ចេតិយលោក កែម ឡី៖ ថ្វីបើថវិកាមិនទាន់គ្រប់ តែគណៈកម្មាការសាងសង់មិនអស់សង្ឃឹម (RFI/ Vann Sokunthea)
គម្រោងសាងសង់ចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី
និងត្រូវសម្ភោធការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី ១ ខែឧសភា
ឆ្នាំ ២០១៧ ។ គម្រោងចេតិយនេះត្រូវចំណាយពេលសាងសង់ប្រហែលរយៈពេល
១ឆ្នាំ ដោយចំណាយថវិកាអស់ប្រមាណ ១៧ម៉ឺនដុល្លារអាមេរិក។
បើទោះបីជាមកទល់នឹងពេលនេះ ក្រុមការងារសាងសង់មានទឹកប្រាក់តែ
៦ពាន់ដុល្លាអាមេរិកនៅក្នុងដៃក៏ពិតមែន
តែពួកគាត់នៅតែជឿជាក់ថា
ចេតិយរបស់បណ្ឌិតពិតជាអាចកើតជាចេញរូបរាងបាន
ដោយសារការចូលរួមរបស់អ្នកដែលមានសមានចិត្តចំពោះសពលោក បណ្ឌិត កែម
ឡី។ នេះបើតាមក្រុមការងារគណៈកម្មាការសាងសង់ចេតិយលោកកែម ឡី
បានប្រាប់វិទ្យុបារំាង នាឱកាសពិធីបញ្ចុះបឋមសិលា
សុំការអនុញ្ញាតបុកគ្រឹះ សាងសង់ចេតិយ នៅព្រឹកថ្ងៃទី ៨ មីនានេះ។
គម្រោងចេតិយតម្កល់សពលោកបណ្ឌិត កែម ឡី
ដែលគ្រោងទុកជាច្រើនមកខែមកហើយនោះ
នឹងត្រូវលេចចេញជារូបរាងបណ្តើរៗហើយចាប់ពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ
២០១៧ ខាងមុខ ។ នេះបើតាមលោក សៅ កុសល
ក្រុមការងារគណៈកម្មាការសាងសង់ចេតិយ។
នៅក្នុងពិធីបញ្ចុះបឋមសិលាសុំការអនុញ្ញាតបុកគ្រឹះសាងសង់ចេតិយនៅព្រឹកថ្ងៃទី ៨ មីនានេះ លោក សៅ កុសល ឱ្យដឹងថា មកទល់នឹងថ្ងៃនេះមានការងារចំនួនបី ដែលក្រុមការងារសាងសង់សម្រេចបានរួមមាន៖ ការចាក់បេតុងផ្លូវចូលទៅកាន់ចេតិយដើម្បីមានភាពងាយស្រួលសម្រាប់អ្នកចង់ទៅគោរពវិញាណក្ខន្ធ័, សម្រេចបានការសាងសង់រោងដោយប្រក់ស័ង្កសី ដើម្បីការពារភ្លៀង ឬ កំដៅដល់ផ្នូរ លោកបណ្ឌិត កែម ឡី និង ចុងក្រោយគឺបន្តការជីកគ្រឹះឱ្យបានចប់រួចរាល់មុនថ្ងៃបើកការដ្ឋានសាងសង់ ។
ទន្ទឹមនឹងនេះដែរ លោក សៅ កុសល បញ្ជាក់ថា, ជាការពិតថាចំនួនទឹកប្រាក់ ១៧ម៉ឺនដុល្លារអាមេរិកសម្រាប់សាងសង់ចេតិយនេះ មិនមែនជាចំនួនតិចតួចនោះទេ ប៉ុន្តែលោកនៅមានជំនឿថា វានឹងអាចសម្រេចទៅបានតាមការគ្រោងទុក។ លោកជឿជាក់ថា អ្នកដែលមានទឹកចិត្ត គោរព និង ស្រលាញ់លោក កែម ឡី នឹងមិនឈរអោបដៃមើលនោះទេ ! ហើយពិសេស នៅពេលគម្រោងសាងសង់ដាក់ឲ្យដំណើរការ និង ស្របពេលដែលមានការអំពាវនាវពីគណៈកម្មាការរៀបចំការសាងសង់ចេតិយរបស់លោកបណ្ឌិត។
គួរជម្រាបជូនថា ចេតិយសម្រាប់តម្កល់សពលោកបណ្ឌិត កែម ឡី ដែលគ្រោងនឹងសាងសង់នាពេលខាងមុខនេះ មានទទឹង ៥ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ និងកម្ពស់ ១៦ម៉ែត្រ។ ចេតិយនេះនឹងធ្វើពីថ្មម៉ាបភ្នំ និង តាមរចនាបទភ្នំជីសូរ ហើយត្រូវសាងសង់នៅពីលើផ្នូរលោកបណ្ឌិត កែម ឡី ផ្ទាល់តែម្ដង ។
បើតាមក្រុមការងារសាងសង់ដដែល បន្ទាប់ពីគម្រោងសាងសង់ចេតិយនេះសម្រេចបានជាស្ថាពរហើយ គឺនឹងមានរៀបចំធ្វើបណ្ណាល័យ បណ្ឌិត កែម ឡី ជាបន្តទៀត ។ បណ្ណាល័យ កែម ឡី នេះបើតាមគម្រោង គឺនឹងក្លាយជាទីកន្លែងសក្ការៈបូជារួមមួយ សម្រាប់តម្កល់រាល់ស្នាដៃរបស់អ្នកដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ។

No comments:
Post a Comment