ភ្នំពេញៈ លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
នៅថ្ងៃអាទិត្យនេះ បានស្វាគមន៍ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន
ក្នុងការធានាអះអាងថានឹង គ្មានចាប់ខ្លួនរូបលោកនោះ
និងថាលោកមិនបានរត់គេចខ្លួនទៅណាឡើយ។
ការឆ្លើយតបនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញ
បានប្រកាសចំឈ្មោះថា លោក វន់ ពៅ ថាកំពុងតែគេចខ្លួនទៅក្រៅប្រទេស
និងឲ្យវិលត្រឡប់មកវិញ ដោយគ្មានការចាប់ខ្លួន។
ជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៦ ខែវិច្ឆិកា
ជាថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិនាតុលាការកំពូល
ក្រុមមេធាវីបានរបស់ក្រសួងមហាផ្ទៃបានបង្ហាញវីដេអូស្ដីពីសកម្មភាពលោក
វ៉ន ពៅ
បានដឹកនាំការតវ៉ាមួយនៅខាងក្រៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០១៣
និងទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង។
សកម្មភាពទាំងនេះ
ជាអ្វីដែលក្រុមមេធាវីយល់ថាជាការពាក់ព័ន្ធទៅហ្នឹងចលនារបស់គណបក្សប្រឆាំងក្នុងការប៉ុនប៉ងធ្វើ
”បដិវត្តផ្កាឈូក” ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល។
លោកវ៉ន ពៅ
ឲ្យដឹងថាប៉ុន្មានថ្ងៃចុងក្រោយនេះលោកមិនបានរត់ទៅណានោះទេលោកគ្រាន់តែអញ្ជើញទៅការិយាល័យសមាគមរបស់លោកនាក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។
លោកថ្លែងថា៖
“ខ្ញុំមិនបានទៅណាទេខ្ញុំគ្រាន់តែទៅលេងខេត្តបន្ទាយមានជ័យ
ក្រុងប៉ោយប៉ែត ព្រោះខ្ញុំមានការិល័យសាខានៅទីនោះ”។
“ខ្ញុំមានអារម្មណ៍ថាជាការល្អប្រសើរហើយដែលយើងអត់មានធ្វើការខុសអីផង
ហើយគាត់អំពាវនាវឲ្យមកវីញ
កុំឲ្យចេះតែចោទអញ្ចឹងវាធ្វើឲ្យមនុស្សមានការបារម្មណ៍ដែរ។
ឥឡូវយើងមានការបារម្មណ៍
ពេលគាត់និយាយអញ្ចឹងដូចជាបង្ហាញថាផ្តល់ភាពកក់ក្ដៅដល់អ្នកទាំងឡាយណាដែលតែងតែបារម្មណ៍ដូច(ខ្ញុំ)អញ្ចឹងដែរ”។
លោកក៏បដិសេធចំពោះការចោទប្រកាន់ពីការចូលរួមឬ
ប៉ុនប៉ងធ្វើបដិវត្តពណ៌ណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាល
ហើយថាទាំងនេះគឺ«ធ្វើតាមវិជ្ជាជីវៈគឺការពារប្រយោជន៍កម្មករក្រៅប្រព័ន្ធតែប៉ុណ្ណឹង»។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងកម្មការកម្មារិនីជាង៥ពាន់នាក់មកពីរោងចក្រចំនួនជាង៤.៦០០
នាមជ្ឈមណ្ឌលពីព័រណ៍ និងសន្និបាតកោះពេជ្រកាលពីព្រឹកថ្ងៃអាទិត្យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រកាសថាមានមនុស្សមួយចំនួនព្រោះតែការធ្វើសកម្មភាពល្មើសច្បាប់
កំពុងតែគេចខ្លួនទៅក្រៅប្រទេស។
លោកថា លោកបានទាក់ទងទៅលោក វ៉ន ពៅ
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យត្រឡប់មកផ្ទះវិញ
ដោយធានាអះអាងថា គ្មាននរណាចាប់ខ្លួននោះទេ។
លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
និងមនុស្សចំនួន២២នាក់ទៀត
ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ
និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤
នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង
នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ
១៦០ដុល្លារក្នុងមួយខែ។
អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ
ដល់សន្តិសុខសង្គម។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញ
បានបើកសនវនាការកាត់ក្តីលើអ្នកទាំងនេះ និងបានសម្រេចផ្តន្ទាទោសលោក
វ៉ន ពៅ ចំនួន៤ឆ្នាំកន្លះ ប៉ុន្តែទោសទាំងនេះត្រូវព្យួរវិញ
ដោយតុលាការសម្រេចដោះលែងរូបលោក និងអ្នកផ្សេងទៀតផងដែរ៕
Monday, November 20, 2017
Saturday, November 18, 2017
អាជ្ញាធរគណបក្សកាន់អំណាចចុះរុះរើស្លាកបក្សប្រឆាំងនៅទូទាំងប្រទេស
អាជ្ញាធរគណបក្សកាន់អំណាចនៅថ្ងៃទី១៨ វិច្ឆិកា
ធ្វើយុទ្ធនាការទ្រង់ទ្រាយធំដឹកនាំកម្លាំងប៉ូលិសទាហាន
ចុះរុះរើបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ នៅគ្រប់ទីកន្លែង។
ប្រធានក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យលោក សោ ចាន់ដេត មានប្រសាសន៍ថា
ស្លាកគណបក្សសង្គ្រោះជាតិ ក្នុងខេត្តបន្ទាយមានជ័យ
ត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចដឹកនាំសមត្ថកិច្ចចុះរុះរើកម្ទេចចោល
គ្មានសល់តាំងពីព្រឹកថ្ងៃទី១៨ វិច្ឆិកា។ លោកអះអាងថា
យុទ្ធនាការបំផ្លាញស្លាកគណបក្សនេះ សូម្បីតែស្លាកគណបក្សមួយសន្លឹក
ក៏គេមិនទុកឲ្យឃើញស្រមោលដែរ
ដោយក្នុងនោះមានទីតាំងតិចតួចណាស់ដែលសកម្មជនគណបក្សលោកចុះរុះរើចេញដោយខ្លួនឯង៖
«ពីព្រឹកមិញខ្ញុំបានជិះឡានទៅប៉ោយប៉ែត
ខ្ញុំបានឆ្លងកាត់អតីតទីស្នាក់ស្រុកគណបក្សសង្គ្រោះជាតិ
នៅស្រុកអូរជ្រៅ នៅខាងស្ដាំដៃខ្ញុំ ឃើញក្រុមប៉ូលិសព័ទ្ធជុំវិញ
ហើយឃើញសកម្មជនរបស់សង្គ្រោះជាតិត្រូវបានគេឲ្យរុះរើស្លាក។
រីឯខ្ញុំស្ទើរតែស្រក់ទឹកភ្នែកមិនហានចុះមើលទេ
ព្រោះឈ្មោះខ្ញុំត្រូវបានគេផ្អាកមិនឲ្យធ្វើនយោបាយ។
ខ្ញុំឃើញបែបនេះ
ខ្ញុំនឹកស្រណោះទៅដល់ខ្មោចឪពុកខ្ញុំកាលពីឆ្នាំ១៩៧៦
ឃើញគេបណ្ដើរពុកខ្ញុំយកទៅសម្លាប់
លោកពុកខ្ញុំមិនហ៊ានមើលមុខខ្ញុំ ហើយខ្ញុំមិនហ៊ានមើលមុខគាត់»។
ការរុះរើស្លាកគណបក្សប្រឆាំងទ្រង់ទ្រាយធំនេះ
មាននៅគ្រប់ខេត្តទូទាំងប្រទេស
ដោយទីតាំងខ្លះអាជ្ញាធរកម្ទេចចោលទាំងស្លាក
និងដែកគ្រោងសាងបិទស្លាកគណបក្ស។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល
ប្រកាសសាលដីការំលាយចោល កាលពីរសៀលថ្ងៃទី១៦ វិច្ឆិកា។
ការរំលាយគណបក្សមួយនេះ រងការរិះគន់យ៉ាងចាស់ដៃ
ពីអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ
ដោយថាជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ រហូតមកទល់ពេលនេះ
មិនទាន់ឃើញសមាជិកគណបក្សសង្គ្រោះជាតិណា
ធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងរដ្ឋអំណាចដែលបំផ្លាញស្លាកគណបក្សរបស់ពួកគេនៅឡើយទេ៕
អាជ្ញាធរខេត្តបាត់ដំបងនិងបន្ទាយមានជ័យបង្ខំមេឃុំបក្សប្រឆាំងឲ្យចុះចេញពីតំណែង
អាជ្ញាធរគណបក្សកាន់អំណាចនៅបាត់ដំបង
និងខេត្តបន្ទាយមានជ័យបង្ខំឲ្យមេឃុំចៅសង្កាត់គណបក្សប្រឆាំងបញ្ចប់តួនាទី
ដោយពុំមានឯកសារបញ្ជាក់ពីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៧
វិច្ឆិកាតទៅ។ មន្ត្រីអង្គការសង្គមស៊ីវិលហៅទង្វើនេះថា
ជាការអនុវត្តខុសច្បាប់។
មន្ត្រីគណបក្សប្រឆាំងខ្លះបានប្រតិកម្មយ៉ាងខ្លាំង
នឹងការបង្ខិតបង្ខំដោយអាជ្ញាធរបក្សកាន់អំណាចនេះថា
ជាការប្លន់យកអំណាចចេញពីការបោះឆ្នោតដោយគ្មានកេរ្តិ៍ខ្មាស។
ចៅសង្កាត់អូរចារ ក្រុងបាត់ដំបងកញ្ញា ស៊ិន
ចាន់ពៅរ៉ូហ្សេត មានប្រសាសន៍ទៅកាន់អភិបាលរង ក្រុងបាត់ដំបងគឺលោក លាង
វាសនា ក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួនទាំងអួលដើមក
ខណៈអភិបាលរងក្រុងរូបនេះ បានបញ្ជាឲ្យកញ្ញាបញ្ចប់តួនាទីរបស់ខ្លួន
ចាប់ពីព្រឹកថ្ងៃទី១៧ វិច្ឆិកា តទៅ។កញ្ញា រ៉ូហ្សេត
សម្ដែងការខឹងសម្បាដោយអភិបាលក្រុងមិនអនុញ្ញាតឲ្យបន្តការងារជួយពលរដ្ឋនោះទេ៖
«បងនីតិវិធីរដ្ឋបាលប្រកាសអ្នកថ្មីមិនទាន់មកផង
ហើយលិខិតបញ្ឈប់ពួកខ្ញុំមិនទាន់មានផងលោកមកអោយខ្ញុំឈប់បម្រើសេវារដ្ឋបាលយ៉ាងមិច។
វាមិនសំខាន់សម្រាប់ពួកខ្ញុំទេ ប៉ុន្តែលោកត្រូវគិតពីប្រជាពលរដ្ឋ
មកទទួលសេវារៀងរាល់ថ្ងៃ។
ដូច្នេះសូមអោយលោកទៅពិភាក្សាជាមួយលោកអភិបាលក្រុងអភិបាលខេត្ត
ទៅលោកមកពេលណាក៏បានអោយតែមានលិខិតមក»។
អភិបាលរងក្រុងបាត់ដំបងលោក លាង វាសនា
បាននាំលោកចៅសង្កាត់រងទី២
គណបក្សប្រជាជនកម្ពុជាទៅពន្យល់ឲ្យចៅសង្កាត់រូបនេះប្រគល់ត្រា
និងឯកសារផ្សេងជូនទៅលោកចៅសង្កាត់រងទី២
ដើម្បីអនុវត្តតួនាទីជំនួសចៅសង្កាត់ ដោយគ្មានលក្ខខណ្ឌ។ លោក លាង វាសនា
អះអាងនៅចំពោះមុខកញ្ញា រ៉ូហ្សេត ទៀតថា មូលហេតុដែលអស់តួនាទី
ព្រោះតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិរួចទៅហើយ៖ «ដោយសារមូលហេតុចៅសង្កាត់
និងចៅសង្កាត់រងទី១
ត្រូវបានអស់សិទ្ធអំណាចដោយសារគាត់មកពីគោលការណ៍របស់គណបក្សសង្គ្រោះជាតិ។
ខ្ញុំមកក្នុងនាមរដ្ឋបាលថ្នាក់លើ មកជម្រាបជូនរដ្ឋបាលថ្នាក់ក្រោម
អោយគោរពតាមគោលការណ៍»។
ចំណែកនៅឯខេត្តបន្ទាយមានជ័យឯណោះវិញ ក៏មានបញ្ហាអាជ្ញាធរគណបក្សកាន់អំណាចបង្ខំមេឃុំចៅសង្កាត់គណបក្សប្រឆាំងនេះដូចគ្នា។
ប្រធានអតីតគណបក្សសង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យលោក សោ ចាន់ដេត មានប្រសាសន៍ថា
មេឃុំចៅសង្កាត់គណបក្សលោក នៅគ្រប់ទីកន្លែងក្នុងខេត្តមួយនេះ
ត្រូវបានស្មៀនឃុំសង្កាត់បង្ខំយកត្រា
និងបញ្ចប់តួនាទីរបស់ពួកគាត់ទាំងព្រឹកព្រលឹម
ដោយមិនអាចប្រកែកបានឡើយ៖ «ករណីដូចគ្នាករណីកញ្ញា
រ៉ូហ្សេត នៅគ្រប់ឃុំទាំងអស់
មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានពីខាងស្រុកមោងឬស្សី
មានបញ្ហានេះដូចគ្នា
គឺគេអោយលេខាស្មៀនជាអ្នកអនុវត្តនៅគ្រប់ឃុំដូចគ្នាទាំងអស់»។
ប្រធានបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមកម្ពុជា
លោក សន ជ័យ ហៅការដណ្ដើមតួនាទីដោយអាជ្ញាធរគណបក្សកាន់អំណាចនេះថា
ជាការអនុវត្តដោយបំពានលើច្បាប់៖ «ក្រោយពីសម្រេចរបស់គ.ជ.ប
ហើយគឺគេមាននីតិវិធីរបស់គេមួយទៀត គឺការប្រកាសផ្ទេរភារកិច្ច
ពីមេឃុំ
ឬចៅសង្កាត់ដែលគណបក្សត្រូវបានរំលាយនឹងអោយទៅមេឃុំចៅសង្កាត់ណាដែលគេទទួលការងារបន្តទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ
ឬច្បាប់បោះឆ្នោត»។
ក្រោយពីអាជ្ញាធរបង្ខំ ឲ្យចុះចេញពីតំណែងរួចមក
នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ដដែល កញ្ញា រ៉ូហ្សេត
ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ អតីតគណបក្សសង្គ្រោះជាតិទាំង
៧រូប បានទៅថតរូបនៅសាលាសង្កាត់រួចក៏សម្រេចចុះចេញពីតំណែង
ទាំងអាឡោះអាល័យ។ ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រ កញ្ញា រ៉ូហ្សេត
និងគាំទ្រមេឃុំចៅសង្កាត់ផ្សេងទៀត
របស់គណបក្សប្រឆាំងសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការការបាត់បង់មេឃុំចៅសង្កាត់ដោយសារតុលាការរំលាយគណបក្សនេះ
ថាជារឿងជាការសម្រេចមិនឆ្លុះពីឆន្ទៈរបស់ប្រជាពលរដ្ឋ៕
លោក គឹម សុខ បន្តចាញ់ក្ដីបន្តទៀតនៅសាលាឧទ្ធរណ៍ជាមួយនឹងលោក ហ៊ុន សែន
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេច ឲ្យលោក គឹម
សុខ ចាញ់ក្ដីបន្តទៀតជាមួយនឹងលោក ហ៊ុន សែន
ជុំវិញសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ
និងបរិហារកេរ្តិ៍ជាសាធារណៈ។អង្គការមិនមែនរដ្ឋាភិបាល
ផ្នែកសិទ្ធិមនុស្សយល់ឃើញថា ក្នុងរឿងក្ដីនេះ
បើទោះជាត្រូវឡើងទៅដល់តុលាការកំពូលទៀត
ក៏មិនអាចឈ្នះក្ដីបាននោះដែរ។
អ្នកឃ្លាំមើលពីបញ្ហាសង្គម
និងនយោបាយដែលមិនសំចៃមាត់
ត្រូវបានឆ្មាំពន្ធនាគារបញ្ជូនទៅឃុំខ្លួនវិញភ្លាមៗ
ក្រោយបញ្ចប់សវនាការកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍លោក
ប្លង់ សំណាង ដែលទទួលបន្ទុកកាត់ក្ដីក្នុងសំណុំរឿងនេះ សម្រេចឲ្យលោក
គឹម សុខ ត្រូវចាញ់ក្ដី ដូចនៅតុលាការក្រុងភ្នំពេញទៀត ជាមួយនឹងលោក
ហ៊ុន សែន។ នៅក្នុងបន្ទប់សវនាការលោក ជូង ជូងី ឲ្យដឹងថា
ទាំងប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ប្លង់ សំណាង និងអ្នកស្រី គឹម
ដានី និងលោក យ៉ិន ណារ៉ុង ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ
សម្រេចឯកភាព ឲ្យលោក គឹម សុខ ចាញ់ក្ដីទៀត។
លោក ជូង ជូងី យល់ឃើញថា
ការដែលតុលាការសម្រេចតម្កល់សាលក្រម របស់តុលាការក្រុងភ្នំពេញ
ទុកជាបានដដែលនេះ
គឺបានផ្ដល់ភាពអយុត្តិធម៌បំផុតសម្រាប់កូនក្ដីរបស់លោក។
មេធាវីរូបនេះបន្តថា មូលហេតុដែលក្រុមប្រឹក្សាជំនុំជម្រះ
នៃសាលាឧទ្ធរណ៍សម្រេចដូចនេះ ដោយយល់ឃើញថា លោក គឹម សុខ
មានធាតុផ្សំគ្រប់គ្រាន់ ក្នុងការចោទប្រកាន់៖ «តុលាការគេគ្រាន់តែថាសំអាងហេតុ
និងសេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញគឺត្រឹមត្រូវហើយ
ដូច្នេះគឺតម្កល់ទុកដដែល។ គេសំអាងថាកាលដែលលោក គឹម សុខ
និយាយជាមួយនិងវិទ្យុអាស៊ីសេរីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧ហ្នឹង
គឺជាបទល្មើសញុះញង់ហើយនិងបទល្មើសបរិហារកេរ្តិ៍។
ដូច្នេះគេតម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការ»។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញ លោក គី ឬទ្ធី
បានឲ្យលោក គឹម សុខ ចាញ់ក្ដីជាមួយនឹងលោក ហ៊ុន សែន ម្ដងរួចមកហើយ
ក្នុងរឿងក្ដីនេះ។ពេលនោះ តុលាការសម្រេចចេញសាលក្រមផ្ដន្ទាទោសលោក គឹម
សុខ ដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ និងពិន័យលុយចូលរដ្ឋ ៨លានរៀល។ ក្រៅពីនេះ តុលាការក៏បង្គាប់ឲ្យលោក គឹម សុខ ត្រូវសងជំងឺចិត្តទៅលោក ហ៊ុន សែន ៨០០លានរៀលផ្សេងទៀត។
ពាក់ព័ន្ធនឹងរឿងក្ដីនេះ តុលាការក្រុងភ្នំពេញ
ចោទប្រកាន់អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយគឺលោក គឹម សុខ
ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ
និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥
នៃក្រមព្រហ្មទណ្ឌ។
អង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស
យល់ឃើញថា បើទោះសំណុំរឿងនេះ ត្រូវរុញទៅតុលាការកំពូលទៀត
ក៏មិនសង្ឃឹមថា នឹងឈ្នះក្ដីជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនដែរ។យ៉ាងនេះក្ដី សមាសភាពមួយចំនួន
នៅក្នុងតុលាការកំពូលត្រូវគេដឹងថា
ភាគច្រើនគឺជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគនយោបាយ យល់ឃើញថា ហេតុផលនេះហើយដែលកម្រឃើញសកម្មជនសង្គម
និងអ្នកនយោបាយ បក្សប្រឆាំង ក្លាយជាគោលដៅនៃការកម្ទេច។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ចាត់ទុកថា
សំណុំរឿងលោក គឹម សុខ នេះពិតជាស្មុគស្មាញ
និងមិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ
ដែលអាចរួចផុតពីការចោទប្រកាន់។ ម្យ៉ាងវិញទៀត
អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយរូបនេះ
ជាអ្នករិះគន់ដោយមិនសំចៃមាត់ផង
នោះរឹតតែជាគោលដៅដែលត្រូវបិទសិទ្ធិថែមទៀត។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ យល់ឃើញថា ការឈ្នះក្ដីនិងលោក
ហ៊ុន សែន តាមផ្លូវតុលាការវារឹតតែមិនមែនជាការងាយឡើយ៖ «អ្វីដែលយើងកត់សំគាល់មួយទៀតនោះគឺលោក
គឹម សុខ បើនិយាយពីឥទ្ធិពលមិនមានទាល់តែសោះ
ហើយចំពោះដំណើរការនីតិវិធីនេះយើងមើលឃើញថាមិនមានលទ្ធភាពអ្វីដែលនឹងតទល់ឬក៏អាចដំណើរការទទួលបានយុត្តិធម៌
ឬក៏ឈ្នះក្ដីជាមួយនិងលោកនាយករដ្ឋមន្ត្រីនោះទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលកាន់តួនាទីយូរជាងគេក្នុងមុខតំណែង នៅតំបន់អាស៊ីនេះ
ត្រូវគេដឹងថា ជាអតីតកម្មាភិបាលជាន់ខ្ពស់ របស់របបខ្មែរក្រហម។
អ្នកវិភាគសង្គម និងនយោបាយ ចាត់ទុកថា រាល់រឿងក្តីនៅតុលាការ
បើជារឿងដែលលោក ហ៊ុន សែន
លូកដៃហើយគេកម្រឃើញភាគីពាក់ព័ន្ធនឹងរឿងក្ដីជាមួយលោក ហ៊ុន សែន
ឈ្នះណាស់។ បើទោះជាបែបណា លោក ជូង ជូងី បញ្ជាក់ជំហរថា
នៅមួយសប្ដាហ៍ខាងមុខទៀត
លោកនឹងដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលទៀត
ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ៕
ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីសម្រេចថ្កោលទោស និងដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា
ស្ថាប័នព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេច
ថ្កោលទោស និងដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន
ចំពោះការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង។ សេចក្ដីសម្រេច នេះធ្វើឡើង
ក្នុងគោលបំណង ស្វែងរកយុត្តិធម៌ ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ
និង សេរីភាពជូនប្រជាពលរដ្ឋកម្ពុជា និងចាត់ទុកលោក ហ៊ុន សែន
ថាជាមេដឹកនាំ ដែលតែងតែរិះរកវិធី
ធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្ត។
ព្រឹទ្ធសភាពេញអង្គរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានអនុម័ត ដោយសំឡេងគាំទ្រជាឯកច្ឆន្ទ លើសេចក្ដីសម្រេច ថ្កោលទោស និងដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ សេចក្តីសម្រេចនេះ ផ្ដោតសំខាន់លើ ៨ ចំណុចរួមមាន៖
ទី១៖ បញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកស្ទួយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
ទី២៖ ថ្កោលទោស រាល់ទម្រង់នៃការរំលោភបំពានផ្នែកនយោបាយ នៅប្រទេសកម្ពុជា និងទាមទារ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ដែលបន្តកើតមាននៅកម្ពុជា។
ទី៣៖ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងមកលើគណបក្សប្រឆាំង និងស្នើឲ្យបង្កបរិយាកាសឲ្យមានលក្ខណៈអំណោយផលល្អ ដល់ការរីកលូតលាស់ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ទី៤៖ ទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស នៃក្រសួងរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើ ឲ្យចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលគ្រោះថ្នាក់ ត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក។
ទី៥៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។
ទី៦៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិពលរដ្ឋរបស់ខ្លួន រួមមានសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិធ្វើបាតុកម្មនិងតវ៉ា និងសិទ្ធិក្នុងការរិះគន់រដ្ឋាភិបាល ដោយគ្មានការរឹតត្បិត។
ទី៧៖ គាំទ្រកិច្ចខិតខំប្រឹងប្រែង កែទម្រង់ប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា និងគាំទ្រឲ្យមានការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានអ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចូលរួមតាមដានដំណើរការបោះឆ្នោត។
ទី៨៖ ស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ថា បើរដ្ឋាភិបាលនេះ មិនអើពើទៅនឹងអនុសាសន៍ របស់សហគមន៍អន្តរជាតិ និងបើនៅបន្តឲ្យបរិយាកាសនយោបាយ នៅតែមានភាពរឹតត្បិត និងមានការគំរាមកំហែង ដូចពេលបច្ចុប្បន្ននេះតទៅទៀត នោះរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងគ្មានជម្រើសអ្វី ក្រៅពីមិនទទួលស្គាល់ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនោះទេ ព្រោះការបោះឆ្នោតក្នុងស្ថានភាពបែបនេះ នឹងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏មិនឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដ របស់ពលរដ្ឋម្ចាស់ឆ្នោតនោះដែរ ដោយសារដំណើរការបោះឆ្នោត មិនបានធ្វើតាមបែបប្រជាធិបតេយ្យត្រឹមត្រូវ។
នៅក្នុងសេចក្ដីថ្លែងការណ៍ ភ្លាមៗ ក្រោយការអនុម័តសេចក្ដីសម្រេចនេះ សមាជិកព្រឹទ្ធសភាពីខាងគណបក្សសាធារណរដ្ឋ លោក ចន ម៉ាកខេន (John McCain) តាងនាមឲ្យសមាជិកព្រឹទ្ធសភាមួយរូបទៀត មកពីខាងគណបក្សប្រជាធិបតេយ្យ គឺលោក ឌីក ឌើប៊ិន (Dick Durbin) ដែលអ្នកដែលជាអ្នកផ្ដួចផ្ដើមឲ្យមានសេចក្ដីសម្រេចនេះ បានថ្លែងអំណរគុណព្រឹទ្ធសភាអាមេរិកទាំងមូល ដែលបានបោះឆ្នោត គាំទ្រសេចក្ដីសម្រេចនេះ។ លោកបញ្ជាក់ ថា អស់ជាច្រើនទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ប៉ុន្តែ គួរឲ្យសោកស្ដាយ ដោយស្ថានការណ៍នៅកម្ពុជា នៅតែធ្លាក់ចុះដុនដាបបែបនេះ។ សមាជិកព្រឹទ្ធសភារូបនេះ បញ្ជាក់បន្ថែម ថាលោក ហ៊ុន សែន កាន់អំណាចអស់ជាងបីទសវត្សរ៍កន្លងមកនេះ ប្រកបដោយអំពើនិទ្ទណ្ឌភាព ហើយតែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់ និងបង្ក្រាបសំឡេងបក្សប្រឆាំង ធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល បំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ និងទប់ស្កាត់ឆន្ទៈពលរដ្ឋកម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ។ លោកលើកឡើងបន្ថែម ថាពេលនេះ គឺសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវតែបន្តការប្ដេជ្ញាចិត្ត ក្នុងការលើកស្ទួយតម្លៃប្រជាធិបតេយ្យនៅកម្ពុជា ឲ្យខាងតែបាន។
សេចក្ដីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក ដែលស្នើឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន នេះ ធ្វើឡើងភ្លាមៗ ក្រោយពេលតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានសម្រេចរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេ តែមួយគត់នៅកម្ពុជា។ នៅពេលនេះ សហគមន៍អន្តរជាតិ កំពុងចាត់វិធានការ ដាក់ទណ្ឌកម្មរដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ទណ្ឌកម្មបន្តទៅទៀត អាចរួមបញ្ចូល ការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ ពីកម្ពុជាផងដែរ៕

ប្រតិកម្មសហគមន៍អន្តរជាតិទៅលើការរំលាយគណបក្សសង្គ្រោះជាតិ
ភ្លាមៗ បន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា
សហគមន៍អន្តរជាតិបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងចាស់ដៃដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងព្រមានអោយស្តារស្ថានការណ៍នៅកម្ពុជាអោយដូចដើមវិញ
បើមិនដូច្នោះទេ អាចប្រឈមនឹងការផ្ដាច់ជំនួយ។
ខុទ្ទកាល័យព័ត៌មាននៃសិតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ (Donald Trump) ថ្កោលទោសយ៉ាងខ្លាំងចំពោះការរំលាយគណបក្សប្រឆាំងថា ជាអំពើធ្វើអោយលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៧ វិច្ឆិកា បញ្ជាក់ថា សហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទឃុបឃិត ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនោះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចរិតនយោបាយ។
ភស្តុតាងបានបញ្ជាក់បង្ហាញទៅពិភពលោកច្បាស់ថា ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជាទៅលើសេរីភាពរបស់អង្គការសង្គមស៊ីវិល ការបង្ក្រាបអ្នកសារព័ត៌មាន និងការហាមឃាត់មេដឹកនាំបក្សជំទាស់ជាង១០០នាក់ មិនអោយធ្វើនយោបាយ ធ្វើអោយដំណើរប្រជាធិបតេយ្យនៅកម្ពុជាត្រឡប់ថយក្រោយ យ៉ាងខ្លាំង និងធ្វើអោយការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិស្ថិតក្នុងហានិភ័យ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា សហរដ្ឋអាមេរិក នឹងចាត់វិធានការនានាយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងអំពើដ៏គួរអោយសោកស្ដាយយ៉ាងក្រៃលែងរបស់រដ្ឋាភិបាលកម្ពុជានេះ។
ជាជំហានដំបូងសហរដ្ឋអាមេរិក នឹងផ្ដាច់ការគាំទ្រទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមទាំងជំនួយផ្នែករដ្ឋបាល ទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ សហរដ្ឋអាមេរិកចាត់ទុកថា ស្ថានការណ៍បច្ចុប្បន្ន នឹងធ្វើអោយការបោះឆ្នោតនៅឆ្នាំក្រោយ មិនស្របច្បាប់ មិនសេរី ឬមិនយុត្តិធម៌។
សេចក្ដីថ្លែងការណ៍បន្តថា រដ្ឋាភិបាលកម្ពុជានៅមានពេលធ្វើអោយស្ថានការណ៍ត្រឡប់មកដូចដើមវិញ។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាលុបចោលសកម្មភាពទាំងអម្បាលមាណប្រឆាំងគណបក្សសង្គ្រោះជាតិ ដោះលែងមេដឹកនាំបក្សលោក កឹម សុខា ហើយអនុញ្ញាតអោយបក្សប្រឆាំងទាំងឡាយ និងសង្គមស៊ីវិល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយធ្វើសកម្មភាពស្របច្បាប់របស់ពួកគេឡើងវិញ។
ចំណែកស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៧ វិច្ឆិកា ថ្កោលទោសចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ថា ៖ “អូស្ត្រាលីមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជា និងការព្យួរសិទ្ធិនយោបាយរយៈពេលប្រាំឆ្នាំដល់មន្ត្រី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
សហគមន៍អឺរ៉ុបឯណោះវិញ ដែលជាម្ចាស់ជំនួយដ៏ធំមួយជួយដល់ការបោះឆ្នោតនៅកម្ពុជានោះ ក៏ព្រមានដល់រដ្ឋាភិបាលកម្ពុជាដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៦ វិច្ឆិកា ផ្ញើចេញពីទីក្រុងប្រ៊ូសសេល (Bruxelle) នៃប្រទេសប៊ែលហ្ស៉ិក (Belgium) សហគមន៍អឺរ៉ុបថ្លែងថា៖ នៅក្នុងដំណើរការបោះឆ្នោតមួយ ដែលបក្សប្រឆាំងដ៏ធំមួយត្រូវបានគេផាត់ចោល តាមទំនើងចិត្តនោះ គឺដំណើរការបោះឆ្នោតនោះ វាមិនស្របច្បាប់ទេ។ ការប្រើកម្លាំងបង្ខំរំលាយចោលគណបក្សសង្គ្រោះជាតិ គឺជាការដកហូតសិទ្ធិបោះឆ្នោត ទាំងកំរោលរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៧។
ការស្តារស្ថានការណ៍អោយដូចដើមវិញ ដែលក្នុងនោះគណបក្សប្រឆាំង មេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេទាំងអស់ អាចធ្វើសកម្មភាពនយោបាយដោយសេរីបានឡើងវិញនោះ ត្រូវតែធ្វើឡើងជាបន្ទាន់។
សេចក្តីថ្លែងការណ៍បន្តថា សហគមន៍អឺរ៉ុប បានផ្ញើសារដដែលៗបែបនេះជាច្រើនសារហើយទៅរដ្ឋអំណាចកម្ពុជា រាប់បញ្ចូលទាំងថ្ងៃនេះផង។
សហគមន៍អឺរ៉ុប បញ្ចប់សារព្រមានរបស់ខ្លួនថា «ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគឺជាលក្ខខណ្ឌចាំបាច់តម្រូវអោយមាន មុននឹងកម្ពុជាអាចបន្តទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម (ABA អេប៊ីអេ) ជាមួយសហគមន៍អឺរ៉ុប ដែលកម្ពុជាអាចនាំទំនិញគ្រប់បែបយ៉ាងចូលសហគមន៍អឺរ៉ុបលើកលែងតែអាវុធជាតិផ្ទុះ។
ចំណែកអង្គការ Freedom House ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយដាក់ចំណងជើងថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងទៅលើបក្សជំទាស់គឺជាការបើកផ្លូវទៅរករបបផ្ដាច់ការ។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៦ វិច្ឆិកា Freedom House ថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ ការបំភិតបំភ័យ និងបំបិទសំឡេងជំទាស់ បិទការិយាល័យអង្គការក្រៅរដ្ឋាភិបាល មានអង្គការNDI និងអង្គការសមធម៌ជាដើម ព្រមទាំងអ្នកសារព័ត៌មានឯករាជ គឺជាការបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ។ អង្គការនេះទទូចអោយរដ្ឋាភិបាលកម្ពុជាធ្វើអោយស្ថានការណ៍ត្រឡប់ដូចដើមវិញ ដោយដោះលែងលោក កឹម សុខា និងបញ្ចប់ការគាបសង្កត់យាយីអ្នកការពារសិទ្ធិមនុស្ស។ អង្គការ Freedom House ដែលធ្វើការវាយតម្លៃ និងដាក់ពិន្ទុកម្រិតសេរីភាពក្នុងប្រទេសនានានៅលើពិភពលោក បានដាក់ពិន្ទុអោយកម្ពុជាថា ជាប្រទេសគ្មានសេរីភាពក្នុងឆ្នាំ២០១៧នេះ។
ប្រតិកម្មពីសហគមន៍អន្តរជាតិទាំងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី១៦ វិច្ឆិកា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មិនអោយអ្នកនយោបាយបក្សប្រឆាំង១១៨រូបធ្វើនយោបាយចំនួន ៥ឆ្នាំ។

ស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិទម្លាក់ស្លាកនិងពាក្យស្លោកទាំងអស់
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ បាននាំគ្នារុះរើស្លាកមានរូបព្រះអាទិត្យ និង ពាក្យស្លោកមួយចំនួនចេញពីបរិវេណខាងមុខ និង ខាងលើ នៅស្នាក់ការកណ្តាល។
ការរុះរើនៅព្រឹកនេះ មិនមានឃើញវត្តមានតំណាងរាស្ត្រឬមន្ត្រីជាន់ខ្ពស់គណបក្សនោះទេ គឺមានតែក្រុមការងារមួយក្រុមតែប៉ុណ្ណោះ ចំណែកបរិវេណកន្លែងដែលធ្លាប់មានការជូបជុំគ្នានៅពេលកន្លងមកនោះ មានការបិទដោយរបងដែក។
កាលពីថ្ងៃព្រហស្បតិ៍តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា ឃុបឃិតជាមួយបរទេស មានបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

Subscribe to:
Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...