ការជជែកដេញដោលគ្នា
ថាតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានសុពលភាព ឬមិនមាន
តែងតែលេចឮជារៀងរាល់ឆ្នាំ
នៅដែលពេលខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ
ខិតជិតចូលមកដល់។ ដោយឡែក ខួបលើកទី២៦ នាឆ្នាំនេះ
ក្រៅតែពីលើកយកបញ្ហា សុពលភាពមកនិយាយ សហគមន៍ខ្មែរ នៅឯនាយសមុទ្រ
ក៏នាំគ្នាជជែកអំពីថា តើត្រូវធ្វើយ៉ាងណា
ដើម្បីជំរុញអោយប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនេះ
ងាកមកជួយដោះស្រាយវិបត្តិនៃកម្ពុជាវិញផង។
កិច្ចពិភាក្សានាថ្ងៃសៅរ៍ ទី១៤ ខែតុលានេះ ត្រូវបានគេរៀបចំឡើងនៅមហាវិទ្យាល័យមួយក្បែរ ទីក្រុង ស៊ីអែតថល (Seatle) នៃរដ្ឋវ៉ាស៊ីនតុន។ លោក យ៉ប គឹមទឹង នៃបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា ឬ KPNC មានប្រសាសន៍ថា
ការរៀបចំឆ្នាំនេះ ប្លែកជាងឆ្នាំណាៗទាំងអស់
ដ្បិតកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ត្រូវបានគេរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ។ លោកថា
ឆ្នាំនេះក្រៅតែពីយកកិច្ចប្រជុំមកធ្វើ នៅរដ្ឋវ៉ាស៊ីនតុន
លោកមានអញ្ជើញវាគ្មិនពិសេសដែលមានឥទ្ធិពលមកចូលរួមផង។ «សំឡេង»
លោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ
មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ
មិនអាចសាបសូន្យដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មានប្រសាសន៍នាពេលថ្មីៗនេះទេ។ លោកបញ្ជាក់ថា ប្រទេសហត្ថលេខី
អាចមានការកែប្រែសមាសភាពដឹកនាំ ឬក៏កែប្រែប្រព័ន្ធនយោបាយមែន
តែកិច្ចព្រមព្រៀងដែលមានលក្ខណៈអន្តរជាតិ
នៅតែជាកិច្ចព្រមព្រៀងដែលត្រូវតែអនុវត្តតាម
មិនអាចដូរផ្លាស់តាមសម្ដីរបស់លោកនាយករដ្ឋមន្ត្រីឡើយ។ «សំឡេង»
អ្នកដឹកនាំកិច្ចពិភាក្សាលើប្រធានបទ
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះគឺ នាថ បណ្ឌិត យ៉ែម រិទ្ធពល។ លោក
រិទ្ធពល ដែលជាអ្នកធ្លាប់បានចូលរួម ក្នុងការជួបជជែកគ្នា
រវាងភាគីជម្លោះខ្មែរទាំងបួនក្រុម នៅទៅក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) ផង
បានរៀបរាប់ពីប្រវត្តិខ្លះៗ
នៃដំណើរការជួបប្រជុំគ្នាក្នុងការរៀបចំកិច្ចព្រមព្រៀងនេះផង
និងបានបញ្ជាក់មាត្រាមួយចំនួនធំនៃកិច្ចព្រមព្រៀងនេះ
ត្រូវបានរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នរំលោភបំពាន ដូចជា
មាត្រាចែងអំពីការរំលាយចោលនូវសន្ធិសញ្ញា
ដែលកម្ពុជាបានព្រមព្រៀងជាមួយប្រទេសវៀតណាម ក៏លោកថា
រដ្ឋាភិបាលមិនរំលាយចោលដែរ។ លោកបន្តថា
ការរំលោភបំពានដ៏ធ្ងន់ធ្ងរមួយទៀតនោះ គឺការដែលរដ្ឋាភិបាលឃោសនា ថា
កិច្ចព្រមព្រៀងនេះ ស្លាប់បាត់ទៅហើយតែម្ដង។
លោក រិទ្ធិពល ក៏បានលើកជាឧទាហរណ៍មួយ
ពីការដែលរដ្ឋាភិបាលកម្ពុជាព្យាយាម
កម្ទេចស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ដោយរំលាយគណបក្សនយោបាយណា ដែលប្រឆាំងនឹងខ្លួន
ដោយចាប់មេគណបក្សដាក់ពន្ធនាគារ ហើយព្យាយាមជ្រើសរើសមនុស្សថ្មី
ដែលខ្លួនពេញចិត្តអោយទៅដឹកនាំជំនួស ដើម្បីបង្គ្រប់កិច្ចជាដើម។ «សំឡេង»
លោក រិទ្ធពល បញ្ជាក់ថា លោកបានទទួលដំណឹងនេះ
ពីផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជាផង
និងពីគណបក្សសង្គ្រោះជាតិផង។ តែទោះជាយ៉ាងណា
អាស៊ីសេរីនៅមិនទាន់បានការឆ្លើយតបពីលោក សុន ឆ័យ
ឬពីថ្នាក់ដឹកនាំណាមួយនៃគណបក្សនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ លោក ឡុង
បូតា តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង
ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះដែរបដិសេធ។ «សំឡេង»
ងាកមកកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះវិញ
លោកតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ហុង លីម ចាប់អារម្មណ៍ថា
លោកបានឃើញថា
ក្នុងខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្ដៅកាន់តែខ្លាំង
សហគមន៍អន្តរជាតិ ក៏កាន់តែចាប់ផ្ដើមដាក់ផែនការជាក់លាក់
ដើម្បីដាក់គំនាបដល់រដ្ឋាភិបាលកម្ពុជា
ដើម្បីអោយងាកមកគិតពីផលប្រយោជន៍ជាតិ និងពលរដ្ឋវិញម្ដង។
ផែនការជាក់លាក់ ដែលលោក ហុង លីម លើកមកដោយត្រួសៗនោះ រួមមាន
ការរឹតត្បិតមិនចេញទិដ្ឋាការអោយក្រុមមន្ត្រីនៃរដ្ឋាភិបាល
ចេញចូលបរទេសបានដូចមុន ផែនការបង្កកប្រាក់ដែលក្រុមមន្ត្រីទាំងនោះ
បានដាក់នៅក្នុងធនាគារក្រៅប្រទេសជាដើម។ ក្រៅពីនោះលោក សង្កេតឃើញថា
សហគមន៍ខ្មែរ នៅក្រៅប្រទេស កាន់តែរួមដៃគ្នា កាន់តែរឹងមាំ
ហើយបង្កើតចេញជាចលនាពលរដ្ឋខ្មែរនៅក្រៅប្រទេសជាទ្រង់ទ្រាយធំមួយ។
«សំឡេង»
អ្នករៀបចំកិច្ចប្រជុំ នាក្រុងស៊ីអែតថល បញ្ជាក់ថា
នេះកិច្ចប្រជុំថ្ងៃនេះ
វាគ្រាន់តែជាកិច្ចចាប់ផ្ដើមមួយនៃសកម្មភាពរបស់ពួកគេ។
រួចពីកិច្ចប្រជុំនេះទៅ ពួកគេនឹងខិតខំ ប្រែក្លាយការលើកឡើងទាំងឡាយ
អោយចេញជាសកម្មភាពជាក់ស្ដែង៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment