មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន
ប្រាប់អាស៊ីសេរី នៅថ្ងៃទី០៦ ខែមេសា នេះថា
ឥឡូវនេះក្រុមប្រឹក្សាអ្នកច្បាប់ កំពុងពិនិត្យលទ្ធភាព
ដើម្បីឈានទៅធ្វើសេចក្តីព្រាងច្បាប់មួយ
ជុំវិញការបង្ក្រាបព័ត៌មានមិនពិត ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានផ្តួចផ្តើមឲ្យមានច្បាប់នេះ កាលពីក្នុងជំនួបដាច់ដោយឡែកមួយ
ជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក នៅខេត្តសៀមរាប
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាការទន្លេមេគង្គ
កាលពីថ្ងៃទី០៤ ខែមេសា។ មេដឹកនាំនៃប្រទេសទាំងពីរ
យល់ស្របគ្នាថា ត្រូវតែបង្កើតច្បាប់នេះ
ដើម្បីស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត
ដែលធ្វើឲ្យមានការយល់ច្រឡំ រវាងប្រទេសទាំងពីរ៖ «បាទ! អាហ្នឹងឯកភាពគ្នា
រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីមានវិធានការទប់ស្កាត់
ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ ដល់ទំនាក់ទំនង មិត្តភាព
សាមគ្គីភាព និង សហប្រតិបត្តិការវាងប្រទេសទាំងពីរ ចៀសវាងមានការញុះញង់
មានការលាបពណ៌ ឬមួយក៏ការបង្កើត ប្រឌិតព័ត៌មានសិប្បនិម្មិតអី»។
ទោះបីជាលោក ហ៊ុន សែន កំពុងគិតគូ
ឲ្យធ្វើច្បាប់ប្រឆាំងព័ត៌មានមិនពិត ដែលលោក សុខ ឥសាន អះអាងថា
ដើម្បីទប់ទល់ការយល់ច្រឡំ
ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និង វៀតណាម
យ៉ាងណាក្តី គឺលោក ហ៊ុន សែន ខ្លួនឯងឯណោះទៅវិញទេ
ដែលកំពុងប្រើប្រាស់ប្រព័ន្ធឃោសនារបស់លោក
ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត
ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា និង
សហរដ្ឋអាមេរិក និង កំពុងប្រើប្រាស់ព័ត៌មានមិនពិតទាំងនេះ
ដើម្បីជាលេសក្នុងការបង្ក្រាបសំឡេងប្រឆាំង។ សារព័ត៌មាន The Nation ចេញផ្សាយកាលពីចុងឆ្នាំ ២០១៧ បានរយនាមប្រព័ន្ធឃោសរបស់លោក ហ៊ុន សែន ជាពិសេសសារព័ត៌មាន the Fresh News ដែលគេមើលឃើញថា
ជាឧបករណ៍ផ្សាយព័ត៌មានមិនពិត ដូចជាការចោទប្រកាន់មន្រ្តីអាមេរិក និង
សហរដ្ឋអាមេរិក ថាសមគំនិតគ្នាជាមួយមន្រ្តីបក្សប្រឆាំង
ដើម្បីផ្តួលរំលំរបបលោក ហ៊ុន សែន ជាដើម។ សារព័ត៌មាន The Fresh News ដដែលនេះ
ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែន ចាត់ចំណាត់ថ្នាក់ថាជា
“រោងចក្រផលិតព័ត៌មានមិនពិត” ក្នុងរបាយការណ៍កាលពីខែ កុម្ភៈ ឆ្នាំ ២០១៨។
ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានក្នុងស្រុក
ដែលជាប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន នេះ លោក សុខ ឥសាន អះអាងថា
ច្បាប់ថ្មីស្តីពីការបង្ក្រាបព័ត៌មានមិនពិតនេះ
នឹងចាត់ការរាល់បុគ្គល និងអង្គភាពព័ត៌មានទាំងអស់ ដែលល្មើសច្បាប់៖ «ខ្ញុំយល់ថា
ច្បាប់មិនសំដៅមុខព្រួញអនុវត្តលើបុគ្គលណាមួយទេ ពោលគឺ
សំដៅជាទូទៅ ស្មើភាពគ្នាចំពោះមុខច្បាប់ទាំងអស់គ្នា មិនសំដៅថា
ប្រភពមកពីខាងណា ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់
ហើយប្រភពខាងណេះ មិនទទួលខុសត្រូវចំពោះមុខច្បាប់ មិនអ៊ីចឹងទេ។
ខ្លឹមសារច្បាប់មានវិសាលភាពអនុវត្តន៍ គ្រប់មុខសញ្ញាទាំងអស់
ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ដែលចេញព័ត៌មានមកនោះ។
ឲ្យតែយើងមានភ័ស្តុតាង ចូលទៅក្នុងក្របខណ្ឌ ដែលមានចែងក្នុងច្បាប់
សុទ្ធតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗ គ្នា»។
ទោះបីជាលោក សុខ សាន អះអាងថា ការអនុវត្តច្បាប់
មានភាពស្មើភាពគ្នានៅកម្ពុជាយ៉ាងណាក្តី
កន្លងមកចំណាត់ការលើសំឡេងប្រឆាំងរបបលោក ហ៊ុន សែន
ច្រើនតែកើតមានលឿន និងមានប្រសិទ្ធភាពជាងចំណាត់ការលើអ្នក
ដែលនៅក្រោមចំណុះរបបលោក៕
Subscribe to:
Post Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...
No comments:
Post a Comment