ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់នាំគ្នាសម្រុកឆ្លងដែនទៅកម្សាន្តនៅប្រទេសថៃ
តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យអុំទូក។ចំពោះតំបន់ដែលអ្នកទេសចរណ៍ខ្មែរនិយមទៅលេងក្នុងថ្ងៃឈប់សម្រាកនេះ
មានទីក្រុងបាងកក និងក្រុងប៉ាតាយ៉ា។
អ្នកធ្វើដំណើរទៅប្រទេសថៃ ក្នុងថ្ងៃឈប់សម្រាកនេះ
មានទាំងអ្នកទៅទេសចរណ៍
និងក្រុមពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។
បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរនៅក្រុងប៉ោយប៉ែត
ម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះក្រុមហ៊ុន ឲ្យដឹងនៅថ្ងៃទី៣
ខែវិច្ឆិកា ថា
ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូកប្រពៃណីខ្មែរចាប់ពីថ្ងៃទី២
ខែវិច្ឆិកា មក
យ៉ាងហោចណាស់មានពលរដ្ឋខ្មែរសម្រុកឆ្លងដែនទៅប្រទេសថៃ ប្រមាណពី
៣.០០០នាក់ក្នុងមួយថ្ងៃ។
បុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើររូបនេះអះអាងទៀតថា
ក្នុងចំណោមអ្នកឆ្លងដែននោះ ប្រមាណ ៦០ភាគរយ ជាអ្នកទៅលេងកម្សាន្ត
ក្រៅពីនោះគឺពលករទៅស្វែងរកធ្វើតាមរយៈក្រុមហ៊ុននានា
ដែលនាំពលករទៅប្រទេសថៃ។
លោកបន្ថែមថា អ្នកធ្វើដំណើរច្រើនធ្វើឲ្យច្រកព្រំដែនទាំងនៅខាងខ្មែរ និងថៃ នៅពេលព្រឹកកកស្ទះអស់ជាច្រើនម៉ោង៖ «កាលពីម្សិលមិញរកតែឡានជិះអត់បានផង
ប៉ុន្តែថ្ងៃនេះមិនសូវអីទេ ព្រោះមានឡានបន្ថែមមកច្រើន
ដោយអ្នកដំណើររង់ចាំប្រហែលពី ៣ ទៅ ៤ម៉ោងទើបរកឡានបាន
ហើយឡានក៏ឡើងថ្លៃដែរ ដែលថ្ងៃធម្មតាតម្លៃឡានឈ្នួលតែ ២.៥០០បាត
ឬស្មើ ៣០ម៉ឺនរៀល ប៉ុន្តែគេឡើងថ្លៃដល់ ៣ពាន់បាត ឬប្រមាណ
៣៧ម៉ឺនរៀលឯណោះ»។
ពលរដ្ឋរូបនេះឲ្យដឹងទៀតថា
អ្នកទេសចរណ៍ទាំងនោះមានទាំងអ្នកលេងទៅជាលក្ខណៈឯកជន
និងតាមរយៈក្រុមហ៊ុនទេសចរណ៍ ដូចទៅជាមួយសាច់ញាតិ
និងមិត្តរួមការងារជាដើម។
ចំណែកតំបន់ដែលអ្នកទេសចរណ៍ខ្មែរនិយមទៅលេងកម្សាន្តច្រើន គឺនៅទីក្រុងបាងកក និងនៅមាត់សមុទ្រទីក្រុងប៉ាតាយ៉ា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) លោក ភុន ឈិន កត់សំគាល់ថា
អ្នកដែលទៅលេងប្រទេសថៃនេះ
គឺជារឿងធម្មតាទៅហើយរបស់ពលរដ្ឋខ្មែរ
ព្រោះនៅពេលបុណ្យប្រពៃណីសំខាន់ៗរបស់ខ្មែរ
គឺពួកគេតែងតែទៅលំហែកាយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស
ដើម្បីផ្លាស់ប្ដូរបរិយាយសង្គម ក្រោយពីធ្វើការងារនឿយហត់៖
«ដោយសារតែកន្លងមកប្រជាពលរដ្ឋយើងក៏ដូចជាមន្ត្រីរាជការផង
គាត់តែទៅកម្សាន្តនៅពេលថ្ងៃបុណ្យឈប់សម្រាប់ច្រើនថ្ងៃ។
ខ្ញុំគិតថា
រឿងនេះមិនមានពាក់ព័ន្ធនឹងរឿងស្ថានការណ៍នយោបាយនៅកម្ពុជាទេ
គឺជាប្រក្រតីធម្មតាដែលតែងតែចេញចូលដើរលេងកម្សាន្តរបស់ពលរដ្ឋ»។
អ្នកទេសចរណ៍ខ្មែរដែលទៅលេងនៅទីក្រុងបាងកក
ភាគច្រើនស្នាក់នៅតំបន់ផ្សារប្រះទូណាម ព្រោះជាតំបន់ឧស្សាហកម្ម
មានអគារខ្ពស់ៗ និងផ្សារទំនើបធំៗជាច្រើន
ព្រមទាំងមានក្រុមហ៊ុនរថយន្តឈ្នួលដឹកអ្នកដំណើរជាច្រើនក្រុមហ៊ុន
ធ្វើឲ្យងាយស្រួលក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជា បានឆាប់រហ័ស។
អ្នកទេសចរណ៍សម្រុកឆ្លងដែនខ្លាំងនៅថ្ងៃទី២ ខែវិច្ឆិកា
ហើយពួកគាត់ភាគច្រើននឹងត្រឡប់មកកម្ពុជាវិញ
ដែលអាចនឹងធ្វើអោយកកស្ទះនៅច្រកព្រំដែនម្ដងទៀត នៅថ្ងៃទី៥
ខែវិច្ឆិកា៕
Saturday, November 4, 2017
ពលរដ្ឋថាការពង្រាយសមត្ថកិច្ចប្រដាប់ដោយអាវុធក្នុងពិធីបុណ្យអុំទូកធ្វើឲ្យពួកគេភ័យខ្លាច
ពលរដ្ឋដែលចូលរួមព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ
មួយចំនួនលើកឡើងថា
ពួកគេមានការភ័យខ្លាចនៅពេលឃើញក្រុមសមត្ថកិច្ចចម្រុះរាប់រយនាក់
ដាក់ពង្រាយស្ពាយកាំភ្លើងដើរបង្ហាញពេញនៅទីសាធារណៈ។
ប៉ុន្តែមេប៉ូលិសក្រុងភ្នំពេញ និយាយថា
ការដាក់កងកម្លាំងយ៉ាងតឹងរ៉ឹងបែបនេះ
ដើម្បីធានាសុខសុវត្ថិភាពពេញលេញជូនដល់ប្រជាពលរដ្ឋ។
បើទោះរដ្ឋាភិបាលលោក ហ៊ុន សែន ចេញមុខប្រកាសក្ដែងៗថា ប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញហើយក្តី ប៉ុន្តែពលរដ្ឋដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ បែរជាយល់ថា ប្រទេសនេះដូចកំពុងមានភេរវកម្ម ឬជាប្រទេសទើបរំដោះបានពីសង្គ្រាមទៅវិញ។ ការយល់ឃើញរបស់ពលរដ្ឋដូចនេះ ក៏ព្រោះតែក្រុមសមត្ថកិច្ចចម្រុះកាន់អាវុធគ្រប់ដៃ ដោយគ្មានបិទបាំង ដើរជាក្បួននៅគ្រប់ទីតាំងសាធារណៈដែលជាកន្លែងដើរលំហែរបស់ពលរដ្ឋ។
ពលរដ្ឋចូលរួមដើរកម្សាន្តពិធីបុណ្យអុំទូកម្នាក់ លោក អួន អន ប្រាប់ថា ដោយសារនៅកន្លែងណាក៏លោកឃើញតែសមត្ថកិច្ចស្ពាយកាំភ្លើងដើរធ្វើឲ្យពិធីដើរសប្បាយនេះក្លាយពិធីដែលគួរឲ្យបារម្ភពីសុវត្ថិភាពទៅវិញ។ លោកថា បុណ្យអុំទូកឆ្នាំនេះមានកងកម្លាំងប្រដាប់អាវុធច្រើនជាងឆ្នាំមុនៗ៖ «»។
ចំណែកលោក អ៊ិន បញ្ញា ប្រាប់ថា លោកមានការភ្ញាក់ផ្អើលនៅពេលឃើញសមត្ថកិច្ចយ៉ាងច្រើនដាក់ពង្រាយនៅតាមផ្លូវ និងទីប្រជុំជន។ ពលរដ្ឋរូបនេះយល់ថា លោកមិនជំទាស់ទៅនឹងការដាក់កងកម្លាំងដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ទេ ប៉ុន្តែ គួរកុំបង្ហាញរូបភាពសសមត្ថកិច្ចស្ពាយកាំភ្លើងដើរខ្លាំងពេក៖ «»។
ការលើកឡើងរបស់ពលរដ្ឋដូចនេះ នៅពេលនៅទីក្រុងភ្នំពេញ កំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេលបីថ្ងៃ ហើយថ្ងៃទី៣ ខែវិច្ឆិកា នេះ ជាថ្ងៃទី២ ហើយនៃពិធីបុណ្យ។ ពលរដ្ឋរាប់ម៉ឺននាក់សម្រុកទៅលេងពិធីបុណ្យនេះនៅភ្នំពេញ ប៉ុន្តែអ្នកភ្នំពេញ ឯណោះវិញបែរជានាំគ្នាសម្រុកចាកចេញពីភ្នំពេញ ដើរលេងកម្សាន្តនៅតាមបណ្ដាខេត្តនានា ដែលជាតំបន់ទេសចរណ៍។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ឲ្យដឹងថា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យអុំទូកនេះ លោកបានដាក់កងកម្លាំងចម្រុះជាងមួយម៉ឺននាក់។
ប៉ុន្តែ អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ផ្សេងពីនេះ។ លោកថា ការពង្រាយកងកម្លាំងច្រើនប្រដាប់ដោយអាវុធដូចនេះ គឺធ្វើឲ្យពលរដ្ឋ និងភ្ញៀវទេសចរណ៍ ភ័យខ្លាចទៅវិញទេ។ លោកបន្តថា កងកម្លាំងទាំងនេះទន្ទឹមការងារសន្តិសុខ ក៏អាចជាត្រៀមទប់ស្កាត់ក្នុងករណីផ្ទុះបាតុភាពអ្វីមួយ ខណៈបញ្ហានយោបាយកំពុងឡើងកម្ដៅខ្លាំង៖ «»។
ប្រជាពលរដ្ឋដែលឆ្អែតឆ្អន់នឹងសង្គ្រាម និងមិនចង់ឃើញឧបករណ៍ធ្វើសង្គ្រាម ស្នើទៅរដ្ឋាភិបាលនៅពេលរៀបចំពិធីបុណ្យអុំទូកឆ្នាំក្រោយៗ ធ្វើយ៉ាងណាកុំបង្ហាញឲ្យពួកគេឃើញកាំភ្លើងស្ដែងច្បាស់ៗពេក គួរមានការបិទបាំងឲ្យបាន ឬបង្កប់កងកម្លាំងជាស៊ីវិលល្អជាងការដាក់បង្ហាញនៅទីសាធារណៈយ៉ាងច្រើនដូចឆ្នាំនេះ៕

“ឈើមូលរាប់រយម៉ែត្រគូបត្រូវបានដឹកតាមទឹកចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ”
ពលរដ្ឋរស់នៅភូមិស្រែគរ (ចាស់) ឃុំស្រែគរ ស្រុកសេសាន
ខែត្រស្ទឹងត្រែង ប្រទះឃើញសាឡង់អូសឈើមូលបណ្ដែតទឹកតាមទន្លេស្រែពក
ចូលរោងអារច្រៀកឈើក្នុងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
អ្នកភូមិចាត់ទុកថា អាជីវកម្មឈើទ្រង់ទ្រាយធំនេះ
បានបំផ្លាញធនធានធម្មជាតិ សត្វកម្រក្នុងតំបន់
និងជីវភាពរស់នៅពលរដ្ឋជាប្រព័ន្ធ។
ពលរដ្ឋរស់នៅភូមិស្រែគរ ឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ថា ឈើមូលរាប់រយម៉ែត្រគូបត្រូវបានឈ្មួញដឹកជញ្ជូនដោយប្រើសាឡង់អូសបណ្ដែតទឹកតាមទន្លេស្រែពក ដោយមានកម្មករចាប់ពី ៥ ទៅ ១០នាក់ ជិះលើសាឡង់នោះ។ លើសពីនេះ ឈើទាំងនោះត្រូវបានគេនាំចូលក្នុងបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីអារច្រៀករួចដឹកចេញក្រៅ។
ពលរដ្ឋរស់នៅភូមិស្រែគរ (ចាស់) ឃុំស្រែគរ ស្រុកសេសាន ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពឲ្យដឹងថា អ្នកភូមិប្រទះឃើញសាឡង់អូសឈើមូលធំៗមានមុខកាត់ ៤តឹកឡើងទៅ បណ្ដោយ ៦ម៉ែត្រ ដល់ ១៥ម៉ែត្រ ត្រូវបានគេអូសតាមទន្លេស្រែពក ចូលបាតអាង។ ឈើមូលដែលគេដឹកជញ្ជូននោះ ទំនងគេកាប់នៅតំបន់ភ្នំក្រឡាពស់ និងតំបន់ព្រៃមួយចំនួនជាប់ខែត្ររតនគិរី។ លោកថា ក្នុងសាឡង់នីមួយៗអាចផ្ទុកឈើមូលរាប់រយម៉ែត្រគូប ដោយក្នុងមួយថ្ងៃៗគេដឹកជាច្រើនជើង។ លោកបារម្ភថា អាជីវកម្មឈើទ្រង់ទ្រាយធំនេះ បានបំផ្លាញជីវិតរស់នៅពលរដ្ឋធ្ងន់ធ្ងរ ខណៈសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើនៅតែកើតមានគគ្រឹកគគ្រេងពុំមានការហាមឃាត់៖ «»។
បុរសដដែលបន្តថា ក្នុងបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានរោងចក្រអារឈើពីរទីតាំង ដែលមានកម្មកររាប់រយនាក់ចាំអារច្រៀក និងមានរថយន្តយីឌុបច្រើនគ្រឿង ត្រៀមដឹកជញ្ជូនឈើចេញក្រៅ ឬទៅប្រទេសវៀតណាម។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី២ ខែវិច្ឆិកា។
មេឃុំស្រែគរ លោក សៀក មេគង្គ ទទួលស្គាល់ថា ភាពមិនប្រក្រតីនៃអាជីវកម្មឈើទ្រង់ទ្រាយធំនេះ បានកើតមានច្រើនឆ្នាំណាស់មកហើយ តែអាជ្ញាធរឃុំពុំមានលទ្ធភាពបង្ក្រាប បានត្រឹមតែរាយការណ៍ទៅថ្នាក់ស្រុក ហើយអាជ្ញាធរស្រុកឆ្លើយតបថា ជាឈើស្របច្បាប់។ លោកថា អាជ្ញាធរពាក់ព័ន្ធមិនបានលើកទឹកចិត្តឲ្យអាជ្ញាធរមូលដ្ឋានធ្វើសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើនោះទេ មានតែការគាបសង្កត់ ប្រសិនបើលោកឈឺឆ្អាលរឿងបទល្មើសព្រៃឈើ៖ «»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ លោក ហូ សំអុល ឲ្យដឹងថា សមាគមអាដហុក (ADHOC) បានទទួលព័ត៌មានពីសហគមន៍ករណីនេះដែរ ហើយលោកអំពាវនាវជាថ្មីទៀត ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចុះទប់ស្កាត់ជាបន្ទាន់ ដើម្បីសង្គ្រោះព្រៃឈើដែលនៅសេសសល់តិចតួច។ លោកចាត់ទុកការចរាចរឈើនេះថាជាអាជីវកម្មឈើខុសច្បាប់ នៅគ្រាដែលផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ លិចទឹកអស់ហើយនោះ៖ «»។
លោក ហូ សំអុល បន្ថែមថា អាជ្ញាធរពាក់ព័ន្ធក្នុងខែត្រស្ទឹងត្រែង ហាក់គ្មានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើនេះទេ ព្រោះឧក្រិដ្ឋកម្មព្រៃឈើនេះអាចជាប់ពាក់ព័ន្ធអ្នកមានអំណាចមួយចំនួនដែលប្រើឥទ្ធិពលរបស់ខ្លួនធ្វើអាជីវកម្មឈើខុសច្បាប់ បំផ្លាញបរិស្ថានធម្មជាតិជាប្រព័ន្ធនៅកម្ពុជា។ លោកបារម្ភថា ទំហំព្រៃឈើទាំងមូលនឹងត្រូវរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ បើស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនៅតែធ្វើមិនដឹងមិនឮ៕

អ្នកដើរលេងបុណ្យអុំទូករិះគន់រឿងតម្លៃផ្ញើម៉ូតូឡានថ្លៃ
ប្រជាពលរដ្ឋដែលដើរកម្សាន្តក្នុងពិធីបុណ្យអុំទូករអ៊ូរទាំគ្រប់ៗគ្នាថា
ថ្លៃផ្ញើម៉ូតូឡានមានតម្លៃខ្ពស់ពិបាកទទួលយក។
ពួកគាត់ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ទម្លាប់កេងប្រវ័ញ្ចបែបនេះក្នុងឱកាសពិធីបុណ្យទានធំៗម្ដងៗ។
ប្រជាពលរដ្ឋដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្ដែងការហួសចិត្តចំពោះកន្លែងផ្ញើម៉ូតូ និងឡាន ដែលយកតម្លៃខ្ពស់ក្នុងឱកាសបុណ្យប្រពៃណីដ៏ធំមួយនេះ។
ពលរដ្ឋអះអាងថា នៅក្នុងសំបុត្រផ្ញើម៉ូតូនោះដាក់តម្លៃត្រឹម ១ពាន់រៀល ប៉ុន្តែជាក់ស្ដែងពួកគេយកតម្លៃរហូតដល់ ៥ពាន់រៀល សម្រាប់ម៉ូតូមួយគ្រឿង ចំណែកឡានមួយគ្រឿងតម្លៃ ១ម៉ឺនរៀល។
អ្នកផ្ញើម៉ូតូម្នាក់លើកឡើងថា ចង់ឬមិនចង់ពួកគាត់ត្រូវតែបង្ខំចិត្តផ្ញើម៉ូតូ ព្រោះអាជ្ញាធរបានបិទផ្លូវមិនអោយជិះចូលកន្លែងកម្សាន្តនោះទេ ប៉ុន្តែការយកតម្លៃថ្លៃបែបនេះគឺពិតជាប៉ះពាល់អារម្មណ៍ពលរដ្ឋខ្លាំងណាស់។ លោកបន្តថា នេះមនុស្សចូលរួមតិចផង ចុះបើមនុស្សចូលរួមច្រើនទៀតនោះ លោកគិតថា ប្រហែលជានឹងយកតម្លៃកាន់តែថ្លៃថែមទៀត៖ «»។
ប្រជាពលរដ្ឋផ្សេងៗទៀត ក៏រអ៊ូរទាំប្រហាក់ប្រហែលគ្នាថា ការយកតម្លៃនោះ វាថ្លៃជាងទិញម្ហូបអាហារទៅទៀត ហើយធ្វើឲ្យពួកគាត់មិនសប្បាយចិត្តឡើយ។ ពួកគាត់សំណូមពរអាជ្ញាធររាជធានីភ្នំពេញ ជួយពិនិត្យមើលទីតាំងផ្ញើម៉ូតូទាំងអស់នោះផង កុំឲ្យមានការយកថ្លៃខ្លាំងពេក។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងប្រាប់សារព័ត៌មានដើមអំពិលថា សាលារាជធានីភ្នំពេញ បានទទួលព័ត៌មានទាំងអស់នេះហើយ ហើយក៏បានប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានាក្នុងខណ្ឌឲ្យចុះផ្សព្វផ្សាយ អប់រំណែនាំកុំឲ្យមានការយកថ្លៃពេក។
ចំពោះការទទួលផ្ញើម៉ូតូនេះ នៅថ្ងៃអុំទូកទី១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យគ្រប់កងកម្លាំង រួមទាំងអាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យទីតាំងផ្ញើកង់ ម៉ូតូ និងរថយន្តឲ្យបានម៉ត់ចត់ ហើយបើទីតាំងផ្ញើណាមិនមានច្បាប់អនុញ្ញាត ត្រូវបញ្ឈប់ជាបន្ទាន់ដើម្បីកុំឲ្យហេតុការណ៍អាក្រក់កើតឡើង។ ចំពោះតម្លៃវិញលោកបានស្នើត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យធ្វើអាជីវកម្មស្រេចតែអំពើចិត្ត ទទួលការថ្នាំងថ្នាក់ពីពលរដ្ឋ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីជីវភាពពលរដ្ឋ។
ទោះយ៉ាងណា វិធានការរបស់សាលារាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ពុំមានប្រសិទ្ធភាពឡើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅកម្ពុជា ឲ្យតែមានឱកាសពិធីបុណ្យទានម្ដងៗ គឺតែងតែកើតមានអំពើកេងប្រវ័ញ្ច និងអំពើអសីលធម៌។ ចំពោះករណីដែលអាជ្ញាធរពុំមានចំណាត់ការប្រសិទ្ធភាពនោះ លោកសង្ស័យថា អាចមានការទទួលបានផលប្រយោជន៍ក្នុងរឿងនេះ៖ «»។
អគ្គស្នងការនគរបាលជាតិថា ប្រជាពលរដ្ឋដែលចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ នៅភ្នំពេញ មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គឺចន្លោះពី ៥០ម៉ឺន ទៅ ៦០ម៉ឺននាក់។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានទូកមកចូលរួមប្រកួតប្រជែងសរុបចំនួន ១៣៧គូ ឬស្នើ ២៧៤ទូក នៅទូទាំងប្រទេសដែលបានមកចូលរួម៕

ពលករខ្មែរនៅថៃថាពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់ពេលចូលមកខ្មែរតាមច្រកព្រំដែនអន្តរជាតិព្រំ
ពលករខ្មែរធ្វើការងារនៅប្រទេសថៃ
ដែលវិលត្រឡប់មកស្រុកកំណើតតាមច្រកព្រំដែនអន្តរជាតិព្រំ
ក្នុងខេត្តប៉ៃលិន ភាគច្រើនពួកគាត់ត្អូញត្អែរថា
ត្រូវបានគេបង្ខំឲ្យបង់ប្រាក់ក្រៅសេវាបន្ថែមចំនួន
៣០០បាតពីលើឈ្នួលឡានធ្វើដំណើរពីទីក្រុងបាងកក
មកដល់ព្រំដែនកម្ពុជា-ថៃ។ ពលករ និងអ្នករត់ម៉ូតូឌុបនៅខាងទឹកដីថៃ
ជាប់ព្រំដែននេះអះអាងទៀតថា
ប្រសិនបើពលករណាមិនបង់ប្រាក់គ្រប់ចំនួនទេ
គឺពួកគេមិនអោយឆ្លងដែនទៅស្រុកកំណើតបានឡើយ។
ទាំងពលករ និងអ្នករស់នៅក្នុងផ្សារថៃ ជាប់ព្រំដែនអន្តរជាតិព្រំ ភាគច្រើនសម្ដែងការអាណិតអាសូរដល់ក្រុមពលករខ្មែរដែលត្រឡប់ពីធ្វើការនៅប្រទេសថៃ ដោយថា មានការគាបសង្កត់ជំរិតយកប្រាក់មកលើពលករខ្មែរដោយអយុត្តិធម៌។
កំពុងអង្គុយចាំឡាននៅផ្សារផាក់កាត ក្នុងទឹកដីថៃ ជាប់ព្រំដែនច្រកអន្តរជាតិព្រំ លោក មាស កម្សត់ ថ្លែងកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ថា លោកធ្វើការជាកម្មករសំណង់នៅទីក្រុងបាងកក ប្រទេសថៃ ជាងមួយឆ្នាំហើយ។ បុរសសម្បុរសណ្ដែកបាយ វ័យ ៣០ឆ្នាំប្លាយរូបនេះបន្ថែមក្នុងអារម្មណ៍ភ័យផងអរផងថា អំឡុងពេលធ្វើការនៅទីនោះ គឺនៅពេលថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរម្ដងៗ លោកតែងតែត្រឡប់មកស្រុកកំណើតជាប្រចាំ។ លោកអះអាងថា នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ ពួកគាត់ធ្វើដំណើរតាមរថយន្តឈ្នួលចំណុះ ១២កៅអី គឺពីទីក្រុងបាងកក មកដល់ព្រំដែនខេត្តចាន់ថាក់បូរី ជាប់ផ្សារព្រំ ខេត្តប៉ៃលិន ថ្លៃសំបុត្រប្រមាណ ៤ម៉ឺនរៀលក្នុងម្នាក់។ លោកអះអាងថា ពេលធ្វើដំណើរតាមផ្លូវពុំមានបញ្ហានោះទេ គឺមានបញ្ហានៅពេលចុះពីលើរថយន្ត មានមនុស្សមួយក្រុមប្រចាំនៅចំណតរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុនឈ្មោះ អេស.ឌី (SD) មានទីតាំងនៅផ្សារផាក់កាត ក្បែរព្រំដែនកម្ពុជា-ថៃ បានបង្ខំពួកគេឲ្យបង់ប្រាក់ម្នាក់ ៣០០បាត ឬស្មើប្រមាណ ៣ម៉ឺន ៧ពាន់រៀលជាថ្នូរបានបានត្រឡប់ទៅច្រកព្រំដែនខ្មែរ៖ «»។
នៅចំណតរថយន្តឈ្នួលនោះ រយៈពេលប្រមាណពី ២០នាទីទៅកន្លះម៉ោងគេឃើញមានឡានដឹកពលករមកទម្លាក់ចោលម្ដង។ ចំណែកអ្នកធ្វើដំណើរមានទាំងពលករចេញពីប្រទេសកម្ពុជា និងពលករដែលត្រឡប់ពីទីក្រុងបាងកក។
ទាក់ទងនឹងបញ្ហានេះ តំណាងក្រុមហ៊ុនដឹកជញ្ជូន អេស.ឌី របស់ជនជាតិថៃ នៅផ្សារផាក់កាត ខេត្តចាន់ថាក់បូរី ថ្លែងថា ខាងក្រុមហ៊ុនរបស់លោកពុំមានពាក់ព័ន្ធនឹងការយកប្រាក់ពីពលករទាំងនោះឡើយ។ តំណាងក្រុមហ៊ុនរូបនេះអះអាងថា ក្រុមហ៊ុនលោកទើបបើកដំណើរការច្រកព្រំដែនមួយនេះប្រមាណ ៤ខែប៉ុណ្ណោះ៖ «»។
ទោះជាយ៉ាងណា នៅពេលអាស៊ីសេរី កំពុងសម្ភាសតំណាងក្រុមហ៊ុនរថយន្តថៃ ដឹកពលករខ្មែរនោះ យើងឃើញមានបុរសសម្បុរស្រអែមម្នាក់ អាយុប្រហែល ៤០ឆ្នាំ ដែលអះអាងថា ខ្លួនជាអ្នកកាសែតរកស៊ីក្នុងស្រុកនោះ តាមដានស្ដាប់ហើយមានសកម្មភាពឆ្លាចុះឆ្លាឡើង ព្រមទាំងបានទូរស័ព្ទឆ្លងឆ្លើយនិយាយជាភាសាខ្មែរជាមួយអ្នកខាងក្រៅ ហាក់បីដូចកំពុងរាយការណ៍ទៅអោយបុគ្គលណាម្នាក់។ ទោះជាយ៉ាងណា នៅពេលអាស៊ីសេរី សួរថា តើពិតជាមានការទារលុយពីពលករចំនួន ៣០០បាតមែន ឬអត់? បុរសរូបនេះមានឥរិយាបថអេះអុញ ប៉ុន្តែឆ្លើយថា ពិតជាមានមែន ប៉ុន្តែមិនដឹងប្រាកដថា គេយកទៅអោយខាងណាខ្លះទេ។
យ៉ាងណាក៏ដោយចុះ ក្រុមអ្នកចាប់ម៉ូយម៉ូតូឌុបនៅខាងទឹកដីថៃ ព្រំដែនអន្តរជាតិព្រំ អះអាងថា ការយកលុយពីពលករនេះប្រហែលជាមានមនុស្សមានឥទ្ធិពល ដោយសហការគ្នារកស៊ីក្នុងទឹកដីថៃ មកជាយូរមកហើយ។ ពួកគាត់បន្ថែមថា ពលករខ្លះដែលគ្មានលុយបង់អោយមនុស្សមួយក្រុមដែលប្រចាំនៅចំណតរថយន្តនោះ ត្រូវពួកគេគំរាមថា បើមិនឲ្យលុយនឹងត្រូវសមត្ថកិច្ចច្រកព្រំដែនចាប់ ហើយអាចអស់លុយច្រើនជាងនេះជាពុំខាន៖ «»។
នៅពេលព្រឹកចន្លោះពី ៩ ដល់ម៉ោង ១២ថ្ងៃត្រង់ នៅក្នុងទឹកដីថៃ ជាប់ច្រកព្រំដែនផ្សារព្រំ មិនសូវមានមនុស្សច្រើនទេ គឺយូរៗឃើញរថយន្តដឹកអ្នកដំណើរទៅច្រកព្រំដែនមួយគ្រឿង។
អ្នករត់ម៉ូតូឌុបជនជាតិថៃ នៅផ្សារផាក់កាត ដែលនិយាយភាសាខ្មែរមិនសូវច្បាស់ថ្លែងថា លោកធ្លាប់ដឹកពលករពីច្រកនេះទៅច្រកអន្តរជាតិដូង ឬហៅថា ច្រកឡែម ជាច្រើនលើកមកហើយ។ អ្នករត់ម៉ូតូឌុបរូបនេះអះអាងថា លោកអាណិតពលករខ្មែរណាស់ ព្រោះពួកគាត់ចាញ់បោកក្រុមហ៊ុនដែលគេដឹកពីទីក្រុងបាងកក មកទម្លាក់ចោលនៅព្រំដែននេះ ដែលសាច់ញាតិរបស់ពួកគាត់រង់ចាំច្រកឡែម ហើយគ្មានប្រាក់ត្រឡប់ទៅផ្ទះនោះទេ។ អ្នករត់ម៉ូតូរូបនេះបន្ថែមទៀតថា ករណីនេះប្រហែលមានការប្រទាក់ក្រឡាគ្នារកស៊ីជាប្រព័ន្ធដើម្បីស្វែងរកកម្រៃពីក្រុមពលករ៖ «»។
ទាំងប្រជាពលរដ្ឋខ្មែរស្នាក់ច្រកព្រំដែនផ្សារផាក់កាត និងអ្នករត់ម៉ូតូឌុបជនជាតិថៃ អះអាងថា ក្នុងមួយឡានដឹកពលករពីទីក្រុងបាងកក មកចុះនៅផ្សារផាក់កាត ខាងទឹកដីថៃ គឺថ្ងៃធម្មតា ប្រមាណ ១០០ ទៅ ៣០០នាក់ ចំណែកនៅថ្ងៃបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ប្រមាណពី ៣០០ ទៅ ៦០០នាក់ក្នុងមួយថ្ងៃ។
អ្នកអ្នករត់ម៉ូតូឌុបជនជាតិថៃ ប្រចាំនៅផ្សារថៃ ច្រកព្រំដែនមួយនេះ លើកឡើងថា ដើម្បីកុំឲ្យចាញ់បោកគេទៀត ក្រុមពលករត្រូវពិនិត្យមើលរថយន្តនៅទីក្រុងបាងកក ឲ្យបានច្បាស់មុននឹងទិញសំបុត្រធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ព្រោះប្រសិនបើមិនដូច្នោះទេ ពួកគេអាចនឹងត្រូវគេដឹកយកមកទម្លាក់ចោលនៅច្រកមួយនេះ ហើយខាតបង់ប្រាក់កាសចំណាយលើថ្លៃរថយន្ត ហើយត្រូវគេជំរិតទារប្រាក់ទៀត ព្រមទាំងខាតពេលវេលាត្រឡប់ទៅផ្ទះ៕

អាជ្ញាធរថាអុំទូកថ្ងៃទី១អ្នកចូលរូមមានជិត៦០ម៉ឺននាក់ថយចុះពីឆ្នាំមុនៗ
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា
អ្នកចូលរួមក្នុងពិធីបុណ្យអុំទូកនៅថ្ងៃទី១ ក្នុងឆ្នាំ២០១៧នេះ
មានចំនួនជាង៦០ម៉ឺននាក់ ពោលតិចជាងឆ្នាំមុនប្រមាណ១០ម៉ឺននាក់
ខណៈសមត្ថកិច្ចចម្រុះជាង១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ
ដើម្បីសម្រួលសណ្តាប់ធ្នាប់ និងត្រៀមបង្ក្រាបការបង្កចលាចល។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី២ខែវិច្ឆិកា ឲ្យដឹងថា ចំនួនអ្នកចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ មានចន្លោះពី៥០ ទៅ៦០ម៉ឺននាក់។ បើតាមការគណនាក្រៅផ្លូវការ ចំនួននេះ បើប្រៀបធៀបនឹងឆ្នាំមុនៗ គឺថយចុះជាលំដាប់ ខណៈឆ្នាំ២០១៦ មានមនុស្សជាង៧០ម៉ឺននាក់ និងឆ្នាំកន្លងទៅ គឺនៅថ្ងៃដំបូងដូចគ្នានេះ មានមនុស្សចូលរួមជាង១លាននាក់។ ករណីនេះ អាជ្ញាធរពាក់ព័ន្ធ នៅមិនទាន់បញ្ជាក់ច្បាស់លាស់ ពីមូលហេតុនៃការធ្លាក់ចុះ នៃអ្នកចូលរួមនៅឡើយទេ ខណៈ អ្នកឃ្លាំមើល ហាក់ដាក់ការសង្ស័យថា អាចមកពីភាពមិនច្បាស់លាស់នៃស្ថានការណ៍នយោបាយបច្ចុប្បន្ន។
វីអូឌី នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែម ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។
អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងបន្ថែមថា នៅថ្ងៃអុំទូកទី១ម្សិលមិញ ទូកលិចមានចំនួន១០ករណីតែមិនប៉ះពាល់អាយុជីវិតនោះទេ ខណៈមនុស្សជិត២ពាន់នាក់ បានទៅរកជំនួយសង្គ្រោះពីភ្នាក់ងារសុខភាព ដែលក្នុងនោះ មនុស្ស១៤៨នាក់ បានទទួលការសង្គ្រោះបឋម។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីបុណ្យអុំទូក ត្រូវបានខកខានជាបន្ដបន្ទាប់ ក្រោយមានព្រឹត្តិការណ៍ស្លាប់ជាន់គ្នាប្រមាណជាង៣៥០នាក់ នៅលើស្ពានចូលតំបន់កោះពេជ្រ កាលពីឆ្នាំ២០១០។
ក្រោយខកខាន៣ឆ្នាំជាប់ៗគ្នា រដ្ឋាភិបាល បានរៀបចំឲ្យមានពិធីបុណ្យអុំទូកនេះឡើងវិញនៅឆ្នាំ២០១៤។ ប៉ុន្ដែ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសផ្អាកបុណ្យនេះម្ដងទៀត ដោយលើកហេតុផលថា ទឹកទន្លេមានកំពស់ទាបពេក ខណៈអ្នកតាមដានសង្គមយល់ថា អាជ្ញាធរមានការភ័យខ្លាច ក្រែងមានក្បួនបាតុកម្មប្រឆាំងរដ្ឋាភិបាលណាមួយ។
យ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យជាតិនេះឡើងវិញ នៅក្នុងឆ្នាំ២០១៦។ ហើយនៅឆ្នាំ២០១៧នេះ ព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្ដើម ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕

អ្នកលក់ដូរមួយចំនួនត្អូញត្អែរថាលក់មិនសូវដាច់នៅថ្ងៃបុណ្យអុំទូក
ក្រុមអាជីរករមួយចំនួន និយាយថា ពួកគាត់ ហាក់លក់មិនសូវដាច់
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយថា
បើទោះបីសង្កេតឃើញមានមនុស្សដើរលេងកំសាន្តច្រើនកុះករចាប់តាំងពីថ្ងៃទី១ម្សិលមិញ។
អាជីរករលក់សំលៀកបំពាក់ នៅម្ដុំមាត់ទន្លេ ក្បែររមណីដ្ឋានវត្តភ្នំ កញ្ញា ស្រីពេជ្រ ប្រាប់វីអូឌីថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ រហូតដល់ព្រឹកថ្ងៃសុក្រនេះ កញ្ញា លក់ខោអាវ មិនសូវដាច់ទេ ទោះបីមានមនុស្សដើរទស្សនា និងឆ្លងកាត់ច្រើនក៏ដោយ។ កញ្ញា និយាយថា បើធៀបនឹងឆ្នាំមុន គឺខុសគ្នាឆ្ងាយ ដោយថា កញ្ញាអាចរកបានប្រាក់ពី៦០០ ទៅ៧០០ដុល្លារឯណោះ។
កញ្ញាឲ្យដឹងទៀតថា សម្រាប់ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក កញ្ញារកបានតែប្រមាណ៤០ម៉ឺនរៀលប៉ុណ្ណោះ ខណៈ កញ្ញាថា ត្រូវបង់ឲ្យភាស៊ីចំនួន១០ម៉ឺនរៀលផងនោះ។
កញ្ញាថា៖ «និយាយទៅឥឡូវ ពិបាករកស៊ីណាស់ លក់ដូរអី ក៏លក់អត់ដាច់ដែរ ខុសគ្នាជាងពាក់កណ្ដាល មានមនុស្សច្រើន ប៉ុន្ដែអត់សូវដើរទិញអ៊ីវ៉ាន់ទេ»។
ចំណែក អាជីវករលក់ការ៉េមកី និងគ្រឿងភេសជ្ជៈ លោក តេង អាន ក៏អះអាងថា មិនលក់ដាច់ដូចគ្នា។ បន្ថែមលើសនេះ លោកថា លោកត្រូវប្រឈមនឹងការបណ្ដេញចេញពីទីតាំងមួយ ទៅទីតាំងមួយទៀត និងថា ដើម្បីបានលក់ គឺត្រូវបង់ភាស៊ីឲ្យគេ ចំនួន១ម៉ឺនរៀល។
លោកថា៖ «អានេះ គ្រាន់តែគេដេញមកក្រៅផង មានខ្លះទៅ គេមក១ពាន់ ១ពាន់ ខ្លះមកយក៥ពាន់ ៣ថ្ងៃហ្នឹង។ ប៉ុន្ដែកន្លែង គេយកដល់៤០ដុល្លារនោះ ប៉ុន្ដែខ្ញុំអត់មានលទ្ធភាពបង់ ខ្លាចវាអត់ដាច់»។
អាជីវករម្នាក់ទៀត ដែលលក់ក្រូចផ្លុង និងភេសជ្ជៈបន្ដិចបន្ដួច នៅក្បែរព្រះបរមរាជវាំង អ្នកស្រី ស្រីនាង រៀបរាប់ថា នៅថ្ងៃបុណ្យអុំទូកដំបូងនេះ អ្នកស្រីរកបានតែជាង១០ម៉ឺនរៀលប៉ុណ្ណោះ ដោយថា ខុសពីការលក់ដូរប្រចាំថ្ងៃទៅទៀត ដែលថា អាចរកបានចន្លោះពី១៥ទៅ២០ម៉ឺនរៀល។
អ្នកស្រីថា៖ «មិនបាន១០ម៉ឺនផង ចាញ់ថ្ងៃធម្មតា បាន២០ម៉ឺន ៣០ម៉ឺន ដល់ថ្ងៃបុណ្យទានបានតែ១០ម៉ឺន។ ថយ ថយពាក់កណ្ដាលហ្មង»។
ក្រុមអាជីវករមួយចំនួនទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេ លក់សូវដាច់ដូចគ្នា។ ប៉ុន្ដែ ពួកគាត់រំពឹងថា នឹងអាចរកប្រាក់ចំណូល បានច្រើនជាងនេះ ក្នុងរយៈពេល២ថ្ងៃទៀត នៃព្រះរាជពិធីបុណ្យអុំទូក។
បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ នៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលរួមទស្សនាប្រមាណជិត៦០ម៉ឺននាក់ ខណៈ អាជ្ញាធររំពឹងថា ពលរដ្ឋប្រមាណ២លាននាក់ នឹងមកកំសាន្តក្នុងពិធីបុណ្យអំទូក៣ថ្ងៃនេះ។ នៅឆ្នាំ២០១៧នេះ ពិធីបុណ្យអុំទូក មានរយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...