Tuesday, October 31, 2017
ចិន និងរុស្ស៊ីដដែល ! UN ដាក់ចេញនូវសេចក្តីសម្រេច៣ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈរុស្ស៊ី និងចិនជំទាស់
ទីភ្នាក់ងារសារព័ត៌មាន Yonhapnews
របស់ប្រទេសកូរ៉េខាងត្បូងដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា
ឆ្នាំ២០១៧នេះ
ដោយដកស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា
គណៈកម្មាធិការទី១របស់អង្គការសហប្រជាជាតិ (UN)
បានដាក់ចេញនូវសេចក្តីសម្រេចចំនួន៣ដើម្បីប្រឆាំងនឹងការបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង
ខណៈសេចក្តីសម្រេចនេះត្រូវបានផ្តើមគំនិតដោយប្រទេសជប៉ុន
និងមានការគាំទ្រដោយសហរដ្ឋអាមេរិក និងអង់គ្លេស ។
លោក
Mohammed Hussein Bahr Aluloom
អ្នកដឹកនាំគណៈកម្មាធិការអង្គការសហប្រជាជាតិលើការពិភាក្សានូវប្រធានបទលុបបំបាត់សព្វាវុធ
និងសន្តិសុខអន្តរជាតិបានថ្លែងឲ្យដឹងថា ពង្រាងសេចក្តីសម្រេច L35
របស់អង្គការសហប្រជាជាតិចែងអំពីសកម្មភាពរួម
និងការប្តេជ្ញាចិត្តជាថ្មីឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង
ហើយត្រូវបានអនុម័តយល់ព្រមដោយបណ្តាប្រទេសចំនួន១៤៤
និងប្រទេស២៧អនុបវាទ ព្រមទាំងប្រទេសចំនួន៤ប្រឆាំងជំទាស់ ។
ប្រទេសចំនួន៤ដែលប្រឆាំងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះ
គឺរុស្ស៊ី ចិន ស៊ីរី និងប្រទេសកូរ៉េខាងជើងខ្លួនឯង ។
សារព័ត៌មាន
VOA របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនេះ
គឺមានគោលដៅដើម្បីទប់ទល់នឹងប្រទេសកូរ៉េខាងជើង
ដែលបានបាញ់តេស្តសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦របស់ខ្លួនកាលពីខែកញ្ញា
ឆ្នាំ២០១៧កន្លងទៅ ៕
Thursday, March 9, 2017
អ្នកជំនាញសិទ្ធិមនុស្សអ.ស.បស្នើរដ្ឋាភិបាលបញ្ឈប់លបលួចស្ដាប់និងថតសំឡេងអ្នកដទៃ
អ្នកចូលរួមកំពុងសាកល្បងប្រើប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន
នៅលើទូរស័ព្ទដៃ
ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធវេទិកាសម្ព័ន្ធយុវជន
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ RFA/Yang
Chandara
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិឯកជនរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) លោក ចូសែប ខាន់ណាតាឈី (Joseph Cannataci) រិះគន់ច្បាប់ឈ្លបយកការណ៍ ដូចជាលបលួចស្តាប់ និងថតសំឡេងរបស់អ្នកដទៃ ដែលរដ្ឋាភិបាលមួយចំនួនបានបង្កើតឡើង និងស្នើឲ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកគោរពសិទ្ធិឯកជន ដោយត្រូវចាត់ទុកវាជាសិទ្ធិសកលនៅសម័យបច្ចេកវិទ្យាទំនើប។
លោក ចូសែប បានបង្ហាញរបាយការណ៍នេះជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ មីនា នៅទីក្រុងហ្សឺណែវ (Geneva)។ លោកថ្លែងថា បញ្ហានៃការឈ្លបយកការណ៍របស់រដ្ឋាភិបាល គឺត្រូវយកចិត្តទុកដាក់ជាងពេលណាៗទាំងអស់។ លោកបារម្ភជាខ្លាំងមែនទែនដែលសិទ្ធិឯកជន មិនទាន់ត្រូវបានគេគោរពការពារត្រឹមត្រូវ ខណៈបច្ចេកវិទ្យាឌីជីថលកាន់តែទំនើបទៅៗ។
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិឯកជនរបស់អង្គការសហប្រជាជាតិរូបនេះបន្ថែមថា ជាទូទៅ ច្បាប់ឈ្លបការណ៍ថ្មី ឧទាហរណ៍ដូចជាការលបលួចស្តាប់ និងថតសំឡេងរបស់អ្នកដទៃ ដែលកំពុងត្រូវបានព្រាងដោយរដ្ឋាភិបាលមួយចំនួនជុំវិញពិភពលោក បង្កប់នូវចរិតនយោបាយដើម្បីធ្វើឲ្យស្របច្បាប់នូវការធ្វើសកម្មភាពឈ្លបយកការណ៍ ដែលមិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើទាល់តែសោះ។
លោកជឿជាក់ថា វិធានខ្លះក្នុងច្បាប់នេះ មានចរិតនយោបាយ ដោយអ្នកនយោបាយត្រូវបានគេមើលឃើញថា មានចេតនាធ្វើអ្វីមួយ បើទោះជាច្បាប់នោះមិនផ្តល់ប្រយោជន៍នៅពេលអនុវត្តជាក់ស្តែងក៏ដោយ។
លោក ចូសែប សង្កត់ធ្ងន់ថា៖ «ការប្រើលេសរបស់អ្នកតាក់តែងគោលនយោបាយ ដោយលើកពីការគំរាមកំហែងភេរវកម្ម ជំរុញឲ្យពួកគេលេងល្បែងបំភ័យ ហើយយកលេសថា ប្រើច្បាប់នេះដើម្បីពង្រឹងសន្តិសុខ»។
លោកគូសបញ្ជាក់ថា លោកមិនជឿលើការដឹកនាំក្រោមទម្រង់ណាមួយ ដែលប្រើយុទ្ធសាស្ត្រកម្លាចបំភ័យនេះទេ។ លោកថា «ភាពជាអ្នកដឹកនាំនយោបាយពិតប្រាកដ គឺមិនត្រូវលេងល្បិចកម្លាចបំភិតបំភ័យនេះទេ»។
លោកផ្តល់អនុសាសន៍ថា រដ្ឋាភិបាលទាំងឡាយគួរត្រៀមខ្លួនដើម្បីធានាថា សិទ្ធិឯកជន គឺជាសិទ្ធិសកល ពិសេសនៅពេលនិយាយពីការឈ្លបយកការណ៍នៅលើបណ្ដាញអ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Wednesday, March 8, 2017
ចេតិយលោក កែម ឡី៖ ថ្វីបើថវិកាមិនទាន់គ្រប់ តែគណៈកម្មាការសាងសង់មិនអស់សង្ឃឹម
ចេតិយលោក កែម ឡី៖ ថ្វីបើថវិកាមិនទាន់គ្រប់ តែគណៈកម្មាការសាងសង់មិនអស់សង្ឃឹម (RFI/ Vann Sokunthea)
គម្រោងសាងសង់ចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី
និងត្រូវសម្ភោធការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ១ ខែឧសភា
ឆ្នាំ ២០១៧ ។ គម្រោងចេតិយនេះត្រូវចំណាយពេលសាងសង់ប្រហែលរយៈពេល
១ឆ្នាំ ដោយចំណាយថវិកាអស់ប្រមាណ ១៧ម៉ឺនដុល្លារអាមេរិក។
បើទោះបីជាមកទល់នឹងពេលនេះ ក្រុមការងារសាងសង់មានទឹកប្រាក់តែ
៦ពាន់ដុល្លាអាមេរិកនៅក្នុងដៃក៏ពិតមែន
តែពួកគាត់នៅតែជឿជាក់ថា
ចេតិយរបស់បណ្ឌិតពិតជាអាចកើតជាចេញរូបរាងបាន
ដោយសារការចូលរួមរបស់អ្នកដែលមានសមានចិត្តចំពោះសពលោក បណ្ឌិត កែម
ឡី។ នេះបើតាមក្រុមការងារគណៈកម្មាការសាងសង់ចេតិយលោកកែម ឡី
បានប្រាប់វិទ្យុបារំាង នាឱកាសពិធីបញ្ចុះបឋមសិលា
សុំការអនុញ្ញាតបុកគ្រឹះ សាងសង់ចេតិយ នៅព្រឹកថ្ងៃទី ៨ មីនានេះ។
គម្រោងចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី
ដែលគ្រោងទុកជាច្រើនមកខែមកហើយនោះ
នឹងត្រូវលេចចេញជារូបរាងបណ្តើរៗហើយចាប់ពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ
២០១៧ ខាងមុខ ។ នេះបើតាមលោក សៅ កុសល
ក្រុមការងារគណៈកម្មាការសាងសង់ចេតិយ។
នៅក្នុងពិធីបញ្ចុះបឋមសិលាសុំការអនុញ្ញាតបុកគ្រឹះសាងសង់ចេតិយនៅព្រឹកថ្ងៃទី ៨ មីនានេះ លោក សៅ កុសល ឱ្យដឹងថា មកទល់នឹងថ្ងៃនេះមានការងារចំនួនបី ដែលក្រុមការងារសាងសង់សម្រេចបានរួមមាន៖ ការចាក់បេតុងផ្លូវចូលទៅកាន់ចេតិយដើម្បីមានភាពងាយស្រួលសម្រាប់អ្នកចង់ទៅគោរពវិញាណក្ខន្ធ័, សម្រេចបានការសាងសង់រោងដោយប្រក់ស័ង្កសី ដើម្បីការពារភ្លៀង ឬ កំដៅដល់ផ្នូរ លោកបណ្ឌិត កែម ឡី និង ចុងក្រោយគឺបន្តការជីកគ្រឹះឱ្យបានចប់រួចរាល់មុនថ្ងៃបើកការដ្ឋានសាងសង់ ។
ទន្ទឹមនឹងនេះដែរ លោក សៅ កុសល បញ្ជាក់ថា, ជាការពិតថាចំនួនទឹកប្រាក់ ១៧ម៉ឺនដុល្លារអាមេរិកសម្រាប់សាងសង់ចេតិយនេះ មិនមែនជាចំនួនតិចតួចនោះទេ ប៉ុន្តែលោកនៅមានជំនឿថា វានឹងអាចសម្រេចទៅបានតាមការគ្រោងទុក។ លោកជឿជាក់ថា អ្នកដែលមានទឹកចិត្ត គោរព និង ស្រលាញ់លោក កែម ឡី នឹងមិនឈរអោបដៃមើលនោះទេ ! ហើយពិសេស នៅពេលគម្រោងសាងសង់ដាក់ឲ្យដំណើរការ និង ស្របពេលដែលមានការអំពាវនាវពីគណៈកម្មាការរៀបចំការសាងសង់ចេតិយរបស់លោកបណ្ឌិត។
គួរជម្រាបជូនថា ចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី ដែលគ្រោងនឹងសាងសង់នាពេលខាងមុខនេះ មានទទឹង ៥ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ និងកម្ពស់ ១៦ម៉ែត្រ។ ចេតិយនេះនឹងធ្វើពីថ្មម៉ាបភ្នំ និង តាមរចនាបទភ្នំជីសូរ ហើយត្រូវសាងសង់នៅពីលើផ្នូរលោកបណ្ឌិត កែម ឡី ផ្ទាល់តែម្ដង ។
បើតាមក្រុមការងារសាងសង់ដដែល បន្ទាប់ពីគម្រោងសាងសង់ចេតិយនេះសម្រេចបានជាស្ថាពរហើយ គឺនឹងមានរៀបចំធ្វើបណ្ណាល័យ បណ្ឌិត កែម ឡី ជាបន្តទៀត ។ បណ្ណាល័យ កែម ឡី នេះបើតាមគម្រោង គឺនឹងក្លាយជាទីកន្លែងសក្ការៈបូជារួមមួយ សម្រាប់តម្កល់រាល់ស្នាដៃរបស់អ្នកដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ។

លោក ហ៊ុន សែន ហៅអ្នកចង់កែប្រវត្តិរូបកូនប្រុសរបស់លោកជា «មនុស្សចង្រៃ»
លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថានៅប៉ុន្មានថ្ងៃមុននេះមានមនុស្សបានចូលទៅកែប្រវត្តិរូបកូនប្រុសរបស់លោកក្នុងគេហទំព័រមួយដែលលោកទំនងសំដៅលើគេហទំព័រវីហ្គីភីឌារ ដោយដាក់ថាលោក ហ៊ុន ម៉ាណែត ជាកូនបង្កើតរបស់អតីតមេដឹកនាំវៀតណាម ឡេ ដឹកថ ហើយលោកបានហៅអ្នកចូលកែនោះថាជា «មនុស្សចង្រៃ»។
លោកនាយករដ្ឋមន្ត្រីថ្លែងឲ្យដឹងរឿងនេះកាលពីម្សិលមិញក្នុងពិធីសម្ពោធគម្រោងរោងចក្រស្រាបៀរនៅទីក្រុងភ្នំពេញ។
ទោះយ៉ាងណា លោកថា ការកែប្រែប្រវត្តិរូបកូនប្រុសរបស់លោកនេះគឺមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
លោកបន្ថែមថា៖ «សុំកុំប្រមាថ…ថ្ងៃមុននេះវាលួចចូលកែបានប៉ុន្មាននាទីវាកែដាក់ថា…ហ៊ុន ម៉ាណែតជាកូនចិញ្ចឹមរបស់លោក ហ៊ុន សែន ដែលជាកូនរបស់លោក ឡេ ដឹកថ ជាមួយ ប៊ុន រ៉ានី …បានថាពួកអាចង្រៃនេះមិនបានទេ …អ៊ីចឹងបាន Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ណា កុំចេះតែទទឹងទិសពួកនេះនិយាយអង់គ្លេសជាមួយលោកឯងល្អតែនិយាយខ្មែរអាក្រក់ណាស់ហ៊ានចូលកែប្រវត្តិរូប…យើងចូលកែបានតើ…កែប្រវត្តិរូបរបស់ ហ៊ុន ម៉ាណែត តែយើងមើលទាន់យើងកែត្រឡប់មកវិញទាន់…វាហួសហេតុពេកហើយអាសត្វចង្រៃនេះ»។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះបុគ្គលណាមួយជាអ្នកចូលកែប្រវត្តិរូបកូនប្រុសរបស់លោកនោះទេ។
កន្លងមកធ្លាប់មានសមាជិកគណបក្សសង្គ្រោះជាតិលោក Brady N Young នៅសហរដ្ឋបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយចង់ឲ្យមានការពិនិត្យ DNA លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ថាតើដូចគ្នាឬយ៉ាងណា?។
ទោះយ៉ាងណាគណបក្សសង្គ្រោះជាតិបានបញ្ចប់សមាជិកភាពភាពរបស់ Brady N Young ពីគណបក្សភ្លាមៗដែរដោយថាគណបក្សមិនជាប់ពាក់ព័ន្ធនឹងការលើកឡើងនេះទេ៕

Tuesday, March 7, 2017
អាជ្ញាធរ ទុកពេលឲ្យអ្នកបុរីកីឡាចំនួន១៥ គ្រួសារ ១ ខែ ទៀត ដើម្បីចូលខ្លួនមកទទួលយកដំណោះស្រាយ របស់អាជ្ញាធរ
បុរីកីឡាជាទីដែលអាជ្ញាធរសមត្ថកិច្ចបង្រ្កាបដោយហិង្សានិងចាប់ឃុំខ្លួនក្រុមអ្នកតរ៉ាដីធ្លីកាលពីពេលកន្លងទៅ។ RFI/Siv Channa
រហូតមកទល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញ អះអាងថា
បានដោះស្រាយបញ្ហាបុរីកីឡា បានជាង ៩០ % ហើយ និង
គ្រោងដោះស្រាយឲ្យចប់រួចរាល់ នៅមុនបញ្ចប់អាណត្តិរបស់
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។ ចំណែកឯបញ្ហាដែលនៅសេសសល់
គឺប្រជាពលរដ្ឋសហគមន៍បុរីកីឡា ចំនួន ១៥ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ
១៥៤ គ្រួសារ
ពុំទាន់ទទួលយកគោលនយោបាយដោះស្រាយបញ្ហារបស់អាជ្ញាធរនៅឡើយទេ។
ដើម្បីពន្លឿននិតិវីធី អាជ្ញធរ បានដាក់កំហិតត្រឹមរយៈពេល ១ ខែ
ឲ្យប្រជាពលរដ្ឋទាំង ១៥ គ្រួសារ មកទទួលយកដំណោះស្រាយ
ចាប់ពីពេលផ្សាយដំណឹងនេះតទៅ។
តាមរយៈសន្និសីទសារព័ត៌មានអំពីដំណើការវិវឌ្ឍនៃការដោះស្រាយបញ្ហាបុរីកីឡា
លោក មាន់ ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
បានអំពាវនាវឲ្យគ្រួសារបុរីកីឡា ចំនួន ១៥ គ្រួសារ
ដែលមិនទាន់ទទួលយកលទ្ធផលចុងក្រោយការដោះស្រាយវិវាទដីធ្លី
ឲ្យមកទទួលយកដំណោះស្រាយរបស់អាជ្ញាធរ មិនលើសពីរយៈពេល ១ ខែ
ចាប់ពីថ្ងៃទី ៧ មីនា នេះតទៅ។
លោក មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ទៀតថា បើប្រជាពលរដ្ឋទាំង ១៥ គ្រួសារ នៅតែមិនព្រមចូលខ្លួនមកទទួលដំណោះស្រាយ តាមពេលវេលាដែលបានកំណត់ទៀតនោះទេ នោះ អាជ្ញាធរនឹងមិនទទួលខុសត្រូវចំពោះបញ្ហានេះតទៀតទេ។
ចំណែកតំណាងក្រុមហ៊ុន ផាន អ៊ីម៉ិច លោកស្រី ស៊ុយ សុផាន ក៏បានថ្លែងពីជំហររបស់ខ្លួនដែរថា ក្រុមហ៊ុន នឹងមិនទទួលខុសត្រូវទៀតនោះទេ បើប្រជាពលរដ្ឋនៅតែមិនមកទទួលយកដំណោះស្រាយរបស់អាជ្ញាធរ និង ក្រុមហ៊ុន។
តែយ៉ាងណាក៏ដោយ ទាំងលោក មាន ចាន់យ៉ាដា និង លោក សៀ ភារម្យ តំណាងមកពីអង្គការ សិទ្ធិលំនៅដ្ឋាន បានលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋទាំង ១៥ គ្រួសារនោះ ត្រូវភ្ជាប់ជាមួយនឹងឯកសារកាន់កាប់ដីធ្លី ប្រវត្តិនៃការស្នាក់នៅ និង សាក្សី ដើម្បីអាចឲ្យអាជ្ញាធរវាយតម្លៃ និង ផ្តល់ជូននូវដំណោះស្រាយ។ លោក ម៉ាន ចាន់យ៉ាដា បញ្ជាក់ថា អ្នកដែលនៅសល់ ទាំង ១៥គ្រួសារនោះ គឺស្ថិតក្នុងប្រភេទ អាចទទួលបានត្រឹមសំណង ផ្ទះនៅសហគមន៍អណ្តូង ឬប្រាក់ ៣ពាន់ដុល្លារ។
សូមបញ្ជាក់ថា ដំណោះស្រាយ របស់សាលារាជធានី គឺ សហគមន៍ត្រូវបានចែកជា បីប្រភេទ ក្នុងនោះប្រភេទទីមួយ គឺជា គ្រួសារមានឯកសារកាន់កាប់ គ្រប់គ្រាន់ នឹងត្រូវបានទទួលផ្ទះនៅបុរីកីឡា ចំណែកប្រភេទទីពីរ គឺទទួលបានផ្ទះនៅសហគមន៍អណ្តូង និងប្រភេទចុងក្រោយ ឥតមានឯកសារសោះ នឹង ទទួលបានថវិកា បីពាន់ដុល្លារ។
តាមរយៈលទ្ធផលចុងក្រោយនៃកិច្ចប្រជុំរវាងអាជ្ញាធរ ក្រុមហ៊ុន និង ប្រជាពលរដ្ឋ ចំនួន ១៣៩ គ្រួសារ ទទួលយកដំណោះស្រាយរបស់អាជ្ញាធរ ដោយនៅក្នុងនោះ ប្រជាពលរដ្ឋ ដែលបានទទួលផ្ទះនៅបុរីកីឡា មាន ៣៨ គ្រួសារ តែមានបីគ្រួសារ ដែលបានជ្រើសរើស ប្តូរយកថវិកា ១ ម៉ឺន ៥ ពាន់ដុល្លារ។ ទីពីរ ប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ ជ្រើសរើសទៅរស់នៅសហគមន៍អណ្តូង ចំនួន ៣៤ គ្រួសារ ចំណែក ប្រជាពលរដ្ឋ ព្រមទទួល ថវិការ ៥ ពាន់ដុល្លារចំនួន ៤៦ គ្រួសារ និង អ្នកព្រមទទួលយក ថវិកាចំនួន ៣ ពាន់ដុល្លារ ២១ គ្រួសារ។
អាជ្ញាធរក្រុងភ្នំពេញ អះអាងថា នឹងបញ្ចប់បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃ និង អូសបន្លាយជាង ១០ ឆ្នាំ មកហើយ នៅក្នុងអាណត្តិរបស់ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស។
បន្ថែមលើនេះ ក្រោយដោះស្រាយវិវាទដីធ្លីនេះរួចរាល់ អាជ្ញាធររាជធានីភ្នំពេញ និង ក្រុមហ៊ុន ផាន អ៊ីម៉ិច នឹងធ្វើការកំណត់ព្រំរបងឲ្យបានច្បាស់លាស់ រវាង ក្រុមហ៊ុន និង សហគមន៍។ ទីពីរ ធ្វើផ្លូវនៅក្រោយអាគារទាំង៨នៃអាគារបុរីកីឡា មានទំហំ ៧ ម៉ែត្រូ បណ្តោយ ២២៣ ម៉ែត្រ។ ទីបី រៀបចំសណ្តាប់ធ្នាប់ផ្សារដែលស្ថិតនៅក្រោមអាគារទាំង ៨ ឲ្យមានសណ្តាប់ធ្នាប់ និង ចុងក្រោយឈានរៀបចំឲ្យមានភូមិមួយនៅក្នុងអាគារទាំង ៨៕

Monday, March 6, 2017
កូរ៉េខាងជើងរងការថ្កោលទោសចំពោះការបាញ់មីស៊ីលរបស់ខ្លួន
ស្រ្តីម្នាក់នៅក្នុងស្ថានីយរថភ្លើងទីក្រុងសេអ៊ូលដើរកាត់កញ្ចក់ទូរទស្សន៍ផ្សាយព័ត៌មានអំពីការសាកល្បងបាញ់មីស៊ីលកូរ៉េខាងជើងកាលពីថ្ងៃទី០៦
មីនា ២០១៧។
ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលចំនួន ៤ គ្រាប់នៅថ្ងៃចន្ទនេះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានប្រកាសក្នុងអំឡុងពេលប្រជុំសភាថា គ្រាប់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងចំនួន ៣ គ្រាប់ បានធ្លាក់ចូលក្នុងដែនសមុទ្រតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។
លោក Abe បាននិយាយយ៉ាងដូច្នេះថា៖ «ការបាញ់គ្រាប់មីស៊ីលនេះ គឺជាការរំលោភយ៉ាងច្បាស់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលយើងមិនអាចអត់ឱនឲ្យបាន។ យើងបានថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំង»។
មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា «គ្រាប់ផ្លោងមីស៊ីលជាច្រើនគ្រាប់» ត្រូវបានបាញ់ចេញតំបន់ Tongchang-ri នៅជិតព្រំដែនរបស់កូរ៉េខាងជើងជាមួយនឹងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងនៅក្នុងសេចក្ដីប្រកាសមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។
សកម្មភាពរបស់កូរ៉េខាងជើងលើកនេះ ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធយោធារួមគ្នា ដែលសមយុទ្ធនេះត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងបញ្ជាក់ថា ជាសកម្មភាពរៀបចំដើម្បីឈ្លានពាន។ ការធ្វើសមយុទ្ធនេះ ជាទូទៅត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងថ្កោលទោស។
កាលពីសមយុទ្ធយោធារួមគ្នាឆ្នាំមុនរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ទាំងគ្រាប់ដែលហោះបានចម្ងាយខ្លី និងគ្រាប់ហោះបានចម្ងាយមធ្យម និងបានប្រកាសថា ខ្លួនអាចនឹងដាក់ក្បាលគ្រាប់នុយក្លេអ៊ែរបន្តុបពីលើគ្រាប់មីស៊ីលទៀតផង៕

លោកត្រាំទាមទារឲ្យបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាលោកអូបាម៉ាបំពានអំណាចស៊ើបអង្កេត
រូបឯកសារ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង្អុលអតីតប្រធានាធិបតី
អូបាម៉ា
ក្រោយពេលថ្លែងសុន្ទរកថាពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៥៨
របស់អាមេរិក កាលពីថ្ងៃទី២០ ខែមករា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
កាលពីថ្ងៃអាទិត្យបានទាមទារឲ្យគណៈកម្មការស៊ើបការសម្ងាត់របស់សភាស៊ើបអង្កេតទៅលើ
ថាតើរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា
បានបំពានទៅលើអំណាចស៊ើបអង្កេតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនពេលបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីកាលពីខែវិច្ឆិកាឬយ៉ាងណា។
ការស៊ើបអង្កេតនេះជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតរបស់អាមេរិក។
លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានមានប្រសាសន៍ថា៖ «សេចក្តីរាយការណ៍នានាពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលអាចទាក់ទិននឹងនយោបាយមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៦ ពិតជាមានបញ្ហាខ្លាំងណាស់»។
ដោយគ្មានភស្តុតាងអ្វីទាំងអស់ លោក ត្រាំ កាលពីថ្ងៃសៅរ៍បានចោទប្រកាន់លោក អូបាម៉ា ថាបានលួចថតសំឡេងទូរស័ព្ទរបស់លោកនៅឯទីស្នាក់ការអគារ ត្រាំ នៅក្នុងទីក្រុងញូវយ៉ក មួយខែមុនពេលបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា។ ការចោទប្រកាន់នេះត្រូវបានទីប្រឹក្សាម្នាក់របស់អតីតប្រធានាធិបតី លោក អូបាម៉ា ច្រានចោលថា «ជារឿងមិនពិត»។
លោក James Clapper អតីតប្រធានក្រុមស៊ើបការសម្ងាត់បានថ្លែងប្រាប់ទូរទស្សន៍ NBC ក្នុងកម្មវិធី Meet the Press កាលពីថ្ងៃអាទិត្យថា៖ «ពុំមានសកម្មភាពលួចថតសំឡេងលោកប្រធានាធិបតី ឬក្នុងនាមលោកជាបេក្ខជនម្នាក់ ឬប្រឆាំងនឹងយុទ្ធនាការរបស់លោកនៅពេលនោះនោះទេ»។
លោក Clapper បានមានប្រសាសន៍បន្តថា ពុំមានដីកាបង្គាប់ពីតុលាការដែលអនុញ្ញាតឲ្យមានការលួចថតសំឡេងរបស់លោក ត្រាំ មុនពេលឬក្រោយការបោះឆ្នោតនោះទេ។
លោកប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋថ្មីបានចាប់ផ្តើមការងារថ្ងៃអាទិត្យរបស់លោក ជាមួយនឹងសារបង្ហោះលើបណ្តាញសង្គម Twitter ដែលមានលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះសមាជិកគណបក្សប្រជាធិបតេយ្យនិងលោក អូបាម៉ា៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...