មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ប្រកាសថា
មន្ត្រីគណបក្សគ្មានការភ័យខ្លាចណាមួយចំពោះការគំរាមបង្កកទ្រព្យសម្បត្តិលើក្រុមគ្រួសាររបស់មន្ត្រីមានអំណាចនៅកម្ពុជាទេ
ដោយសារការបង្កកនេះមិនបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ អះអាងថា
កម្ពុជាមិនខ្វល់អំពីការបង្កកទ្រព្យសម្បត្តិជនណាម្នាក់ក្នុងទឹកដីរដ្ឋាភិបាលបរទេសនោះទេ
ប្រសិនបើការបង្កកនោះធ្វើឡើងស្របតាមផ្លូវច្បាប់ត្រឹមត្រូវ
មិនលំអៀងទៅរកបក្សប្រឆាំង៖ «អាហ្នឹងវាត្រូវយកច្បាប់ជាតិ
និងអន្តរជាតិមកពិចារណាទៅ។ បើថា
គាត់ធ្វើត្រឹមត្រូវតាមផ្លូវច្បាប់
អាហ្នឹងគ្មានអ្នកណាទៅហាមឃាត់គាត់ទេ។
ប៉ុន្តែបើធ្វើមិនត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិទេ
នោះសាមីខ្លួនអាចប្ដឹងតវ៉ាបាន»។
ការអះអាងរបស់លោក សុខ ឥសាន
ធ្វើឡើងក្រោយពេលតំណាងរាស្ត្រពីខាងគណបក្សពលករ លោក ម៉ាក បាត់លើរ៍
(Mark Butler) គ្រោងជំរុញឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ពិនិត្យមើលទ្រព្យសម្បត្តិនៃគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច
ដែលកំពុងរកស៊ីគគ្រឹកគគ្រេងក្នុងប្រទេសអូស្ត្រាលី។
លោក ម៉ាក បាត់លើរ៍ (Mark Butler) អះអាងថា
ដល់ពេលហើយដែលរដ្ឋាភិបាលអូស្ត្រាលី
ត្រូវពិនិត្យមើលអំពីដំណើរការប្រើប្រាស់លុយ
កខ្វក់ពីប្រទេសកម្ពុជា៖ «ខ្ញុំគិតថា
វាការសមរម្យដែលរដ្ឋាភិបាលប្រទេសអូស្ត្រាលី
ត្រូវពិនិត្យលើបញ្ហាទាំងនេះ
ជាពិសេសក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់នៃរបបរបស់លោក ហ៊ុន សែន
បានយកលុយពីសកម្មភាពខ្មៅកខ្វក់ នៅកម្ពុជា
មកចាយសប្បាយសោយសុខក្នុងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក
ឬនៅតាមបណ្ដាប្រទេសជាច្រើនទៀត។
ករណីទាំងនេះយើងត្រូវពិនិត្យមើលអោយបានល្អិតល្អន់
ពីព្រោះខ្ញុំបានឃើញច្បាស់ហើយថា របបរបស់លោក ហ៊ុន សែន
បានដើរលើសបន្ទាត់ដ៏សំខាន់មួយគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ខ្ញុំនឹងបញ្ជាក់ឲ្យបានច្បាស់ជាមួយរដ្ឋាភិបាលប្រទេសអូស្ត្រាលី
អំពីលទ្ធភាពក្នុងការដាក់លក្ខខណ្ឌជាក់លាក់មួយតាមរយៈការព្រួយបារម្ភរបស់ខ្ញុំ
ក៏ដូចជាសហគមន៍ខ្មែរក្នុងប្រទេសអូស្ត្រាលី
ទៅលើសកម្មភាពរំលោភច្បាប់របស់លោក ហ៊ុន សែន ទាំងកម្រោលនោះ»។
ការប៉ុនប៉ងចាត់វិធានការជាក់លាក់របស់តំណាងរាស្ត្រប្រទេសអូស្ត្រាលី
រូបនេះ
ធ្វើឡើងជាការឆ្លើយតបទៅនឹងវិធានការក្ដៅរបស់រដ្ឋាភិបាលក្រុងភ្នំពេញ
ដែលបានរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួន
មេដឹកនាំបក្សសង្គ្រោះជាតិ បិទបណ្ដាញសាព័ត៌មានឯករាជ្យ
បិទអង្គការសង្គមស៊ីវិល ចាប់ខ្លួនអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី
ពីរនាក់ ដែលជាការវាយប្រហារធ្ងន់ធ្ងរចំកណ្ដាលបេះដូង
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្រៅពីគម្រោងរបស់អ្នកច្បាប់អូស្ត្រាលី
ក្នុងការបោះពួយដើម្បីបង្កកទ្រព្យសម្បត្តិ
ឬភាគហ៊ុនរបស់គ្រួសារមន្ត្រីជាន់ខ្ពស់កម្ពុជា រីឯនៅសហរដ្ឋអាមេរិក
ឯណេះវិញ
ក្រុមអ្នកច្បាប់របស់ប្រទេសមហាអំណាចមួយនេះទាំងពីរគណបក្ស
ក៏កំពុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តមួយដើម្បីឆ្ពោះទៅរកការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា
រួមទាំងគ្រួសារ
និងបិទទិដ្ឋាការក្នុងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក
ថែមទៀតដែរ។
អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ
មានប្រសាសន៍ថា
ផលលំបាកពីការបង្កកទ្រព្យសម្បត្តិនឹងនាំឲ្យជនទាំងនោះបាត់បង់កិត្តិយស
ហើយមានឈ្មោះជាមនុស្សដែលទទួលរងទណ្ឌកម្ម
និងមានផលលំបាកធ្ងន់ធ្ងរពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីធ្វើជំនួញ
ឬធ្វើការចំណាយផ្សេងៗ៕
Friday, December 1, 2017
អ្នកវិភាគមើលឃើញពីចំណុចអវិជ្ជមានរឿងចិនធ្វើជាបង្អែករឹងមាំរបស់កម្ពុជា
អ្នកវិភាគមើលឃើញចំណុចអវិជ្ជមានជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា-ចិន។
ការលើកឡើងនេះ គឺបន្ទាប់ពីបក្សកុម្មុយនិស្តចិន
បានប្រកាសស្ម័គ្រចិត្ត
ធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់គណបក្សកាន់អំណាច។
ថ្វីត្បិតតែរដ្ឋាភិបាលលោក ហ៊ុន សែន
ពេញចិត្តពេញថ្លើមនៅពេលដែលសហគមន៍អន្តរជាតិ ដកខ្លួនចេញពីកម្ពុជា
ហើយចិនស្ម័គ្រចិត្តចូលខ្លួនមកក្ដី
ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា
ហាក់មិនពេញចិត្តឡើយ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត
មាស នី មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលខ្មែរ
ផ្ដេកខ្លួនទៅលើប្រទេសចិនខ្លាំង
នឹងនាំឲ្យមានការព្រួយបារម្ភច្រើនតាមបទពិសោធន៍កន្លងមក
ព្រោះចិនគឺជាប្រទេសកុម្មុយនិស្ត
មានគោលនយោបាយបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការតវ៉ា។ លោកបណ្ឌិត មាស
នី មើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិនបច្ចុប្បន្ននេះ
មានផលប៉ះពាល់ពីរ អាចកើតឡើង គឺទី១ ប្រសិនបើចិន
ផ្ដល់ការគាំទ្រច្រើន ហើយការដឹកនាំ របស់រដ្ឋាភិបាលខ្មែរ
មិនបានផ្ដល់ផលប្រយោជន៍ឲ្យគេទៅវិញទេ
ដូច្នេះនាំឲ្យមានការផ្លាស់ប្ដូរផ្សេងៗ ដូចនៅប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) ដែរ
ដែលចិនធ្លាប់ជួយគាំទ្រ។ ចំណែកទី២ ទំនាក់ទំនងនេះ
ក៏នាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ
ហើយរដ្ឋាភិបាល នឹងបាត់បង់ប្រជាប្រិយភាពកាន់តែខ្លាំង។ «»
ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែន
បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា បក្សកុម្មុយនិស្តចិន
បានប្រកាសយ៉ាងមហោឡារិកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់លោក ហ៊ុន
សែន និងគណបក្សប្រជាជនកម្ពុជា
ក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព
និងទទួលបានកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត។ ការប្រកាសនេះ
ធ្វើឡើងក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចរវាងរដ្ឋមន្ត្រីក្រសួងទំនាក់ទនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន
លោក សុង ថាវ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទីក្រុងប៉េកាំង
ប្រទេសចិន កាលពីល្ងាចថ្ងៃទី២៩
ខែវិច្ឆិកា។ការប្រកាសគាំទ្ររបស់ចិននៅពេលនេះ
គឺបន្ទាប់ពីអង្គការជាតិ អន្តរជាតិ និងប្រទេសលោកសេរី ជាច្រើន
ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់
ក្រោយពីចាប់ខ្លួនលោក កឹម សុខា ហើយរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា
បិទអង្គការសង្គមស៊ីវិល រួមទាំងវិទ្យុឯករាជ្យជាដើម ដែលគេយល់ថា
កម្ពុជាកំពុងដើរឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ។
ដោយឡែក
មជ្ឈដ្ឋានមួយចំនួនបញ្ចេញមតិលើបណ្ដាញសង្គម ក៏បានរិះគន់ថា
ដោយសារមានចិនជាបង្អែកដ៏រឹងមាំនេះហើយ
ទើបធ្វើឲ្យគណបក្សកាន់អំណាច ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះ។
ពួកគេបន្តថា ចំណុចសំខាន់ គឺប្រទេសចិន
ចង់ឲ្យប្រទេសកម្ពុជាប្រទេសរណបគេ
តាមបក្សកុម្មុយនិស្តរបស់ចិននេះឯង។
រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
រហូតមកដល់ពេលនេះធ្វើយុទ្ធនាការប្រឆាំងសហរដ្ឋអាមេរិក
ហើយកំពុងធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ ដោយចោទថា
សកម្មភាពបក្សនេះពឹងពាក់បរទេស ជាពិសេសសហរដ្ឋអាមេរិក
គឺជាអំពើក្បត់ជាតិ។ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមសួរទៅវិញថា
ចុះការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ពឹងពាក់ចិនផ្កាប់មុខបែបនេះ
ហើយចិនប្រកាសជួយក្ដែងៗបែបនេះ តើអាចចាត់ទុកថា
នេះជាអំពើក្បត់ជាតិដែរឬទេ។
ទោះយ៉ាងណាក្ដី លោកបណ្ឌិត មាស នី លើកឡើងថា
លោកមិនចង់ឲ្យខ្មែរចោទគ្នាទៅវិញទៅមក ថា ក្បត់ជាតិនោះទេ។
លោកបានផ្ដល់អនុសាសន៍ថា សម្រាប់ប្រទេសក្រីក្រដូចកម្ពុជានេះ គួរតែ
រក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ក្នុងពិភពលោកឲ្យមានតុល្យភាព
ទើបធ្វើឲ្យកម្ពុជា បានសុខ។ លោកថា ធ្វើជាមេដឹកនាំ
ត្រូវចេះមើលខ្លួនឯង និងស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយកុំរត់
ចេញពីមួយទៅពឹងមួយនោះ វានឹងនាំកិត្តិយសរបស់ប្រទេសយើង
មិនសូវខ្ពស់មុខខ្ពស់មាត់ដូច ប្រទេសគេក្នុងតំបន់៕
មន្ត្រីបក្សប្រឆាំងថាការបិទលិខិតឆ្លងដែនការទូតជាការធ្វើតាមអារម្មណ៍របស់អ្នកនយោបាយ
មន្ត្រីគណបក្សសង្គ្រោះជាតិ
ហៅការបិទលិខិតឆ្លងដែនការទូតរបស់មន្ត្រីគណបក្សប្រឆាំងថា
ជាការធ្វើតាមអារម្មណ៍របស់អ្នកនយោបាយ ឬបុគ្គលម្នាក់ប៉ុណ្ណោះ។
បន្ថែមពីនេះ
គឺបង្ហាញពីភាពមិនឯករាជ្យរបស់ស្ថាប័នរបស់រដ្ឋទៀតផង។
ការលើកឡើងនេះ ក្រោយពេលក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការកម្ពុជា
បានចេញលិខិតលុបចោលលិខិតឆ្លងដែនការទូតរបស់មន្ត្រីគណបក្សសង្គ្រោះជាតិជាង
៥០រូប។
មន្ត្រីគណបក្សសង្គ្រោះជាតិហាក់មិនចាប់អារម្មណ៍
ចំពោះសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា
ដែលសម្រេចលុបចោលលិខិតឆ្លងដែនការទូត របស់មន្ត្រីគណបក្សប្រឆាំង។
ពួកគេយល់ថាស្ថាប័នជាតិរបស់កម្ពុជាគ្មានឯករាជ្យ
ហើយតែងតែធ្វើតាមអារម្មណ៍ របស់អ្នកនយោបាយ ឬបុគ្គលម្នាក់។
ដូច្នេះគ្មានអ្វីប្លែកនោះទេ។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក
សោ ចាន់ដេត មានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជា គ្មានស្ថិរភាពនយោបាយ
ទើបបណ្តាលឱ្យច្បាប់ទម្លាប់ទាំងឡាយ តែងវិវត្ត
តាមការចង់បានរបស់បុគ្គលម្នាក់។ លោកហៅការលុបចោលលិខិតឆ្លងដែនការទូត
ពីសំណាក់ក្រសួងការបរទេសកម្ពុជា
ថាជារឿយផ្ទុយទៅនឹងច្បាប់ទាំងស្រុង៖ «មិនអាចធ្វើទៅអីចឹងបានទេ។
បើទោះបីខ្ញុំអស់អាណត្តិអស់អីក៏ដោយ
ប៉ុន្តែត្រូវការរង់ចាំអស់សុពលភាពប៉ាស្ព័រហ្នឹងដែរ។
បើវាមិនទាន់ផុតផង ហើយយើងទៅលុបទៅអីមុន
វាខុសច្បាប់ទាំងស្រុងហើយអាហ្នឹង វាមិនត្រឹមត្រូវទាល់តែសោះ។
ហើយបើនិយាយពីផ្លូវច្បាប់ វាខុសតាំងពីលុបពួកខ្ញុំចេញ
មិនឱ្យធ្វើនយោបាយឡើង»។
ប្រតិកម្មរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ
ពេលនេះ ក្រោយពេលក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា
បានចេញលិខិតកាលពីថ្ងៃទី២៤ វិច្ឆិកា សម្រេចលុបចោលលិខិតឆ្លងដែនការទូត
របស់មន្ត្រីគណបក្សសង្គ្រោះជាតិចំនួន ៥៦ រូប ។
ក្នុងនោះភាគច្រើនជាអ្នកតំណាងរាស្ត្រ
និងមានមួយចំនួនជាសមាជិកព្រឹទ្ធសភា។
លិខិតឆ្លងដែនការទូត
ជាលិខិតឆ្លងដែនមួយប្រភេទ ដែលផ្ដល់ជូនមន្ត្រីរាជរដ្ឋាភិបាល
ដែលមានតំណែងធំៗ សម្រាប់ភាពងាយស្រួល នៅពេលចេញចូលទៅក្រៅប្រទេស។
មន្ត្រីគណបក្សប្រឆាំងដដែល
គ្មានគម្រោងប្ដឹងតបតទៅនឹងការសម្រេចនេះទេ
ត្បិតពួកលោកបានដឹងច្បាស់ទៅហើយ ថាមិនអាចតវ៉ាអ្វីបាននោះឡើយ
បើគេសម្រេចហើយ គឺចប់និយាយត្រឹមប៉ុណ្ណឹង។ លោកបញ្ជាក់ទៀតថា
តំណាងរាស្ត្រ និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត គឺមានអារម្មណ៍
មិនខុសពីលោកនោះទេ ពោលគឺអារម្មណ៍អយុត្តិធម៌ហួសនឹងថ្លែង។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
លោក សន ជ័យ យល់ឃើញថា ចំណាត់ការបែបនេះ
ជាការអនុវត្តការងារមួយតាមទម្រង់រដ្ឋបាល
ពីព្រោះនៅពេលមន្ត្រីគណបក្សសង្គ្រោះជាតិ មិនមែនជាតំណាងរាស្ត្រ
ឬលែងជាសមាជិកព្រឹទ្ធសភាហើយ គេអាចនិរាករណ៍
រាល់ឯកសារដែលពាក់ព័ន្ធនឹងមុខតំណែងបាន ប៉ុន្តែពួកគាត់
នៅតែអាចប្រើប្រាស់លិខិតឆ្លងដែនធម្មតា ក្នុងនាមពលរដ្ឋទូទៅបាន៖ «អីចឹងខ្ញុំយល់ថា
អតីតអ្នកតំណាងរាស្ត្រទាំងនោះ គាត់នៅតែអាចប្រើលិខិតឆ្លងដែន
ដែលមិនមែនជាលិខិតឆ្លងដែនការទូត
ដែលគេហៅថាលិខិតឆ្លងដែនផ្ទាល់ខ្លួនបានក្នុងនាមជាប្រជាពលរដ្ឋ»។
ក្នុងរយៈពេលជិត ៥ឆ្នាំ
បន្ទាប់ពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ បញ្ចប់ទៅ
កាលពីឆ្នាំ២០១៣ គេសង្កេតឃើញថា
លទ្ធផលនៃការអភិវឌ្ឍប្រទេសជាតិមានតិចតួច
ហើយការងាររបស់អ្នកតំណាងរាស្ត្រ
មិនបានធ្វើអ្វីជាដុំកំភួនសម្រាប់ពលរដ្ឋទេ។
ជាក់ស្ដែងគ្រាន់តែបោះឆ្នោតរួច
ជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលរហូតជាង ១ឆ្នាំ
ហើយបន្ទាប់ពីអ្នកនយោបាយចាប់ដៃគ្នាមិនបានប៉ុន្មានថ្ងៃផង
ការធ្វើទុក្ខបុកម្នេញ ទៅលើមន្ត្រីគណបក្សប្រឆាំង សង្គមស៊ីវិល
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ពិសេសទៅលើប្រធានគណបក្សសង្គ្រោះជាតិ
ក៏ចាប់ផ្ដើមកើតមានឡើង រហូតឈានដល់ការចាប់ខ្លួន លោក កឹម សុខា។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានសម្រេចមហិច្ឆតារបស់ខ្លួន
ក្នុងការរំលាយគណបក្សសង្គ្រោះជាតិទាំងស្រុង កាលពីថ្ងៃទី១៦ វិច្ឆិកា
ហើយយកកៅអីគណបក្សប្រឆាំងមួយនេះ ទៅបែងចែកឱ្យគណបក្សផ្សេង
ដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យទាល់តែសោះ។ ពលរដ្ឋខ្លះលើកឡើងថា
បើបោះឆ្នោតរួចហើយ មិនបានធ្វើឱ្យប្រទេសជាតិរីកចម្រើន
និងសន្តិភាពពិតប្រាកដទេ បែរជាបង្កឱ្យពលរដ្ឋមានតែការព្រួយបារម្ភ
ពីស្ថានភាពស្រុកទេសឥតឈប់ឈរដដែល
គឺមិនចាំបាច់មានការបោះឆ្នោតល្អជាង។
ស្ថានភាពនយោបាយចុងក្រោយនេះ លោក សន ជ័យ មើលឃើញថា
កម្ពុជានឹងរងផលប៉ះពាល់រយៈពេលវែង
ពិសេសប៉ះពាល់លើទំនាក់ទំនងអន្តរជាតិ
ព្រមទាំងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ដៃគូម្ចាស់ជំនួយដែលផ្ដល់ជូនប្រទេសកម្ពុជា
ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិបាលកិច្ចជាដើម៕
Friday, November 24, 2017
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទទួលស្គាល់បេក្ខជនតំណាងរាស្ត្រថ្មីចំនួន៤៤រូប ជំនួសឲ្យតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃនេះ
បានបើកកិច្ចប្រជុំពិភាក្សា និងទទួលស្គាល់រួចហើយ
បញ្ជីបេក្ខជនតំណាងរាស្ត្រចំនួន៤៤រូប
ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប
បញ្ជូនទៅកាលពីថ្ងៃទី២៣វិច្ឆិកាម្សិលមិញ។ បញ្ជីឈ្មោះបេក្ខជននោះ
មានសមាសភាពមកពី៣គណបក្ស៖ គឺគណបក្សហ៊្វុនស៊ិនប៉ិច មាន៤១រូប,
គណបក្សសញ្ជាតិកម្ពុជា មាន២រូប, និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
មាន១រូប។
ផ្ដើមចេញពីគណបក្សហ៊្វុនស៊ិនប៉ិច។
ក្នុងចំណោមមន្ដ្រីហ៊្វុនស៊ិនប៉ិចទាំង៤១រូបនោះ ព្រះអង្គម្ចាស់
នរោត្តម រណឬទ្ធិ ទទួលបានអាសនៈនៅមណ្ឌលកំពង់ចាម ជំនួសឲ្យលោក កឹម សុខា
ប្រធានអតីតគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។ ក្រៅពីនេះ
មន្ដ្រីសំខាន់ៗរបស់គណបក្សរាជានិយមមួយនេះ
ក៏ត្រូវបានទទួលស្គាល់ពី គជប ដែរ ទៅតាមមណ្ឌលនានា។
ក្នុងនោះរួមមាន៖ លោក យូ ហុកគ្រី អតីតតំណាងរាស្ត្រ
និងសហរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកៅអីនៅកំពង់ចាម។ លោក នុត សុខុម
អតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។
ក៏មានផងដែរវត្តមាន លោក ចាប ញ៉ាលីវុធ លោក ហេង ចាន់ថា លោក សាយ ហាក់
ដែលជាអតីតអភិបាលខេត្តក្នុងអំឡុងពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងរដ្ឋាភិបាល
ព្រមទាំងមន្ដ្រីជាច្រើនទៀត
ដែលជាអតីតសមាជិកសភានិងមន្ដ្រីរដ្ឋាភិបាលស្និទ្ធនឹងគណបក្សហ៊្វុនស៊ិនប៉ិច។
អ្នកទាំងនេះ
ជាប់ឈ្មោះឈរជាតំណាងរាស្ត្រកូតាគណបក្សហ៊្វុនស៊ិនប៉ិចនៅមណ្ឌលផ្សេងៗគ្នា
នៅ២១ខេត្តរាជធានីទូទាំងប្រទេស។
ចំណែកគណបក្សសញ្ជាតិកម្ពុជា។ លោក សេង សុខេង ដែលជាប្រធានគណបក្ស ទទួលបានមួយអាសនៈនៅខេត្តកំពង់ចាម ខណៈសហការីរបស់លោក គឺលោក គង្គ សាវ៉ន ក្លាយជាតំណាងរាស្ត្រនៅមណ្ឌលខេត្តព្រៃវែង។
រីឯពីគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចវិញ មានតែប្រធានគណបក្ស គឺលោក ហួន រាជចំរើន មួយរូបប៉ុណ្ណោះ ដែលត្រូវបានប្រកាសជាតំណាងរាស្ត្រ។ លោកឈរឈ្មោះនៅមណ្ឌលខេត្តកណ្ដាល។
គួរជម្រាបជូនថា ក្រៅពីគណបក្សទាំង៣ខាងដើមនេះ នៅមានគណបក្សចំនួន២ទៀត ដែលត្រូវទទួលបានអាសនៈនៅក្នុងរដ្ឋសភា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវតុលាការរំលាយ។ គណបក្សទាំង២នោះ រួមមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ទទួលបាន ៦អាសនៈ, និងគណបក្សខ្មែរឈប់ក្រ របស់លោកក្រវ៉ាញ ដារ៉ន ទទួលបាន៥អាសនៈ។ យ៉ាងណាក៏ដោយ គណបក្សទាំង២នេះ បានប្រកាសមិនទទួលយកអាសនៈដែល គជប បែងចែកឲ្យទេ។ នេះមានន័យថា គជប មានអាសនៈចំនួន១១ទៀតនៅក្នុងដៃ ដើម្បីបែងចែកទៅឲ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតនៅរាជធានីខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ដែលដឹកនាំរដ្ឋាភិបាល។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃសុក្រនេះថា រដ្ឋសភានឹងនៅតែបន្តរង់ចាំបញ្ជីបេក្ខជនតំណាងរាស្ត្រចំនួន១១រូបផ្សេងទៀតពី គជប ដើម្បីប្រជុំពិភាក្សាជាបន្តទៀត។ លោកឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិភាក្សាទទួលស្គាល់បេក្ខជនតំណាងរាស្ត្រទាំង៤៤រូប ដែល គជប បញ្ជូនឈ្មោះមករួចរាល់ហើយ។ បេក្ខជនតំណាងរាស្ត្រទាំង៤៤រូប នឹងត្រូវរដ្ឋសភាប្រកាសសុពលភាពនៅថ្ងៃចន្ទ ទី២៧វិច្ឆិកា មុននឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាតំណាងរាស្ត្រជាផ្លូវការ នៅក្នុងពេលដ៏ឆាប់ខាងមុខ។ នេះបើតាមលោក ឡេង ប៉េងឡុង៕

តុលាការកំពូលនឹងប្រកាសសាលដីការឿងជេរប្រមាថអាជ្ញាធររបស់ស្រ្តីបឹងកក់បួននៅថ្ងៃទី៨ ធ្នូ
តុលាការកំពូលកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ
បានបើកសវនាការសួរដេញដោលលើសកម្មជនដីធ្លីបឹងកក់ចំនួន៤នាក់ជុំវិញដំណើររឿងជេរប្រមាថមន្រ្តីរាជការសាធារណៈនៅមុខសាលារាជធានីភ្នំពេញកាលពីឆ្នាំ២០១១កន្លងទៅ។
បន្ទាប់ពីចំណាយពេលប្រមាណជាងពីរម៉ោងនៅព្រឹកនេះ
ចៅក្រមតុលាការកំពូលបានសម្រេចថា នឹងប្រកាសសាលដីកានៅថ្ងៃទី៨
ខែធ្នូខាងមុខនេះ។
សវនាការរបស់តុលាការកំពូលនៅថ្ងៃនេះ
គឺធ្វើឡើងតាមបណ្តឹងសារទុក្ខរបស់ក្រុមសកម្មជនដីធ្លីតំបន់បឹងកក់ទាំងបួននាក់
គឺអ្នកស្រីទេព វន្នី អ្នកស្រីបូ ឆវី អ្នកស្រីគង់ ចាន់ថា
និងអ្នកស្រីហេង មុំ
ដែលជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនាពេលកន្លងមកដែលផ្តន្ទាទោសឲ្យពួកគេជាប់ពន្ធនាគារ៦ខែ។
ទោស ៦ ខែនេះ គឺក្រោមបទប្រកាន់ប្រមាថអ្នករាជការសាធារណៈ
និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស។
សូមបញ្ជាក់ថា កាលពីចុងខែវិច្ឆិកាឆ្នាំ២០១១ ក្រុមអ្នកភូមិបឹងកក់ដែលជាតំបន់រ៉ាំរ៉ៃដោយជម្លោះដីធ្លីនាពេលនោះ បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាស្វែងរកដំណោះស្រាយនៅពីមុខសាលារាជធានីភ្នំពេញ។ នៅពេលនោះ ស្រ្តីបួននាក់ខាងលើ ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទថា បានជេរប្រមាថមន្រ្តីរាជការសាធារណៈ ហើយតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសពួកគេរយៈពេល៦ខែនៅក្នុងពន្ធនាគារ។ ប៉ុន្តែពួកគេបានស្នើសុំនៅក្រៅឃុំ ហើយបន្តប្តឹងជំទាស់រហូតមកដល់តុលាការកំពូលនៅថ្ងៃនេះ ដើម្បីឲ្យទម្លាក់បទចោទប្រកាន់មកលើពូកគេ។
អ្នកស្រីបូ ឆវី អ្នកភូមិបឹងកក់ម្នាក់ក្នុងចំណោមបួននាក់នោះ បានអះអាងថា ពួកគេមិនបានជេរប្រមាថមន្រ្តីរាជការសាធារណៈដូចការចោទប្រកាន់របស់អាជ្ញាធរ និងតុលាការសាលាដំបូងរាជធានីភ្នំពេញនោះទេ។ តាមអ្នកស្រីបូ ឆវី នៅពេលនោះ គឺពួកគេបានទៅតវ៉ា ដើម្បីតែស្វែងរកដំណោះស្រាយបញ្ហាដីធ្លីរបស់ខ្លួនតែប៉ុណ្ណោះ។ ដោយអះអាងថាខ្លួនគ្មានកំហុសនិងត្រូវតុលាការជាន់ទាបកាត់ទោសទាំងអយុត្តិធម៌នោះ អ្នកស្រីបូ ឆវី បានស្នើឲ្យតុលាការកំពូលទាត់ចោលការសម្រេចផ្តន្ទាទោស និងការតម្តល់ទោសរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញឡើងវិញ។
សូមកត់សម្គាល់ថា នៅក្នុងសំណុំរឿងចាស់ឆ្នាំនេះ ក៏មានអ្នកស្រីទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ដ៏លេចធ្លោម្នាក់ផងដែរ។ បច្ចុប្បន្ន អ្នកស្រីទេព វន្នី កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការបានផ្តន្ទាទោសរយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តទៅនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំ២០១៣កន្លងទៅ៕

មេធាវីលោក កឹម សុខា៖ សំណួររបស់ចៅក្រមស៊ើបសួរដាក់បន្ទុកលើកូនក្ដី
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី
នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានអញ្ជើញទៅសួរចម្លើយ លោក កឹម សុខា
អតីតប្រធានគណបក្សសង្គ្រោះជាតិ
នៅពន្ធនាគារត្រពាំងផ្លុងផ្ទាល់តែម្ដង។
ក្នុងនោះក្រុមមេធាវីការពារលោក កឹម សុខា បានកត់សម្គាល់ថា
ភាគច្រើននៃសំណួររបស់ចៅក្រមស៊ើបសួរបានសួរដាក់បន្ទុកទៅកាន់កូនក្ដីរបស់ខ្លួន។
លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្ដី៥រូប
លោក កឹម សុខាថ្លែងថា គិតមកដល់ថ្ងៃត្រង់នេះ
ការស៊ើបសួរនៅមិនទាន់បញ្ចប់នៅឡើយ ប៉ុន្តែក្រុមមេធាវីលោក កឹម សុខា
កត់សម្គាល់ថា
ស្ថានភាពទូទៅនៃការសួរឆ្លើយហាក់មិនសូវមានភាពតានតឹងទេ
ក៏ប៉ុន្តែសំណួររបស់ចៅក្រមស៊ើបសួរព្យាយាមសួរដាក់បន្ទុកទៅកាន់លោក
កឹម សុខា ច្រើនជាងផ្ដោតលើសំណួរដោះបន្ទុក។
បន្ថែមលើនេះទៀតមេធាវីក៏មើលឃើញថា លោក កឹម សុខា
ក៏មិនបានឆ្លើយទៅតាមអ្វីដែលជាការដាក់បន្ទុករបស់ចៅក្រមស៊ើបសួរដែរ។
ព្រោះនេះជាសិទ្ធិរបស់លោក កឹម សុខា ដូចគ្នាក្នុងការឆ្លើយ
ឬមិនឆ្លើយ។ នេះបើតាម លោក ផែង ហេង។
អំពីសិទ្ធិរបស់ក្រុមមេធាវីក្នុងដំណាក់កាលនេះ លោក ផែង ហេង អះអាងថា ក្រុមមេធាវីមិនអាចលូកមាត់បានទេ ព្រោះនេះជានីតិវិធីនៃគោលការណ៍ច្បាប់ ។ អ្វីដែលច្បាប់បានអនុញ្ញាតនោះ គឺគ្រាន់តែឈរនៅជិតកូនក្ដីផ្ដល់ជាកម្លាំងចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយមុនការស៊ើបសួរចាប់ផ្ដើមក្រុមមេធាវីបានប្រឹក្សាយោបល់ជាមួយកូនក្ដីរួចហើយដែរ។ ទាក់ទងនឹងស្ថានភាពសុខភាពលោក កឹម សុខា វិញមេធាវីមើលឃើញថា កាយសម្បទាមាំមួនមួយជាមួយនឹងសំឡេងឆ្លងឆ្លើយច្បាស់ល្អ ដូចពេលលោកថ្លែងក្នុងវេទិកាសាធារណៈនាពេលកន្លងមកដែរ។ នេះបើតាមលោកមេធាវី ផែង ហេង។
សូមបញ្ជាក់ថា ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ខែវិច្ឆិកានេះនេះ គឺជាការស៊ើបសួរលើកដំបូងរបស់ចៅក្រមស៊ើបទៅកាន់លោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ៕

សមាជិកក្រុមប្រឹក្សាបក្សប្រឆាំងខេត្តប៉ៃលិនថាពួកគេនៅតែស្មោះស្ម័គ្រចំពោះបក្ស
សមាជិកក្រុមប្រឹក្សារបស់គណបក្សប្រឆាំងនៅខេត្តប៉ៃលិន
ប្រកាន់ជំហរជាថ្មីថា
ពួកគាត់នៅតែស្មោះស្ម័គ្រជាមួយគណបក្សរបស់ខ្លួនដោយមិនក្បត់ឆន្ទៈម្ចាស់ឆ្នោតនោះទេ
បើទោះបីជាគណបក្សរបស់ខ្លួនត្រូវបានតុលាការរបស់រដ្ឋាភិបាលគណបក្សកាន់អំណាច
កម្ទេចចោលជិតមួយសប្ដាហ៍ហើយក្ដី។
ទន្ទឹមគ្នានេះមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន អះអាងថា
អាជ្ញាធរគណបក្សប្រជាជនកម្ពុជា បន្តធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំ
ដើម្បីអូសទាញសកម្មជនគណបក្សប្រឆាំងឲ្យទៅរួមរស់ជាមួយគណបក្សខ្លួនមិនទាន់ឈប់នៅឡើយ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
តំបន់ផ្ដាច់ខ្លួនខ្មែរក្រហមនៅខេត្តប៉ៃលិន
បានអះអាងថាអាជ្ញាធរគណបក្សកាន់អំណាចនៅខេត្តមួយនេះ
បានប្ដូរយុទ្ធសាស្ត្រពីការចែចូវថ្នាក់ដឹកនាំគណបក្សមកសកម្មជនថ្នាក់ក្រោមវិញ។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិនអ្នកស្រី
វ៉ែន ដារ៉ា ឲ្យដឹងនៅថ្ងៃទី២៣ វិច្ឆិកា ថា
មូលហេតុដែលអាជ្ញាធរគណបក្សកាន់អំណាចប្ដូរយុទ្ធសាស្ត្រក្នុងការអូសទាញសកម្មជនថ្នាក់ក្រោមនោះ
ទំនងដោយសារយុទ្ធនាការកន្លងមក ពុំទទួលបានលទ្ធផល
ដោយសារតែសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ
មិនទៅចុះចូលគណបក្សកាន់អំណាចនោះទេ។
ស្ត្រីប្រធានគណបក្សប្រឆាំងរូបនេះ
អះអាងបន្តទៀតថា
អ្នកដែលសកម្មក្នុងយុទ្ធនាការអូសទាញសមាជិកគណបក្សខ្លួន
ដូចភ្លៀងរលឹមនេះ គឺអភិបាលស្រុកសាលាក្រៅ លោក សំ សារ៉េត តែម្ដង
ក៏ប៉ុន្តែក៏មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាគណបក្សបានដែរ៖ «យើងបានប្ដេជ្ញាចិត្តទាំងអស់គ្នាថា
មិនទៅណាចោលគ្នា គឺសុខចិត្តអត់ឃ្លានមានហូបអីទាំងអស់គ្នា
ដូច្នេះហើយមិនមានទៅណាចោលគ្នាទេ។
ប្រជាពលរដ្ឋក៏គាត់មកផ្ដល់កម្លាំងចិត្តឲ្យជាហូរហែដែរ»។
អភិបាលស្រុកសាលាក្រៅ លោក សំ សារ៉េត
ពុំទាន់មានប្រតិកម្មអ្វីជុំវិញពីការរិះគន់របស់មន្ត្រីគណបក្សប្រឆាំងនេះនៅឡើយទេ
ដោយលោកទទួលទូរស័ព្ទហើយក៏ផ្ដាច់ទៅវិញ។
ទោះជាយ៉ាងនេះក្ដី
ពលរដ្ឋអ្នកតាមដានស្ថានការណ៍នយោបាយនៅខេត្តប៉ៃលិន មានប្រសាសន៍ថា
សមាជិកគណបក្សប្រឆាំង នៅតំបន់ផ្ដាច់ខ្លួនខ្មែរក្រហម
មិនទៅរួមរស់ជាមួយគណបក្សកាន់អំណាច
គឺជាអ្នកនយោបាយល្អនៅក្នុងបេះដូងរបស់ពួកគាត់។
ពលរដ្ឋរូបនេះអះអាងថា
សំណូមពរឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រឆាំងទាំងអស់
បន្តស្មោះស្ម័គ្រជាមួយម្ចាស់ឆ្នោតទៅមុខទៀត៖ «ព្រោះយល់ឃើញថា
គាត់ពេញចិត្តនឹងរបបប្រជាធិបតេយ្យពិតប្រាកដ
ព្រោះគាត់ចង់បានភាពយុត្តិធម៌និងភាពត្រឹមត្រូវក្នុងសង្គម។
ដូច្នេះគាត់ធ្វើនយោបាយដើម្បីឲ្យប្រទេសរីកចំរើន
ទើបបានជាខ្ញុំគាំទ្រ និងកោតសរសើរពួកគាត់នោះ»។
ចំណែកអ្នកវិភាគស្ថានការណ៍នយោបាយលោក បណ្ឌិត មាស
នី លើកឡើងថា
ការសាមគ្គីស្មោះស្ម័គ្ររបស់ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិនៅពេលនេះ
គឺជាសញ្ញាបញ្ជាក់ភាពរាំងមាំរបស់គណបក្សប្រឆាំងនៅថ្នាក់មូលដ្ឋាន៖ «សម្រាប់មូលដ្ឋាន
ប្រយោជន៍របស់គណបក្សប្រឆាំងគឺជាសញ្ញាមួយ
ជួយផ្ដល់ការលើកទឹកចិត្តទៅដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
នៅមូលដ្ឋានដែលដើម្បីបង្ហាញឲ្យឃើញថា
សង្គ្រោះជាតិមិនមានការបែកបាក់គ្នា ដូចពាក្យចចាមអារ៉ាមទេ
បើទោះបីជាគណបក្សនេះដែលកន្លងមក ត្រូវគេបង្ហោះតាមហ្វេសប៊ុក (Facebook) ថាបែកបាក់គ្នាក្ដី»។
សមាជិកក្រុមប្រឹក្សាគណបក្សនៅខេត្តប៉ៃលិនទាំងអស់
ក្រោយពីគណបក្សត្រូវបានតុលាការរបស់រដ្ឋាភិបាលក្រុងភ្នំពេញបំផ្លាញចោល
កាលពីទីថ្ងៃ១៦ វិច្ឆិកា មក ភាគច្រើនពួកគាត់ទៅធ្វើស្រែធ្វើចម្ការ
ដោយពុំមានសមាជិកណាម្នាក់
ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
ទោះជាយ៉ាងណាសមាជិកខ្លះក៏ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ
ពីព្រោះអាជ្ញាធរគណបក្សកាន់អំណាចបានដាក់កម្លាំងតាមដានពួកគាត់ជារៀងរាល់ថ្ងៃមិនឈប់នៅឡើយ៕
Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...