Tuesday, October 31, 2017
ពលរដ្ឋខ្មែរចង់ឲ្យរដ្ឋពង្រឹងគុណភាពពេទ្យរដ្ឋនិងឯកជនដូចមន្ទីរពេទ្យគន្ធបុប្ផា
ឪពុកម្នាក់ទៀត កំពុងឈរបីកូន ហើយកែវភ្នែកសម្លឹងមើលទៅដើមឈើនៅវត្តភ្នំ បណ្ដើរមាត់និយាយប្រាប់អាស៊ីសេរីបណ្ដើរថា គ្រូពេទ្យស្រុកខ្មែរភាគច្រើនគិតតែពីលុយ មិនខ្វល់ពីជីវិតក្មេងសោះ។ ពួកគាត់ជាប្រជាពលរដ្ឋមិនសូវទុកចិត្តលើពេទ្យឯកជន និងពេទ្យរដ្ឋឡើយ។ លោកបន្ថែមថា នេះមិនមែនជាលើកទីមួយសម្រាប់លោក ដែលនាំកូនមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
វាមានរយៈពេលជាង៣០ឆ្នាំមកហើយ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជានៅតែជួបបញ្ហាប្រឈមជាច្រើនដូចជាបញ្ហាមន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀនជាដើម។ នៅតាមឃុំខ្លះ គ្មានទេមណ្ឌលសុខភាព និងសាលាឃុំ តែបែរជាមានទីស្នាក់ការគណបក្សប្រជាជនកម្ពុជា យ៉ាងធំៗទៅវិញ។
មានសម្បុរខ្មៅរាងស្គម កំពុងអង្គុយជិតប្រពន្ធ ប្រាប់ថា លោកមកពីខេត្តព្រៃវែង។ លោកសំណូមពរ ឲ្យរាជរដ្ឋាភិបាល ឲ្យជួយពង្រឹងគុណភាព និងសេវាសុខាភិបាលទាំងពេទ្យឯកជន និងមណ្ឌលសុខ ភាពតាមភូមិ-ឃុំ ឲ្យល្អដូចមន្ទីរពេទ្យគន្ធបុប្ផា។ លោករៀបរាប់ថា ប្រជាពលរដ្ឋមានការលំបាកច្រើនណាស់ ក្នុងការយកកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយសារឆ្ងាយ និងត្រូវអង្គុយរង់ចាំយូរ ម៉ោងទៀតផង។ អ្វីដែលព្រួយបារម្ភខ្លាំងនោះ ប្រសិនបើកុមារមានជំងឺធ្ងន់ធ្ងរ គឺមិនអាចដឹកមក សង្គ្រោះទាន់ពេលវេលាបានឡើយ ប្រសិនបើពួកគាត់នៅខេត្តឆ្ងាយៗ។
មិនមែនតែប្រជាពលរដ្ឋសាមញ្ញទេ ដែលរិះគន់វិស័យសុខាភិបាលកម្ពុជា។ កាលពីដើមឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជា ជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។
លោកត្រូវបានដកស្រង់សម្ដីកាលនោះថា៖ «វិស័យសុខាភិបាលយើង បើខ្ញុំឲ្យពិន្ទុពី ១ ដល់១០ ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យ ខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវ។ នោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្ត្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះ បើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះ គឺថាក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្តទៀត ឬយ៉ាងណា? ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ ដូចពេទ្យនៅស្រុកខ្មែរយើងទេ»។
ចំណែកអ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី កាលនៅមាន ជីវិត បានអះអាងថា គុណភាពសេវាសុខាភិបាលសាធារណៈខ្មែរ នៅទាបបំផុតបើប្រៀបធៀបមន្ទីរពេទ្យគន្ធបុប្ផា និងប្រៀបធៀបទៅនឹងមន្ទីរពេទ្យក្នុងបណ្ដាប្រទេសក្នុងតំបន់។ លោក កែម ឡី បានចេញ ផ្សាយនៅអត្ថបទស្រាវជាវមួយជុំវិញគុណភាពសេវាសុខាភិបាល ត្រូវការធ្វើបដិវត្តន៍ មិនមែនធ្វើកំណែទម្រង់ទេ។
លោកថា កត្តាដែលគុណភាពនៅមានកម្រិតទាបដោយសារកត្តា ៨យ៉ាងរួមមាន៖ កត្តាថ្នាំពេទ្យ កត្តាបច្ចេកទេស កត្តាសម្ភារបរិក្ខារពេទ្យ កត្តាទំនាក់ទំនង និងអាកប្បកិរិយាពេទ្យ កត្តានីតិវិធី និងដំណើរ ការព្យាបាល កត្តាគ្រូពេទ្យព្យាបាលចល័ត កត្តាប្រាក់ខែទាបបំផុត និងការលើកទឹកចិត្តតិចតួច ព្រមទាំងមិនមានអភិបាលកិច្ចល្អ និងចុងក្រោយកត្តានៃអត្រាឈឺ និងអត្រាស្លាប់របស់អ្នកជំងឺ។
ងាកមកមន្ទីរពេទ្យគន្ធបុប្ផាវិញ ក្នុងរយៈពេល២៤ឆ្នាំមកនេះ មានកុមារឈឺចំនួនជិត ១៥លាន(១៤.៨៣៧.១៥៥) នាក់ ដែលបានទទួលការពិនិត្យ ព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារដែលមានជំងឺ និងរបួសធ្ងន់ៗ មានចំនួនជាង ១លាន(១.៥១៦.៤៧១) នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយនៅ មន្ទីរពេទ្យគន្ធបុប្ផា។ ៨០ភាគរយនៃកុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យទេនោះ។ សម្រាប់ផ្នែកសម្ភពវិញ មានស្ត្រីចំនួនជិត ២សែន (១៩២.៨៩៧) នាក់មកសម្រាលកូន។ រីឯការពិនិត្យតាមដានផ្ទៃពោះចំនួន ជាង១លាន (១.៣៩០.៣២៣) ដង នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃសម្ភព» ។
ក្នុងរយៈពេលជាង ២៤ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ជាង ៥៦៣លានដុល្លារហើយ។ ក្នុងចំណោមថវិកាទាំង ៥៦៣លានដុល្លារនោះ ៨៦.៤ភាគរយ គឺជាវិភាគទានសប្បុរស ជនដែលភាគច្រើនមកពីប្រជាជនរស់នៅក្នុងប្រទេសស្វីស ៤.៧ភាគរយ បានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា និង៨.៩ភាគរយបានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលស្វីស។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋខ្មែរ សង្ឃឹមថា រដ្ឋាភិបាល នឹងយកកង្វល់របស់ពួកគាត់ទៅដោះ ស្រាយឲ្យមានប្រសិទ្ធភាព ជាជាងគិតតែពីរឿងផ្ដួលរំលំ ដៃគូរប្រកួតប្រជែងនយោបាយ ហើយភ្លេច គិតពីរឿងអភិវឌ្ឍន៍ជាតិ និងជួយប្រជាជនរបស់ខ្លួនពីមួយអាណត្តិទៅមួយអាណត្តិ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment