នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នតុលាការថា
កំពុងតែបំពេញតួនាទីបានត្រឹមត្រូវតំណាងឲ្យផលប្រយោជន៍ពលរដ្ឋ
និងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ។
ក្នុងកិច្ចពិភាក្សាស្តីពីដំណើរការប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយ
រាជបណ្ឌិត្យសភា កាលពីម្សិលមិញលោក សុខ ឥសានលើកឡើងថា
ប្រជាធិបតេយ្យផ្អែកដំណើរការអំណាច បីគឺ នីតិបញ្ញតិ្ត នីតិប្រតិបត្តិ
និងអំណាចតុលាការ។
ពាក់ព័ន្ធដំណើរការតុលាការលោកថា រាល់ការកាត់ក្តីគឺផ្អែកទាំងស្រុងលើអំណាចពលរដ្ឋ។
លោកលើកឡើងថា៖«ចៅក្រមកាត់ក្តីមិនមែនផ្អែកលើចិត្តខ្លួនឯងទេគឺត្រូវតែផ្អែកលើ
អំណាច ពលរដ្ឋ ការកាត់សេចក្តីរឿងអីមួយគឺត្រូវតែតាមអំណាចពលរដ្ឋហ្នឹង
បញ្ជាគាត់ឲ្យកាត់»។
លោកសុខ ឥសានក៏បានរំឭកថា
បច្ចុប្បន្នមានស្ថាប័នពីរទៀតដែលជួយធានាពីការអនុវត្ត
បានត្រឹមត្រូវរបស់ស្ថាប័នតុលាការគឺ ក្រុមប្រឹក្សាធម្មនុញ្ញ
និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងការពារចំពោះការចោទ ប្រកាន់ថា តុលាការបច្ចុប្បន្នកំពុងកាត់ក្តីដោយលម្អៀង។
លោកថ្លែងថា៖«កន្លងទៅមានការចោទប្រកាន់ថា
តុលាការមានភាពអយុត្តិធម៌ណាស់។ ប៉ុន្តែ ខ្ញុំថា នេះជាការយល់ឃើញថា
ជាសិទ្ធិបញ្ចេញមតិក៏ប៉ុន្តែឲ្យតុលាការងាកទៅខាងណា? អ្នកឈ្នះក្តីថា
តុលាការល្អណាស់ ឯកភាពហើយតុលាការយុត្តិធម៌ណាស់ ក៏ប៉ុន្តែអ្នកចាញ់ក្តីថា
តុលាការ អយុត្តិធម៌ណាស់។ តើឲ្យងាកទៅខាងណា? ខ្ញុំយល់ថា បើយកសម្តេចសង្ឃមកធ្វើ
ជាប្រធាន តុលាការក៏នៅតែដូចគ្នាចឹងដែរ។ អ្នកចាញ់ថា សម្តេចសង្ឃអយុត្តិធម៌
អ្នកឈ្នះថា សម្តេច សង្ឃយុត្តិធម៌។ បញ្ហាសំខាន់គោលការណ៍ច្បាប់»។
នៅក្នុងសប្តាហ៍នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី
រ៉ូណាស្មីត បានថ្លែង ក្តីបារម្ភប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌
និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជាថា
ការបង្កើតច្បាប់និង អនុវតន៍ច្បាប់ថ្មីៗកំពុង ប៉ះពាល់ការរំលោភ
សិទ្ធិមនុស្ស។
Sunday, March 11, 2018
Tuesday, March 6, 2018
លោកស្រី រ៉ូណាស្មីត លើកឡើងពីការព្រួយបារម្ភពីសិទ្ធិបញ្ចេញមតិនៅកម្ពុជាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោកស្រី រ៉ូណាស្មីត
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
កំពុងបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក។
នៅថ្ងៃនេះ
លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា
ដោយបានបង្ហាញការព្រួយបារម្ភពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
និងវិសោធនកម្មក្រមព្រហ្មទណ្ឌថ្មីថា
គឺជាការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប៉ុន្តែក្រសួងយុត្តិធម៌បានពន្យល់ត្រលប់ទៅវិញថា
ការលើកឡើងរបស់លោកស្រីធ្វើឡើងតាមរបាយការណ៍របស់បក្សប្រឆាំងប៉ុណ្ណោះ។
បញ្ហាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា
គឺជារបៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈមួយចំនួនទៀត
ដែលត្រូវបានលើកឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
លោកស្រី រ៉ូណាស្មីត
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោកអង្គ
វង្សវឌ្ឍនា កាលពីព្រឹកថ្ងៃ អង្គារ ទី៦ មីនា។
បើតាមការឲ្យដឹងពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ
លោកស្រី រ៉ូណាស្មីត
បានលើកឡើងពីក្តីព្រួយបារម្ភចំពោះប្រទេសកម្ពុជា
បន្ទាប់ពីបានធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
និងវិសោធនកម្មក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
ដែលលោកស្រីបានចាត់ទុកថា
គឺជាការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចាត់ទុកថា
ការលើកឡើងរបស់លោកស្រី គឺផ្អែកលើរបាយការណ៍ពីក្រុមប្រឆាំង
ហើយចាំបាច់ក្រសួងយុត្តិធម៌បានពន្យល់ទៅកាន់លោកស្រីវិញភ្លាមៗដែរ។
សូមបញ្ជាក់ថា លោកស្រី
រ៉ូណាស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីចាប់តាំងពីថ្ងៃចន្ទ
ទី៥ មីនាមក
ដើម្បីពិនិត្យមើលឡើងវិញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងអនុសាសន៍របស់លោកស្រី
ដែលបានដាក់ជូនរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ ។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ១០ ថ្ងៃនេះ អ្នកជំនាញរូបនេះ
គ្រោងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាល
តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរបស់លោកស្រី។
ក្រៅពីបញ្ហាសិទ្ធិបញ្ចេញមតិនេះ
ភាគីរបស់អ្នកស្រីរ៉ូណាស្មីត
ក៏បានបង្ហាញការគាំទ្រចំពោះប្រទេសកម្ពុជា
ដែលបានឆ្លងកាត់ដំណាក់កាលដំបូង លើសេចក្តីព្រាងច្បាប់ស្តីពី
«ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ
(អ.ស.ប )។ បើតាមលោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា
លោកស្រីរ៉ូ ណាស្មីត
បានសន្យាជួយដល់កម្ពុជាក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួសនេះបន្តទៀត៕
Monday, February 12, 2018
ក្រុមមេធាវីគ្រោងស្នើសុំតុលាការនាំយកលោក កឹម សុខា ទៅព្យាបាលជំងឺ
លោក កឹម សុខា
ប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងកំពុងហ៊ុមព័ន្ធដោយជំងឺផ្សេងៗ
ហើយកំពុងត្រូវបានតាមដាន
និងព្យាបាលពីសំណាក់គ្រូពេទ្យប្រចាំនៅពន្ធនាគារ។
ក៏ប៉ុន្តែការតាមដាននិងព្យាបាលនេះ ក្រុមមេធាវីលោក កឹម សុខា
បានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា
មិនទាន់គ្រប់គ្រាន់ដែលធានាឲ្យលោក កឹម សុខា
មានសុខភាពល្អឡើងវិញឡើយ។
ដូច្នេះក្រុមមេធាវីគ្រោងនឹងដាក់លិខិតស្នើសុំទៅកាន់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ
ដើម្បីនាំយកលោក កឹម សុខា ទៅព្យាបាលនៅមន្ទីរពេទ្យវិញ។
សហមេធាវីម្នាក់របស់លោក កឹម សុខា គឺលោក ផែង ហេង បានអះអាងថា
នៅពេលនេះ លោក កឹម សុខា កំពុងមានជំងឺខ្វះជាតិស្ករ
សំពាធឈាមឡើងខ្ពស់ ហើយជាពិសេសនោះ
គឺលោកកំពុងរងនូវការឈឺចាប់ដោយជំងឺគាបសរសៃនៅស្មាខាងឆ្វេង
ដែលធ្វើឲ្យលោកសម្រាកមិនសូវបានដូចមុន។ តាមលោកមេធាវី ផែង ហេង
ជំងឺគាបសរសៃនៅស្មាខាងឆ្វេងរបស់លោក កឹម សុខានេះ
គឺធ្លាប់ត្រូវបានក្រុមគ្រូពេទ្យជំនាញតម្រូវឲ្យលោកវះកាត់ម្តងរួចមកហើយតាំងតែពីលោកមិនទាន់ត្រូវបានចាប់ឃុំខ្លួនមកម្ល៉េះ
តែកាលណោះលោកបានខកខាន។ ដូច្នេះហើយទើបពេលនេះ
វាបង្កការឈឺចាប់ដែលតម្រូវឲ្យមានការវះកាត់។
ដើម្បីដោះស្រាយបញ្ហានេះ លោកមេធាវី ផែង ហេង បានបញ្ជាក់ថា ក្រុមមេធាវីនឹងរៀបចំលិខិតស្នើសុំផ្លូវការមួយទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយកលោក កឹម សុខា ទៅទទួលការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ក៏ប៉ុន្តែលោកមេធាវី មិនបានបង្ហាញឲ្យជាក់លាក់ទេ ថាតើនឹងដាក់ទៅកាន់តុលាការនៅពេលណាមួយនោះ តែគ្រាន់តែថានឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។
លោក សុខ ឥសាន អ្នកនាំគណបក្សកាន់អំណាចបានចាត់ទុកការអះអាងរបស់ក្រុមមេធាវី លោក កឹម សុខា នេះថា ជាវោហារសាស្ត្រនយោបាយចង់បានការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ ។ តាមអ្នកនាំពាក្យរូបនេះ មេធាវីបានចាប់អារម្មណ៍ពីអាយុជីវិតរបស់កូនក្តី តែមេធាវីមិនបានគិតពីអាយុជីវិតរបស់ប្រជាជនកម្ពុជាដែលមិនដឹងជាប៉ុន្មាននាក់ត្រូវបាត់បង់ បើសិនណាជាអំពើឃុបឃិតជាមួយបរទេសចង់នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីនោះ។ លោក សុខ ឥសាន ថែមទាំងប្រៀបធៀបអាយុជីវិតរបស់ កឹម សុខា ជាមួយអាយុជីវិតរបស់ប្រជាជនកម្ពុជាដោយគូសបញ្ជាក់ថាខុសគ្នាឆ្ងាយណាស់។ ដូច្នេះសម្រាប់លោក សុខ ឥសាន សុំកុំយកអាយុជីវិតលោក កឹម សុខា ម្នាក់មកដាក់ពីលើអាយុជីវិតរបស់ប្រជាជនកម្ពុជាអី វាមិនបានសម្រេចតាមចិត្តចង់នោះទេ ។
សម្រាប់លោកមេធាវី ផែង ហេងវិញ គម្រោងស្នើសុំនេះ មិនមែនចង់ឲ្យមានការដោះលែងលោក កឹម សុខា នោះទេ តែជាការនាំទៅព្យាបាលជំងឺដែលកំពុងកើតមានជាក់ស្តែងលើលោក កឹម សុខា។ មេធាវីដែលតែងតែចូលទៅជួបលោកកឹម សុខាញឹកញាប់រូបនេះ លើកឡើងថា ការនាំយកលោក កឹម សុខា ទៅព្យាបាលជំងឺនេះមិនប៉ះពាល់ដល់ដំណើរការនីតីវិធីលើសំណុំរឿងលោក កឹម សុខា ឡើយ ហើយថា នៅពេលណាដែលលោក កឹម សុខា ទទួលបានការព្យាបាលរួចហើយនោះ គឺអាចនាំយកលោក កឹម សុខា មកបន្តឃុំខ្លួននៅក្នុងពន្ធនាគារវិញបាន៕

លោក សម រង្ស៊ី៖ ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ!
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោកមិនមែនជា
«ភេរវករ» និង «ឧទ្ទាម»
ដូចទៅនឹងការចោទប្រកាន់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ
ហើយលោកផ្ដាំទៅមេដឹកនាំបក្សកាន់អំណាចវិញថា «ឈប់ឆ្កួតទៅ!»។
លោក សម រង្ស៊ី បានប្រតិកម្មបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ ជាងមួយសប្ដាហ៍បន្ទាប់ពីលោក ហ៊ុន សែន បានចោទគូប្រជែងនយោបាយរបស់លោកថា ជា«មេភេរវករ»ដ៏ធំ ដែលមានចេតនាបង្កអសន្តិសុខដល់កម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយកម្មករ-កម្មការិនីកាលពីថ្ងៃទី០១កុម្ភៈថា៖ «ហើយខ្ញុំសូមផ្ដាំកុំមកអាស៊ីឲ្យសោះ! សូមកុំមកក្បែរអាស៊ី! បើអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន។ ឥឡូវនេះ គេកំពុងប្រកាសខ្លួនជាមេភេរវករហើយ មិនមែនត្រឹមតែជាអង្គការក្រៅច្បាប់ ប៉ុន្តែ ជាភេរវករតែម្ដង ជាអង្គការភេរវកម្ម»។
ជាប្រតិកម្មតបទៅវិញ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសដើម្បីគេចចេញពីបណ្ដឹងជាច្រើននៅតុលាការកម្ពុជានោះ បានបញ្ជាក់ថា លោកមិនមែនជា «ភេរវករ» និងជា «ឧទ្ទាម»ទេ។
លោក សម រង្ស៊ី រៀបរាប់ថា៖ «ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ! បើខ្ញុំជាភេរវករ និងជាឧទ្ទាមមែន ដូចលោកឯងថានោះ មិនមែនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំនៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារាមខ្មែរទូទាំងពិភពលោក ហើយក៏មិនមែនឥស្សរជនជាន់ខ្ពស់នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្តឲ្យខ្ញុំក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន វិញថា ជា«ភេរវករ» និងជា«ឧក្រិដ្ឋជនក្បត់ជាតិ» ដោយថា បានសម្លាប់មនុស្សជាច្រើនក្នុងប្រព័ន្ធរដ្ឋមួយដែលលោក សម រង្ស៊ី ហៅថា «ព្រៃផ្សៃ»។
លោក ហ៊ុន សែន បានចោទគូប្រជែងនយោបាយរបសើលោកថាជា «ភេរវករ» បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសបង្កើតចលនាសង្គ្រោះជាតិនៅឯសហរដ្ឋអាមេរិក កាលពីចុងខែមករាកន្លងមក ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch បាននិយាយក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំ២០១៥ថា នៅក្នុងរយៈពេល ៣ទសវត្សរ៍ លោក ហ៊ុន សែន បានប្រើប្រាស់អំពើហិង្សានយោបាយ ការបង្ក្រាប និងអំពើពុករលួយ ដើម្បីរក្សាអំណាច៕

Friday, February 2, 2018
លោក ហ៊ុន សែន ព្រមានដាក់ទណ្ឌកម្មត្រលប់លើប្រទេសដាក់សម្ពាធកម្ពុជា
ប្រមុខរដ្ឋាភិបាលកម្ពុជា
បានព្រមានបិទការនាំចូលទំនិញពីប្រទេសចង់ដាក់ទណ្ឌកម្មលើកម្ពុជា
ខណៈសហគមន៍អន្ដរជាតិបានគំរាមទណ្ឌកម្មជាបន្ដបន្ទាប់
បើរដ្ឋាភិបាលមិនស្ដារលទ្ធិប្រជាធិបតេយ្យឲ្យមានភាពល្អឡើងវិញនោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា ក្នុងក្របខ័ណ្ឌនៃច្បាប់ពាណិជ្ជកម្មអន្ដរជាតិ ការនាំចេញ និងនាំចូលទំនិញ ត្រូវបង់បន្ធដូចគ្នា ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក។
លោកថ្លែងទៀតថា ប្រសិនបើប្រទេសណាមិនចង់ទទួលយកទំនិញពីកម្ពុជានោះ លោកថា កម្ពុជា ក៏នឹងបិទមិនទទួលយកទំនិញពីប្រទេសនោះដូចគ្នា។
លោកថា៖ «អ្នកឯងអាចវាយពន្ធទៅលើទំនិញរបស់ខ្ញុំ ខ្ញុំក៏វាយពន្ធទៅលើទំនិញរបស់អ្នកឯង អាឡូវសុំសង្កេតមើលទូរទស្សន៍របស់កម្ពុជារាល់ថ្ងៃ ក្រុមហ៊ុនឧបត្ថម្ភធំៗសម្រាប់វាយគ្នា ឬប្រឡងបវរកញ្ញា ផលិតផលហ្នឹង ផលិតផលអ្នកណា ទេ បើឯងឈប់ឲ្យខ្ញុំនាំចូល ខ្ញុំក៏ឈប់ឲ្យអ្នកឯងអ្នកនាំចូលវិញដែរ»។
ទោះយ៉ាងណា ការថ្លែងរបស់លោក ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះប្រទេសណាជាក់លាក់ នោះទេ។ ក្នុងឱកាសនោះលោក ហ៊ុន សែន ក៏បានស្តីបន្ទោសលោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការនៅក្រៅប្រទេសឲ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
លោកថា៖ «អាអ្នករត់ចោលស្រុក សម្ពាធៗ អើអញ្ជើញមក សម្ពាធ វាត្រូវក្បាល ហ៊ុន សែនហើយ»។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ វិភាគថា ចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី គ្រាន់ជាសំឡេងទូងស្គរដាស់អារម្មណ៍នៃសេរីភាពបញ្ចេញមតិ និងជំរុញឲ្យមានសំពាធខ្លះមកលើរដ្ឋាភិបាលប៉ុណ្ណោះ។
លោកថា៖ «គាត់ដើរតវ៉ានៅលើឆាកអន្តរជាតិ វាតែងតែមានសម្ពាធដល់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាហើយ។ អាហ្នឹងធម្មតាទេ ក្នុងរូបភាពចលនាហ្នឹងក៏ដោយ ឬមួយក្នុងរូបភាពគាត់ផ្ទាល់ក៏ដោយ ក្នុងរូបភាពដែលគាត់ប្រកាសពីមុនមកក៏ដោយក៏ដូចតែគ្នាដែរ។ អញ្ចឹង ចលនាហ្នឹងជារូបភាពអន្តរជាតិមិនដូរទេ ឬមួយមិនខុសពីមុនទេ»។
កន្លងទៅ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានព្រមានដាក់ទណ្ឌកម្មការទូត និងព្រមានលុបចោលប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាផងដែរ ដោយថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភសិទ្ធិពលរដ្ឋ និងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា និងការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញព័ត៌មានឯករាជ្យ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក យ៉ង់ ប៉ាក់ ពន្យល់ថា បើអឺរ៉ុបដាក់ទណ្ឌកម្មមែន រយៈពេលខ្លី កម្ពុជានឹងទទួលផលប៉ះពាល់ខ្លាំង។ ប៉ុន្ដែ សម្រាប់រយៈពេលវែង លោកថា កម្ពុជានៅតែអាចទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញតាមរយៈការងាកមកជំរុញវិស័យកសិកម្ម។
លោកថា៖«បើសិនជាមានរឿងហ្នឹងកើតឡើង រយៈពេលខ្លី គឺប៉ះពាល់ខ្លាំង ខ្ញុំគិតថា រដ្ឋាភិបាលបានគិតគូររឿងហ្នឹង រដ្ឋាភិបាលបានត្រៀមចេញពីវស័យវាយនភ័ណ្ឌមកវិស័យកសិកម្ម បើយើងផ្ដោតទៅវិស័យកសិកម្មវិញ យើងមិនជារងគំនាបខ្លាំងទេ ប៉ុន្ដែ បើរយៈពេលខ្លី ប្រហែលជាប៉ះពាល់ខ្លាំង»។
កាលពីថ្ងៃទី២៤ខែមករាកន្លងទៅនេះ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកចំនួន៨រូប បានសរសេរលិខិតមួយ ផ្ញើទៅតំណាងរបស់ពួកគេប្រចាំនៅអង្គការសហប្រជាជាតិ ដោយស្នើឲ្យបន្ថែមសំពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសឯកោ៕

កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៨ នៅខែមីនាក្នុងខេត្តកំពង់ស្ពឺ
ប្រទេសកម្ពុជា នឹងធ្វើសមយុទ្ធយោធានាគមាស ឆ្នាំ២០១៨
រវាងកងទ័ពកម្ពុជា និងកងទ័ពចិន រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥
ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតំបន់យោធភូមិភាគ ទី៣
ជួរភ្នំម្រះព្រៅ ដែលជាទីតាំងរបស់កងពលអន្តរាគមន៍លេខ៧០
នៅក្នុងខេត្តកំពង់ស្ពឺ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ ថ្លែងប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធយោធានាគមាស ឆ្នាំ២០១៨នេះ ភាគីកម្ពុជា មានកងទ័ពចំនួន ២៨០នាក់ ចំណែកភាគីចិន មានចំនួន ១៩០នាក់។ លោកថា សមយុទ្ធនេះមានប្រធានបទចំនួនពីរ គឺប្រឆាំងភេរវកម្ម និងមនុស្សធម៌។ គោលបំណងនៃសមយុទ្ធយោធានេះ ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងផ្ដល់បទពិសោធន៍ល្អៗ ឲ្យគ្នាទៅវិញទៅមក។
លោក ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធយោធាឆ្នាំនេះនឹងប្រើប្រាស់សព្វាវុធទំនើបៗដូចជា យន្តហោះ Z10 បំពាក់កាំជ្រួចបាញ់ចំគោលដៅ កាំភ្លើងត្បាល់ចូលគោលដៅដែលបានកំណត់ ប្រើប្រាស់រថពាសដែក ថ្មើរជើង និងប្រើប្រាស់យន្តហោះចុះពីលើអាកាស ដើម្បីរំដោះចំណាត់ខ្មាំងផងដែរ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងគណបក្សកុម្មុយនិស្តចិន គឺកាន់តែរីកដុះដាលយ៉ាងឆាប់រហ័សនៅពេលដែលចិន កាលពីពេលថ្មីៗនេះ បានផ្ដល់លុយកាក់ និងបានគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរឿងរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា និងចាប់ខ្លួនលោក កឹម សុខា ជាដើម។ អ្នកវិភាគមើលឃើញថា ការគាំទ្ររបស់ចិន ជាច្រើន រួមទាំងការហ្វឹកហ្វឺនយោធានេះ គឺជាថ្នូរនឹងការគាំទ្ររបស់កម្ពុជា នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ទន្ទឹមគ្នានេះ វាក៏បានធ្វើឲ្យកម្ពុជា ខ្វែងគំនិតជាមួយសហរដ្ឋអាមេរិក ហើយកម្ពុជា ក៏បានផ្អាកសមយុទ្ធយោធាឆ្មាំអង្គរ ដែលកម្ពុជា បានធ្វើរួមគ្នាជាមួយអាមេរិកអស់រយៈពេល ៧ឆ្នាំកន្លងមកហើយ៕

តើលោក កឹម សុខា និងសកម្មជនជាប់ឃុំជាចំណាប់ខ្មាំងនយោបាយរបស់លោក ហ៊ុន សែន រហូតឬយ៉ាងណា?
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
ជាតួអង្គមួយដ៏សំខាន់សម្រាប់ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
យកមក ធ្វើជាដើមទុននយោបាយ ក្រៅពីមនុស្សពាក់ព័ន្ធផ្សេងទៀត
ដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃដែករបស់លោកដែលប្រើប្រាស់ប្រព័ន្ធតុលាការធ្វើការចោទប្រកាន់អ្នកទាំងនោះ
ដើម្បីបំភ័ន្តភ្នែកមហាជននោះ។
មួយវិញទៀត ការសម្រេចបន្តឃុំខ្លួន លោក កឹម សុខា របស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ នោះ មិនមែនជារឿងចម្លែកអ្វីទេ ទោះបីជាក្រុមមេធាវីរបស់លោក កឹម សុខា មានភស្តុតាងគ្រប់គ្រាន់ក្នុងការតតាំងនៅក្នុងសវនាការដើម្បីដោះបន្ទុក លោក កឹម សុខា ឲ្យមានសិទ្ធិសេរីភាពវិញក្ដី បើសិនជាគ្មានការបើកភ្លើងខៀវពីលោក ហ៊ុន សែន ជាមុនទេនោះ។
តើលោក កឹម សុខា និងមនុស្សមួយចំនួនទៀត កំពុងជាប់ឃុំនោះនៅតែជាចំណាប់ខ្មាំងនយោបាយរបស់លោក ហ៊ុន សែន រហូត ឬយ៉ាងណា?
មនុស្សគ្រប់គ្នាស្ទើរតែដឹងជាមុនហើយថា លោក កឹម សុខា មិនអាចនៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីលោកបានទេ ទោះបីជាមេធាវីរបស់លោក កឹម សុខា នោះ រៀនបញ្ចប់សញ្ញាប័ត្រច្បាប់មកពីសាលាល្បីៗនៅលើសាកលលោកក៏ដោយ បើសិនជាតុលាការកម្ពុជា មិនអាចកាត់ផ្ដាច់ឥទ្ធិពលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានទេនោះ។
តុលាការកម្ពុជា ត្រូវបានប្រជាពលរដ្ឋរងគ្រោះដីធ្លី ប្រសិទ្ធិនាមជូនថា ជាតុលាការតេឡេ ពោលគឺបើអ្នកនយោបាយ ឬលោក ហ៊ុន សែន បញ្ជាយ៉ាងណាហើយ តុលាការត្រូវតែស្វះស្វែងរកមាត្រាច្បាប់យកមកចោទប្រកាន់មនុស្សទាំងនោះ ក្រោមហេតុផលអនុវត្តច្បាប់ ទោះបីជាការចោទប្រកាន់សមហេតុផល ឬមិនសមក្ដី។
មកទល់ពេលនេះ មានមនុស្សមិនតិចជាង ៣០នាក់ទេ ដែលកំពុងជាប់ឃុំក្នុងនោះ មានប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តំណាងរាស្ត្រសកម្មជនបក្សប្រឆាំង សកម្មជនដីធ្លី បរិស្ថាន និងអ្នកសារព័ត៌មានជាដើម។ អ្នកទាំងនេះ ត្រូវបានអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ ព្រមទាំងប្រទេសមហាអំណាចផងហៅថា ជាអ្នករងគ្រោះនយោបាយ។
ជាការពិតណាស់ សកម្មជនបក្សប្រឆាំង តំណាងរាស្ត្រសកម្មជនដីធ្លី បរិស្ថាន សកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកសារព័ត៌មានឯករាជ្យផង ពួកគាត់ជាក្រុមមនុស្សងាយរងគ្រោះ នៅពេលស្ថានភាពនយោបាយវិវឌ្ឍកាន់តែអាក្រក់។ ដូចគ្នានេះ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនមិនទាន់រសាយបាត់ពីការចង់ចាំរបស់មនុស្សគ្រប់គ្នានៅឡើយ គឺកាលពីឆ្នាំ២០១៤ ក្រោយពីការបោះឆ្នោតអាណត្តិទី៥ គណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ តុលាការបានចាប់តំណាងរាស្ត្របក្សប្រឆាំង ៧រូប មេដឹកនាំសហជីព និងមានករណីកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់កម្មករ និងរបួសជាច្រើននាក់ទៀត ក្នុងពេលបង្ក្រាបកម្មករធ្វើបាតុកម្ម។
លោក ហ៊ុន សែន ហាក់ប្រើយុទ្ធសាស្ត្រនយោបាយជាន់ដានប្រវត្តិសាស្ត្រដដែលៗ ដើម្បីចាប់មនុស្សទាំងនេះជាចំណាប់ខ្មាំងនយោបាយ ហើយពន្លឺនៃការដោះលែងលោក កឹម សុខា វិញ ហាក់នៅឆ្ងាយនៅឡើយ ដោយយោងលើស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន ពីព្រោះបញ្ហាសំខាន់នៅត្រង់ថា លោក ហ៊ុន សែន ខ្លាចចាញ់ការបោះឆ្នោតដោយលោកទាញយកដៃគូប្រកួតដែលលោកធ្លាប់បានលួចវាយកម្ទេចពីក្រោយខ្នងឲ្យបែកបាក់ខ្ទេចខ្ទីអស់ហើយនោះ យកមកធ្វើជាដៃគូប្រកួតវិញ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សផ្សេងៗមួយចំនួនទៀត ដើម្បីឲ្យគេមើលឃើញថា គណបក្សប្រជាជនកម្ពុជា របស់លោកនៅតែរក្សាភាពខ្លាំងនៅលើសង្វៀនប្រកួតគ្មានអ្នកខ្លាំងប្រកួតជាមួយនោះ។
នៅទន្ទឹមនឹងលោកវាយបំបាក់គូប្រកួតគឺគណបក្សសង្គ្រោះជាតិនោះ លោក ហ៊ុន សែន ក៏កំពុងភ័យព្រួយពីការភ្លាត់ស្នៀតដោយប្រការណាមួយដែរ គឺលោកបានបិទគ្រប់ច្រកល្ហកមិនឲ្យមានសកម្មភាពអ្វីទេ ទោះបីជាក្រុមរងគ្រោះដីធ្លី ក្រុមសិទ្ធិមនុស្ស ក្រុមបក្សប្រឆាំងជាដើម គឺរដ្ឋបាលលោក ហ៊ុន សែន បានទប់ស្កាត់គ្រប់សកម្មភាពមិនឲ្យមានចលនាបាតុកម្មអ្វីឡើយ ក្រោមហេតុផលចោទប្រកាន់ក្រុមទាំងនេះថា ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាដើម។ ក្រៅពីបិទច្រកមិនឲ្យធ្វើសកម្មភាពបាតុកម្មនោះ លោក ហ៊ុន សែន ក៏បិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងចាប់អ្នកសារព័ត៌មានទៀតផង ដើម្បីជាការគំរាមកំហែងស្ថាប័នព័ត៌មានដទៃទៀត។
ម្យ៉ាងវិញទៀត ថ្វីត្បិតលោក ហ៊ុន សែន ជោគជ័យលើការរំលាយគណបក្សសង្គ្រោះជាតិ ចាប់លោក កឹម សុខា និងមនុស្សមួយចំនួនទៀតដាក់គុកហើយក្ដី ប៉ុន្តែលោក ហ៊ុន សែន នៅតែភ័យព្រួយពីចលនាណាមួយផ្ទុះឡើង ពិសេសនៅថ្ងៃទី១ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើប្រាស់អាវុធទំនើបដើម្បីកម្ទេចចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ដែលលោកគិតថា ជាក្រុមឧទ្ទាម ចង់បង្កើតតំបន់អបគមន៍។ ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺផ្ទុយពីអ្វីដែលលោក សម រង្ស៊ី បានប្រកាសថា ការបង្កើតចលនាសង្គ្រោះជាតិនេះ ជាការទាមទារដោយអហិង្សា ដើម្បីទាមទារឲ្យគណបក្សសង្គ្រោះជាតិ បានចូលរួមបោះឆ្នោតវិញ ដោយយកគំរូតាមការតស៊ូដោយអហិង្សារបស់លោក មហាត្មៈ គន្ធី (Mahatma Gandhi) នៃប្រទេសឥណ្ឌា លោក ម៉ាទីន លូធើ ឃីង (Martin Luther King) នៅអាមេរិក និងលោក ណែលសិន ម៉ាន់ដេឡា (Nelson Mandela) នៅអាហ្វ្រិកខាងត្បូង ដែលសុទ្ធតែទទួលបានផលជោគជ័យក្នុងការតស៊ូទាមទាររកយុត្តិធម៌ និងសិទ្ធិសេរីភាពដោយអហិង្សានោះ។
ដោយលោក លោក ហ៊ុន សែន មើលឃើញពីចលនានេះ ថានឹងអាចកាន់តែរីកធំទៅៗនៅពេលខាងមុខនេះហើយ ទើបលោក ហ៊ុន សែន មិនទុកចិត្តអ្នកដទៃក្នុងការតែងតាំងមនុស្សផ្សេងនៅក្នុងជួរកងទ័ព ក្រៅពីតែងតាំងក្រុមគ្រួសារ និងកូនចៅលោក ដូចជាកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត ឲ្យមានតួនាទីជាច្រើន រួមមានតែងតាំងទៅជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣ កាន់តំណែងជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការរងកងអង្គរក្ស ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់មក លោក ហ៊ុន សែន បានតែងតាំងកូនប្រុសទីពីររបស់លោក គឺលោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ានិត ឲ្យធ្វើជាប្រធាននាយដ្ឋានស្រាវជ្រាវខាងផ្នែកចារកិច្ច។ នៅខែចុងខែធ្នូ ឆ្នាំ២០១៧ លោកបានតែងតាំងក្មួយប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ជា ពីឋានន្តរសក្ដិជាឧត្ដមសេនីយ៍ទោ ទៅជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី នៃក្រសួងការពារជាតិ។ ក្នុងរយៈពេលមិនដល់មួយខែផង គឺនៅពាក់កណ្ដាលខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងកូនប្រសារបស់លោក គឺលោក ឌី វិជ្ជា កូនប្រុសលោក ហុក ឡងឌី ឱ្យធ្វើជាអគ្គស្នងការរងនគរបាលជាតិ ថែមទៀត។
សរុបសេចក្ដី ទោះបីជាលោក ហ៊ុន សែន តែងតាំងកូនចៅរបស់ខ្លួនឲ្យកាន់កិច្ចការធំៗ និងតុលាការបានប្រកាសពីការអនុវត្តច្បាប់ដ៏តឹងតែងដើម្បីបន្តឃុំខ្លួនលោក កឹម សុខា និងមនុស្សមួយចំនួនទៀតជាចំណាប់ខ្មាំងនយោបាយដូច្នេះក្ដី ប៉ុន្តែលោក កឹម សុខា រួមទាំងអ្នកជាប់ឃុំដទៃទៀត នឹងអាចមានសិទ្ធិសេរីភាពវិញភ្លាម បើសិនជាលោក កឹម សុខា ព្រមធ្វើតាមលោក ហ៊ុន សែន ពោលគឺព្រមចេញមកបង្កើតបក្សថ្មីជាមួយតំណាងរាស្ត្រមួយចំនួន ដែលលោក សម រង្ស៊ី ធ្លាប់ចោទថា ជាមនុស្សរបស់លោក ហ៊ុន សែន នោះ ដែលជាយុទ្ធសាស្ត្របំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី។ នៅពេលនោះ លោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួននឹងត្រូវបានតុលាការរបស់លោក ហ៊ុន សែន នឹងលុបឈ្មោះចេញពីបញ្ជី ១១៨រូបនោះភ្លែត ដើម្បីមានសិទ្ធិធ្វើនយោបាយវិញបាន។ ក៏ប៉ុន្តែយុទ្ធសាស្ត្រនេះ ទំនងជាលោក កឹម សុខា មិនព្រមធ្វើតាមលោក ហ៊ុន សែន ទេ ព្រោះលោកបានប្រកាសហើយថា លោកសុខចិត្តជាប់គុក គឺមិនលក់ឧត្តមគតិរបស់លោកឡើយ។
ទោះបីជាយ៉ាងនេះក្ដី លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ប្រហែលជាមិនអស់សង្ឃឹមឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ទាំងមូល រួមទាំងអ្នកគាំទ្ររបស់បក្សប្រឆាំងផង ព្រមធ្វើតាមបណ្ដាំរបស់លោកដែលថា សេរីភាពគ្មានអ្នកណាឲ្យដោយងាយៗនោះទេ បើសិនជាអ្នកប្រជាធិបតេយ្យទាំងអស់មិនព្រមស្រុះស្រួលគ្នា និងសាមគ្គីឲ្យទៅជាធ្លុងតែមួយដើម្បីទាមទារទេនោះ។ នៅត្រង់ចំណុចនេះ គឺដូចអ្វីដែលជាគោលបំណងរបស់លោក សម រង្ស៊ី ដែលបង្កើតចលនាសង្គ្រោះជាតិនេះឡើងដើម្បីរួមគ្នាទាមទារសិទ្ធិសេរីភាពមកវិញដោយអហិង្សា ដូចដែលប្រទេសប្រទេសមហាអំណាចបានលើកឡើងថា គ្មានអ្នកណាអាចជួយបានក្រៅពីខ្មែរជួយខ្លួនឯងនោះឡើយ។ ក្រៅពីនេះទៀត អ្វីដែលជាគំរូស្រាប់នោះ គឺថារបបផ្ដាច់ការមួយចំនួននៅលើសាកលលោកបានដួលរំលំបន្តិចម្ដងៗ ដោយសារតែកម្លាំងមហាជនភាគច្រើននៅក្នុងប្រទេស បានរួមគ្នាទាមទារសិទ្ធិសេរីភាពរបស់ខ្លួនមកវិញ។
បញ្ហានេះសម្រាប់នៅកម្ពុជា ក៏ដូច្នោះដែរ គ្មានអ្នកណាអាចស្មានត្រូវឡើយ នៅដំណាក់កាលចុងក្រោយ នៅគ្រាដែលលោក ហ៊ុន សែន កាន់តែរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំងឡើង ហើយនៅពេលនោះមិនប្រាកដថា ពលរដ្ឋនៅទូទាំងនគរមិនឈឺចាប់ និងមិនងើបឈរឡើយ នៅស្របពេលលោក ហ៊ុន សែន កំពុងតែដឹកនាំបែបយោធានិយម ហើយរើសអើងនៅក្នុងជួររដ្ឋាភិបាលផង ពោលគឺសែស្រឡាយរបស់លោកបានឡើងឋានន្តរសក្ដិ តួនាទីជាបន្តបន្ទាប់ រីឯអ្នកតស៊ូនៅក្នុងបក្ស នៅក្នុងជួររដ្ឋាភិបាល និងនៅក្នុងជួរកងទ័ពដទៃទៀត ទោះបីជាបានខិតខំធ្វើការស្ទើរពេញមួយជីវិតទៅហើយក្ដី ពួកគាត់មួយចំនួនបានត្រឹមតែស័ក្ដិ២ ស័ក្ដិ៣ ដដែលនោះ មិនសន្មតថា អ្នកទាំងនោះកំពុងគាំទ្ររបបលោក ហ៊ុន សែន ឡើយ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...