ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ នៅខេត្តកែប អោយដឹងថា
មានមន្ត្រីនគរបាល និងមនុស្សមិនស្គាល់មុខតែងតាមដានពួកគាត់
និងក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។
អ្នកឃ្លាំមើលសិទ្ធិមនុស្សហៅសកម្មភាពឃ្លាំមើលពីក្រុមនគរបាល
និងមនុស្សមិនស្គាល់មុខថា ជាការរំលោភលើសិទ្ធិមនុស្សរបស់ពលរដ្ឋ។
លោក នន់ តារា សម្ដែងការព្រួយបារម្ភថា
សេរីភាពដើរហើរ ឬការជួបជជែកគ្នាលេងជាមួយក្រុមប្រឹក្សា
ឬសកម្មជនរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តកែប
មិនអាចល្អដូចកាលពីមុននោះទេ
ដោយសារពួកគេតែងស្ថិតក្រោមការតាមដានពីក្រុមមនុស្សមិនស្គាល់មុខ
ឬពីសំណាក់សមត្ថកិច្ចតែម្ដង។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកែបរូបនេះអះអាងថា
បើទោះជាបច្ចុប្បន្នពួកគាត់បានដាច់ទំនាក់ទំនងទាំងស្រុងជាមួយថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិហើយក៏ដោយ
ក៏ពួកគាត់នៅតែមានមនុស្សតាមដានពួកគាត់ដែរ៖ «»។
ខេត្តកែប
មិនមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកក្រុង
ឬក្រុមប្រឹក្សាខេត្ត
ដែលជាប់ឆ្នោតដោយឆន្ទៈពលរដ្ឋណាម្នាក់របស់គណបក្សសង្គ្រោះជាតិ
ចុះចូលជាមួយគណបក្សកាន់អំណាចឡើយ
គិតត្រឹមថ្ងៃផុតឱសានវាទដែលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន
សែន ដាក់កំហិតឲ្យចុះចូល។
ប្រធានប្រតិបត្តិខេត្តនេះ លោក នន់ តារា អះអាងថា
មានតែសកម្មជនគ្មានឈ្មោះបោះសំឡេងដែលរង់ចាំឱកាសទទួលបានលាភសក្ការៈមួយចំនួនតូចប៉ុណ្ណោះបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបន្តថា ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងខេត្តកែប
ដែលជាប់ឆ្នោតដោយឆន្ទៈពលរដ្ឋមិនទាន់មាននរណាម្នាក់ចុះចូលជាមួយនឹងបក្សកាន់អំណាចនោះឡើយ
ទោះរងការគំរាមគ្រប់រូបភាពពីមន្ត្រីបក្សកាន់អំណាចក៏ដោយ។
បើទោះជាថ្ងៃឱសានវាទដែលលោក ហ៊ុន សែន
បញ្ឈប់ឲ្យមានការចុះចូលត្រឹមម៉ោង ៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា
ក៏នៅតែមានមន្ត្រីនៅថ្នាក់ក្រោមរបស់គណបក្សប្រជាជនកម្ពុជា
បន្តដើរអូសទាញ
និងទិញទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ
ដែលមិនទាន់ចុះចូលដដែល។
សារបែកធ្លាយរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា
ដែលព្យាយាមល្បួងលួងលោមប្រធានក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំងនៅខេត្តសៀមរាប
ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក
(Facebook)
ជាភស្តុតាងស្រាប់ដែលបានបញ្ជាក់អំពីការសន្ទនាតាមទូរស័ព្ទរបស់មន្ត្រីបក្សកាន់អំណាច
ហ៊ានទិញទឹកចិត្តមន្ត្រីបក្សប្រឆាំងដោយអោយតម្លៃខ្លួនរហូតដល់
២ពាន់ដុល្លារ ឬអាចមានមុខតំណែងជាទីប្រឹក្សារបស់លោក ហ៊ុន សែន
ប្រសិនបើពួកគេបន្តចុះចូលជាមួយបក្សកាន់អំណាច។
ជាមួយគ្នានោះ ក៏មានសារបែកធ្លាយរបស់លោក ហ៊ុន
សែន
ដែលទំនងមើលទៅអាចធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងសម្ងាត់របស់គណបក្សប្រជាជនកម្ពុជា
កាលពីពេលថ្មីៗនេះ
ក៏បានរៀបរាប់ពីផែនការអូសទាញមន្ត្រីថ្នាក់ក្រោមរបស់បក្សប្រឆាំងក្រោយពេលរំលាយរួច។
លោក ហ៊ុន សែន
បានបង្គាប់ឲ្យមន្ត្រីរបស់ខ្លួនត្រូវធ្វើកិច្ចការដោយម៉ត់ចត់
ហើយបើរកឃើញថា អ្នកដែលគណបក្សប្រជាជនកម្ពុជា អូសទាញបានហើយ
ហើយជននោះក្បត់បក្សរបស់លោកវិញ គឺត្រូវតែកម្ចាត់ចេញ។
ព្រះសង្ឃដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ព្រះតេជព្រះគុណ លួន សុវ៉ាត មានព្រះថេរដីកាថា ការដាក់នគរបាល
ដាក់មនុស្សឲ្យឃ្លាំមើលសកម្មភាពរបស់បក្សប្រឆាំង
ដែលមិនព្រមចុះចូលបក្សកាន់អំណាច កើតមានស្ទើរគ្រប់ឃុំ គ្រប់ខែត្រ
ក្នុងប្រទេសកម្ពុជា។ ព្រះអង្គថា
មិនមែនតែក្រុមប្រឹក្សាដែលមិនចុះចូលទេដែលគេតាមដាន
សូម្បីព្រះអង្គជាព្រះសង្ឃដែលសកម្មក្នុងរឿងសិទ្ធិមនុស្ស
ក៏រងការតាមដានពីក្រុមសមត្ថកិច្ចដែរ៖ «»។
ចំណែកខាងផ្លូវព្រះពុទ្ធសាសនាវិញ ព្រះតេជព្រះគុណ
លួន សុវ៉ាត សម្ដែងថា អ្នកដែលតាមដានគេ
ឬអ្នកបញ្ជាឲ្យមានការតាមដានគេ រងផលបាបធ្ងន់ណាស់។
ព្រះអង្គហៅសកម្មភាពដែលធ្វើឲ្យគេខ្លាច
ជាអំពើបាបដែលមានចែងនៅក្នុងព្រះពុទ្ធសាសនា។
អាស៊ីសេរី
មិនអាចសុំការបំភ្លឺពីការចោទប្រកាន់ថា
មានសមត្ថកិច្ចតាមដានក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ
ពីស្នងការខែត្រកែប លោក អ៊ីង សំអុល និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៥ ធ្នូ។ ប៉ុន្តែកន្លងមក
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បំភ្លឺថា
ការអូសទាញក្រុមប្រឹក្សាបក្សប្រឆាំងឲ្យចុះចូល
គឺជាការផ្ដល់ឱកាសការងារឲ្យអ្នកទាំងអស់នោះ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប
លោក នន់ តារា
ហៅការតាមដានសកម្មភាពក្រុមប្រឹក្សាបក្សប្រឆាំងនៅខែត្រកែប
ថាជាក្ដីបារម្ភពីសុវត្ថិភាពរបស់ពួកគាត់។ លោក នន់ តារា
ស្នើឲ្យរដ្ឋអំណាចបញ្ឈប់ការបំភិតបំភ័យពួកគាត់គ្រប់រូបភាព៕
Tuesday, December 5, 2017
គណៈកម្មាធិការអចិន្ត្រៃយ៍សភាទទួលស្គាល់បេក្ខជនបីរូបសម្រាប់តំណែងជាអនុប្រធាន និងសមាជិក គ.ជ.ប
សភាជាតិខ្មែរ
ដែលគ្របដណ្តប់ដោយតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា
នៅថ្ងៃអង្គារនេះបានសម្រេចទទួលយកបេក្ខជនជាអនុប្រធាន
និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ចំនួនបីរូប ដើម្បីជំនួសក្រុមមន្ត្រីរបស់ គ.ជ.ប
មកពីកូតាគណបក្សសង្គ្រោះជាតិ
ដែលបានសុំលាលែងចេញពីតំណែងកាលពីខែវិច្ឆិកា។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដែល
VOA បានទទួលនៅថ្ងៃអង្គារ
និងតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់រដ្ឋសភា។
កាលពីចុងខែវិចិ្ឆកា ឆ្នាំ២០១៧ លោក គួយ ប៊ុនរឿន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតអនុប្រធាន គ.ជ.ប និងលោក រ៉ុង ឈុន និងអ្នកស្រី តែ ម៉ានីរ៉ុង ដែលជាសមាជិកគ.ជ.បមកពីគណបក្សសង្គ្រោះជាតិ បានសុំលាលែង ក្រោយការរំលាយចោលគណបក្សប្រឆាំង ដែលបានបើកផ្លូវឲ្យមានការបែងចែកអាសនៈសភារបស់គណបក្សនយោបាយនេះឡើងវិញទៅឲ្យគណបក្សផ្សេង។ ពួកគេបានផ្តល់ហេតុផលថា ការបែងចែកអាសនៈសភារបស់គណបក្សជាប់ឆ្នោតទៅគណបក្សដទៃនេះ គឺជាទង្វើបំពានលើឆន្ទៈនយោបាយរបស់ពលរដ្ឋខ្មែរជាង បីលាននាក់នៅទូទាំងប្រទេស ដែលបោះឆ្នោតជ្រើសរើសអ្នកតំណាងខ្លួនចេញពីគណបក្សប្រឆាំង។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋសភានឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខជនទាំងបីរូបនោះនៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ។ បេក្ខជនបីរូបនោះ រួមមានមានលោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ីនប៉ិច លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា។
គណៈកម្មាធិការអចិន្ត្រៃយ៍សភា ក៏បានសម្រេចនឹងធ្វើការប្រកាសសុពលភាពនៃតំណាងរាស្ត្រថ្មី ១៦រូប នៅថ្ងៃទី៧ ខែធ្នូ ដដែលនោះផងដែរ។ ក្នុងចំណោមតំណាងរាស្ត្រថ្មីនោះ គឺមានតំណាងរាស្ត្រមួយរូបមកពីគណបក្សហ៊្វុនស៊ីនប៉ិចគឺ លោក នុត សុខុម នឹងលាលែងពីតួនាទីជាតំណាងរាស្ត្រ ដើម្បីឡើងកាន់តំណែងជាអនុប្រធានគ.ជ.ប ប្រសិនបើសភាផ្តល់សេចក្តីទុកចិត្ត។ នេះបើយោងតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោក ឌឹម សុវណ្ណារុំ និងលោក ហ៊ែល សារ៉ាត់ នៅបន្តជាបេក្ខជនសម្រាប់តំណែងសមាជិករបស់គ.ជ.បដដែល។ នៅពេល VOA សួរលោកថា សមាសភាពថ្មី បានទទួលរងការរិះគន់ថា បានធ្វើឲ្យខូចទម្រង់ដើមរបស់ គ.ជ.ប លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា សភាបានកំពុងធ្វើការទៅតាមច្បាប់ដែលបានចែងតែប៉ុណ្ណោះ៖
«នៅទីនេះ គឺយើងអនុវត្តន៍តាមច្បាប់។ អីចឹងតាមច្បាប់ថា នែ៎ពេលដែលគ.ជ.បលាលែង គណៈអចិន្ត្រៃយ៍ត្រូវសម្របសម្រួលជាមួយគណបក្សដែលពាក់ព័ន្ធជាមួយគ.ជ.បហ្នឹង ដើម្បីរើសអ្នកជំនួស គឺតែប៉ុណ្ណឹងទេ ខាងរដ្ឋសភាធ្វើការតែប៉ុណ្ណឹងទេ។ អត់មាន អត់មាន ធ្វើការអីក្រៅទេបាទ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.បនៅក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ តែនៅតែមិនអាចទាក់ទងបាន ព្រោះទូរស័ព្ទលោករោទិ៍តែពុំមានអ្នកទទួល។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បដិសេធមិនផ្តល់ក្តីអធិប្បាយ ដោយបានស្នើឲ្យ VOA សួរទៅលោក ហង្ស ពុទា្ធ វិញដដែល។
គ.ជ.ប ដែលមានសមាសភាពនៃក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង ក្រោយការចុះកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចកាលពីខែកក្កដាឆ្នាំ ២០១៤ ដើម្បីបញ្ចប់វិវាទនយោបាយនានា ដែលបានកើតឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣។ កិច្ចព្រមព្រៀងនយោបាយនោះ បានតម្រូវឲ្យគណបក្សនយោបាយទាំងសងខាង រើសសមាជិកខ្លួនបួនរូបម្ខាង និងឥស្សរជនមួយរូបទៀត ដើម្បីធ្វើជាប្រធានដែលត្រូវទទួលការព្រមព្រៀងរវាងគណបក្សទាំងពីរ។ រូបមន្តនៃការជ្រើសរើសនោះ ត្រូវគេដឹងថា បួន-បួន-មួយ។
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាអតីតសមាជិកគ.ជ.ប បានប្រាប់ VOA ថា សមាសភាពមួយចំនួននៃគ.ជ.ប ដែលរើសចេញពីគណបក្សនយោបាយដែលមិនជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ នឹងមិនបំពេញកិច្ចការរបស់ខ្លួនទៅតាមសតិសម្បជញ្ញៈ និងគោរពតាមឆន្ទៈនយោបាយរបស់អ្នកបោះឆ្នោតនោះឡើយ។
អតីតសមាជិកគ.ជ.ប.រូបនេះបញ្ជាក់ថា៖
«គ.ជ.ប សមាសភាពថ្មី ជ្រើសរើសចេញពីគណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដែលទទួលប្រយោជន៍ គេថា យកពីសង្គ្រោះជាតិហ្នឹង ហើយយើងគិតថា អ្វីដែលប្រជាពលរដ្ឋមិនគាំទ្រ ហើយខ្លួនទទួលយក យើងគិតថា ការរើសចេញសមាសភាពពីប្រជាពលរដ្ឋមិនគាំទ្រ យើងគិតថា វាមិនល្អទេបាទ»។
លោក រ៉ុង ឈុន បានពន្យល់បន្ថែមថា៖
«វាមិនល្អមានន័យថា ធ្វើការងារអ្វីៗ វាអាការណ៍សម្រេច ឬមួយរៀបចំអ្វីមួយហ្នឹង វាមិនទៅតាមឆន្ទៈរបស់ខ្លួន ពីព្រោះគា្រន់ជាករណីគេថាលួងលោម ខ្លាចបាត់តំណែង បានតួនាទីអីរបស់ខ្លួនទៅ ពីព្រោះអាការណ៍ដែលបានតំណែង បានតួនាទីហ្នឹងមិនមែនជា គេថា មិនមែនឆន្ទៈ ប្រជាពលរដ្ឋអ្នកផ្តល់ឲ្យផងហ្នឹង មានន័យថា យករបស់ពីសង្គ្រោះជាតិ ទៅហ្នឹងបាទ»។
យ៉ាងណាមិញ គ.ជ.ប បានថ្លែងការពារ ជំហរដឹកនាំរបស់គ.ជ.បថ្មីនេះថា ទោះជាសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ ក៏ត្រូវតែរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវបំផុតស្របតាមច្បាប់កំណត់។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី២ ខែធ្នូ គ.ជ.ប បានអះអាងបន្ថែមថា គ្មានបុគ្គលណា សមាសភាពណា អង្គការណា អង្គភាពណា បរទេសណា អាចមកដាក់សម្ពាធ ឬប្រទាញ គ.ជ.ប ឲ្យអនុវត្តន៍ប្រាសចាកពីគតិច្បាប់ក្នុងការរៀបចំការបោះឆ្នោតនេះបានឡើយ។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា សមាសភាពថ្មីបីរូបរបស់គណៈកម្មាធិការនេះ ដែលចូលជំនួសសមាសភាពចាស់បីរូបរបស់គណបក្សប្រឆាំង បានបង្កក្តីមន្ទិលពាក់ព័ន្ធនឹងឯករាជ្យភាពរបស់គ.ជ.ប គ្រាដែលគណបក្សជំទាស់ត្រូវបានរំលាយនៅសភាជាតិរួចទៅហើយនោះ។
ចំណែកអ្នកវិភាគនយោបាយ បានថ្លែងកាលពីពេលកន្លងមកថា ការចូលមកកាន់កាប់អាសនៈរបស់គណបក្សជាប់ឆ្នោតនៅរដ្ឋសភាពីគណបក្សនយោបាយដទៃ គ្រាន់តែជាការបំពេញទៅតាមច្បាប់ទាំងឡាយដែលត្រូវបានធ្វើវិសោធនកម្ម នៅមុនពេលតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នកវិភាគនិយាយថា តំណាងរាស្ត្រថ្មីទាំងឡាយនោះ មិនមែនជាតំណាងរាស្ត្រ ដែលបានជ្រើសរើសតាមការបោះឆ្នោតដោយប្រជាពលរដ្ឋនោះឡើយ ហើយការណ៍នោះក៏ផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
វាក្យខ័ណ្ឌទីមួយនៃមាត្រា៧៦របស់រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា៖ «រដ្ឋសភាមានសមាជិកតំណាងរាស្ត្រយ៉ាងតិច ១២០រូប។ តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោត ជាសកលដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់»៕

Monday, December 4, 2017
គ្រូ និងសិស្សជាង ២ ពាន់នាក់តវ៉ាឲ្យមន្ត្រី PM សុំទោស
កំពង់ធំៈ គ្រូ
និងសិស្សានុសិស្សនៃវិទ្យាល័យខេត្តកំពង់ធំប្រមាណជាង ២០០០
នាក់បានផ្ទុះការតវ៉ាទាមទារឲ្យមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តម្នាក់សុំទោសលោកគ្រូអ្នកគ្រូជាសាធារណៈទាក់ទងនឹងករណីគំរាមចាប់ដាក់គុក
និងជេរស្តីថាគ្រូអវិជ្ជាគ្មានសមត្ថភាពបង្រៀនសិស្ស
ខណៈគ្រូបានដាក់ពិន័យកូនស្រីខ្លួនឲ្យឈរនៅក្រៅថ្នាក់ព្រោះមករៀនយឺត
និងស្លៀកពាក់មិនសមរម្យ។
ការតវ៉ានេះបានផ្ទុះឡើងនៅថ្ងៃទី ២ ធ្នូ នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំដោយមានលោកគ្រូ អ្នកគ្រូ ១៣៣ នាក់ និងសិស្សានុសិស្សជាង ២០០០ នាក់កាន់បដានៅទីកន្លែងគោរពទង់ជាតិចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១១ ទើបរំសាយក្រោយពីលោក ហួន វ៉ានិត អភិបាលរងខេត្តកំពង់ធំបានមកចូលរួមសម្រុះសម្រួល និងពន្យារពេលដោះស្រាយទំនាស់រវាងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។
លោក ហួន វ៉ានិត បានឲ្យដឹងពីម្សិលមិញថាករណីនេះកើតចេញពីការយល់ច្រឡំគ្នា និងការកាន់ជើងកូនទើបបណ្ដាលឲ្យមានការស្ដីបន្ទោសគ្នាតិចតួច ប៉ុន្ដែក្រោយពីយើងបានសម្របសម្រួសភាគីទាំងពីរក៏បានស្រុះស្រួសគ្នា អង្គុយតុ ជជែកគ្នាម្ដងទៀតនៅថ្ងៃនេះ។
លោកបញ្ជាក់ថា៖ «វាជារឿងតូចតាចដោយសារតែរឿងយល់ច្រឡំគ្នាព្រោះការស្រឡាញ់កូនពេក ហើយខ្ញុំក៏បានទៅសម្រុះសម្រួលឲ្យរំសាយខ្ញុំក៏បានកោះហៅភាគីទាំង ២ មកជជែកគ្នារកដំណោះស្រាយ ហើយមន្ត្រីកងរាជអាវុធហត្ថក៏គាត់យល់ព្រមសុំទោសដែរ។ ខ្ញុំថាលោកគ្រូ អ្នកគ្រូមិនបញ្ជូនលិខិតអ្វីទៅថ្នាក់លើទៀតទេព្រោះយើងអាចដោះស្រាយបាន។ អត់អីទេថ្ងៃនេះយើងជជែកគ្នាហើយ»។
លោកស្រី កូយ គឹមហេង នាយិកាវិទ្យាល័យកំពង់ធំបានឲ្យដឹងថាកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំនេះសិស្សស្រីម្នាក់ឈ្មោះ ជា ភុំភួង រៀនថ្នាក់ទី ១០B បានមករៀនយឺតម៉ោង ២០ នាទីស្របពេលដែលសាលាកំពុងបង្រៀនពីច្បាប់ចរាចរណ៍ដល់សិស្សជាង ២០០០ នាក់ក្នុងបរិវេណដងទង់ជាតិ ស្របពេលនោះក្មេងស្រីឈ្មោះ ជា ភុំភួង ដើរចូលមកហើយពាក់អាវខូវប៊យពីក្រៅ។
ពេលនោះលោកស្រីបានប្រាប់ឲ្យដោះអាវក្រៅចេញ និងឲ្យឈរនៅក្រៅជួរដើម្បីបង្ហាញកំហុសចំពោះមុខសិស្ស និងលោកគ្រូអស់រយៈពេល ៣០ នាទី។
លោកស្រីបញ្ជាក់ថា៖ «យើងជាលោកគ្រូ អ្នកគ្រូមានបំណងទាមទារឲ្យឪពុកសិស្សឈ្មោះ ជា ភុំភួង ដែលជាមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ និងប្រពន្ធឈ្មោះ គង់ សំណាង ព្រមទាំងសាច់ញាតិម្នាក់ទៀតឈ្មោះ គង់ សណ្តាន ជានាយកសាលាបឋមសិក្សាត្រពាំងវែងសុំទោសដល់គ្រូបង្រៀននៅវិទ្យាល័យកំពង់ធំជាសាធារណៈ»។
លោក សួស សុវណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំមិនអាចទាក់ទងសុំការបញ្ជាក់បានទេ ដោយលោកថាកំពុងជាប់រវល់មិនអាចនិយាយទូរស័ព្ទបានទេកាលពីម្សិលមិញ។
ប៉ុន្ដែលោក សួស សុវណ្ណា បានសួរទៅលោកស្រី កូយ គឹមហេង នាយិកាវិទ្យាល័យកំពង់ធំពីការដាក់ទណ្ឌកម្មឲ្យកូនស្រីខ្លួនឲ្យឈរមុខទង់ជាតិដោយលោកថាការធ្វើបែបនេះប៉ះពាល់កិត្តិយសគ្រួសារលោក ឬខូចសតិអារម្មណ៍សិស្ស។ ម្យ៉ាងវិញទៀតការឲ្យឈរនៅសួនច្បារគោរពទង់ជាតិនេះវាបានប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំងរហូតមកដល់ពេលនេះ នាងខ្មាសគេហើយភ្លេចភ្លាំង។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាយល់ឃើញថា ជាធម្មតាសាលារៀន ឬស្ថាប័នណាមួយតែងមានបទបញ្ជាផ្ទៃក្នុង ឬវិន័យរបស់គេ។ ដូច្នេះតាងនាមយើងជាអ្នកគោរពវិន័យ យើងត្រូវតែគោរពហើយវិន័យទាំងនេះមិនមែនគេបង្កើតមកសម្រាប់បង្រៀនឲ្យមនុស្សប្រព្រឹត្តអាក្រក់ទេ ហើយបើយើងអាងអំណាច ឬបុណ្យស័ក្ដិរបស់ឪពុកមិនធ្វើតាមបទបញ្ជាផ្ទៃក្នុងនោះទេយើងមិនបាច់ឲ្យកូនទៅរៀននៅទីនោះទេ។
អ្នកស្រីបានបញ្ជាក់ថា៖ «ការដាក់ពិន័យសិស្សនេះមិនមែនជាការធ្វើឲ្យបាត់បង់កិត្តិយស ឬជាការខ្មាសអៀនអ្វីទេផ្ទុយទៅវិញវាបង្រៀនមនុស្សឲ្យចេះគោរពច្បាប់ បង្រៀនមនុស្សឲ្យល្អ ហើយបើយើងមិនពេញចិត្តនឹងវិន័យហ្នឹងទេ កុំយកកូនមកឲ្យរៀននៅសាលា ហើយបង្រៀនខ្លួនឯងវិញទៅ។ ធម្មតាទេ កន្លែងគេ គេមានវិន័យរបស់គេអ៊ីចឹងហើយ»។
បើតាមញត្តិដែលដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២ ខែធ្នូ បានបង្ហាញថាលោកគ្រូ អ្នកគ្រូសរុបចំនួន ១៣៣ នាក់ និងស្នាមមេដៃស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យលោក សួស សុវណ្ណា និងប្រពន្ធ ឈ្មោះ គង់ សំណាង ព្រមទាំងសាច់ញាតិម្នាក់ទៀតឈ្មោះ គង់ សណ្តាន ជានាយកសាលាបឋមសិក្សាត្រពាំងវែងធ្វើការសុំទោសដល់គ្រូបង្រៀននៅវិទ្យាល័យកំពង់ធំជាសាធារណៈចំពោះទង្វើដែលបុគ្គលទាំង ៣ រូបនេះបាននាំគ្នាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀនទាំងអស់នៅក្នុងវិទ្យាល័យ។
ញត្តិបន្តថាលោក សួស សុវណ្ណា និងគ្រួសារមកបង្ករឿងជាហេតុនាំឲ្យខូចសណ្ដាប់ធ្នាប់ ការសិក្សារបស់សិស្ស និងកិត្តិយសរបស់គ្រូក្នុងវិទ្យាល័យកំពង់ធំដោយកើតឡើងពីរឿងកាន់ជើងកូនតែបន្ដិចបន្តួច មិនស្ដាប់ហេតុផល មកច្រឡោតរករឿងគ្រូទាំងអស់គ្នានៅក្នុងវិទ្យាល័យកំពង់ធំ៕

លោក សម រង្ស៊ី៖ សង្គ្រោះជាតិនឹងមកចូលរួមការបោះឆ្នោតឆ្នាំ ២០១៨
អតីតមេដឹកនាំបក្សប្រឆាំង
ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេស បានអះអាងជាថ្មីថា
អតីតគណបក្សសង្គ្រោះជាតិ
នឹងអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតនាឆ្នាំក្រោយនេះ ប៉ុន្ដែ
មន្ដ្រីជាន់ខ្ពស់បក្សកាន់អំណាច វាយបកថា មិនអាចទៅរួចទេ។
អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល ៣លាននាក់ នៅក្នុងបោះឆ្នោតឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយថ្នាក់ដឹកនាំអតីតបក្សប្រឆាំងចំនួន ១១៨រូប ត្រូវគេហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ខណៈលោក កឹម សុខា ក៏កំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែធ្នូ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញក្ដីសង្ឃឹមថា អតីតគណបក្សប្រឆាំងមួយនេះ នឹងអាចវិលមកចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោក សម រង្ស៊ី បានអះអាងដូច្នេះ ដោយសម្អាងថា សំពាធពីអន្ដរជាតិ នឹងជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទម្លាក់ចោលចេតនាកម្ចាត់អតីតបក្សប្រឆាំងដ៏ធំមួយនេះ ចេញពីឆាកនយោបាយ។ នេះដោយយោងតាមវីដេអូ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ហាក់មិនបានបង្ហាញយន្ដការ និងគោលនយោបាយក្នុងស្រុក ដែលជំរុញឲ្យអតីតគណបក្សប្រឆាំងមួយនេះ អាចដំណើរការឡើងវិញនោះទេ។
ក្នុងកិច្ចប្រជុំ លោក សម រង្ស៊ី ថ្លែងថា៖ «ពេលដល់ឆ្នាំ២០១៨នេះ គឺវាមិនអាចលួចយើងបានដូចមុនទេ។ ពេលហ្នឹងសម្ពាធអន្តរជាតិនឹងជំរុញឲ្យ គ.ជ.ប. នឹងដំណើរការឡើងវិញ គួយ ប៊ុនរឿន អីហ្នឹង គឺត្រឡប់ទៅវិញ ធ្វើការខ្លាំងជាមុនទៅទៀត អញ្ចឹងសុំឲ្យបងប្អូនទាំងអស់យល់ថា នេះគឺជាព្យុះ ព្យុះមួយរយៈពេលទេ យើងនឹងរកទីជម្រកទៅ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនអាចធ្វើទៅរួចនោះទេ និងថា សហគមន៍អន្ដរជាតិ ក៏មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។
លោកថា៖ «សុំជំរាប សម រង្ស៊ី ថា ខ្មោចងាប់ហើយ មិនអាចរស់ឡើងវិញទេ។ អាហ្នឹង ជាក្រិតក្រមធម្មជាតិ ការលើកឡើងរបស់គាត់ គ្រាន់តែជាការស្រមើស្រម៉ៃ មិនអាចក្លាយទៅជាការពិតទេ។ ប្រវត្តិសាស្ដ្រកម្ពុជា វិលទៅមុខ មិនមែនវិលថយក្រោយទេ»។
អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អតីតគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ប្រសិនបើសម្ពាធពីអន្ដរជាតិនៅមានកម្រិតតិចតួចដូចសព្វថ្ងៃនេះ។ មួយវិញទៀត លោកវិភាគថា វាក៏អាស្រ័យលើប្រជាពលរដ្ឋខ្មែរភាគច្រើន ថាតើពួកគេពេញចិត្ត ឬមិនពេញចិត្ត ចំពោះរបត់នយោបាយបែបនេះ។
លោកថា៖ «ប្រសិនត្រឹមកម្រិតប៉ុណ្ណឹង ខ្ញុំមិនជឿថា មានប្រសិទ្ធិភាពទេ ប្រហែលជាក្នុងកាលះទេសៈនេះ ត្រូវឲ្យខ្លាំងមែនទែន ដល់កម្រិតបិទផ្សារផលិតផលខ្មែរ [ផលិតផលសម្លៀកបំពាក់នាំទៅលក់នៅអាមេរិក និងអឺរុប]។ ប៉ុន្តែ ខ្ញុំមិនជឿថា គេឈានដល់ហ្នឹងទេ។ តាមពិតខាងក្នុងហ្នឹង ខ្លាំងជាងខាងក្រៅ អាហ្នឹងហើយជាសម្ពាធទៅដល់ថ្នាក់ដឹកនាំ។ ឧទារណ៍ជាក់ស្តែង វាមានទៅហើយ ដូចជានៅប្រទេសថៃ រដ្ឋប្រហាយោធាមាននរណាធ្វើអី»។
ក្រោយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្ដរជាតិមួយចំនួន បានចេញ

លោកស្រី មូរ សុខហួរ នឹងស្នើឲ្យអូស្ត្រាលី បង្កកទ្រព្យសម្បត្តិមន្ត្រីកម្ពុជា
នំពេញៈ លោកស្រី មូរ សុខហួរ
អតីតអនុប្រធានគណបក្សប្រឆាំងនៅថ្ងៃអង្គារស្អែកនេះ
នឹងអំពាវនាវទៅក្រសួងការបរទេសអូស្ត្រាលីឲ្យបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា
ខណៈប្រជាពលរដ្ឋខ្មែរ‑អូស្ត្រាលីប្រមូលផ្តុំគ្នានៅក្រៅសភាក្នុងទីក្រុងកង់បេរ៉ា។
លោកស្រី មូរ សុខហួរ បានថ្លែងថាលោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសលោកស្រី Julie Bishop និងគណៈកម្មាធិការចម្រុះស្តីពីសិទ្ធិមនុស្សរបស់សភាអូស្ត្រាលីដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការរំលាយគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា។
លោកស្រីថ្លែងកាលពីម្សិលមិញថា៖ «សហគមន៍កម្ពុជាក្នុងប្រទេសអូស្ត្រាលីនឹងដាក់ញត្តិមួយទៅសមាជិកសភា»។
លោកស្រីបន្តថាលោកស្រីនឹងស្នើសុំការដាក់ទណ្ឌកម្មទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិទៅលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងការព្យួរជំនួយបច្ចេកទេសចំពោះរដ្ឋាភិបាល «រហូតទាល់តែរដ្ឋាភិបាលមានឆន្ទៈជជែកអំពីការធ្វើឲ្យស្ថានភាពត្រឡប់ទៅរកភាពដូចប្រក្រតីវិញ»។
លោក ជា យូហន សមាជិកម្នាក់នៃអ្នករៀបចំការតវ៉ាថ្ងៃអង្គារនៅក្នុងប្រទេសអូស្ត្រាលីថ្លែងថា៖ «ប្រជាធិបតេយ្យបានបាត់រួចទៅហើយក្រោមភាពផ្តាច់ការរបស់លោក ហ៊ុន សែន»។
ដោយអះអាងថាសហគមន៍កម្ពុជា‑អូស្ត្រាលី «មិនសប្បាយចិត្តទាល់តែសោះ» លោក យូហន បានថ្លែងថាលោកសង្ឃឹមថាការតវ៉ានឹងដាក់សម្ពាធទៅលើរដ្ឋាភិបាលឲ្យចាត់វិធានការ។
ស្ថានទូតអូស្ត្រាលីមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយកាលពីម្សិលមិញ ប៉ុន្តែកាលពីពេលមុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាខ្លួនកំពុងពិចារណាការដាក់ទណ្ឌកម្ម។
មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនមិនទាន់អាចទាក់ទងសុំអធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕ PS

Saturday, December 2, 2017
មន្ត្រីបក្សកាន់អំណាចថាគ្មានច្បាប់ណាមួយអាចបង្កកប្រាក់វិនិយោគរបស់អ្នកវិនិយោគនៅបរទេស
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា
គ្មានច្បាប់ណាមួយអាចមកបង្កកប្រាក់វិនិយោគរបស់អ្នកវិនិយោគនៅបរទេស
បើសិនការវិនិយោគនោះមិនខុសច្បាប់។ ប៉ុន្តែ អ្នកវិភាគនយោបាយ
លោកបណ្ឌិត ឡៅ ម៉ុងហៃ មិនយល់ដូច្នេះទេ។ លោកថា
សហរដ្ឋអាមេរិកធ្លាប់ដាក់ទណ្ឌកម្មដោយបង្កកប្រាក់របស់អ្នកវិនិយោគនៅក្នុងប្រទេសមួយចំនួនដែលរំលោភសិទ្ធិមនុស្ស។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើតេឡេក្រាម នៅថ្ងៃទី២ ខែធ្នូ ជាការឆ្លើយតបទៅសមាជិកព្រឹទ្ធសភា ដោយមិនបញ្ចេញឈ្មោះប្រទេសថា បើអ្នកវិនិយោគរបស់កម្ពុជា នៅបរទេសរកស៊ីដោយស្របច្បាប់ និងលុយដែលទុកក្នុងធនាគារជាលុយដែលស្របច្បាប់ គ្មានអ្នកណាអាចបង្កកលុយទាំងនោះបានទេ។ លោកអះអាងថា ការប៉ុនប៉ងណាមួយក្នុងការរឹបអូសទ្រព្យសម្បត្តិ និងប្រាក់កាសរបស់ក្រុមហ៊ុនខ្មែរនៅប្រទេសនោះ គឺជារឿងរំលោភច្បាប់ជាតិ និងអន្តរជាតិយ៉ាងច្បាស់ ដែលមិនអាចអនុវត្តបានឡើយ។
ទោះជាលោក សុខ ឥសាន អះអាងបែបនេះក្ដី ប៉ុន្តែ អង្គការ គ្លបល វីនេស (Global Witness) ធ្លាប់ទម្លាយអោយដឹងថា ក្រុមគ្រួសារលោក ហ៊ុន សែន ក្រៅពីកំពុងកាន់អំណាចនោះ ក៏កំពុងក្ដោបក្ដាប់ភាគហ៊ុនភាគច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងស្រុក និងក្រៅស្រុក។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កន្លងមកសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ធ្លាប់ដាក់ទណ្ឌកម្មដោយបង្កកប្រាក់វិនិយោគ និងលុយនៅក្នុងធនាគារលើប្រទេសណារំលោភសិទ្ធិមនុស្ស និងរំលោភកិច្ចព្រមព្រៀងអ្វីមួយ។ លោកថា អ្វីដែលលោកធ្លាប់ដឹងគឺថា ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចចិត្តរួចហើយ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយនៅរង់ចាំការឆ្លើយតបពីខាងសេតវិមានតែប៉ុណ្ណោះ៖«»។
ព្រឹទ្ធសភាពេញអង្គរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទលើសេចក្ដីសម្រេចថ្កោលទោស និងដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ សេចក្ដីសម្រេចនោះទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើឲ្យចូលទៅក្នុងបញ្ជីខ្មៅនៃជនដែលគ្រោះថ្នាក់ត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា កំពុងរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហគមន៍អឺរ៉ុប ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។ ថ្មីៗនេះ គណៈប្រតិភូសភាអឺរ៉ុប ក៏ព្រមានរដ្ឋាភិបាលកម្ពុជាថា អឺរ៉ុបអាចនឹងចាត់វិធានការជុំវិញជំនួយផ្នែកអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សហគមន៍អន្តរជាតិ សុទ្ធតែបានសម្ដែងបំណងដូចគ្នាមួយ គឺចង់ឃើញប្រទេសកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយត្រូវផ្ដល់ឱកាសចូលរួមឲ្យបានស្មើភាពគ្នា និងមានតម្លាភាពសម្រាប់គ្រប់ភាគី៕

“ការធ្វើឲ្យស្ថានភាពនយោបាយវិលទៅធម្មតានឹងធ្វើឲ្យកម្ពុជាមានសេចក្ដីសុខជាជាងការធ្វើពិធីបួងសួង”
អ្នកវិភាគ និងសង្គមស៊ីវិល យល់ថា លោក ហ៊ុន សែន
គួរធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជា វិលទៅរកសភាពការណ៍ធម្មតាវិញ
នឹងធ្វើឲ្យប្រទេសកម្ពុជា មានសេចក្ដីសុខ
ជាជាងការធ្វើពិធីបួងសួងនៅប្រាសាទអង្គរវត្ត ទាំងតក់ក្រហល់
ក្រោយពេលត្រឡប់មកពីប្រទេសចិន។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន បច្ចុប្បន្ន ធ្វើឲ្យគ្រោះថ្នាក់ដល់កម្ពុជា។ លោកបណ្ឌិតមើលឃើញថា ប្រសិនបើរដ្ឋាភិបាលចង់ឲ្យកម្ពុជា មានសេចក្ដីសុខ គួរងាកទៅរកលទ្ធិប្រជាធិបតេយ្យវិញ។
នៅថ្ងៃសៅរ៍ ទី២ ធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់ក្នុងបក្សរបស់ខ្លួន មានទាំងមេទាហាន និងឧបនាយករដ្ឋមន្ត្រី ទៅធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត បន្ទាប់ពីលោកបានត្រឡប់មកពីកិច្ចប្រជុំជាមួយគណបក្សកុម្មុយនិស្តចិន។ នៅឯប្រទេសចិន លោក ហ៊ុន សែន អះអាងថា លោកបានទទួលជោគជ័យ ដោយបក្សកុម្មុយនិស្តចិន បានប្រកាសថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់លោក និងគណបក្សកាន់អំណាចរបស់លោក ដើម្បីដឹកនាំប្រទេសប្រកបដោយសន្តិភាព និងអភិវឌ្ឍរីកចម្រើនថែមទៀត។
ខុសពីចិន សហគមន៍អន្ដរជាតិបានបារម្ភអំពីបញ្ហាសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របពេលដែលសហគមន៍អន្ដរជាតិបានសម្រេចផ្ដាច់ជំនួយអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះប្រទេសស៊ុយអែត បានប្រកាសលែងផ្ដល់ជំនួយអភិវឌ្ឍន៍ តាមរយៈរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ផ្ដល់ជំនួយឈ្មោះស៊ីដា (SIDA) មកឲ្យកម្ពុជា ក្រោយពេលលោក ហ៊ុន សែន រម្លាយគណបក្សប្រឆាំង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ការងាកចេញពីរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជារឿងអាក្រក់បំផុតសម្រាប់កម្ពុជា ព្រោះកម្ពុជា បានក្លាយប្រទេសឯកបក្ស និងផ្ដាច់ការ។
ព្រះគ្រូចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ មានថេរដីកាថា សេចក្ដីសុខសម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរគ្រប់រូប មិនមែនកើតឡើងដោយសារតែការបន់ស្រន់នោះទេ។ ក៏ប៉ុន្តែ សេចក្ដីសុខ និងស្ថិរភាពយូរអង្វែង កើតមានឡើងពិតប្រាកដតាមរយៈទង្វើល្អដែលមេដឹកនាំជាអ្នកប្រព្រឹត្ត។
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ មានថេរដីការពន្យល់ថា តាមទស្សនៈព្រះពុទ្ធសាសនា ការបន់ស្រន់ បួងសួងសុំសេចក្ដីសុខ កើតមានឡើងតែសម្រាប់បុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តអំពើល្អតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់អ្នកទាំងឡាយណាដែលបានប្រព្រឹត្តអំពើអាក្រក់ ជាបាបកម្មរួចហើយ នោះនឹងមិនអាចគ្រាន់តែបន់ស្រន់សុំសេចក្ដីសុខរួចអាចលាងបាបកម្មដែលខ្លួនបានប្រព្រឹត្តរួចហើយនោះបានទេ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...