គេហទំព័រសារព័ត៌មាន The Mirror
របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែតុលា
ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះឲ្យដឹងថា
រុស្ស៊ីបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការឈានទៅបាញ់ធ្វើតេស្តសាកល្បងនូវអាវុធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធំបំផុតរបស់ខ្លួនដែលមានសមត្ថភាពបាញ់ឆ្លងទ្វីប
និងអាចកម្ទេចបំផ្លិចបំផ្លាញប្រទេសបារាំង ឬអង់គ្លេសទាំងមូល ឬរដ្ឋ
Texas របស់សហរដ្ឋអាមេរិកបានយ៉ាងងាយ ។
អាវុធមីស៊ីលបាញ់ឆ្លងទ្វីប
(ICBM) បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីនេះមានឈ្មោះថា
Satan-2 ។
ក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់នឹងអាវុធមីស៊ីលនេះក្នុង១គ្រាប់មានកម្លាំងផ្ទុះរហូតដល់ទៅប្រមាណ៤០មេហ្គាតោន
ពោលគឺមានកម្លាំងផ្ទុះខ្លាំងជាង២ ០០០ដង
បើធៀបទៅនឹងគ្រាប់បែកអាតូមិករបស់សហរដ្ឋអាមេរិក
ដែលទម្លាក់នៅទីក្រុង Hiroshima និង Nagasaki ប្រទេសជប៉ុន
កាលពីអំឡុងឆ្នាំ១៩៤៥ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា
តាមគម្រោងការក្រោមការបញ្ជាផ្ទាល់ដោយលោក Vladimir Putin
ប្រធានាធិបតីរុស្ស៊ី
គឺក្រសួងការពារជាតិរុស្ស៊ីគ្រោងនឹងបាញ់តេស្តសាកល្បងនូវអាវុធមីស៊ីលមហាប្រល័យប្រភេទ
Satan-2 ចំនួន២គ្រាប់នៅចុងឆ្នាំ២០១៧នេះតែម្តង ។
គួរបញ្ជាក់ជូនថា
អាវុធមីស៊ីលធុន RS-28 Sarmat របស់រុស្ស៊ីដែលអង្គការ NATO ហៅថា
SS-X-30 Satan-2 គឺជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប (ICBM)
មានទម្ងន់១០០តោនក្នុង១គ្រាប់ និងអាចបាញ់បានក្នុងរយៈចម្ងាយ១០
០០០គីឡូម៉ែត្រ ជាមួយនឹងល្បឿន២៤ ៩១០គីឡូម៉ែត្រក្នុង១ម៉ោង ។
មីស៊ីលធុន RS-28 Sarmat
បានបាញ់តេស្តសាកល្បងលើកដំបូងប្រកបដោយជោគជ័យនាថ្ងៃទី២៧ ខែតុលា
ឆ្នាំ២០១៧នេះ ៕
No comments:
Post a Comment