អាជ្ញាធរវៀតណាមតាមព្រំដែននៃខេត្តមួយចំនួនជាប់កម្ពុជាបានចុះសួរសុខទុក្ខ
ផ្តល់វត្ថុអនុស្សាវរីយ៍ និង
ជូនពរដល់កម្លាំងសមត្ថកិច្ចកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា
នៅព្រឹកថ្ងៃទី ០៧ ខែមេសា នេះស្នងការនគរបាលខេត្តតាកែវ លោក សុខ
សំណាង
បានទទួលជួបប្រតិភូបញ្ជាការដ្ឋានតម្រួតយោធាការពារព្រំដែនខេត្តអាន
យ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ប៊ូយ ជុនយុង
ដែល អញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ
និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
តាមការចុះផ្សាយនៅព្រឹកថ្ងៃទី០៦ ខែមេសា ម្សិលមិញ
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក ស្រេង ជា ក៏បានទទួល
គណៈប្រតិភូយោធាការពារព្រំដែនខេត្ត ឡុងអាន និងខេត្តតៃនិញ
នៃប្រទេសវៀតណាម ដើម្បីជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត
និងកងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង។
តាមការចុះផ្សាយដដែលគណៈប្រតិភូវៀតណាមលើកឡើងថា កម្ពុជា និងវៀតណាម
គឺជាប្រទេសដែលមានព្រំប្រទល់ជាប់គ្នា
ហើយប្រជាជនទាំងពីរក៏មានទំនាក់ទនង សាមគ្គីភាពគ្នាល្អ
ទាំងការរស់នៅ និងការប្រកបរបរអាជីវកម្មផ្សេងៗផងដែរ។
តាមការចុះផ្សាយបន្តថានៅព្រឹកថ្ងៃទី០៦ ខែមេសា ដដែលនោះលោក
ម៉ាយ អាន់ជៀន នាយករងមន្ទីរនគរបាលខេត្តគៀនយ៉ាង ប្រទេសវៀតណាម
បាននាំយកការដូ និងបាច់ផ្កា មកអបអរសាទរ ជូនពរដល់ថ្នាក់ដឹកនាំ
និង មន្ត្រីនគរបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
នាពេលខាងមុខផងដែរ។
តាមការចុះផ្សាយបន្តថាក្នុងពិធីសំណេះសំណាលនោះលោក ជួន ណារិន្ទ
ស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើបដិសណ្ឋារៈកិច្ច ដោយរីករាយ
និងកក់ក្តៅប្រកបដោយមិត្តភាព ព្រមទាំងរាយការណ៍ ជូនគណៈប្រតិភូ
អំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម
ការអភិវឌ្ឍក្នុងវិស័យវិនិយោគិនបរទេស មួយចំនួន
ជូនគណៈប្រតិភូបានជ្រាបផងដែរ។
តាមការចុះផ្សាយក៏លើកឡើងដែរថាក្នុងឱកាស
នោះស្នងការនគរបាលខេត្តព្រះសីហនុ និង
លោកនាយករងមន្ទីរនគរបាលខេត្តគៀនយ៉ាង ប្តេជ្ញាយ៉ាងមុតមាំ
ខិតខំថែរក្សាចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ
និងបន្តកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ព្រំដែន
នៃប្រទេសទាំងពីរ។
ដោយឡែកកាលពីថ្ងៃទី ០៥ ខែមេសា ស្នងការរងទទួលផែនភស្តុភារ
និងហិរញ្ញវត្ថុនៃស្នងការខេត្តស្ទឹង ត្រែង លោក ស្រី សុវណ្ណា
បានជួបសម្តែងការគួរសមជាមួយ លោក ដន គីវ
មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម
ដែលអញ្ជើញមកជូនពរ ដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
តាមការចុះផ្សាយដដែលនារសៀលថ្ងៃទី៥ ខែមេសា ដដែលនោះ
នៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន
បានអនុញ្ញាតឲ្យគណៈប្រតិភូយោធភូមិភាគទី៧ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោក
PHAM VAN DY មេបញ្ជាការយោធភូមិភាគទី៧ ចូលជួបពិភាក្សាការងារ
និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមការចុះផ្សាយដដែលនៅក្នុងជំនួបនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់ មេបញ្ជាការយោធភូមិភាគទី៧ លោក
PHAM VAN DY និងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងតែមកសួរសុខទុក្ខ
និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការចុះផ្សាយនោះបន្តលើកប្រសាសន៍លោក នេត សាវឿន ថាកម្ពុជា-វៀតណាម
គឺជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងមិត្តភាព
សាមគ្គីភាព ក៏ដូចជាការរួមគ្នាបង្ការ ទប់ស្កាត់
បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន អំពើភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment