សមត្ថកិច្ចស្រុកអូរយ៉ាដាវ ខែត្ររតនគិរី
កោះហៅជនជាតិដើមភាគតិចអោយទៅបំភ្លឺជាថ្មីទៀតនៅព្រឹកថ្ងៃទី៧
ខែវិច្ឆិកា
ពាក់ព័ន្ធការដឹកនាំពលរដ្ឋតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនឯកជនស្រាវជ្រាវរ៉ែមាសនៅតំបន់ជនជាតិដើមភាគតិចរស់នៅ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការកោះហៅនេះថា ជាការបំភិតបំភ័យ
និងគំរាមកំហែងសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់។
សមត្ថកិច្ចស្រុកអូរយ៉ាដាវ ខែត្ររតនគិរី
បានកោះហៅតំណាងជនជាតិដើមភាគតិចម្នាក់មកស្រាយបំភ្លឺជាលើកទី២
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីមេឃុំប៉ាតេ
មកពីគណបក្សកាន់អំណាច លោក ឆាយ ធី
បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)
ដោយអំពាវនាវឲ្យសមត្ថកិច្ចមានវិធានការច្បាប់បន្ទាន់
ពាក់ព័ន្ធការញុះញង់ប្រមូលផ្តុំតវ៉ាឲ្យប្រព្រឹត្តបទល្មើស
កាលពីចុងខែតុលា។
ជនជាតិដើមភាគតិចចារ៉ាយ ដែលសមត្ថកិច្ចកោះហៅ រស់នៅឃុំប៉ាតេ លោក
លេះ វីរៈ
សម្ដែងការភ័យព្រួយពីសុវត្ថិភាពបន្ទាប់ពីសមត្ថកិច្ចបានពន្យល់ពីច្បាប់ពាក់ព័ន្ធការធ្វើបាតុកម្ម
ដោយតម្រូវឲ្យអ្នកភូមិសុំច្បាប់អនុញ្ញាត។ លោកបញ្ជាក់ថា
សមត្ថកិច្ចប្រាប់ថា
បើសហគមន៍ចង់ប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី
ត្រូវដាក់ពាក្យស្នើសុំទៅអាជ្ញាធរពីមូលដ្ឋានរហូតដល់អាជ្ញាធរខែត្រជាមុន
ទើបមានសិទ្ធិធ្វើបាតុកម្មបាន។ លោកថា សមត្ថកិច្ចបានព្រមានថា
បើពលរដ្ឋណាបាតុកម្មដោយខុសច្បាប់គេនឹងចាប់ខ្លួន។
លោកបន្ថែមថា សមត្ថកិច្ចបានកោះហៅសហគមន៍មកស្រាយបំភ្លឺនេះ
ទំនងជាមេឃុំប៉ាតេ លោក ឆាយ ធី គឺជាដើមបណ្ដឹង
ព្រោះសហគមន៍មួយចំនួនត្រូវបានមេឃុំចោទថា ជាក្រុមបក្សប្រឆាំង៖ «យើងធ្វើខុសគេនឹងចាប់
ដោយសារថ្ងៃនេះគេសម្របសម្រួលបញ្ឈប់ត្រឹមហ្នឹងហើយ
ព្រោះគេមិនចង់ចាប់ចងទេ។ ខ្ញុំភ័យការគំរាមកំហែងដែរ ទៅដំបូងភ័យ!»។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នគរបាលនៃអធិការស្រុកអូរយ៉ាដាវ
បានកោះហៅជនជាតិដើមភាគតិចចារ៉ាយ ១៥នាក់ រស់នៅឃុំប៉ាតេ
មកស្រាយបំភ្លឺជុំវិញការប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុន
អង្គរ ហ្គោល (Angkor Gold) ស្រាវជ្រាវរ៉ែមាសនៅតំបន់អ្នកភូមិរស់នៅ។
មេឃុំប៉ាតេ លោក ឆាយ ធី បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ នៅថ្ងៃទី៧ ខែវិច្ឆិកា ព្រោះលោកជាប់ប្រជុំ។
កាលពីថ្ងៃទី៣១ ខែតុលា លោក ឆាយ ធី
បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក
ដោយអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់បន្ទាន់
ដល់ក្រុមប្រឆាំងធ្វើការញុះញង់ឲ្យប្រព្រឹត្តបទល្មើស។
ការអំពាវនាវនេះ ក្រោយពីអ្នកភូមិប៉ាតេ រាប់រយនាក់
បានប្រមូលផ្ដុំគ្នាតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនអង្គរ ហ្គោល
ស្រាវជ្រាវរ៉ែមាស ក្នុងតំបន់របស់ពួកគាត់រស់នៅ។
សមាជិកក្រុមប្រឹក្សាឃុំប៉ាតេ លោក ក្លាន ភួន ឲ្យដឹងថា
មូលហេតុដែលសមត្ថកិច្ចកោះហៅអ្នកភូមិដោយសារពលរដ្ឋមិនគោរពអាជ្ញាធរឃុំ
នៅពេលដែលអ្នកភូមិតវ៉ាកាលពីចុងខែតុលា
និងការវាយប្រហារតាមបណ្ដាញសង្គមហ្វេសប៊ុក លើលោកមេឃុំ
និងអភិបាលខែត្រ៖ «ទាក់ទងពលរដ្ឋឡើងទៅតវ៉ាកាលពីថ្ងៃទី៣០
ទាក់ទងការគំរាមកំហែងដល់បុគ្គលនៅពេលពលរដ្ឋប្រជុំតាមទំនៀមទម្លាប់
គឺការតវ៉ាពាក់ព័ន្ធហ្វេសប៊ុក វាយប្រហារណាមួយ
មានចេតនាទៅលើលោកមេឃុំក្ដី និងអភិបាលខែត្រក្ដី»។
អ្នកភូមិម្នាក់ ឈ្មោះ រម៉ាម ឃួត ជាជនជាតិដើមភាគតិចចារ៉ាយ
រស់នៅស្រុកអូរយ៉ាដាវ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក
ដោយផ្ដាំទៅលោកមេឃុំប៉ាតេ លោក ឆាយ ធី ថា
ជនជាតិដើមភាគតិចសុខចិត្តស្លាប់
មិនអនុញ្ញាតឲ្យមេឃុំអុកឡុកភូមិម្ករប្រជាពលរដ្ឋនោះទេ
និងព្រមានឲ្យមេឃុំរូបនោះ ត្រូវវេចបង្វេចចេញទៀតផង។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្ររតនគិរី លោក ឌិន
ខន្នី ពន្យល់ថា សិទ្ធិធ្វើបាតុកម្ម
ឬការប្រមូលផ្ដុំដោយសន្តិវិធីរបស់ពលរដ្ឋត្រូវបានធានាដោយច្បាប់
ដោយមិនចាំបាច់ស្នើសុំទៅអាជ្ញាធរនោះទេ
ក៏ប៉ុន្តែពលរដ្ឋត្រូវជូនដំណឹងទៅអាជ្ញាធរជាមុនសិន។
លោកចាត់ទុកការកោះហៅពលរដ្ឋសួរនាំពាក់ព័ន្ធរឿងតវ៉ាគឺជាការបំភិតបំភ័យស្មារតីពលរដ្ឋផ្ទុយពីច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី
និងរដ្ឋធម្មនុញ្ញ។ លោកថា
អាជ្ញាធររដ្ឋត្រូវយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋ
ដោយមិនត្រូវប្រើកម្លាំងប្រដាប់អាវុធ
ហៅពលរដ្ឋសួរនាំរឿងបាតុកម្មទេ៖ «បើគាត់បាតុកម្មដោយសន្តិវិធីទេ
នោះអាជ្ញាធរគាត់មិនគួរទៅកោះហៅប្រជាពលរដ្ឋ ព្រោះជាការបំភិតបំភ័យ
និងបំបិទសិទ្ធិសេរីភាពផ្ទុយនឹងច្បាប់»។
កាលពីថ្ងៃទី៣០ ខែតុលា ជនជាតិដើមភាគតិចចារ៉ាយ ចំនួន ៤ភូមិ
ក្នុងឃុំប៉ាតេ ប្រមាណជាង ៧០០នាក់
បានបដិសេធជាថ្មីទៀតមិនឲ្យក្រុមហ៊ុនអង្គរ ហ្គោល
សិក្សាស្រាវជ្រាវរ៉ែតាមអាជ្ញាប័ណ្ណដែលក្រសួងសាមីបានអនុញ្ញាតនោះទេ។
សហគមន៍បានលើកគ្នាតវ៉ានៅមុខសាលាឃុំប៉ាតេ
ដោយបង្ហាញជំហរប្រឆាំងគម្រោងសិក្សាស្រាវជ្រាវរ៉ែនេះ
ដែលពួកគាត់ចាត់ទុកថា ប៉ះពាល់ធនធានធម្មជាតិ
និងសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច៕
Wednesday, November 8, 2017
សង្គមស៊ីវិល៖ មន្ត្រីបក្សប្រឆាំងទៅចុះចូលជាមួយបក្សកាន់អំណាចមិនប៉ះពាល់ដំណើរការងារបោះឆ្នោត
សង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោតលើកឡើងថា
ក្រុមមន្ត្រីគណបក្សប្រឆាំងដែលរត់ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
តាមការអំពាវនាវរបស់លោក ហ៊ុន សែន
មិនបានធ្វើឲ្យប៉ះពាល់ដំណើរការការងារ
និងរចនាសម្ព័ន្ធរបស់គណបក្សនៅតាមឃុំ-សង្កាត់ឡើយ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា
គណបក្សរបស់លោកកំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនដើម្បីបញ្ជូនទៅក្រសួងមហាផ្ទៃ
ឲ្យទទួលស្គាល់ជាមុនសិនមុនពេលបញ្ជូនទៅ គ.ជ.ប។
មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ប្រាប់ថា នៅពេលដែលគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គ.ជ.ប តម្រូវអោយគណបក្សដែលបាត់បង់បេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងណាមួយត្រៀមដាក់បេក្ខជនបំពេញបន្ថែម។
ខណៈមានការចាកចេញរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត របស់គណបក្សសង្គ្រោះជាតិ ម្ដងមួយៗទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោក កន សាវាង្ស មើលឃើញថា គណបក្សសង្គ្រោះជាតិ មានលទ្ធភាពយកបេក្ខជនថ្មីទៅជំនួសអ្នកដែលលាឈប់ទាំងនោះបាន៖ «»។
លោក កន សាវាង្ស បន្តទៀតថា បើទោះបីជារូបភាពនៃការចាកចេញ លើទិដ្ឋភាពនយោបាយជាការបង្ហាញថា គណបក្សនេះមានការបែកបាក់ក្តី ប៉ុន្តែមិនចោទជាបញ្ហាដល់គណបក្សប្រឆាំងឡើយ។
ការលើកឡើងរបស់លោក កន សាវាង្ស ធ្វើឡើងខណៈការបោះឆ្នោតព្រឹទ្ធសភានឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ ខាងមុខ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៧ ខែវិច្ឆិកា នេះថា គណបក្សរបស់លោកកំពុងធ្វើការតាមនីតិវិធី ដោយលុបឈ្មោះអ្នកចាកចេញពីគណបក្សជាមុនសិន បន្ទាប់មកត្រូវបញ្ជូនឈ្មោះបេក្ខជនថ្មីទៅក្រសួងមហាផ្ទៃ។ លោកបន្តថា ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់រួច គណបក្សនឹងបញ្ជូនឈ្មោះបេក្ខជនទាំងនោះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅមិនទាន់ឲ្យដឹងពីចំនួនបេក្ខជនដែលគណបក្សយកទៅដាក់ជំនួសអ្នកដែលរត់ចោលគណបក្សសង្គ្រោះជាតិ នៅឡើយទេ៖ «»។
នៅពេលសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងលោក ហ៊ុន សែន ចុះផ្សាយថា មានមន្ត្រីគណបក្សសង្គ្រោះជាតិ ជាង ៦០រូបហើយបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា របាយការណ៍ដែលលោកទទួលបានគឺមានមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៤៩នាក់ប៉ុណ្ណោះ ដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ។
ទោះយ៉ាងនេះក្តីលោកថា ចំនួននេះមិនដល់មួយភាគរយផង បើធៀបចំនួនសមាជិកក្រុមប្រឹក្សាសមាជិកសភា និងសមាជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិ ដែលមានជិត ៦ពាន់នាក់នោះ។
ខណៈចំនួនក្រុមប្រឹក្សារបស់គណបក្សប្រឆាំងរត់មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅតិចតួចនេះ លោក ហ៊ុន សែន បានអំពាវនាវតាមទូរទស្សន៍ផង និងតាមហ្វេសប៊ុក (Facebook) ផង ទទូចឲ្យពួកគេចាកចោលដំបូលព្រះអាទិត្យមករួមរស់ក្រោមទង់ទេវតាវិញម្តង។
មេដឹកនាំគណបក្សកាន់អំណាចដែលលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម និងជាអតីតទាហានខ្មែរក្រហមរូបនេះ ក៏បានប្រកាសផ្ដល់ជម្រើសរបស់មន្ត្រីគណបក្សប្រឆាំងមានតែពីរគត់ គឺទៅធ្វើស្រែចម្ការ ឬចុះចូលនឹងបក្សកាន់អំណាច។
ចំណែកមេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ ប្ដេជ្ញាថា លោកមិនរត់ចោលគណបក្សសង្គ្រោះជាតិ និងរត់ចោលតំណែងរបស់លោកដែលទទួលបានពីគាំទ្ររបស់ពលរដ្ឋប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា តម្លៃរបស់លោកគឺការស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិ និងពលរដ្ឋ ដូច្នេះលោកមិនក្បត់ឆន្ទៈ និងភាពស្មោះត្រង់របស់លោកទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងដដែលតាមការអូសទាញរបស់លោក ហ៊ុន សែន នោះឡើយ៖ «»។
ចំណែកសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមួយចំនួនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចរអ៊ូរទាំថា ពលរដ្ឋលែងសូវរាប់រកពួកគេដូចមុនទៀតហើយ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ អះអាងថា បើទោះបីជាគណបក្សសង្គ្រោះជាតិ កំពុងរងគ្រោះ ប៉ុន្តែលោកថា បញ្ហានេះក៏ជាឱកាសធ្វើឲ្យគណបក្សនេះដឹងថា មាននរណាខ្លះនៅស្ម័គ្រស្មោះ ហើយនរណាខ្លះទៀតរត់ចោលបក្សនៅពេលបក្សជួបបញ្ហា។ លោកបន្តថា អ្នកនយោបាយដែលចេញពីគណបក្សមួយទៅគណបក្សមួយដើម្បីរក្សាអំណាច ឬតំណែងរបស់ខ្លួនគឺជាអ្នកធ្វើនយោបាយដើម្បីតែអំណាចនិងបុណ្យស័ក្ដិតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍ពលរដ្ឋពិតប្រាកដនោះទេ៕

អាមេរិកថានៅតែគាំទ្រគោលដៅបោសសម្អាតមីនឲ្យអស់ពីកម្ពុជាត្រឹមឆ្នាំ២០២៥
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ជំហរ
ថាសហរដ្ឋអាមេរិក នៅតែបន្តគាំទ្រ គោលដៅបោសសម្អាតមីន
និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យអស់ពីកម្ពុជា ត្រឹមឆ្នាំ ២០២៥។ ប៉ុន្តែ
មន្ត្រីជាន់ខ្ពស់អង្គការស៊ីម៉ាក់ (CMAC) អះអាងថា
បើអាមេរិកមិនបន្តជួយតទៅទៀត ក៏រដ្ឋាភិបាលលោក ហ៊ុន សែន
អាចដោះស្រាយបញ្ហាថវិកានេះ ដោយខ្លួនឯងបានដែរ។
ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ជំហរបែបនេះ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ដោយអះអាង ថាសហរដ្ឋអាមេរិក នៅតែបន្តប្ដេជ្ញា សហការគ្នាក្នុងភាពដៃគូជាមួយប្រជាពលរដ្ឋកម្ពុជា ដើម្បីបន្តគាំទ្រ គោលដៅរបស់ប្រទេសកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុក ពីសម័យសង្គ្រាមស៊ីវិល ឲ្យអស់ពីកម្ពុជា នៅត្រឹមឆ្នាំ២០២៥។
មន្ត្រីនាំពាក្យរងនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក ដេវីត ចូសារ (David Josar) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា សហរដ្ឋអាមេរិក ប្ដេជ្ញាបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់សង្គ្រាមរបស់អាមេរិក។ លោក ដេវីត ចូសារ បញ្ជាក់បន្ថែម ថាជំនួយផ្នែកបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺជាចំណុចអាទិភាពមួយ របស់ក្រសួងការបរទេសអាមេរិក ដែលរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១៣១លានដុល្លាររួចមកហើយ ដើម្បីជួយផ្នែកបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ លោកបញ្ជាក់ ទៀតថា អាមេរិកនឹងនៅតែបន្តផ្ដល់ជំនួយក្នុងផ្នែកនេះ ដើម្បីឆ្លុះបញ្ចាំង អំពីការយកចិត្តទុកដាក់របស់អាមេរិក លើសារសំខាន់នៃកិច្ចការនេះ។
ជំហររបស់ស្ថានទូតអាមេរិកនេះ ធ្វើឡើងក្រោយពីប្រធានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ឬហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា បានសរសេរសារលើហ្វ៊េសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី៦ ខែវិច្ឆិកា ដោយសម្ដែងការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលលោកអះអាងថា ជាការបញ្ចប់ជំនួយយ៉ាងតក់ក្រហល់របស់អាមេរិក ក្នុងផ្នែកបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ លោក ហេង រតនា បញ្ជាក់ថា លោកទទួលបានព័ត៌មាននេះ ពីអង្គការអ៊ិនភីអេ (NPA) ដែលជាអង្គការដៃគូជាមួយស៊ីម៉ាក់ ថា ស្ថានទូតអាមេរិក បានសម្រេច កាត់ផ្ដាច់ជំនួយមនុស្សធម៌ របស់ខ្លួនមកស៊ីម៉ាក់ ចាប់ពីដើមខែមករាឆ្នាំ ២០១៨ តទៅ ដោយគ្មានការបញ្ជាក់ហេតុផលអ្វី ច្បាស់លាស់ឡើយ។
តបទៅនឹងការលើកឡើងនេះ មន្ត្រីនាំពាក្យរងនៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក ដេវីត ចូសារ បញ្ជាក់ ថាកម្មវិធីជំនួយបច្ចុប្បន្ននេះ នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០១៧ នេះហើយ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក មានបំណងផ្ដល់មូលនិធិសម្រាប់ផ្នែកនេះតទៅទៀត ដោយឈរលើមូលដ្ឋាន នៃការប្រកួតប្រជែងមួយ។ លោកបញ្ជាក់បន្ថែមថា គម្រោងស្នើសុំថវិកាមួយ ដែលនឹងរៀបចំឡើង ដោយមានការពិគ្រោះយោបល់គ្នា ជាមួយរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនៅក្នុងខែវិច្ឆិកានេះឯង។
ទោះជាប្រធានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន លោក ហេង រតនា សម្ដែងការសោកស្ដាយ និង ខកចិត្តយ៉ាងខ្លាំង ពេលឮដំណឹង ថាអាមេរិកអាចបញ្ចប់កម្មវិធីជំនួយនេះក៏ដោយ ក៏លោកមិនបារម្ភអំពីការខ្វះថវិកា ក្នុងការបន្តសកម្មភាពកម្ចាត់មីននេះទេ ព្រោះលោកបានទទួល ការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ថារដ្ឋាភិបាល មានថវិកាខ្លួនឯង ដើម្បីដោះស្រាយបញ្ហានេះ ចាប់ពីដើមខែមករាឆ្នាំ២០១៨តទៅ បើអាមេរិកផ្ដាច់ជំនួយមែននោះ។ លោក ហេង រតនា អះអាង ថាថវិកា ដែលដាក់ជំនួសនេះ រដ្ឋាភិបាលកម្ពុជា នឹងប្រមូលពីដៃគូដទៃទៀត។
លោក ហេង រតនា មិនបញ្ជាក់ថា ដៃគូដទៃទៀត ដែលផ្ដល់ថវិកានេះ មានប្រទេសណាខ្លះទេ ប៉ុន្តែ លោក ដេវីត ចូសារ លើកឡើងថា ថវិកាជំនួយរបស់អាមេរិកកន្លងមក មិនមែនជួយបោសសម្អាតតែយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ជួយបោសសម្អាតគ្រាប់មីន ដ៏គ្រោះថ្នាក់បំផុតរបស់ចិន វៀតណាម និង សូវៀត ផងដែរ៕

អាមេរិកបកស្រាយករណីចោទថាកាត់ជំនួយសំអាតមីនមិនប្រាប់មូលហេតុ
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបកស្រាយថា
កម្មវិធីសហការកម្ពុជា-អាមេរិកបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
គឺចប់គម្រោងនៅត្រឹមខែធ្នូឆ្នាំ២០១៧
ដែលនេះជាការឆ្លើយតបនឹងមន្ត្រីកម្ពុជាចោទថា
កាត់ផ្តាច់ជំនួយដោយមិនបានប្រាប់មូលហេតុ។
កាលពីម្សិលមិញ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា សរសេរនៅលើហ្វេសប៊ុករបស់លោកថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយមនុស្សធម៌សម្រាប់បោសសម្អាតអាវុធមិនទាន់ផ្ទុះដែលទម្លាក់ដោយអាមេរិកកាលពីសម័យសង្គ្រាម ហើយថាការកាត់ផ្តាច់ជំនួយនោះមិនប្រាប់មូលហេតុទេ។
នៅថ្ងៃអង្គារនេះអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក David Josar បានឆ្លើយតបសំនួររបស់វីអូឌីតាមសារអេឡិចត្រូនិចថា គម្រោងសម្អាតមីនរបស់អាមេរិកដែលសហការជាមួយកម្ពុជាបច្ចុប្បន្ននឹងចប់ត្រឹមខែធ្នូឆ្នាំ២០១៧។ ប៉ុន្តែលោកបន្តថា អាមេរិកនៅតែបន្តជួយកម្ពុជាតាមរយៈការបង្កើតកម្មវិធីឲ្យកម្ពុជាប្រកួតប្រជែងយកមូលនីធិ ដើម្បីបន្តសម្អាតមីននៅកម្ពុជា។
លោកឆ្លើយថា៖ «កម្មវិធីរបស់យើងបច្ចុប្បន្ននឹងបញ្ចប់ត្រឹមខែធ្នូឆ្នាំ២០១៧នេះ ហើយយើងរៀបចំកម្មវិធីមួយ ដើម្បីឲ្យកម្ពុជាចូលរួមប្រកួតប្រជែងយកមូលនីធិបន្តគម្រោង»។
អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះឲ្យដឹងទៀតថា គម្រោងសុំមូលនីធិនេះ នឹងមានការពិគ្រោះជាមួយរដ្ឋាភិបាលកម្ពុជា ហើយនឹងប្រកាសនៅក្នុងខែនេះ។
លោក ហេង រតនា លើកឡើងកាលពីម្សិលមិញថា កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធភាពយ៉ាងល្អប្រសើរ។
លោកថា «ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ ជាពិសេសទន្ទឹមពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវ»។
របាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ អាមេរិកចំណាយលុយ១៣១លានដុល្លារដើម្បីបោសសម្អាតកាកសំណល់អាវុធយុទ្ធភ័ណ្ឌដែលទម្លាក់នៅកម្ពុជា៕

Tuesday, November 7, 2017
លោក លឺ ឡាយស្រេង សង្ឃឹមជម្រះបញ្ជីពេលលោក ហ៊ុន សែន អស់អំណាច
មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែវិច្ឆិកា
បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ
និងស្នើសុំឲ្យតុលាការចោទប្រកាន់
និងផ្ដន្ទាទោសអ្នកនយោបាយជើងចាស់ម្នាក់ លោក លឺ ឡាយស្រេង
ដោយទាមទារសំណងជំងឺចិត្តជាង ១សែនដុល្លារ ពីបទបរិហាកេរ្តិ៍លោក ហ៊ុន
សែន។
ប៉ុន្តែ ចុងចោទដែលរងគ្រោះព្រោះគេលួចស្ដាប់សំឡេងសន្ទនាគ្នាជាឯកជនតាមទូរស័ព្ទបែបនេះ ហួសចិត្តនឹងលោក ហ៊ុន សែន និងប្រព័ន្ធតុលាការកម្ពុជា សព្វថ្ងៃ ហើយលោកប្រកាសថា ថ្ងៃណាមួយលោកនឹងប្តឹងជម្រះបញ្ជីវិញមិនខាន។
ក្រោយពីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ មេធាវីការពារក្តីឲ្យលោក ហ៊ុន សែន គឺលោក គី តិច រក្សាការទាមទារប្រាក់សំណងជំងឺចិត្តចំនួន ៥០០លានរៀល ឬជិត ១សែន ៣ម៉ឺនដុល្លារ (ប្រមាណ ១២៥.០០០ដុល្លារ) និងឲ្យតុលាការផ្ដន្ទាទោសចុងចោទតាមច្បាប់។ កម្មវត្ថុនៃបណ្តឹង គឺគ្មានអ្វីក្រៅពីសារសំឡេងនៃការសន្ទនាគ្នាតាមទូរស័ព្ទជាលក្ខណៈឯកជនរវាងចុងចោទ គឺលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង និងអ្នកស្រី គី លំអង ដែលលោក ហ៊ុន សែន ចោទថា អតីតឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច រូបនេះ និយាយធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទយ៉ាងធ្ងន់ធ្ងរដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។
ចំពោះលោក លឺ ឡាយស្រេង ដែលត្រូវបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជា តាំងពីថ្ងៃទី២៣ ខែតុលា ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ដ៏អយុត្តិធម៌នេះ បានសម្តែងការហួសចិត្តទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និងហួសចិត្តទៅនឹងអ្នកដែលពាក់ព័ន្ធក្នុងការលួចស្តាប់ និងប្ដឹងគាត់នេះផងដែរ ដ្បិតលោកចាត់ទុកទង្វើលួចថតសំឡេងនិយាយគ្នាជាឯកជនបែបនេះ ជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់កំពូលរបស់កម្ពុជា យ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន៖ «ខ្ញុំនិយាយក្នុងឯកជន ហើយមកលួចថតរបស់ខ្ញុំហើយលួចផ្សាយរបស់ខ្ញុំហើយ លួចប្តឹងខ្ញុំទៀត ទាំងបីនាក់ហ្នឹងមានទោសទាំងអស់គ្នា។ ខ្ញុំសុំប្តឹងមហាជនឲ្យជាសាក្សី។ ថ្ងៃណាមួយយើងនឹងជម្រះបញ្ជីម្តង លួចរបៀបនេះ។ និយាយសន្ទនាគ្នាជាឯកជន ការពារដោយរដ្ឋធម្មនុញ្ញ យើងចេះតែមកលួចថត។ ខ្ញុំមិនជឿដល់នាយករដ្ឋមន្ត្រីទាំងមូលមកលួចថតគេដូច្នេះ សមអីធ្វើដល់នាយករដ្ឋមន្ត្រីបែបនេះ»។
នេះមិនមែនជាលើកទីមួយទេដែលជនរងគ្រោះនៃការលួចស្ដាប់សំឡេងសន្ទនាគ្នាជាលក្ខណៈឯកជន ដែលត្រូវបានការពារដោយច្បាប់ ស្រាប់តែក្លាយជាជនរងគ្រោះយ៉ាងអយុត្តិធម៌។ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើនរូបក៏ត្រូវបានហ្វេសប៊ុក (Facebook) ឈ្មោះ “សីហា” នេះ លួចថតសំឡេង និងយកមកផ្សព្វផ្សាយដោយសេរីគ្មានញញើតច្បាប់អ្វីឡើយ។ ក្រោយមកការលួចស្ដាប់ការសន្ទនាគ្នាឯកជននេះ បានរាលដាលរហូតដល់ចាប់មន្ត្រីអង្គការសង្គមស៊ីវិល ៥នាក់ ដាក់គុករាប់ឆ្នាំ។ តំណាងរាស្ត្រគណបក្សប្រឆាំងជាច្រើនរូបសុទ្ធតែរងគ្រោះដោយម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះ “សីហា” នេះ។ ប៉ុន្តែ គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចាត់ការម្ចាស់ទំព័រដែលរំលោភបំពាន់ច្បាប់សិទ្ធិឯកជននេះទេ តែបែរជាចាត់ការអ្នករងគ្រោះនៃការលួចស្ដាប់នេះយ៉ាងប្រញាប់ប្រញាល់ និងធ្ងន់ធ្ងរជាទីបំផុតទៅវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនថ្កោលទោស ឬចាត់វិធានការលើអ្នកលួចបញ្ចេញសំឡេង និងលួចស្តាប់ការសន្ទនាគ្នាជាឯកជននេះទេ លោកធ្លាប់ទាំងសរសើរអា “សីហា” នេះពេញមាត់ទៀតផង៖ «អា ផេក (Page) ស៊ីហា ហ្នឹងវាធ្លាយ! ឥឡូវ ខ្ញុំអត់ផ្សាយតាមអាផេក សីហា ហ្នឹងទេ ព្រោះខ្ញុំអត់ស្គាល់វា។ គ្រាន់បើអាសីហា ដែលចេះចាប់សំឡេងអញ និងសំឡេងឯកឧត្តម កឹម សុខា បាន! អាហ្នឹងគ្រាន់បើវ៉ី!»។
អស់ពីសរសើរ “សីហា” លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ថា មិនចាំបាច់ “សីហា” បញ្ចេញសារសម្ងាត់នេះ ចាំគាត់បញ្ចេញថែមទៀតក៏បាន៖ «ចង់សាក? បើចង់សាកខ្ញុំទម្លាយចេញទាំងអស់។ តិចថាខ្ញុំជាមនុស្សមិនបានការ! អ្វីដែលជាស្តុក គ្រាន់តែឯកសារដែលអ្នកឯង SMS, WhatsApp, Telegram, Line មកខ្ញុំ។ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ? ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់!ចាំមើលវាយ៉ាងម៉េច?»។
ការណ៍ដែលលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិនខ្ចីប្ដឹងបកនៅថ្ងៃនេះ ហើយរង់ចាំថ្ងៃណាមួយទើបជម្រះបញ្ជីជាមួយលោក ហ៊ុន សែន និងអ្នកពាក់ព័ន្ធ គឺដោយសារលោកស្គាល់លោក ហ៊ុន សែន ច្បាស់ថា ជាអ្នកបញ្ជាតុលាការស្រេចតែចិត្ត ប្តឹងឥឡូវក៏គ្មានផ្លូវទទួលបានយុត្តិធម៌នោះដែរ៖ «ខ្ញុំដឹងផ្ទៃក្នុងរបស់ ហ៊ុន សែន ទាំងអស់។ តុលាការហ្នឹង ខ្ញុំប្រាប់ហើយ តុលាការតេឡេ តុលាការដុល្លារហ្នឹង គ្មាននរណាឈ្នះទេ។ បើអ្នកក្រទៅប្ដឹង ជាប់គុកឲ្យហើយទៅ។ បើសិន ហ៊ុន សែន និយាយយ៉ាងម៉េចហើយ កុំបាច់និយាយច្រើន»។
ពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបែរជាគ្មានចំណាត់ការសមស្របទៅលើអ្នកប្រព្រឹត្តបែបនេះ មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) លើកឡើងថា ប្រព័ន្ធយុត្តិធម៌ជាតិ មិនអាចបំពេញមុខងារក្នុងការថែរក្សា និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួនឯងបាន គឺទាល់តែអន្តរជាតិជួយ៖ «នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់ ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ ព្រោះអីរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។ តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។ តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម និងព្រះរាជអាជ្ញា សុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ»។
អ្នកច្បាប់ពន្យល់ថា ករណីលួចថតសំឡេងសន្ទនា ដោយគ្មានការអនុញ្ញាតពីសាមីខ្លួននេះ ព្រះរាអាជ្ញា ឬរដ្ឋាភិបាល មានតួនាទីសំខាន់ក្នុងការស្វែងរក និងចាប់ខ្លួនជនល្មើសដែលលួចថតសំឡេងគេនោះយកមកផ្ដន្ទាទោសតាមច្បាប់ មិនមែនអ្នករងគ្រោះដែលត្រូវបានគេលួចថតសំឡេងហើយបែរជារដ្ឋាភិបាលមកប្ដឹងផ្ដល់ដូច្នេះទេ៕

សង្គមស៊ីវិលថាការដោះលែងមន្ត្រីតុលាការដែលបើកបុកមនុស្សស្លាប់ជាការអនុវត្តស្តង់ដារ២
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប
ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា
ទាំងអ្នកមាន និងអ្នកក្រ។ ការស្នើសុំនេះ
បន្ទាប់មន្ត្រីអង្គការសង្គមរូបនេះ ទទួលបានដំណឹងថា
សមត្ថកិច្ចបានដោះលែងព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប គឺលោក
សំរិទ្ធ សុខុន ដែលបានបើករថយន្តបុកម៉ូតូមួយគ្រឿង
បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់
និងម្នាក់ទៀតរងរបួសកាលពីយប់ថ្ងៃទី២ តុលា។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ច័ន្ទ ចំរើន ឲ្យដឹងនៅថ្ងៃទី៦ វិច្ឆិកា ថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់កន្លងមក គឺតុលាការតែងចាប់ជនល្មើស មិនឲ្យរត់រួចមួយករណីណាឡើយ។ ប៉ុន្តែមន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាបរូបនេះ បានហៅ ករណីសមត្ថកិច្ចដោះលែងព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាបកាលពីពេលថ្មីៗនេះថា ជាការអនុវត្តច្បាប់ស្តង់ដារ២ ដែលអ្នកមានអំណាច អ្នកប្រព្រឹត្តខុសតែមិនត្រូវបានទទួលទោស៖ «ច្បាប់វាអត់គិតពីឋានៈទេ ដូច្នេះអ្នកណាក៏ដោយអោយតែប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលទោស ហើយដើម្បីឲ្យប្រជាពលរដ្ឋគាត់ជឿជាក់។ ហើយកាលណាច្បាប់មានស្តង់ដារ២ គឺប្រជាពលរដ្ឋមានការស្រងាកចិត្ត និងមើលឃើញ ហើយធ្វើឲ្យប្រព័ន្ធច្បាប់របស់ប្រទេសយើងខ្សោយ។ ដូច្នេះខ្ញុំស្នើសុំតែប៉ុណ្ណឹងទេ គ្រាន់តែថានីតិវិធីរបស់តុលាការ ខ្ញុំមិនលូកលាន់ទេ ជាសិទ្ធិរបស់តុលាការ»។
ទាក់ទងនឹងបញ្ហានេះប្រធានការិយាល័យនគរបាលចរាចរណ៍ក្រុងសៀមរាប បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី៦ វិច្ឆិកា ថា រថយន្តរបស់ព្រះរាជអាជ្ញារងខេត្តសៀមរាប បន្ទាប់ពីបុកបានបើកបានអូសម៉ូតូ ចម្ងាយប្រហែលមួយគីឡូម៉ែត្រ ខណៈកំពុងព្យាយាមបើករត់គេចពីកន្លែងកើតហេតុនោះ។ កាសែតដដែលឲ្យដឹងទៀតថា ក្រោយមកប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍ក៏នាំគ្នាស្ទាក់ ចាប់រថយន្តរបស់លោកព្រះរាជអាជ្ញារងរូបនេះ ហើយវាយរហូតមន្ត្រីនគរបាលទៅដល់ទើបឈប់។ មន្ត្រីប៉ូលិសរូបនេះអះអាងទៀតថា ព្រះរាជអាជ្ញារងរូបនេះត្រូវបានប៉ូលិសដោះលែងឲ្យមានសេរីភាពវិញ ដោយលោកព្រះរាជអាជ្ញារងបានសារភាព ហើយម្យ៉ាងទៀតដោយខ្លាចប៉ះពាល់ដល់តំណែងការងាររបស់ខ្លួន។
ទោះជាយ៉ាងណា មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប ស្នើអោយមានការអនុវត្តច្បាប់ស្តង់ដារតែមួយដោយស្មើភាពគ្នា ហើយលោកនឹងបន្តឃ្លាំមើលករណីនេះ៕

លោក មឿន តុលា បដិសេធការចោទប្រកាន់ថាបាត់លុយបច្ច័យបុណ្យលោក កែម ឡី
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ
តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ
បន្ទាប់ពីរងការចោទធ្វើឲ្យបាត់លុយបច្ច័យបុណ្យ
ទៅតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
ប៉ុន្តែលោក មឿន តុលា ជាគណកម្មការបុណ្យម្នាក់ចំណោម៣នាក់
ដែលរងការចោទប្រកាន់នោះ បានបដិសេធថា គ្មានការពិតទេ
និងថាជារឿងដែលកម្រកើតនឹងមាន។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
“ការចោទអស់ហ្នឹងខ្ញុំបដិសេធថាគ្មានការពិត ហើយត្រង់ថាឆន្ទៈអ្នកប្តឹងយ៉ាងណានោះ ខ្ញុំមិនអត្ថាធិប្បាយទេ ទុកឲ្យសាធារណៈជនជាអ្នកវិនិច្ឆ័យចុះ”។
នេះជាការគូសបញ្ជាក់របស់ លោក មឿន តុលា ជាគណៈកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី ដែលឆ្លើយតបនឹងសំណួរអ្នកកាសែត បន្ទាប់ពីចេញពីបំភ្លឺអស់រយៈពេល២ម៉ោង ចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកអង្គារ។
ប៉ុន្តែព្រះរាជអាជ្ញានៅមិនទាន់សម្រេចចោទប្រកាន់ឬទម្លាក់ចោលការប្រកាន់នៅឡើយទេ។នេះបើតាមលោក មឿន តុលា។ ការចូលបំភ្លឺរបស់លោកនៅពេលនេះ បន្ទាប់ពីលោកបានពន្យារពេលក្នុងការចូលបំភ្លឺ នាពេលកន្លងមក។
នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានរងបណ្តឹងពីលោក ពេជ្រ ស្រស់ ដែលចោទថា ធ្វើឲ្យបាត់លុយបច្ច័យបុណ្យសពលោក បណ្ឌិត កែម ឡី។ ប៉ុន្តែចំពោះបណ្តឹងចោទថាបាត់លុយបច្ច័យបុណ្យដ៏កម្រនេះ លោក មឿន តុលា អះអាងថាលោកមិនដឹងថាគេប្តឹងចោទប្រកាន់រឿងបាត់លុយចំនួនប៉ុន្មាននោះទេ។
ក្រៅពីលោកមឿនតុលា លោកពេជ្រ ស្រស់ ក៏បានប្តឹងលោកប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដោយចោទថាធ្វើឲ្យបាត់បច្ច័យបុណ្យសពលោកបណ្ឌិតកែម ឡី ដែរ។
លោក ប៉ា ងួនទៀង តុលាការតម្រូវឲ្យចូលបំភ្លឺនៅថ្ងៃនេះដែរ តែដោយសារលោកជាប់រវល់នៅក្រៅប្រទេស ទើបលោកផ្តល់សិទ្ធិឲ្យមេធាវីទៅជំនួស ខណៈព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវចូលបំភ្លឺនៅថ្ងៃស្អែក។
អតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ធ្លាប់បានលើកឡើងថា គណៈកម្មការបុណ្យ បានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូទៅ មិនមានតួនាទីកាន់លុយបុណ្យនោះទេ ហើយរាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និងបញ្ចូលផ្ទាល់ទៅកាន់គណនេយ្យធនាគាររបស់ភរិយានៃសពលោក កែម ឡី។
ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ក៏ធ្លាប់បញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយថា ពុំមានការបាត់លុយបច្ច័យបុណ្យដូចការចោទប្រកាន់នោះទេ៕

Subscribe to:
Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...