តុលាការជាន់ខ្ពស់ នៅព្រឹកថ្ងៃពុធនេះ បានបង្គាប់ឲ្យលោក សម
រង្ស៊ី សងជំងឺចិត្តទៅលោក ហេង សំរិន ប្រធានរដ្ឋសភា
ចំនួន១៥០លានរៀលឬស្មើនឹងជិត៤ម៉ឺនដុល្លារ
ករណីបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ។ តុល្យការចុងក្រោយ
អតីតប្រធានបក្សប្រឆាំងរូបនេះ បានរងបណ្តឹងចំនួន៧ករណី
ដែលត្រូវបានតុលាការកាត់ឲ្យចាញ់មន្រ្តីរដ្ឋាភិបាល
ដោយបង្គាប់ឲ្យសងជំងឺចិត្តសរុបជិត២លានដុល្លារ។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន
សាលដីការបស់តុលាការកំពូលនៅពេលនេះ គឺធ្វើឡើងដូចគ្នាទៅនឹងសាលដីការបស់សាលាឧទ្ធរណ៍ និងសាលក្រមនៃសាលាដំបូងក្រុងភ្នំពេញ កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៦។ ជាសាលក្រមដែលបានកាត់ក្តីឲ្យលោក សម រង្ស៊ី ចាញ់ លោក ហេង សំរិន និងបង្គាប់ឲ្យបង់ប្រាក់ជាសំណងជំងឺចិត្តដល់ប្រធានរដ្ឋសភា ចំនួន១៥០លានរៀលឬស្មើនឹងជិត៤ម៉ឺនដុល្លារ និងបង់ពិន័យជូនរដ្ឋ១០លានរៀល ករណីពីបទបរិហារកេរិ៍្តជាសាធារណៈ។ បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយចោទលោក ហេង សំរិន ថាជាអ្នកកាត់ទោស សម្ដេច សីហនុ ថាក្បត់ជាតិ កាលពីជំនាន់លោក ហេង សំរិន ជាប្រធានរដ្ឋ។
ប៉ុន្តែ លោក ជួង ជូងី ដែលធ្លាប់តែការពារក្តីឲ្យ លោក សម រង្ស៊ី នោះ បានបដិសេធអត្ថាធិប្បាយទៅលើការសម្រេចនេះដោយអះអាងថាលោកឈប់កាន់សំណុំរឿងនេះហើយ។
ក្រៅពីបណ្តឹង របស់លោក ហេង សំរិន មកដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសនោះ បានរងនូវបណ្តឹងចំនួន៦ទៀតនៅតុលាការ។ បណ្តឹងទាំងនោះរួមមាន បណ្តឹងបរិហាកេរ្តិ៍ លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេស បន្ទាប់ពីលោក សម រង្ស៊ី ធ្វើអត្ថាធិប្បាយជាចំហប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នាសារមន្ទីរជើងឯក ថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែក។ បន្ថែមពីនេះ លោក សោម សឿន តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានប្តឹង លោក សម រង្ស៊ី មួយករណីទៀតដែលថា លោក ហ៊ុន សែន ទិញLike ហ្វេសប៊ុកក្លែងក្លាយ។
ក្រៅពីនោះ ក៏មានបណ្តឹងរបស់រដ្ឋាភិបាលទៅលើ លោក សម រង្ស៊ី ជាមួយលោក ហុង សុខហួរ ករណីបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ នៅលើហ្វេសប៊ុកលោក សម រង្ស៊ី ដែលរដ្ឋាភិបាលចោទថាក្លែងក្លាយ ។ សំណុំរឿងនេះ តុលាការបានកាត់ទោស លោក សម រង្ស៊ី និងជំនួយការពីរនាក់ទៀត ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ ។ ក្រោយមកទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា រដ្ឋាភិបាល នៅពីក្រោយការសម្លាប់ លោក កែម ឡី។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានកាត់ទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋ ១០លានរៀល និងត្រូវសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ១០០រៀល ។
ដោយឡែកបណ្ដឹងចំនួន២ករណីចុងក្រោយ គឺលោក ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បានប្ដឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងថា លោក ហ៊ុន សែន សូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារបក្សប្រឆាំង។
ក្នុងបណ្ដឹងទាំងពីរនេះ លោក ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ៕