មន្ត្រីគណបក្សប្រជាជនកម្ពុជា ថា ខ្លួននឹងមិនដោះលែងលោក កឹម
សុខា តាមសំណើរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
ដែលដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកា ទេ។
ប៉ុន្តែ អ្នកវិភាគលើកឡើងថា ការរក្សាជំហរបែបនេះ
របស់រដ្ឋាភិបាលនឹងធ្វើឲ្យប្រទេសកម្ពុជា
ខូចឈ្មោះនៅលើឆាកអន្តរជាតិ
ហើយសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមកលើកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ប្រតិកម្មចំពោះការដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា ថា
ជាការប្រមាថធ្ងន់ធ្ងរ ដល់ឆន្ទៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស
ហើយក៏ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក សុខ ឥសាន សរសេរនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) របស់លោកថ្ងៃទី៩
ខែវិច្ឆិកា ថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ
ដូច្នេះកុំចង់ឲ្យរដ្ឋាភិបាលធ្វើអ្វីតាមខ្លួន
ធ្វើដូចជាកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចនេះ
ស្របពេលសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈ
និងជាអតីតបេក្ខជនប្រធានាធិបតីលោក ថិត គ្រូស (Ted Cruz) ដាក់កំហិតឲ្យរដ្ឋាភិបាលលោក
ហ៊ុន សែន ដោះលែងប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក កឹម សុខា
នៅថ្ងៃទី៩ ខែវិច្ឆិកា។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា
មិនត្រឹមតែមិនដោះលែងលោក កឹម សុខ ទេ លោកទាំងថ្លែងឌឺដងថា ថ្ងៃទី១៦
ខែវិច្ឆិកា ខាងមុខ ជាថ្ងៃឱសានវាទដែលរំលាយគណបក្សសង្គ្រោះជាតិចោល។
ករណីចាប់ខ្លួនលោក កឹម សុខា នេះដែរ ឯកអគ្គរាជទូតកម្ពុជា
ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង
បានសរសេរលិខិតមួយច្បាប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា
ឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពល
និងជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស
ដោយមិនខ្ចីអើពើទៅនឹងការស្នើឲ្យដោះលែងលោក កឹម សុខា
ឲ្យបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឡើយ បើមិនចង់ឲ្យអាមេរិក
ដាក់ទណ្ឌកម្មលើកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង
ក៏បានបដិសេធទៅនឹងរាល់ការចោទប្រកាន់នានាដែលថា
រដ្ឋាភិបាលរបស់លោកកំពុងធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។
ចំណែក អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា
ការប្រកាសជំហររបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ដូចនេះនឹងធ្វើឲ្យកម្ពុជារងទណ្ឌកម្មពីសហរដ្ឋអាមេរិក។ លោកថា
បើរដ្ឋាភិបាលរងទណ្ឌកម្ម ពីសហរដ្ឋអាមេរិកមែននោះ
មិនមែនធ្វើឲ្យខាតបង់តែរដ្ឋាភិបាល
ឬសមាជិកជាន់ខ្ពស់រដ្ឋាភិបាលនោះទេ
ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា
ប៉ះពាល់ជីវភាពពលរដ្ឋកម្ពុជា
មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ «»
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងទៀតថា
ទណ្ឌកម្មសហរដ្ឋអាមេរិកមកលើកម្ពុជា អ្នកដែលប៉ះពាល់ដំបូង
គឺមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ហើយបើរដ្ឋាភិបាលនៅតែរឹងទទឹង
នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល
ត្បិតអីសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ច។
ទន្ទឹមនឹងការទាមទារសមាជិកព្រឹទ្ធសភាអាមេរិក
ប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែង លោក កឹម សុខា។ កាលពីថ្ងៃទី៣
ខែតុលា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង
ដែលមានឈ្មោះបោះសំឡេងល្បីល្បាញមួយចំនួន
បានផ្ដួចផ្ដើមរៀបចំឲ្យមានសេចក្ដីសម្រេចលេខ ២៧៩
ដើម្បីថ្កោលទោសទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
សេចក្ដីសម្រេចនេះត្រូវបានដាក់បញ្ចូលទៅក្នុងកាលវិភាគលេខ ២៥៧
សម្រាប់លើកយកមកជជែកដេញដោល ក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំង
នៅពេលដ៏ខ្លីខាងមុខនេះហើយ។
ប្រសិនបើ អនុម័តសេចក្ដីសម្រេចលេខ ២៧៩
ស្ដីពីការគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក
ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស
និងនីតិរដ្ឋនៅកម្ពុជា តម្រូវឲ្យរដ្ឋាភិបាលអាមេរិកថ្កោលទោស
ជាផ្លូវការនូវរាល់ទម្រង់នៃអំពើហិង្សា
ផ្នែកនយោបាយក្នុងប្រទេសកម្ពុជា
និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា
ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ
ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ
និងការបំភិតបំភ័យនានា មកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា
និងជំរុញឲ្យមាននូវបរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យអាចរីកចម្រើន
និងលូតលាស់ទៅមុខបានល្អ៕
Thursday, November 9, 2017
ជនជាតិខ្មែរ-អាមេរិកាំង ជាប់ឆ្នោតថ្មី ជាក្តីសង្ឃឹមក្នុងការតស៊ូដើម្បីសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ
នជាតិខ្មែរ-អាមេរិកាំង នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក
ដែលអ្នកក្រុងឡូវែល ហៅថា ជាសកម្មជនការពារប្រយោជន៍សហគមន៍ខ្មែរ
ទាំងនៅអាមេរិក និងប្រទេសកម្ពុជាផងនោះ បានជាប់ឆ្នោត
ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងឡូវែល។
តើជនជាតិខ្មែរ–អាមេរិកាំង រូបនេះ បានធ្វើអ្វីខ្លះ ទើបជាប់ឆ្នោត ក្នុងការបោះឆ្នោត ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងនេះ?
ជនជាតិខ្មែរ-អាមេរិកាំង
ដែលទើបតែជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាក្រុង
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែល កាលពីថ្ងៃទី៧ ខែវិច្ឆិកា
លោក នួន វាសនា ត្រូវបានប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ទទួលស្គាល់ថា ជាបុគ្គលឆ្នើម ដែលស័ក្ដិសមនឹងធ្វើជាតំណាងឲ្យពលរដ្ឋសហគមន៍ខ្មែរ។ ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់
នៅទីក្រុងឡូវែល គឺលោក លាង ស៊ីដនី ចាត់ទុកលោក នួន វាសនា
ថាជាអ្នកសកម្មក្នុងកិច្ចការសង្គម ស្ទើរគ្រប់វិស័យ៖ «និយាយឲ្យត្រង់ទៅ
គាត់ជាអ្នកសកម្មម្នាក់ក្នុងសហគមន៍។ គាត់បានជួយសហគមន៍
ផ្នែកវត្តអារាម ឬខាងឧទ្យាន និងកិច្ចការសមាគមជាដើម។
គាត់ធ្លាប់ប្រឡូក និងស្គាល់ប្រជាជនច្រើន។ គាត់យល់ដឹងរឿងរ៉ាវច្រើន
ដែលត្រូវធ្វើ និងអ្វីខ្លះដែលប្រជាជនត្រូវការ»។
លោក នួន វាសនា ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង
ក្នុងចំណោមមន្ត្រីជាប់ឆ្នោតទាំងអស់ ៩ នាក់
ដែលសុទ្ធតែជាជនជាតិអាមេរិកាំងស្បែកស។
បេក្ខជនដែលចូលរួមប្រកួតប្រជែង មានទាំងអស់ ១៨នាក់។ ចំពោះលោក លាង
ស៊ីដនី ថា ការណ៍ដែលជនជាតិខ្មែរជាប់ឆ្នោត ដោយសំឡេងលើសគេដូច្នេះ
គឺជាមោទនភាពរបស់សហគមន៍ខ្មែរ៖ «នេះជាលើកដំបូងហើយ
ដែលខ្មែរយើងជាប់លេខមួយ។ នេះគឺជាប្រវត្តិសាស្ត្រ
ដែលខ្មែរយើងគួរមានមោទនភាព
ព្រោះមានខ្មែរជាប់ខាងគណៈកម្មាធិការសាលារៀនផង
និងក្រុមប្រឹក្សាក្រុងទៀត ដែលសុទ្ធតែជាប់លេខខ្ពស់ មិនមែនលេខធម្មតា»។
នេះជាប្រវត្តិសាស្ត្រ នៃការបោះឆ្នោតនៅទីក្រុងឡូវែល ដែលមានជនជាតិខ្មែរ-អាមេរិកាំង
រហូតដល់ទៅពីរនាក់ ម្នាក់ជាប់ខាងក្រុមប្រឹក្សាក្រុង
និងម្នាក់ទៀតជាប់ខាងគណៈកម្មាធិការសាលា។ លោក ឡាយ ដូមីនិក
ដែលជនជាតិខ្មែរ-អាមេរិកាំងដែរ
ជាប់ឆ្នោតជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកគណៈកម្មាធិការសាលា
ដែលមានគ្នា ៦នាក់។ ក្នុងចំណោមអ្នកទាំង ៦
ដែលជាប់ឆ្នោតក្នុងគណៈកម្មាធិការសាលានេះ មានតែលោក ឡាយ ដូមីនិក
ប៉ុណ្ណោះជាជនជាតិខ្មែរ ក្រៅពីនោះ
គឺសុទ្ធតែជាជនជាតិអាមេរិកាំងទាំងអស់។
ពលរដ្ឋខ្មែរ-អាមេរិកាំង
និងជាមន្ត្រីចូលនិវត្តន៍ លោក ក្រេត កោវិទ
បានប្រាប់អាស៊ីសេរីនៅថ្ងៃទី៨ ខែ វិច្ឆិកា ថា
ការណ៍ដែលមានជនជាតិខ្មែររហូតដល់ទៅពីរនាក់ ជាប់ឆ្នោតដូច្នេះ
គឺជាជោគជ័យមួយ សម្រាប់ពលរដ្ឋខ្មែរ-អាមេរិកាំង
ក្នុងប្រកួតប្រជែង
ដើម្បីឲ្យមានការទទួលស្គាល់សំឡេងរបស់ជនជាតិភាគតិច ក្នុងសហគមន៍
ដែលអំណាចនៃការធ្វើសេចក្ដីសម្រេច
ភាគច្រើនគឺស្ថិតនៅលើជនជាតិអាមេរិកាំងស្បែកស។ លោក ក្រេត កោវិទ
លើកឡើងបន្ថែមថា វត្តមានរបស់ពលរដ្ឋខ្មែរ-អាមេរិកាំង
ក្នុងជួររដ្ឋការ ពិតជាមានសារៈសំខាន់ក្នុងការធ្វើសេចក្ដីសម្រេច
ជាពិសេសពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ
ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ជនជាតិភាគតិចក្នុងមូលដ្ឋាន៖ «ដូច្នេះខ្មែរអាមេរិកាំងពីរនាក់
ដែលចូលប្រឡូកក្នុងឆាកនយោបាយ ទីក្រុងដែលខ្លួនឯងរស់នៅផ្ទាល់នឹង
ព្យាយាមគឺបានសម្រេច។ និយាយឲ្យចំ
គឺអ្វីៗដែលទាក់ទងនឹងគម្រោងថវិកាចាយវាយ
សម្រាប់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ
ទាល់តែយើងនៅក្នុងជួរហ្នឹងដែរ ទើបយើងអាចផ្ដល់ជាមតិ
ក្នុងការបោះឆ្នោតសម្រេច គម្រោងចាយថវិកាសម្រាប់ក្រុងទាំងមូល
អាចមានប្រសិទ្ធភាពដែរ ដែលអាចបម្រើផលប្រយោជន៍រួម»។
មុនជាប់ឆ្នោតនេះ លោក នួន វាសនា
បានចូលរួមយ៉ាងសកម្មនៅក្នុងបាតុកម្មនៅមុខក្រសួងការបរទេសអាមេរិក
និងសាលាក្រុងឡូវែល តវ៉ាទាមទារឲ្យដោះលែង
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា
និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោក នួន វាសនា
ក៏ធ្លាប់តវ៉ាប្រឆាំងនៅសាលាក្រុងឡូវែល
ទាមទារកុំឲ្យមន្ត្រីសាលាក្រុង ទទួលស្វាគមន៍កូនប្រុសច្បងលោក ហ៊ុន
សែន លោក ហ៊ុន ម៉ាណែត នៅលើទឹកដីនៃទីក្រុងឡូវែល
និងតវ៉ាសុំឲ្យសាលាក្រុង កុំទទួលយករូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧
ដែលជាកាដូរបស់លោក ហ៊ុន ម៉ាណែត។
លោក នួន វាសនា លើកទឹកចិត្ត
ឲ្យពលរដ្ឋខ្មែរទាំងអស់ ទោះនៅទីណាក៏ដោយ កុំអស់សង្ឃឹម ក្នុងការតស៊ូ
ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការព្យាយាមគង់នឹងបានសម្រេច៖ «ការតស៊ូមតិ
យើងព្យាយាមដ៏មុះមុតនៅក្នុងចិត្ត នឹងបានសម្រេច មុននិងក្រោយទេ
នៅក្នុងស្រុកយើងក្ដី ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ប្រព័ន្ធបោះឆ្នោត
សេរី និងយុត្តិធម៌ទៅថ្ងៃមុខ យើងនឹងបានជោគជ័យ។ យើងត្រូវតែព្យាយាម
និងមានសង្ឃឹម នៅក្នុងកិច្ចការដែលយើងធ្វើ»។
ទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសេត
ជាទីក្រុងមួយ ដែលមានពលរដ្ឋខ្មែរ រស់នៅច្រើនជាងគេ
ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រញ៉ា (California)។
ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវែល មានរហូតជិត ១ ភាគ ៣
នៃពលរដ្ឋនៅក្នុងទីក្រុងទាំងមូល។ ទីក្រុងឡូវែលនេះ
មានប្រជាពលរដ្ឋរស់នៅទាំងអស់ សរុបជាង ១១ម៉ឺននាក់៕
Wednesday, November 8, 2017
ឯកអគ្គរាជទូតកម្ពុជានៅវ៉ាស៊ីនតុនពន្យល់សមាជិកព្រឹទ្ធសភាអាមេរិករឿងចាប់ខ្លួនលោក កឹម សុខា
កអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ
ប៊ុនរ៉ុង
បានសរសេរលិខិតមួយច្បាប់ឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពល
និងជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស
(Ted Cruz) ដោយមិនខ្ចីអើពើទៅនឹងការស្នើឲ្យដោះលែងលោក កឹម សុខា
ឲ្យបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឡើយ បើមិនចង់ឲ្យអាមេរិក
ដាក់ទណ្ឌកម្មលើកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង
ក៏បានបដិសេធទៅនឹងរាល់ការចោទប្រកាន់នានាដែលថា
រដ្ឋាភិបាលរបស់លោកកំពុងធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។
លិខិតចុះថ្ងៃទី៧ ខែវិច្ឆិកា ចុះហត្ថលេខាដោយលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន ធានាប្រាប់ទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងរូបនេះថា រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក៏ឲ្យតម្លៃ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព ដូចដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិក ឲ្យតម្លៃយ៉ាងដូច្នេះដែរ។
លោក ជុំ ប៊ុនរ៉ុង គូសបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែវិវឌ្ឍទៅមុខ។ លោកថា វាជាការពិតដែលថា ការវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យនេះអាចសម្រេចទៅបាន ប្រសិនបើនីតិរដ្ឋត្រូវបានធានា និងអនុវត្តដោយពេញលេញក្នុងគោលបំណងដើម្បីថែរក្សាស្ថិរភាព សន្តិភាព និងផលប្រយោជន៍ប្រជាជាតិ។
លិខិតរបស់លោកឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង ដដែលនេះ ក៏បានពន្យល់ថា ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ ត្រូវបានធ្វើឡើងស្របតាមបទបទបញ្ញត្តិជាធរមាននានា ដូចដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ចោទសួរទៅលោក ថិត គ្រូស វិញថា តើក្រោមច្បាប់សហរដ្ឋអាមេរិក ទង្វើ និងការប្រព្រឹត្តដូចករណីលោក កឹម សុខា នេះ អាចត្រូវបានអត់ឱនឲ្យបានដែរ ឬទេនៅសហរដ្ឋអាមេរិក?
លោកឯកអគ្គរាជទូតរូបនេះ បានផ្ដល់អំណះអំណាងថា អ្វីដែលលោក កឹម សុខា បានប្រព្រឹត្តនៅពេលកន្លងមកនេះ គឺមិនមែនជាការប្រកួតប្រជែងប្រកបដោយលក្ខណៈស្មើភាពគ្នាក្នុងលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកថា នៅសហរដ្ឋអាមេរិក ក៏មានច្បាប់ជាច្រើនដែរ ដែលគ្រប់គ្រងមិនឲ្យមានទង្វើក្បត់ជាតិនេះ។ លោក ជុំ ប៊ុនរ៉ុង បានប្រៀបប្រដូចករណីចាប់ និងឃុំខ្លួនលោក កឹម សុខា នេះ ទៅនឹងករណីលោក ប៉ូល ម៉ាណាហ្វត (Paul Manafort) ដែលជាអតីតនាយកផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ហើយដែលបច្ចុប្បន្នកំពុង
លោក ជុំ ប៊ុនរ៉ុង ថា វាជាការមិនត្រឹមត្រូវឡើយ ដែលរដ្ឋាភិបាលកម្ពុជា បានទទួលរងនូវការរិះគន់ និងការគំរាមអំពីការដាក់ទណ្ឌកម្មនានាយ៉ាងដូច្នេះ ព្រោះដោយសារតែបានចាត់ការផ្លូវច្បាប់ក្នុងគោលបំណងដើម្បីការពារសន្តិសុខ សន្តិភាព ឯករាជ្យ និងអធិបតេយ្យរបស់ខ្លួនដូចដែលប្រទេសដទៃទៀតកំពុងអនុវត្តយ៉ាងដូច្នោះដែរ។ លោកសរសេរបន្តថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលនឹងមិនអាចជៀសផុតនេះ មិនមានន័យថា ជាការបិទបញ្ចប់នៃស្ថាប័នប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានោះឡើយ។
លោក ជុំ ប៊ុនរ៉ុង ក៏មិនបានបំភ្លេចពន្យល់ប្រាប់លោក ថិត គ្រូស ទៅវិញថា របាយការណ៍ដែលសមាជិកព្រឹទ្ធសភារូបនេះទទួលបានអំពីការណ៍ដែលរដ្ឋាភិបាលបានបិទស្ថានីយវិទ្យុជាង ១០០នោះ គឺជាព័ត៌មានមិនពិតនោះទេ។ លោកថា តាមពិតមានស្ថានីយវិទ្យុជាង ២០ប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ក្នុងគោលដៅដើម្បីពង្រឹងច្បាប់សារព័ត៌មាន ហើយថា ការបិទស្ថានីយវិទ្យុទាំងនោះទៀតសោត គឺដោយសារតែស្ថានីយទាំងនោះពុំបានរាយការណ៍ទៅក្រសួងព័ត៌មាន ដូចដែលបានកំណត់ក្នុងកិច្ចសន្យាជាមួយក្រសួង។
លោក ជុំ ប៊ុនរ៉ុង ក៏បានលើកឡើងពីសេរីភាពសារព័ត៌មាននៅកម្ពុជា ដោយយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ចេញផ្សាយដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ចំពោះសេរីភាពសារព័ត៌មាន ថាមានភាពប្រសើរជាងប្រទេសដទៃទៀតនៅក្នុងតំបន់។
នៅចុងបញ្ចប់នៃលិខិតរបស់លោក ជុំ ប៊ុនរ៉ុង លោកឯកអគ្គរាជទូតរូបនេះបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ឲ្យតម្លៃចំពោះទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងអរគុណប្រទេសនេះដែលបានផ្ដល់ការគាំទ្រឲ្យមានស្ថិរភាព សន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ថា វាមិនមែនជាសញ្ញាល្អទាល់តែសោះឡើយសម្រាប់ប្រទេសកម្ពុជា និងអនាគតប្រទេសនេះ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំចិត្តឲ្យជ្រើសរើសយកជម្រើសនានា ដែលផ្ទុយនឹងអត្ថប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រជាជាតិទាំងពីរ។
ជាថ្មីម្ដងទៀត លោក ជុំ ប៊ុនរ៉ុង ធានាប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកាំង លោក ថិត គ្រូស ថា រដ្ឋាភិបាលកម្ពុជា បានដាក់វិធានការណ៍ និងឈរយ៉ាងមុតមាំចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធានាថា សោកនាដកម្មនៅពេលអតីតកាលនៅកម្ពុជា នឹងមិនត្រូវបានបណ្ដោយឲ្យកើតមានឡើងសាជាថ្មីវិញម្ដងទៀតឡើយ ហើយថា សន្តិភាព និងស្ថិរភាព នឹងនៅតែបន្តមានវត្តមានដដែលសម្រាប់ការអភិវឌ្ឍ និងដំណើរការប្រជាធិបតេយ្យប្រកបដោយសន្តិភាព ស្របតាមនីតិរដ្ឋ និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញផ្អែកតាមក្រឹត្យក្រម និងជំហានដែលសមស្របស្របតាមបរិបទកម្ពុជា។
នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែតុលា សមាជិកព្រឹទ្ធសភាអាមេរិកាំង លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស ព្រមានបន្ថែមថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ពេលកន្លងមក ប្រព្រឹត្តទៅបានក៏ដោយសារឈរលើស្មារតីនៃលទ្ធិប្រជាធិបតេយ្យ សេរី និងការបោះឆ្នោតដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែ ការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទក្រុមឯករាជ្យដែលឃ្លាំមើលស្ថានការណ៍បោះឆ្នោត បិទអង្គការសិទ្ធិមនុស្ស បិទស្ថានីយវិទ្យុជាច្រើន និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារយ៉ាងដូច្នេះ លោក ថេត គ្រូស ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែកំពុងតែបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោក ហ៊ុន សែន ក៏កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ផងដែរ។
មិនមែនមានតែសមាជិកព្រឹទ្ធសភាអាមេរិកាំង លោក ថេត គ្រូស មួយរូបប៉ុណ្ណោះទេ ដែលបានឈឺឆ្អាលនឹងបញ្ហាវិបត្តិនយោបាយនៅកម្ពុជា ព្រមទាំងគំរាមដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជានេះ។ សមាជិកព្រឹទ្ធសភាអាមេរិកាំង ដ៏មានឈ្មោះបោះសំឡេងល្បីល្បាញចំនួនបីរូបទៀត គឺលោក ចន ម៉ាខេន (John McCain) លោក ឌិក ឌើប៊ិន (Dick Durbin) និងលោក ម៉ារកូ រ៉ូប៊ីយ៉ូ (Marco Rubio) ក៏បានផ្ដួចផ្ដើមរៀបចំឲ្យមានសេចក្ដីសម្រេចលេខ ២៧៩ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដើម្បីថ្កោលទោសទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន។ បច្ចុប្បន្ន សេចក្ដីសម្រេចនេះត្រូវបានដាក់បញ្ចូលទៅក្នុងកាលវិភាគលេខ ២៥៧ សម្រាប់លើកយកមកជជែកដេញដោលក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំង នៅពេលដ៏ខ្លីខាងមុខនេះហើយ។
ប្រសិនបើអនុម័តសេចក្ដីសម្រេចលេខ ២៧៩ ស្ដីពីការគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តម្រូវឲ្យរដ្ឋាភិបាលអាមេរិក ថ្កោលទោសជាផ្លូវការនូវរាល់ទម្រង់នៃអំពើហិង្សាផ្នែកនយោបាយក្នុងប្រទេសកម្ពុជា និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យនានា មកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា និងជំរុញឲ្យមាននូវបរិយាកាសមួយដែលលទ្ធិប្រជាធិបតេយ្យអាចរីកចម្រើន និងលូតលាស់ទៅមុខបានល្អ។
បន្ថែមពីលើនេះ សេចក្ដីសម្រេចដដែលនេះ តម្រូវឲ្យក្រសួងរតនាគារអាមេរិកាំង ពិចារណាដាក់បញ្ចូលរាល់ឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជា ទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានសិទ្ធិមនុស្ស និងនយោបាយ ចូលទៅក្នុងបញ្ជីខ្មៅឈ្មោះជនបរទេសដែលត្រូវបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឲ្យធ្វើអាជីវកម្មជាមួយជនជាតិអាមេរិកាំង ដែលហៅកាត់ថា «SDN»។
ចំណុចចុងក្រោយនៃសេចក្ដីសម្រេច ក្រៅពីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌសេចក្ដីសម្រេចលេខ ២៧៩ នេះ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពសារព័ត៌មាន និងសិទ្ធិរបស់ពលរដ្ឋក្នុងការជួបជុំ តវ៉ា និងបញ្ចេញមតិនានាប្រឆាំងរដ្ឋាភិបាល។ សេចក្ដីសម្រេចនេះ គាំទ្រឲ្យមានកិច្ចប្រឹងប្រែងកំណែទម្រង់ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតនៅកម្ពុជា និងគាំទ្រឲ្យមានមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងឆ្នាំ២០១៨ ខាងមុខនេះ ដែលត្រូវបានចូលរួមតាមដានពីសំណាក់អ្នកឃ្លាំមើលអន្តរជាតិ៕

អ្នកវិភាគថាលោក ហ៊ុន សែន មិនត្រូវជ្រៀតជ្រែកកិច្ចការតុលាការករណីបក្សប្រឆាំង
ក្រុមអ្នកឃ្លាំមើលនិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុងជ្រៀតជ្រែកកិច្ចការរបស់តុលាការកំពូលករណីរំលាយគណបក្សសង្គ្រោះជាតិ
តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ
ក្រោយពីលោកនាយករដ្ឋមន្ត្រីបង្ហាញជំនឿយ៉ាងមុតមាំថា
គណបក្សប្រឆាំងមួយនេះនឹងត្រូវរំលាយ ១០០%។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុង ហៃ បានជំរុញអោយលោក ហ៊ុន សែន នៅរក្សាភាពស្ងៀមស្ងាត់អំពីការរំលាយគណបក្សសង្គ្រោះជាតិ ខណៈបណ្ដឹងសុំរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះកំពុងស្ថិតក្នុងដៃតុលាការកំពូលនៅឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរធ្វើអត្ថាធិប្បាយ ឬមានប្រសាសន៍ប៉ះពាល់ដល់ករណីដែលតុលាការកំពុងតែពិនិត្យ គឺរឿងរំលាយនេះឯង។ ពីព្រោះក្រសួងមហាផ្ទៃ បានប្ដឹងទៅតុលាការកំពូលដើម្បីសុំរំលាយ។ ដូច្នេះដើម្បីជៀសវៀងការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រីប្រើប្រាស់ឥទ្ធិពលរបស់លោកទៅលើតុលាការដូច្នេះ គួរកុំធ្វើអត្ថាធិប្បាយដែលវាអាចប៉ះពាល់ដល់ករណីដែលតុលាការកំពុងពិនិត្យ»។
ការរិះគន់របស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនីសរុបប្រមាណជាង ១ម៉ឺននាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ ហើយលោកបានបបួលពួកគេ ក៏ដូចជាមហាជនទូទៅ ភ្នាល់គ្នាថា ១០០ ស៊ីតែមួយប៉ុណ្ណោះ បើគណបក្សសង្គ្រោះជាតិ មិនរលាយទេនោះ។ ជាងនេះទៅទៀត លោកជំរុញឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កុំមានភាពស្ទាក់ស្ទើរអ្វីឡើយ។
លោក ហ៊ុន សែន៖ «ហើយចាំភ្នាល់មើលអ្នកដែលគេភ្នាល់ចង់ភ្នាល់ទៅ មួយចាក់ ១០០ ទៅល្អ តាមហាងគុយទាវចាក់ទៅ ទៅបើកម៉ាសេរីអោយចាក់ ហើយបើឈ្នះមកទាលុយពីខ្ញុំ។ ខ្ញុំបានអំពាវនាវឲ្យអ្នកទាំងឡាយ ខ្ញុំចង់ផ្ដល់ឱកាសអោយបន្តធ្វើជាមេឃុំ ចៅសង្កាត់ ឬក៏ជំទប់ ឬក្រុមប្រឹក្សាតទៅទៀត។ គេថាអត់ទេ! អត់មានរំលាយទេ។ ឥឡូវចាក់ភ្នាល់ទៅ បើរំលាយស៊ីតែមួយទេ បើអត់រំលាយសង ១០០។ អ្នកណាឈ្នះមកទារពីខ្ញុំ»។
អតីតកម្មាភិបាលខ្មែរក្រហម ហើយដែលឡើងកាន់អំណាចមកទល់បច្ចុប្បន្ននេះ តាមការលើកបន្តុបដោយរដ្ឋាភិបាលក្រុងហាណូយ រូបនេះគំរាមថា វិធានការចុងក្រោយរបស់រដ្ឋាភិបាលមកលើគណបក្សសង្គ្រោះជាតិ គ្រាន់តែជាការអនុវត្តច្បាប់នៃរបបរបស់លោកប៉ុណ្ណោះ មិនថាអ្នកនោះនៅក្នុងបក្សកាន់អំណាច មន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធនោះទេ ឲ្យតែជននោះធ្វើខុសគឺត្រូវទទួលទោស។
ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិតែងវាយតម្លៃថា ច្បាប់ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន បច្ចុប្បន្នគ្រាន់តែច្បាប់មួយដើម្បីទុកចាត់ការទៅលើអ្នករិះគន់មន្ត្រីបក្សប្រឆាំង និងដើម្បីទុករំលាយគណបក្សនយោបាយទាំងឡាយដែលមិនចំណុះនឹងគណបក្សប្រជាជនកម្ពុជាទាំងនោះ។
ក្រុមអ្នកឃ្លាំមើលទាំងនោះបារម្ភថា កម្ពុជាកំពុងបោះជំហានទៅរកការដឹកនាំបែបគណបក្សតែមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ ហើយបន្តឃុំឃាំងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា មិនអោយចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខនេះ។
ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានព្រមានរួចជាស្រេចហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលពីការបោះឆ្នោតទាំងឡាយណាដែលធ្វើឡើងដោយគ្មានសេរី ត្រឹមត្រូវ និងយុត្តធម៌ ហើយនិងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ជាងនេះទៅទៀត ពួកគេព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ជាបន្ទាន់ទេ នោះពួកគេនឹងស្វែងរកការដាក់ទណ្ឌកម្មសមស្របមកលើរដ្ឋាភិបាលកម្ពុជា ដូចជាការបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់ ការបង្កក់ប្រាក់របស់មន្ត្រីពុករលួយនៃរដ្ឋាភិបាលកម្ពុជា ដែលកំពុងតម្កល់នៅក្រៅប្រទេស និងការបិទពន្ធនាំចូលសំលៀកបំពាក់មកលក់នៅទីផ្សាសហរដ្ឋអាមេរិក ជាដើម៕

មេដឹកនាំកម្ពុជាទៅចូលរួមប្រជុំកំពូលអាស៊ាន គ្រាប្រទេសនេះកំពុងប្រឈមនឹងជម្លោះនយោបាយ
ភ្នំពេញ —
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា Asean ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧។ក្នុងដំណើររបស់លោក ហ៊ុន សែន ទៅកាន់ទីក្រុងម៉ានីលនោះ មានមន្ត្រីកម្ពុជាជាច្រើនរូបនឹងអមដំណើរជាមួយ។ ក្នុងនោះ រួមមានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។
ឯកសារនៃកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនៅទីក្រុងម៉ានីល ដែល VOA ទទួលបាន នៅថ្ងៃពុធ បានឲ្យដឹងថា អាស៊ាននឹងរៀបចំកិច្ចប្រជុំជាច្រើន រួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ កិច្ចប្រជុំកំពូលអាស៊ាន ចិនលើកទី២០ កិច្ចប្រជុំកំពូលអាស៊ាន សាធារណរដ្ឋកូរ៉េលើកទី១៩ កិច្ចប្រជុំកំពូលអាស៊ាន ជប៉ុនលើកទី ២០ ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ និងកិច្ចប្រជុំអាស៊ានបូកបី ព្រមទាំងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន កាណាដា សហភាពអឺរ៉ុប កិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌាលើកទី១៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញវឌ្ឍនភាពរបស់ប្រទេស និងការស្វែងយល់អំពីការវិវត្តនានាក្នុងតំបន់។
ដោយសារតែអាមេរិកនឹងមានវត្តមាននៅក្នុងការប្រជុំនានាដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងម៉ានីលនោះ លោកមាស នីបានសម្តែងក្តីសង្ស័យថា និន្នាការប្រឆាំងអាមេរិករបស់រដ្ឋាភិបាលកម្ពុជាអាចនឹងត្រូវបានលើកឡើងមកពិភាក្សាដោយភាគីអាមេរិក។
«វាអាចរឿងរ៉ូហ៊ីងយ៉ា រឿងសមុទ្រចិន ក៏ប៉ុន្តែខ្ញុំសង្ស័យតែអាមេរិក វានឹងអាចលើកឡើងដែរពីបញ្ហាវិបត្តិនៅកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាហាក់ដូចជាបុកសម្រុកទៅលើអាមេរិកកាន់តែធ្ងន់ទៅៗ មិនដឹងថា តើអាមេរិកគាត់ទ្រាំបានប៉ុណ្ណា។ អាហ្នឹងខ្ញុំអត់ដឹងដែរបាទ។ ចាំមើលសិន ចាំមើលឃើញការប្រជុំហ្នឹង។ យើងនឹងអាចឃើញតាមរយៈទូរទស្សន៍ ឬតាមការផ្សាយព័ត៌មានអីយើងដឹងបាទ»។
អ្នកវិភាគស្ថានភាពសង្គម និងនយោបាយដដែលក៏បានបញ្ជាក់ផងដែរថា តាមរយៈការចូលរួមរបស់កម្ពុជាក្នុងសមាគមអាស៊ាន ដែលមានអាយុកាល៥០ឆ្នាំមកនេះ ប្រទេសក្រីក្រមួយនេះបានទាញផលប្រយោជន៍ពីវិស័យសេដ្ឋកិច្ច តែប្រទេសនេះមិនបានទទួលផលប្រយោជន៍អ្វីខាងនយោបាយ ទេ ខណៈដែលសមាគមមួយនេះបានកំណត់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ថា៖
«ក៏ប៉ុន្តែអ្វីមួយដែលខ្ញុំឃើញជាបញ្ហានៃការព្រួយបារម្ភគឺត្រង់អាស៊ានមានគោលនយោបាយមួយគឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញ ទៅមក បាទ។ អីចឹង ប្រទេសណាដែលជួបប្រទះនូវវិបត្តិនយោបាយហ្នឹង គឺប្រទេសអាស៊ានអត់ហ៊ានលូកមាត់អីមកជួយគ្នាទេបាទ។ អីចឹង ត្រង់ហ្នឹងមួយ យើងឃើញថា ប្រទេសកម្ពុជាមិនបានប្រយោជន៍អី្វពីការជួយគាំទ្រពីប្រទេសអាស៊ាន ដើម្បីជួយស្រោចស្រង់ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសយើងទេបាទ»។
ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំដ៏ធំរបស់សមាគមអាស៊ាននេះធ្វើឡើងនៅចំពេលប្រទេសកម្ពុជាត្រូវអ្នកសង្កេតការណ៍នយោបាយក្នុងស្រុក និងតំបន់មើលឃើញថា កំពុងប្រឈមនឹងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានសិទ្ធិធ្វើនយោបាយ សិទ្ធិធ្វើប្រតិបត្តិការនៃអង្គការសង្គមស៊ីវិល និងសិទ្ធិធ្វើប្រតិបតិ្តការប្រព័ន្ធផ្សព្វផ្សាយដោយសេរី ដែលជាឆ្អឹងខ្នងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ ១៩៩១ ដែលមានប្រទេសក្នុងសមាគមអាស៊ានជាច្រើនជាហត្ថលេខី។
ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនេះកើតមានឡើង ក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលលោកហ៊ុន សែន ជាបន្តបន្ទាប់ទៅលើសំឡេងក្រុមប្រឆាំង ស្ថាប័នព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
តាមឯកសារនៃកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំនៅប្រទេសហ្វីលីពីន ដែលចេញផ្សាយជាសាធារណៈដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃពុធនេះ បានឲ្យថា ដឹងកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន សហរដ្ឋអាមេរិកលើកទី៤០ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងម៉ានីល។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីថ្ងៃទី១១ ដល់១២ ខែវិច្ឆិកា នៅប្រទេសវៀតណាម ហើយនឹងធ្វើដំណើរទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី ៥០ឆ្នាំនៃការបង្កើតសមាគមអាស៊ាន និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងអាស៊ាននៅថ្ងៃទី១២ និង១៣ខែវិច្ឆិកា។
ទាក់ទិននឹងបញ្ហារកាំរកូសនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះ នឹងមិនមានការលើកយកស្ថានការណ៍ចុងក្រោយនៃទំនាក់ទំនងទ្វេភាគីកម្ពុជាអាមេរិកមកពិភាក្សានោះឡើយ។
«រាល់ការប្រជុំនីមួយៗហ្នឹង គេមានរបៀបវារៈ។ របៀបវារៈរបស់គេហ្នឹង គេមិនដែលយករឿងផ្ទាល់ខ្លួនពីប្រទេសមួយទៅជជែកជាមួយប្រទេសមួយនោះទេ អត់ទេ។ អាហ្នឹងចំណុចទីមួយ។ ចំណុចទីពីរ គេអាចជួប sideline អា sideline បានសេចក្តីទ្វេភាគី ព្រោះប្រជុំហ្នឹងពហុភាគី។ ពហុភាគីហ្នឹង គេទៅតាមរបៀបវារៈរបស់គេ ដែលអត់មានពាក់ព័ន្ធរឿងប្រទេសនីមួយៗទេ។ វាអត់មានទាល់តែសោះ។ អ្នកវិភាគហ្នឹង មនុស្សល្ងង់សុទ្ធសាធ គ្មានការពិសោធនៅក្នុងការប្រជុំអន្តរជាតិនោះទេ រីឯ sideline រហូតដល់ពេលនេះ យើងអត់មានសុំជួបផង»។
អ្នកនាំពាក្យរដ្ឋាភិបាលនេះបានថ្លែងបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងមិនអាចធ្វើការស្តីបន្ទោសកម្ពុជា ដែលជារដ្ឋឯករាជ្យនោះដែរ។
«ដូច្នេះគ្មានអ្វី ដែលក្នុងការលើកឡើង អាមេរិកមកស្តីឲ្យ ឬមកណែនាំខ្មែរពីព្រោះកម្ពុជាជាប្រទេសមានអធិបតេយ្យភាព ហើយអាមេរិកគ្រាន់តែជា ដៃគូសន្ទនាតែប៉ុណ្ណោះ អត់មែនអាណានិគមលើកម្ពុជា ឬមានឥទ្ធិពលណាមកជះលើកម្ពុជាទេ បាទ»។
ជំនួបនៅក្នុងទីក្រុងម៉ានីលកើតមានឡើងមួយឆ្នាំ ក្រោយពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានដែល «មានទស្សនៈវិស័យឱ្យមានទីផ្សារតែមួយ និងផ្អែកលើផលិតកម្ម… ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចស្មើៗគ្នា និងធ្វើសមាហរហកម្មចូលក្នុងសេដ្ឋកិច្ចពិភពលោក ដោយមានច្បាប់វិនិយោគនិងពាណិជ្ជកម្មស៊ីសង្វាក់គ្នា ហើយអាស៊ានជាអង្គការមួយផ្អែកលើច្បាប់ និងពង្រឹងខ្លួនឱ្យក្លាយទៅជាគោលដៅ ដែលមានលក្ខណៈទាក់ទាញសម្រាប់ការវិនិយោគ»។ នេះបើតាមការបញ្ជាក់នៅក្នុងគេហទំព័រផ្លូវការរបស់សមាគមអាស៊ាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរូមកិច្ចប្រជុំ និងចូលរួមសកម្មភាពនានា រួមមាន កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងបីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ជំនួបរវាងថ្នាក់ដឹកនាំអាស៊ានបូកបី ជំនួបក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា កិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី៩ ជាដើម។
លោក ហ៊ុន សែន ក៏គ្រោងនឹងជួបពិភាក្សាទេ្វភាគីផងដែរជាមួយលោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន លោក ម៉ាលខុម ថើនបុល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា លោកឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedeve) នាយករដ្ឋមន្ត្រីរុស្ស៊ី លោកអាន់តូញ៉ូ ហ្គុយតេរេស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំគណៈប្រតិភូនៃប្រទេសមួយចំនួនទៀត។ តាមការអញ្ជើញរបស់អ្នកស្រី គោ្លរីយ៉ា ម៉ាកាប៉ាហ្កាល អារ៉ូយ៉ូ (Gloria Macapagal-Arroyo) លោក ហ៊ុន សែន ក៏ទៅទស្សនាតំបន់កំពង់ផែរួចពន្ធ ក្នុងទីក្រុងក្លាក ខេត្តប៉ាំប៉ាងហ្គា ប្រទេសហ្វីលីពីន ដើម្បីពីនិត្យមើលរបៀបគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់នេះ៕
អ្នកជំនាញថាបក្សកាន់អំណាចភិតភ័យខ្លាចចាញ់ឆ្នោតទើបកែច្បាប់និងចោទបក្សប្រឆាំង
វ៉ាស៊ីនតោន —
កំណត់និពន្ធ៖ ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាកាន់តែតឹងតែងឡើងនៅពេលដែលគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំតែមួយគត់អាចនឹងត្រូវរំលាយហើយអាសនៈសភាជាតិនិងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះនឹងត្រូវបែងចែកក្នុងពេលឆាប់ៗខាងមុខនេះ។ លោកស្រីអេលីហ្សាបែត ប៊ែកឃឺអ្នកសារព័ត៌មាននិងជាអ្នកនិពន្ធយល់ថាថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាកំពុងតែបោះបង់ចោលលទ្ធិប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិបានខិតខំនាំមកឱ្យកម្ពុជាកាលពី២៦ឆ្នាំមុនដូច្នេះសហគមន៍អន្តរជាតិត្រូវតែបញ្ចេញមតិជាបន្ទាន់ថាពួកគេមិនយល់ស្របនឹងទង្វើនេះទេ។
VOA៖ ប្រទេសកម្ពុជាបានធ្វើវិសោធនកម្មច្បាប់ ដែលនឹងធ្វើការបែងចែកឡើងវិញនូវអាសនៈរបស់គណបក្សសង្គ្រោះជាតិ។ តើលោកស្រីយល់ថា ប្រទេសកម្ពុជាកំពុងតែធ្វើដំណើរទៅទិសណាដែរ?
អេលីហ្សាបែត ប៊ែកឃឺ៖ វាមិនមែនជាការបែងចែកអាសនៈឡើងវិញទេ។ វាគឺជាការលួចយកអាសនៈ។ នេះគឺជាអាសនៈដែលគណបក្សសង្គ្រោះជាតិបានឈ្នះដោយត្រឹមត្រូវកាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣ហើយក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាភ័យខ្លាចចាញ់ការបោះឆ្នោតនៅឆ្នាំ២០១៨ពួកគេបានបង្កើតនូវច្បាប់ទុច្ចរិតទាំងនេះដើម្បីកម្ចាត់គណបក្សប្រឆាំង។ ហើយតើប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅណានោះ ចម្លើយគឺកម្ពុជាកំពុងតែធ្វើដំណើរឆ្ពោះទៅការគ្រប់គ្រងដោយឯកបក្ស។
VOA៖ ដូច្នេះតើក្នុងពេលនេះគណបក្សប្រឆាំងត្រូវធ្វើយ៉ាងណាទៀត? តើត្រូវរង់ចាំឱ្យគេមករឹបអូសយកអាសនៈឬយ៉ាងណា?
អេលីហ្សាបែត ប៊ែកឃឺ៖ ខ្ញុំគិតថាគណបក្សប្រឆាំងកំពុងតែធ្វើតាមអ្វីដែលពួកគេអាចធ្វើបាន។ ក្នុងនោះគឺការនិយាយដោយចំហរពីអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើ។ ពួកគេមិននៅស្ងៀមទេហើយពួកគេមិនអាចនៅស្ងៀមទេ។ ពួកគេបានបញ្ចេញសំឡេងយ៉ាងខ្លាំងតាមតែពួកគេអាចធ្វើបាននោះគឺការស្រែកថា«លោកហ៊ុនសែនកំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។ ពួកគេបានអំពាវនាវដល់សហគមន៍ជាតិនិងអន្តរជាតិឱ្យដឹងពីបញ្ហានេះនិងស្នើសុំឱ្យគេជួយ។
VOA៖ នៅក្នុងប្រទេសពួកគេហាក់ដូចជាមិនអាចធ្វើសកម្មភាពអ្វីទាំងអស់ដូចក្នុងពេលអតីតដែលបើសិនជាព្រឹត្តិការណ៍ដូចនេះកើតឡើងគឺពួកគេប្រាកដជាចេញមកតវ៉ាយ៉ាងច្រើននៅតាមដងវិថី។ ប៉ុន្តែពេលនេះសូម្បីតែអ្នកតំណាងរាស្រ្តខ្លះរបស់ពួកគេក៏បានរត់ចេញមកដែរដើម្បីស្វែងរកការគាំទ្រនៅក្រៅប្រទេស។
អេលីហ្សាបែត ប៊ែកឃឺ៖ នេះគឺជាការធ្វើប្រកបដោយហេតុផលល្អពីព្រោះនៅពេលឥឡូវនេះលោកហ៊ុនសែនគ្រប់គ្រងប៉ូលិសទាហានទាំងស្រុង ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះលោកបានបង្ហាញអំណាចរបស់លោកថាលោកនឹងចាប់អ្នកប្រឆាំងណាដាក់ពន្ធនាគារក៏បានដែរដែលនេះជាការបំភ័យពួកគេឱ្យរត់ចាកចេញពីប្រទេស។ កាលពីឆ្នាំមុនយើងឃើញលោកកែមឡីត្រូវគេធ្វើឃាតហើយនៅឆ្នាំនេះលោកកឹមសុខាត្រូវគេចាប់ដាក់ពន្ធនាគារ។ សវនាការរបស់គាត់ត្រូវធ្វើនៅទីក្រុងភ្នំពេញប៉ុន្តែរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានមនុស្សចូលមករាជធានីផងកុំថាឡើយមកធ្វើបាតុកម្ម។ ពួកគេបានបិទផ្លូវចូលក្នុងរាជធានី។ ពួកគេដាក់ពង្រាយកម្លាំងប៉ូលិស។ នេះគឺជាឥរិយាបទនៃរដ្ឋាភិបាលមួយដែលកំពុងភ័យខ្លាចដែលមិនគ្រាន់តែទាញប្រទេសទៅរកការគ្រប់គ្រងដោយឯកបក្សទេប៉ុន្តែគឺជារដ្ឋដែលគ្រប់គ្រងដោយកម្លាំងប៉ូលិស។ ស្ថិតក្នុងស្ថានភាពដូចនេះបើសិនជាអ្នកជាបក្សប្រឆាំងគឺអ្នកពិតជាមិនត្រូវលះបង់អ្វីដែលមានក្រោមដៃប៉ូលិសដែលមានកាំភ្លើងទេ។ ខ្ញុំមិនមែនជាអ្នកនយោបាយទេហើយក៏មិនដឹងថាពួកគេថាត្រូវធ្វើយ៉ាងណាដែរប៉ុន្តែខ្ញុំស្ងើចសរសើរនឹងអ្វីដែលពួកគេបានធ្វើនិងស្មារតីក្លាហានរបស់ពួកគេខ្លាំងណាស់។ ខ្ញុំក៏ដឹងដែរថានេះគឺជាសតវត្សរ៍ទី២១ហើយដូច្នេះមានវិធីច្រើនណាស់ដែលអ្នកអាចប្រើប្រាស់ដើម្បីបង្ហាញពីជំហររបស់អ្នកដោយមិនចាំបាច់ទៅប្រឈមផ្ទាល់នឹងប៉ូលិសទេ។ ខ្ញុំមើលក្រាហ្វិកដែលគេបានបង្ហាញគឺឃើញប្រជាប្រិយ៍ភាពរបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះអស់ពាក់កណ្តាល រីឯប្រជាប្រិយ៍ភាពរបស់គណបក្សប្រឆាំងវិញបានឡើងមកទន្ទឹមគ្នាជាមួយនឹងបក្សកាន់អំណាច។ ប្រជាប្រិយ៍ភាពនេះនឹងមិនបាត់បង់នៅក្នុងរយៈពេលពីរបីសប្តាហ៍ទេ។
VOA៖ នៅក្នុងពេលនេះយើងក៏ឃើញមានគណបក្សថ្មីមួយនិងគណបក្សហ៊្វុនស៊ីនប៉ិចដាក់ពាក្យបណ្តឹងប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ តើលោកស្រីយល់យ៉ាងណាដែរពីការដាក់ពាក្យប្តឹងនេះ?
អេលីហ្សាបែត ប៊ែកឃឺ៖ ហ៊្វុនស៊ីនប៉ិចមិនមែនជាគណបក្សឈរដោយខ្លួនឯងទេ។ វាគ្រាន់តែជារូបភាពដ៏ស្រពោនរបស់ព្រះអង្គម្ចាស់រណឫទ្ធិតែប៉ុណ្ណោះ។ ខ្ញុំគិតថាអ្វីដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាភ្ញាក់ផ្អើលគឺគណបក្សប្រឆាំងអាចរួមគ្នាបាន ហើយនៅ តែរួមគ្នារហូតមកដល់ពេលនេះ។ ចំពោះយោបល់ថាគេជ្រើសរើសយកគណបក្សហ៊្វុនស៊ីនប៉ិចគឺមិនមែនជាការពិតទេ ព្រោះព្រះអង្គម្ចាស់រណឫទ្ធិគ្រាន់តែជាតួអង្គដ៏កំសត់មួយប៉ុណ្ណោះ។ ព្រះអង្គមិនអាចតំណាងឱ្យគណបក្សនយោបាយបានទេ។ វរជនមួយដួងនៃគណបក្សហ៊្វុនស៊ីនប៉ិចគឺអ្នកស្រីមូរ សុខហួរគឺមិនដាច់ខាតមិនគាំទ្រគណបក្សប្រជាជនកម្ពុជាទេ។ បើសិនជាលោកស្តាប់វោហាសាស្រ្តរបស់ពួកគេ(គណបក្សប្រជាជនកម្ពុជា)ហើយយកមកវិភាគបានបានដឹងថាពួកគេប្រឌិតពាក្យកុហកច្រើនណាស់។ បន្ទាប់មកលោកត្រូវមើលថាតើសាច់រឿងរបស់ពួកគេនឹងផ្លាស់ប្តូរទៅជាយ៉ាងណាទៀត។ ប៉ុន្តែខ្ញុំមើលឃើញថារដ្ឋាភិបាលលោកហ៊ុនសែនមានការភិតភ័យសម្បើមណាស់។
VOA៖ អង្គការសិទ្ធិមនុស្សខ្លះបានអំពាវនាវឱ្យដាក់ទណ្ឌកម្មដោយចំពោះលើមន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងនោះ មានលើលោកហ៊ុនសែនផងដែរដោយរួមមានទាំងការហាមឃាត់ការធ្វើដំណើរ។ តើលោកស្រីគិតថាសហគមន៍អន្តរជាតិនឹងព្រមធ្វើដូច្នេះទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ ខ្ញុំមិនដឹងថាខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនិយាយថាតើវិធានការអ្វី ត្រូវយកមកដាក់និងមិនគួរដាក់។ ការដាក់បំរាមលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមិនមែនជារឿងដែលមិនធម្មតាទេប៉ុន្តែខ្ញុំមិនដឹងថាគេអាចដាក់ដល់លោកហ៊ុនសែនឬយ៉ាងណាទេ។ សហគមន៍អន្តរជាតិមានវិធីច្រើនក្នុងការបង្ហាញការមិនពេញចិត្តរបស់ពួកគេ។ អ្វីដែលសមស្របបំផុតដែលត្រូវតែ និយាយគឺថាសូមបញ្ចប់ភាពតានតឹងត្រឹមនេះ។ យើងដឹងថាអ្វីដែលកើតឡើងគឺខុសហើយ។ យើងដឹងពីសាច់រឿងពិតអស់ហើយ។ ពួកគេត្រូវនិយាយថាពួកយើងដែលជាសហគមន៍អន្តរជាតិបានឧបត្ថម្ភលុយរាប់ពាន់លានដុល្លារដើម្បីជួយស្តារប្រទេសកម្ពុជាចេញពីការលំបាកបន្សល់ដោយរបបខ្មែរក្រហមហើយប្រែក្លាយជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យហើយលោកហ៊ុនសែនកំពុងតែគ្រវាត់វាចោល។ សហគមន៍អន្តរជាតិត្រូវតែនិយាយថា«ទេ»យើងមិនយល់ស្របឱ្យលោកគ្រវាត់វាចោលទេ។ ពួកគេជាអ្នកមានឥទ្ធិពលក្នុងការនិយាយដូចនេះ។ ប៉ុន្តែបើសិនជាសម្រាប់កម្រិតផ្ទាល់ខ្លួនវិញគឺអ្នកអាចនិយាយបានថាខ្ញុំនឹងមិនទៅទស្សនាប្រាសាទអង្គរវត្តទេឆ្នាំនេះ។ យើងអាចធ្វើការជាមួយនឹងក្រុមសហជីពហើយនិយាយទៅកាន់សហជីពអន្តរជាតិថាអ្នកគាំទ្ររោងចក្រកាត់ដេរទាំងនោះនៅក្នុងប្រទេសកម្ពុជាដូច្នេះយើងអាចចាប់ផ្តើមស្វែងរកវិធីដើម្បីប្រាប់ដល់ក្រុមពាណិជ្ជករនិងទេសចរណ៍ថាមានវិធីដែលយើងអាចនិយាយបដិសេធបាន។ តើការធ្វើដូច្នេះមានប្រសិទ្ធភាពទេ គឺខ្ញុំអត់ដឹងទេ។
VOA៖ អ្វីដែលកំពុងប្រឈមមុខគឺការបោះឆ្នោតជាតិឆ្នាំ២០១៨។ តើពេលណាដែលសហគមន៍អន្តរជាតិត្រូវចេញជំហរមួយបញ្ជាក់ថាបើសិនជារដ្ឋាភិបាលមិនប្រែត្រឡប់សភាពការណ៍មកដូចដើមវិញទេគឺយើងមិនទទួលស្គាល់ការបោះឆ្នោតទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ ពួកគេត្រូវតែធ្វើភ្លាមៗនេះតែម្តង។ គ្មានអ្វីដែលសង្ស័យទៀតទេ។ អ្វីដែលលោកហ៊ុនសែនកំពុងធ្វើនេះគឺបោះបង់ចោលលទ្ធិប្រជាធិបតេយ្យហើយពួកយើងនឹងមិនទទួលស្គាល់ការបោះឆ្នោតរបស់លោកដែលបន្លំភ្នែកបានទេ។
VOA៖ ផ្អែកលើការតាមដានលើសកម្មភាពលោកហ៊ុនសែនតើលោកស្រីយល់ថាលោកហ៊ុនសែននឹងស្តាប់តាមបង្គាប់សហគមន៍អន្តរជាតិដូចដែលគាត់ធ្លាប់ធ្វើកាលពី២០ ឬ១៥ឆ្នាំមុនទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ គាត់ចង់ឱ្យសហគមន៍អន្តរជាតិទៅឱ្យឆ្ងាយ។ ដោយសារតែសហរដ្ឋអាមេរិកនៅស្ងាត់ស្ងៀម ដោយសារតែគាត់អាងលើប្រទេសចិនគឺគាត់បង្ហាញថាគាត់មិនចាំបាច់ព្រួយបារម្ភអ្វីពីបញ្ហានេះទេ។ ខ្ញុំមិនអាចស្មានថាលោកហ៊ុនសែននឹងធ្វើអ្វីទេគឺយើងត្រូវតែរង់ចាំមើលសិន។ សម្ពាធអន្តរជាតិ គឺជាសម្ពាធអន្តរជាតិយើងត្រូវចាំមើលថាតើវាមានប្រសិទ្ធភាពយ៉ាងណាប៉ុន្តែសម្ពាធនេះត្រូវតែដាក់ភ្លាមៗ។ សូមចងចាំហើយខ្ញុំសង្ឃឹមថាសហគមន៍អន្តរជាតិនឹងមិនភ្លេចទេគឺថាការបោះឆ្នោតលើកទីមួយគឺលោកហ៊ុនសែនមិនមែនជាអ្នកឈ្នះទេ។ ព្រះអង្គម្ចាស់រណឫទ្ធិគឺជាអ្នកឈ្នះការបោះឆ្នោតនោះហើយគឺអង្គការសហប្រជាជាតិដែលព្រមចុះចាញ់តាមសម្លុតនិងបានបង្កើតតំណែងសហនាយករដ្ឋមន្ត្រីឱ្យលោកហ៊ុនសែន។ កំហុសជាមូលដ្ឋាននោះគឺបាននាំឱ្យយើងឃើញពីផ្លែផ្កាហើយព្រោះលោកហ៊ុនសែនបានយកឱកាសនោះ ពង្រឹងខ្លួនដណ្តើមអំណាចពីព្រះអង្គម្ចាស់រណឫទ្ធិនៅក្នុងរដ្ឋប្រហារមួយ។ល។និង។ល។ ដូច្នេះយ៉ាងហោចណាស់សហគមន៍អន្តរជាតិត្រូវនិយាយថាសុំទោសយើងមិនយល់ស្របនឹងអ្វីដែលលោកកំពុងធ្វើនេះទេហើយយើងនឹងប្រើប្រាស់សម្ពាធដើម្បី បញ្ឈប់វា។ យើងនឹងមិនទទួលស្គាល់ការបោះឆ្នោតឆ្នាំ២០១៨ទេបើមិនមានវត្តមានគណបក្សប្រឆាំងដោយពិតប្រាកដមួយ។
VOA៖ តើលោកពេញចិត្តនឹងជំហររបស់សហរដ្ឋអាមេរិកចំពោះការតានតឹងនយោបាយនេះទេ?
អេលីហ្សាបែត ប៊ែកឃឺ៖ អត់ទេ។ យើងស្ទើរតែមិនឬសំឡេងអ្វីទាំងអស់។ អត់ទេ អត់ទេ។ លោកឯកអគ្គរដ្ឋទូតគឺជាមនុស្សល្អប៉ុន្តែគាត់មានតែម្នាក់ឯង។ យើងមិនមានសំឡេងអ្វីចេញពីក្រុងវ៉ាស៊ីនតោនទេបើទោះបីជាមានការចេញសេចក្តីថ្លែងការណ៍ពីរបីប៉ុន្តែបើប្រៀបធៀបនឹងកិច្ចការដែលត្រូវធ្វើគឺហាក់ដូចជាគ្មានអ្វីសោះឡើយ។ ចំណុចល្អគឺសហរដ្ឋអាមេរិកត្រូវតែចេញសំឡេងរួមគ្នាឱ្យខ្លាំងជាមួយនឹងសហគមន៍អឺរ៉ុបពីព្រោះនោះគឺជាសំឡេងអំណាចដ៏ធំទាំងពីរហើយចេញសេចក្តីថ្លែងការណ៍រួម។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកគឺមិនបានធ្វើគ្រប់គ្រាន់ទេ។
VOA៖ សូមអរគុណលោកស្រី អេលីហ្សាបែត ប៊ែកឃឺដែលបានផ្តល់បទសម្ភាសដល់ VOA។

តំណាងរាស្ត្របក្សប្រឆាំងអំពាវនាវកុំឲ្យមន្ត្រីបក្សជឿតាមការឃោសនាអកុសល
សេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខាដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៤៣រូប ក្នុងចំណោម ៥៥រូប នៅថ្ងៃទី៨ ខែវិច្ឆិកា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាខ្ជាប់ជានិច្ចនូវឧត្ដមគតិគណបក្សសង្គ្រោះជាតិ ហើយមិនក្បត់ឆន្ទៈប្រជារាស្ត្រដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងនេះនោះទេ។ សេចក្ដីថ្លែងការណ៍ដែលគាំទ្រដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដ៏ច្រើនលើសលប់នេះ បានអំពាវនាវឲ្យអ្នកគាំទ្រ និងសមាជិក សមាជិកា ព្រមទាំងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បន្តរក្សាជំហររបស់ខ្លួន គឺម្នាក់ៗត្រូវស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិ ហើយកុំតាមការអំពាវនាវ អូសទាញ ដែលគណបក្សប្រឆាំងធំជាងគេមួយនេះហៅថា ជាឃោសនាអកុសលរបស់គណបក្សផ្សេង ដែលចង់អូសទាញសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក និង ខណ្ឌ និងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ចេញសារអំពាវម្ដងហើយម្ដងទៀត និងពេលខ្លះលាយឡំនឹងការគំរាមផង ដើម្បីអន្ទងឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សកាន់អំណាចនៅថ្ងៃទី៨ ខែវិច្ឆិកា អះអាងថា នេះជាការផ្ដល់ឱកាសប៉ុណ្ណោះ មិនមែនជាការអូសទាញនោះទេ៖ «មានអ្នកខ្លះគេចោទសួរថា ចុះបើគង់តែរម្លាយដដែល ម៉េចបានជាហៅគេ? អ្ហា៎ក! ដោយសារតែត្រូវរម្លាយហ្នឹងហើយបានគេហៅ! កុំឆ្កួតពេក! អាអ្នកទៅភូតហ្នឹងទៅភូតវាមិនសម! គេឲ្យខ្លួនមានឱកាសហើយ គេដាក់ជណ្ដើរឲ្យខ្លួនឡើងហើយ ខ្លួនមិនឡើងទេ ចុះនរកក៏ចុះទៅ! មិនមកទេ មុខដូចម៉ែអញ?»។
ទោះជាមានការគំរាមផង សម្លុតផង និងអូសទាញយ៉ាងរន្ថាន់ផង ពីលោក ហ៊ុន សែន ក៏តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះថា ពួកគាត់ជាតំណាងរបស់គណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតស្របតាមឆន្ទៈប្រជារាស្ត្រ និងមានជំនឿយ៉ាងមុតមាំថា ដរាបណាពួកគាត់នៅតែរក្សាជំហររឹងមាំ ស្ថានការណ៍នយោបាយនឹងធូរស្រាលឡើងវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សង្ឃឹមលើការឈឺឆ្អាលក្នុងវិបត្តិនយោបាយនៅកម្ពុជា ពីសំណាក់អន្តរជាតិ ដោយបញ្ជាក់ថា បន្ទាប់ពីមានអន្តរាគមន៍ដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិ នឹងធ្វើឲ្យការទាមទារឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត និងការទាមទារឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន៕
Subscribe to:
Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...