លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានឲ្យដឹងថានៅប៉ុន្មានថ្ងៃមុននេះមានមនុស្សបានចូលទៅកែប្រវត្តិរូបកូនប្រុសរបស់លោកក្នុងគេហទំព័រមួយដែលលោកទំនងសំដៅលើគេហទំព័រវីហ្គីភីឌារ
ដោយដាក់ថាលោក ហ៊ុន ម៉ាណែត ជាកូនបង្កើតរបស់អតីតមេដឹកនាំវៀតណាម ឡេ
ដឹកថ ហើយលោកបានហៅអ្នកចូលកែនោះថាជា «មនុស្សចង្រៃ»។
លោកនាយករដ្ឋមន្ត្រីថ្លែងឲ្យដឹងរឿងនេះកាលពីម្សិលមិញក្នុងពិធីសម្ពោធគម្រោងរោងចក្រស្រាបៀរនៅទីក្រុងភ្នំពេញ។
ទោះយ៉ាងណា លោកថា ការកែប្រែប្រវត្តិរូបកូនប្រុសរបស់លោកនេះគឺមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
លោកបន្ថែមថា៖
«សុំកុំប្រមាថ…ថ្ងៃមុននេះវាលួចចូលកែបានប៉ុន្មាននាទីវាកែដាក់ថា…ហ៊ុន
ម៉ាណែតជាកូនចិញ្ចឹមរបស់លោក ហ៊ុន សែន ដែលជាកូនរបស់លោក ឡេ ដឹកថ
ជាមួយ ប៊ុន រ៉ានី …បានថាពួកអាចង្រៃនេះមិនបានទេ …អ៊ីចឹងបាន Edgar
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ណា
កុំចេះតែទទឹងទិសពួកនេះនិយាយអង់គ្លេសជាមួយលោកឯងល្អតែនិយាយខ្មែរអាក្រក់ណាស់ហ៊ានចូលកែប្រវត្តិរូប…យើងចូលកែបានតើ…កែប្រវត្តិរូបរបស់
ហ៊ុន ម៉ាណែត
តែយើងមើលទាន់យើងកែត្រឡប់មកវិញទាន់…វាហួសហេតុពេកហើយអាសត្វចង្រៃនេះ»។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះបុគ្គលណាមួយជាអ្នកចូលកែប្រវត្តិរូបកូនប្រុសរបស់លោកនោះទេ។
កន្លងមកធ្លាប់មានសមាជិកគណបក្សសង្គ្រោះជាតិលោក Brady N Young
នៅសហរដ្ឋបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយចង់ឲ្យមានការពិនិត្យ
DNA លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសរបស់លោកគឺលោក ហ៊ុន
ម៉ាណែត ថាតើដូចគ្នាឬយ៉ាងណា?។
ទោះយ៉ាងណាគណបក្សសង្គ្រោះជាតិបានបញ្ចប់សមាជិកភាពភាពរបស់ Brady N
Young
ពីគណបក្សភ្លាមៗដែរដោយថាគណបក្សមិនជាប់ពាក់ព័ន្ធនឹងការលើកឡើងនេះទេ៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment