ភ្នំពេញៈ
បើទោះបីជាគណបក្សសង្គ្រោះជាតិមិនបានប្រកាសពីគម្រោងធ្វើការតវ៉ាណាមួយក៏ដោយ
ក៏លោក ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញបានដាក់បទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំង
១២ ខណ្ឌ
ចាត់វិធានការក្ដៅបង្ក្រាបការតវ៉ាណាមួយរបស់អ្នកគាំទ្រគណបក្សប្រឆាំងស្របពេលដែលតុលាការកំពូលនឹងបើកសវនាការបណ្តឹងប្រឆាំងនឹងការឃុំ-ខ្លួន
របស់លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះហើយតំណាងរាស្ត្រជាង ១០ រូប
និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិគ្រោងចូលរួមស្តាប់សវនាការនេះបើទោះបីជាពុំមានប្រភពណាមួយបញ្ជាក់ថាមេដឹកនាំបក្សប្រឆាំងរូបនេះនឹងមានវត្តមានក្នុងសវនាការនេះក៏ដោយ។
លោក ឃួង ស្រេង បានថ្លែងក្នុងឱកាសពិធីប្រគល់រថយន្តម៉ូតូ
និងសម្ភារមួយចំនួនដល់កម្លាំងនគរបាលចំណុះឲ្យខណ្ឌទាំង ១២
នៅសាលារាជធានីកាលពីព្រឹកម្សិលមិញដោយលោកបានប្រាប់ឲ្យកម្លាំងអាជ្ញាធរត្រៀមលក្ខណៈបង្ក្រាបលើការតវ៉ាដែលរៀបចំធ្វើឡើងដោយបក្សប្រឆាំងចំពោះសវនាការលោក
កឹម សុខា ជាអ្វីដែលលោកថាជា «ជនក្បត់ជាតិ»។
លោកថ្លែងថា៖ «ស្អីក៏ដោយ
ក៏នៅក្នុងរង្វង់ច្បាប់លទ្ធិប្រជាធិបតេយ្យ វានៅក្នុងរង្វង់ច្បាប់
វាអត់អាចចេញពីរង្វង់ច្បាប់បានទេ។
កាលណាចេញពីច្បាប់គឺបែបអនាធិបតេយ្យ
ហើយការតវ៉ាបែបអនាធិបតេយ្យគឺជាបទល្មើស។
អ៊ីចឹងមូលដ្ឋានទាំងអស់ខណ្ឌទាំង ១២
ត្រូវគិតគូរពីបញ្ហានេះពិនិត្យមើលឡើងវិញហើយមានវិធានការឲ្យរឹងមាំបំផុតចំពោះអ្នកដែលតវ៉ាជាមួយនឹងតុលាការ
មិនអាចអត់ឱនឲ្យបានទេ។ ដូចជម្រាបជូនអ៊ីចឹង
វាច្រើនឆ្នាំកន្លងមកហើយបានណែនាំបញ្ហានេះដូចជាបញ្ហាផ្សព្វផ្សាយច្បាប់អ៊ីចឹង»។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា៖
«ឥឡូវនេះអនុវត្តច្បាប់អនុវត្តដោយតឹងរ៉ឹងបំផុតដើម្បីអី?
ជូនប្រទេសជាតិជូនប្រជាជននូវសុខសន្តិភាពមិនអាចឲ្យមានជនមួយចំនួនតូចមកធ្វើរបៀបនេះកើតទេ។
ប្រជាជនរាជធានីភ្នំពេញ មួយរយៈកន្លងមកនេះគួរឲ្យសរសើរ
និងសូមកោតសរសើរពលរដ្ឋក្នុងរាជធានីភ្នំពេញដែលប្រជាពលរដ្ឋទាំងអស់មិនបានយកខួរក្បាលគិតរឿងហ្នឹង»។
លោក ស្រេង
អះអាងថាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកំពុងតែមានភាពសប្បាយរីករាយ
«អត់មានគិតអារឿងជនក្បត់ជាតិហ្នឹងទេ គាត់ទទួលយកអត់បានទេ
ឃុបឃិតជាមួយបរទេសធ្វើការផ្ដួលរំលំរដ្ឋាភិបាល
ហើយមានយន្តការចង់មកតវ៉ាជាមួយនឹងតុលាការដើម្បីធ្វើការដោះលែងឲ្យនៅក្រៅឃុំ។ល។
និង។ល។ អត់បាន មិនអាច មិនអាច»។
កាលពីម្សិលមិញនៅតាមភ្លើងស្តុប
និងផ្លូវបំបែកនានាក្នុងភូមិសាស្ត្រខណ្ឌដូនពេញ
និងចំការមនគេសង្កេតឃើញមានកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ
បានយាមកាមយ៉ាងតឹងរ៉ឹង
ខណៈរនាំងដែកសម្រាប់បិទផ្លូវជាច្រើនផ្ទាំងត្រូវបានគេដាក់ត្រៀមរួចជាស្រេច។
លោក ឆន់ កៅនី នាយប៉ុស្ដិ៍
សង្កាត់ជ័យជំនះខណ្ឌដូនពេញដែលបានចូលរួមកម្មវិធីទទួលម៉ូតូពីសាលារាជធានីបានថ្លែងថាកងកម្លាំងរបស់លោកបានទទួលបទបញ្ជាររបស់លោក
ឃួង ស្រេង រួចហើយ និងបាន «ត្រៀមលក្ខណៈ» រួចរាល់ហើយ
ដើម្បីទប់ស្កាត់ការតវ៉ាណាមួយរបស់សកម្មជនគណបក្សសង្គ្រោះជាតិក៏ដូចជាការពារសន្តិសុខក្នុងព្រះរាជពិធីបុណ្យអុំទូក។
ប៉ុន្តែលោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ
និងជាប្រធាននាយកដ្ឋានអង្គរក្សបានលើកឡើងថាកម្លាំងសមត្ថកិច្ចដែលត្រូវបានដាក់ពង្រាយទាំងនោះគឺក្នុងគោលបំណង
ការពារសន្តិសុខសម្រាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក
នាថ្ងៃខាងមុខ។ លោក ណារ៉ុថ
បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែមនៅពេលត្រូវបានសួរអំពីការដាក់កងកម្លាំងដើម្បីត្រៀមទប់ទល់នឹងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ។
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់លោក កឹម សុខា
ថ្លែងថាក្រុមមេធាវីបានដាក់លិខិតតាំងពីថ្ងៃចន្ទសប្តាហ៍មុនស្នើឲ្យបញ្ជូនលោក
សុខា
ពីពន្ធនាគារត្រពាំងផ្លុងទីដែលលោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការពីបទ
«ក្បត់ជាតិ» ឲ្យចូលសវនាការនាព្រឹកថ្ងៃអង្គារនេះ
ប៉ុន្តែគ្មានការឆ្លើយតប។ ទោះជាយ៉ាងណាលោកថា
ក្រុមមេធាវីនឹងចូលរួមសវនាការនាព្រឹកនេះតាមការកំណត់របស់តុលាការកំពូល។
លោកព្រះរាជអាជ្ញា នៅ មុនីជោត
អ្នកនាំពាក្យតុលាការកំពូលមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញហើយលោក
ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ
ថ្លែងថាលោកមិនទាន់បានទទួលគោលការណ៍ឲ្យអនុញ្ញាតឲ្យលោក សុខា
មានវត្តមានក្នុងសវនាការរបស់តុលាការកំពូលនោះទេ។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថាលោក
សុខា
ទំនងគ្មានវត្តមានចូលរួមក្នុងសវនាការនៅព្រឹកនេះទេដោយលោកបានលើកឡើងពីបញ្ហាសន្តិសុខ
និងសណ្ដាប់ធ្នាប់ដែលអាចបង្កឡើងជាយថាហេតុណាមួយ
ប្រសិនបើមានវត្តមានលោក កឹម សុខា។ លោកបញ្ជាក់ថា៖
«ជួនកាលវាមិនចាំបាច់មានវត្តមានគាត់ចូលរួមក៏បានដែរ
ពីព្រោះវាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខរបស់គាត់
និងសណ្ដាប់ធ្នាប់សាធារណៈមួយចំនួន
អ៊ីចឹងទេគឺអាចត្រឹមតែមេធាវីតំណាងរបស់គាត់គឺបានហើយ
ដោយសារតែវាមិនមែនជាសវនាការអង្គសេចក្ដីវាគ្រាន់ជាសវនាការលើសំណុំរឿងប្ដឹងនៅក្រៅឃុំ»។
ក៏ប៉ុន្តែលោកមេធាវី សំ សុគង់
បានលើកឡើងពីសារៈសំខាន់នៃវត្តមានរបស់លោក សុខា នៅក្នុងសវនាការថា៖
«ខ្ញុំគិតថាទី ១ វាមានសារៈសំខាន់ខ្លាំង
ព្រោះវាជាឆន្ទៈរបស់ជនត្រូវចោទដែលឯកឧត្តម
គាត់មានឆន្ទៈក្នុងការចូលរួមក្នុងសវនាការដើម្បីការពារសិទ្ធិក៏ដូចជាការពារការឆ្លើយដោះសារនៅចំពោះតុលាការ។
ទី ២
ដើម្បីឲ្យសវនាការហ្នឹងត្រឹមត្រូវហើយនិងយុត្តិធម៌គឺតុលាការត្រូវតែគោរពសិទ្ធិជនត្រូវចោទឲ្យចូលរួមក្នុងពេលសវនាការ។
ទី ៣
សវនាការហ្នឹងជាសវនាការដែលត្រូវដេញដោលដែលសួរចំពោះមុខជនត្រូវចោទ
បើអត់មានជនត្រូវចោទសវនាការហ្នឹងហាក់គ្មានជាក់ស្ដែង»។
លោក ម៉ៅ មុនីវណ្ណ
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា
តំណាងរាស្ត្រគណបក្សជាង ១០ នាក់ដែលកំពុងមានវត្តមាននៅក្នុងប្រទេស
រួមនិងអ្នកគាំទ្រដែលលោកមិនអាចបញ្ជាក់ចំនួនពិតប្រាកដបាននឹងចូលរួមស្តាប់សវនាការនៅព្រឹកនេះ
បើទោះបីជាមានការព្រមានក៏ដោយ។ លោកថ្លែងថា៖
«អ្នកតំណាងរាស្ត្រនឹងចូលទៅតុលាការកំពូលហើយសុំចូលទៅស្ដាប់សវនាការផ្ទាល់តែម្ដង។…ប្រហែលជាជាង
១០ នាក់ហើយអ្នកគាំទ្រសុទ្ធសឹងជាអ្នកស្ម័គ្រចិត្តមក។
ធម្មតាសវនាការគឺគាត់អញ្ជើញមកចូលរួម»។
លោកនិយាយថាគណបក្សគ្មានគោលការណ៍កំណត់ចំនួនអ្នកគាំទ្រឲ្យមកតាមដានស្តាប់សវនាការលោក
កឹម សុខា ទេ ប៉ុន្តែក៏ «មិនបានហាមឃាត់មិនឲ្យចូលរួមនោះទេ
ហើយយើងក៏មិនបានចង្អុលបង្ហាញឲ្យមកដែរ
តាមលក្ខណៈដែលគាត់អាចចូលមកបាន»។ ឆ្លើយតបនឹងការព្រមានរបស់លោក
ឃួង ស្រេង លោក មុនីវណ្ណ ថ្លែងថា៖ «មែនទែនទៅលោក (ឃួង ស្រេង)
មិនបាច់បារម្ភពេកទេ កុំបាច់ចាត់វិធានការអីទេ
យើងទៅក្នុងលក្ខណៈទ្រង់ទ្រាយក្នុងនាមជាអ្នកតំណាង
និងជាអ្នកច្បាប់គ្រាន់តែចង់ចូលទៅស្តាប់សវនាការ
ការកាត់សេចក្ដីប៉ុណ្ណោះ»៕
Tuesday, October 31, 2017
អភិបាលរាជធានីបញ្ជាកងកម្លាំងត្រៀមបង្ក្រាបការតវ៉ារបស់បក្សប្រឆាំង
អភិបាលរាជធានីភ្នំពេញ
បញ្ជាដល់កងកម្លាំងនៅតាមខណ្ឌទាំង១២ឲ្យមានការប្រុងប្រយ័ត្ន
ត្រៀមលក្ខណៈក្នុងការបង្ក្រាបលើការតវ៉ាណាមួយរបស់គណបក្សសង្គ្រោះជាតិ ដែលលោកថា
បង្ក្រាបដើម្បីរក្សាសន្តិភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។
នៅក្នុងពិធីប្រគល់រថយន្ត ម៉ូតូ និងសម្ភារប្រើប្រាស់ ដល់កងកម្លាំងទាំង១២ខណ្ឌកាលពីម្សិលមិញ លោក ឃួង ស្រេង ថ្លែងថា ជាតិកំពុងតែមានសន្តិភាព ហើយប្រជាជនកំពុងតែមានសេចក្តីសុខ។ លោក បញ្ជាឲ្យមានការបង្ក្រាបបើសិនជាមានបាតុកម្មណាមួយក្នុងគោលបំណងចង់ឲ្យដោះលែងលោក កឹម សុខា ដោយលោកចាត់ទុកថា លោក កឹម សុខា ជា «ជនក្បត់ជាតិ» បំផ្លាញសន្តិភាពជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។
ស្របពេលនៃការបញ្ជារបស់អភិបាលរាជធានីភ្នំពេញ គឺនៅពេលសវនាការនៅតុលាការកំពូលលើករណីលោក កឹម សុខា នៅថ្ងៃនេះ មានការបិទផ្លូវជុំវិញតុលាការ និងពង្រាយកម្លាំងសមត្ថកិច្ចរាប់រយនាក់។
ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកញ្ញាមក គណបក្សនេះ មិនធ្លាប់ប្រកាសធ្វើបាតុកម្មនោះទេគឺមានតែការអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយនៅកម្ពុជា។
ទោះយ៉ាងណា ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងឡុង ថ្មីៗនេះ បានព្រមានថា លោកដឹងនាំការធ្វើបាតុកម្មដែលមានមនុស្សរាប់ពាន់នាក់ចូលរួមបើសិនជាមានការរំលាយគណបក្សសង្គ្រោះជាតិមែននោះ។
ចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងកាលពីថ្ងៃទី៣ខែកញ្ញាមក មិនមានបាតុកម្មណាមួយនៅក្នុងប្រទេសដើម្បីទាមទារឲ្យមានការដោះលែងលោកកឹម សុខានោះទេ ប៉ុន្តែនៅក្រៅប្រទេសរួមមានទាំងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បារាំង កាណាដា និង អូស្ត្រាលីជាដើម ពលរដ្ឋខ្មែរនៅទីនោះប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យលោកលែង លោក កឹម សុខា ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតថ្នាក់ជាតិដោយសេរី និង ត្រឹមត្រូវនៅឆ្នាំ២០១៨៕

លោក ម៉ៅ មុនីវណ្ណ ច្រានចោលការចោទប្រកាន់របស់លោក សម រង្ស៊ី ថាលោកក្បត់បក្ស
លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រកាសបដិសេធការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថា លោកជាមនុស្សក្បត់បក្សធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ងធ្វើបក្សប្រហារនោះថា ជាការចោទប្រកាន់គ្មានការពិត និងគ្មានភស្ដុតាង។
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី ប្រកាសនៅក្នុងហ្វេសប៊ុក (Facebook) របស់លោក ដោយបង្ហោះវីដេអូឃ្លីប នៅថ្ងៃទី៣០ តុលា អះអាងថា លោក ហ៊ុន សែន បានទិញមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិ ដើម្បីប៉ុនប៉ុងរំលាយគណបក្សសង្គ្រោះជាតិ ដោយមិនចាំបាច់បក្សកាន់អំណាចធ្វើដោយខ្លួនឯង។
លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងលោក សុខ ឥសាន បដិសេធថា គណបក្សប្រជាជនកម្ពុជា មិនបានទិញលោក ម៉ៅ មុនីវណ្ណ ដើម្បីធ្វើបក្សប្រហារគណបក្សប្រឆាំងឡើយ។
លោក ម៉ៅ មុនីវណ្ណ ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិខែត្រត្បូងឃ្មុំ ផងនោះ បញ្ចេញប្រតិកម្មនឹងសម្ដីលោក សម រង្ស៊ី ភ្លាមៗ កាលពីថ្ងៃទី៣០ តុលា ថា លោកជាអ្នកនយោបាយមានភាពស្មោះត្រង់ ស្នេហាជាតិ មិនលក់ឧត្ដមគតិ ដូចលោក សម រង្ស៊ី ចោទប្រកាន់នោះទេ។ លោកថ្លែងទាំងក្ដីក្ដុកក្ដួលក្នុងចិត្តថា លោកមានការឈឺចាប់ណាស់ នៅពេលមានការចោទប្រកាន់លោកដូច្នេះ។
ការប្រកាសបកស្រាយ និងបដិសេធរបស់លោក មៅ់ មុនីវណ្ណ នេះ ធ្វើឡើង ក្រោយពេល លោក សម រង្ស៊ី បានថតជាវីដេអូឃ្លីប បង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី៣០ តុលា។ នៅក្នុងវីដេអូឃ្លីបនោះ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សកាន់អំណាចមិនអាចរំលាយគណបក្សសង្គ្រោះជាតិបានទេ ដូច្នេះ គណបក្សនេះ ប្រើវិធីមួយទៀត គឺទិញមន្ត្រីបក្សប្រឆាំងមួយចំនួននៅក្នុងជូរគណកម្មការនាយក ប៉ុន្តែក្នុងចំណោមនេះ លោក សម រង្ស៊ី អះអាងថា លោក ម៉ៅ មុន្នីវណ្ណ គឺជាជនបង្កប់របស់គណបក្សកាន់អំណាចក្នុងការរំលាយបក្សប្រឆាំង។
ការប្រកាសរបស់លោក សម រង្ស៊ី នេះ នៅក្រោយពេលលោក ម៉ៅ មុនីវណ្ណ បានផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនិងលោក ហ៊ុន សែន កាលពីថ្ងៃទី២៨ តុលា បដិសេធសម្ដី របស់លោក សម រង្ស៊ី ដែលប្រកាសថា ការចុះហត្ថលេខារបស់លោក កឹម សុខា លើការចេញលិខិតមួយចំនួនជាការបង្ខិតបង្ខំ ដូចជាលិខិតដាក់បេក្ខជនសមាជិកព្រឹទ្ធសភាជាដើម លោក ម៉ៅ មុនីវណ្ណអះអាងថា ជាការធ្វើត្រឹមត្រូវតាមច្បាប់ ខណៈលោក សម រង្ស៊ី ទាមទារឲ្យមានការព្រមព្រៀងគ្នារវាង លោក កឹម សុខា និងអនុប្រធានគណបក្សសង្គ្រោះជាតិពីររូបទៀត លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនោះ។
ឆ្លើយតបនិងការចោទប្រកាន់នេះ អ្នកនាំពាក្យគណបក្សកាន់អំណាចវិញ លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនទិញមន្ត្រីបក្សប្រឆាំងណាម្នាក់ដើម្បីធ្វើការឲ្យនោះទេ ពីព្រោះថា គណបក្សកាន់អំណាចមានធនធានមនុស្សគ្រប់គ្រាន់ហើយ។
ទោះបីជាយ៉ាងនេះក្ដី លោក ហ៊ុន សែន កន្លងមកធ្លាប់បានប្រកាសជាសាធារណៈដោយទម្លាយឈ្មោះថា នៅក្នុងគណបក្សប្រឆាំងគឺមានមនុស្សរបស់លោក ហើយតែងតែបញ្ជូនសារសម្ងាត់ឲ្យលោកបានដឹង ពីផែនការរបស់បក្សប្រឆាំង នៅក្រោយពួកគេបានបើកកិច្ចប្រជុំនោះ។ បន្ថែមពីនេះ លោក ហ៊ុន សែន ពេលខ្លះអួតអាងថា លោកក៏ធ្លាប់ធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទន់ខ្សោយរហូតដល់បច្ចុប្បន្ន ដែលគ្មានអាសនៈនៅក្នុងសភា។ ម្យ៉ាងវិញទៀតមន្ត្រីកំពូលៗរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានរត់ចុះចូលជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់គ្នា រហូតដល់បច្ចុប្បន្ន ព្រះអង្គម្ចាស់ ក្រុមព្រះ នរោត្តម រណឫទ្ធិ ខ្លួនឯង ដែលជាគួរបដិបក្សដ៏ខ្លាំងក្លានោះ ក៏ក្លាយទៅជាអាយ៉ងរបស់លោក ហ៊ុន សែន ក្នុងការដាក់ពាក្យប្ដឹងរំលាយគណបក្ស សង្គ្រោះជាតិដែរ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ផែនការរំលាយគណបក្សសង្គ្រោះជាតិនេះ ហាក់បីដូចជាពន្យាពេល ដោយលោកមើលឃើញថា រដ្ឋាភិបាលហាក់បីដូចជាទុកឲ្យគណបក្សប្រឆាំងបែកបាក់ផ្ទៃក្នុង ឬអាចរំលាយដោយខ្លួនឯង បើសិនជាគណបក្សនេះមិនរឹងមាំទេនោះ។ លោក បណ្ឌិត មាស នី បញ្ជាក់ថា លោក ហ៊ុន សែន ក៏គិតពីប្រជាប្រិយភាពរបស់បក្សកាន់អំណាចដែរ ដែលលោកមិនអាចដឹកនាំប្រទេសឆ្ពោះទៅកាន់របបផ្ដាច់ការបានទេ។
លោក ម៉ៅ មុនីវណ្ណ ត្រូវបានគេមើលឃើញថា ជាមន្ត្រីសកម្មក្នុងការចុះពង្រឹងគណបក្សមូលដ្ឋាននៅស្របពេលមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនទៀត និរទេសខ្លួនទៅក្រៅប្រទេស ដើម្បីសិទ្ធិសេរីភាព។ នៅមុនពេលគណបក្សសង្គ្រោះជាតិរួមគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ គឺលោកបានរត់ចេញពីគណបក្សសម រង្ស៊ី មកចុះចូលជាមួយគណបក្សសិទ្ធិមនុស្ស។ ម្យ៉ាងវិញទៀត គេនៅចាំបានថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ រ៉េមី ក្រោយពីគណបក្សនេះចុះខ្សោយ លោកបានរត់មកចុះចោលជាមួយគណបក្ស សម រង្ស៊ី។
ក្រោយមកទៀតលោកបានរត់ទៅចុះចូលជាមួយគណបក្សសិទ្ធិមនុស្ស ដែលមានតួនាទីជាអនុប្រធានគណបក្ស។ នៅមុនពេលគណបក្សសិទ្ធិមនុស្សរួបរួមជាមួយគណបក្សសម រង្ស៊ី លោក កែវ រ៉េមី ក៏ផ្ដាច់ខ្លួនទៅគណបក្សប្រជាជនកម្ពុជា។ នៅទីបំផុត លោក ហ៊ុន សែន បានប្រកាសថា លោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបច្ចុប្បន្ន ក៏ជាមនុស្សរបស់លោករៀបចំឲ្យនៅជាមួយគណបក្សប្រឆាំងដែរ៕

លោក សម រង្ស៊ី បង្ហាញក្តីសង្ឃឹមថា បក្សប្រឆាំងនៅតែរឹងមាំ ខណៈមានសម្ពាធនយោបាយ
អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បានអះអាងថា
ដៃគូប្រកួតរបស់ខ្លួន កំពុងរៀបចំឲ្យមានបក្សប្រហារ
ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងរំលាយ បើទោះបីមានមន្ត្រីខ្លះ
ទៅចុះចូលជាមួយបក្សកាន់អំណាចក៏ដោយ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវថា មន្ត្រីរបស់បក្សប្រឆាំងទាំងឡាយណា ដែលបានមកចុះចូលជាមួយគណបក្សប្រជាជន មុនការប្រកាសរំលាយ លោកថា ពួកគេត្រូវរក្សាតំណែងឲ្យនៅដដែល។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រី មានតំណាងរាស្ត្រម្នាក់បានចុះចូល និងសមាជិកក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតមួយចំនួន បានចុះចូលបណ្តើរៗ។
លោក សម រង្ស៊ី ថ្លែងតាមវីដេអូឃ្លីប ដែលបង្ហោះលើហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៣០ខែតុលានេះ បានកោតសសើរពីភាពក្លាហានរបស់ដៃគូរបស់លោកគឺ លោក កឹមសុខា។
ប៉ុន្តែលោក សម រង្ស៊ី ថ្លែងបែបសង្ស័យថា គណបក្សប្រជាជនកម្ពុជាកំពុងរៀបផែនការណ៍ឲ្យមនុស្សមួយក្រុម ដែលលោកថាក្បត់បក្ស មកដឹកនាំគណបក្សនេះជំនួសវិញ ដែលលោក សម រង្ស៊ី និយាយថា រៀបចំផែនការណ៍ឲ្យធ្វើបក្សប្រហារ។
លោកថា៖ «ខ្ញុំមានមោទនភាពណាស់ ដែលយើងមានប្រធានដ៏ក្លាហាន ដ៏ឆ្នើមគឺឯកឧត្តម កឹម សុខា ទោះជាគេគំរាមកំហែងយ៉ាងណា ខ្ញុំដឹងថាមកដល់ពេលនេះ ឯកឧត្តមនៅរឹងមាំ។ ដូច្នេះខ្ញុំសុំឲ្យបងប្អូនទាំងអស់ពិសេសតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា គណៈកម្មការនាយក គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ សុំឲ្យរឹងមាំ យើងកំពុងតែឆ្លងកាត់ឧបសគ្គ ប៉ុន្តែយើងនឹងឆ្លងកាត់ឧបសគ្គប្រកបដោយជោគជ័យ»។
លោក សម រង្ស៊ី អះអាងទៀតថា ការរៀបចំឲ្យមានបក្សប្រហានេះ ដោយសារតែគណបក្សប្រជាជន របស់លោក ហ៊ុន សែន បានបរាជ័យក្នុងការប៉ុនប៉ុងរំលាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានច្រានចោលការអះអាងរបស់លោក សម រង្ស៊ី។
អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល បានលើកឡើងថា អ្នកនយោបាយខ្មែរ គួរប្រកួតគ្នា តាមយន្តការប្រជាធិបតេយ្យ ប្រកបដោយគុណធម៌ ដើម្បីនាំនាវាកម្ពុជាទៅរកកោះសន្តិភាព ជាជាងបង្កើតព្រឹត្តិការណ៍ ឲ្យមានការបង្ហូរឈាមគ្នា ដើម្បីតែប្រយោជន៍បក្ខពួក និងក្រុមគ្រួសារ ដូចពីអតីតកាលនោះ។
យ៉ាងនេះក្តីសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក សហភាពអឺរុប បារាំង ជប៉ុន អូស្ត្រាលី អាលឺម៉ង់ សហភាពអន្តរជាតិ IPU ដែលមានសមាជិក១៧៣ប្រទេស និងប្រទេសមួយចំនួនទៀត បាន ព្រមានផងដែរថា កម្ពុជាអាចនឹងត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនបើកលំហ ប្រជាធិបតេយ្យ និងដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា នោះ។

តុលាការកំពូលបន្តឃុំខ្លួន លោក កឹម សុខា
ដូចការគ្រោងទុក តុលាការកំពូលនៅថ្ងៃអង្គារនេះ
បានបើកសវនាការលើបណ្តឹងសារទុក្ខរបស់ក្រុមមេធាវីការពារក្តី
ប្រឆាំងនឹងការឃុំខ្លួន លោក កឹម សុខា
ប្រធានគណបក្សសង្រ្គោះជាតិ។ប៉ុន្តែក្រោយការសួរដេញដោល
ក្រោមការយាមយ៉ាងតឹងរឹងពីកម្លាំងសមត្ថកិច្ចនោះ
តុលាការជាន់ខ្ពស់នេះ នៅតែបន្តការឃុំខ្លួន
មេដឹកនាំគណបក្សប្រឆាំងរូបនេះដដែល។
អត្ថបទដោយ៖ អ៊ឹង ប៊ុនថន លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានប្រកាសសាលដីកានៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ដោយសម្រេចតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល គឺបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោមបទចោទថាក្បត់ជាតិ។ ការសម្រេចរបស់តុលាការកំពូលនេះ គឺពុំមានការនាំខ្លួនលោក កឹម សុខា ឲ្យមកស្តាប់ការសួរដេញដោលនោះទេ ខណៈលោកត្រូវបានឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម។
ប៉ុន្តែសវនាការនេះ គឺធ្វើឡើងដោយការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ប្រដាប់ដោយអាវុធស្ទើរគ្រាប់ដៃនៅជុំវិញបរិវេណតុលាការ ដែលមានការបិទផ្លូវមួយចំនួន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាបែបនេះមុនមួយថ្ងៃដោយឲ្យកងកម្លាំងទាំង១២ខណ្ឌត្រៀមបង្ក្រាបការតវ៉ារបស់អ្នកគាំទ្រគណបក្សប្រឆាំង ពេលតុលាការបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា។
នៅព្រឹកថ្ងៃទី៣១តុលាលោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រ រួមជាមួយមន្រ្តីបក្សសង្រ្គោះជាតិជាច្រើនរូបទៀតត្រូវបានអាជ្ញាធររារាំង ហាមមិនអោយចូលរួមស្ដាប់សវនាការនេះទេ ដោយរងចាំនៅខាងក្រៅរបងតុលាការកំពូល។
សូមបញ្ជាក់ថា សវនាការរបស់តុលាការកំពូល ធ្វើឡើងតាមបណ្តឹងរបស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដែលបានប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ
ធ្វើសង្គ្រាមដើម្បីសន្តិភាព ? រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកអះអាងថា បើចង់បានសន្តិភាព គឺចាំបាច់ត្រូវរៀបចំធ្វើសង្គ្រាម
ទីភ្នាក់ងារសារព័ត៌មាន Yonhap
របស់ប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយឲ្យដឹងថា
ក្នុងដំណើរទស្សនកិច្ចរបស់លោក James Mattis
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅប្រទេសកូរ៉េខាងត្បូង
រួមជាមួយនឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងប្រចាំឆ្នាំ
លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិករូបនេះបានថ្លែងថា
«ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចង់បានសន្តិភាពនោះ
គឺចាំបាច់ត្រូវតែរៀបចំធ្វើសង្គ្រាម» ។
គេហទំព័រសារព័ត៌មាន
UPI របស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា
ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា លោក James Mattis
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា
«បើគ្មានសម្ព័ន្ធភាពទេនោះ
វានឹងមិនអាចទៅរួចឡើយសម្រាប់សហរដ្ឋអាមេរិក
ឬកូរ៉េខាងត្បូងដើម្បីធ្វើការឆ្លើយតបទៅនឹងការគំរាមកំហែងដោយអាវុធមីស៊ីល
និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង» ។
វត្តមានលោក
James Mattis
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូងដោយមានការទស្សនកិច្ចនៅតំបន់គ្មានកងទ័ព
(DMZ) ខណ្ឌចែករវាងប្រទេសកូរ៉េខាងត្បូង
និងកូរ៉េខាងជើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ម្សិលមិញផងនោះ
បានកើតឡើងស្របគ្នាទៅនឹងស្ថានការណ៍តានតឹងក្នុងរឿងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងដែលកំពុងគំរាមកំហែងដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក
ដូចជាប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ជាដើម ។
លោក
James Mattis អាយុ៦៧ឆ្នាំ
អតីតជាឧត្តមនាវីមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកចូលនិវត្តន៍ដែលធ្លាប់ចូលរួមប្រឡូកក្នុងសមរភូមិសង្គ្រាមនៅតំបន់ឈូងសមុទ្រពែក្ស
សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ។ ក្រោយមក
នៅពេលលោក Donald Trump
បានឈ្នះឆ្នោតចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនោះ
លោក James Mattis
ក៏ទទួលបានការតែងតាំងតំណែងជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទល់បច្ចុប្បន្ន
៕
អួតអំពីអាវុធមហាប្រល័យ ! រុស្ស៊ីគ្រោងបាញ់តេស្តសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប Satan-2 ដែលមានសមត្ថភាពកម្ទេចប្រទេសបារាំង ឬអង់គ្លេសបានយ៉ាងងាយ
គេហទំព័រសារព័ត៌មាន The Mirror
របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែតុលា
ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះឲ្យដឹងថា
រុស្ស៊ីបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការឈានទៅបាញ់ធ្វើតេស្តសាកល្បងនូវអាវុធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធំបំផុតរបស់ខ្លួនដែលមានសមត្ថភាពបាញ់ឆ្លងទ្វីប
និងអាចកម្ទេចបំផ្លិចបំផ្លាញប្រទេសបារាំង ឬអង់គ្លេសទាំងមូល ឬរដ្ឋ
Texas របស់សហរដ្ឋអាមេរិកបានយ៉ាងងាយ ។
អាវុធមីស៊ីលបាញ់ឆ្លងទ្វីប
(ICBM) បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីនេះមានឈ្មោះថា
Satan-2 ។
ក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់នឹងអាវុធមីស៊ីលនេះក្នុង១គ្រាប់មានកម្លាំងផ្ទុះរហូតដល់ទៅប្រមាណ៤០មេហ្គាតោន
ពោលគឺមានកម្លាំងផ្ទុះខ្លាំងជាង២ ០០០ដង
បើធៀបទៅនឹងគ្រាប់បែកអាតូមិករបស់សហរដ្ឋអាមេរិក
ដែលទម្លាក់នៅទីក្រុង Hiroshima និង Nagasaki ប្រទេសជប៉ុន
កាលពីអំឡុងឆ្នាំ១៩៤៥ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា
តាមគម្រោងការក្រោមការបញ្ជាផ្ទាល់ដោយលោក Vladimir Putin
ប្រធានាធិបតីរុស្ស៊ី
គឺក្រសួងការពារជាតិរុស្ស៊ីគ្រោងនឹងបាញ់តេស្តសាកល្បងនូវអាវុធមីស៊ីលមហាប្រល័យប្រភេទ
Satan-2 ចំនួន២គ្រាប់នៅចុងឆ្នាំ២០១៧នេះតែម្តង ។
គួរបញ្ជាក់ជូនថា
អាវុធមីស៊ីលធុន RS-28 Sarmat របស់រុស្ស៊ីដែលអង្គការ NATO ហៅថា
SS-X-30 Satan-2 គឺជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប (ICBM)
មានទម្ងន់១០០តោនក្នុង១គ្រាប់ និងអាចបាញ់បានក្នុងរយៈចម្ងាយ១០
០០០គីឡូម៉ែត្រ ជាមួយនឹងល្បឿន២៤ ៩១០គីឡូម៉ែត្រក្នុង១ម៉ោង ។
មីស៊ីលធុន RS-28 Sarmat
បានបាញ់តេស្តសាកល្បងលើកដំបូងប្រកបដោយជោគជ័យនាថ្ងៃទី២៧ ខែតុលា
ឆ្នាំ២០១៧នេះ ៕
Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...