច្រើនលើកច្រើនសា រវាងប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ និងសាលាក្រុង។ បន្ទាប់មកពលរដ្ឋទាំងនោះភាគច្រើន សុខចិត្តទទួលយកសំណងជាថ្នូរការចាកចេញ។
ប៉ុន្តែក្នុងនោះ ក៏មានពលរដ្ឋចំនួន ១១គ្រួសារទៅបន្តរស់នៅក្នុងអគារមួយជិតលំនៅឋានរបស់ខ្លួនរង់ចាំសំណងសមរម្យ។ ពលរដ្ឋដែលនៅសេសសល់ទាំង ១១គ្រួសារ កំពុងប្រឈមការបណ្ដេញចេញជាថ្មី ខណៈពួកគេមិនព្រមទទួលយកសំណងដ៏តិចតួចដែលសាលាក្រុងប្រកាសផ្ដល់ឲ្យ។ ពេលនេះ ក្រុមពលរដ្ឋគ្រោងស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ជួយអន្តរាគមន៍។ លោក ជា សុផារ៉ា ល្បីល្បាញថា អាចជួយដោះស្រាយជម្លោះដីធ្លីមិនបានធ្វើពលរដ្ឋខកចិត្ត៕

លោក ហ៊ុន សែន តែងតាំងក្មួយប្រុសបង្កើតជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី
លោក ហ៊ុន សែន តែងតាំងក្មួយប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន
ជា ជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី។
ការតែងតាំងនេះធ្វើឡើងដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០១៧ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី
ដែលបញ្ជាក់ពីការដំឡើងឋានន្តរសក្ដិ ឧត្ដមសេនីយ៍ឯក (ផ្កាយបី) ដល់លោក
ហ៊ុន ជា ដែលកាលពីមុនមានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ទោ (ផ្កាយពីរ)
ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
លោក ហ៊ុន ជា ជាកូនរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ជាច្រើន រួមមានអំពើបាញ់បោះដោយសេរីក្នុងឆ្នាំ២០០០ និង២០១១ និងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ ក្នុងឆ្នាំ២០០៨ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់បានស្លាប់។ បើទោះជាលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមួយចំនួនក៏ដោយ លោកតែងតែត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយការឃុំខ្លួនរយៈពេលខ្លី។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៦ ស្តីពីការត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា របស់ត្រកូល «ហ៊ុន» ឲ្យដឹងថា លោក ហ៊ុន ជា កាន់តំណែងជានាយកក្រុមហ៊ុនចំនួន៤ ក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូន។
ទាំងក្មួយៗបង្កើត និងក្មួយប្រសារបស់លោក ហ៊ុន សែន ភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងអំពើទុច្ចរិតក្នុងប្រទេសកម្ពុជា រួមមានការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ល្បែងស៊ីសងខុសច្បាប់ និងរឿងអាស្រូវរាប់មិនអស់ជាច្រើនទៀត។ កាសែតបរទេសសរសេរថា ក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា «ក្រុមបងធំលេខ១» នៅប្រទេសកម្ពុជា៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...