ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់ឆ្កួត។
ឆ្លើយតបនឹងលោក ហ៊ុន សែន
ដែលកាលពីចុងសប្ដាហ៍នេះបានចោទប្រកាន់លោកថា ជាមេភេរវករនោះ លោក
សម រង្ស៊ី បានសរសេរសារផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅលើទំព័រហ្វេសប៊ុក (Facebook) ថា បើលោកជាភេរវករមែន
នោះមិនមែនឥស្សរជនជាន់ខ្ពស់នៅសហរដ្ឋអាមេរិក និងនៅទ្វីបអឺរ៉ុប
រាប់អានរូបលោក
និងផ្ដល់កម្លាំងចិត្តឱ្យលោកក្នុងការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យជូនប្រជារាស្ត្រខ្មែរនោះទេ។
លោក សម សង្ស៊ី ចោទវិញថា ហ៊ុន សែន នោះទេ ដែលជាឃាតក
និងជាមេក្រុមភេរវករក្នុងជួរអ្នកដឹកនាំប្រទេសកម្ពុជា សព្វថ្ងៃ
ដែលបានសម្លាប់មនុស្សជាច្រើនដូចជាផែនការ “ក៥”
អំពើភេរវកម្មថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ រដ្ឋប្រហារខែកក្កដា
ឆ្នាំ១៩៩៧ ជាដើម។
លោក សម រង្ស៊ី បន្ថែមទៀតថា គេនឹងអូសកលោក ហ៊ុន សែន
ទៅកាត់ទោសចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
ក្នុងពេលឆាប់ៗខាងមុខនេះជាពុំខាន៕
Friday, February 2, 2018
Wednesday, January 31, 2018
សភាស្នើឲ្យចាត់ការអតីតតំណាងរាស្ត្រ CNRP ប្រើឡូហ្គោរដ្ឋសភា
ភ្នំពេញៈ
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានអគ្គលេខាធិការរដ្ឋសភាកាលពីម្សិលមិញបានស្នើឲ្យក្រសួងមហាផ្ទៃ
ចាត់វិធានការតាមផ្លូវច្បាប់
ខណៈដែលអតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងរូបនេះ
បានសរសេរលិខិតរំលែកទុក្ខសពលោក ស៊ាន ប៉េងសែ ដោយប្រើរូបសញ្ញា (Logo)
រដ្ឋសភា និងប្រើឈ្មោះខ្លួនជាតំណាងរាស្ត្រក្នុងរដ្ឋសភា
បើទោះគណបក្សរបស់ខ្លួនត្រូវបានរំលាយក៏ដោយ។
សំណើឲ្យមានវិធានការរបស់រដ្ឋសភានេះធ្វើឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកណ្ដាលដែលតុលាការកំពូលសម្រេចរំលាយចោល កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ និងមានឈ្មោះក្នុងបញ្ជីហាមធ្វើនយោបាយរយៈពេល ៥ ឆ្នាំនោះបានផ្ញើលិខិតរំលែកទុក្ខចំពោះមរណភាពរបស់លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្មក្នុងរបបសាធារណរដ្ឋខ្មែរដោយប្រើប្រាស់លិខិតដែលមានរូបសញ្ញារដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាករណីលោក អេង ឆៃអ៊ាង បានលួចប្រើប្រាស់រូបសញ្ញារដ្ឋសភាលើលិខិតនេះគឺជាករណីរំលោភរដ្ឋធម្មនុញ្ញច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។
លោកបន្តថា លោកបានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមច្បាប់ជាធរមានហើយយើងនៅតែបន្តស៊ើបអង្កេតអ្នកដែលហ៊ានលួចបន្លំប្រើប្រាស់ឈ្មោះរដ្ឋសភាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា៖ «ខ្ញុំបានស្នើទៅក្រសួងមហាផ្ទៃរួចរាល់ហើយឲ្យចាត់វិធានការព្រោះវាជាទង្វើខុសច្បាប់»។
លិខិតរបស់លោក ឡេង ប៉េងឡុង បានសរសេរកាលពីថ្ងៃទី ៣០ ខែមករាបានបង្ហាញថា៖ «អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិបុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភានីតិកាលទី ៥ ចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៧ មក តាមសេចក្តីប្រកាសលេខ ១៣៤ រ ស ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់រដ្ឋសភា។ កន្លងទៅថ្មីៗនេះមានអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានលួចប្រើប្រាស់នូវរូបសញ្ញារដ្ឋសភាលើលិខិតផ្សេងៗដែលរំលោភរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។ ទង្វើនេះធ្វើឱ្យមានការភាន់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងប៉ះពាល់ដល់ស្ថាប័នរដ្ឋសភាទៀតផង»។
លោក អេង ឆៃអ៊ាង មិនទាន់អាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
លោក ឆៃអ៊ាង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៨ បានសរសេរលិខិតមួយដើម្បីចូលរួមរំលែកមរណភាពរបស់លោកព្រឹទ្ធាចារ្យ ស៊ាន ប៉េងសែ ដោយក្នុងនោះបានសរសេរថា៖ «ខ្ញុំមានសេចក្ដីរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាលោកព្រឹទ្ធាចារ្យ ស៊ាន ប៉េងសែ ជាស្ថាបនិក និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាប្រចាំប្រទេសបារាំងទទួលមរណភាព នៅវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយរោគាពាធ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា ករណីនេះក្រសួងមហាផ្ទៃកំពុងពិនិត្យមើលតាមស្ថានភាពជាក់ស្ដែងដើម្បីចាត់វិធានការតាមច្បាប់ ប៉ុន្ដែភ្លាមៗនេះលោកមិនទាន់អាចអធិប្បាយបានទេ។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនេះចំនួន ១១៨ រូបត្រូវបានតុលាការកំពូលហាមមិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០១៧ គឺស្របពេលដែលតុលាការកំពូលបានសម្រេចរំលាយគណបក្សនេះ៕

លោក ខៀវ កាញារីទ្ធ៖ ច្បាប់សិទ្ធិទទួលព័ត៌មានជួយច្រើនដល់ការពង្រឹងយុត្តិធម៌សង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានសារៈសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធយុត្តិធម៌ក្នុងសង្គម
ដោយលោកថា សាធារណជនទូទៅមានសិទ្ធិទទួលបានព័ត៌មានពីស្ថាប័នសាធារណៈនានា។
នៅក្នុងសន្និសីទស្តីពីសិទ្ធិទទួលបានព័ត៌មាននៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ លើកឡើងថា ពេលសេចក្តីព្រាងច្បាប់ស្តីនេះចូលជាធរមានហើយនឹងជួយច្រើនដល់សង្គមគឺមិនមែនតែសម្រាប់វិស័យសារព័ត៌មាននោះទេ គឺសម្រាប់ពង្រឹងយុត្តិធម៌សង្គមផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្រុមការងារបច្ចេកទេសបានឯកភាពគ្នាបញ្ចប់កាលពីថ្ងៃទី២៦ខែមករា ហើយកំពុងត្រៀមបញ្ជូនទៅគណៈរដ្ឋមន្ត្រីបន្តតាមនីតិវិធី។ ក្រុមការងារបច្ចេកទេសនេះបានចាប់ផ្តើមតាក់ តែងសេចក្តីព្រាងច្បាប់នេះកាលពីឆ្នាំ២០១៥។
អង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា បានផ្តួចផ្តើមឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពី៤ឆ្នាំមុន ប៉ុន្តែសេចក្តីព្រាងច្បាប់នោះមិនត្រូវបានលើកយកមករៀបចំជាសេចក្តីព្រាងច្បាប់ឡើយ។ សេចក្តីព្រាងដែលទើបបញ្ចប់នេះមាន៩ជំពូក ៣៨មាត្រា៕

Tuesday, January 30, 2018
អ្នកឃ្លាំមើលថា រដ្ឋាភិបាលកំពុងស្វែងរកការទទួលស្គាល់ការបោះឆ្នោតខាងមុខ
ក្រុមអ្នកតាមដាន និងអ្នកវិភាគយល់ថា គណបក្សកាន់អំណាច
កំពុងស្វែងរកការគាំទ្រពីប្រទេសមួយចំនួន បន្ទាប់ពីប្រទេសលោកសេរី
បានព្រមានមិនទទួលស្គាល់ការបោះឆ្នោត
បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមទេនោះ។
កាលពីសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោកថា លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន និងឥណ្ឌា ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមឃ្លាំមើលភាពត្រឹមត្រូវ នៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន បានស្នើបែបនេះ បន្ទាប់ពីសហគមន៍អន្តរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនោះឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុននោះ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ហើយលំហរប្រជាធិបតេយ្យសេរីពហុបក្ស មិនត្រូវបានស្ដារឡើងវិញទេនោះ។
នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា ទោះបីជប៉ុន និងឥណ្ឌា បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជាក៏ដោយ ប៉ុន្ដែ លោកថា វាក៏អាស្រ័យលើការវាយតម្លៃរបស់ពួកគេ ទៅលើដំណើរការ និងលទ្ធផលនៃការបោះឆ្នោតថា តើមានភាពមិនប្រក្រតី និងត្រឹមត្រូវកម្រិតណា។
លោកយល់ថា ការបោះឆ្នោតឆ្នាំ២០១៨ នឹងពិបាកទទួលយក បើគ្មានអតីតបក្សសង្គ្រោះជាតិចូលរួម។ លោកបន្ថែមថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត នឹងជួបបញ្ហាទំនាក់ទំការទូតជាមួយបណ្ដាប្រទេសដែលមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនេះ។
លោកថា៖ «ជប៉ុន ឬក៏អូស្ដ្រាលីក៏ដោយ បើសិនជាគេបញ្ជូនអ្នកសង្កេតការណ៍មក យើងចាំមើលការវាយតម្លៃលើការបោះឆ្នោតវាយ៉ាងម៉េច មិនប្រាកដថា អ្នកដែលបញ្ជូនមក វាយតម្លៃទៅលើការបោះឆ្នោតជាវិជ្ជមានទាំងអស់ទេ។ វាអាស្រ័យទៅលើភាពមិនប្រក្រតី ដែលគេរកឃើញដែរណា!។ យើងរង់ចាំមើលតើវត្តមានគណបក្សសង្គ្រោះជាតិ អាចមានវត្តមានទេ មកចូលរួមនាពេលខាងមុខទេ ប៉ុន្ដែ បើនិយាយពីគោលការណ៍ស្មើភាពគ្នា គួរមានគណបក្សសង្គ្រោះជាតិ បានចូលរួមប្រកួតប្រជែង»។
មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា យល់ថា នេះជារឿងថ្មីមួយ បើឥណ្ឌាងាកមកខ្វល់ខ្វាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ការបោះឆ្នោតប៉ុន្មានអាណត្តិកន្លងមកនេះ ឥណ្ឌាមិនដែលបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឡើយ។
លោកថា បើឥណ្ឌាបង្ហាញជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នោះនឹងធ្វើឲ្យរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត មានការទទួលស្គាល់ខ្លះពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ស្របពេលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមានមិនទទួលស្គាល់ការបោះឆ្នោត។ ប៉ុន្ដែ លោកយល់ថា ការគាំទ្ររបស់ឥណ្ឌា អាចកើតចេញពីផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងចំណងការទូតច្រើនជាង។
លោកថា៖ «បើសិនជាមានវត្តមានរបស់ឥណ្ឌា វាជារឿងថ្មីមួយ ព្រោះឥណ្ឌា ហើយនិងចិន វាជាមហាអំណាចនៅអាស៊ី បើសិនបានសំឡេងឥណ្ឌាមួយទៀត ហើយឥណ្ឌាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យស្រាប់ វាជាសំឡេងដ៏ធំមួយដែរ ក្នុងការបញ្ជាក់សំឡេងនៅសហគមន៍អន្ដរជាតិ បញ្ជាក់ទៅសហរដ្ឋអាមេរិក និងលោកខាងលិខជាដើម ដែលតែងមិនយល់ស្របជាមួយការធ្វើទុក្ខបុកម្នេញនៅកម្ពុជា»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងស្វែងការគាំទ្រ និងការទទួលស្គាល់ពីប្រទេសផ្សេងទៀត ដើម្បីបញ្ជាក់ថា ការបោះឆ្នោត ដែលគ្មានអតីតបក្សសង្គ្រោះជាតិចូលរួមនាពេលខាងមុខនោះ មានភាពត្រឹមត្រូវ និងយុត្ដិធម៌។
លោកថា ជប៉ុនកំពុងជួយលើផ្នែកបច្ចេកទេសរៀបចំការបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្ដែ ចំពោះការបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោកថា ជប៉ុននឹងមិនបញ្ជូនមកនោះទេ បន្ទាប់ពីមានការរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងវិទ្យុឯករាជ្យ នៅមុនការបោះឆ្នោតដូចនេះ។
លោកថា៖ «ត្រង់ហ្នឹងឯងហើយ ចាំបាច់ ត្រូវតែធ្វើឲ្យការបោះឆ្នោត មានភាពស្របច្បាប់ ហើយនិងមានលក្ខណៈសេរី និងយុត្តិធម៌ នេះគឺត្រូវការអ្នកពីក្រៅមក ដើម្បីពិនិត្យមើល ឃ្លាំមើលការបោះឆ្នោតហ្នឹង។ ជប៉ុនគេបានជួយផ្នែកបច្ចេកទេសជាបណ្ដើរៗ ហើយគេជួយតទៅទៀត ប៉ុន្ដែត្រង់តែថា អ្នកសង្កេតការណ៍អីហ្នឹង តើជប៉ុនអាចរៀបចំអ្នកសង្កេតការណ៍ផ្លូវការ មន្ដ្រីគេមកសង្កេតការណ៍ហ្នឹង តែខ្ញុំមិនយល់ ខ្ញុំមិនជឿជាក់ថា រដ្ឋាភិបាល នឹងចាត់តាំងអ្នកសង្កេតការណ៍ផ្លូវការនោះទេ»។
បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជាកំពុងឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
សហគមន៍អន្តរជាតិ ក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខផងដែរ បើសិនរដ្ឋាភិបាលកម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងមិនបើកឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ៕

វៀតណាមបន្តទទូចឲ្យកម្ពុជាបង្កើនល្បឿនផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្លួន
មន្ត្រីជាន់ខ្ពស់វៀតណាម បានស្នើទៅអាជ្ញាធរកម្ពុជា
ឲ្យផ្ដល់លិខិតស្នាមស្របច្បាប់ឲ្យបានឆាប់ៗ
ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមគេហទំព័រនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រនគរបាលជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡាំ បានស្នើឡើងបែបនេះ នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដែលថ្លែងថា៖«ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជាមួយឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ »។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះ បានស្នើបែបនេះ តែជាង ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថា អំឡុងជំនួបក្រៅវេទិកាមេគង្គ-ឡានឆាងលើកទី២ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដែលបានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា។
ក្រុមមេដឹកនាំវៀតណាមបានស្នើបែបនេះជាបន្តបន្ទាប់មកភាគីកម្ពុជា ក្រោយពីអាជ្ញាធរកម្ពុជាបានចេញបញ្ជាឲ្យដកហូតឯកសាររដ្ឋបាលមិនប្រក្រតីកាន់កាប់ដោយជនបរទេស ដែលភាគច្រើនលើសលប់កាន់កាប់ដោយជនអន្តោប្រវេសន៍វៀតណាម។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងកាលពីសប្ដាហ៍មុនថា ក្រសួងមហាផ្ទៃគ្រោងស្នើឲ្យកែប្រែច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ដោយថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជាង ៧ម៉ឺននាក់ កំពុងកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះជនជាតិវៀតណាមមានចំនួនដល់ទៅ ៩៩.៤៩ភាគរយ៕

Saturday, January 27, 2018
ពលរដ្ឋ៣គ្រួសារនៅខេត្តក្រចេះភ័យព្រួយរឿងទាហានគំរាមយកដីស្រែចម្ការ
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នួល
ខែត្រក្រចេះ បារម្ភខ្លាចបាត់បង់ដីស្រែចម្ការចិញ្ចឹមជីវិត
និងសុវត្ថិភាពក្រុមគ្រួសារ
ក្រោយពីយោធាមួយក្រុមប្រដាប់ដោយអាវុធប្រើអំណាចជាទាហាន
គំរាមអាយុជីវិតពួកគាត់។ យោធាទាំងនោះអះអាងថា
ដីស្រែដែលអ្នកភូមិបីគ្រួសារអាស្រ័យផលបច្ចុប្បន្ន
ជាកម្មសិទ្ធិរបស់ពួកគេ។
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល កាលពីពេលថ្មីៗនេះ បានស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីពិភាក្សាផ្នែកច្បាប់ ករណីយោធា ៣នាក់ គំរាមប្លន់យកដីពលរដ្ឋ ៥ហិកតារ និងយកគ្រឿងចក្រឈូសឆាយកំណត់ព្រំដីរបស់ពួកគាត់។
ជនជាតិដើមភាគតិចព្នងដែលត្រូវជាឪពុកជនរងគ្រោះ រស់នៅភូមិចឹង លោក ប្រ៉ក់ រ៉ូត ឲ្យដឹងនៅថ្ងៃទី២៧ មករា ថា យោធាមួយក្រុមប្រដាប់ដោយអាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន បានជូនដំណឹងឲ្យពលរដ្ឋ ៣គ្រួសារ ចុះចេញពីដីចម្ការ ៥ហិកតារ ជាបន្ទាន់ បើពុំដូច្នេះទេ ពួកគេនឹងដុតកម្ទេចរោងចម្ការចោល។ លើសពីនេះទៀត យោធាទាំងនោះបានរារាំងមិនឲ្យពួកគាត់ដាំដុះលើដីទាំងនោះ និងគំរាមបាញ់ពលរដ្ឋ ប្រសិនបើនៅតែមានៈរឹងទទឹង។ លោកថា ពលរដ្ឋបីគ្រួសារដែលត្រូវទាហានគំរាមនោះ មិនហ៊ានដេកចាំចម្ការដូចមុននោះឡើយ និងមិនហ៊ានធ្វើចម្ការដាំដុះនោះទេ ព្រោះខ្លាចក្រែងយោធាទាំងនោះប្រើកាំភ្លើងបាញ់ និងចាប់ដាក់គុក៖ «ទាហានមានកាំភ្លើងស្រាប់ អ៊ីចឹងវាខលទៅគ្នាវាអីមិនដឹង ដល់យប់គំរាមយើង។ ខ្ញុំព្រួយដែរ ព្រោះគេមានអំណាច ដូចអា ភ័ណ ដូចអី គេទាហានគេកាប់ឈើម្នាក់ ១០ ទៅ ២០ហត្ថគេមានសាច់ញត្តិ និងខ្នង»។
បុរសដដែលបន្ថែមថា ក្រោយពីយោធាទាំងនោះគំរាម អ្នកភូមិបានផ្ដល់ដំណឹងទៅមេឃុំឲ្យជួយដោះស្រាយ និងអន្តរាគមន៍ឲ្យបញ្ឈប់គំរាមអាយុជីវិតពួកគាត់។ ពួកគាត់ប្ដេជ្ញាថា នឹងក្រាញននៀលមិនចាកចេញពីដីនោះជាដាច់ខាត ព្រោះជាដីកេរដូនតាដែលពួកគាត់ប្រើប្រាស់ច្រើនជំនាន់មកហើយ៖ «ខ្ញុំខលទៅខាងឃុំ គាត់ថាមិនអីទេដីយើងធ្វើទៅ។ គេអ្នកមានអំណាច ព្រោះយើងប្រជាពលរដ្ឋមានអី? បើគេធ្វើមានតែស្លាប់ បើទុកបានរស់»។
កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៨នេះ យោធាទាំងនោះបានយកគ្រឿងចក្រមួយគ្រឿង ចូលឈូសឆាយដីរបស់ពួកគាត់ ដើម្បីកំណត់ព្រំប្រទល់ដី និងដកបង្គោលរបងចាស់ៗចេញ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងយោធាស្រុកស្នួល ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៧ ខែមករា។
មេឃុំឃ្សឹម លោកស្រី ក្លាន ណារ៉េត នៅថ្ងៃទី២៧ មករា បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ ដោយសារជាប់រវល់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងរឿងនេះហើយ និងអន្តរាគមន៍ទៅអាជ្ញាធរឲ្យជួយស្វែងយុត្តិធម៌រឿងនេះ។ លោកចាត់ទុកការគំរាមរបស់យោធាទាំងនោះ ថាជាការរំលោភសិទ្ធិមនុស្ស និងផ្ទុយពីក្របខ័ណ្ឌច្បាប់ ជាពិសេសវានឹងប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលផង។
លោកថា ជនរងគ្រោះមានសិទ្ធិប្ដឹងយោធាទាំងនោះទៅស្ថាប័នអយ្យការពីបទគំរាមដោយចេតនា៖ «ចង់បាននីតិរដ្ឋដែលគ្រប់គ្នាត្រូវឋិតនៅក្រោមច្បាប់ តែចំពោះអ្នកមានអំណាច និងអ្នកមានលុយបែរជាច្បាប់កាត់ចេញថា មិនឋិតក្រោមច្បាប់។ យើងសំណូមពរឲ្យអាជ្ញាធរស្រុក និងឃុំ ចាត់វិធានការលើជនប្រព្រឹត្ត និងអនុវត្តតាមនីតិវិធីច្បាប់»។
ក្រមព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល៕

កម្ពុជាអំពាវនាវឲ្យអាមេរិកផ្តល់ទិដ្ឋាការការទូតឡើងវិញ ខណៈតុលាការអាមេរិកផ្អាកការបណ្តេញពលរដ្ឋខ្មែរ
មន្រ្តីក្រសួងការបរទេសកម្ពុជា
អំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលការបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក
ដោយសារតែបញ្ហាជនភៀសខ្លួនខ្មែរ។ ការអំពាវនាវនេះ ធ្វើឡើង
ស្របពេលដែលចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក
បានផ្អាកការបណ្តេញជនជាតិខ្មែរជិត១០០នាក់
ចេញពីសហរដ្ឋអាមេរិកភ្លាមៗ ដោយយល់ថា
ជនជាតិអាមេរិកដើមកំណើតខ្មែរទាំងនោះគួរមានសិទ្ធិតតាំងក្តីនៅចំពោះមុខតុលាការ
ប្រឆាំងនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ
មុននឹងត្រូវបណ្ដេញចេញ។
ជាមួយនឹងការប្រកាសស្វាគមន៍ទៅនឹងចំណាត់ការរបស់តុលាការអាមេរិកនៅពេលនេះ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី
បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលបំរាមរបស់ខ្លួនដែលបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក។
ជាទណ្ឌកម្មដែលអាមេរិកដាក់ចេញដោយសារតែរដ្ឋាភិបាលកម្ពុជាកន្លងទៅ
មិនព្រមទទួលយកជនជាតិអាមេរិកដើមកំណើតខ្មែរ
ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យមករស់នៅកម្ពុជាវិញ។
យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់របស់តុលាការអាមេរិកនេះថា បានផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរតាមច្បាប់របស់អាមេរិក និងតម្លៃមនុស្សធម៌តាមគោលការណ៍សិទ្ធិមនុស្ស ហើយថាការរិតត្បិតទិដ្ឋាការរបស់រដ្ឋាភិបាលអាមេរិក កាលពីខែកញ្ញាឆ្នាំ២០១៧លើមន្រ្តីកម្ពុជានោះ ធ្វើឡើងមិនមានមូលដ្ឋាន។
បើតាម លោក ជុំ សុន្ទរី ប្រសិនបើ អាមេរិកដកចេញបំរាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជានោះគឺជាការត្រួសត្រាយផ្លូវ បើកឲ្យមានកិច្ចសហប្រតិបត្តិការឡើងវិញ លើការរុករកអដ្ឋិធាតុទាហានដែលស្លាប់នៅកម្ពុជាសម័យសង្រ្គាម។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
ប៉ុន្តែចៅក្រមសហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនអាចបញ្ជូនជនជាតិភាគតិច ៩២ នាក់ពីសហរដ្ឋអាមេរិកភ្លាមៗ ដោយមិនអនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការតវ៉ារឿងក្តីនៅក្នុងតុលាការជាមុននោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦មករា។
ប្រជាជនខ្មែរដែលភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅគ្រាមានសង្រ្គាមស៊ីវិលនោះ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសពីបទព្រហ្មទណ្ឌជាច្រើនករណី ហើយត្រូវបានគេបណ្តេញចេញក្រោយពីទទួលទោសរួចរាល់នៅលើទឹកដីអាមេរិក។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកប្រជាជនខ្មែរអាមេរិកធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែក្រោយមកបានយល់ព្រមទទួលយកដោយភ្ជាប់លក្ខខណ្ឌស្ម័គ្រចិត្ត ខណៈអាមេរិកបិទទិដ្ឋាការដល់ការទូតរបស់កម្ពុជាមួយចំនួននោះ។ បើគិតចាប់ពីឆ្នាំ ២០០២ មក មានពលរដ្ឋខ្មែរ ប្រមាណជាង ៥០០នាក់ហើយ ដែលអាមេរិកបានបញ្ជូនមកកម្ពុជាវិញ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...