បន្ទាប់ពីបានសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលី ភរិយាលោកបណ្ឌិត
កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានចេញមុខតាមបណ្តាញផ្សព្វផ្សាយ
ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលរួមធ្វើបាតុកម្ម
នៅពេលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន
ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីនៅសប្តាហ៍ក្រោយនេះ។
ចំណែក លោក ហុង លីម តំណាងរាស្ត្រអូស្រ្តាលី
ដែលមានដើមកំណើតខ្មែរ បានអះអាងថា
នេះជាការលើកទឹកចិត្តឲ្យមានអ្នកចូលរួមបាតុកម្មកាន់តែច្រើន
ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា
វានៅតែគ្មានឥទ្ធិពលណាមួយមកលើខ្លួនដដែល។
វាជាលើកទី១ហើយ ដែលអ្នកស្រី ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី
ចេញមុខអំពាវនាវឲ្យពលរដ្ឋខ្មែរនៅឯនាយសមុទ្រចូលរួមបាតុកម្មប្រឆាំងនឹងវត្តមានមេដឹកនាំកម្ពុជា។
ក្នុងវីដេអូដែលមានរយៈពេលតែ១៧វិនាទីដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃអាទិត្យនេះ អ្នកស្រី ប៊ូ រចនា បានលើកដៃសំពះ ហើយអំពាវនាវឲ្យពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ចូលរួមបាតុកម្មជាមួយលោកស្រី នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ចុងសប្តាហ៍ក្រោយនេះ។
ចំណែក លោក ហុង លីម តំណាងរាស្ត្រប្រចាំរដ្ឋវិចតូរីយ៉ា ប្រទេស អូស្រ្តាលី ដែលមានដើមកំណើតខ្មែរ បានអះអាងថា ការអំពាវនាវរបស់ភរិយា លោកកែម ឡី គឺជាការលើកទឹកចិត្តឲ្យមានអ្នកចូលរួមបាតុកម្មកាន់តែច្រើន មកពីបណ្តារដ្ឋនានានៅប្រទេសអូស្រ្តាលី។ លោក ហុង លីម ដែលតែងតែរិះគន់មិនសំចៃមាត់លើរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ពីដំបូងឡើយលោកមិនជឿថា អ្នកស្រី ប៊ូ រចនា មានទឹកចិត្តក្លាហានក្នុងការចេញមុខទាមទាររកយុត្តិធម៌ជួន លោក កែម ឡី យ៉ាងដូច្នេះឡើយ។
បើតាមលោក ហុង លីម បាតុកម្មរបស់ពលរដ្ឋខ្មែរ នឹងធ្វើឡើងនៅទីតាំងសំខាន់ៗ ដែលលោកហ៊ុន សែន ឆ្លងកាត់ និងស្នាក់នៅ ដូចជាសណ្ឋាគារ ភោជនីដ្ឋាន និងនៅមុខសាលាក្រុងស៊ីដនីជាដើម។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទម្លាក់ការទទួលខុសត្រូវចំពោះការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ទៅលើអាជ្ញាធររបស់ប្រទេសនេះតែម្តង។
បើតាមលោក សុខ ឥសាន ទោះបីជាមានការធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ ក៏វាមិនមានឥទ្ធិពលអ្វីសោះឡើយមកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា។ នោះគឺលោកនាយករដ្ឋមន្រ្តីច្បាស់ហើយថានឹងនៅតែទៅចូលរួមកិច្ចប្រជុំនៅទីនោះដោយសង្ឃឹមថានឹងមានអ្នកគាំទ្រលោកច្រើនជាងអ្នកធ្វើបាតុកម្មប្រឆាំងរូបលោក។
សូមបញ្ជាក់ដែរថា មិនមែនមានតែពលរដ្ឋខ្មែរនៅអូស្រ្តាលីទេ ដែលនឹងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានមេដឹកនាំរបស់ខ្លួន។ ក្នុងពេលជាមួយគ្នា ប្រជាជនថៃនៅអូសស្រ្តាលី គ្រោងធ្វើបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។ ចំណែកប្រជាជនហ្វីលីពីន នឹងធ្វើបាតុកម្មប្រឆាំងលោកប្រធានាធិបតី ឌុយទែ តេ។ ប៉ុន្តែលោក ឌុយទែ តេ បានលុបចោលដំណើរទស្សនៈនោះវិញ៕