លោក កឹម សុខា
ប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងកំពុងហ៊ុមព័ន្ធដោយជំងឺផ្សេងៗ
ហើយកំពុងត្រូវបានតាមដាន
និងព្យាបាលពីសំណាក់គ្រូពេទ្យប្រចាំនៅពន្ធនាគារ។
ក៏ប៉ុន្តែការតាមដាននិងព្យាបាលនេះ ក្រុមមេធាវីលោក កឹម សុខា
បានអះអាងនៅព្រឹកថ្ងៃចន្ទនេះថា
មិនទាន់គ្រប់គ្រាន់ដែលធានាឲ្យលោក កឹម សុខា
មានសុខភាពល្អឡើងវិញឡើយ។
ដូច្នេះក្រុមមេធាវីគ្រោងនឹងដាក់លិខិតស្នើសុំទៅកាន់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ
ដើម្បីនាំយកលោក កឹម សុខា ទៅព្យាបាលនៅមន្ទីរពេទ្យវិញ។
សហមេធាវីម្នាក់របស់លោក កឹម សុខា គឺលោក ផែង ហេង បានអះអាងថា
នៅពេលនេះ លោក កឹម សុខា កំពុងមានជំងឺខ្វះជាតិស្ករ
សំពាធឈាមឡើងខ្ពស់ ហើយជាពិសេសនោះ
គឺលោកកំពុងរងនូវការឈឺចាប់ដោយជំងឺគាបសរសៃនៅស្មាខាងឆ្វេង
ដែលធ្វើឲ្យលោកសម្រាកមិនសូវបានដូចមុន។ តាមលោកមេធាវី ផែង ហេង
ជំងឺគាបសរសៃនៅស្មាខាងឆ្វេងរបស់លោក កឹម សុខានេះ
គឺធ្លាប់ត្រូវបានក្រុមគ្រូពេទ្យជំនាញតម្រូវឲ្យលោកវះកាត់ម្តងរួចមកហើយតាំងតែពីលោកមិនទាន់ត្រូវបានចាប់ឃុំខ្លួនមកម្ល៉េះ
តែកាលណោះលោកបានខកខាន។ ដូច្នេះហើយទើបពេលនេះ
វាបង្កការឈឺចាប់ដែលតម្រូវឲ្យមានការវះកាត់។
ដើម្បីដោះស្រាយបញ្ហានេះ លោកមេធាវី ផែង ហេង បានបញ្ជាក់ថា ក្រុមមេធាវីនឹងរៀបចំលិខិតស្នើសុំផ្លូវការមួយទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយកលោក កឹម សុខា ទៅទទួលការព្យាបាលជំងឺពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ក៏ប៉ុន្តែលោកមេធាវី មិនបានបង្ហាញឲ្យជាក់លាក់ទេ ថាតើនឹងដាក់ទៅកាន់តុលាការនៅពេលណាមួយនោះ តែគ្រាន់តែថានឹងធ្វើក្នុងពេលឆាប់ៗខាងមុខនេះ។
លោក សុខ ឥសាន អ្នកនាំគណបក្សកាន់អំណាចបានចាត់ទុកការអះអាងរបស់ក្រុមមេធាវី លោក កឹម សុខា នេះថា ជាវោហារសាស្ត្រនយោបាយចង់បានការដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ ។ តាមអ្នកនាំពាក្យរូបនេះ មេធាវីបានចាប់អារម្មណ៍ពីអាយុជីវិតរបស់កូនក្តី តែមេធាវីមិនបានគិតពីអាយុជីវិតរបស់ប្រជាជនកម្ពុជាដែលមិនដឹងជាប៉ុន្មាននាក់ត្រូវបាត់បង់ បើសិនណាជាអំពើឃុបឃិតជាមួយបរទេសចង់នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីនោះ។ លោក សុខ ឥសាន ថែមទាំងប្រៀបធៀបអាយុជីវិតរបស់ កឹម សុខា ជាមួយអាយុជីវិតរបស់ប្រជាជនកម្ពុជាដោយគូសបញ្ជាក់ថាខុសគ្នាឆ្ងាយណាស់។ ដូច្នេះសម្រាប់លោក សុខ ឥសាន សុំកុំយកអាយុជីវិតលោក កឹម សុខា ម្នាក់មកដាក់ពីលើអាយុជីវិតរបស់ប្រជាជនកម្ពុជាអី វាមិនបានសម្រេចតាមចិត្តចង់នោះទេ ។
សម្រាប់លោកមេធាវី ផែង ហេងវិញ គម្រោងស្នើសុំនេះ មិនមែនចង់ឲ្យមានការដោះលែងលោក កឹម សុខា នោះទេ តែជាការនាំទៅព្យាបាលជំងឺដែលកំពុងកើតមានជាក់ស្តែងលើលោក កឹម សុខា។ មេធាវីដែលតែងតែចូលទៅជួបលោកកឹម សុខាញឹកញាប់រូបនេះ លើកឡើងថា ការនាំយកលោក កឹម សុខា ទៅព្យាបាលជំងឺនេះមិនប៉ះពាល់ដល់ដំណើរការនីតីវិធីលើសំណុំរឿងលោក កឹម សុខា ឡើយ ហើយថា នៅពេលណាដែលលោក កឹម សុខា ទទួលបានការព្យាបាលរួចហើយនោះ គឺអាចនាំយកលោក កឹម សុខា មកបន្តឃុំខ្លួននៅក្នុងពន្ធនាគារវិញបាន៕

No comments:
Post a Comment