អាជ្ញាធររបស់ជប៉ុនបានរកឃើញថា មនុស្សចាស់ប្រមាណ ៣០
០០០នាក់មានបញ្ហាជំងឺវង្វេងស្មារតី ត្រូវយកទៅសាកល្បងការចងចាំ
ហើយអាចនឹងត្រូវដកហូតយកប័ណ្ណបើកបរ បើសិនជារកឃើញថា
មានបញ្ហាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃពេលបើកបរ។
ជប៉ុនគឺជាប្រទេសមួយដែលអ្នកស្រាវជ្រាវរកឃើញថា
មានប្រជាជនអាចរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក។ ការស្រាវជ្រាវបង្ហាញថា
មនុស្សចាស់ប្រមាណជិត៥០ ០០០នាក់នៅជប៉ុនកើតមានជំងឺភ្លេចភ្លាំង ឬ
វង្វេងស្មារតី។
តាមការចុះផ្សាយរបស់សារព័ត៌មានBBC បានឲ្យដឹងថា
ប្រជាជនជប៉ុនដែលមានវ័យចាស់ជិត៧០០នាក់ហើយតែសមត្ថកិច្ចពិនិត្យឃើញថា
មានជំងឺវង្វេងស្មារតី ហើយបានដកប័ណ្ណបើកបរ។
ច្បាប់ចរាចរណ៍ថ្មីរបស់ជប៉ុន តម្រូវឲ្យមានការធ្វើតេស្តសាកល្បងផ្នែកស្មារតីចំពោះ អ្នកបើកបរដែលអាយុចាប់ពី៧៥ឆ្នាំឡើងទៅ។
ជារឿងរាល់ឆ្នាំនៅជប៉ុនតែងកើតមានការគ្រោះថ្នាក់ចរាចរណ៍
ដោយសារតែមនុស្សចាស់មានជំងឺវង្វេង។នៅឆ្នាំ២០១៦
មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៥៩ករណី
ដោយសារតែអ្នកបើកបរមានវ័យចាស់មានជំងឺវង្វេង។
Saturday, November 4, 2017
លោក ហ៊ុន សែន ចេញមកអំពាវនាវជាថ្មី ឲ្យមន្ត្រីជាប់ឆ្នោតបក្សសង្គ្រោះជាតិចាកចេញ មុនថ្ងៃ១៦វិច្ឆិកា
ប្រមុខបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃនេះ
បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំង
បន្តចុះចូលជាមួយគណបក្សកាន់អំណាចរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ១៦
វិច្ឆិកា។ ថ្ងៃទី ១៦ វិច្ឆិកា គឺជាកាលបរិច្ឆេទដែលតុលាការកំពូល
នឹងបើកសវនាការជំនុំជំរះក្តី លើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ
ដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា។ វីដេអូអំពាវនាវរបស់លោក
គឺធ្វើឡើងនៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
និងអកអំបុក សំពះព្រះខែ។
គឺតាមរយៈវីដេអូឃ្លីបផ្សាយផ្ទាល់ជាង២០នាទី
នៅលើទំព័រហ្វេសបុករបស់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានបន្តអំពាវនាវឲ្យមន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ
រាប់ចាប់តាំងពីតំណាងរាស្ត្រ
រហូតដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស
មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក។ ការចុះចូល គឺធ្វើឡើង
ឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា។
ជាថ្ងៃដែលតុលាការកំពូលនឹងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
នេះបើតាមវីដេអូ អំពាវនាវរបស់ប្រមុខបក្សកាន់អំណាច នៅថ្ងៃទី០៤
វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
និងអកអំបុក សំពះព្រះខែ។
បើតាមវីដេអូឃ្លីបនេះ
លោកនាយករដ្ឋមន្ត្រីបានអះអាងថា គណបក្សសង្គ្រោះជាតិ
នឹងត្រូវរំលាយនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ
ពោលគឺមុនពេលដែលតុលាការកាត់ទោសលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ ទៅទៀត។
លោកបានមានប្រសាសន៍ថា
គណបក្សកាន់អំណាចរបស់លោកនៅតែស្វាគមន៍ចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ
ដែលនៅពេលនេះផ្លូវនៅបើកទូលាយ
តែបើការចុះចូលធ្វើឡើងក្រោយថ្ងៃទី១៦វិច្ឆិកា
ផ្លូវនឹងតូចជាងមុន។
ការចេញមុខមកអំពាវនាវជាថ្មីប្រមុខបក្សកាន់អំណាចនៅពេលនេះ
គឺធ្វើឡើង បន្ទាប់ពីលោកបានអះអាងថា មានការរារាំង
ឬទប់ស្កាត់មិនឲ្យមានការផ្តាច់ខ្លួននៅក្នុងចំណោមមន្ត្រីគណបក្សប្រឆាំង
និងទំនងជាប្រមុខបក្សកាន់អំណាចចង់ឆ្លើយតបទៅនឹងសំណួរថា
បើគណបក្សសង្គ្រោះជាតិត្រូវរំលាយមែន តើចាំចាប់អ្វីដែលលោក ហ៊ុន សែន
ត្រូវអំពាវនាវឲ្យមានការចុះចូលបែបនេះ? លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានឆ្លើយនឹងសំណួរនេះថា
គឺដោយសារតែលោកមានបំណងល្អជាមួយមន្ត្រីថ្នាក់ក្រោម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៣ វិច្ឆិកា
មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតែម្នាក់ប៉ុណ្ណោះ
ដែលបានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច។
ក្រៅពីនោះនៅមានសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង មេឃុំ-ចៅសង្កាត់
រួមទាំងសមាជិកក្រុមប្រឹក្សានិងជំទប់ទី១និងទី២
ប្រមាណជា៥៦រូបប៉ុណ្ណោះ ដែលបានសម្រេចចិត្តចាកចេញពីគណបក្សរបស់ខ្លួន
តាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ
សម្រាប់គណបក្សសង្គ្រោះជាតិ ចំនួននេះនៅតិចតួចនៅឡើយ
បើប្រៀបធៀបនឹងចំនួនមេឃុំ-ចៅសង្កាត់
និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបានឈ្នះពីគណបក្សប្រជាជនកម្ពុជាជាង៥ពាន់នាក់
កាលពីការបោះឆ្នោតនាខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។
យ៉ាងណាក៏ដោយ
បើតាមការអះអាងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សសង្គ្រោះជាតិ
មិនត្រឹមតែរំលាយចោលនោះទេ
តែសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលលោកនាយករដ្ឋមន្ត្រីបានហៅថា
ជាក្រុមឧទ្ទាមទីក្រុង ប្រមាណជា១០០នាក់ នឹងត្រូវហាមឃាត់
មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំដែរ៕
លោក ហ៊ុន សែន ប្រកាសយកអាសនៈទាំងអស់បន្ទាប់ពី CNRP រំលាយបើបក្សផ្សេងមិនយក
នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ប្រកាសថាគណបក្សប្រជាជនកម្ពុជានឹងយកអាសនៈ
ក្រុមប្រឹក្សាឃុំសង្កាត់ ទាំង អស់ នៅកន្លែងដែលមានការឈរឈ្មោះតែពីរបក្ស
ឬមានច្រើនតែគណបក្សផ្សេងៗប្រកាសមិនទទួលយកអា សនៈ នេះ។
លោកហ៊ុន សែនបាននិយាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកានេះថាគណបក្សប្រជាជនកម្ពុជានឹងយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការកំពូល និងមិនមានបក្សណាទទួលយក។
លោក ហ៊ុន សែន បន្តថាបន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវបានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈទាំងនោះ។
ជាមួយគ្នានោះលោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់មកពីគណបក្សប្រឆាំងធំនេះឲ្យចូលរួមជាមួយគណបក្សប្រជាជនដើម្បីបានបន្តបម្រើប្រជាពលរដ្ឋ ហើយលោកហ៊ុន សែន ធានារក្សាតំណែងរបស់ពួកគេដដែល ជៀសជាងការបាត់បង់ដំណែងពេលគណបក្សសង្គ្រោះជាតិរលាយ៕

“ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើបក្សប្រឆាំងជាធាតុផ្សំបទល្មើសនៅតុលាការ ICC”
អ្នកច្បាប់អន្តរជាតិ
ចាត់ទុកអំពើនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើបក្សសង្គ្រោះជាតិ
ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន
ថាគឺជាធាតុផ្សំគ្រប់គ្រាន់នៃបទល្មើសប្រឆាំងមនុស្សជាតិ
ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
មានដែនសមត្ថកិច្ចដើម្បីចាត់ការបាន។ ប៉ុន្តែ
មន្ត្រីនាំពាក្យរដ្ឋាភិបាលថា តុលាការអន្តរជាតិ
គ្មានសិទ្ធិអំណាចលើតុលាការកម្ពុជា បាននោះទេ។
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែលទើបតែជួបព្រះរាជអាជ្ញារងនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីខែមុន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២ ខែវិច្ឆិកា ថាភស្តុតាងនៃការប្រព្រឹត្តិរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់មន្ត្រីបក្សកាន់អំណាចមកលើសំឡេងប្រឆាំង កាន់តែបង្ហាញឲ្យឃើញច្បាស់ និងកើនឡើងច្រើនជាងមុន សម្រាប់ជាមូលដ្ឋានពិចារណារបស់តុលាការអន្តរជាតិ៖ «បទឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹងការបង្ក្រាបបក្សប្រឆាំងក្នុងពេលថ្មីៗនេះ គឺជាធាតុផ្សំនៃបទល្មើសក្នុងចំណាត់ថ្នាក់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បើយើងពិនិត្យមើលបទឧក្រិដ្ឋដែលផ្សំបញ្ចូលគ្នាតាំងពីការបណ្ដេញពលរដ្ឋពីលំនៅឋាន ការធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង ការធ្វើឃាតអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងការចាប់ខ្លួន និងដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំង ដែលទាំងអស់ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលស្ថិតក្នុងប្រភេទនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទាំងនេះឯងហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តាធិការលើអ្វីដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា»។
លោក រីឆាត រ៉ូជើរ លើកឡើងបន្ថែមថា រឿងក្ដីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចពិចារណា គឺរួមមានករណីដូចអ្វីដែលកំពុងកើតមាននៅកម្ពុជា ដែលក្រុមអ្នកមានអំណាចជិះជាន់សង្កត់សង្កិន និងធ្វើបាបអ្នកប្រឆាំងទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តក្រាញអំណាច។ លោកអះអាងថា ការធ្វើទុក្ខបុកម្នេញនេះ កំពុងតែបង្កើនសន្ទុះយ៉ាងខ្លាំងរហូតដល់រដ្ឋាភិបាលបណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប៉ុនប៉ងរម្លាយគណបក្សប្រឆាំងចោលទាំងស្រុង ដែលស្ដែងឲ្យឃើញអំពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជា តាមបែបឯកបក្ស និងផ្តាច់ការដ៏សាហាវបំផុត។
រឿងដែលសំខាន់មួយទៀតដែលលោក រីឆាត រ៉ូជើរ មើលឃើញថា តម្រូវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើអន្តរាគមន៍ដែរនោះ គឺដោយសារសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរនៅក្រៅប្រទេសបានបន្តថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការយកប្រព័ន្ធតុលាការមកធ្វើជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច។
លោកបញ្ជាក់ថា នៅពេលប្រព័ន្ធយុត្តិធម៌ជាតិ មិនអាចបំពេញមុខងារក្នុងការថែរក្សា និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួនឯងបាន គឺទាល់តែអន្តរជាតិជួយ៖ «នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់ ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ ព្រោះអីរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។ តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។ តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម និងព្រះរាជអាជ្ញាសុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ធាតុផ្សំមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ គឺការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូចជាការធ្វើបាបបក្សប្រឆាំងនេះជាដើម។
ទោះជាយ៉ាងនេះក្តី មន្ត្រីរដ្ឋាភិបាលយល់ឃើញថា អ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា មកលើសំឡេងប្រឆាំង គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងការពារចំណាត់ការទាំងនេះ ថាជាការត្រឹមត្រូវ និងមិនអាចឲ្យអន្តរជាតិមកជ្រៀតជ្រែកបានឡើយ៖ «ករណីរបស់ផ្ទៃក្នុងរបស់កម្ពុជាទេ មិនមែនជារឿងស្ថិតនៅក្នុងដែនយុត្តាធិការរបស់អន្តរជាតិទេ។ កម្ពុជា តុលាការគឺវិនិច្ឆ័យក្នុងផលប្រយោជន៍កម្ពុជា។ កម្ពុជានៅតែគោរព និងឲ្យតម្លៃតុលាការ ជាតុលាការរបស់កម្ពុជា អនុវត្ត វិនិច្ឆ័យក្ដីទៅតាមច្បាប់ និងអង្គសេចក្ដីនៅក្នុងកម្ពុជា»។
ចំណែកឯក្រុមមេធាវីការពារក្ដីលោក កឹម សុខា គឺលោក ហែម សុជាតិ ក៏សម្លឹងមើលឃើញតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលអាចជួយអន្តរាគមន៍ផងដែរ ប្រសិនបើកូនក្ដីរបស់ពួកគាត់នៅតែរងភាពអយុត្តិធម៌ដោយប្រព័ន្ធតុលាការជាតិ និងបក្សកាន់អំណាចដូចសព្វថ្ងៃ៕

ពលរដ្ឋជាង៧០គ្រួសារដែលសេសសល់នៅភូមិស្រែគរបានរើទៅនៅទួលសុវត្ថិភាព
សមាជិកសហគមន៍ស្រែគរ (ចាស់) លោក ហ្វុត ឃឿន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ថា កម្ពស់ទឹកបានឡើងពី ៧ ទៅ ៨ម៉ែត្រ លិចផ្ទះអ្នកភូមិជាង ៧០ខ្នង ហើយពលរដ្ឋទាំងនោះមិនអាចដឹកសម្ភារៈផ្សេងៗបានទាន់ពេលទេ ដោយសារកម្ពស់ទឹកឡើងលឿនខ្លាំងពេក។
លោកបានអំពាវនាវសុំឲ្យអាជ្ញាធរស្រុក ខេត្ត និងម្ចាស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ បើកទឹកឡើងវិញជាបណ្ដោះអាសន្នសិន ដើម្បីពលរដ្ឋអាចដឹកសម្ភារៈធ្ងន់ៗចេញពីលំនៅឋានបាន៖ «ពួកខ្ញុំលិចអស់ហើយ មួយចំនួនធំលិចទាំងស្រុង។ ផ្ទះខ្ញុំលិចនៅសល់ដំបូល ៨តឹក ផ្ទះខ្លះសល់តែ ១តឹក ដោយសារគម្រោងអគ្គិសនីសេសានក្រោម២។ ប្រជាពលរដ្ឋទាំងអស់នៅភូមិស្រែគរចាស់ មិនព្រមទទួលសំណង គាត់បានមករស់នៅទីទួលសុវត្ថិភាពតាមចម្ការ ខ្លះរស់នៅរប៉ាត់រប៉ាយ។ ពួកគាត់សុំឲ្យបន្ទាបទឹកដើម្បីអាចដឹកសម្ភារៈផ្សេងៗ អីវ៉ាន់ដែលពួកគាត់យកមកជាមួយបាន គឺតែចានឆ្នាំង កន្ទេល ខ្នើយ ភួយ មុង តែប៉ុណ្ណោះ»។
ចំណែកមេឃុំស្រែគរ (ថ្មី) លោក សៀក មេគង្គ ក៏បានប្រាប់ផងដែរថា លោកមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពរបស់ពលរដ្ឋជាង ៧០គ្រួសារ ដែលពុំព្រមទទួលសំណងទៅនៅកន្លែងថ្មី។ លោកថា ក្នុងចំណោមពលរដ្ឋនៅភូមិស្រែគរចាស់ ជាង ៤៧០គ្រួសារ គឺមានប្រមាណជិត ៤០០គ្រួសារហើយ បានសុខចិត្តទទួលសំណងមករស់នៅក្នុងភូមិស្រែគរថ្មី។
លោកបន្តថា អ្នកភូមិជាង ៧០គ្រួសារនោះកំពុងជួបបញ្ហាជាច្រើន រួមមាន៖ «ទី១ គាត់បោះបង់ការសិក្សារៀនសូត្ររបស់កូន ទី២ ការប្រើប្រាស់ទឹកគ្មានអនាម័យ គ្មានបង្គន់ ទី៣ បញ្ហាឈឺថ្កាត់យប់ព្រលប់ ពីព្រោះភូមិចាស់លិច ៣ត ផ្ទះគាត់លិចហើយ ស្ពានលិចទៀត ទី៤ ថ្នាក់ខេត្តបានបញ្ជាឲ្យផ្តាច់សេវាទូរស័ព្ទ ទី៥ គឺសន្តិសុខរបស់ពួកគាត់»។
អាជ្ញាធរឃុំស្រែគរថ្មី ក៏បានអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធចុះទៅត្រួតពិនិត្យស្ថានភាពពលរដ្ឋដែលពុំព្រមចាកចេញទាំងនោះ និងអនុញ្ញាតឲ្យមានការធ្វើដំណើរចេញចូលដើម្បីឲ្យពលរដ្ឋដទៃទៀតពីខាងក្រៅអាចចូលទៅជួយឧបត្ថម្ភដល់ពួកគេ ប្រសិនបើមានបញ្ហាអាសន្នណាមួយ រួមមានការខ្វះស្បៀងអាហារ និងឈឺថ្កាត់ជាដើម ដែលត្រូវការជំនួយសង្គ្រោះជាបន្ទាន់ ដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាដើម៕
អង្គការអភិរក្សព្រៃឈើ៖ មួយថ្ងៃឈើប្រមាណ១០០ម៉ែត្រគូបត្រូវឈ្មួញដឹកចេញតាមច្រកទាន់ហន់
អង្គការប្រឆាំងអំពើពុករលួយ និងការពារធនធានធម្មជាតិ រកឃើញថា
ក្នុងមួយថ្ងៃៗឈ្មួយសម្រុកដឹកឈើចេញពីជួរភ្នំពេញក្រវាញ
ឆ្លងកាត់ច្រកទាន់ហន់ ខេត្តកំពត ទៅប្រទេសវៀតណាម មិនតិចជាង
១០០ម៉ែត្រគូបឡើយ។ បទល្មើសព្រៃឈើទាំងនេះ អាចដំណើរការទៅបាន
គឺមានការសហការជាប្រព័ន្ធ ក្រោមរូបភាពអំពើពុករលួយរវាងឈ្មួញ
មន្ត្រីជំនាញផ្នែកបរិស្ថាន
និងអង្គការដែលអនុវត្តគម្រោងលើអភិរក្សព្រៃឈើផង។
អ្នកជំនាញបរិស្ថានវាយតម្លៃថា ឈើប្រណិតនៅតាមជួរភ្នំក្រវាញ ចាប់ពីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង អាចនឹងត្រូវរលាយក្នុងរយៈពេល ៣ឆ្នាំទៀតយ៉ាងយូរ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន ឲ្យដឹងថា សព្វថ្ងៃនេះឈើប្រណិតរួមមានធ្នង់ នាងនួន និងគ្រញូង ជាដើម ត្រូវបានគេកាប់បំផ្លាញជិតផុតពូជទៅហើយ នៅតាមជួរភ្នំក្រវាញ។ លោកបន្តថា អ្នកដែលនៅពីក្រោយនៃការកាបបំផ្លាញនេះ គឺជាមន្ត្រីកងរាជអាវុធហត្ថនៅក្នុងខេត្តកំពង់ស្ពឺ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាដើម។
មន្ត្រីជំនាញរូបនេះបន្តថា ឈើដែលកាប់បានតាមរយៈការជួលឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានកាប់នោះ គឺត្រូវប្រមូលដឹកនាំចេញពីតំបន់ចំនួន ៣ រួមមាន ច្រកអូរត្រាវ និងច្រកជាំ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នៅមានច្រកសំខាន់មួយទៀត គឺដឹកចេញពីឃុំចំបក់ស្រុកភ្នំស្រួច កំពង់ស្ពឺ។
អនុផលព្រៃឈើទាំងនេះ ត្រូវដឹកចូលទៅប្រទេសវៀតណាម តាមច្រកទាន់ហន់ខេត្តកំពត ដែលមានជនជាតិវៀតណាម ឈ្មោះ សឺរ ស ត្រូវជាកូនប្រសារបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាអ្នកឈរជើងទិញ៖ «»។
របាយការណ៍របស់អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បង្ហាញថា ក្នុងមួយថ្ងៃៗ អនុផលព្រៃឈើទាំងនេះ ត្រូវដឹកជញ្ជូនយ៉ាងតិចណាស់ ១០០ម៉ែត្រគូបដែរចូលទៅប្រទេសវៀតណាម។ ដោយឡែក លោក ប្រាក់ ស៊ីឡេង ដែលជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំការនៅច្រកអូរត្រាវ វិញ រងការចោទប្រកាន់ថា ជាអ្នកដែលប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតពីបទល្មើសព្រៃឈើនេះ។
បដិសេធក្នុងការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះ លោក ប្រាក់ ស៊ីឡេង បានលើកទូរស័ព្ទរួចក៏ផ្ដាច់ទៅវិញ នៅពេលសួរថា តើលោកជាអ្នកទទួលខុសត្រូវចំពោះអំពើពុករលួយជាថ្នូរបើកផ្លូវឲ្យមានបទល្មើសព្រៃឈើកើតឡើងមែន ឬយ៉ាងណា?
អាស៊ីសេរី ពុំអាចស្វែងប្រភពទាក់ទងពីលោក ឆេង ឡុង ដែលជាសេនាធិការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលរងការចោទប្រកាន់ថា ជាមេឈ្មួយបិទមុខដ៏ធំក្នុងបទល្មើសព្រៃឈើនៅចំណុចជួរភ្នំក្រវាញ។
មន្ត្រីជំនាញផ្នែកអភិរក្សបរិស្ថាន នៃអង្គការមិនមែនរដ្ឋាភិបាលអះអាងថា សព្វថ្ងៃនេះលោក ឆេង ឡុង នៅតែរួមចំណែកបំផ្លាញព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ តែមិនចេញមុខរកស៊ីដោយផ្ទាល់ទេ គឺប្រើមេការដើរតួជំនួស។
លោក ផាន់ វាសនា ដែលត្រូវគេអះអាងថា ជាមេការរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាអ្នកចាត់ចែងការងារទូទៅក្នុងការប្រមូលអនុផលព្រៃឈើ បានបដិសេធនឹងការចោទប្រកាន់នេះ។ធ្លាប់ជាអ្នកទោសព្រោះបទល្មើសព្រៃឈើនេះ លោក ផាន់ វាសនា ទទួលស្គាល់ថា ពីមុនលោកធ្លាប់រកស៊ីមុខរបរនេះមែន ប៉ុន្តែសព្វថ្ងៃនេះបានបោះបង់ចូលអស់ហើយ៖ «»។
លោក ជា ហ៊ាន ជាមន្ត្រីអង្គការសង្គមស៊ីវិលដែលសកម្មនឹងការអភិរក្សធនធានធម្មជាតិ នៅតាមជួរភ្នំក្រវាញ លើកឡើងថា ការរលាយទៅនៃឈើប្រណិតនៅជួរភ្នំក្រវាញនេះ ក៏រួមចំណែកការទទួលខុសត្រូវរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែរ។ លោកបន្តថា អង្គការអន្តរជាតិមួយនេះ ដែលមានបេសកកម្មទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ដែលគ្រប់ដណ្ដប់ក្នុងតំបន់ខេត្តពោធិ៍សាត់ កោះកុង និងខេត្តកំពង់ស្ពឺ ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ដែលខ្លួនមានឡើយ។ ផ្ទុយទៅវិញ ស្ថាប័នមិនមែនរដ្ឋាភិបាលមួយនេះ ក៏បើកផ្លូវឲ្យមានបទល្មើសព្រៃឈើដែរ ក្រោមរូបភាពអំពើពុករលួយ។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មនឹងការលើកឡើងនេះបានភ្លាមៗទេ ពីតំណាងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ដោយសារទូរស័ព្ទពុំអាចទាក់ទងបាន។ យ៉ាងនេះក្ដី លោក ជា ហ៊ាន យល់ឃើញថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ នឹងត្រូវរលាយបាត់បង់ក្នុងពេលយ៉ាងយឺតបំផុត ៣ឆ្នាំខាងមុខនេះ ប្រសិនបើឈ្មួយឈើនៅតែបិទមុខ ជ្រកក្រោមផ្លាកនគរបាល និងមន្ត្រីបរិស្ថាន ដូចសព្វថ្ងៃនេះទៀត។ កាន់តែអាក្រក់ជាងនេះ គឺកត្តាអំពើពុករលួយ បើនៅតែចាក់ឫសដ៏នៅក្នុងស្ថាប័នរដ្ឋ និងឯកជន ធនធានធម្មជាតិនឹងត្រូវរលាយ៕

សាលាដំបូងខេត្តកំពតកោះហៅសមាជិកការពារព្រៃសហគមន៍ភ្នំត្នោត២នាក់
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា
បានចេញដីកា
២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្នំត្នោត
២នាក់ ដើម្បីចូលបំភ្លឺតាមបណ្ដឹងរបស់ឈ្មោះ គាវ ហាក់ឡុង
ដែលអ្នកភូមិសង្ស័យថា ជាឈ្មួញលួចកាប់ព្រៃឈើសហគមន៍។
អ្នកភូមិដែលរងការចោទប្រកាន់ទាំង ២នាក់នោះ ម្នាក់ឈ្មោះ ង៉ែត សុំ និងឈ្មោះ យន្ដ យ័ន្ដ។ អ្នកទាំងពីរអះអាងថា ពួកគេមិនបានប្រព្រឹត្តិដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ឈ្មោះ ខៃ សម្ផស្ស បានចេញដីកាកោះហៅអ្នកទាំងពីរក្នុងនាមជាជនសង្ស័យដែលបានរារាំង និងញុះញង់បំផុសបំផុលមិនឲ្យធ្វើផ្លូវ។
ពលរដ្ឋសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្នំត្នោត លោក ង៉ែត សុំ ដែលរងការចោទថា បានរារាំង និងញុះញង់បំផុសបំផុលមិនឲ្យធ្វើផ្លូវ ចាត់ទុកដីការបស់តំណាងអយ្យការលើរូបលោកជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋក្នុងសហគមន៍ដែលបានរារាំងមិនឲ្យឈ្មួញធ្វើផ្លូវកាត់ក្នុងដីព្រៃសហគមន៍ ដោយបារម្ភពីការបាត់បង់ដី និងព្រៃឈើ៖ «»។
ពលរដ្ឋរស់នៅក្នុងសហគមន៍ភ្នំត្នោតអះអាងថា ចាប់តាំងពីថ្ងៃទី៤ រហូតមកដល់ថ្ងៃទី២៤ ខែតុលា ពួកគេរកឃើញសកម្មភាពឈូសឆាយដីព្រៃសហគមន៍ភ្នំត្នោត ក្នុងបរិវេណដែលត្រូវអភិរក្ស។ ខាងភាគីគ្រឿងចក្រធ្លាប់អះអាងប្រាប់ពលរដ្ឋក្នុងសហគមន៍ថា ការឈូសឆាយដីដើម្បីធ្វើផ្លូវចូលក្នុងសហគមន៍ ប៉ុន្តែអ្នកភូមិនៅមិនទាន់ជឿនោះទេ ដោយបារម្ភក្រោយពីធ្វើផ្លូវរួច ឈ្មួញនឹងប្រើប្រាស់ផ្លូវនេះដើម្បីដឹកឈើចេញពីព្រៃសហគមន៍។
សមាជិកការពារព្រៃសហគមន៍ភ្នំត្នោតអះអាងថា សហគមន៍នេះរដ្ឋបានចេញអនុក្រឹត្យប្រគល់ឲ្យពួកគេការពារត្រឹមត្រូវ។ ប្រសិនបើរដ្ឋមានបំណងយកវិញ ក្រុមពលរដ្ឋក្នុងសហគមន៍នឹងមិនជំទាស់ទេ ប៉ុន្តែបើដី និងព្រៃក្នុងសហគមន៍ត្រូវបានឈ្មួញទន្ទ្រាន ពួកគេមិនសុខចិត្តជាដាច់ខាត។ ពលរដ្ឋនៅក្នុងសហគមន៍ភ្នំត្នោត បានចោទឈ្មួញឈ្មោះ គាវ ហាក់ឡុង ថា តែងមានចេតនារំលោភយកដី និងព្រៃសហគមន៍។
ពលរដ្ឋរងពាក្យបណ្ដឹងពីឈ្មោះ គាវ ហាក់ឡុង ម្នាក់ទៀត គឺលោក យន្ដ យ័ន បារម្ភពីពាក្យបណ្ដឹងប្រឆាំងរូបលោក ខណៈដែលផ្លូវដែលឈ្មួញសុខចិត្តចំណាយលុយធ្វើក្រោមហេតុផលបម្រើផលប្រយោជន៍សហគមន៍នោះ គឺធ្វើជិតរួចរាល់ហើយ។ លោក យន្ដ យ័ន អះអាងថា ប្រសិនបើផ្លូវដែលឈ្មួញមានបំណងធ្វើឲ្យសហគមន៍មែន គួរធ្វើតាមព្រំសហគមន៍ ដោយមិនគួរធ្វើកាត់ក្នុងព្រៃសហគមន៍នោះទេ៖ «»។
ដីព្រៃសហគមន៍ភ្នំត្នោត មានទំហំ ៤៥៨ហិកតារ មានទីតាំងស្ថិតនៅក្នុងឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ព្រៃនេះជាប្រភេទព្រៃស្រោង ដែលពលរដ្ឋបីភូមិ គឺភូមិទួល ភូមិត្រពាំងគុយ និងភូមិត្រពាំងគគីរ នៃឃុំល្បើក ស្រុកឈូក អាស្រ័យផលដោយការរកដំឡូង ជីកត្រពាំង និងឃ្វាលគោ។ ពលរដ្ឋអះអាងថា ប្រសិនបើព្រៃឈើក្នុងសហគមន៍ត្រូវបានបាត់បង់ ពួកគាត់មិនអាចអាស្រ័យផលបានទេ និងឈានទៅដល់ការបាត់បង់ព្រៃដូនតាក្នុងសហគមន៍។
កាលពីថ្ងៃទី៤ ខែតុលា វេលាម៉ោង១០ព្រឹក ក្រុមប្រឹក្សាឃុំល្បើក លោក ទេព វ៉ាន បានទទួលបញ្ជាពីអភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភ័ណ្ឌ ចុះឃាត់គ្រឿងចក្រដើម្បីឲ្យផ្អាកសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ តែមិនបានសម្រេចទេដោយសារកម្មករបើកគ្រឿងចក្រស្នើសុំរង់ចាំការអនុញ្ញាតពីអ្នកបើកលុយឲ្យគឺលោក គាវ ហាក់ឡុង ជាមុនសិន។
ឈ្មួញដែលពលរដ្ឋសង្ស័យថា ឈូសឆាយដីដើម្បីដឹកឈើចេញពីសហគមន៍ឈ្មោះ គាវ ហាក់ឡុង។ក្រោយមានភាពចម្រូងចម្រាសចំពោះការធ្វើផ្លូវកាត់ព្រៃសហគមន៍នេះ លោក គាវ ហាក់ឡុង បានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខែត្រកំពត ដើម្បីកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្នំត្នោត ២នាក់ ទៅបំភ្លឺនៅថ្ងៃទី៧ ខែវិច្ឆិកា ក្រោមបទរារាំង និងញុះញង់មិនឲ្យធ្វើផ្លូវ។ ពលរដ្ឋអះអាងថា គ្មាននរណាមិនចង់បានផ្លូវធ្វើដំណើរទេ ប៉ុន្តែប្រសិនបើផ្លូវនេះបម្រើផលប្រយោជន៍ឲ្យឈ្មួញដឹកឈើចេញពីព្រៃសហគមន៍ ពួកគេនឹងមិនទទួលយកផ្លូវនោះជាដាច់ខាត។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក គាវ ហាក់ឡុង ដើមបណ្ដឹងប្ដឹងអ្នកភូមិបានទេនៅថ្ងៃទី៣ ខែវិច្ឆិកា។ ប៉ុន្តែកន្លងមកលោកធ្លាប់ប្រាប់អាស៊ីសេរីថា លោកមិនបានរំលោភយកដីព្រៃសហគមន៍នោះទេ។ លោកធ្លាប់អះអាងថា បានទិញដីនៅតំបន់នោះចំនួន ២៣៩ហិកតារ ពីប្រជាពលរដ្ឋ ៦០គ្រួសារនៅឆ្នាំ២០០៨ ដោយមានសំអាងផ្លូវច្បាប់ច្បាស់លាស់។
កន្លងមកអ្នកភូមិក្នុងសហគមន៍ចំនួន ៨នាក់ និងសកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ម្នាក់ បានដាក់ពាក្យបណ្ដឹងប្ដឹងលោក គាវ ហាក់ឡុង ពីបទកាប់រានដីព្រៃសហគមន៍ភ្នំត្នោត នៅស្រុកឈូក ខេត្តកំពត ដោយខុសច្បាប់។ លោក គាវ ហាក់ឡុង ធ្លាប់បញ្ជាក់ឲ្យអាស៊ីសេរី ដឹងថា លោកនឹងមិនលើកលែងដល់អ្នកដែលប្ដឹងលោកនោះទេ គឺនឹងប្ដឹងបកវិញតាមផ្លូវតុលាការ។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិដីធ្លី និងធនធានធម្មជាតិនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ហៅដីការបស់អយ្យការអមសាលាដំបូងខែត្រកំពត ជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋអ្នកការពារព្រៃឈើ។ លោក ប៉ែន ប៉ុណ្ណារ៍ អះអាងថា លោកនឹងចេញមុខដាក់ពាក្យប្ដឹងបរិហារទៅសាលាដំបូងខេត្តកំពត ករណីឈ្មោះ គាវ ហាក់ឡុង ធ្វើផ្លូវកាត់ព្រៃរំលោភលើដី និងព្រៃសហគមន៍ភ្នំត្នោត នៅស្រុកឈូក ខេត្តកំពត នេះ៖ «»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៩ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្ដឹងបរិហារប្ដឹងតវ៉ា ឬប្ដឹងទារសំណងជួសជុលការខូចខាតដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្ដឹងតវ៉ា និងសំណងជួសជុលការខូចខាតជាសមត្ថកិច្ចរបស់តុលាការ។
តាមរយៈមាត្រានេះ លោក ប៉ែន ប៉ុណ្ណារ៍ អះអាងថា លោកបានចេញមុខដាក់ពាក្យប្ដឹងបរិហារចំពោះការរំលោភដី និងព្រៃរបស់រដ្ឋចំនួន ១១ ពាក្យបណ្ដឹងមកហើយទូទាំងប្រទេស។ លោក ប៉ែន ប៉ុណ្ណារ៍ ព្រមាននឹងធ្វើពាក្យបណ្ដឹងផ្សេងទៀតដើម្បីប្ដឹងករណីរំលោភយកដីសហគមន៍របស់ឈ្មួញ និងអ្នកមានអំណាចនៅតំបន់ជម្លោះដីធ្លី ខេត្តកំពត មួយទៀត គឺនៅចំណុចឃុំត្រពាំងភ្លាំង ស្រុកឈូក៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...