សហគមន៍ការពារព្រៃឈើព្រះរកា ខែត្រព្រះវិហារអះអាងថា
ដើមឈើផលិតជ័រទឹករាប់ម៉ឺនដើម
ដែលជនជាតិដើមភាគតិចកួយអាស្រ័យផលតាំងពីដើមមក
កំពុងរងការកាប់បំផ្លាញជាប្រព័ន្ធ ដោយក្រុមពលរដ្ឋចំណាកស្រុក
និងពលរដ្ឋនៅមូលដ្ឋានយកទៅលក់ ឲ្យឈ្មួញជួញដូរខុសច្បាប់
ពុំសូវមានការទប់ស្កាត់។
សហគមន៍ការពារព្រៃឈើនៅស្រុកត្បែងមានជ័យខែត្រព្រះវិហារ
នៅថ្ងៃទី២០ វិច្ឆិកា អំពាវនាវជាថ្មីទៀត ស្នើឲ្យក្រសួងបរិស្ថាន
និងស្ថាប័នពាក់ព័ន្ធ រកមធ្យោបាយសង្គ្រោះដើមឈើ
ផលិតជ័រទឹករបស់ជនជាតិដើមភាគតិចកួយ
ឋិតក្នុងតំបន់ព្រៃអភិរក្សព្រះរកា
ដែលកំពុងរងការកាប់បំផ្លាញពេញបន្ទុក។
បណ្ដាញសកម្មភាពដើម្បីសហគមន៍នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ
និងជាបណ្ដាញការពារព្រៃព្រះរកា លោក ស៊ុត សាវ៉ន
សម្ដែងក្តីបារម្ភខ្លាំង ពីជោគវាសនាដើមឈើផលិតជ័រទឹក
ដែលជាឆ្នាំងបាយរបស់ជនជាតិដើមភាគតិចកួយ កំពុងរងហានិភ័យខ្ពស់។
លោកថា នៅរយៈពេល ៣ខែចុងក្រោយនេះ
ដើមឈើផលិតជ័រទឹករបស់អ្នកភូមិរាប់ម៉ឺនដើម
ត្រូវគេឈ្មួញលួចកាប់ធ្វើអាជីវកម្ម ទាំងយប់ថ្ងៃ
រីឯវិធានការបង្ក្រាបរបស់អាជ្ញាធររដ្ឋ ច្រើនតែវាយស្មៅបង្អើលពស់
និងពុំសូវចុះបង្ក្រាបពេញលេញនោះទេ។ លោកកត់សម្គាល់ថា
ពលរដ្ឋភាគច្រើន បានទៅខ្ចីប្រាក់ពីធនាគារ ដើម្បីធ្វើដើមទុនរកស៊ី
និងទិញគោយន្តសម្រាប់ធ្វើកសិកម្មដែលរំពឹងថា
ការប្រមូលផលពីការដងជ័រទឹកអាចមានលទ្ធភាពរកប្រាក់បង្វិលសងម្ចាស់បំណុលវិញ
តែផ្ទុយទៅវិញ
ដើមឈើផលិតជ័រទឹករបស់ពួកគាត់ត្រូវគេលួចកាប់ជាបន្តបន្ទាប់៖ «ទប់ស្កាត់តែមួយភ្លែតៗទេ
ពីរទៅ ៣ថ្ងៃ គឺគេកាប់ទៀតហើយ អនាធិបតេយ្យគឺកាប់រហូត
ការកាប់ហ្នឹងគឺ រាប់មិនអស់ទេ គឺរាប់ម៉ឺនរាប់សែនម៉ែត្រគូប»។
អនុប្រធានសហគមន៍ភូមិប្រមេរ លោកស្រី រឿន ខាន់ កត់សម្គាល់ថា
ការលួចកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាបាន
ទាល់តែមានការបើកដៃពីសមត្ថកិច្ចពាក់ព័ន្ធ និងឧទ្យានុរក្សផង
បង្កឲ្យជនល្មើសមិនខ្លាចច្បាប់។ លោកស្រីបារម្ភថា
ដើមច្បោះជ័ររបស់ពលរដ្ឋនៅក្នុងតំបន់ព្រៃព្រះរកា
នឹងត្រូវរលាយទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ
បើមន្ត្រីរដ្ឋាភិបាលនៅតែបណ្ដោយឲ្យបទល្មើសកើតឡើងដដែលៗ។
លោកស្រីអះអាងថា បើសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីបរិស្ថាន
មានឆន្ទៈបង្ក្រាបបទល្មើស និងអនុវត្តច្បាប់ឲ្យបានពេញលេញ
ព្រៃឈើនៅតំបន់អភិរក្សមួយនេះនឹងគង់វង្ស៖ «ដើមច្បោះជ័ររបស់ជនជាតិដើមភាគតិចជិតនឹងរលាយ
ព្រៃក៏អស់ ជ័រច្បោះក៏អស់ មិនដឹងធ្វើម៉េចទេ តប់ប្រមល់ហើយ
ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ អ្នកមានដើមច្បោះអស់មួយចំនួនធំ»។
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ម៉ឺន ៦ពាន់ហិកតារ
នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ
និងស្រុកឆែប របស់ខែត្រព្រះវិហារ
គឺទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ជាង ៤ឆ្នាំមកហើយ។
ឆ្លើយទៅនឹងសំនួររបស់អាស៊ីសេរីនៅថ្ងៃទី២០ វិច្ឆិកានេះ
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព
ស្វាគមន៍ពលរដ្ឋរាយការណ៍អំពីការកាប់បំផ្លាញព្រៃព្រះរការនេះ
ទៅអាជ្ញាធរមានសមត្ថកិច្ច៖ «យើងមានយន្តការធ្វើកិច្ចការងារយើង
នេះជាស្ថាប័នរបស់ក្រសួង មានសមត្ថកិច្ចរបស់រដ្ឋាភិបាល
អ៊ីចឹងបើមានករណីឆកល្វែងកន្លែងណាដែរ មានកើតហេតុ
ឬក៏បទល្មើសជាក់ស្ដែងភ្លាមៗ
ដែលសហគមន៍ជួបប្រទះអាចរាយការណ៍ជូនទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន
ក៏ដូចជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន»។
ទោះជាយ៉ាងណក៏ដោយចុះ គេសង្កេតឃើញពលរដ្ឋ
និងសហគមន៍ការពារព្រៃឈើតែងរាយការណ៍ជារឿយទៅអាជ្ញាធរមានសមត្ថកិច្ច
និងអ្នកសារព័ត៌មាន ប៉ុន្តែ
ការកាប់បំផ្លាញព្រៃការពារកាន់តែមានសភាពធ្ងន់ធ្ងរ។
មេឃុំពោធិ៍ ស្រុកត្បែងមានជ័យ លោក ហម បាន ទទួលស្គាល់ថា
ការលូចកាប់ដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចនៅតែកើតមាន
ហើយមន្ត្រីបរិស្ថានបានចុះបង្ក្រាបជាច្រើនករណី។ លោកថា
បើពលរដ្ឋណាបាត់បង់ ដើមឈើផលិតជ័រទឹក ត្រូវកំណត់មុខសញ្ញាឲ្យច្បាស់
រួចដាក់ពាក្យប្ដឹងមកអាជ្ញាធរឃុំ
ហើយអាជ្ញាធរនឹងចាត់ឲ្យសមត្ថកិច្ចចុះបង្ក្រាបជាបន្ទាន់៖ «ចុងបញ្ចប់ពលរដ្ឋនៅមូលដ្ឋានខ្លួនឯង
ជាអ្នកធ្វើ យ៉ាងណាមិញ ខ្លះក៏លក់ឲ្យគេទៅ
ដល់ពេលធ្វើជ្រុលដល់ដែនអ្នកផ្សេងគឺគេខឹង។ តាមជួយអស់លទ្ធភាពហើយ
ឲ្យតែដឹងឈ្មោះថា នៅកន្លែងណា ខ្ញុំនឹងកោះអញ្ជើញគាត់មក»។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិ របស់អង្គការពន្លកខ្មែរ លោក
ប៉ិក សោភ័ណ ចាត់ទុកដើមឈើផលិតជ័រទឹកគឺជា
ដង្ហើមនៃអាយុជីវិតរបស់ជនជាតិដើមភាគតិចកួយរាប់ម៉ឺនគ្រួសារ
តែបើដើមឈើផលិតជ័រទឹកត្រូវបានគេលួចកាប់បំផ្លាញអស់មែននោះ
វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច។
លោកព្រួយបារម្ភខ្លាំងចំពោះការកាប់ដើមច្បោះជ័រ
យកទៅជួញដូរនេះខុសច្បាប់ ខណៈបច្ចុប្បន្នដើមឈើធំៗ
ដែលអ្នកភូមិតែងតែដងយកជ័រទឹក គឺបាត់ពីព្រៃជាបន្តបន្ទាប់៖ «ព្រៃព្រះរកានៅតែប្រឈមហានិភ័យខ្ពស់ ហើយការដឹកជញ្ជូនជាប្រចាំតែម្ដង»។
សហគមន៍កត់សម្គាល់ថា
ការសម្របសម្រួលឲ្យអ្នកភូមិទទួលយកប្រាក់សំណងតិចតួច
ពីការកាប់បំផ្លាញដើមឈើផលិតជ័រទឹកជាថ្នូរ
គឺជាយន្តការដោះស្រាយរបស់អាជ្ញាធរ
ដើម្បីបញ្ចប់ការរកយុត្តិធម៌តាមផ្លូវច្បាប់
ដែលនាំឲ្យជនល្មើសមិនរាងចាល។
រីងការទទួលសំណូកពីជនល្មើសជាថ្នូរការចូលការកាប់ឈើ
និងដឹកជញ្ជូនឈើខុសច្បាប់របស់សមត្ថកិច្ចពាក់ព័ន្ធក៏ជាក្តីបារម្ភខ្លាំងរបស់សហគមន៍
ដែលពួកគេចាត់ទុកថា
ជាការរួមចំណែកបំផ្លាញធនធានធម្មជាតិជាប្រព័ន្ធ៕
Tuesday, November 21, 2017
រដ្ឋសភាលុបឈ្មោះតំណាងរាស្ត្របក្សប្រឆាំងនិងជំនួយការចេញពីបញ្ជីប្រាក់ខែ
រដ្ឋសភា នៅថ្ងៃទី២១ វិច្ឆិកា
សម្រេចលុបឈ្មោះតំណាងរាស្ត្រគណបក្សប្រឆាំង ៥៥រូប
និងជំនួយការរបស់ពួកគេ ចេញពីបញ្ជីប្រាក់ខែ
រួមទាំងរឹបអូសសម្ភារៈប្រើប្រាស់ផ្សេងទៀត
ទុកជាសម្បត្តិរដ្ឋផងដែរ។
កាសែតក្នុងស្រុកបានស្រង់សម្ដីអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី២១ វិច្ឆិកា ថា ទាំងតំណាងរាស្ត្រ ទីប្រឹក្សា និងជំនួយការជាង ១០០នាក់ ត្រូវបានលុបចេញពីបញ្ជីក្របខ័ណ្ឌ ដោយត្រូវអស់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកានេះតទៅ។
លោក ឡេង ប៉េងឡុង បន្តថា សម្ភារៈប្រើប្រាស់ផ្សេងទៀត ដូចជា រថយន្តទំនើបៗ កុំព្យូទ័រ សម្ភារៈការិយាល័យ ក៏ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដែរ។
គណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ វិច្ឆិកា តាមអំណាចសាលដីកា ក្រោយមានបណ្ដឹងពីក្រសួងមហាផ្ទៃ ដែលចោទគណបក្សប្រឆាំងធំមួយនេះ ពីបទឃុបឃិតជាមួយបរទេសចង់រំលំរដ្ឋាភិបាល។
ក្រៅតែពីការរំលាយបក្សនេះ តុលាការក៏ហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងជាង ១០០រូប មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ ចំពោះការរំលាយបក្សនេះ សហគមន៍ជាតិ និងអន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលយ៉ាងខ្លាំង ដែលពួកគេចាត់ទុកថា ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…

ក្រសួងមហាផ្ទៃ រំសាយវិធានការលើ NGOs ពាក់ព័ន្ធបដិវត្តន៍ពណ៌
ភ្នំពេញ: លោក ខៀវ សុភ័គ
អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបានថ្លែងអះអាងកាលពីម្សិលមិញថានឹងរំសាយចោលវិធានការដែលសមត្ថកិច្ចធ្លាប់បានកំណត់គោលដៅនៃការស៊ើបអង្កេតលើក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិក្នុងការចូលរួមធ្វើបដិវត្តន៍ព័ណ៌បំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែសមត្ថកិច្ចគ្រាន់តែនឹងនៅឃ្លាំមើលបន្តទៀតពីសកម្មភាពរបស់ថ្នាក់ដឹកនាំ
និងអង្គការសង្គមស៊ីវិលទាំងនោះ។
លោក សុភ័គ ថ្លែងថា៖ «ធម្មតាបើគាត់បោះបង់ អាហ្នឹងគឺចប់ បើមិនបោះបង់ចោលទេអាហ្នឹងវាអាចមានជាប់ពាក់ព័ន្ធទៀតអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់បុគ្គល ឬក៏អង្គការទាំងនោះ។ រហូតមកដល់ពេលនេះមិនមានវិធានការអីទៀតទេ លើកលែងតែពួកគាត់មានសកម្មភាពអ្វីដែលធ្វើបន្ទាប់ពីថ្ងៃហ្នឹងទៅគ្រាន់តែយើងធ្វើការកត់សម្គាល់ប៉ុណ្ណឹងទេ។ កាលណាសាមីខ្លួនបោះបង់ចោលនូវគោលជំហរ ឬក៏ផែនការ អ៊ីចឹងទេអាហ្នឹងអត់អីទេ»។
ទោះជាយ៉ាងណាក៏ដោយ ក៏លោក សុភ័គ នៅតែគំរាមថា សមត្ថកិច្ចអាចចាត់វិធានការឡើងវិញចំពោះសកម្មភាពជាក់ស្ដែងប៉ុណ្ណោះ ដោយបានលើកយកឧទាហរណ៍អំពីករណីលោក វ៉ន ពៅ ដែលបានកែខ្លួនរួចហើយ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលមានឈ្មោះក្នុងបញ្ចីក្រុមមេធាវីក្រសួងមហាផ្ទៃដាក់ជូនតុលាការដែលថា រូបលោកបានពាក់ព័ន្ធទៅហ្នឹងការដឹកនាំការតវ៉ានៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រីទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងកាលពីចុងឆ្នាំ ២០១៣។
លោក សុភ័គ ថ្លែងថា៖ «ឲ្យលោក វ៉ន ពៅ ត្រឡប់មកវិញឲ្យគាត់មើលសម្តីគាត់តើកាលឈរលើក្បាលឡានយ៉ាងម៉េច? គាត់មើលគាត់អៀនខ្លួនគាត់ហើយ មិនអីទេឲ្យគាត់អៀនចុះមិនអីទេ ឥឡូវគាត់ឈប់ហើយសង្ឃឹមអ៊ីចឹង។ វាយល់ហើយ វាឈប់ហើយ សកម្មភាពរបស់វាប្រហែលជាវាគ្រាន់តែប្រើប្រាស់ចំពោះជាតិរបស់យើង»។
ការអះអាងរបស់លោក សុភ័គ បានធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថាលោកបានហៅឲ្យលោក វ៉ន ពៅ ដែលមានបំណងគេចខ្លួនឲ្យវិលត្រឡប់មកជួបជុំគ្រួសារ និងបន្តធ្វើការងារធម្មតាវិញ។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃអាទិត្យថា៖ «ឥឡូវមកវិញមកគ្មានពីណាធ្វើស្អីទេ ម្សិលមិញខ្ញុំក៏វ៉ៃ WhatsApp ហៅ វ៉ន ពៅ ឲ្យត្រឡប់មកវិញព្រោះដឹងថា វ៉ន ពៅ កំពុងនៅឯនោះហើយខ្ញុំក៏បានបញ្ជូនបន្តទៅឲ្យ អ៊ិត សំហេង ដែរ ហើយ ឃួង ស្រេង ដែរ។ ប្រពន្ធកំពុងព្យួរសេរ៉ូមនៅឯនេះ ហើយឯងរត់ទៅឯណោះ ខ្ញុំថាក្មួយ វ៉ន ពៅ មកវិញគ្មានអាណាគេធ្វើអីទេ កំពុងតែអនុវត្តអារឿងកម្មករក្រៅប្រព័ន្ធនេះមកចូលរួមចំណែកធ្វើអាហ្នឹងទៅ ហើយបើគេហៅសួរឡើងតុលាការដើម្បីសួរនាំពីរឿងមានបញ្ហាព្រោះពេលហ្នឹងខ្លួន វ៉ន ពៅ ក៏ធ្វើបាតុកម្មនឹងគេដែរ ប៉ុន្តែខ្លួនជាសាក្សីទេ មិនមែនអាណាហៅទៅចោទប្រកាន់ទេ»។
ក្នុងសវនាការរំលាយគណបក្សសង្គ្រោះជាតិនៅតុលាការកំពូលកាលពីសប្ដាហ៍មុនក្រៅពីលើកឈ្មោះលោក វ៉ន ពៅ ក្រុមមេធាវីក្រសួងមហាផ្ទៃក៏បានភ្ជាប់ថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិលល្បីឈ្មោះមួយចំនួនដូចជាលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ថាបានផ្តួចផ្ដើមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ (BlackMonday)។
អង្គការឃ្លាំមើលការបោះឆ្នោត Comfrel ថាបានឃុបឃិតជាមួយបក្សប្រឆាំងក្នុងការអះអាងមុនការបោះឆ្នោតថ្នាក់ជាតិ ២០១៣ ថាទឹកថ្នាំជ្រលក់ដៃអាចលុបជ្រះ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR ) ដែលបង្កើតដោយលោក កឹម សុខា ក្នុងឆ្នាំ ២០០២ ថាបានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីបង្កើតបដិវត្តពណ៌ជាដើម។
លោក លី ច័ន្ទតុលា មេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតដែលបានការពារក្ដីឲ្យក្រសួងមហាផ្ទៃលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថាភ័ស្តុតាងស្ដីពីការឃុបឃិតរបស់អ្នកទាំងនោះត្រូវបានក្រុមមេធាវីដាក់ជូនតុលាការកំពូលក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «ជាលក្ខណៈភ័ស្តុតាងដែលយើងប្រមូលបាននៅក្នុងសំណុំរឿងយើងឃើញថាពួកគាត់ហ្នឹងគឺវាមានទំនាក់ទំនងជាមួយខាងគណបក្សសង្គ្រោះជាតិអ៊ីចឹងជាភ័ស្តុតាងដែលយើងចង់បង្ហាញថាពួកគាត់ហ្នឹងក៏គាត់មកចូលរួមក្នុងការរៀបចំនូវការធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជាដែរ»។
លោក មេធាវី បន្ថែមថា៖ «ចង់និយាយថាពេលដែលនៅក្នុងសវនាការហើយភ័ស្ដុតាងដែលយើងដាក់ចូលហ្នឹងគឺយើងបានដាក់ទៅតុលាការកំពូលហើយ ប៉ុន្តែជាភ័ស្តុតាងដែលយើងដាក់ដើម្បីសំអាងក្នុងការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិហ្នឹង។
តែបន្ទាប់មកថាក្រសួងមហាផ្ទៃគាត់នឹងមានចំណាត់ការយ៉ាងម៉េចទៀតចំពោះបុគ្គលដែលពាក់ព័ន្ធ យើងអត់ដឹងដែរ»។
ទោះយ៉ាងណាលោកយល់ថាការត្រឡប់មកវិញរបស់លោក វ៉ន ពៅ តាមការអំពាវនាវរបស់លោក ហ៊ុន សែន នឹងមិនធ្វើឲ្យស្ថានការណ៍វាអាក្រក់ទេ។
លោក មេធាវី ថ្លែងថា៖ «អាហ្នឹងជួនកាលគាត់ភ័យខ្លួនគាត់ លោក វ៉ន ពៅ គាត់ភ័យខ្លួនគាត់ប៉ុន្តែខ្ញុំមិនហ៊ានបកស្រាយសម្តីរបស់នាយករដ្ឋមន្ត្រីដែរ ខ្ញុំមិនដឹងពីចិត្តគាត់យ៉ាងម៉េច ប៉ុន្តែអ្វីដែលជាយោបល់របស់គាត់នេះគឺគ្រាន់តែកុំឲ្យមានការព្យាយាមដែលធ្វើឲ្យស្ថានការណ៍វាអាក្រក់ព្រោះយើងមើលទៅគេមានទាន់ធ្វើអ្វីគាត់ឯណា ប៉ុន្តែគាត់ដូចផ្អើលខ្លួនគាត់អ៊ីចឹង»។
លោក វ៉ន ពៅ ថ្លែងកាលពីថ្ងៃអាទិត្យដោយមានភាពកក់ក្ដៅដោយបានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ថាជាការល្អប្រសើរហើយដែលយើងអត់មានធ្វើការខុសអីផងហើយគាត់អំពាវនាវឲ្យមកវិញកុំឲ្យចេះតែចោទអ៊ីចឹងវាធ្វើឲ្យមនុស្សមានការបារម្ភដែរ។ ឥឡូវយើងមានការបារម្ភពេលគាត់និយាយអ៊ីចឹងដូចជា បង្ហាញថាផ្តល់ភាពកក់ក្ដៅដល់អ្នកទាំងឡាយណាដែលតែងតែបារម្ភដូច (ខ្ញុំ) អ៊ីចឹងដែរ»។
លោកក៏បដិសេធចំពោះការចោទប្រកាន់ពីការចូលរួមឬ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ណាមួយប្រឆាំងនឹងរដ្ឋាភិបាល ហើយថាទាំងនេះគឺធ្វើតាមវិជ្ជាជីវៈគឺការពារប្រយោជន៍កម្មករក្រៅប្រព័ន្ធតែប៉ុណ្ណឹង។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ថ្លែងថាអង្គការលោកស្រីមានការព្រួយបារម្ភចំពោះការភា្ជប់អង្គ CCHR នៅក្នុងភ័ស្តុតាងរបស់ក្រសួងមហាផ្ទៃ។ ទោះបីជាយ៉ាងណាលោកស្រីបានអះអាងថា CCHR នៅតែរក្សាភាពឯករាជ្យពីគ្រប់គណបក្សនយោបាយទាំងអស់។
លោកស្រីថ្លែងថា៖ «អតីតបុគ្គលិករបស់ CCHR មួយចំនួនតូចបានចូលក្នុងនយោបាយ ឬបានចូលរួមជាមួយគណបក្សនយោបាយជាច្រើនរួមមានទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច»។
លោកស្រីថ្លែងថាទោះបី CCHR គាំទ្រសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលរួមក្នុងនយោបាយក៏ដោយ CCHR មិនមានឥទ្ធិពលលើអតីតបុគ្គលិកដែលចូលក្នុងឆាកនយោបាយនោះទេ។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel ហៅការភ្ជាប់អង្គការរបស់លោកទៅនឹងសង្គ្រោះជាតិថា “គ្មានមូលដ្ឋាន” និងបដិសេដការជាប់ពាក់ព័ន្ធនៅនឹងគណបក្សសង្គ្រោះជាតិ ឬការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌។
លោក សុធារ៉ា បានការពារបេសកកម្មរបស់ Comfrel ដោយលើកឡើងថា អង្គការនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នបោះឆ្នោតផ្លូវការរបស់រដ្ឋាភិបាលគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយគ្រាន់តែចង់ឃើញការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ប៉ុណ្ណោះ។
លោក ណុប វី ប្រធានស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏បានបដិសេធការចោទប្រកាន់ចំពោះការភ្ជាប់លោក ប៉ា ងួនទៀង ទៅនឹងផែនការបដិវត្តន៍ពណ៌។
លោកបានថ្លែងថា៖ «ខ្ញុំចង់ជំរុញថាយើងគ្រាន់តែធ្វើការដើម្បីលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពបញ្ចេញមតិប៉ុណ្ណោះ»។
លោកបានបន្តទៀតថា៖ «យើងធ្លាប់ត្រូវរងការរិះគន់ដោយរដ្ឋាភិបាលកាលពីអតីតកាលបើទោះបីជាយើងធ្វើការដោយវិជ្ជាជីវៈក៏ដោយ»៕

Monday, November 20, 2017
“ការស្ដីបន្ទោសរបស់សេតវិមានជាការចាំបាច់បំផុតចំពោះកម្ពុជាដែលលទ្ធិប្រជាធិបតេយ្យត្រូវបានសម្លាប់”
កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post)
ដ៏ល្បីល្បាញរបស់អាមេរិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា
បានបោះពុម្ពផ្សាយនូវអត្ថបទវិចារណកថា ដែលឆ្លុះឲ្យឃើញពីគោលជំហរ
និងទស្សនៈរបស់ក្រុមប្រឹក្សាភិបាលកាសែតនេះ ដោយដាក់ចំណងជើងធំៗថា
«ការស្តីបន្ទាសដ៏ចាំបាច់បំផុតរបស់សេតវិមានចំពោះប្រទេសមួយដែលលទ្ធិប្រជាធិបតេយ្យត្រូវបានសម្លាប់»។
កាសែតសន្និដ្ឋានថា នៅមិនទាន់យឺតពេលនៅឡើយទេដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនអាចធ្វើព្រងើយកន្តើយចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិដទៃទៀតនៅពេលដែលលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងនោះកំពុងស្ថិតក្រោមការគំរាមកំហែង។
ក្នុងបទវិចារណកថាលើកនេះរបស់កាសែតអាមេរិកាំង ដែលមានទំនោរទៅរកផ្នែកសេរីនិយមមួយនេះ អមជាមួយនឹងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឯកសណ្ឋានជាប្រមុខរដ្ឋាភិបាលខ្មែរក្នុងពេលដែលលោកបានចូលរួមប្រារព្វទិវាឯករាជ្យជាតិកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។ កាសែតសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរឹតត្បិតយ៉ាងណែនបន្តិចម្តងៗទៅលើជីវិតលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានេះ បានធ្វើជាបញ្ចើចបញ្ចើបែបលុតក្រាបនៅចំពោះមុខប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងពេលដែលលោកធ្វើបទអន្តរាគមន៍ក្នុងសន្និសីទកំពូលអាស៊ាន កាលពីថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោក ហ៊ុន សែន បានសាទរចំពោះការសន្យារបស់លោក ដូណាល់ ត្រាំ ដែលថា សហរដ្ឋអាមេរិក នឹងមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះឡើយ។
កាសែតសរសេរបន្តថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ វិច្ឆិកា តុលាការកំពូលនៃប្រទេសកម្ពុជា ដូចដែលគេរំពឹងទុក បានប្រកាសរម្លាយគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ចោលតែម្តង ស្របតាមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន។ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បានក្លាយជាគណបក្សដំបូងបង្អស់ដែលលោក ហ៊ុន សែន ត្រូវប្រឈមក្រោយពីបានកាន់អំណាចអស់រយៈពេល ៣២ឆ្នាំមកនេះ។ រដ្ឋាភិបាលបានអះអាងថា គណបក្សសង្គ្រោះជាតិ មានផែនការធ្វើ «បដិវត្តពណ៌» បះបោរប្រឆាំងនឹងរបបរបស់លោក ក៏ប៉ុន្តែការណ៍នេះគឺគ្រាន់តែជាលេសដែលមនុស្សទូទៅពិបាកនឹងជឿណាស់។
លោក ហ៊ុន សែន ត្រូវប្រឈមនឹងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហេតុដូច្នេះហើយបានជាលោកត្រូវរៀបចំយុទ្ធសាស្ត្រដោយកម្ចាត់ចោលគណបក្សប្រឆាំងចេញពីឆាកនយោបាយតែម្តង។ កាលពីខែមិថុនា កន្លងទៅ លោក ហ៊ុន សែន បានព្រមានក្រុមអ្នកប្រឆាំងឲ្យត្រៀមរៀបចំក្ដារមឈូសទុកឲ្យហើយជាស្រេច។ សេចក្ដីសម្រេចរបស់តុលាការកំពូល មានន័យថា គណបក្សសង្គ្រោះជាតិ ត្រូវបាត់បង់អាសនៈសភារបស់ខ្លួនទាំង ៥៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន១២៣ អាសនៈ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា មិនអាចរត់ភៀសខ្លួនបានទេ។ លោកត្រូវបានកងកម្លាំងចម្រុះរដ្ឋាភិបាលចាប់ឃុំខ្លួនកាលពីថ្ងៃទី៣ កញ្ញា ក្រោមការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយផ្អែកលើបទចោទដែលជាការច្នៃប្រឌិត ផ្ដើមចេញពីវីដេអូឃ្លីបឆ្នាំ២០១៣ ដែលក្នុងវីដេអូឃ្លីបនោះ លោក កឹម សុខា បានថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោកនៅឯបរទេសថា លោកបានទទួលការគាំទ្រពីសហរដ្ឋអាមេរិក និងដំបូន្មាននានាក្នុងការធ្វើផែនការយុទ្ធសាស្ត្រនយោបាយ។ ជាលទ្ធផល លទ្ធិប្រជាធិបតេយ្យត្រូវបានរដ្ឋាភិបាលយកមកធ្វើជាបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា។ លោក កឹម សុខា ត្រូវបានគេយកទៅឃុំខ្លួនក្នុងពន្ធនាគារយ៉ាងដាច់ស្រយាលមួយ។ របបលោក ហ៊ុន សែន ដដែលនេះ ក៏បានបង្កការយាយីមកលើអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី តាមរយៈបទចោទប្រកាន់ជាច្រើនដែលមានលក្ខណៈនយោបាយសុទ្ធសាធ។ លោក សម រង្ស៊ី បានរត់ភៀសខ្លួនពីប្រទេសកម្ពុជា ហើយបច្ចុប្បន្នកំពុងស្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង។
បទវិចារណកថារបស់កាសែត ឌឹ វ៉ាស៊ីន ប៉ុស្ដិ៍ ដដែលនេះសរសេរបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ហ៊ុន សែន បានបង្កើនយុទ្ធនាការប្រឆាំងនឹងសង្គមស៊ីវិល និងសិទ្ធិសេរីភាពបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសកម្ពុជា។ ការតម្រូវឲ្យបង់ពន្ធយ៉ាងច្រើនក្រាស់ក្រែលដ៏ហួសប្រមាណ បានបង្ខំឲ្យកាសែតបរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់ការបោះពុម្ពផ្សាយ និងបិទទ្វារការិយាល័យរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះដែរ ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួនដែលផ្សាយតាមប្រព័ន្ធ អេហ្វ.អឹម (FM) ក្នុងប្រទេសកម្ពុជា ក៏ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបញ្ឈប់កម្មវិធីផ្សាយព័ត៌មានបន្តពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក (VOA)។ ក្រោយមក វិទ្យុអាស៊ីសេរី បានបិទការិយាល័យក្រុងភ្នំពេញ របស់ខ្លួន ក្រោយពេលអាជ្ញាធរកម្ពុជា គំរាមចាប់ខ្លួនអ្នករាយការណ៍របស់វិទ្យុនេះដាក់ពន្ធនាគារ។ នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរបានចាប់ឃុំខ្លួនអតីតបុគ្គលិកពីររូបរបស់វិទ្យុនេះ ដោយលើកហេតុផលថា ពួកគេអាចជាប់ពាក់ព័ន្ធការលួចធ្វើព័ត៌មានខុសច្បាប់។ កាលពីខែសីហា របបរបស់លោក ហ៊ុន សែន បានបញ្ជាឲ្យវិទ្យាសា្ថនជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ដែលជាអង្គការមិនមែនរដ្ឋាភិបាល មានទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ជាមេដឹកនាំផ្តាច់ការនិយម លោក ហ៊ុន សែន ដែលកាលពីពេលអតីតកាលធ្លាប់អនុគ្រោះដល់ក្រុមនយោបាយប្រឆាំង តាមរយៈការចាត់វិធានការមួយចំនួន ឥឡូវនេះ លោកកំពុងតែលប់បំបាត់ចោលតែម្តងមិនឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា ដែលជាកម្លាំងចលករមួយនៃលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ ដែលជាអ្នកនយោបាយជាន់ខ្ពស់មួយរូបក្នុងគណបក្សប្រឆាំង ដែលបានគេចខ្លួនទៅក្រៅប្រទេសជាមួយក្រុមអ្នកនយោបាយរួមអាជីពដទៃទៀតរបស់អ្នកស្រី បានថ្លែងថា ការរម្លាយគណបក្សនេះ ស្តែងឲ្យឃើញពី «ការបញ្ចប់ទៅយ៉ាងពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
កាសែតសរសេរបន្តបទវិចារណកថារបស់ខ្លួនតាមបែបឌឺដងថា ការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពេលថ្លែងសុន្ទរកថាស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក ដោយនៅពេលនោះលោកបានថ្លែងថា «សហរដ្ឋអាមេរិកនឹងមិនព្យាយាមបង្ខំឲ្យប្រទេសដទៃធ្វើតាមក្រឹត្យក្រមប្រជាធិបតេយ្យដូចខ្លួននោះទេ» បានលើកទឹកចិត្តឲ្យក្រុមមេដឹកនាំមានអំណាចមួយចំនួន ដូចជាលោក ហ៊ុន សែន ជាដើម ឲ្យធ្វើការគាស់រម្លើងសិទ្ធិសេរីភាពចោលតែម្តង។
កាសែតសរសេរថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញសេចក្ដីថ្លែងការណ៍តាមរបៀបស្តីបន្ទាសមួយចំពោះលោក ហ៊ុន សែន ដោយបានព្រមានថា លោក ហ៊ុន សែន បានធ្វើឲ្យវត្តមានរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ កំពុងស្ថិតក្នុងភាពប្រថុយប្រថាន។ ជាមួយគ្នានេះ សេតវិមានបានសន្យាថា នឹងចាត់វិធានការជាក់លាក់ ជាការឆ្លើយតបទៅនឹងទង្វើរបស់លោក ហ៊ុន សែន ដែលមិនមានលក្ខណៈប្រជាធិបតេយ្យទាំងអស់នេះ។
កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ សរសេរបិទបញ្ចប់បទវិចារណកថារបស់ខ្លួនដោយសន្និដ្ឋានថា នេះប្រហែលជាមកពីរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែភ្ញាក់ខ្លួន ដែលហាក់ទំនងជាចង់យឺតពេលបន្តិចទៅហើយ ដោយត្រូវប្រឈមនឹងតថភាពដែលថា សហរដ្ឋអាមេរិកមិនអាចធ្វើព្រងើយកន្តើយចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិដទៃទៀតបានតទៅទៀតទេ នៅគ្រាដែលលទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្រោមការគំរាមកំហែង។
កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍ (The Washington Post) ដ៏ល្បីល្បាញរបស់អាមេរិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបោះពុម្ពផ្សាយនូវអត្ថបទវិចារណកថា ដែលឆ្លុះឲ្យឃើញពីគោលជំហរ និងទស្សនៈរបស់ក្រុមប្រឹក្សាភិបាលកាសែតនេះ ដោយដាក់ចំណងជើងធំៗថា «ការស្តីបន្ទាសដ៏ចាំបាច់បំផុតរបស់សេតវិមានចំពោះប្រទេសមួយដែលលទ្ធិប្រជាធិបតេយ្យត្រូវបានសម្លាប់»។
កាសែតសន្និដ្ឋានថា នៅមិនទាន់យឺតពេលនៅឡើយទេដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនអាចធ្វើព្រងើយកន្តើយចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិដទៃទៀតនៅពេលដែលលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងនោះកំពុងស្ថិតក្រោមការគំរាមកំហែង។ ក្នុងបទវិចារណកថាលើកនេះរបស់កាសែតអាមេរិកាំង ដែលមានទំនោរទៅរកផ្នែកសេរីនិយមមួយនេះ អមជាមួយនឹងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឯកសណ្ឋានជាប្រមុខរដ្ឋាភិបាលខ្មែរក្នុងពេលដែលលោកបានចូលរួមប្រារព្វទិវាឯករាជ្យជាតិកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។
កាសែតសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរឹតត្បិតយ៉ាងណែនបន្តិចម្តងៗទៅលើជីវិតលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានេះ បានធ្វើជាបញ្ចើចបញ្ចើបែបលុតក្រាបនៅចំពោះមុខប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងពេលដែលលោកធ្វើបទអន្តរាគមន៍ក្នុងសន្និសីទកំពូលអាស៊ាន កាលពីថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ លោក ហ៊ុន សែន បានសាទរចំពោះការសន្យារបស់លោក ដូណាល់ ត្រាំ ដែលថា សហរដ្ឋអាមេរិក នឹងមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះឡើយ។ កាសែតសរសេរបន្តថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ វិច្ឆិកា តុលាការកំពូលនៃប្រទេសកម្ពុជា ដូចដែលគេរំពឹងទុក បានប្រកាសរម្លាយគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ចោលតែម្តង ស្របតាមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន។ គណបក្សសង្គ្រោះជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បានក្លាយជាគណបក្សដំបូងបង្អស់ដែលលោក ហ៊ុន សែន ត្រូវប្រឈមក្រោយពីបានកាន់អំណាចអស់រយៈពេល ៣២ឆ្នាំមកនេះ។ រដ្ឋាភិបាលបានអះអាងថា គណបក្សសង្គ្រោះជាតិ មានផែនការធ្វើ «បដិវត្តន៍ពណ៌» បះបោរប្រឆាំងនឹងរបបរបស់លោក ក៏ប៉ុន្តែការណ៍នេះគឺគ្រាន់តែជាលេសដែលមនុស្សទូទៅពិបាកនឹងជឿណាស់។
លោក ហ៊ុន សែន ត្រូវប្រឈមនឹងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហេតុដូច្នេះហើយបានជាលោកត្រូវរៀបចំយុទ្ធសាស្ត្រដោយកម្ចាត់ចោលគណបក្សប្រឆាំងចេញពីឆាកនយោបាយតែម្តង។ កាលពីខែមិថុនា កន្លងទៅ លោក ហ៊ុន សែន បានព្រមានក្រុមអ្នកប្រឆាំងឲ្យត្រៀមរៀបចំក្ដារមឈូសទុកឲ្យហើយជាស្រេច។ សេចក្ដីសម្រេចរបស់តុលាការកំពូល មានន័យថា គណបក្សសង្គ្រោះជាតិ ត្រូវបាត់បង់អាសនៈសភារបស់ខ្លួនទាំង ៥៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុបចំនួន១២៣ អាសនៈ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា មិនអាចរត់ភៀសខ្លួនបានទេ។ លោកត្រូវបានកងកម្លាំងចម្រុះរដ្ឋាភិបាលចាប់ឃុំខ្លួនកាលពីថ្ងៃទី៣ កញ្ញា ក្រោមការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយផ្អែកលើបទចោទដែលជាការច្នៃប្រឌិត ផ្ដើមចេញពីវីដេអូឃ្លីបឆ្នាំ២០១៣ ដែលក្នុងវីដេអូឃ្លីបនោះ លោក កឹម សុខា បានថ្លែងប្រាប់ក្រុមអ្នកគាំទ្ររបស់លោកនៅឯបរទេសថា លោកបានទទួលការគាំទ្រពីសហរដ្ឋអាមេរិក និងដំបូន្មាននានាក្នុងការធ្វើផែនការយុទ្ធសាស្ត្រនយោបាយ។ ជាលទ្ធផល លទ្ធិប្រជាធិបតេយ្យត្រូវបានរដ្ឋាភិបាលយកមកធ្វើជាបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសកម្ពុជា។ លោក កឹម សុខា ត្រូវបានគេយកទៅឃុំខ្លួនក្នុងពន្ធនាគារយ៉ាងដាច់ស្រយាលមួយ។ របបលោក ហ៊ុន សែន ដដែលនេះ ក៏បានបង្កការយាយីមកលើអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី តាមរយៈបទចោទប្រកាន់ជាច្រើនដែលមានលក្ខណៈនយោបាយសុទ្ធសាធ។ លោក សម រង្ស៊ី បានរត់ភៀសខ្លួនពីប្រទេសកម្ពុជា ហើយបច្ចុប្បន្នកំពុងស្នាក់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ បទវិចារណកថារបស់កាសែត ឌឹ វ៉ាស៊ីន ប៉ុស្ដិ៍ ដដែលនេះសរសេរបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ហ៊ុន សែន បានបង្កើនយុទ្ធនាការប្រឆាំងនឹងសង្គមស៊ីវិល និងសិទ្ធិសេរីភាពបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសកម្ពុជា។ ការតម្រូវឲ្យបង់ពន្ធយ៉ាងច្រើនក្រាស់ក្រែលដ៏ហួសប្រមាណ បានបង្ខំឲ្យកាសែតបរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បញ្ឈប់ការបោះពុម្ពផ្សាយ និងបិទទ្វារការិយាល័យរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះដែរ ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួនដែលផ្សាយតាមប្រព័ន្ធ អេហ្វ.អឹម (FM) ក្នុងប្រទេសកម្ពុជា ក៏ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបញ្ឈប់កម្មវិធីផ្សាយព័ត៌មានបន្តពីវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក (VOA)។
ក្រោយមក វិទ្យុអាស៊ីសេរី បានបិទការិយាល័យក្រុងភ្នំពេញ របស់ខ្លួន ក្រោយពេលអាជ្ញាធរកម្ពុជា គំរាមចាប់ខ្លួនអ្នករាយការណ៍របស់វិទ្យុនេះដាក់ពន្ធនាគារ។ នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរបានចាប់ឃុំខ្លួនអតីតបុគ្គលិកពីររូបរបស់វិទ្យុនេះ ដោយលើកហេតុផលថា ពួកគេអាចជាប់ពាក់ព័ន្ធការលួចធ្វើព័ត៌មានខុសច្បាប់។ កាលពីខែសីហា របបរបស់លោក ហ៊ុន សែន បានបញ្ជាឲ្យវិទ្យាសា្ថនជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ដែលជាអង្គការមិនមែនរដ្ឋាភិបាល មានទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ជាមេដឹកនាំផ្តាច់ការនិយម លោក ហ៊ុន សែន ដែលកាលពីពេលអតីតកាលធ្លាប់អនុគ្រោះដល់ក្រុមនយោបាយប្រឆាំង តាមរយៈការចាត់វិធានការមួយចំនួន ឥឡូវនេះ លោកកំពុងតែលប់បំបាត់ចោលតែម្តងមិនឲ្យមានការប្រកួតប្រជែងស្មើភាពគ្នា ដែលជាកម្លាំងចលករមួយនៃលទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី មូរ សុខហួរ ដែលជាអ្នកនយោបាយជាន់ខ្ពស់មួយរូបក្នុងគណបក្សប្រឆាំង ដែលបានគេចខ្លួនទៅក្រៅប្រទេសជាមួយក្រុមអ្នកនយោបាយរួមអាជីពដទៃទៀតរបស់អ្នកស្រី បានថ្លែងថា ការរម្លាយគណបក្សនេះ ស្តែងឲ្យឃើញពី «ការបញ្ចប់ទៅយ៉ាងពិតប្រាកដនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ កាសែតសរសេរបន្តបទវិចារណកថារបស់ខ្លួនតាមបែបឌឺដងថា ការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពេលថ្លែងសុន្ទរកថាស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោក ដោយនៅពេលនោះលោកបានថ្លែងថា «សហរដ្ឋអាមេរិកនឹងមិនព្យាយាមបង្ខំឲ្យប្រទេសដទៃធ្វើតាមក្រឹត្យក្រមប្រជាធិបតេយ្យដូចខ្លួននោះទេ» បានលើកទឹកចិត្តឲ្យក្រុមមេដឹកនាំមានអំណាចមួយចំនួន ដូចជាលោក ហ៊ុន សែន ជាដើម ឲ្យធ្វើការគាស់រម្លើងសិទ្ធិសេរីភាពចោលតែម្តង។

កាសែត ឌឹ វ៉ាស៊ីនតុន ប៉ុស្តិ៍
សរសេរបិទបញ្ចប់បទវិចារណកថារបស់ខ្លួនដោយសន្និដ្ឋានថា
នេះប្រហែលជាមកពីរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែភ្ញាក់ខ្លួន
ដែលហាក់ទំនងជាចង់យឺតពេលបន្តិចទៅហើយ
ដោយត្រូវប្រឈមនឹងតថភាពដែលថា
សហរដ្ឋអាមេរិកមិនអាចធ្វើព្រងើយកន្តើយចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាតិដទៃទៀតបានតទៅទៀតទេ
នៅគ្រាដែលលទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្រោមការគំរាមកំហែង៕
លោក ហ៊ុន សែន ប្រកាសមិនឱនក្បាល ដល់ការគំរាមកាត់ជំនួយដោយបរទេស
ភ្នំពេញៈ លោក ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កាលពីម្សិលមិញបានបង្ហាញជំហរថា នឹងមិនអើពើ
និងមិនកោតញញើតចំពោះរាល់ការគំរាមពីប្រទេសមួយចំនួនដោយសារតែរាជរដ្ឋាភិបាលបានគាំទ្រការសម្រេចចិត្តរបស់តុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីសប្ដាហ៍កន្លងមកនេះ។
ប្រតិកម្មជាមួយការព្រមានរបស់សហគមន៍បរទេសនេះ លោក នាយករដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងកម្មករកម្មការិនីរោងចក្រជាង ៥ ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ កាលពីម្សិលមិញ។
លោក ហ៊ុន សែន ថ្លែងថា៖ «មិនអាចឱនក្បាលធ្វើឲ្យបាត់ឯករាជ្យ អធិបតេយ្យជាតិគ្រាន់តែចង់បានជំនួយបន្ដិចបន្តួចនោះទេ។ មិនទាន់ធ្វើសវនកម្មផង បន្តិចទៅធ្វើសវនកម្មថា ហ្ហែងយកលុយទៅធ្វើអី មកចាយស្រុកអញ មកចាយបំផ្លាញស្រុកអញអត់បានទៀត ឲ្យវាច្បាស់អ៊ីចឹងធ្វើឲ្យវាឡូយ សឿងបន្តិចមើល មនុស្សធ្លាប់ស៊ីគល់ចេក វ៉ៃអាពត កុំមកគំរាមដាក់កាត់នេះកាត់នោះអី អត់ទេ កុំមករញ៉េរញ៉ៃហ្នឹង»។
លោក ហ៊ុន សែន ក៏បានបន្ទរបន្ថែមចំពោះការគំរាមកាត់ជំនួយនានា ដូចជា ជំនួយសម្រាប់ដោះគ្រាប់មិនទាន់ផ្ទុះជំនួយសម្រាប់រៀបចំការបោះឆ្នោតនៅកម្ពុជាដែលបានមកពីសហរដ្ឋអាមេរិក។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវមានអ្នកខ្លះគំរាម គេថាបិទផ្សារអ៊ីចេះអ៊ីចុះ។ អ្នកឯងបិទលមើល អ្នកឯងបិទក៏អ្នកឯងត្រូវទទួលខុសត្រូវចំពោះមុខវិស័យឯកជនរបស់អ្នកឯងបានចុះកុងត្រាទិញរួចហើយ។ អ្នកឯងបិទៗជានយោបាយក៏ប៉ុន្តែអនុវត្តមិនបានទេហើយខ្ញុំស្វាគមន៍ណាស់ ស្វាគមន៍អាមេរិកកាត់ជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំសូមស្វាគមន៍តែម្ដង»។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងបន្តទៀតថា៖ «អ្នកឯងនិយាយពីលទ្ធិប្រជាធិបតេយ្យហើយអ្នកឯងកាត់ជំនួយពីគណៈកម្មការបោះឆ្នោត អ៊ីចឹងអ្នកឯងបានទន្ទឹមនឹងផ្តួលខ្ញុំមិនដួលហើយ អ្នកឯងបានរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ហើយយកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង»។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការគំរាមកាត់ជំនួយដោយសហរដ្ឋអាមេរិក នឹងមិនជះឥទ្ធិពលអាក្រក់ណាមួយដល់ប្រទេស កម្ពុជា នោះទេពីព្រោះជំនួយទាំងនោះ ភាគច្រើនត្រូវបានប្រើប្រាស់ដោយអង្គការសង្គមស៊ីវិលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលអាមេរិក។
លោក ហ៊ុន សែន អះអាងថា៖ «ពីព្រោះកាត់ទៅវាងាប់អា NGOs នៅក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូនរបស់អ្នកឯងតែម្ដងទៅ ស្អីឡើងកាត់ៗ កាត់ទៅ។ ឆ្នាំ ២០១៣ អគ្គរដ្ឋទូតអាមេរិកពេលនោះបានមកសួរខ្ញុំថា ម៉េចបានជាឯកឧត្ដម និយាយពេលហ្នឹង ហើយជំរុញឲ្យអាមេរិកកាត់ជំនួយ ខ្ញុំថា អ្នកឯងគិតមើល អ្នកឯងមិនទៅសួរសមាជិកព្រឹទ្ធសភាទៅសួរសមាជិកសភាអាមេរិកទៅ។ បើគេនិយាយ ខ្ញុំក៏ត្រូវនិយាយ ទៅខ្ទប់មាត់អាសមាជិកព្រឹទ្ធសភានិងរដ្ឋសភា ឯណោះ កុំឲ្យវាចេះតែនិយាយកាត់ៗ អ៊ីចឹងកាត់តែម្ដងទៅ ចាំបាច់និយាយច្រើនម៉េ្លះ។ ប៉ុន្តែអាអ្នកងាប់មុនគេជា អាណា អ្នកងាប់មុនគេ គឺអង្គការក្រៅរដ្ឋាភិបាលដែលបំផ្លាញយើងរាល់ថ្ងៃងាប់មុនគេទៅ»។
លោកបញ្ជាក់ថា ដូចជាគំរាមកាត់ជំនួយ CMAC ក៏បានអនុញ្ញាតឲ្យ CMAC ប្រកាសភ្លាមថា រាជរដ្ឋាភិបាលដាក់លុយជួស បន្ទាប់មកទៅចរចារជាមួយចិន ហើយចិនមិនត្រឹមថាដាក់លុយសម្រាប់ជំនួសជំនួយអាមេរិកសម្រាប់ CMAC នោះទេ ចិនបានប្រកាសថា នឹងផ្ដល់អាទិភាពសម្រាប់ដោះមីន និងបំផ្លាញគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា មិនប៉ុន្មានមានអីឲ្យលុយមកវិញតើ ដោយខ្លាចចិនមកអង្គុយជំនួសកៅអីរបស់គេ។
ក្នុងរយៈពេល ៣ ថ្ងៃបន្តបន្ទាប់គ្នាក្រោយពីតុលាការកំពូលបានប្រកាសសាលដីការំលាយគណបក្សប្រឆាំង និងហាមឃាត់ឥស្សរជនជាន់ខ្ពស់របស់គណបក្សនេះចំនួន ១១៨ រូបពីការធ្វើនយោបាយរហូតដល់ទៅ ៥ ឆ្នាំ ក៏មានតំណាងរដ្ឋាភិបាលបរទេស និងអង្គការអន្តរជាតិនានា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងសម្តែងការព្រួយបារម្ភពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតយ្យនៅកម្ពុជា។
កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងមកនេះ សេតវិមានរបស់សហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរំលាយគណបក្សប្រឆាំងដ៏ធំ ដោយផ្អែកលើការចោទប្រកាន់ដែលសេតវិមានចាត់ទុកថា មានចរិតនយោបាយ។
ជាការឆ្លើយតបជាជំហានទីមួយ អាមេរិក នឹងកាត់ផ្ដាច់ការគាំទ្រសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរដ្ឋបាលនៃការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា៖ «ស្ថិតក្នុងផ្លូវដើរបច្ចុប្បន្ននេះ ការបោះឆ្នោតនៅឆ្នាំក្រោយ នឹងមិនស្របតាមច្បាប់ សេរី និងយុត្តិធម៌នោះឡើយ។ រដ្ឋាភិបាលកម្ពុជា នៅមានពេលវេលា ដើម្បីកែប្រែផ្លូវដើរនោះនៅឡើយ និងទាមទារឲ្យដោះលែងលោក កឹម សុខា»។
ជាមួយគ្នានេះដែរ សហភាពអ៊ឺរ៉ុបដែលជាអ្នកបញ្ជាទិញទំនិញវាយនភ័ណ្ឌដ៏ធំជាងគេរបស់កម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាថា ជាការរំលោភលើភាពស្របច្បាប់របស់គណបក្សប្រឆាំង និងសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
សេចក្ដីថ្លែងការណ៍នេះ ថ្លែងថា៖ «ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន គឺជាលក្ខខណ្ឌចាំបាច់តម្រូវឲ្យមាន មុននឹងកម្ពុជាអាចបន្តទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម (EBA) ជាមួយសហគមន៍អឺរ៉ុប ដែល កម្ពុជាអាចនាំទំនិញគ្រប់បែបយ៉ាងចូលសហគមន៍ អឺរ៉ុប លើកលែងតែអាវុធជាតិផ្ទុះ»។
ខណៈ សេចក្តីថ្លែងការណ៍ដែលចេញដោយ អនុរដ្ឋមន្ត្រីការបរទេស ស៊ុយអែត លោកស្រី Margot Wallstrm ព្រមានថា រដ្ឋាភិបាល ស៊ុយអែត នឹងពិចារណាឡើងវិញអំពីជំនួយ និងទំនាក់ទំនងជាមួយប្រទេស កម្ពុជា ដោយចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាល ទៅលើបក្សប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលថា ជាការធ្វើឲ្យការអភិវឌ្ឍផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើរថយក្រោយ។
បន្ទាប់មករដ្នមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា អូស្ត្រាលីមានក្ដីបារម្ភយ៉ាងខ្លាំង ហើយហៅចំណាត់ការរបស់រដ្ឋាភិបាលថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។
លោក Mark Field រដ្ឋមន្ត្រីកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស អង្គការអន្តរជាតិធំៗមួយចំនួនរួមមាន អង្គការលើកលែងទោសអន្តរជាតិ Amnesty International អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ Human Right Watch អង្គការឃ្លាំមើលពិភពលោក Global Witness អង្គការ Freedom House ព្រមទាំងសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានចេញសេចក្ដីថ្លែងការណ៍សម្ដែងនូវការព្រួយបារម្ភប្រហាក់ប្រហែលគ្នាផងដែរ។
ផ្ទុយពីនេះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស ចិន លោក Geng Shuang ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុង ប៉េកាំង ថា ប្រទេសចិនគាំទ្រ កម្ពុជា ក្នុងការការពារសន្តិសុខជាតិ និងស្ថិរភាពនយោបាយរបស់ខ្លួន។
លោក Geng Shuang ត្រូវបានគេដកស្រង់សម្តីថា៖ «យើងបានសង្កត់ធ្ងន់ជាច្រើនដងរួចមកហើយថា ប្រទេសចិន ដែលជាអ្នកជិតខាងល្អ មិត្តល្អ ជាដៃគូល្អ និងជាបងប្អូនដ៏ល្អបានគាំទ្រកម្ពុជា ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្រប នឹងលក្ខខណ្ឌជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខជាតិ និងស្ថិរភាព»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម តេលេក្រាម ថា៖ «ការគំរាមកាត់ជំនួយរបស់ប្រទេសលោកខាងលិចមួយចំនួនបញ្ជាក់ច្បាស់ថា ក្រុមមេក្លោងបដិវត្តន៍ពណ៌មានប្រតិកម្មខ្លាំងយ៉ាងនេះគ្មានអ្វីក្រៅពីចង់ជួយអាយ៉ងរបស់ក្រុម ពួកខ្លួននោះទេ»៕

សមាជិកក្រុមប្រឹក្សាបក្សប្រឆាំងមិនចូលប្រជុំតាមការអញ្ជើញរបស់អភិបាលខេត្តបន្ទាយមានជ័យ
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា
មិនបានទៅចូលរួមប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរខេត្ត
ដើម្បីទៅជួបសំណេះសំណាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ខេត្តនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា
មូលហេតុដែលមិនទៅចូលរួមដោយយល់ថា ពួកគាត់គ្មានតួនាទីក្នុងការងារ
ដ្បិតគណបក្សត្រូវបានរំលាយអស់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ដែលតុលាការទើបរំលាយថ្មីថ្មោងហៅការអញ្ជើញចូលរួមជួបសំណេះសំណាលដោយអាជ្ញាធរខេត្តនេះថា ជារឿងគ្មានប្រយោជន៍ចំពោះក្រុមប្រឹក្សាបក្សប្រឆាំងទេ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកសម្ដែងការធុញទ្រាន់យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកគណបក្សកាន់អំណាចដែលព្យាយាមដើរគោះទ្វារផ្ទះ ដើម្បីយកលិខិតហៅពួកគាត់ឲ្យទៅជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តមួយនេះ។ ប៉ុន្តែលោកអះអាងថា គ្មានសមាជិកគណបក្សរបស់លោកណាម្នាក់ផ្ដល់កិត្តិយសខេត្តនោះទេ៖ «ករណីនេះមានមូលហេតុ២ ដែលមិនចូលរួម គឺទីមួយដោយសារគ្មានការងារដែលត្រូវទៅ ដោយសារគាត់អស់តួនាទី អស់តំណែងហើយ ហើយទី២ ដោយសារពួកគាត់ដឹងពីគោលបំណងដែលគេហៅគាត់ទៅជួបគឺឲ្យគាត់ទៅចុះចូលជាមួយគណបក្សប្រជាជន ដូច្នេះពួកគាត់មិនមានបំណងទៅចូលរួមជាមួយគណបក្សប្រជាជន គាត់ថា មិនទៅទេ ព្រោះទៅមិនដឹងមានប្រយោជន៍អីផង»។
លិខិតអញ្ជើញចុះហត្ថលេខាដោយអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា អញ្ជើញសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិខេត្តមួយនេះ ចូលរួមសំណេះសំណាលដើម្បីសម្ដែងមនោសញ្ចេតនាក្នុងនាមខ្មែរដូចគ្នា ដែលក្នុងបរិយាកាសរបត់នយោបាយថ្មី ចូលរួមនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមានសិទ្ធិសម្រេចទៅចូលរួម ឬមិនទៅចូលក៏បាន ដោយគ្មានទោសកំហុសនោះឡើយ៖ «ទាំងនេះប្រសើនបើចូលដើម្បីខ្មែរគួរតែអ្នកនយោបាយទាំងអស់នោះត្រូវធ្វើជាអ្នកនយោបាយចាស់ទុំ ដែលអ្នកទាំងអស់ធ្វើឡើងដើម្បីការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន មិនមែនបង្កើតដើម្បីឲ្យខ្មែរគ្នាឯងឈ្លោះគ្នា លាបពណ៌គ្នាទៅវិញទៅមក មិនមែនជាដំណោះស្រាយដើម្បីបង្រួបបង្រួមជាតិ ដើម្បីឲ្យប្រទេសរីកចម្រើន»។
ទោះជាយ៉ាងណាលោក សោ ចាន់ដេត អះអាងថា ក្រុមប្រឹក្សាគណបក្សលោកខ្លះបានចុះហត្ថលេខាទទួលលិខិតពីអាជ្ញាធរគណបក្សកាន់អំណាចដែរ ក៏ប៉ុន្តែពួកគាត់មិនបានទៅចូលរួមសំណេះសំណាលតាមការអញ្ជើញនោះទេ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ សរុបចំនួន ២១១នាក់ ហើយរហូតមកទល់ពេលនេះទើបតែមានសមាជិកក្រុមប្រឹក្សាឃុំម្នាក់បានទៅជ្រកក្រោមដំបូងទេវតា៕
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា មិនបានទៅចូលរួមប្រជុំតាមការអញ្ជើញរបស់អាជ្ញាធរខេត្ត ដើម្បីទៅជួបសំណេះសំណាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តនោះទេ។ មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា មូលហេតុដែលមិនទៅចូលរួមដោយយល់ថា ពួកគាត់គ្មានតួនាទីក្នុងការងារ ដ្បិតគណបក្សត្រូវបានរំលាយអស់ហើយ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ដែលតុលាការទើបរំលាយថ្មីថ្មោងហៅការអញ្ជើញចូលរួមជួបសំណេះសំណាលដោយអាជ្ញាធរខេត្តនេះថា ជារឿងគ្មានប្រយោជន៍ចំពោះក្រុមប្រឹក្សាបក្សប្រឆាំងទេ។ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក សោ ចាន់ដេត ឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សលោកសម្ដែងការធុញទ្រាន់យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកគណបក្សកាន់អំណាចដែលព្យាយាមដើរគោះទ្វារផ្ទះ ដើម្បីយកលិខិតហៅពួកគាត់ឲ្យទៅជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តមួយនេះ។ ប៉ុន្តែលោកអះអាងថា គ្មានសមាជិកគណបក្សរបស់លោកណាម្នាក់ផ្ដល់កិត្តិយសខេត្តនោះទេ៖ «ករណីនេះមានមូលហេតុ២ ដែលមិនចូលរួម គឺទីមួយដោយសារគ្មានការងារដែលត្រូវទៅ ដោយសារគាត់អស់តួនាទី អស់តំណែងហើយ ហើយទី២ ដោយសារពួកគាត់ដឹងពីគោលបំណងដែលគេហៅគាត់ទៅជួបគឺឲ្យគាត់ទៅចុះចូលជាមួយគណបក្សប្រជាជន ដូច្នេះពួកគាត់មិនមានបំណងទៅចូលរួមជាមួយគណបក្សប្រជាជន គាត់ថា មិនទៅទេ ព្រោះទៅមិនដឹងមានប្រយោជន៍អីផង»។

វ៉ន ពៅ ថាមិនបានរត់គេចខ្លួន ឬពាក់ព័ន្ធបដិវត្តពណ៌នោះទេ
ភ្នំពេញៈ លោក វ៉ន ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
នៅថ្ងៃអាទិត្យនេះ បានស្វាគមន៍ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន
ក្នុងការធានាអះអាងថានឹង គ្មានចាប់ខ្លួនរូបលោកនោះ
និងថាលោកមិនបានរត់គេចខ្លួនទៅណាឡើយ។
ការឆ្លើយតបនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញ បានប្រកាសចំឈ្មោះថា លោក វន់ ពៅ ថាកំពុងតែគេចខ្លួនទៅក្រៅប្រទេស និងឲ្យវិលត្រឡប់មកវិញ ដោយគ្មានការចាប់ខ្លួន។
ជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៦ ខែវិច្ឆិកា ជាថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិនាតុលាការកំពូល ក្រុមមេធាវីបានរបស់ក្រសួងមហាផ្ទៃបានបង្ហាញវីដេអូស្ដីពីសកម្មភាពលោក វ៉ន ពៅ បានដឹកនាំការតវ៉ាមួយនៅខាងក្រៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០១៣ និងទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង។
សកម្មភាពទាំងនេះ ជាអ្វីដែលក្រុមមេធាវីយល់ថាជាការពាក់ព័ន្ធទៅហ្នឹងចលនារបស់គណបក្សប្រឆាំងក្នុងការប៉ុនប៉ងធ្វើ ”បដិវត្តផ្កាឈូក” ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល។
លោកវ៉ន ពៅ ឲ្យដឹងថាប៉ុន្មានថ្ងៃចុងក្រោយនេះលោកមិនបានរត់ទៅណានោះទេលោកគ្រាន់តែអញ្ជើញទៅការិយាល័យសមាគមរបស់លោកនាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប៉ុណ្ណោះ។
លោកថ្លែងថា៖ “ខ្ញុំមិនបានទៅណាទេខ្ញុំគ្រាន់តែទៅលេងខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ព្រោះខ្ញុំមានការិល័យសាខានៅទីនោះ”។
“ខ្ញុំមានអារម្មណ៍ថាជាការល្អប្រសើរហើយដែលយើងអត់មានធ្វើការខុសអីផង ហើយគាត់អំពាវនាវឲ្យមកវីញ កុំឲ្យចេះតែចោទអញ្ចឹងវាធ្វើឲ្យមនុស្សមានការបារម្មណ៍ដែរ។ ឥឡូវយើងមានការបារម្មណ៍ ពេលគាត់និយាយអញ្ចឹងដូចជាបង្ហាញថាផ្តល់ភាពកក់ក្ដៅដល់អ្នកទាំងឡាយណាដែលតែងតែបារម្មណ៍ដូច(ខ្ញុំ)អញ្ចឹងដែរ”។
លោកក៏បដិសេធចំពោះការចោទប្រកាន់ពីការចូលរួមឬ ប៉ុនប៉ងធ្វើបដិវត្តពណ៌ណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយថាទាំងនេះគឺ«ធ្វើតាមវិជ្ជាជីវៈគឺការពារប្រយោជន៍កម្មករក្រៅប្រព័ន្ធតែប៉ុណ្ណឹង»។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងកម្មការកម្មារិនីជាង៥ពាន់នាក់មកពីរោងចក្រចំនួនជាង៤.៦០០ នាមជ្ឈមណ្ឌលពីព័រណ៍ និងសន្និបាតកោះពេជ្រកាលពីព្រឹកថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាមានមនុស្សមួយចំនួនព្រោះតែការធ្វើសកម្មភាពល្មើសច្បាប់ កំពុងតែគេចខ្លួនទៅក្រៅប្រទេស។
លោកថា លោកបានទាក់ទងទៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យត្រឡប់មកផ្ទះវិញ ដោយធានាអះអាងថា គ្មាននរណាចាប់ខ្លួននោះទេ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួន២២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ។ អ្នកទាំងអស់ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញ បានបើកសនវនាការកាត់ក្តីលើអ្នកទាំងនេះ និងបានសម្រេចផ្តន្ទាទោសលោក វ៉ន ពៅ ចំនួន៤ឆ្នាំកន្លះ ប៉ុន្តែទោសទាំងនេះត្រូវព្យួរវិញ ដោយតុលាការសម្រេចដោះលែងរូបលោក និងអ្នកផ្សេងទៀតផងដែរ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...