ទីភ្នាក់ងារសារព័ត៌មាន Yonhapnews
របស់ប្រទេសកូរ៉េខាងត្បូងដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា
ឆ្នាំ២០១៧នេះ
ដោយដកស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា
គណៈកម្មាធិការទី១របស់អង្គការសហប្រជាជាតិ (UN)
បានដាក់ចេញនូវសេចក្តីសម្រេចចំនួន៣ដើម្បីប្រឆាំងនឹងការបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង
ខណៈសេចក្តីសម្រេចនេះត្រូវបានផ្តើមគំនិតដោយប្រទេសជប៉ុន
និងមានការគាំទ្រដោយសហរដ្ឋអាមេរិក និងអង់គ្លេស ។
លោក
Mohammed Hussein Bahr Aluloom
អ្នកដឹកនាំគណៈកម្មាធិការអង្គការសហប្រជាជាតិលើការពិភាក្សានូវប្រធានបទលុបបំបាត់សព្វាវុធ
និងសន្តិសុខអន្តរជាតិបានថ្លែងឲ្យដឹងថា ពង្រាងសេចក្តីសម្រេច L35
របស់អង្គការសហប្រជាជាតិចែងអំពីសកម្មភាពរួម
និងការប្តេជ្ញាចិត្តជាថ្មីឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង
ហើយត្រូវបានអនុម័តយល់ព្រមដោយបណ្តាប្រទេសចំនួន១៤៤
និងប្រទេស២៧អនុបវាទ ព្រមទាំងប្រទេសចំនួន៤ប្រឆាំងជំទាស់ ។
ប្រទេសចំនួន៤ដែលប្រឆាំងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះ
គឺរុស្ស៊ី ចិន ស៊ីរី និងប្រទេសកូរ៉េខាងជើងខ្លួនឯង ។
សារព័ត៌មាន
VOA របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ
គឺមានគោលដៅដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង
ដែលបានបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦របស់ខ្លួនកាលពីខែកញ្ញា
ឆ្នាំ២០១៧កន្លងទៅ ៕
No comments:
Post a Comment