អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោកមិនមែនជា
«ភេរវករ» និង «ឧទ្ទាម»
ដូចទៅនឹងការចោទប្រកាន់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ
ហើយលោកផ្ដាំទៅមេដឹកនាំបក្សកាន់អំណាចវិញថា «ឈប់ឆ្កួតទៅ!»។
លោក សម រង្ស៊ី
បានប្រតិកម្មបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ
ជាងមួយសប្ដាហ៍បន្ទាប់ពីលោក ហ៊ុន សែន
បានចោទគូប្រជែងនយោបាយរបស់លោកថា ជា«មេភេរវករ»ដ៏ធំ
ដែលមានចេតនាបង្កអសន្តិសុខដល់កម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយកម្មករ-កម្មការិនីកាលពីថ្ងៃទី០១កុម្ភៈថា៖ «ហើយខ្ញុំសូមផ្ដាំកុំមកអាស៊ីឲ្យសោះ!
សូមកុំមកក្បែរអាស៊ី! បើអ្នកឯងតាំងខ្លួនជាភេរវករហើយ
ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន។ ឥឡូវនេះ
គេកំពុងប្រកាសខ្លួនជាមេភេរវករហើយ
មិនមែនត្រឹមតែជាអង្គការក្រៅច្បាប់ ប៉ុន្តែ ជាភេរវករតែម្ដង
ជាអង្គការភេរវកម្ម»។
ជាប្រតិកម្មតបទៅវិញ លោក សម រង្ស៊ី
ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសដើម្បីគេចចេញពីបណ្ដឹងជាច្រើននៅតុលាការកម្ពុជានោះ
បានបញ្ជាក់ថា លោកមិនមែនជា «ភេរវករ» និងជា «ឧទ្ទាម»ទេ។
លោក សម រង្ស៊ី រៀបរាប់ថា៖ «ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ! បើខ្ញុំជាភេរវករ និងជាឧទ្ទាមមែន ដូចលោកឯងថានោះ មិនមែនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំនៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារាមខ្មែរទូទាំងពិភពលោក ហើយក៏មិនមែនឥស្សរជនជាន់ខ្ពស់នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្តឲ្យខ្ញុំក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន វិញថា ជា«ភេរវករ» និងជា«ឧក្រិដ្ឋជនក្បត់ជាតិ» ដោយថា បានសម្លាប់មនុស្សជាច្រើនក្នុងប្រព័ន្ធរដ្ឋមួយដែលលោក សម រង្ស៊ី ហៅថា «ព្រៃផ្សៃ»។
លោក ហ៊ុន សែន បានចោទគូប្រជែងនយោបាយរបសើលោកថាជា «ភេរវករ»
បន្ទាប់ពីលោក សម រង្ស៊ី
បានប្រកាសបង្កើតចលនាសង្គ្រោះជាតិនៅឯសហរដ្ឋអាមេរិក
កាលពីចុងខែមករាកន្លងមក
ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬ Human Rights Watch
បាននិយាយក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំ២០១៥ថា
នៅក្នុងរយៈពេល ៣ទសវត្សរ៍ លោក ហ៊ុន សែន
បានប្រើប្រាស់អំពើហិង្សានយោបាយ ការបង្ក្រាប និងអំពើពុករលួយ
ដើម្បីរក្សាអំណាច៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment