លោក ហ៊ុន សែន ប្រកាសដាច់ណាត់ថា
ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨
នឹងនៅតែអាចទៅមុខដូចការគ្រោងទុក
បើទោះជាបក្សប្រឆាំងមិនចូលរួមការបោះឆ្នោតក្ដី។
គណបក្សប្រឆាំងយល់ឃើញថា ការបោះឆ្នោតដែលសហគមន៍អន្តរជាតិ
អាចទទួលយកបាន លុះត្រាមានការចូលរួមយ៉ាងពេញលេញពីគណបក្សប្រឆាំង។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ហាក់មិនប្រាកដនៅឡើយទេ
អំពីជំហរដែលត្រូវបោះបង់សិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អាណត្តិទី៦
ខាងមុខនេះ។
ការថ្លែងដូចនេះរបស់លោក សុន ឆ័យ ធ្វើឡើងក្នុងពេលលោក ហ៊ុន សែន
ប្រតិកម្មជាថ្មីទៀតរឿងតួនាទីគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតដ៏សំខាន់ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះឲ្យដឹងថា
ការសម្រេចថាត្រូវបន្តដំណើរទៅមុខ
ឬផ្អាកសិនត្រូវរង់ចាំមើលភ្លើងខៀវពីមន្ត្រីគណបក្សមួយចំនួនដែលកំពុងស្វះស្វែងរកការគាំទ្រពីអន្តរជាតិ។
បើទោះជាយ៉ាងនេះក្តី លោក សុន ឆ័យ បញ្ជាក់ថា
ជាចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ
តួនាទីបក្សប្រឆាំងគឺជាធាតុផ្សំដែលមិនអាចខ្វះបានឡើយ។
លើសពីនេះទៅទៀត លោកមានជំនឿថា
បើមានការផ្សះផ្សាវិបត្តិនយោបាយឲ្យបានឆាប់ នោះកម្ពុជា
នឹងមិនត្រូវប្រឈមនូវភាពកាន់តែអាម៉ាស់បែបនេះនៅលើឆាកអន្តរជាតិតទៅទៀតនោះដែរ៖
«ខ្ញុំមិនដឹងថា គួរធ្វើយ៉ាងម៉េចទេ។
សមាជិកថ្នាក់ដឹកនាំនៅខាងក្រៅមានតួនាទីក្នុងការសម្រេចចិត្តថាគួរធ្វើយ៉ាងណា។
ការបោះឆ្នោតគ្មានវត្តមានគណបក្សសង្គ្រោះជាតិ
នឹងគ្មានន័យអ្វីនោះទេ»។
បើទោះជាយ៉ាងក៏ដោយ លោក ហ៊ុន សែន នៅតែប្រកាន់ជំហរដាច់ណាត់ថា
វត្តមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ឬមិនចូលរួមនោះ
វាលែងមានន័យខ្លឹមសារអ្វីទៀតហើយ។ លើកណាក៏ដូចលើកណាដែរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអះអាងថា អត់គណបក្សសង្គ្រោះជាតិ
មួយនៅមានបក្សនយោបាយច្រើនណាស់ដែលបង្ហាញថា កម្ពុជា
ក្រោមការដឹកនាំរបស់លោក គឺនៅតែគោរពបានតាមគោលការណ៍ប្រជាធិបតេយ្យ
សេរីពហុបក្សដដែល។
លោក ហ៊ុន សែន ដែលរងការរិះគន់ថា ជាមេដឹកនាំក្រាញអំណាច
និងជាមេដឹកនាំដែលកាន់តំណែងយូរជាងគេនៅក្នុងតំបន់អាស៊ីនេះ
អួតអាងថា លោកមិនខ្វល់ពីជីវិតនយោបាយបក្សប្រឆាំងតទៅទៀតឡើយ
ទោះចូលរួម ឬមិនចូលរួមក៏ដោយ៖ «អស់លោកអ្នកកុំទាញគេឲ្យទទួលកំហុសជាមួយ។
កុំ! មិនចាំបាច់ជ្រលក់មាត់ទេ។ ឯងមិនបង្កើតបក្សថ្មីទេ
មុខដូចម៉ែអញ! យើងមិនបានដេញអ្នកឯងទេ
អ្នកឯងចេញទៅក្រៅស្រុកខ្លួនឯងតើ!»។
ស្របពេលដែលលោករម្លាយគណបក្សសង្គ្រោះជាតិ បានសម្រេច
ហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨រូប
មិនឲ្យចូលរួមក្នុងជីវភាពនយោបាយ
ធ្វើទុក្ខបុកម្នេញមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងគ្រប់រូបភាព
រហូតមានមន្ត្រីជាច្រើនមិនហ៊ាននៅស្រុក ដោយសារបញ្ហាសុវត្ថិភាព
និងការយាយីនេះ លោក ហ៊ុន សែន
សម្ដែងការខឹងសម្បាយ៉ាងខ្លាំងទៅនឹងគណបក្សសង្គ្រោះជាតិ
ដែលមិនព្រមយល់ពីបំណងល្អរបស់លោកក្នុងការផ្ដល់យោបល់ឲ្យបង្កើតបក្សថ្មី៖
«ជួនកាលយើងមានបំណងល្អ តែគេបែរជាយល់ថា យើងបង្ខំឲ្យធ្វើតាម។
មិនបាច់ធ្វើតាម ហ៊ុន សែន ទេ មិនបាច់ធ្វើទេ ទៅងាប់ឯណាងាប់ចុះ!
និយាយស្រួលអានេះថាយើងទន់»។
មិនតែប៉ុណ្ណោះ លើកនេះក៏ដូចលើកមុនៗទៀតដែរ
បើទោះបីជាសព្វថ្ងៃគឺមានតែគណបក្សកាន់អំណាចរបស់លោកតែមួយគត់ដែលមានសិទ្ធិឃោសនារកសំឡេងឆ្នោត
និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងរបស់រដ្ឋ
និងឯកជនយ៉ាងសម្បូរបែប លោកមិនភ្លេចឆ្លៀតឱកាសនេះ
ឃោសនារកសំឡេងឆ្នោតខុសរដូវកាល
និងបន្តអំពាវនាវឲ្យកម្មករ-កម្មការិនីរោងចក្រ
បោះឆ្នោតឲ្យគាត់ដើម្បីអាចបន្តកាន់អំណាចបានយូរបន្ថែមជាងមួយទសវត្សទៅមុខទៀត៖
«ពូសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនិងក្រុមគ្រួសារ
ព្រមទាំងជីដូនជីតា និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
តទៅទៀត។ ពូបានប្រកាសរួចហើយ
នឹងបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ឆ្នាំទៅមុខទៀត»។
ក្នុងពេលដែលប្រធានគណបក្សប្រជាជនកម្ពុជា អះអាងពីឥទ្ធិពល
និងភាពស្របច្បាប់នៃដំណើរការបោះឆ្នោតថា នឹងនៅតែល្អប្រសើរដូចមុន
សហភាពអឺរ៉ុប
និងសហរដ្ឋអាមេរិកវិញបានប្រើប្រាស់ទណ្ឌកម្មរបស់ខ្លួនជាបណ្ដើរៗហើយដែរ។
សហភាពអឺរ៉ុបសម្រេចព្យួរជំនួយ និងផ្នែកបច្ចេកទេសលើការបោះឆ្នោត។
ការព្រមានទាំងនេះស្របពេលសម្ពាធពីអន្តរជាតិ
កំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងលោក ហ៊ុន សែន
ប្រសិនបើមិនដោះលែងលោក កឹម សុខា
និងរៀបចំឲ្យបានល្អប្រសើរនូវដំណើរការប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាទេ។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ឃើញថា
កម្ពុជាអាចនឹងត្រូវបាត់បង់កិត្យានុភាពនៅឆាកអន្តរជាតិ
និងក្លាយជារដ្ឋដែលឯកោ ប្រសិនបើនៅតែបន្តមានៈដូចនៅពេលនេះទៀត៕
Wednesday, December 20, 2017
លោក ហ៊ុន សែន ប្រតិកម្មតបខ្លាំងក្រោយផ្តល់យោបល់រឿងបង្កើតបក្សថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រតិកម្មកខ្លាំងៗ
ចំពោះសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលបដិសេធមិនបង្កើតបក្សថ្មី
តាមការផ្តល់យោបល់របស់លោក។
កាលពីថ្ងៃ ១៧ខែធ្នូ លោក ហ៊ុន សែន បានផ្តល់យោបល់ឲ្យមន្រ្តីអតីតគណបក្សសង្គ្រោះជាតិបង្កើត «គណបក្សថ្មី» ដោយថា គណបក្សចាស់នោះ មិនអាចកើតឡើងវិញទេ ក្រោយតុលាការរំលាយ ប៉ុន្តែក្រោយថ្លែងនោះ សមាជិកអតីតគណបក្សសង្រ្គោះជាតិ បានឆ្លើយតបវិញថា ខ្លួនមិនបង្កើតបក្សថ្មី តាមយោបល់របស់លោកនាយករដ្ឋមន្ត្រីនោះទេ។
ថ្លែងក្នុងពិធីជួបក្រុមកម្មករនៅថ្ងៃទី២០ខែធ្នូនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបដិធេធមិនបង្កើតថ្មីនោះ។
លោកបន្ថែមថា «ពេលដែលយើងនិយាយថា គួរតែបង្កើតបក្សទៅ ជាការផ្តល់យោបល់មួយ គេថា ចាំបាច់ផ្តល់យោបល់អី! គេមិនបង្កើត។ ឯងមិនទេ ម៉ែអញហ្អី? និយាយថា មួយបែប ម៉ែអញ? មុខដូចម៉ែអញ? ឯងចង់ទៅងាប់ណា ងាប់ទៅ»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ដើម្បីឲ្យការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ លុះត្រាតែមានការអនុញាតិឲ្យអតីតមន្ត្រីបក្សប្រឆំាង១១៨រូប និងអ្នកទោសនយោបាយផ្សេងទៀត បានចូលរួមធ្វើនយោបាយឡើងវិញ និងកែច្បាប់បោះឆ្នោត រួមទំាងច្បាប់ស្តីពីគណបក្សនយោបាយជាដើម ដោយថា បើមិនដូច្នេះទេ គឺកម្ពុជាមិនអាចវិលទៅរកស្ថានភាពល្អបានឡើយ។
លោកមានប្រសាសន៍ថា «អ្វីដែលជាអនុសាសន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺមានប៉ុន្មានចំនុចហ្នឹង ដែលគួរតែគិតពិចារណាឡើងវិញ បើមិនអញ្ចឹងទេ ស្ថានភាព [នយោបាយ] វាអាចនឹងប្រែប្រួលដដែលៗ ហើយមានជម្លោះគ្នាជៀសមិនផុតទេ នៅតែមានបញ្ហាកើតឡើង និងពិបាកក្នុងការដោះស្រាយដដែលៗទេ»។
ចំណែក សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា មានប្រសាសន៍តាមប្រវត្តិសាស្រ្តកន្លងមក ពេលដែលអ្នកនយោបាយ ឬមេដឹកនាំខ្មែរទាស់គ្នា គឺពលរដ្ឋជាអ្នករងផលប៉ះពាល់ និងខាត់បង់ផលប្រយោជន៍។ ចំណែកប្រទេសជិតខាងជាអ្នកទទួលផលចំណេញ ដោយថា ប្រទេសជាតិបាត់បង់ទឹកដី ដោយសារតែអ្នកនយោបាយទាស់គ្នា។
លោក វង់ សុធារ៉ា បន្តថា ដើម្បីកុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រ អ្នកនយោបាយ ឬ មេដឹកនាំខ្មែរទាំងអស់ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាដោយគិតផលប្រយោជន៍ជាតិធំ។
លោកបន្ថែមថា «បើយើងមើលប្រវត្តិសាស្រ្តថ្មីៗកន្លងមក ពេលដែលអ្នកនយោបាយទាស់គ្នា ប្រជាជនជាអ្នកខាតផលប្រយោជន៍ ហើយប្រសិនបើឈានទៅដល់សង្គ្រោមទៀតវាកាន់តែគ្រោះថ្នាក់ធំ វាកាន់តែបង្កមហន្តរាយណ៍ធំទៅដល់ ប្រទេសជាតិ ដូចយើងបានឃើញពីទសវត្ស១៩៧០ មកដល់ឆ្នាំ១៩៩៣ ឬឆ្នាំ១៩៩៨។ ហើយផលចំនេញ បានទៅប្រទេសជិតខាង ទី១ អាចគេចំនេញខាងសេដ្ឋកិច្ច ទី២ចំនេញរឿងព្រំដែន ដោយគេតែងតែរំកិលពេល ដែលអ្នកនយោ បាយទាស់គ្នានេះឯង»។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ខណៈដែលមេដឹកនាំបក្សនេះ គឺលោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញាមក។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ទៅលើបក្សប្រឆាំងនាពេលថ្មីៗនេះ បានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងការព្រមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសមួយនេះ បន្ទាប់ពីពួកគេមើលថា កម្ពុជាបានដើរឃ្លាតចាកឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

Saturday, December 16, 2017
រដ្ឋសភា សម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា
រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ នេះ
បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការមិនយល់ស្រប និងសោកស្តាយ
ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា
ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ។ តាមរយៈសេចក្តីថ្លែងការណ៍
រដ្ឋសភាកម្ពុជា អះអាងថាការរំលាយគណបក្សសង្គ្រោះជាតិ
និងការចាប់ខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់សុទ្ធសាធ។
ជាការកត់សម្គាល់ ក្រៅពីរដ្ឋសភា
ព្រឹទ្ធសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មានខ្លឹមសារស្រដៀងគ្នាដែរ
កាលពីម្សិលមិញ។ ព្រឹទ្ធសភាកម្ពុជា
ចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុប ថាមានលក្ខណៈលំអៀង
មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី ១៦ខែ ធ្នូ នេះ រដ្ឋសភាកម្ពុជា
បានរក្សាជំហររបស់ខ្លួន
ដោយគាំទ្រសេចក្តីសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ និងថា
អតីតគណបក្សសង្រ្គោះជាតិ បានប្រព្រឹត្តិអំពើទុច្ចរិត
ដូចជាបង្កឲ្យមានអសន្តិសុខ និងចលាចលនៅទូទាំងប្រទេស
ជាពិសេសប្រើប្រាស់កម្លាំងមហាជនដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់ដោយមានបរទេសជាអ្នកគាំទ្រ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋសភាកម្ពុជា បានចោទជាសំណួរទៅកាន់សភាអឺរ៉ុបថា តើការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យបែបថ្នាក់ដឹកនាំគណបក្សប្រឆាំងជាអំពើស្របច្បាប់ដែរឬទេ? ហើយបើកម្ពុជា ធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម តើអ្នកណាជាជនរងគ្រោះពិតប្រាកដ? និងថាតើសភាអឺរ៉ុប នឹងការពារសិទ្ធិរបស់មេដឹកនាំ ទុច្ចរិតទាំងនេះ ឬការពារសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ?
រដ្ឋសភា បន្តលើកឡើងថា កម្ពុជាប្តេជ្ញាគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ទាក់ទងនឹងការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្មវិញ ត្រូវបានរដ្ឋសភាកម្ពុជាចាត់ទុកថា មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាព លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ រដ្ឋសភាកម្ពុជា ថាប្រសិនបើសភាអឺរ៉ុបដកភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែន នោះគឺមានន័យថា អឺរ៉ុបមិនបានគិតគូរពីសិទ្ធិនៃការរស់នៅ និងសុខុមាលភាពរបស់កម្មករ-កម្មការិនីរាប់សែននាក់ ដែលអាចនឹងទទួលរងផលប៉ះពាល់ដោយសារការសម្រេចដោយអយុត្តិធម៌បែបនេះ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជា បានស្នើទៅ សភាអឺរ៉ុបស្វះស្វែងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី មុននឹងធ្វើការសម្រេចចិត្តណាមួយ ដោយមិនគួរធ្វើសេចក្តីសម្រេចចិត្តផ្អែកលើព័ត៌មានលម្អៀងបានមកពីភាគីតែម្ខាងនោះទេ។ យ៉ាងណាក៏ដោយ រដ្ឋសភាកម្ពុជារំពឹងថា កម្ពុជានិងសហភាពអឺរ៉ុបនឹងនៅតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។
ជាការកត់សម្គាល់ សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា និងព្រឹទ្ធសភាកម្ពុជា នាពេលនេះ ធ្វើឡើងបន្ទាប់ពី សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការព្រួយបារម្ភផង និងថ្កោលទោសផងចំពោះការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនលោកកឹម សុខា ដាក់ពន្ធនាគារ។ សភាអឺរ៉ុប ក៏បានព្រមានផងដែរលើការផ្អាកលែងផ្តល់ទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិដល់មន្រ្តីកម្ពុជា និងព្រមានព្យួរប្រព័ន្ធអនុគ្រោះឋពន្ធ ប្រសិនបើកម្ពុជានៅតែរំលោភបំពានសិទ្ធិមនុស្ស៕

រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជាមិនទទួលយកសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់សភាអឺរ៉ុប
រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា
បដិសេធមិនទទួលយកសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបដែលបានអនុម័តដោយឯកច្ឆន្ទដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលកម្ពុជា
ដែលកំពុងបំផ្លាញលទ្ធិប្រជាធិតេយ្យ
និងកម្ទេចគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
សភាអឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ សម្រេចផ្អាកជំនួយទាំងអស់ក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ដោយបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់នៅក្នុងប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប។ សេចក្ដីសម្រេចចិត្តក៏ផ្អាកការផ្ដល់ទិដ្ឋាការ (visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំផ្ដាច់ការនៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះអាចឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិរបស់ជនទាំងនោះដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួនមកលាក់ទុកនៅទ្វីបអឺរ៉ុប។
ឆ្លើយតបទៅនឹងវិធានការរបស់សភាអឺរ៉ុប រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នេះ បានចេញសេចក្ដីថ្លែងការណ៍មួយថា ការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្ម មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នោះទេ។ រដ្ឋសភាកម្ពុជា បន្តថា ប្រសិនបើសភាអឺរ៉ុប ដកភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែន នោះគឺមានន័យថា អឺរ៉ុបមិនបានគិតគូរពីសិទ្ធិនៃការរស់នៅ និងសុខុមាលភាពរបស់កម្មករ-កម្មការិនីរាប់សែននាក់ ដែលអាចនឹងទទួលរងផលប៉ះពាល់។
ចំណែកព្រឹទ្ធសភាកម្ពុជា វិញចោទសេចក្ដីសម្រេចចិត្តរបស់សភាអឺរ៉ុបថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សេចក្ដីថ្លែងការណ៍រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា មិនព្រមទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ឆ្នាំនោះ កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ សភានិងព្រឹទ្ធសភាកម្ពុជា ក៏មិនបានប្ដេជ្ញាស្តារស្ថានភាពនយោបាយនៅកម្ពុជា ឲ្យទៅធម្មតាវិញនោះដែរ។
ចំណែកលោក ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ ហាក់ធ្វើព្រងើយចំពោះសំណើឲ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលអឺរ៉ុប និងអាមេរិក ចង់បាន។ លោក ហ៊ុន សែន បែរជាទៅដឹកនាំការប្រកួតកីឡាវាយកូនហ្គោលទៅវិញ៕

Thursday, December 14, 2017
សភាអឺរ៉ុបព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធនិងលែងផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជាចំពោះការរំលាយបក្សសង្រ្គោះជាតិ
សភាអឺរ៉ុបនៅថ្ងៃទី១៣ ធ្នូ
បានចេញសេចក្តីសម្រេចលើដំណោះស្រាយរួមមួយសម្រាប់កម្ពុជា។
ក្នុងដំណោះស្រាយនោះ សភាអឺរ៉ុបសម្តែងទាំងការព្រួយបារម្ភផង
និងថ្កោលទោសផងចំពោះការរំលាយគណបក្សសង្រ្គោះជាតិ
និងការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ។ បន្ថែមពីលើនេះ
សភាអឺរ៉ុប
ក៏បានព្រមានផងដែរលើការផ្អាកលែងផ្តល់ទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិដល់មន្រ្តីកម្ពុជា
និងព្រមានព្យួរប្រព័ន្ធអនុគ្រោះពន្ធប្រសិនបើកម្ពុជានៅតែរំលោភបំពានសិទ្ធិមនុស្ស។
នៅក្នុងដំណោះស្រាយសម្រាប់កម្ពុជាដែលមានកម្រាស់៦ទំព័រ
សភាអឺរ៉ុបបានអំពាវនាវដល់អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ
និងអ្នកតំណាងពិសេសផ្នែកសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបប្រើប្រាស់នូវគ្រប់មធ្យោបាយទាំងអស់
ដើម្បីការពារនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា
និងធានាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ជាមួយគ្នានេះសភាអឺរ៉ុបក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប
និងស្ថាប័នសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស(EEAS)
ឲ្យរៀបចំបញ្ជីឈ្មោះមន្រ្តីកម្ពុជាទាំងឡាយណាដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សសង្រ្គោះជាតិ
និងអ្នកដែលរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា
ដើម្បីពិនិត្យឈានទៅរកការលែងផ្តល់ទិដ្ឋាការ
និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេតែម្តង។
លើសពីនេះទៅទៀត សភាអឺរ៉ុបសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាមូលដ្ឋាន គឺជាតម្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការបន្តទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ ត្រង់ចំណុចនេះ សភាអឺរ៉ុបបានអំពាវនាវឲ្យតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងគណៈកម្មការអឺរ៉ុបត្រួតពិនិត្យមើលឡើងវិញជាបន្ទាន់នូវកាតព្វកិច្ចរបស់កម្ពុជាចំពោះអនុសញ្ញាស្តីពីអនុគ្រោះពន្ធនេះ។ សម្រាប់សភាអឺរ៉ុប ប្រសិនបើកម្ពុជាធ្វើសកម្មភាពបំពាននឹងកាតព្វកិច្ចរបស់ខ្លួន នោះប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវព្យួរជាបណ្តោះអាសន្ន។
ដោយឡែក លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មថា ការសម្រេចរបស់សភាអឺរ៉ុបនេះមិនអាចធ្វើឡើងបានភ្លាមៗទេ ក៏ព្រោះថា នេះគ្រាន់តែជាការសម្រេចរបស់អង្គនីតិបញ្ញតិ្តប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចយកអធិបតេយ្យភាព ឯករាជ្យភាព និងសុខសន្តិភាពទៅប្តូរនឹងការចង់បានរបស់សហភាពអឺរ៉ុបឡើយ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យដដែល។
សូមបញ្ជាក់ថា ដំណោះស្រាយរបស់សភាអឺរ៉ុបនេះ គឺជាគំនាបថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានប្រកាសព្យួរជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ព្រោះរឿងរំលាយគណបក្សសង្រ្គោះជាតិ។ ជាចំណាត់ការមួយដែលទទួលបានការស្វាគមន៍ពីសភាអឺរ៉ុប។ សភាអឺរ៉ុប ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាកែប្រែការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងផ្តល់តំណែងដល់ក្រុមតំណាងរាស្រ្ត និងសមាជិកប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រឆាំងឡើងវិញ។ មិនតែប៉ុណ្ណោះ សភាដែលតំណាងឲ្យប្រទេសជាច្រើននៅអឺរ៉ុបនេះ ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកកឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទម្លាក់ចោលរាល់បទចោទទាំងអស់ទៅលើលោកសម រង្ស៊ី និងតំណាងរាស្រ្តដទៃទៀតផងដែរ។
សម្រាប់រដ្ឋាភិបាលកម្ពុជា លោកសុខ ឥសាន បានអះអាងថា ការចង់បាននិងចង់ឃើញសភាពការណ៍កម្ពុជាត្រឡប់ទៅរកភាពដើមវិញ និងចង់ឲ្យបក្សប្រឆាំងរស់មកវិញ គឺមិនអាចទៅរួចទេ ។ ចំពោះលោកសុខ ឥសាន ការចង់បានដូច្នេះ គឺមានន័យថាលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា នឹងគ្មានន័យឡើយបានន័យថា លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវបំផ្លាញចោល៕

សហរដ្ឋអាមេរិកទុកឱកាសឲ្យកម្ពុជាងាកក្រោយ ដើម្បីស្តារស្ថានការណ៍ឡើងវិញ
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Patrick Murphy
បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣ ធ្នូ
បន្ទាប់ពីបានចំណាយពេល២ថ្ងៃ។ មុនបិទបញ្ចប់ដំណើរទស្សនកិច្ចនេះ
លោកឧបការីរង បានធ្វើសន្និសីទកាសែតមួយ
ដោយបានធ្វើសេចក្តីអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាងាកក្រោយ
ដើម្បីស្តារស្ថានការណ៍នយោបាយនៅកម្ពុជាឡើងវិញ។
ទន្ទឹមនឹងការអំពាវនាវនេះ លោក Murphy ក៏បានព្រមានថា អាមេរិកនឹងចាត់វិធានការបន្ថែមទៀត បើស្ថានការណ៍បន្តធ្ងន់ធ្ងរ។
ការលើកឡើងរបស់លោកឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក
បានផ្អែកទៅលើស្ថានការណ៍នយោបាយចុងក្រោយនៅក្នុងប្រទេសកម្ពុជា
បន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ,
ការចាប់ខ្លួនអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា
និងការធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល
និងបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួននៅកម្ពុជា។
នៅក្នុងជំនួបកិច្ចពិភាក្សាតុមូលជាមួយក្រុមអ្នកកាសែតកម្ពុជា
ដែលធ្វើឡើងនៅឯនិវេសនដ្ឋាននៃឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ
មុនពេលបិទបញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា កាលពីរសៀលថ្ងៃទី ១៣
ធ្នូ លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក
បានលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាឲ្យងាកក្រោយ
ដើម្បីស្តារស្ថានការណ៍នយោបាយដែលលោកចាត់ទុកថា ជាគុណវិបត្តិនោះ
ឲ្យវិលមករកគន្លងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ហើយថា សហរដ្ឋអាមេរិក
អាចធ្វើការវាយតម្លៃឡើងវិញ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ
ប្រសិនបើរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ចំពោះអនុសាសន៍របស់ខ្លួន។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី
បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានិងស្ថាប័នកំពូលៗរបស់កម្ពុជានោះថា
គឺដើម្បីការពារប្រទេសកម្ពុជា
ពីការប៉ុនប៉ងផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌។ លោកបានថ្លែងថា
កម្ពុជាជារដ្ឋឯករាជ្យ
ដែលមិនអាចធ្វើតាមការបង្គាប់បញ្ជាពីប្រទេសណាមួយ
ឲ្យប្រឆាំងនឹងនីតិរដ្ឋ ឬស្ថាប័នកំពូលរបស់ខ្លួននោះទេ។
គួរជំរាបជូនថា សហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ
ទើបតែបានសម្រេចផ្អាកផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) និងឈប់ឲ្យក្រសួងការបរទេសអាមេរិកផ្តល់ទិដ្ឋាការ (VISA)
ដល់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួន
មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផលថា
បានរួមចំណែកបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី ១២ ធ្នូ
អនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក
ក៏ទើបតែបានបើកសវនាការមួយទៀត
ដើម្បីស្វែងរកការចាត់វិធានការបន្ថែមមកលើរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែលោកឧបការីរងបានលើកឡើងថា
រាល់ជំហានទាំងអស់ដែលបាននឹងកំពុងកើតឡើងនៅកម្ពុជា
គួរត្រូវបានត្រលប់ថយក្រោយ។
សូមបញ្ជាក់ថា លោក Patrick Murphy
ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍
បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយឥតព្រៀងទុក
កាលពីដើមសប្តាហ៍នេះ
ដោយបានជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាសំខាន់ៗ តួយ៉ាង
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា, លោក ស ខេង
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ជំនួបដែលភាគច្រើនបានលើកឡើងអំពីការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ
ជាពិសេសទាក់ទងនឹងស្ថានការណ៍នយោបាយនៅកម្ពុជានារយៈពេលចុងក្រោយនេះ៕
គជប៖ សហភាពអឺរ៉ុបមិនត្រូវយកបញ្ហាតុលាការនិងនយោបាយ ភ្ជាប់ជាមួយការងារបច្ចេកទេស
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានប្រាប់ទៅកាន់សហភាពអឺរ៉ុបថា
មិនត្រូវយកបញ្ហានយោបាយនិងរឿងតុលាការ
មកដោះស្រាយការងារបច្ចេកទេសរបស់ គជប ទេ។ ការលើកឡើងរបស់ គជប
យ៉ាងដូច្នេះ
ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងលិខិតរបស់សហភាពអឺរ៉ុបចុះថ្ងៃទី១២ខែធ្នូ
ដែលមានខ្លឹមសារសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុបចំពោះ គជប
ដោយសារការសម្រេចរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់តុលាការកំពូលកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៣ខែធ្នូ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានសម្ដែងការសោកស្ដាយចំពោះការសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុប
មកកាន់ គជប។ សម្រាប់ គជប សហភាពអឺរ៉ុបគួរតែយល់ថា គជប
គឺជាអ្នកអនុវត្តការងារបច្ចេកទេស។ និងថា សហភាពអឺរ៉ុប
មិនត្រូវយករឿងតុលាការ និងបញ្ហានយោបាយ
មកដោះស្រាយជាមួយការងារបច្ចេកទេសរបស់ គជប ទេ។
គួរជម្រាបជូនថា មួយថ្ងៃមុនការចេញសេចក្ដីថ្លែងការណ៍របស់ គជប ពោលគឺនៅថ្ងៃទី១២ធ្នូ សហភាពអឺរ៉ុប បានប្រកាសព្យួរជំនួយរបស់ខ្លួនសម្រាប់ គជប ដោយផ្អែកលើមូលហេតុថា តុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅស្រុកខ្មែរ។ សហភាពអឺរ៉ុប យល់ឃើញថា ការរំលាយបក្សប្រឆាំងដូច្នេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ដោយវាអាចធ្វើឲ្យការបោះឆ្នោតនោះត្រូវបានគេមើលឃើញថា មិនមានភាពស្របច្បាប់។
ប៉ុន្តែតបទៅនឹងការលើកឡើងរបស់សហភាពអឺរ៉ុប គជប បានចោទសួរថា តើមានហេតុផលអ្វីដែលអាចវាយតម្លៃថា ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ មិនមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈពេលដែលមេដឹកនាំ គជប នៅដដែល, សមាជិក គជប ភាគច្រើននៅដដែល, និងមន្ដ្រី គជប រាប់រយនាក់នៅដដែល? គជប បានបញ្ជាក់អះអាងបន្តថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គជប នៅតែរក្សាគោលដៅចម្បង២ដដែល គឺទី១៖ ពលរដ្ឋខ្មែរត្រូវមានឈ្មោះត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត ហើយទី២៖ សិទ្ធិសម្ដែងមតិតាមរយៈសន្លឹកឆ្នោតត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយទេ។
ទន្ទឹមគ្នានេះ គជប បានសង្កត់ធ្ងន់ដែរថា កិច្ចសហប្រតិបត្តិការរបស់ខ្លួនកន្លងមកជាមួយភាគីពាក់ព័ន្ធ គឺធ្វើឡើងដោយសុឆន្ទៈ ហើយខ្លួនស្វាគមន៍តែចំពោះជំនួយអន្ដរជាតិណាដែលប្រកបដោយសុឆន្ទៈដូចគ្នាដែរ។ ទាក់ទងទៅនឹងការសម្រេចព្យួរជំនួយរបស់សហភាពអឺរ៉ុបមកកាន់គជប គជប យល់ថា វាជាសិទ្ធិយល់ឃើញរបស់សហភាពអឺរ៉ុប។ ប៉ុន្តែសម្រាប់ គជប ខ្លួនឯង គឺបានគ្រោងថវិកាគ្រប់គ្រាន់ហើយ។
សូមជម្រាបជូនដែរថា នៅក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៦ និង២០១៧កន្លងទៅ គជប បានចំណាយថវិកាសម្រាប់រៀបចំការបោះឆ្នោតអស់ប្រមាណ៥០លានដុល្លារ។ ក្នុងនោះ ជំនួយរបស់សហភាពអឺរ៉ុបមានជាង៥លានដុល្លារ ដែលអាចរាប់ថាជាជំនួយមួយសំខាន់ដែរ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...