បណ្ដាញសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស
ថ្កោលទោសជាខ្លាំងចំពោះ ការរំលាយគណបក្សសង្គ្រោះជាតិ។
ពួកគេប្ដេជ្ញាថា នឹងបន្តកិច្ចខំប្រឹងប្រែងទ្វេថែមទៀត
ដើម្បីជំរុញឲ្យមេដឹកនាំក្នុងប្រទេសដែលពួកគេកំពុងរស់នៅ
ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា
ឲ្យងាកត្រឡប់មកស្តារស្ថានការណ៍នយោបាយឲ្យមានភាពប្រក្រតីឡើងវិញ។
អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិប្រចាំតំបន់អាមេរិកខាងជើង
លោក ម៉ា ព្រីទ្ធី បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទ
ពីទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា ថា
រូបលោកផ្ទាល់ និងសហការីទាំងអស់ មានការសោកស្ដាយជាខ្លាំង
ចំពោះទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ដែលបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេតែមួយគត់នៅកម្ពុជានេះ។
លោកបន្តថា រដ្ឋាភិបាលនៃបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ
នឹងមិនទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ហ៊ុន សែន នេះទេ
ហើយថា ទង្វើរបស់លោក ហ៊ុន សែននេះ គឺជាការរំលាយរដ្ឋាភិបាលខ្លួនឯង៖ «ការរំលាយនេះ
គឺជាការរំលាយដោយផ្នែកនយោបាយ។ ពួកយើងគិតថា
មិនខុសគ្នានឹងការរំលាយរដ្ឋាភិបាលសព្វថ្ងៃនេះដែរ ។
ពួកយើងដែលជាអ្នកគាំទ្រនៅក្រៅប្រទេស ខ្ញុំជឿថា
រដ្ឋាភិបាលខាងលោកសេរី នឹងយល់ឃើញដូចយើងដែរ គឺចាប់ពីថ្ងៃនេះ
គឺក្លាយជារដ្ឋាភិបាលមួយខុសច្បាប់។
បងប្អូនយើងឃើញនូវអំពើបំពានឆន្ទៈរាស្ត្ររាប់លាននាក់
ធ្វើឲ្យពួកគេឈឺចាប់»។
លោក ម៉ា ព្រីទ្ធី អះអាងថា ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
នៅក្រៅប្រទេស នឹងបន្តការទាមទារឲ្យមានការផ្លាស់ប្ដូរ
និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកបន្តថា ក្រុមលោក
គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកាណាដា
ដើម្បីស្វែងរកការគាំទ្រ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
ឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាត ឲ្យគណបក្សសង្គ្រោះជាតិ
អាចចូលរួមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌
នៅមុនការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ។
មិនខុសពីពលរដ្ឋខ្មែរនៅប្រទេសកាណាដាទេ
ប្រធានសមាគមយុវជនគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក លោក ប៉ែន សុខផល
បានថ្លែងពីក្រុងឡូវ៉ែល (Lowell) រដ្ឋម៉ាស្សាឈូសសេត (Massachusetts) ថា
លោកមានការខកចិត្តជាខ្លាំង ចំពោះការរំលាយគណបក្សសង្គ្រោះជាតិនេះ
ហើយថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
កំពុងដឹកនាំប្រទេសឆ្ពោះទៅរកភាពផ្ដាច់ការ
និងជំរុញឲ្យប្រទេសធ្លាក់ក្នុងភាពអន្តរាយ៖ «កម្ពុជានឹងត្រូវឯកោ
ហើយរដ្ឋាភិបាលនឹងរងការគាបសង្កត់ពីអន្តរជាតិធ្ងន់ៗទៅ។
ខ្ញុំជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប
គឺគ្មានអ្វីភ្ញាក់ផ្អើលទេ
បងប្អូនខ្មែរទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់
យើងធ្វើដំណើរឆ្ពោះទៅមុខ
ដើម្បីដំណើរការលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវ។
សំខាន់លើយើងទាំងអស់គ្នា ត្រូវចេះរក្សាជំហរដើម្បីដើរទៅមុខ។ លោក
ហ៊ុន សែន ធ្វើយ៉ាងណាដើម្បីរក្សាអំណាចសម្រាប់ក្រុមបក្សពួក
និងក្រុមគ្រួសារលោក»។
ក្រៅពីអំពាវនាវឲ្យពលរដ្ឋទាំងនៅក្នុង
និងក្រៅប្រទេសរួមសាមគ្គីគ្នា លោក ប៉ែន សុខផល បញ្ជាក់ថា
បណ្ដាញការងាររបស់ក្រុមលោក នៅសហរដ្ឋអាមេរិកនេះ
គ្រោងរៀបចំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីជួបជាមួយសមាជិករដ្ឋសភា
និងព្រឹទ្ធសភា ក្នុងរដ្ឋនីមួយៗ។
ចំណែក សកម្មជនសាខានៃគណបក្សសង្គ្រោះជាតិ
នៅប្រទេសអាល្លឺម៉ង់ឯណោះវិញ លោក បូព៌ា កុមារ ក៏បានប្រាប់អាស៊ីសេរីថា
ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប
ក្រោយពីបានទទួលដំណឹងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦
ខែវិច្ឆិកាមក ពួកគាត់បាន សំដែងការហួសចិត្ត និងមិននឹកស្មានថា
គណបក្សប្រឆាំងដែលមានតំណាងរាស្ត្រ ៥៥រូប ត្រូវបានតុលាការកំពូល
ធ្វើតាមការបញ្ជារបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ៖ «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ
ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដោយមិនយកនីតិរដ្ឋ ច្បាប់
និងអនុវត្តតាមរដ្ឋធម្មនុញ្ញ
គឺធ្វើឡើងតាមគោលការណ៍នយោបាយរបស់គណបក្សប្រជាជនកម្ពុជា
ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ
ដើម្បីបង្កើតនូវរបបផ្ដាច់ការនិយមនៅស្រុកខ្មែរ»។
រីឯបណ្ដាញការងាររបស់គណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំងវិញ
ក៏បានចេញប្រតិកម្មជាបន្តបន្ទាប់ ដោយមិនទទួលស្គាល់សាលក្រមសម្រេច
របស់តុលាការកំពូលនោះទេ។ លោក ហំម ប៊ុនឆាយ បញ្ជាក់ថា ក្រុមលោក
នឹងនៅបន្តធ្វើការងារកាន់តែខ្លាំងឡើងថែមទៀត
ដើម្បីជំរុញឲ្យសហភាពអឺរ៉ុប ចាត់វិធានការជាក់ស្ដែងភ្លាមៗ
គាបសង្កត់ដល់រដ្ឋាភិបាលលោកហ៊ុន សែន៖ «សំខាន់
គឺប្រជាពលរដ្ឋខ្មែរ
គាត់បានបោះឆ្នោតឲ្យតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ
ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស យករាស្ត្រជាធំ
ជាម្ចាស់ឆ្នោត និងជាម្ចាស់អំណាច។ យើងនឹងបន្តការងារទៅមុខទៀត
ដើម្បីឲ្យមានការបោះឆ្នោតត្រឹមត្រូវ ដូចប្រទេសលោក សេរី
ដែលសុំឲ្យលោកហ៊ុន សែន ដោះលែងលោក កឹម សុខា ហើយរៀបចំបោះឆ្នោតឲ្យបាន
ត្រឹមត្រូវ»។
ចំណែកប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង
កញ្ញា លីម កណ្ណិកា ក៏បានប្រាប់អាស៊ីសេរីថា
កញ្ញាមានការសោកស្ដាយជាខ្លាំង ដែលលោក ហ៊ុន
សែនរំលាយគណបក្សសង្គ្រោះជាតិ។ កញ្ញាថា ប្ដេជ្ញាតស៊ូមោះមុត
ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ជាពិសេស
គឺជំរុញឲ្យសហគមន៍អន្តរជាតិ
ដោះស្រាយបញ្ហាប្រទេសកម្ពុជាឲ្យបានឆាប់ៗ៖ «យើងស្ដាយគណបក្សយើងដែលធំខ្លាំង
មានតំណាងរាស្ត្រ ៥៥នាក់ ដូច្នេះយើងត្រូវតែគាំទ្រប្រជាពលរដ្ឋយើង
និងគាំទ្រគណបក្សសង្គ្រោះជាតិ។ យើងចង់ឲ្យអន្តរជាតិហ្នឹង
មុនឲ្យថវិកា ត្រូវគិតផង។ ឥឡូវ យើងដឹងថា លោក ហ៊ុន សែន ប្រើលុយហ្នឹង
ដើម្បីធ្វើបាបពលរដ្ឋ និងរំលាយគណបក្សយើងនៅប្រទេសកម្ពុជា»។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា គណបក្សសង្គ្រោះជាតិ
សាខាប្រចាំប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ
ថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន សែន និងបក្សពួកថា
បានកម្ទេចសិទ្ធិសេរីភាពរបស់មនុស្ស
និងបានបំពានដោយចេតនាលើកិច្ចព្រមព្រៀងសន្តិភាព
ទីក្រុងប៉ារីសឆ្នាំ១៩៩១។ សេចក្ដីថ្លែងការណ៍បន្តថា
សហគមន៍ខ្មែរនៅប្រទេសបារាំង និងអឺរ៉ុប
គ្រោងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា
ដើម្បីប្រឆាំងនឹងការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
Saturday, November 18, 2017
ចិនប្រកាសគាំទ្រកម្ពុជាបន្ទាប់ពីចំណាត់ការលើ CNRP
ប្រទេសមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាលើដំណើរការអភិវឌ្ឍរបស់ខ្លួន
បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន
ទទួលបានជោគជ័យក្នុងការរំលាយគណបក្សសង្រ្គោះជាតិតាមអំណាចសាលក្រមនៃតុលាការកំពូល។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានលើកឡើងបែបនេះកាលពីថ្ងៃ សុក្រម្សិលមិញ នៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ថាប្រទេសកុម្មុនីសមួយនេះគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការបន្តដំណើការអភិវឌ្ឍរបស់ខ្លួន បន្ទាប់ពីឈ្នះសាលក្រមក្នុងការរំលាយគណបក្សប្រឆាំងសង្គ្រោះជាតិ។
គណបក្សប្រឆាំងធំមួយនេះត្រូវបានតុលាការកំពូលប្រកាសសាលក្រមរំលាយចោល និងបិទផ្លូវតវ៉ាកាលពីថ្ងៃទី ១៦ វិច្ឆិការ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

សភាឯកបក្សអនុម័តច្បាប់ថវិកាឆ្នាំ២០១៨ និងកែសម្រួលសមាជិកគណៈកម្មការជំនាញ
រដ្ឋសភាជាតិឯកបក្ស
ដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា
បានបើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ កាលពីថ្ងៃទី១៧ វិច្ឆិកា
ដោយសម្រេចអនុម័តជ្រើសតាំងសមាជិកបន្ថែមចំនួន ២រូប
ទៅលើគណៈកម្មការជំនាញរដ្ឋសភានីមួយៗ
ក្នុងចំណោមគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា។ ការបន្ថែមសមាជិកនេះ
នាំឲ្យគណៈកម្មការជំនាញរដ្ឋសភា កើនឡើងសមាជិក ពី ៩រូប
ដល់១១រូបវិញ ព្រមទាំងបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា
គ្រប់គ្រងទាំងស្រុងតែម្ដង
លើគ្រប់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភានេះ។
ក្នុងសម័យប្រជុំដដែលនោះ រដ្ឋសភាក៏បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៨ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាល បង្កើនការចំណាយក្នុងឆ្នាំ២០១៨ នេះរហូតដល់ ជាង ៦កោដិ (ពាន់លាន) ដុល្លារអាមេរិក ដែលទឹកប្រាក់នេះកើនឡើងលើសឆ្នាំចាស់២០១៧ ក្នុងចំនួនជិត១ កោដិ (ពាន់លាន) ដុល្លារអាមេរិក។
វិស័យអាទិភាពសំខាន់ៗមួយចំនួន ដែលរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនការចំណាយ ក្នុងនោះរួមមាន វិស័យអប់រំ នឹងទទួលបានថវិកា ជិត៨៥០ លានដុល្លារ វិស័យដឹកជញ្ជូន ទទួលបានថវិកាជាង ៦០០លានដុល្លារ និងវិស័យការពារជាតិ ទទួលបានថវិកាជិត ៥៥០លានដុល្លារអាមេរិក ខណៈវិស័យសុខាភិបាល ទទួលបានថវិកាជិត ៥០០លានដុល្លារអាមេរិក។
ក្រៅពីនេះ រដ្ឋសភាដដែលក៏បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើធម្មនុញ្ញនៃ មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី និងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសិង្ហបុរី ចិន ប្រ៊ុយណេ ដារូសាឡឹម និងរដ្ឋាភិបាលប្រទេសថៃ ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

Friday, November 17, 2017
បស្ចឹមប្រទេសព្រមានដាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ក្រោយការរំលាយគណបក្សប្រឆំាងនៅកម្ពុជា
ភ្នំពេញ —
ប្រតិកម្មនឹងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍
ប្រទេសមហាអំណាចមួយចំនួនបានចាប់ផ្តើមព្រមានដោយការហ៊ុំព័ទ្ធសេដ្ឋកិច្ច
រួមទាំងការដកចេញនូវការអនុគ្រោះពន្ធដល់ទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា
ហើយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទាំងអស់អាចនឹងត្រូវបានហាមប្រាមមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុននានារបស់អាមេរិក។
សហភាពអឺរ៉ុប ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសេតវិមានគឺ វិមានប្រធានាធិបតីស.រ.អា. បានចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជាខ្លាំងៗ ដោយបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងការរុះរើប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យក្រសួងការបរទេសអាមេរិក និងស្ថាប័នពាក់ព័ន្ធនានាពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ទាំងអស់ ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានដែលត្រូវបានកត់សម្គាល់ខាងលើនេះ ដោយបង្កកទ្រព្យសម្បត្តិ និងមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក រួមទាំងមិនឲ្យមានការផ្តល់ប្រាក់កម្ចីនានា។
ទណ្ឌកម្មដែលបង្កកផលប្រយោជន៍អចលនទ្រព្យត្រូវបានអនុវត្តដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស និងត្រូវបានអនុវត្តនៅក្នុងប្រទេសដូចជា ស៊ីមបាវ៉េ ស៊ីរី កូរ៉េខាងជើង និងអ៊ីរ៉ង់។
ព្រឹទ្ធសភាអាមេរិកក៏បានអំពាវនាវឲ្យលោកប្រធានាធិបតីដូណាល់ ត្រាំធ្វើអន្តរាគមន៍ដោយផ្ទាល់ និងធ្វើឲ្យប្រាកដថា លទ្ធផលនៃការបោះឆ្នោតជាតិកម្ពុជានៅខែកក្កដាខាងមុខ នឹងមិនត្រូវបានទទួលស្គាល់។

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី តែមិនអាចទាក់ទងបានទេ រហូតមកដល់ល្ងាចថ្ងៃសុក្រ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការព្រួយបារម្ភ ឬការព្រមានរបស់ប្រទេសនានាគឺ បង្ហាញពីភាពលំអៀងផ្នែកនយោបាយ។ លោកថា ការរំលាយគណបក្សសង្គ្រោះជាតិធ្វើឡើងដើម្បីតែឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា និងថា ការផ្អាកជំនួយណាមួយរបស់អន្តរជាតិនឹងធ្វើឲ្យមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់កម្ពុជា ដោយសារ កម្ពុជានៅមានប្រទេសផ្សេងទៀត ដូចជា ចិន រុស្សី និងជប៉ុនជាដើម កំពុងគាំទ្រ។
លោក សុខ ឥសាន បញ្ជាក់ថា៖
«បើលោកអាមេរិក លោកអឺរ៉ុបមិនជួយទេ ខ្ញុំយល់ថា ក៏មានបណ្តាប្រទេសធំៗនៅលើពិភពលោកដែលគេចង់បានយុត្តិធម៌ហ្នឹង គេក៏ជួយកម្ពុជាដើម្បីដំណើរការបោះឆ្នោត ឲ្យមើលឃើញថា ការបោះឆ្នោតនៅកម្ពុជា ទោះបីជាអវត្តមានគណបក្សប្រឆាំងយ៉ាងណាក៏ដោយ ក៏ដំណើរការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ដដែល»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)
ការព្រមាននានា ដែលអាចមានការហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ដែលអ្នកឃ្លាំមើលនានាយល់ថា បានវិលទៅរកការគ្រប់គ្រងដោយឯកបក្សនោះ គឺធ្វើឡើងមិនប៉ុន្មានម៉ោង ក្រោយពេល តុលាការកំពូល ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មិនឲ្យថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ ធ្វើនយោបាយរយៈពេល ៥ឆ្នាំនោះ។
សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កម្ពុជានេះ ធ្វើឡើងនៅពេលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខិតជិតមកដល់ បន្ទាប់ពីគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រជាង ៤០ភាគរយនៅទូទាំងប្រទេស កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនាឆ្នាំ២០១៧ កន្លងទៅ។
សេតវិមានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានចេញផ្សាយនៅសប្តាហ៍នេះថា យោងតាមដំណើរការបច្ចុប្បន្ននេះ ការបោះឆ្នោតនៅកម្ពុជានាឆ្នាំក្រោយនឹងមិនមានភាពស្របច្បាប់ មិនសេរី និងមិនយុត្តិធ៌មឡើយ។ អាមេរិកបញ្ជាក់ថា ខ្លួននឹងបញ្ឈប់ការគាំទ្រចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប.) និងកិច្ចការរដ្ឋបាលរបស់គណៈកម្មាធិការនេះសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។
សេចក្តីថ្លែងការណ៍ដដែលនោះត្រូវបានបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ពិភពលោកកាន់តែឃើញច្បាស់ឡើងថា ការដាក់ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើសង្គមស៊ីវិល ការគាបសង្កត់ទៅលើសារព័ត៌មាន និងការហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងជាង ១០០នាក់ធ្វើសកម្មភាពនយោបាយនោះ បានធ្វើឲ្យការអភិវឌ្ឍឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាថយក្រោយយ៉ាងលឿន ហើយបានដាក់ការលូតលាស់ផ្នែកសេដ្ឋកិច្ច និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រឈមនឹងហានិភ័យ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការផ្តាច់ជំនួយរបស់បរទេសសម្រាប់ការរៀបចំបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុន នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានោះទេ។ លោកបន្ថែមថា បើទោះបីជាការបោះឆ្នោតខាងមុខនេះមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ឬក៏អត់ ក៏ គ.ជ.ប. នៅតែអនុវត្តការងាររបស់ខ្លួនទៅតាមច្បាប់ ដោយសារថា មានគណបក្សជាច្រើនផ្សេងទៀតនឹងចូលរួមការបោះឆ្នោតនោះ។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា៖
«ថវិកាបោះឆ្នោតហ្នឹងគឺមានគម្រោងរួចហើយ ហើយនេះគឺជា ថវិការបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលនឹងត្រូវផ្តល់មកសម្រាប់រៀបចំការបោះឆ្នោត។ ហើយបើសិនជាប្រទេសណា ឬម្ចាស់ជំនួយណាលោកផ្តល់ជាជំនួយផ្សេងៗ គឺ គ.ជ.ប.កាត់ចេញខ្ទង់ចំណាយនោះបង្វែទៅរដ្ឋាភិបាលវិញ បានន័យថា សម្រាលបន្ទុករដ្ឋាភិបាល។ អីចឹងទោះបីជាមានជំនួយ ឬអត់ជំនួយនោះ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា»។

រូបឯកសារ៖ លោក ហង្ស ពុទ្ធា
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ផ្តល់បទសម្ភាសន៍ជាមួយ VOA ក្នុងស្នាក់ការកណ្តាល គ.ជ.ប
រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា មិនបានប្រាប់អំពីចំនួនកញ្ចប់ថវិកាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា កញ្ចប់ថវិកាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ ២០១៧ មានចំនួន៥៣លានដុល្លារសហរដ្ឋអាមេរិក។
សហភាពអឺរ៉ុបមានសក្តានុពលដ៏មហិមាបំផុតក្នុងការស្រូបយកការនាំចេញប្រមាណជាពាក់កណ្តាលនៃការនាំចេញសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណជា ៥ពាន់លានដុល្លារអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុបបានលើកអំពីការអនុគ្រោះពន្ធសម្រាប់ទីផ្សាររបស់ខ្លួន ដែលកម្ពុជាអាចទទួលបានការអនុគ្រោះតាមរយៈគម្រោង «ការអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធ»។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានបន្ថែមថា៖
«ការគោរពសិទ្ធិមនុស្សជា មូលដ្ឋានគ្រឹះសម្រាប់ប្រទេសកម្ពុជា ដើម្បីបន្តទទួលបានផលប្រយោជន៍ពីគម្រោងនៃការអនុគ្រោះពន្ធគ្រប់បែបយ៉ាង លើកលែងតែសព្វាវុធ»។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្លែងថា លោកមិនអាចព្យាករណ៍ថា តើរោងចក្រនៅកម្ពុជានៅតែអាចនាំចេញទៅកាន់សហភាពអឺរ៉ុប ដោយមិនមានគម្រោងនៃការអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធនេះ ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្រប់យ៉ាងគឺ អាស្រ័យលើអ្នកនយោបាយ មិនមែនពាណិជ្ជករទេ ក្នុងការដោះស្រាយជម្លោះនោះ»។
លោក ខេន លូបញ្ជាក់ថា៖
«ប្រសិនបើសហភាពអឺរ៉ុបបានដកសិទ្ធិអនុគ្រោះ ឬព្យួរការទទួលបានការអនុគ្រោះ ដូច្នេះពិតណាស់ វាប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មរបស់យើងដែលមាន ៤៣,៤៤ភាគរយ នាំចេញទៅកាន់សហភាពអឺរ៉ុប»។

រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា
ប្រជាជនកម្ពុជាប្រហែល ៦សែននាក់ ត្រូវបានគេជួលឲ្យធ្វើការក្នុងវិស័យកាត់ដេរ ដោយមានមនុស្សជាច្រើនជឿថា ពួកគេកំពុងធ្វើការក្រៅផ្លូវការនៅក្នុងវិស័យឧស្សាហកម្មតែមួយនេះ ដែលក្លាយជាប្រភពចំណូលធំបំផុតនៅក្នុងប្រទេស។
ទោះជាយ៉ាងណា លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ លើកឡើងថា លោកមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីការព្រមានរបស់សហភាពអឺរ៉ុបនៅឡើយទេ។ លោកក៏មិនបានបញ្ជាក់ថា តើកម្ពុជានឹងប៉ះពាល់បែបណាខ្លះទេ ប្រសិនបើសហភាពអឺរ៉ុបពិតជាសម្រេចបិទប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជាមែននោះ។ លោកគ្រាន់តែនិយាយថា សហគមន៍អឺរ៉ុបនឹងមិនធ្វើសេចក្តីសម្រេចចិត្តណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារសេរី និងគោលការណ៍លក្ខខណ្ឌការងារឡើយ។
លោកមានប្រសាសន៍ថា៖
«កម្ពុជាក៏មិនមែនពឹងអាស្រ័យតែទៅលើតែសហគមន៍អឺរ៉ុបមួយនោះទេ។ កម្ពុជានៅមានទីផ្សារប្រទេសផ្សេងទៀត ហើយកម្ពុជាបានជឿជាក់ថា សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនសម្លាប់នូវការលើកទឹកចិត្តឲ្យគោរពលក្ខខណ្ឌការងារភ្ជាប់ជាមួយពាណិជ្ជកម្មនោះទេ។ ហើយប្រសិនជាសហរដ្ឋអាមេរិកផ្តោតតែទៅលើបញ្ហាហ្នឹងមួយ នោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនគួរនិយាយពីលក្ខខណ្ឌការងារ និងរឿងពាណិជ្ជកម្មនោះទេ»។
ទីផ្សារការងារនៅកម្ពុជាមានភាពខ្វះខាត ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាប្រមាណជា ១លាននាក់កំពុងធ្វើការនៅប្រទេសថៃ បើទោះបីជាប្រទេសថៃមានឈ្មោះថា ជាប្រទេសដែលកេងប្រវ័ញ្ចពលករចំណាកស្រុកយ៉ាងធ្ងន់ធ្ងរក៏ដោយ។
លោកបណ្ឌិត Lee Jones សាស្ត្រាចារ្យរងផ្នែកនយោបាយអន្តរជាតិនៃសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុង ចក្រភពអង់គ្លេស និយាយថា បទពិសោធន៍នៃការដាក់ទណ្ឌកម្មស្រដៀងគ្នានេះនៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា បានបង្ហាញថា ការខាតបង់លើវិស័យកាត់ដេរ មិនមានឥទ្ធិពលណាមួយលើរបបនោះទេ។ លោកបន្ថែមថា អ្នកដែលរងគ្រោះខ្លាំងជាងគេ ដោយសារទណ្ឌកម្មនេះគឺ កម្មករក្នុងរោងចក្រដែលជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលកាលពីការបោះឆ្នោតអាណត្តិមុន។
លោកបញ្ជាក់ក្នុងសារអេឡិចត្រូនិច ឬ Email មកកាន់ VOA ក្នុងន័យដើមថា៖
«ការផ្ដោតទៅលើវិស័យកាត់ដេរអាចធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ផលប្រយោជន៍នៃផ្នែកមួយក្នុងសង្គមកម្ពុជា ដែលវាពិតជាមិនអាចជួយក្នុងការដាក់សម្ពាធលើរបបនេះទេ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
ចុះជួបកម្មកររោងចក្រ កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។
(រូបថតពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោកបន្ថែមថា ការដាក់ទណ្ឌកម្មដោយមានកំណត់គោលដៅគឺជា គំនិតប្រសើរជាង ប៉ុន្តែអត្រានៃភាពជោគជ័យក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់របបនេះ នៅតែមានកម្រិតតិចតួច។
យ៉ាងណាក៏ដោយ ប៉ុន្មានខែមុនពេលការរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជាកំពុងព្យាយាមនាំផលិតផលកាត់ដេររបស់ខ្លួនចេញទៅកាន់ទីផ្សារប្រទេសចិន ហើយក៏បានជំរុញឱ្យប្រជាជនកម្ពុជាព្យាយាមរៀនភាសាចិនកុម្មុយនិស្តឱ្យបានច្រើនផងដែរ៕

សភា IPU ប្រទេសស៊ុយអែត និង USAID ថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា
សហភាពអន្តរសភា ហៅកាត់ថា IPU ថ្កោលទោសសាលដីកាតុលាការកំពូលកម្ពុជា ដែលសម្រេចរម្លាយគណបក្សសង្គ្រោះជាតិ។ ក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ស្ថាប័នដែលតំណាងឲ្យរដ្ឋសភាមកពី ១៧៣ប្រទេស នៅទូទាំងពិភពលោកនេះ បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកគោរពនីតិរដ្ឋ និងប្រកាន់គោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
សហភាពអន្តរសភា ចាត់ទុកចំណាត់ការរបស់អាជ្ញាធរកម្ពុជាបែបនេះ ថា ជាការគម្រាមកំហែង ដល់មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ខាងមុខ។
សេចក្តីថ្លែងការណ៍ដដែល ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរំលោភបំពានសិទ្ធិជាមូលដ្ឋាន របស់សមាជិកសភាខាងគណបក្សប្រឆាំង។ សហភាពអន្តរសភាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវដោះលែងសមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំទាំងអស់ ដោះលែងលោក កឹម សុខា និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញ លើមន្ត្រីបក្សប្រឆាំងតទៅទៀត។
នៅចុងបញ្ចប់សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ ថា ជាការសំខាន់បំផុត ដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែបង្កបរិយាកាស ឲ្យពលរដ្ឋខ្មែរគ្រប់រូប រួមទាំងអ្នកដែលកំពុងនិរទ្ទេសខ្លួនទៅក្រៅប្រទេសផង អាចចូលរួមដោយសេរី ក្នុងជីវភាពនយោបាយ នៅក្នុងដំណើរការបោះឆ្នោតជាតិ នាពេលខាងមុខ។
ចំណែកឯ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ក៏ចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា សម្តែងការព្រួយបារម្ភ យ៉ាងខ្លាំងឥតគណនា ដែលតុលាការកំពូល សម្រេចរម្លាយគណបក្សសង្គ្រោះជាតិ។ អង្គការ USAID ចាត់ទុកចំណាត់ការបែបនេះ ថា មានចរិតនយោបាយ និងស្ដែងឲ្យឃើញពីការប៉ុនប៉ងគិតទុកជាមុន របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតសិទ្ធិសេរីភាពរបស់គណបក្សប្រឆាំង ដែលមានអ្នកគាំទ្រ ៤៤% ក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅខែ មិថុនា ឆ្នាំ ២០១៧ មិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំ ២០១៨ ខាងមុខ។ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយដ៏ធំមួយ សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ចាត់ទុកការរំលោភឆន្ទៈពលរដ្ឋខ្មែរជាង ៣លាននាក់បែបនេះ ថា ជាការនាំឲ្យគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច។ អង្គការ USAID អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ចំណាត់ការប្រឆាំងគណៈបក្សសង្គ្រោះជាតិ ដោះលែងលោក កឹម សុខា និង អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល មានសេរីភាពឡើងវិញ ដើម្បីអាចចូលរួមក្នុងការអភិវឌ្ឍផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយគ្មានការយាយីររំខាន។ បើមិនដូច្នេះទេ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ នឹងមិនស្របច្បាប់នោះឡើយ។
ចំណែកឯ ក្រសួងការបរទេសស៊ុយអែត ក៏ចេញសេចក្តីថ្លែងការណ៍មួយដែរ ដោយចាត់ទុក ចំណាត់ការរបស់រដ្ឋាភិបាល ទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលបែបនេះ ថា ជាការធ្វើឲ្យការអភិវឌ្ឍផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើរថយក្រោយ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី ម៉ាហ្គត វ៉លស្ត្រម (Margot Wallström) ព្រមានរដ្ឋាភិបាលលោក ហ៊ុន សែន ថា រដ្ឋាភិបាលស៊ុយអែត នឹងពិចារណាឡើងវិញអំពីជំនួយ និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា៕

ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីសម្រេចដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីគេលែងរាប់រក
ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្ដីសម្រេចមួយ
ដែលនឹងដាក់បញ្ចូលមន្ដ្រីកម្ពុជា ដែលរងការចោទថា
ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ទៅក្នុងបញ្ជី ដែលគេឈប់ទាក់ទង
ឬធ្វើពាណិជ្ជកម្មជាមួយ។
កាលពីដើមខែតុលាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិក២រូប គឺលោក John McCain និងលោក Dick Durbin បានចេញសេចក្ដីសម្រេចមួយមានចំនួន៨ចំណុច ទាក់ទងនឹងបញ្ហានយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ចំណុចមួយ ក្នុងចំណោមសេចក្ដីសម្រេចនោះ សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប បានស្នើទៅក្រសួងការបរទេសអាមេរិក ឲ្យដាក់បញ្ចូលមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទៅក្នុងបញ្ជីមួយ ដែលនឹងត្រូវគេបង្កកទ្រព្យសម្បត្តិ ហើយដែលពលរដ្ឋអាមេរិកាំង ឈប់ទាក់ទង ឬធ្វើជំនួញជាមួយ (Specially Designated Nationals)។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃសុក្រទី១៧ខែវិច្ឆិកានេះ សមាជិកព្រឹទ្ធសភាអាមេរិកទាំង២រូប ឲ្យដឹងថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន លើសេចក្ដីសម្រេចនេះរួចហើយ។
សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ថា លោកមានក្ដីព្រួយបារម្ភ ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក រិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យមានការរំលោភសិទ្ធិមនុស្ស បញ្ហានិទណ្ឌភាព និងបានប្រើគ្រប់មធ្យោបាយ ដើម្បីបំបិទសំឡេងប្រឆាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មាន លោក John McCain មានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំ សម្រាប់ការគាំទ្រសេចក្ដីសម្រេច ដែលបញ្ជាក់ជាថ្មី អំពីការប្ដេជ្ញាចិត្ត របស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំប្រទេស ជាមួយនឹងនិទណ្ឌភាព ជាង៣ទសវត្សន៍។ ហើយក្រោមការដឹកនាំរបស់គាត់ លោក ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់គណបក្សនយោបាយស្របច្បាប់ ធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល បំភិតបំភ័យសារព័ត៌មាន និងទាត់ចោលការចង់បានលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនកម្ពុជា»។
សូមជំរាបផងដែរថា កាលពីថ្ងៃទី៨ខែវិច្ឆិកាកន្លងទៅ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបទៀត មកពីគណបក្សសាធារណៈរដ្ឋ នៃរដ្ឋតិចសាស់ លោក Ted Cruz បានអំពាវនាវម្ដងហើយម្ដងទៀត ឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើគណបក្សសង្គ្រោះជាតិ និងត្រូវដោះលែងលោក កឹម សុខា ជាបន្ទាន់។
លោក Ted Cruz ព្រមានទៀតថា រូបលោក និងសហការីផ្សេងទៀត នឹងជំរុញទៅរដ្ឋការលោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាល ដោយហាមមន្ដ្រីខ្មែរ ដែលជាប់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស មិនឲ្យទៅជាន់ដីអាមេរិកតទៅទៀត។
VOD មិនទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងការរទេសកម្ពុជា លោក ជុំ សន្ទរី និង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា នឹងបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ខណៈទំនាក់ទំនងប្រទេសទាំងពីរ ហាក់កាន់តែតានតឹងឡើង។ លោកវិភាគថា ក្រោយរំលាយគណបក្សប្រឆាំង វានឹងជំរុញឲ្យសហគមន៍អន្ដរជាតិ កាន់តែខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «រវាងកម្ពុជា និងសហរដ្ឋអាមេរិក យើងហាក់ដើរដល់ចំណុច ដែលធ្វើឲ្យទំនាក់ទំនងការទូតកម្ពុជា ហើយនិងអាមេរិក ហាក់ដូចជា មិនមានភាពល្អនោះទេ […] ប្រហែលជាមានការអន្ដរាគមន៍ណាមួយពីបណ្ដាប្រទេសប្រជាធិបតេយ្យ ហើយនិងឲ្យសហគមន៍អន្ដរជាតិផងដែរ ពីព្រោះយើងឃើញហើយ ឆ្នាំ១៩៩១ មានប្រទេសហត្ថលេខី១៨ប្រទេស ដែលនាំប្រជាធិបតេយ្យមកកម្ពុជា ដែលនាំឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៣នោះ»។
ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរងការថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ពីសហគមន៍អន្ដរជាតិ ដូចជា ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ ប្រទេសលោកសេរីទាំងនេះ យល់ថា កម្ពុជា កំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

សេចក្តីថ្លែងការណ៍ដោយអ្នកនាំពាក្យសេតវិមានស្តីអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា
សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការដែលរដ្ឋាភិបាលកម្ពុជា
បានរំលាយគណបក្សប្រឆាំងដ៏ធំនៃប្រទេស គឺគណបក្សសង្គ្រោះជាតិ
ដោយសំអាងទៅលើការចោទប្រកាន់ដែលពុំ សមហេតុសមផល
និងដែលពាក់ព័ន្ធនឹងនយោបាយ
ដែលថាគណបក្សប្រឆាំងនេះបានចូលរួមក្នុងការឃុបឃិតមួយ
ដើម្បីប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ពិភពលោកកាន់តែឃើញច្បាស់ឡើងថា
ការដាក់ការរឹតបន្តឹងរបស់រដ្ឋាភិបាលទៅលើសង្គមស៊ីវិល
ការគាបសង្កត់ទៅលើសារព័ត៌មាន
និងការហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងជាង១០០នាក់
ធ្វើសកម្មភាពនយោបាយនោះបានធ្វើឲ្យការអភិវឌ្ឍឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាថយក្រោយ
យ៉ាងលឿន
ហើយបានដាក់ការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ
ក្នងហានិភ័យ។
សហរដ្ឋអាមេរិកនឹងចាត់វិធានការជាក់លាក់មួយចំនួន ដើម្បីឆ្លើយតបចំពោះសកម្មភាពដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំងរបស់រដ្ឋាភិបាលកម្ពុជា។ ជាជំហានទីមួយ យើងនឹងបញ្ឈប់ការគាំទ្រចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា(គ.ជ.ប) និងកិច្ចការរដ្ឋបាលរបស់គណៈកម្មាធិការនេះ សម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។ យោងតាមដំណើរការបច្ចុប្បន្ននេះ ការបោះឆ្នោតនៅឆ្នាំក្រោយនឹងមិនមានភាពស្របច្បាប់ មិនសេរី និងមិនយុត្តិធ៌មឡើយ។
រដ្ឋាភិបាលកម្ពុជានៅមានពេលដើម្បីធ្វើឲ្យដំណើរការនេះត្រឡប់ទៅរកស្ថានភាពដើមវិញ។ យើងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា លុបចោលចំណាត់ការរបស់ខ្លួនកាលពី ពេលថ្មីៗ ដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ដែលកំពុងជាប់ក្នុងពន្ធនាគារ ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងបណ្តាញផ្សាយព័ត៌មាន ធ្វើសកម្មភាពស្របច្បាប់របស់ពួកគេដូចធម្មតា៕

Subscribe to:
Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...