ព្រះសង្ឃ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា
សារជូនពរដល់ជនរួមជាតិរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងឱកាសឆ្លងឆ្នាំសកលនេះ គឺមិនបានកើតចេញពីចិត្ត
និងផ្ទុយពីទង្វើជាក់ស្ដែង។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន
បានសរសេរសារជូនពរបង្ហោះ លើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។
ដូចរាល់ឆ្នាំដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
តែងតែផ្ញើសារជូនពរប្រជាពលរដ្ឋគ្រប់ខ្មែររូប។ ក្នុង
ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នេះ លោកហ៊ុន សែន
បានបង្ហោះរូប លោក និងភរិយា
ហើយសរសេរសារជូនពរប្រជាពលរដ្ឋខ្មែរយ៉ាងខ្លីថា
សូមជូនពរឲ្យជនរួមជាតិទូទាំងប្រទេស
ជួបតែសេចក្ដីសុខក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន
និងមានលាភសំណាងគ្រប់ៗគ្នា ព្រមទាំង ពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណ: សុខៈ ពល: និងបដិភាណៈកុំបីខាន។
ព្រះតេជព្រះគុណ លូន សុវ៉ាត ដែលជាសកម្មជនសង្គមមួយអង្គ
មានថេរដីកាថា សារជូនពររបស់ លោក ហ៊ុន សែន នេះ
គឺមិនបានផុសចេញពីបេះដូង និងផ្ទុយពីទង្វើជាក់ស្ដែងដែលកើតចេញពី
កាយ វិចារ ចិត្ត។ «»
រីឯអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង
សែនករុណា មានប្រសាសន៍ថា សារជូនពររបស់លោក ហ៊ុន សែន នេះ
គឺមិនខុសពីសារជូនពររបស់មេដឹកនាំប្រទេសផ្សេងៗនោះទេ
ដែលចង់បង្ហាញពីទឹកចិត្តរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំប្រទេស។
ប៉ុន្តែការជូនពររបស់លោក ហ៊ុន សែន គឺនៅមិនទាន់
បង្ហាញពីកាយវិការច្បាស់លាស់ដែលនាំឲ្យមានភាពសុខដុមរមនា
សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនោះទេ។ «»
មុនថ្ងៃឆ្នាំថ្មីឆ្នាំសកល ចូលមកដល់
គេឃើញមានសារជូនពរឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់
ត្រូវបានផ្ញើចេញពីមួយទៅមួយ ជាពិសេសពីមន្ត្រីថ្នាក់ក្រោម
ទៅកាន់ចៅហ្វាយនាយរបស់ខ្លួន នៅតាមស្ថាប័នរដ្ឋនានា
ឬពីតំណាងនៃស្ថាប័នកំពូលមួយទៅតំណាងស្ថាប័នកំពូលមួយផ្សេងទៀតជាដើម។
នៅក្នុងសារទាំងអស់នោះ
មន្ត្រីថ្នាក់ក្រោមភាគច្រើនបានជូនពរចៅហ្វាយនាយរបស់ពួកគេ
ទទួលបាននូវសេចក្ដីសុខក្នុងឆ្នាំខាងមុខ។ លោក ស៊ឹង សែនករុណា
មើលឃើញថា ការជូនពររបស់មន្ត្រី ថ្នាក់ក្រោមទៅដល់ថ្នាក់លើនេះ
គឺខ្វះភាពស្មោះត្រង់ និងគ្រាន់តែជាការយកចិត្តយកថ្លើមប៉ុណ្ណោះ។
លោកបន្ថែមថា មន្ត្រីគ្រប់ជាន់ថ្នាក់
គួរតែប្ដេជ្ញាចិត្តបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅក្នុងឆ្នាំថ្មី។
ក្តីសុខ និងក្តីប្រាថ្នាដែលប្រជាពលរដ្ឋចង់បាននោះ
គឺការពារទឹកដីឲ្យបានគង់វង្ស បំបាត់អំពើពុក រលួយ ការពារព្រៃឈើ
ផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រ ជាពិសេសអ្នករងគ្រោះ ដែលបាត់បង់ដីធ្លី
ផ្ទះ សម្បែង ស្រែចម្ការ រងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង។
លើសពីនេះ រដ្ឋាភិបាលត្រូវ ដោះស្រាយបញ្ហាគ្រប់វិស័យ
ដូចជាបញ្ហាវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងដោះស្រាយ បញ្ហានយោបាយ
និងពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្មើភាពគ្នា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី
មានប្រសាសន៍ថា លោកទទួលស្គាល់ថា កម្ពុជា
មានការអភិវឌ្ឍគួរសមមកដល់បច្ចុប្បន្ននេះ
ប៉ុន្តែស្ថានការណ៍នយោបាយចុងក្រោយនេះ នឹង
នាំឲ្យកម្ពុជាវិលទៅក្រោយវិញ
ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រៅ
តែពីការជូនពរនេះ លោកបណ្ឌិត មាស នី ចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន ធ្វើពលីកម្មជាក់ស្ដែងសម្រាប់វាសនាសង្គមជាតិរយៈពេលវែង
ជាជាងធ្វើពលីកម្មដើម្បីអំណាចផ្ទាល់ខ្លួន និងគណបក្ស។ «»
មនខុសគ្នាប៉ុន្មានឡើយ ព្រះតេជព្រះគុណ លូន សុវ៉ាត
មានថេរដីកាថា ដើម្បីឲ្យប្រជាពលរដ្ឋមានក្តី សុខកាយ សប្បាយចិត្តនោះ
គឺត្រូវឲ្យពលរដ្ឋទទូលបាននូវសិទ្ធិសេរីភាព និងសុខដុមរមនាគ្រប់
និន្នាការនយោបាយស្មើៗគ្នា។ «»
អង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហរដ្ឋអាមេរិក
និងសហគមន៍អ៊ឺរ៉ុប សុទ្ធតែមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន
បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
និងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការ។ សហគមន៍អន្តរជាតិ
ស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់ការពិត ហើយដោះស្រាយជាបន្ទាន់
បើពុំនោះទេ នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត។
ក្រុមអ្នកឃ្លាំងមើលបញ្ហាសង្គម លើកឡើងថា
ឆ្នាំថ្មី២០១៨នេះ
ជាឆ្នាំមួយដែលមានការលំបាកច្រើនដែលត្រូវពុះពារទៅមុខ
និងត្រូវមានការប្រុងប្រយ័ត្នបំផុត
ព្រោះបញ្ហាស្មុគស្មាញជាច្រើនក្នុងឆ្នាំចាស់ ឆ្នាំ២០១៧
នៅមិនទាន់ដោះស្រាយបាននៅឡើយ។ ពួកគេស្នើឲ្យមេដឹកនាំទាំងឡាយ
ត្រូវគោរព និងឲ្យតម្លៃទៅលើប្រជាពលរដ្ឋជាធំ
ហើយត្រូវប្រើតួនាទីដ៏សំខាន់របស់ខ្លួន
ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវក្តីសុខចម្រើនរុងរឿងពិតប្រាកដ៕
Sunday, December 31, 2017
Thursday, December 28, 2017
អ្នកវិភាគនិងបក្សប្រឆាំងថារដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាការពង្រឹងអំណាច
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង
មិនគាំទ្ររដ្ឋាភិបាលក្នុងការបង្កើតក្រុមការងារចម្រុះដើម្បីពិនិត្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនោះទេ។
ពួកគេចាត់ទុកផែនការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ
ថានឹងធ្វើឲ្យតម្លៃរដ្ឋធម្មនុញ្ញធ្លាក់ចុះ
និងប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ ថែមទៀតផង។
អ្នកច្បាប់មើលឃើញថា ការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ មិនមែនរដ្ឋាភិបាលធ្វើដើម្បីបម្រើឆន្ទៈរាស្ត្រទេ គឺដើម្បីបម្រើឆន្ទៈនយោបាយក្រុមខ្លួនតែប៉ុណ្ណោះ។
អ្នកវិភាគ និងអ្នកច្បាប់ចាត់ទុកការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលនៅក្នុងស្ថានភាពនយោបាយកំពុងតែប្រេះឆារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនេះ ថាគឺជាការពង្រឹងអំណាចរបស់ខ្លួន មិនមែនជាការកែទម្រង់ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលឲ្យវិវឌ្ឍទៅភាពប្រសើរឡើយ។
ក្រុមអ្នកច្បាប់ អ្នកវិភាគ រួមទាំងបក្សប្រឆាំងផង ព្រួយបារម្ភថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសនោះថា គឺជាការពង្រួមសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលរដ្ឋសភាធ្លាប់បានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសាមកហើយនោះ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ គ្មានហេតុផលអ្វីផ្សេងក្រៅពីហេតុផលនយោបាយដែលលោក ហ៊ុន សែន ចង់ពង្រឹងអំណាច និងរក្សាអំណាចនេះឲ្យកូនចៅរបស់លោកបន្តទៀតនោះទេ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន និងបក្សពួករបស់លោកបានអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀតក្នុងការដឹកនាំប្រទេស និងការរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ ដែលបំពានរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត៖ «»។
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១ ខែធ្នូ ដែលទើបតែត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារមានសមាសភាពចម្រុះ ដើម្បីសិក្សាស្រាវជ្រាវពីរដ្ឋធម្មនុញ្ញ។ ក្រុមការងារនេះ មានភារកិច្ចជួយនាយករដ្ឋមន្ត្រីក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដួចផ្ដើមអំពីជម្រើសនានា ក្នុងការធ្វើវិសោធនកម្មតាមការចាំបាច់ តាមមាត្រា ១៥១ និងមាត្រា ១៥២ថ្មី នៃរដ្ឋធម្មនុញ្ញ។ ក្រុមការងារនេះដឹកនាំដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន មានអនុប្រធាន ៣រូប និងសមាជិក ៨រូបទៀត ដែលជាក្រុមអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម។
ការបង្កើតគណៈកម្មការចម្រុះនៅស្របពេលលោក ហ៊ុន សែន ថ្លែងនៅក្នុងអង្គប្រជុំនៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ ថា រដ្ឋាភិបាលរបស់លោកនឹងស្នើឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញនៅក្នុងមាត្រាមួយចំនួន ក្នុងនោះលោក ហ៊ុន សែន ថា ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលោកអាចតែងតាំងមន្ត្រីឋានៈរដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យដោយផ្ទាល់។ លោកបន្តថា ការបើកផ្លូវឲ្យមានការតែងតាំងដោយផ្ទាល់នេះ នឹងធ្វើឲ្យការតែងតាំងមន្ត្រីមានឋានៈជារដ្ឋលេខាធិការមានភាពងាយស្រួលប្រសើរជាងមុនដើម្បីឲ្យមន្ត្រីរបស់លោកអាចបំពេញមុខតំណែងទំនេរនានា ពេលអនាគត។
មាត្រា១៥១ថ្មី ចែងថា ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ ឬរបស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានសភាតាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃសមាជិកសភាទាំងមូល។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយអនុម័តរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិកសភាទាំងមូល។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីសួរបន្ថែមពីករណីនេះបានទេ នៅថ្ងៃទី២៨ ខែធ្នូ។ ក៏ប៉ុន្តែ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងជាអនុប្រធាននៃក្រុមការងារចម្រុះនេះ បានឲ្យវិទ្យុបារាំងអន្តរជាតិដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនមែនសំដៅការពារអំណាចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ គឺជាការធ្វើកំណែទម្រង់មួយទៅលើសមាសភាពរដ្ឋាភិបាលដែលកន្លងមកធ្លាប់តែមានការរិះគន់ថា គណៈរដ្ឋមន្ត្រី “ខ្លួនតូច ក្បាលធំ” ជាដើម។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះការគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេ។ លោកបញ្ជាក់ថា បើសិនជាការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីក្បាលធំខ្លួនតូច ឬការបង្រួមមន្ត្រីឲ្យមកនៅចំនួនតិចនេះ គ្រាន់តែជាលេសដើម្បីបញ្ចប់ការរិះគន់តែប៉ុណ្ណោះ ហើយការតែងតាំងរដ្ឋលេខាធិការដោយផ្ដល់សិទ្ធិឲ្យលោក ហ៊ុន សែន វិញនោះ គឺលោក ហ៊ុន សែន នឹងកាន់តែជិះសេះលែងដៃក្នុងការដឹកនាំផ្ដាច់ការរបស់ខ្លួន៖ «»។
លោកមេធាវី ហែម សុជាតិ ពន្យល់ថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ជាតិ ហើយក៏ជាតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងនគរដែរ។ ការធ្វើវិសោធនកម្មដើម្បីឲ្យនាយករដ្ឋមន្ត្រីតែងតាំងរដ្ឋលេខាធិការដោយមិនចាំបាច់ឆ្លងសភានោះគឺជារឿងមិនល្អឡើយ។ លោកអះអាងថា រដ្ឋលេខាធិការក៏ជាមន្ត្រីនយោបាយដែរ ពួកគាត់ក៏ត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភាដែលប្រជារាស្ត្របោះឆ្នោតជូនដែរ។ លោកលើកឡើងថា រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសមួយចំនួនគេមិនងាយកែប្រែ ឬធ្វើវិសោធនកម្មឡើយ ដើម្បីរក្សាស្ថិរភាព និងអធិបតេយ្យរបស់ខ្លួន៖ «»។
រដ្ឋធម្មនុញ្ញបានចែងពីស្ថាប័នទាំងបីឲ្យនៅឯករាជ្យពីគ្នា ក៏ប៉ុន្តែអ្នកណាក៏ដឹងដែរថា ស្ថាប័ននីតិប្រតិបត្តិ ពិសេសលោក ហ៊ុន សែន មានឥទ្ធិពលទៅលើស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ ដែលលោក ហ៊ុន សែន ចង់ធ្វើអ្វីៗ បានសព្វបែបយ៉ាង ដោយគ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់របស់លោកហ៊ានជំទាស់នោះឡើយ។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាការប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជារបបកុម្មុយនិស្តផង និងជារបបយោធានិយមផង ដែលថ្មីៗនេះ មេដឹកនាំយោធាបានប្រកាសប្ដេជ្ញាការពារក្រុមគ្រួសារ និងរដ្ឋាភិបាលរបស់លោក ខណៈលោក ហ៊ុន សែន ជាឧត្ដមសេនីយ៍ផ្កាយមាស៥ ផុតលេខនោះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា របបកុម្មុយនិស្តគឺជារបបដែលមេដឹកនាំប្រើប្រាស់ច្បាប់ជាឧបករណ៍នយោបាយរបស់ខ្លួនដើម្បីកម្ទេចក្រុមអ្នកមានមតិផ្ទុយ ឬក្រុមប្រឆាំង ដូចដែលលោក ហ៊ុន សែន បានធ្វើកន្លងមក៖ «»។
គិតពីឆ្នាំ១៩៩៣ មកទល់ឆ្នាំ២០១៥ សភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨លើកមកហើយ ក្រៅពីនេះ ក៏បង្កើតច្បាប់ថ្មី និងវិសោធនកម្មច្បាប់មួយចំនួនទៀត ដោយខាងរដ្ឋាភិបាលអះអាងថា ការបង្កើតច្បាប់ថ្មី និងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីពង្រឹងនីតិរដ្ឋ។ នៅក្នុងការគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន ជាង ៣០ឆ្នាំមកនេះ ត្រូវបានអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights watch លើកឡើងថា ជារបបគ្រប់គ្រងមួយពេញដោយអំពើហិង្សា និងកាប់សម្លាប់អ្នកមានមតិផ្ទុយនឹងរដ្ឋាភិបាល ពេលខ្លះរដ្ឋាភិបាលប្រើប្រាស់ច្បាប់ទាំងនោះ ដើម្បីចាប់អ្នករិះគន់ខ្លួនដាក់ពន្ធធនាគារ រួមមានសកម្មជនដីធ្លី សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង ប្រធានបក្សប្រឆាំង លោក កឹម សុខា រួមទាំងអ្នកសារព័ត៌មានផង ក្រោមហេតុផលថា អនុវត្តច្បាប់។
អ្នកវិភាគលើកឡើងថា កម្ពុជាមិនមានស្ថាប័នណាមួយឯករាជ្យពិតប្រាកដដើម្បីបកស្រាយច្បាប់ដោយតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ទើបធ្វើឲ្យរដ្ឋាភិបាលធ្វើច្បាប់ស្រេចតែចិត្ត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ដែលធ្វើឲ្យធ្លាក់ចុះគុណតម្លៃនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ។ ការធ្វើច្បាប់ថ្មី និងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ពេលខ្លះព្រះមហាក្សត្រ ទ្រង់មិនឡាយព្រះហត្ថលេខាដើម្បីទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ទេ ដោយប្រមុខរដ្ឋស្ដីទីជាអ្នកចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ច្បាប់ទាំងនោះ ដោយព្រះអង្គយាងទៅក្រៅប្រទេស ដែលគេមើលឃើញថាអាចជាការគេចវេះជាដើម៕

“ស្ថានភាពនយោបាយបច្ចុប្បន្ននាំឲ្យស្ត្រីរារែកក្នុងការតាមដានឬចូលរួមសកម្មភាពនយោបាយ”
ក្រុមមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការតាមដាន
ឬចូលរួមក្នុងសកម្មភាពនយោបាយរបស់ស្ត្រីកាន់តែច្រើននៅតែមានសារសំខាន់ដល់ការរីកចម្រើនប្រទេសជាតិ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការស្ត្រី
និងការបោះឆ្នោតរកឃើញថា ស្ត្រីជាអ្នកដឹកនាំពិតជាមានសក្ដានុពល
និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិដោយអហិង្សា
និងសន្តិវិធី។
សង្គមស៊ីវិលធ្វើកិច្ចការស្ត្រី និងការបោះឆ្នោតរកឃើញថា ស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នបានជះឥទ្ធិពលខ្លាំងដល់ស្ត្រីដែលនាំឲ្យមានការរារែកក្នុងការតាមដាន ឬចូលរួមក្នុងសកម្មភាពនយោបាយ និងដំណើរការបោះឆ្នោត។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ចណ៍ ថ្លែងថា ដោយសារស្ថានភាពនយោបាយក្នុងប្រទេសតានតឹង និងមានសារអវិជ្ជមានជាច្រើនពីថ្នាក់ដឹកនាំប្រទេស ជាពិសេសនាយករដ្ឋមន្ត្រី ស្ត្រីបានរួញរាខ្លាំងលែងហ៊ានចេញមុខចេញមាត់សម្ងំរក្សាភាពស្ងាត់ស្ងៀម និងមានការប្រុងប្រយ័ត្នជាងមុន។ ចំពោះការសម្ដែងមតិ ឬការចូលរួមសកម្មភាពនយោបាយ ត្រូវបានថយចុះ ពោលគឺផ្ទុយពីពេលមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧។
អ្នកស្រីបញ្ជាក់បន្ថែមថា សូម្បីតែអ្នកស្រីផ្ទាល់ ពេលខ្លះបានដាក់សំណួរមកខ្លួនឯងថា តើវាប៉ះពាល់ដល់សុវត្ថិភាពដែរ ឬទេ? ក្នុងគ្រាដែលកិច្ចការរបស់សង្គមស៊ីវិលមួយចំនួនត្រូវបានផ្អាក បិទ អ្នកកាសែតត្រូវបានអាជ្ញាធរចាប់ខ្លួន និងការរំលាយគណបក្សនយោបាយសុទ្ធតែជាព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ការចូលរួមរបស់ស្ត្រី៖ «នេះជាបរិយាកាសនយោបាយមួយដែលធ្វើឲ្យស្ត្រីភ័យខ្លាចអ៊ីចឹងត្រូវការឲ្យមានស្ថានភាពនយោបាយមួយ បើចង់ឲ្យស្ត្រីចូលរួមកាន់តែច្រើនត្រូវតែបង្កលក្ខណៈងាយស្រួល ហើយស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា ត្រូវតែមានលក្ខណៈមួយឲ្យល្អប្រសើរជាងរាល់ថ្ងៃ ហើយបង្ហាញពីភាពត្រឹមត្រូវ ប្រដៅកូនចៅឲ្យនិយាយឲ្យពិតប្រាកដឲ្យបានច្រើន កុំឲ្យគេទាំងអស់គ្នាទៅជាយល់ថា អានេះវាម៉េចទៅជាអ៊ីចឹង? លែងមានជំនឿថា ប្រទេសយើងអាចមានយុត្តិធម៌ដែល ឬទេ ទៅមុខទៀតដែលធ្វើឲ្យគ្រប់គ្នា ជាពិសេសស្ត្រីរារែកជះឥទ្ធិពលអាក្រក់ដល់ការចូលរួមរបស់ស្ត្រីដែរ»។
របាយការណ៍វាយតម្លៃរបស់អង្គការខុមហ្វ្រែល ដែលទើបតែស្រាវជ្រាវថ្មី ស្ដីពីការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានបង្ហាញថា ស្ត្រីនៅតែភ័យខ្លាចក្នុងការភ្ជាប់ខ្លួនជាមួយនឹងកិច្ចការនយោបាយ និងការបោះឆ្នោត។ របាយការណ៍នេះរកឃើញដែរថា មានភាពខ្លាចរអា ៣ ដែលសំខាន់។ ខ្លាចទី១ ខ្វះនូវគោលនយោបាយជាក់លាក់ និងជាលាយលក្ខណ៍អក្សរ ដែលជាវិធានការពិសេសបណ្ដោះអាសន្ន និងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោត ដើម្បីគាំទ្រ និងផ្ដល់ឱកាសឲ្យស្ត្រី និងបុរសចូលរួមស្មើគ្នាក្នុងវិស័យនយោបាយ ជាពិសេស ការឈរឈ្មោះជាបេក្ខជន។ ខ្លាចទី២ គឺការបន្តរើសអើងប្រឆាំងស្ត្រីក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខជននៅក្នុងគណបក្សនយោបាយ។ ចំណែកខ្លាចទី៣ គឺបរិយាកាសនយោបាយអំឡុងពេលដំណើរការបោះឆ្នោតម្ដងៗ ឃើញមានការគំរាមកំហែង និងបញ្ហាជាច្រើនទៀត ដែលធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានដល់ស្ត្រី និងធ្វើឲ្យពួកគេរារែកក្នុងការចូលរួមក្នុងវិស័យនយោបាយ។
អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់កាត់ថា ស៊ីដ (CEDAW) មាត្រា៣ ចែងថា ក្នុងគ្រប់វិស័យ ជាពិសេស វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវមានវិធានការសមស្របទាំងអស់ រួមទាំងការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រី ដើម្បីធានាឲ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស។
អ្នកស្រី សឺនកេត សិរីលក្ចណ៍ នៃអង្គការខុមហ្វ្រែល បន្តថា វត្តមានស្ត្រីនៅតែមានសារសំខាន់បំផុតក្នុងដំណាក់កាលនេះ។ អ្នកស្រីបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីមានពីរសំខាន់ គឺការចូលរួមដោយផ្ទាល់ និងដោយប្រយោល។ ការចូលរួមដោយប្រយោល គឺការតាមដានព័ត៌មានក្នុងសង្គម ចូលរួមផ្សព្វផ្សាយបន្តពីព័ត៌មានសំខាន់ៗ ទាក់ទងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពីស្ថានភាពនយោបាយថ្មីៗ ជាដើម។ នេះមានន័យថា ស្ត្រីជាពលរដ្ឋសាមញ្ញ ក៏គាត់អាចធ្វើកិច្ចការនយោបាយដែរដោយគាត់ប្រើប្រាស់សិទ្ធិនយោបាយជាមួយអ្នកតំណាងទាំងថ្នាក់ជាតិ និងមូលដ្ឋាន។ រីឯការចូលរួមដោយផ្ទាល់ គឺចូលរួមក្នុងសកម្មភាពនយោបាយផ្ទាល់។
មិនខុសគ្នានោះទេ អ្នកស្រី ធីតា ឃិះ នាយិកាអង្គការសីលកា បានលើកទឹកចិត្តឲ្យស្ត្រីចូលរួមតាមដាន និងសកម្មភាពនយោបាយ ពីព្រោះស្ត្រីត្រូវតែយល់ដឹងអំពីស្ថានការណ៍ដែលកើតឡើងក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាក្នុងតំបន់ និងក្នុងពិភពលោក។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺស្ថានការណ៍ក្នុងប្រទេសរបស់ខ្លួន ពីព្រោះអ្វីដែលកើតមានឡើង វានឹងប៉ះពាល់ទៅដល់ខ្លួនគាត់ផ្ទាល់ ក្រុមគ្រួសាររបស់ពួកគាត់ និងសង្គមជាតិរបស់គាត់ផង។
អ្នកស្រីបានចែករំលែកបទពិសោធន៍យ៉ាងដូច្នេះ៖ «ដូចជាបទពិសោធន៍ខ្ញុំកាលពីមុនអ៊ីចឹង គេធ្វើនយោបាយអីខ្ញុំអត់មានការចាប់អារម្មណ៍អីទេ កាលខ្ញុំនៅពីក្មេង ប៉ុន្តែនៅពេលមានបញ្ហាស្រុកទេសធ្លាក់ដុនដាប នាំគ្នារត់ចោលស្រុក ឬមានបញ្ហាកលិយុគអ៊ីចឹងទៅ ប៉ះពាល់ទាំងអស់គ្នាដោយទាំងយើងមិនទាំងដឹងថាដោយសារហេតុអ្វី។ ក្នុងពេលបច្ចុប្បន្ននេះស្ត្រីត្រូវតែដឹងទាំងអស់គ្នា មិនថាតែស្ត្រីទេ ប្រជាពលរដ្ឋត្រូវតែដឹងពីបញ្ហាទាំងអស់នេះ»។
របាយការណ៍អង្គការខុមហ្វ្រែល បង្ហាញថា ការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ស្ត្រីមានភាពប្រឈមរាប់ចាប់តាំងពីការទទួលបានឱកាសក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោត និងឱកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្ត្រីជាប់ឆ្នោត។ ពោលគឺចំនួនស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កា ធ្លាក់ចុះ ដែលផ្ទុយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី១ ឆ្នាំ២០០២ រហូតមកដល់អាណត្តិទី៣ ឆ្នាំ២០១២ ចំនួនស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ត្រីក៏បានចូលរួមបោះឆ្នោតយ៉ាងសស្រាក់សស្រាំ និងចូលរួមក្នុងកិច្ចការនយោបាយយ៉ាងសកម្ម និងការបញ្ចេញសំឡេង រួមទាំងយុវជនផងដែរ។
កន្លងមក លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់អំពាវនាវឲ្យគណបក្សនយោបាយដាក់ស្ត្រីឈរឈ្មោះនៅក្នុងលេខរៀងខាងលើ។ ទន្ទឹមគ្នានេះដែរ ក្រសួងកិច្ចការនារី បានបង្កើតក្រុមការងារបច្ចេកទេសស្ត្រីស្ដីពី យេនឌ័រ និងការប្ដេជ្ញាចិត្ត ជំរុញឲ្យមានការកើនចំនួនតំណាងស្ត្រី និងស្ត្រីចូលរួមក្នុងកិច្ចការនយោបាយ។ ប៉ុន្តែសង្គមស៊ីវិលសង្កេតឃើញថា ក្នុងអំឡុងពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គេពុំឃើញមានសកម្មភាពលេចធ្លោណាមួយទេ ដូចជាការចូលរួមជំរុញធ្វើវិសោធនកម្មលើមាត្រាខ្លះនៃច្បាប់បោះឆ្នោត ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបង្កលទ្ធភាពឲ្យស្ត្រីបានចូលរួមឈរឈ្មោះជាបេក្ខជនឲ្យបានច្រើនដូចការប្ដេជ្ញាចិត្តនោះឡើយ។
ពាក់ព័ន្ធនឹងការចូលរួមរបស់ស្ត្រីក្នុងការតាមដាន និងយល់ដឹងពីបញ្ហាសង្គម និងនយោបាយនេះ ស្ត្រីសហគមន៍បឹងកក់ លោកស្រី បូវ សោភា មានមតិថា កន្លងមក លោកស្រីក៏ដូចជាស្ត្រីមួយចំនួនទៀតដែរ បានមើលរំលងភ្លេចពីគុណតម្លៃរបស់ខ្លួន ដែលយល់ថា គ្មានអ្វីដែលស្ត្រីគួរធ្វើលើសពីការគិតគូរសម្រាប់គ្រួសារនោះទេ។ ដំបូងឡើយ លោកស្រីមិនដែលគិតថាបញ្ហាសង្គម បញ្ហានយោបាយ និងសកម្មភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មានប្រយោជន៍នោះទេ ព្រោះគិតថា នេះគឺជាកិច្ចការរបស់មន្ត្រីរាជការអ្នកដឹកនាំប្រទេសប៉ុណ្ណោះ។ ប៉ុន្តែនៅពេលពើបប្រទះពីភាពចម្រូងចម្រាស នៃការអភិវឌ្ឍតំបន់បឹងកក់មក បានធ្វើឲ្យលោកស្រីភ្លឺភ្នែក ហើយចាប់ផ្ដើមតាមដានបញ្ហាសង្គម និងនយោបាយ គ្រាដែលការអភិវឌ្ឍនេះ មានការរំលោភសិទ្ធិមនុស្ស ការបណ្ដេញចេញ និងមានអំពើហិង្សា។
លោកស្រី បូវ សោភា៖ «ប្រជាពលរដ្ឋមួយចំនួនគាត់តែងតែនិយាយពេលដែលយើងនិយាយគាត់ថា កុំនិយាយរឿងនយោបាយ ខ្លាច។ អ៊ីចឹងយើងអាចពន្យល់គេបានថា ពាក្យថានយោបាយមួយមាត់ ពេលដែលយើងញាំបាយក៏ជារឿងនយោបាយ ពេលដែលយើងដើរក៏ជារឿងនយោបាយដែរ ពេលដែលយើងខ្លាចមិននិយាយអីសោះនេះហើយ បានធ្វើឲ្យបឹងកក់មួយទាំងមូលគេរំលោភអស់ ផ្ទៃបឹងជាង ៩០ហិកតារ ត្រូវបានគេបូមខ្សាច់ពន្លិច ទីបំផុតបឹងធម្មជាតិត្រូវអស់ ទីក្រុងភ្នំពេញ ត្រូវលិចដោយសារការបូមខ្សាច់ពន្លិចតែម្ដង។ អានេះហើយដែលមិនចូលរួមក្នុងរឿងនយោបាយសង្គមជាតិ គឺបែបនេះឯង»។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការខាងស្ត្រី និងការបោះឆ្នោត រកឃើញថា នៅពេលដែលស្ត្រីចូលរួមក្នុងសកម្មភាពនយោបាយច្រើន និងមានចំនួនស្ត្រីកាន់តែច្រើននៅក្នុងការដឹកនាំ និងការសម្រេចចិត្តផ្នែកនយោបាយ គឺធ្វើឲ្យមានការផ្លាស់ប្ដូរនយោបាយជាវិជ្ជមាន និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសជាតិទាំងមូល។ ហេតុផលនោះ គឺព្រោះតែស្ត្រីមានភាពទន់ភ្លន់ច្រើនជាង ស្ត្រីអាចដោះស្រាយបញ្ហាដោយអហិង្សា និងសន្តិវិធីច្រើនជាងបុរស ដែលធ្វើជាអ្នកដឹកនាំ៕

តុលាការកំពូលកំពុងពិនិត្យមើលបណ្ដឹងសើរើថ្មីមួយទៀតរបស់បក្សប្រឆាំង
តុលាការកំពូល
កំពុងពិនិត្យមើលពាក្យបណ្ដឹងសើរើថ្មីមួយទៀតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល
ដែលមិនលើកយកសំណុំរឿងករណីរំលាយគណបក្សសង្គ្រោះជាតិ
មកជម្រះជាថ្មី។
មេធាវីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺលោក ផែង ហេង បានយកបណ្ដឹងសើរើថ្មីនេះទៅដាក់នៅតុលាការកំពូល កាលពីថ្ងៃទី២៨ ខែធ្នូ ដើម្បីប្ដឹងតវ៉ាលើដីកាសម្រេចរបស់តុលាការនេះ កាលពីថ្ងៃទី១៣ ខែធ្នូ ដែលច្រានចោលបណ្ដឹងលោក អ៊ូ ច័ន្ទរ័ត្ន សុំឱ្យជំនុំជម្រះសាជាថ្មីលើសំណុំរឿងពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ ការសុំឱ្យចេញរក្សាការពារតំណែងសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ និងបណ្ដឹងទាមទារសិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សប្រឆាំងចំនួន ១១៨នាក់ឡើងវិញ។
តុលាការកំពូលបញ្ជាក់ថា មូលហេតុដែលតុលាការមិនចាត់ការលើបណ្ដឹងសើរើករណីរំលាយគណបក្សសង្គ្រោះជាតិ ដោយសារសាលដីកាតុលាការជាន់ខ្ពស់មួយនេះ ជាសាលដីកាបិទផ្លូវតវ៉ា។
សហគមន៍អន្តរជាតិបានធ្វើការថ្កោលទោសជាខ្លាំង និងគំរាមដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ថែមទៀត ដោយសារតែរដ្ឋាភិបាលបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រហូតមកទល់ពេលនេះ សភាអឺរ៉ុបបានសម្រេចបិទប្រព័ន្ធអនុគ្រោះពន្ធនាំចេញផលិតផលកាត់ដេរ និងទំនិញគ្រប់ប្រភេទរបស់កម្ពុជា មកលក់នៅទីផ្សារអឺរ៉ុប ហើយសហរដ្ឋអាមេរិកឯណេះវិញ ក៏បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ជាន់ខ្ពស់មិនអោយជាន់ទឹកដីសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក ក៏កំពុងពិចារណាបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយដែលចូលរួមរំលាយគណបក្សសង្គ្រោះជាតិ ថែមទៀត តាមរយៈការពិនិត្យលើបញ្ជីឈ្មោះ និងបញ្ជីរាយនាមក្រុមហ៊ុនសាជីវកម្មទាំងឡាយនៅកម្ពុជា។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ផាតទ្រិក មើហ្វី (Patrick Murphy) កាលពីដើមខែធ្នូ បានជំរុញអោយលោក ហ៊ុន សែន ប្រញាប់បង្វែរស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញដោយអាមេរិក ទុកពេលមួយរយៈអោយរដ្ឋាភិបាលទីក្រុងភ្នំពេញ ធ្វើការពិចារណាលើបញ្ហានេះ មុនពេលសហរដ្ឋអាមេរិក បោះជំហានដ៏ធំរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មបន្ថែមដល់រដ្ឋាភិបាលកម្ពុជា នោះ៕

Monday, December 25, 2017
សភាអ៊ីតាលីទាមទារឲ្យរដ្ឋាភិបាលខ្លួនធានាដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា
គណៈកម្មការសិទ្ធិមនុស្សនៃគណៈកម្មាធិការកិច្ចការបរទេស
សភាអ៊ីតាលី បានទាមទារឲ្យរដ្ឋាភិបាលអ៊ីតាលី
ធ្វើកិច្ចការជាមួយក្រុមប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ
និងការបង្កើតឲ្យមាននីតិរដ្ឋនៅកម្ពុជា។
កាលពីថ្ងៃទី១៩ ខែធ្នូ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអ៊ីតាលី ដឹកនាំដោយលោក ហ្វាបប្រ៊ីស្យូ ឃ៊ីឈីតូ (Fabrizio Cicchitto) សមាជិកសភាបានថ្កោលទោសការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ ជាពិសេសអ្នករិះគន់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា ដែលកាន់តែមានស្ថានភាពអាក្រក់ឡើងៗ នៅប៉ុន្មានខែចុងក្រោយនេះ។
ចំណែក លោក ពីយ៉ា ឡូកាត់ធីលី (Pia Locatelli) សមាជិកសភា និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សដែលបម្រើការងារក្នុងក្របខ័ណ្ឌគណៈកម្មការកិច្ចការបរទេស ក៏បានថ្កោលទោសចំពោះការរំលោភនានាដែលបានប្រព្រឹត្តិមកលើគណបក្សប្រឆាំងដ៏សំខាន់នេះដែរ។ សេចក្ដីសម្រេចនេះមានគោលបំណងស្តារឡើងវិញនូវការគោរពសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
សេចក្ដីសម្រេចនេះថ្កោលទោសចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ហ៊ុន សែន ក្នុងការរំលាយគណប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដោយការប្រើប្រាស់នូវប្រព័ន្ធតុលាការ ដែលនាំឲ្យអតីតប្រធានគណបក្សលោក សម រង្ស៊ី ត្រូវរស់នៅនិរទេសខ្លួន ហើយលោក កឹម សុខា ប្រធានគណបក្សត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំនេះ។
គណៈកម្មការសភារបស់ប្រទេសអ៊ីតាលីក៏បានប្ដេជ្ញាជំរុញឲ្យរដ្ឋាភិបាលអ៊ីតាលី បង្ហាញការថ្កោលទោសនេះនៅគ្រប់ស្ថាប័នអន្តរជាតិទាំងអស់ និងដើម្បីទទួលបាននូវព័ត៌មានស្ដីពីការជំនុំជម្រះលោក កឹម សុខា ព្រមទាំងការឃុំឃាំងដោយខុសច្បាប់នៃក្រុមអ្នកប្រឆាំងដទៃទៀត។
ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្ររបស់ប្រទេសអ៊ីតាលី អំពាវនាវឱ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ឆ្នាំ១៩៩១ ហើយដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ជំរុញអោយមានការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

អាមេរិកចេញច្បាប់មួយដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា
ច្បាប់ និងយុត្តិធម៌
ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង
ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត មាស នី មានប្រសាសន៍ថា រហូតមកទល់ពលរដ្ឋខ្មែរទូទៅកំពុងអន្ទះសាចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាជុំវិញការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ស្របពេលដែលកម្ពុជាគ្មានតម្លាភាព ក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្នុងរបបសព្វថ្ងៃនេះ។ «»
បទបញ្ជានីតិប្រតិបត្តិដើម្បីបង្កកទ្រព្យសម្បត្តិជនរំលោភសិទ្ធិមនុស្សទាំងឡាយនេះ ធ្វើឡើងស្របពេលដែលអនុ គណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក កំពុងស្វែងរកបញ្ជីឈ្មោះជនរំលោភសិទ្ធិមនុស្សជនពុករលួយ និងជនទាំងឡាយណាដែលចូលរួម រំលាយគណបក្សសង្គ្រោះជាតិនៅកម្ពុជា។
សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកនៃ អនុគណៈកម្មាធិការខាងកិច្ចការបរទេសលោក ដាណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមានថា ទណ្ឌកម្មដែលមានប្រសិទ្ធភាព ដូចដែលបានអនុវត្តកន្លងមក លើប្រទេសផ្សេងទៀតនោះ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលទទួលផលពីអំពើពុករលួយ នៃរបបលោក ហ៊ុន សែន រួមមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ហើយហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផង តាមរយៈការប្រើច្បាប់ក្លូបបល មែកនីកស្គី (Global Magnitsky)៕

Saturday, December 23, 2017
លោកប្រធានាធិបតី Donald Trump បញ្ជានីតិប្រតិបត្តិបង្កកទ្រព្យសម្បត្តិរបស់បុគ្គលអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្ស
លោកប្រធានាធិបតីស.រ.អា. Donald Trump
កាលពីថ្ងៃសុក្របានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា
ច្បាប់និងយុត្តិធម៌។
បទបញ្ជានីតិប្រតិបត្តិនេះធ្វើឡើងដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយ។ លោកប្រធានាធិបតីសរសេរថា ការសម្រេចរបស់លោកគឺតាមតាមអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស.រ.អា.។
លោកប្រធានាធិបតីសរសេរថា ខ្ញុំ Donald Trump ប្រធានាធិបតី ស.រ.អា. បានកត់សម្គាល់ឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងមានអំពើពុករលួយ ដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅ ស.រ.អា. ដូចជាបុគ្គលដែលប្រព្រឹត្តអំពើនេះដោយខ្លួនឯង ឬដែលធ្វើតាមការបញ្ជារបស់គេ ដូចមានចែងក្នុងលក្ខខណ្ឌភ្ជាប់ក្នុងបទបញ្ជានេះ។
លោកបន្តថា អំពើទាំងនេះបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ ដែលជាការគំរាមកំហែងស្ថិរភាពប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...